ប្រភពដើមរបស់យើង

គំនិតអំពីជណ្ដើរយន្តនៅឆ្នាំ 1947 បានក្លាយជាមូលដ្ឋានគ្រឹះរបស់ Cibes Lift Group។ សព្វថ្ងៃ Cibes គឺជាក្រុមហ៊ុនផលិតជណ្ដើរយន្តល្បឿនយឺតដែលឈានមុខគេ (និងរីកចម្រើនលឿនបំផុត) មួយក្នុងពិភពលោក។ វិស្វករស៊ីវិលម្នាក់ឈ្មោះ Bertil Svedberg (វិស្វករស៊ីវិល Bertil Svedberg = Cibes) បានចាប់ផ្ដើមការផលិត។ ការអភិវឌ្ឍកាន់តែខ្លាំងឡើងក្នុងទសវត្សរ៍ឆ្នាំ 70 នៅពេលដែល Cibes ចាប់ផ្ដើមផលិតជណ្ដើរយន្តដំណើរការដោយខ្ចៅមួលផងដែរ។ ចាប់ពីពេលនោះមក បច្ចេកវិទ្យាខ្ចៅមួលនេះបានក្លាយជាលក្ខណៈពិសេសដ៏សំខាន់បំផុតរបស់ Cibes និងជាកត្តាដ៏គួរឱ្យកត់សម្គាល់ក្នុងភាពជោគជ័យរបស់ខ្លួន។

អំពី Cibes Lift Group

នៅ Cibes យើងគឺជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកក្នុងការផលិតជណ្ដើរយន្តមានទំហំផ្ទុកសមប្រកប និងមានភាពច្នៃប្រឌិតសម្រាប់គេហដ្ឋានឯកជន។ ចាប់ផ្ដើមពីក្រុមហ៊ុនតូចមួយនៅប្រទេសស៊ុយអែតភាគខាងជើងក្នុងឆ្នាំ 1947 ឥឡូវនេះបានពង្រីកក្លាយជាក្រុមហ៊ុនអន្តរជាតិដែលបានដំឡើងជណ្ដើរយន្តជាង 70,000 គ្រឿងនៅជាង 70 ប្រទេស។ ទោះជាយើងរីកចម្រើនយ៉ាងណាក៏ដោយ ឫសគល់ស៊ុយអែតនៅតែជាផ្នែកមួយនៃភាពជោគជ័យរបស់យើង។

រោងចក្ររបស់យើង

ចាប់ពីឆ្នាំ 2012 ការិយាល័យកណ្ដាល, ផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ និងរោងចក្រចម្បងនៃក្រុមហ៊ុនគ្រុបរបស់យើងត្រូវបានប្រមូលផ្ដុំនៅក្រោមដំបូលតែមួយក្នុងទីក្រុងតូច Gävle ដែលស្ថិតនៅភាគខាងជើងទីក្រុងស្តុកខុលប្រហែល 200 km។ យើងក៏បានបង្កើតរោងចក្រមួយដែលមានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងរោងចក្រនេះផ្ទាល់ក្នុងទីក្រុង ជៀរស៊ីង ប្រទេសចិន នៅឆ្នាំ 2020 ផងដែរ។

Cibes Lift Cambodia

Cibes Lift Cambodia គឺជាសាខាផ្ទាល់របស់ Cibes Lift Group ហើយយើងបានប្រឡូកក្នុងទីផ្សារដ៏ពិសេសនេះតាំងពីឆ្នាំ 2020 មក។
ដើម្បីផ្ដល់សេវាកាន់តែប្រសើរដល់ទីផ្សារដែលកាន់តែរីកធំឡើង សាលតាំងបង្ហាញត្រូវបានបង្កើតឡើងនៅឆ្នាំ 2023 ដែលមានជណ្ដើរយន្តសម្រាប់បង្ហាញ ដើម្បីទទួលបានបទពិសោធល្អបំផុត។
សូមអញ្ជើញមកជួបយើងខ្ញុំនៅ៖ ផ្សារទំនើបជីបម៉ុង, ផ្លូវពាណិជ្ជកម្ម 261, 271, ភ្នំពេញ កម្ពុជា

សាលតាំងបង្ហាញជាង 200 កន្លែងនៅប្រហែល 70 ប្រទេស

តើអ្នកមានសំណួរដែរទេ?
យើងចង់ជួយ។