ករណីសិក្សា Cibes UNO (មិនមានរណ្តៅ មិនត្រូវការបន្ទប់ម៉ាស៊ីន)
ជណ្តើរយន្តកញ្ចក់ Cibes UNO មួយត្រូវបានតម្លើងនៅក្នុងផ្ទះឯកជនមួយនៅប៉ោយប៉ែត កម្ពុជា ក្នុងរយៈពេលប្រហែល 12 ថ្ងៃ។ ជណ្តើរយន្តនេះបានប្រើជាមួយបច្ចេកវិទ្យាវីសស្ពឺ (screw-driven) ហើយអាចរៀបចំតម្លើងដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីន និងមិនត្រូវការមានរណ្តៅ ទាំងអស់នេះហើយដែលសមស្របសម្រាប់ផ្ទះដែលបានសាងសងរួចជាច្រើនជាច្រើន។
សម្រាប់ជណ្តើរយន្តនេះមានទំហំ 1500 × 900 mm ដើម្បីឲ្យសមនឹងប្លង់ផ្ទះ ដែលពេលកាត់បន្ថយការកែប្រែរចនាសម្ព័ន្ធឲ្យបានតិចបំផុត។

ប្លង់ជណ្តើរយន្តសម្រាប់ផ្ទះ ដែលបានតម្លើងនៅចន្លោះជណ្តើរជើងយ៉ាងសមល្មម ហើយអាចជួយសន្សំសំចៃទីតាំងក្នុងគេហដ្ធានលោកអ្នក។
ព័ត៌មានសង្ខេបអំពីគម្រោង (ការនៅប៉ោយប៉ែត)
| លក្ខណៈបច្ចេកទេស | ព័ត៌មានបញ្ជាក់ |
| ទីតាំង | ប៉ោយប៉ែត កម្ពុជា |
| ប្រភេទគម្រោង | ផ្ទះឯកជន (ផ្ទះមានស្រាប់) |
| ប្រភេទជណ្តើរយន្ត | Glass platform lift |
| ម៉ូដែល | Cibes UNO |
| ប្រព័ន្ធប្រើប្រាស់ | វីសស្ពឺ |
| ទំហំ | 1500 × 900 mm |
| បន្ទប់ម៉ាស៊ីន | មិនត្រូវការ |
| រណ្តៅ | មិនមានរណ្តៅ (អាស្រ័យលើប្លង់ជាក់ស្តែង) |
| គ្រោង | មិនត្រូវការ |
| រយះពេលតម្លើង | ប្រហែល 12ថ្ងៃ (អាស្រ័យលើគម្រោង) |
គម្រោងជណ្តើរយន្តនេះនៅប៉ោយប៉ែត មានអ្វីពិសេស?

ជណ្តើរយន្តកញ្ចក់សម្រាប់ផ្ទះ ដែលប្រើថាមពលភ្លើងតិច មានរចនាសម្ព័ន្ធ ស្អាត និងសន្សំកន្លែង។
ករណីសិក្សានេះបង្ហាញពីថាម្ចាស់ផ្ទះនៅប៉ោយប៉ែត អាចបន្ថែមជណ្តើរយន្តកញ្ចក់ទៅក្នុងផ្ទះ ដោយមិនចាំបាច់មានគ្រោងបេតុងឬរណ្តៅជ្រៅ។ គោលបំណងគឺធ្វើឲ្យការឡើងចុះនៅក្នុងផ្ទះឲ្យកាន់តែមានភាពងាយស្រួល សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសសមាជិកគ្រួសារដែលមានវ័យចាស់។
ដំណោះស្រាយដែលត្រូវបានជ្រើសរើសគឺ Cibes UNO ជាមួយរចនាសម្ព័ន្ធកញ្ចក់ និងប្រើប្រាស់ដោយបច្ចេកវិទ្យាវីសស្ពឺ។ សម្រាប់ជណ្តើរយន្តនេះបានកាត់បន្ថយការកែប្រែសំណង់ធ្ងន់ធ្ងរ បើប្រៀបធៀបនឹងជណ្តើរយន្តដោយប្រើប្រាស់ខ្សែកាបខ្សែពាន។
ហេតុអ្វីបានជាម្ចាស់ផ្ទះនៅកម្ពុជាជ្រើសរើសជណ្តើរយន្តកញ្ចក់សម្រាប់ផ្ទះដែលមានស្រាប់?
ផ្ទះច្រើនជាន់នៅកម្ពុជា មិនត្រូវបានរចនាមកជាមួយគ្រោងជណ្តើរយន្តតាំងពីដំបូងទេ។ នៅពេលម្ចាស់ផ្ទះចង់តម្លើងសំណួរចម្បងគឺ “តើអ្វីអាចតម្លើងបាននៅក្នុងផ្ទះដែលមានស្រាប់ដែរឬទេ?”
ជណ្តើរយន្តកញ្ចក់ តែងតែត្រូវជ្រើសរើសព្រោះអាច៖
• រក្សាពន្លឺ និងអារម្មណ៍យ៉ាងទំលាយក្នុងផ្ទះ
• តម្លើងបានយ៉ាងស្អាត នៅជន្លោះជណ្តើរជើង ឬអាចដាក់បាននៅទីតាំងផ្សេងទៀតដែលមិនសូវប្រើប្រាស់
• កាត់បន្ថយការកែប្រែរចនាសម្ព័ន្ធច្រើនក្នុងប្លង់ផ្ទះ

ផ្ទៃខាងក្នុងជណ្តើរកញ្ចក់នេះមកជាមួយភ្លើង LEDបានយ៉ាងពេញលេញ ធ្វើឲ្យមានផាសុខភាពក្នុងការឡើងចុះ។
ក្នុងផ្ទះនៅប៉ោយប៉ែតនេះ ម្ចាស់ផ្ទះចង់បានជាមួយរូបរាងទំនើប ហើយអាចប្រើប្រាស់បានស្រួល និងមានផាសុខភាពក្នុងការប្រើប្រាស់រាល់ថ្ងៃ។
តើអាចតម្លើងជណ្តើរយន្តកញ្ចក់ ក្នុងផ្ទះមានស្រាប់ ដោយមិនចាំបាច់មានរណ្តៅបានដែលឬទេ?
សម្រាប់ជណ្តើរយន្តកញ្ចក់អាចតម្លើងបាននៅក្នុងផ្ទះដែលមានស្រាប់បានដោយមិនចាំបាច់មានរណ្តៅ។
គម្រោងនេះត្រូវបានរៀបចំ ដើម្បីជៀសវាងការជីករណ្តៅជ្រៅ និងមិនត្រូវការបន្ទប់ម៉ាស៊ីន។ វាមានសារៈសំខាន់ ព្រោះចំណាយពេលតិច មិនមានការរំខាន និងភាពស្មុគស្មាញក្នុងការសាងសង់ ជាពិសេសសម្រាប់ផ្ទះដែលមានមនុស្សរស់នៅប្រចាំថ្ងៃ។
សំណើរបស់អ្នកតម្លើង៖
“ចំណុចលំបាកបំផុតសម្រាប់ការតម្លើង គឺមិនធ្វើឲ្យមានផលប៉ះពាល់ដល់ជណ្តើរជើងនិងមិនប៉ះពាល់ទៅដល់ការរស់នៅប្រចាំថ្ងៃរបស់សមាជិកគ្រួសារ”។
ម្ចាស់ផ្ទះជ្រើសរើស Cibes UNO ដោយរបៀបណា?
ម្ចាស់ផ្ទះបានស្គាល់ជណ្តើរយន្តនេះ តាមរយៈការប្រឹក្សា និងការណែនាំពីអ្នកផ្សេងៗ បន្ទាប់មកបានទៅទស្សនាទីតាំង (Showroom)ផ្ទាល់ ដើម្បីសាកល្បងការប្រើប្រាស់ពិត។ ហើយកាន់តែពិសេសគឺមានអ្នកប្រឹក្សាដែលច្បាស់ និងអនុវត្តបានពិត។
ជំនួសឲ្យការផ្តោតតែទៅលើរូបរាង ការសម្រេចចិត្តផ្អែកលើ៖
• កម្រិតការងារសំណង់
• របៀបដែលជណ្តើរយន្តសមនឹងប្លង់ផ្ទះមានស្រាប់
• មានផាសុខភាព និងស្ថេរភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃ
• ការរៀបចំសេវាកម្មថែទាំរយៈពេលវែង
អតិថិជនបាននិយាយថា៖
“ដំបូងការប្រើប្រាស់ជណ្តើរជើងមិនមានបញ្ហាទេ រហូតដល់ថ្ងៃមួយវាមិនងាយស្រួលទៀត។ ឥឡូវនេះផ្ទះមានអារម្មណ៍ថាងាយស្រួលវិញជាមួយការប្រើប្រាស់ជណ្តើរយន្តកញ្ចក់”
តើ Cibes UNO សមស្របសម្រាប់សមាជិកគ្រួសារវ័យចាស់ដែរឬទេ?
Cibes Uno គឺសមស្របសម្រាប់សមាជិកគ្រួសារដែលមានវ័យចាស់ណាស់។
ពេលមនុស្សវ័យចាស់ប្រើជណ្តើរយន្ត ព័ត៌មានលម្អិតតូចៗមានសារៈសំខាន់។ ជណ្តើរយន្តមានស្ថេរភាព ហើយងាយយល់ក្នុងការប្រើប្រាស់ និងមានផាសុខភាព។ កញ្ចក់ទាំង4ទិសក៏អាចជួយឲ្យអ្នកប្រើមិនមានអារម្មណ៍ភ័យខ្លាចព្រោះអាចមានពន្លឺចូល និងអាចឃើញខាងក្រៅបានយ៉ាងល្អ។
នេះជាកន្លែងដែលជណ្តើរយន្តសម្រាប់ផ្ទះ អាចប្រែប្រួលជីវិតប្រចាំថ្ងៃឲ្យមានភាពងាយស្រួល។
តើការតម្លើង Cibes UNO ចំណាយពេលប៉ុន្មាន?
ក្នុងករណីនេះនៅប៉ោយប៉ែត ការតម្លើងចំណាយពេលប្រហែល 12 ថ្ងៃ បន្ទាប់មកមានការតេស្ត និងធ្វើការប្រគល់ជូន។
រយៈពេលតម្លើងអាស្រ័យលើការមានទីតាំង ការចូលដំណើរការ និងការសម្រេចចិត្តចុងក្រោយអំពីប្លង់។ ជាទូទៅ ការត្រួតពិនិត្យទីតាំង និងការរៀបចំផែនការឲ្យបានត្រឹមត្រូវ តែងធ្វើឲ្យដំណាក់កាលតម្លើងរលូនជាងមុន។
ជំនួយ៖ ប្រសិនបើអ្នកចង់ឲ្យគម្រោងលឿន និងស្អាត ដូច្នេះត្រូវបានចំណាយពេលច្រើនលើការត្រួតពិនិត្យទីតាំង និងកំណត់ទីតាំងឲ្យបានល្អដើម្បីងាយស្រួលក្នុងការតម្លើង។
លក្ខណៈបច្ចេកទេស (ការតម្លើងនៅប៉ោយប៉ែត)
ការតម្លើងនេះប្រើ៖
• បច្ចេកវិទ្យាវីសស្ពឺ
• រចនាសម្ព័ន្ធកញ្ចក់ទាំង4ទិស
• ទំហំ 1500 × 900 mm
តម្រូវការរណ្តៅ (pit) និងការត្រៀមទីតាំង ពឹងផ្អែកលើប្លង់ ស្ថាបត្យកម្ម និងកម្រិតបញ្ចប់។ ដូច្នេះ ការត្រួតពិនិត្យទីតាំងមុនពេលតម្លើងគឺពិតជាសំខាន់ណាស់។
តើមានកម្រិតណាខ្លះដែលគួរដឹង មុនជ្រើសរើសជណ្តើរយន្តកញ្ចក់ប្រព័ន្ធស្ក្រូ?
ករណីសិក្សាល្អ គួរតែបង្ហាញពីដែនកំណត់ផងដែរ។ ម្ចាស់ផ្ទះគួរយល់ដឹងអំពីចំណុចទាំងនេះជាមុន៖
- ល្បឿនធ្វើដំណើរ សម្រាប់ប្រើប្រាស់ក្នុងផ្ទះ
ជណ្តើរយន្តប្រើប្រាស់ដោយបច្ចេកវិទ្យាវីសស្ពី ត្រូវបានរចនាសម្រាប់ការឡើងចុះដោយរលូន និងមានផាសុខភាព មិនមែនសម្រាប់ល្បឿនលឿនដូចជាជណ្តើរយន្តពាណិជ្ជកម្មទេ។ - សមត្ថភាពផ្ទុក អាស្រ័យលើការកំណត់ជាក់លាក់
ប្រសិនបើគ្រួសាររំពឹងថានឹងប្រើប្រាស់ជាញឹកញាប់ ជាមួយរទេះរុញ មនុស្សរួមដំណើរ និងវត្ថុធ្ងន់ ត្រូវពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវជាមុន។ - ការថែទាំកញ្ចក់ ក្នុងអាកាសធាតុសើម
កញ្ចក់មានរូបរាងស្អាត ប៉ុន្តែងាយឃើញធូលី និងស្នាមម្រាមដៃ។ ក្នុងអាកាសធាតុសើម ការសម្អាតធម្មតា នឹងជួយរក្សារូបរាងឲ្យស្អាតជានិច្ច។
ទស្សនាវីដេអូនៅទីនេះ៖
https://web.facebook.com/share/v/1Hd2aH5b2C
សំណួរដែលសួរញឹកញាប់ (FAQ)
ជណ្តើរយន្តកញ្ចក់សម្រាប់ផ្ទះមានសុវត្ថិភាព ប្រសិនបើវាត្រូវបានរចនាសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងតម្លើងបានត្រឹមត្រូវ។ អ្នកទាំងអស់គ្នាគួរតែពិនិត្យស្តង់ដារសុវត្ថិភាពដែលក្រុមហ៊ុនផ្គត់ផ្គង់ប្រើជាមុនសិន។ Cibes Lift មានវិញ្ញាបនបត្រ EN81-41 ហើយកញ្ចក់ដែលប្រើប្រាស់ជាកញ្ចក់ tempered laminate ដែលមានវិញ្ញាបនបត្រ EN12-150 ទៅតាមស្តង់ដារអឺរ៉ុប។
ក្នុងករណីជាច្រើន គឺអាចតម្លើងបាន។ គម្រោងនេះនៅប៉ោយប៉ែត ជាឧទាហរណ៍នៃជណ្តើរយន្តកញ្ចក់ ដែលបានរៀបចំដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីន និងមិនចាំបាច់មានរណ្តៅ។
សម្រាប់ការថែទាំមិនពិបាកទេ ប្រសិនបើធ្វើដោយអ្នកបច្ចេកទេស Cibes ដែលមានវិញ្ញាបនបត្រ។ ផែនការថែទាំមានភាពច្បាស់លាស់ និងការប្រគល់ជូនត្រឹមត្រូវ នឹងជួយរក្សាដំណើរការឲ្យមានស្ថេរភាព។
ចុងបញ្ចប់
ប្រសិនបើអ្នកកំពុងគ្រោងតម្លើងជណ្តើរយន្តកញ្ចក់សម្រាប់ផ្ទះ នៅកម្ពុជា ជំហានដ៏ធំបំផុត គឺការត្រួតពិនិត្យទីតាំង និងការណែនាំប្លង់។
អ្វីដែលគួរត្រៀមមុនទាក់ទងក្រុមការងារ៖
• កម្ពស់ពីជាន់ទៅជាន់ (ឬវីដេអូដើរមើលខ្លី)
• ទីតាំងដែលអ្នកគិតថាអាចតម្លើងបាន (ជិតជណ្តើរ មុំផ្ទះ ឬតំបន់ទំនេរ)
• ការកំណត់ណាមួយ (ក្បឿងដែលចង់រក្សា ទំហំតូច កម្ពស់ក្បាលទាប)
Cibes Lift Cambodia (សាខាផ្លូវការរបស់ក្រុមហ៊ុន)
គេហទំព័រ៖ www.cibescambodia.com
Hotline៖ 011 837 183
Showroom៖ ជិតផ្សារទំនើប Chip Mong 271 Mega Mall, ផ្ទះលេខ 261 ផ្លូវ Commercial, រាជធានីភ្នំពេញ
ពិនិត្យមើលគម្រោង Uno ជាក់ស្ដែងទាំងនេះ!
មើលទាំងអស់

