ផលប៉ះពាល់គេហដ្ឋានតិចតួចបំផុត
ជណ្ដើរយន្តរបស់យើងមិនត្រូវការរណ្ដៅ និងអាចដំឡើងពីកម្រាលផ្ទាល់ដីតែម្ដង។
ដំបូលរបស់អ្នកក៏មានសុវត្ថិភាពដែរ ព្រោះជណ្ដើរយន្តរបស់យើងមិនមានបន្ទប់ម៉ាស៊ីនទេ។
ចំណេញទីធ្លា
70% នៃទំហំគឺជាកន្លែងសម្រាប់អ្នកជិះ។
គុណភាពអឺរ៉ុប
អនុលោមតាមសេចក្តីណែនាំស្ដីពីម៉ាស៊ីនស្ដង់ដារសុវត្ថិភាពអឺរ៉ុបលេខ 2006/42/EC និងស្ដង់ដារក្នុងតំបន់ផងដែរ ពណ៌ជណ្ដើរយន្តផ្សេងៗច្រើនជាង 200 ពណ៌សម្រាប់ឱ្យអ្នកជ្រើសរើស
ត្រូវនឹងគ្រប់រចនាប័ទ្មនៃការរចនាផ្ទៃខាងក្នុង
ដងបង្វិលគឺជាកញ្ចក់សុទ្ធសាធ ហើយយើងមានបណ្ដុំលំនាំសម្រាប់ឱ្យអ្នកជ្រើសរើសលំនាំដែលត្រូវបំផុតនឹងផ្ទៃខាងក្នុងរបស់អ្នក។
សូមមើលជណ្ដើរយន្តរបស់យើងឱ្យបានលម្អិត!
ធ្វើឱ្យយើងលេចធ្លោ
បច្ចេកវិទ្យានេះពិសេសប្លែកពីគេនៅក្នុងទីផ្សារត្រង់ថា បន្ទប់យោង ឬឃ្លប់យោងត្រូវបានភ្ជាប់ជាមួយខ្ចៅដែកស្វិតជានិច្ច។ ចលនានៅពីក្រោយ “ការយោង” នេះមិនមែនជាចលនាទាញតាមរយៈខ្សែកាប ឬក្រវ៉ាត់នោះទេ ប៉ុន្តែជារង្វិលវីសស្ពឺជុំវិញខ្ចៅ
ខ្ចៅមួលរបស់យើងត្រូវបានទទួលស្គាល់ដោយ KHT Royal Institute of Technology ពីប្រទេសស៊ុយអែត
ផ្ទាំងបញ្ជាឆ្លាតវៃ
ផ្ទាំងរចនាដោយបញ្ចេញពន្លឺសម្រាប់ជ្រើសរើស ដើម្បីឱ្យត្រូវឥតខ្ចោះជាមួយនឹងគ្រប់រចនាប័ទ្មផ្ទៃខាងក្នុង
គ្មានរណ្ដៅ – អាចដំឡើងពីជាន់ផ្ទាល់ដីតែម្ដង
សូមពិនិត្យមើលគម្រោងពិតៗរបស់យើង ដើម្បីយកគំរូតាមសម្រាប់ជណ្ដើរយន្តរបស់អ្នក។
មើលទាំងអស់យើងទទួលបានទំនុកចិត្តពី
អតិថិជនជាច្រើននៅទូទាំងប្រទេសកម្ពុជា
នៅពេលពិចារណាលើការបន្ថែមជណ្តើរយន្តទៅផ្ទះរបស់អ្នក កង្វល់ជាចម្បងមួយគឺថាតើត្រូវការកន្លែងទំនេរប៉ុន្មានដើម្បីផ្ទុកវា។ ជណ្តើរយន្តសំរាប់លំនៅដ្ឋានមានទំហំខុសៗគ្នា ហើយដោយសារផ្ទះនីមួយៗមានលក្ខណៈប្លែកពីគេ វាចាំបាច់ក្នុងការវាយតម្លៃកត្តាមួយចំនួនដើម្បីកំណត់ថាតើអ្នកមានកន្លែងគ្រប់គ្រាន់សម្រាប់ការដាក់ជណ្ដើរយន្តឬទេ។ blog នេះផ្តល់ឱ្យអ្នកនូវការណែនាំដ៏ទូលំទូលាយមួយ ដើម្បីជួយអ្នកក្នុងការកំណត់ថាតើអ្នកត្រូវការកន្លែងទំនេរប៉ុន្មានក្នុងការដំឡើងជណ្តើរយន្តក្នុងផ្ទះ រួមជាមួយនឹងការណែនាំពីអ្នកជំនាញដើម្បីស្វែងរកកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការដំឡើង។ ចំណុចសំខាន់មួយដែលបញ្ជាក់ថា មិនមែនជណ្ដើរយន្តទាំងអស់សុទ្ធតែដូចគ្នានោះទេ។ ប្រភេទខ្លះត្រូវការកន្លែងច្រើនជាងកន្លែងផ្សេងទៀត។ ប្រភេទជណ្កើរយន្តមានដូចជា៖ 1. Hydraulic Lifts – ប្រើសារធាតុរាវធារាសាស្ត្រដើម្បីផ្លាស់ទីកាប៊ីន ហើយត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក។ 2. Traction Lifts – ដំណើរការដោយឧបករណ៍ទប់ទម្ងន់ ជាធម្មតាត្រូវការគ្រោង និងបន្ទប់ម៉ូទ័រ។ 3. Platform Lift – អាចដំណើរការជាមួយប្រព័ន្ធវីសស្ពឺរុញ ដោយមិនត្រូវការបន្ទប់ម៉ាស៊ីន ឬរណ្តៅដាច់ដោយឡែក។ 4. Cabin lifts – អាចដំណើរការជាមួយប្រព័ន្ធរុញដោយវីសស្ពឺ ដោយមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក។ នៅ Cibes លំហគ្រប់គ្រាន់គឺជាកន្លែងដែលយើងបញ្ចេញពន្លឺ។ យើងផលិតប្រភេទជណ្ដើរយន្តPlatform និង cabinដែលដំណើរការជាមួយប្រព័ន្ធវីសស្ពឺ ដែលធ្វើអោយគ្រឿងម៉ាស៊ីនរបស់យើងមានទំហំតូចល្មម មិនទាមទារបន្ទប់ម៉ាស៊ីនដាច់ដោយឡែក រណ្តៅ ឬបន្ទប់កំដៅបន្ថែម។ តើខ្ញុំត្រូវការកន្លែងទំនេរប៉ុន្មានសម្រាប់ជណ្ដើរយន្តនៅតាមផ្ទះ? ទំហំគ្រោងនៃជណ្តើរយន្តតាមផ្ទះមានភាពខុសគ្នាអាស្រ័យលើ Model នៃជណ្ដើរយន្តនិមួយៗ ប៉ុន្តែប្រសិនបើអ្នកមានទំហំទំនេរត្រឹមតែ1m 2 […]
នៅពេលដែលនិយាយអំពីភាពងាយស្រួលក្នុងការឡើងចុះសម្រាប់ផ្ទះរបស់អ្នក ការជ្រើសរើសជណ្តើរយន្តដែលសាកសមគឺមានសារៈសំខាន់ណាស់។ ក្នុងចំណោមជម្រើសជណ្ដើរយន្ដក្នុងផ្ទះជាច្រើនដែលមាននៅលើទីផ្សារ ជណ្តើរយន្ត Cibes ទទួលបានការចាប់អារម្មណ៍ច្រើនជាងគេដោយសារតែលក្ខណៈពិសេសរបស់វានិងអត្ថប្រយោជន៍ជាច្រើន។ ទាំងនេះគឺជាមូលហេតុទាំង 5 ដែលអ្នកគួរតែគិតអំពីការជ្រើសរើសជណ្តើរយន្ត Cibes សម្រាប់ផ្ទះរបស់អ្នក៖ ១. មិនត្រូវការត្រូវការរណ្ដៅ និង មិនត្រូវការបន្ទប់ម៉ាស៊ីនជណ្ដើរយន្ដ ចំណុចពិសេសក្នុងចំណោមអត្ថប្រយោជន៍សំខាន់ៗនៃជណ្តើរយន្ត Cibes នោះគឺការដំឡើងដែលមិនត្រូវការរណ្ដៅនិងបន្ទប់ម៉ាស៊ីន។ ជណ្តើរយន្តបែបប្រពៃណីទូទៅត្រូវការរណ្ដៅជ្រៅនិងកន្លែងសម្រាប់បន្ទប់ម៉ាស៊ីន ដែលអាចបង្កគ្រោះថ្នាក់និង មានភាពស្មុគស្មាញសម្រាប់ផ្ទះ។ ក្រៅពីនេះ ជណ្តើរយន្ត Cibes ត្រូវបានរចនាដោយមិនមានការដំឡើងគ្រឿងស្មុគស្មាញ ដែលមានអត្ថប្រយោជន៍៖ ២. បច្ចេកវិទ្យារុញជំរុញដោយវីសស្ពឺ ជណ្តើរយន្ត Cibes ប្រើ បច្ចេកវិទ្យារុញជំរុញដោយវីសស្ពឺ់ ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនលើប្រព័ន្ធជណ្តើរយន្តក្នុងផ្ទះ ស៊ីប៊ីស ៖ ៣ .សាកសមទៅគ្រប់រចនាសម្ព័ន្ធផ្ទះ ការដំឡើងជណ្តើរយន្តនៅក្នុងផ្ទះអាចជាការងារដ៏លំបាកនៅពេលខ្លះ ជាពិសេសប្រសិនបើវាត្រូវការការផ្លាស់ប្តូររចនាសម្ព័ន្ធផ្ទះច្រើន។ ប៉ុន្តែ ជណ្តើរយន្ត Cibes ត្រូវបានរចនាឱ្យមានភាពបត់បែន និង សាកសពទៅគ្រប់រចនាសម្ព័ន្ធផ្ទះរបស់អ្នក ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើន៖ ៤. ស្តង់ដារអឺរ៉ុប គ្រប់ម៉ូដែលជណ្តើរយន្ត Cibes គឺសុទ្ធតែមានសញ្ញាប័ត្រ CE និងបានឆ្លងកាត់ការសាកល្បងនិងពិនិត្យគុណភាពយ៉ាងច្រើនមុនពេលចេញពីរោងចក្រ។ ជណ្តើរយន្តរបស់យើងគឺជាផលិតផលដែលមានវិញ្ញាបនបត្រតាមស្តង់ដារសុវត្ថិភាពអឺរ៉ុប Machinery […]
Your home interior represents who you are, and colour plays a big part in it too. Colour enables us to make a room evoke feelings, or create a cozy, and vibrant environment. So, when choosing a colour for your home lift, it’s important to make a choice that fits right in with your home interior style. […]
At first glance, the efforts to extend the lifecycle of your home lift may seem insignificant in the face of the global climate crisis. But manufacturing a home lift requires a lot of energy and natural resources, and the longer you use it, the more you reduce its environmental impact. Here are a few simple […]
Installing a lift at home has become more popular in recent years and it is a rising trend in 2024. This trend is not expected to slow down anytime soon. Whether for accessibility and mobility reasons, or luxury and comfort, home lifts are now more accessible than ever before. In this blog we will explore the reasons […]