ព័ត៌មានលម្អិតអំពីគម្រោង

ជណ្ដើរយន្តជាទូឃ្លប់

(TL;DR): គម្រោងជណ្តើរយន្តក្នុងផ្ទះសម្រាប់គ្លីនិកធ្មេញ 

ប្រភេទគម្រោង: គ្លីនិកធ្មេញ 

ទីតាំង: កម្ពុជាក្រោម 

លក្ខណៈអគារ: អគារមានជាន់ក្រោមដី សម្រាប់ចំណតរថយន្ត ដែលនៅតែប្រើប្រាស់បានដូចធម្មតា 

ដំណោះស្រាយតម្លើង: ជណ្តើរយន្តតម្លើងចាប់ពីជាន់ទី១ឡើង  

ម៉ូដែល: Cibes Voyager Platform 

ទម្ងន់ប្រើប្រាស់: 500 គីឡូក្រាម 

ទំហំសាច់ប្រើប្រាស់: 1000 × 1267mm  

ទំហំជណ្តើរយន្ត: 1420 × 1430mm 

ប្រភេទការតម្លើង: អគារដែលមានស្រាប់ 

អត្ថប្រយោជន៍សំខាន់: ជណ្តើរយន្តក្នុងផ្ទះមានទំហំតូច កាត់បន្ថយការកែប្រែរចនាសម្ព័ន្ធអគារ 

អតិថិជនស្គាល់ Cibes Homelift ដោយរបៀបណា? 

អតិថិជនបានស្គាល់ជណ្តើរយន្តក្នុងផ្ទះ Cibes តាមរយៈ Facebook ដែលមានការចែករំលែករូបភាពតម្លើងពិត និងគម្រោងជាច្រើន។ បន្ទាប់ពីបានមើលឃើញការប្រើប្រាស់ជណ្តើរយន្តក្នុងផ្ទះបានតម្លើងជាច្រើនគម្រោង និងគេហដ្ធានផ្សេងៗ អតិថិជនបានទាក់ទងក្រុម Cibes ដោយផ្ទាល់ ដើម្បីប្រឹក្សាបន្ថែម។ 

ដោយសារអគារមានជាន់ក្រោមដី សម្រាប់ចំណតរថយន្ត ដូច្នោះអតិថិជនត្រូវការជណ្តើរយន្តដែលពុំត្រូវការរណ្តៅ ហើយគាត់បានរៀបចំទីតាំងនៅជាន់ទី១សម្រាប់ការតម្លើងជណ្តើរយន្តទុកជាមុន ដែលធ្វើឱ្យការតម្លើងកាន់តែយរលូន។ 

របៀបដែលអតិថិជនវាយតម្លៃជណ្តើរយន្ត Cibes 

មុនពេលជ្រើសរើសជណ្តើរយន្តះ គ្លីនិកបានធ្វើការប្រៀបធៀបជម្រើសជណ្តើរយន្តផ្សេងៗ ដើម្បីឱ្យសមស្របនឹងបរិយាកាសវេជ្ជសាស្ត្រ។ 

ជណ្តើរយន្ត​ដែល​ប្រើ​វីស​ស៊ីសង្វាក់​គ្នា​នឹង​លំហ។

ជណ្តើរយន្ត​ដែល​បើកបរ​ដោយ​វីស​នេះ​ស៊ីសង្វាក់​គ្នា​នឹង​ជាន់​ទីមួយ​នៃ​គ្លីនិក​ធ្មេញ។

ដំណើរការវាយតម្លៃរួមមាន 

  • អតិថិជនបានមក Showroom របស់ Cibes ដើម្បីសាកល្បងប្រើប្រាស់ជណ្តើរយន្ត 
  • ប្រៀបធៀបជណ្តើរយន្ត Cibes ជាមួយជណ្តើរយន្តផ្សេង 
  • ពិនិត្យលើសុវត្ថិភាព រចនា និងតម្រូវការទីតាំង 

ហេតុអ្វីបានជាជ្រើសរើស Cibes Homelift? 

ការសម្រេចចិត្តជ្រើសរើស Cibes Homelift ផ្អែកលើមូលហេតុសំខាន់ៗដូចជា៖ 

  • មិនចាំបាច់មានរណ្តៅ និងបន្ទប់ម៉ាស៊ីន 
  • មិនចាំបាច់មានគ្រោងជណ្តើរយន្ត (Shaft-less) 
  • តម្លើងបានលឿន មិនប៉ះពាល់ដល់ការប្រតិបត្តិការគ្លីនិក 
  • ដំណើរការរលូន ស្ងប់ស្ងាត់ សមស្របសម្រាប់អ្នកជំងឺ 
  • ប្រព័ន្ធសុវត្ថិភាពខ្ពស់ សម្រាប់កុមារ និងមនុស្សចាស់ ដែលអតិថិជនសំខាន់ 
  • រចនាបទបែប Scandinavian សមស្របសម្រាប់បរិយាកាសក្នុងគ្លីនិក 
ជណ្តើរយន្តនៅជាន់ខាងលើ

ជណ្តើរយន្តមានទីតាំងនៅជាន់ខាងលើនៃគ្លីនិក។

ការដំឡើងជណ្តើរយន្តក្នុងអគារគ្លីនិកដែលមានស្រាប់ 

អគារនេះមានជាន់ក្រោមដីសម្រាប់ចំណតរថយន្ត ប៉ុន្តែម្ចាស់គម្រោងសម្រេចចិត្តតម្លើងចាប់ពីជាន់ទី១ ដោយទុកជាក់ក្រោមដីសម្រាប់ចំណត់រថយន្ត។ 

ដំណោះស្រាយនេះអាចធ្វើទៅបាន ដោយសារបច្ចេកវិទ្យា Pit-less របស់ Cibes ដែលត្រូវការរណ្តៅត្រឹមប្រហែល 60 mm ប៉ុណ្ណោះ។ អាចកាត់បន្ថយការកែប្រែរចនាសម្ព័ន្ធ និងរក្សាភាពប្រើប្រាស់ជាន់ក្រោមបានពេញលេញ។ 

រយៈពេលដំឡើងជណ្តើរយន្ត 

ដោយសារការរៀបចំ និងការគណនាជាមុនយ៉ាងល្អ ការតម្លើងបានប្រព្រឹត្តទៅយ៉ាងមានប្រសិទ្ធភាព៖ 

  • ការរៀបចំទីតាំង៖ បន្ទាប់ពីអនុម័ត 
  • ការដំឡើងជណ្តើរយន្ត៖ បញ្ចប់ក្នុងរយៈពេល 15 ថ្ងៃ 

នេះធ្វើឱ្យមានការរំខានតិចបំផុតដល់សកម្មភាពប្រចាំថ្ងៃរបស់គ្លីនិក។ 

លក្ខណៈបច្ចេកទេសជណ្តើរយន្ត Cibes Voyager Platform 

  • ប្រភេទ៖ Platform Home lift 
  • ទម្ងន់ប្រើប្រាស់៖ 500kg 
  • ប្រភេទទ្វារ៖ ទ្វារបើក (Swing Door) 
  • ទំហំសាច់ប្រើប្រាស់់៖ 1000 × 1267 មម 
  • ទំហំនៃជណ្តើរយន្ត៖ 1420 × 1430 មម 
  • រចនា៖ កញ្ចក់ថ្លា និងភ្លឺ 
  • ដំណើរការ៖ រលូន និងមានភាពស្ងប់ស្ងាត់ 
ដើមកញ្ចក់នៃជណ្តើរយន្ត Cibes

ដើមកញ្ចក់នៃជណ្តើរយន្ត Cibes

អត្ថប្រយោជន៍រចនាជណ្តើរយន្តសម្រាប់គ្លីនិកធ្មេញ 

ការដំឡើងជណ្តើរយន្តផ្ទះក្នុងគ្លីនិកធ្មេញ ផ្តល់អត្ថប្រយោជន៍ទាំងផ្នែកមុខងារ និងសោភ័ណភាព៖ 

  • បង្កើនភាពងាយស្រួល និងទំនុកចិត្តជូនអ្នកជម្ងឺ 
  • ស្តង់ដារការប្រើសម្រាប់មនុស្សគ្រប់គ្នា 
  • បង្កើនប្រសិទ្ធភាពការងារ និងលំហូរការងាររបស់បុគ្គលិក 
  • បន្ថែមតម្លៃរយៈពេលវែងដល់អចលនទ្រព្យ 

រចនាបែបកញ្ចក់ថ្លា ក៏ជួយកាត់បន្ថយការភ័យខ្លាចរបស់អ្នកជំងឺ ដោយបង្កើតបរិយាកាសបើកចំហ និងមិត្តភាព។ 

សេចក្តីបញ្ចប់៖ ដំណោះស្រាយជណ្តើរយន្តឆ្លាតវៃសម្រាប់គ្លីនិកធ្មេញទំនើប 

គម្រោងនេះបង្ហាញថា ជណ្តើរយន្ត Cibes Voyager Platform អាចផ្តល់ជូនភាពងាយស្រួល និងបទពិសោធន៍ល្អជាងមុន ជូនដល់អ្នកជម្ដែលអញ្ជើញមកគ្លីនិក បានយ៉ាងមានប្រសិទ្ធភាព។ ដោយមាន សុវត្ថិភាពខ្ពស់ និងសោភ័ណភាពទំនើប វាជាជម្រើសគួរឱ្យទុកចិត្តសម្រាប់គ្រឹះស្ថានសុខាភិបាល។ 

ជណ្តើរយន្តមិនមែនគ្រាន់តែជាមធ្យោបាយដឹកជញ្ជូនទេ ប៉ុន្តែជាជម្រើសនៃការប្រើប្រាស់បានងាយស្រួល និងស្តង់ដារថែទាំសុខភាព។។ 

ទាក់ទង Cibes ថ្ងៃនេះ ដើម្បីស្វែងរកដំណោះស្រាយជណ្តើរយន្តដែលសមស្របសម្រាប់អគារ និងតម្រូវការរបស់អ្នក។ 

Cibes Lift Cambodia – សាខាផ្លូវការតែមួយគត់ 

🌐 Website: www.cibescambodia.com 

📞 Hotline: 011 837 183 

📍 Showroom: ជិត Chipmong 271 Mega Mall, ផ្ទះលេខ 261, Commercial Street, ភ្នំពេញ, កម្ពុជា 

សំណួរញឹកញាប់ (FAQ) – ជណ្តើរយន្តសម្រាប់គ្លីនិកធ្មេញ 

  1. តើជណ្តើរយន្តក្នុងផ្ទះសមស្របសម្រាប់គ្លីនិកធ្មេញដែរឬទេ? 

    ជណ្តើរយន្តក្នុងផ្ទះពីខាង Cibes ពិតជាសមស្របសម្រាប់គ្លីនិក ព្រោះអាចជួយបង្កើនភាពងាយស្រួលសម្រាប់មនុស្សចាស់ កុមារ និងអ្នកប្រើរទេះរុញ។ 

  2. តើត្រូការទីតាំងប៉ុណ្ណាសម្រាប់ការតម្លើងជណ្តើរយន្ត? 

    ជណ្តើរយន្ត Cibes ត្រូវការកន្លែងតូចបំផុត ប្រហែលត្រឹម 1 ម៉ែត្រការ៉េ និងមិនចាំបាច់មានបន្ទប់ម៉ាស៊ីន និងរណ្តៅ។ 

  3. តើជណ្តើរយន្តមានសុវត្ថិភាពសម្រាប់បរិយាកាសវេជ្ជសាស្ត្រដែរឬទេ? 

    ជណ្តើរយន្ត Cibes គឺមានសុវត្ថិភាពខ្ពស់ រចនាឡើងដោយគោរពតាមស្តង់ដារសុវត្ថិភាពអឺរ៉ុប និងមានប្រព័ន្ធសង្គ្រោះបន្ទាន់សមស្របសម្រាប់គ្លីនិកនិងគេហដ្ឋាន។ 

គម្រោងដែលពាក់ព័ន្ធ

តើអ្នកមានសំណួរដែរទេ?
យើងចង់ជួយ។