ប្រភេទគម្រោង: ផ្ទះឯកជន (ផ្ទះមានស្រាប់)
ទីតាំង: បុរី ប៉េងហ៊ួតបឹងស្នោរ
លក្ខណៈអគារ: ផ្ទះមាន 3ជាន់
ដំណោះស្រាយតម្លើង: ជណ្តើរយន្តតម្លើងចាប់ពីក្រោមឡើង
ម៉ូដែល: Antera Z90
ទម្ងន់ប្រើប្រាស់: 400 គីឡូក្រាម
ទំហំខាងក្រៅ: 1400 × 1500 mm
ទំហំជណ្តើរយន្ត: 1110 × 1415 mm
ប្រភេទការតម្លើង: អគារដែលមានស្រាប់
អត្ថប្រយោជន៍សំខាន់: ជណ្តើរយន្តក្នុងផ្ទះមានទំហំតូច កាត់បន្ថយការកែប្រែរចនាសម្ព័ន្ធអគារ
TL;DR:
- រចនាបទកញ្ចក់ទាំង 4ទិស ដែលសមស្របសម្រាប់គេហដ្ឋាន
- ដំណើរការរលូន មានភាពស្ងប់ស្ងាត់ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃជាមួយបច្ចេកវិទ្យាវីសស្ពឺ
- មិនត្រូវការមានរណ្តៅជ្រៅ មិនមានការកែប្រែសំណង់ធ្ងន់
- មិនមានបន្ទប់ម៉ាស៊ីន សន្សំសំចៃកន្លែង និងងាយស្រួលក្នុងការតម្លើង
- ការតម្លើងក្នុងរយះពេល 15 ថ្ងៃ
- ប៉ះពាល់សំណង់តិច និងសាកសមសម្រាប់គេហដ្ឋានបានយ៉ាងល្អ
ករណីសិក្សានេះបង្ហាញថា ជណ្តើរយន្តកញ្ចក់អាចតម្លើងនៅក្នុងផ្ទះវីឡាបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ប៉ះពាល់ដល់សំណង់ធ្ងន់ធ្ងរ ហើយនៅតែរក្សាភាពទូលាយ និងសោភ័ណភាពក្នុងផ្ទះ។ បច្ចេកវិទ្យាវីសស្ពឺ មិនត្រូវការមានបន្ទប់ម៉ាស៊ីន ហើយបានបញ្ចប់ការតម្លើងក្នុងរយៈពេល 15 ថ្ងៃ (បន្ទាប់ពីទីតាំងតម្លើងបានរៀបចំរួច)។

ព័ត៌មានសង្ខេបអំពីគម្រោង (ការតម្លើងជណ្តើរយន្តវីឡា)
| លក្ខណៈបច្ចេកទេស | ប្រភេទ |
| ប្រភេទគម្រោង | វីឡាឯកជនទំនើប |
| ប្រភេទជណ្តើរយន្ត | Antera Z90 |
| បច្ចេកវិទ្យា | វីសស្ពឺ |
| បន្ទប់ម៉ាស៊ីន | មិនមាន |
| ជម្រៅបាត | 120 mm |
| ភ្លើងប្រើប្រាស់ | 3 ហ្វា 400V |
| ទម្ងន់ផ្ទុក | 400 kg |
| រយៈពេលតម្លើង | ប្រហែល 15 (បន្ទាប់ពីរៀបចំទីតាំងតម្លើងរួច) |
តើគម្រោងនៃជណ្តើរយន្តសម្រាប់ផ្ទះនេះជាអ្វី?
គម្រោងនេះជាការតម្លើងជណ្តើរយន្តកញ្ចក់ដោយប្រើប្រាស់បច្ចេកវិទ្យាវីសស្ពឺ នៅក្នុងវីឡាទំនើបដោយមិនមានការកែប្រែសំណង់ច្រើន ហើយមិនមានបន្ទប់ម៉ាស៊ីន។ គោលបំណងគឺធ្វើឲ្យការឡើងចុះនៅក្នុងផ្ទះកាន់តែមានភាពងាយស្រួល ដែលធ្វើឲ្យក្នុងផ្ទះមានបន្លឺហើយផ្តល់នូវភាពទូលាយ និងធ្វើឲ្យរចនាសម្ព័ន្ធក្នុងផ្ទះស្អាត។
ជំនួសឲ្យការធ្វើគ្រោងបេតុង គម្រោងនេះប្រើរចនាសម្ព័ន្ធមួយដ៏ល្អដែលដាក់នៅជាប់ជណ្តើរជើង។ ជណ្តើរយន្ពនេះអាចជួយកាត់បន្ថយការងារសំណង់ច្រើន តែទទួលបានលទ្ធផលស្អាតនៅក្នុងផ្ទះ។
តើម្ចាស់ផ្ទះបានរៀបចំការតម្លើងយ៉ាងដូចម្តេច?
ម្ចាស់ផ្ទះបានរៀបចំការតម្លើងនៅពេលជិតបញ្ចប់សំណង់ បន្ទាប់ពីប្លង់ខាងក្នុងបានកំណត់រួច។
ការត្រៀមមានដូចជា៖
• ការត្រៀមទីតាំងតម្លើង
• ការផ្គត់ផ្គង់ភ្លើងទៅតាមស្តង់ដារ
• ការកំណត់បាតនៃជណ្តើរយន្តឲ្យបានត្រឹមត្រូវ
សុវត្ថិភាពនៃជណ្តើរយន្តគឺជាកត្តាសំខាន់មួយ ដែលម្ចាស់ផ្ទះបានជ្រើស Cibes ព្រោះជាផលិតនៅប្រទេសស៊ុយអែត និងអនុវត្តតាមស្តង់ដារសុវត្ថិភាព EN 81-41 ដែលជាស្តង់ដារសុវត្ថិភាពសម្រាប់ជណ្តើរយន្តក្នុងផ្ទះ។ ដោយជណ្តើរយន្តនេះជាប្រភេទជណ្តើរយដែលមកជាមួយគ្រោងកញ្ចក់ស្រាប់ មានការកែប្រែសំណង់តិច មិនចាំបាច់មានបន្ទប់ម៉ាស៊ីន មិនមានរណ្តៅជ្រៅ។
ដោយជណ្តើរយន្តនេះជាប្រភេទជណ្តើរយដែលមកជាមួយគ្រោងកញ្ចក់ស្រាប់ មានការកែប្រែសំណង់តិច មិនចាំបាច់មានបន្ទប់ម៉ាស៊ីន មិនមានរណ្តៅជ្រៅ។

កញ្ចក់នៃជណ្តើរយន្តត្រូវបានជ្រើសរើសយ៉ាងល្អ ដើម្បីរក្សាឲ្យក្នុងផ្ទះមានភាពស្រស់ស្អាត និងមិនធ្វើឲ្យចង្អៀត។ កញ្ចក់ទាំង 4ទិសធ្វើឲ្យពន្លឺឆ្លងកាត់បានល្អ អាចមើលឃើញខាងក្នុង និងធ្វើឲ្យអ្នកប្រើប្រាស់មានអារម្មណ៏កក់ក្តៅក្នុងការប្រើប្រាស់។
សម្រាប់គម្រោងនេះ ជណ្តើរយន្តត្រូវបានរចនាបានយ៉ាងសាកសមជាមួយនិងថ្មម៉ាបនៃជណ្តើរជើង និងជញ្ជាំងនៃផ្ទះ។ ដូច្នេះជណ្តើរយន្តជាផ្នែកមួយនៃស្ថាបត្យកម្មនៃផ្ទះ មិនមែនត្រឹមតែជាប្រអប់ធម្មតាដែលដាក់នៅក្នុងផ្ទះនោះទេ។

តើការតម្លើងគម្រោងនេះត្រូវបានចំណាយពេលប៉ុន្មាន?
សម្រាប់គម្រោងនេះ ការតម្លើងនិងការធ្វើតេស្តដាក់ឲ្យដំណើរការ ត្រូវបានបញ្ចប់ក្នុងរយៈពេល 15 ថ្ងៃបន្ទាប់ពីការរៀបចំទីតាំងដែលត្រូវតម្លើងរួច។ រយៈពេលជាក់ស្តែងអាស្រ័យលើភាពជាក់ស្តែងក្នុងការចូលតម្លើង ការត្រៀមទីតាំងតាមជាន់នីមួយៗ និងការរៀបចំប្រព័ន្ធអគ្គិសនី។
ជំហានសំខាន់ៗក្នុងការដំឡើង ជាទូទៅរួមមាន ការតម្លើងរចនាសម្ព័ន្ធ shaft ការដំឡើងផ្នែកម៉ាស៊ីន ការដំឡើងកញ្ចក់ ការតភ្ជាប់ប្រព័ន្ធអគ្គិសនី ការធ្វើតេស្តសុវត្ថិភាព និងការធ្វើតេស្តចុងក្រោយមុនប្រគល់ឲ្យប្រើប្រាស់។
បន្ទាប់ពីតម្លើងជណ្តើរយន្តរួច តើផ្ទះបានផ្លាស់ប្តូរអ្វីខ្លះ?
គម្រោងនេះបង្ហាញថា ជណ្តើរយន្តក្នុងផ្ទះអាចបញ្ចូលជាមួយផ្ទៃខាងក្នុងប្រណីតនៃផ្ទះបានយ៉ាងល្អ ដោយមិនមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម័្ពន្ធក្នុងផ្ទះច្រើនឡើង ការតុបតែងខាងក្នុងជណ្តើរត្រូវបានជ្រើសរើសបានយ៉ាងសមស្របជាមួយរចនាបទទាំងមូលរបស់ផ្ទះ។
ព័ត៌មានលម្អិតដែលបានរចនាពិសេសរួមមាន ផ្ទាំងជញ្ជាំងនៃជណ្តើរយន្តត្រូវបានតុបតែងតាមលំនាំថ្មម៉ាប ភ្លើងលើពិដាន ទ្វារកញ្ចក់បើកពេញ (Saloon Door) ប្រព័ន្ធបញ្ជាទំនើបដោយ touchscreen និងមានខ្យល់ចេញចូលតាម integrated ventilation ដែលភ្ជាប់មកជាស្រេចជាមួយជណ្តើរយន្ត។ លក្ខណៈទាំងនេះជួយឲ្យជណ្តើរយន្តមើលទៅដូចជាផ្នែកមួយនៃផ្ទៃខាងក្នុងផ្ទះ មិនមែនត្រឹមតែជាឧបករណ៍សម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេ។

ជណ្តើរយន្តក្នុងផ្ទះជួយបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ ជាពិសេសសម្រាប់មនុស្សចាស់ និងធ្វើឲ្យការប្រើប្រាស់ប្រចាំថ្ងៃកាន់តែងាយស្រួល ដោយមិនត្រូវការកែប្រែសំណង់ធំៗ។ បច្ចុប្បន្ន ម្ចាស់ផ្ទះជាច្រើនគ្រោងដាក់ជណ្តើរយន្តតាំងពីដំបូង ដើម្បីជៀសវាងការកែប្រែរចនាសម្ព័ន្ធនៅពេលក្រោយ។
អត្ថប្រយោជន៍ទូទៅរួមមាន ការឡើងចុះបានស្រួល និងមានផាសុកភាព ដំណើរការនៃជណ្តើរយន្តមានភាពស្ងប់ស្ងាត់ អាចដាក់បានទោះទីតាំងមានកន្លែងកំណត់ក៏ដោយ និងការប្រើប្រាស់អគ្គិសនីតិចក្នុងពេលធ្វើដំណើរ បើប្រៀបធៀបជាមួយប្រព័ន្ធជណ្តើរយន្តផ្សេងៗ។
សន្និដ្ឋាន
ការតម្លើងនេះបង្ហាញថា ជណ្តើរយន្តក្នុងផ្ទះ អាចបញ្ចូលជាមួយស្ថាបត្យកម្មក្នុងផ្ទះបានយ៉ាងល្អ។ ជំនួសឱ្យការកែប្រែរចនាសម្ព័ន្ធធំៗ ជណ្តើរយន្តអាចសមស្របទៅនិងទីតាំងដែលមានស្រាប់ ខណៈពេលដែលជួយធ្វើឲ្យការធ្វើដំណើរប្រចាំថ្ងៃកាន់តែងាយស្រួល។
សម្រាប់ភាពងាយស្រួលក្នុងការរស់នៅរយៈពេលវែង ម្ចាស់ផ្ទះជាច្រើនឥឡូវចាត់ទុកជណ្តើរយន្តក្នុងផ្ទះជាដំណោះស្រាយជាក់ស្តែងមួយសម្រាប់លំនៅឋាន ដែលផ្អែកលើសុវត្ថិភាព ភាពសាមញ្ញ និងការសមស្របជាមួយការរចនា។
សំណួរដែលសួរញឹកញាប់
ជណ្តើរយន្តក្នុងផ្ទះមិនត្រូវការបន្ទប់ម៉ាស៊ីនទេ ដោយសារបច្ចេកវិទ្យាវីសស្ពឺដែលបញ្ចូលម៉ាស៊ីននៅពីក្រោយទូបញ្ជាររួចរាល់។
ជណ្តើរយន្តក្នុងផ្ទះអាចតម្លើងបាននៅក្នុងផ្ទះដែលសាងសងរួច។ គម្រោងជាច្រើនត្រូវការការរៀបចំបាតនៃជណ្តើរឲ្យឲ្យបានត្រឹមត្រូវ និងការត្រៀមប្រព័ន្ធអគ្គិសនីតែប៉ុណ្ណោះ។
ការប្រើប្រាស់ភ្លើងមិនច្រើនទេ។ ការប្រើប្រាស់ភ្លើងតែពេលដំណើរការ ប្រហែល $10–15 ក្នុងមួយខែ អាស្រ័យលើការប្រើប្រាស់។
ការថែទាំងជណ្តើរយន្តមិនពិបាកទេ។ សម្រាប់ការថែទាំងត្រូវការ 1–2 ដងក្នុងមួយឆ្នាំតែប៉ុណ្ណោះ។
ប្រសិនបើអ្នកទាំងអស់គ្នាកំពុងមានគម្រោងក្នុងការតម្លើងជណ្តើរយន្តគេហដ្ឋានលោកអ្នក សូមត្រៀមកម្ពស់នៃទីតាំង ប្លង់ទីតាំង និងរូបថតនៃទីតាំង ឬវីដេអូខ្លីនៃកន្លែងដែលចង់តម្លើង។
Cibes Lift Cambodia (Official Subsidiary)
Website: www.cibescambodia.com
Hotline: 011 837 183/ 093 837 183
Showroom: ជិតផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល, ផ្ទះ ២៦១ , ផ្លូវ commercial ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
Check out these real Uno projects!
មើលទាំងអស់

