ប្រភេទគម្រោង: ផ្ទះឯកជន (ផ្ទះមានស្រាប់)

ទីតាំង: បុរី ប៉េងហ៊ួតបឹងស្នោរ

លក្ខណៈអគារ: ផ្ទះមាន 3​ជាន់

ដំណោះស្រាយតម្លើង: ជណ្តើរយន្តតម្លើងចាប់ពីក្រោមឡើង

ម៉ូដែល: Antera Z90

ទម្ងន់ប្រើប្រាស់: 400 គីឡូក្រាម

ទំហំខាងក្រៅ: 1400 × 1500 mm

ទំហំជណ្តើរយន្ត: 1110 × 1415 mm

ប្រភេទការតម្លើង: អគារដែលមានស្រាប់

អត្ថប្រយោជន៍សំខាន់: ជណ្តើរយន្តក្នុងផ្ទះមានទំហំតូច កាត់បន្ថយការកែប្រែរចនាសម្ព័ន្ធអគារ

TL;DR:

  • រចនាបទកញ្ចក់ទាំង 4ទិស ដែលសមស្របសម្រាប់គេហដ្ឋាន
  • ដំណើរការរលូន មានភាពស្ងប់ស្ងាត់ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃជាមួយបច្ចេកវិទ្យាវីសស្ពឺ
  • មិនត្រូវការមានរណ្តៅជ្រៅ មិនមានការកែប្រែសំណង់ធ្ងន់
  • មិនមានបន្ទប់ម៉ាស៊ីន សន្សំសំចៃកន្លែង និងងាយស្រួលក្នុងការតម្លើង
  • ការតម្លើងក្នុងរយះពេល 15 ថ្ងៃ
  • ប៉ះពាល់សំណង់តិច និងសាកសមសម្រាប់គេហដ្ឋានបានយ៉ាងល្អ

ករណីសិក្សានេះបង្ហាញថា ជណ្តើរយន្តកញ្ចក់អាចតម្លើងនៅក្នុងផ្ទះវីឡាបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ប៉ះពាល់ដល់សំណង់ធ្ងន់ធ្ងរ ហើយនៅតែរក្សាភាពទូលាយ និងសោភ័ណភាពក្នុងផ្ទះ។ បច្ចេកវិទ្យាវីសស្ពឺ មិនត្រូវការមានបន្ទប់ម៉ាស៊ីន ហើយបានបញ្ចប់ការតម្លើងក្នុងរយៈពេល 15 ថ្ងៃ (បន្ទាប់ពីទីតាំងតម្លើងបានរៀបចំរួច)។

Residential homelift installed in modern villa interior beside staircase.
ជណ្តើរយន្តសម្រាប់គេហដ្ឋាន ត្រូវបានតម្លើងនៅក្នុងវីឡាទំនើបមួយ ដោយស្ថិតនៅក្បែរជណ្ដើរជើង។

ព័ត៌មានសង្ខេបអំពីគម្រោង (ការតម្លើងជណ្តើរយន្តវីឡា)

លក្ខណៈបច្ចេកទេសប្រភេទ
ប្រភេទគម្រោងវីឡាឯកជនទំនើប
ប្រភេទជណ្តើរយន្តAntera Z90
បច្ចេកវិទ្យាវីសស្ពឺ
បន្ទប់ម៉ាស៊ីនមិនមាន
ជម្រៅបាត120 mm
ភ្លើងប្រើប្រាស់3 ហ្វា 400V
ទម្ងន់ផ្ទុក400 kg
រយៈពេលតម្លើងប្រហែល 15 (បន្ទាប់ពីរៀបចំទីតាំងតម្លើងរួច)

តើគម្រោងនៃជណ្តើរយន្តសម្រាប់ផ្ទះនេះជាអ្វី?

គម្រោងនេះជាការតម្លើងជណ្តើរយន្តកញ្ចក់ដោយប្រើប្រាស់បច្ចេកវិទ្យាវីសស្ពឺ នៅក្នុងវីឡាទំនើបដោយមិនមានការកែប្រែសំណង់ច្រើន ហើយមិនមានបន្ទប់ម៉ាស៊ីន។ គោលបំណងគឺធ្វើឲ្យការឡើងចុះនៅក្នុងផ្ទះកាន់តែមានភាពងាយស្រួល ដែលធ្វើឲ្យក្នុងផ្ទះមានបន្លឺហើយផ្តល់នូវភាពទូលាយ និងធ្វើឲ្យរចនាសម្ព័ន្ធក្នុងផ្ទះស្អាត។

ជំនួសឲ្យការធ្វើគ្រោងបេតុង គម្រោងនេះប្រើរចនាសម្ព័ន្ធមួយដ៏ល្អដែលដាក់នៅជាប់ជណ្តើរជើង។ ជណ្តើរយន្ព​នេះអាចជួយកាត់បន្ថយការងារសំណង់ច្រើន តែទទួលបានលទ្ធផលស្អាតនៅក្នុងផ្ទះ។

តើម្ចាស់ផ្ទះបានរៀបចំការតម្លើងយ៉ាងដូចម្តេច?

ម្ចាស់ផ្ទះបានរៀបចំការតម្លើងនៅពេលជិតបញ្ចប់សំណង់ បន្ទាប់ពីប្លង់ខាងក្នុងបានកំណត់រួច។

ការត្រៀមមានដូចជា៖
• ការត្រៀមទីតាំងតម្លើង
• ការផ្គត់ផ្គង់ភ្លើងទៅតាមស្តង់ដារ
• ការកំណត់បាតនៃជណ្តើរយន្តឲ្យបានត្រឹមត្រូវ

សុវត្ថិភាពនៃជណ្តើរយន្តគឺជាកត្តាសំខាន់មួយ  ដែលម្ចាស់ផ្ទះបានជ្រើស Cibes ព្រោះជាផលិតនៅប្រទេសស៊ុយអែត និងអនុវត្តតាមស្តង់ដារសុវត្ថិភាព EN 81-41 ដែលជាស្តង់ដារសុវត្ថិភាពសម្រាប់ជណ្តើរយន្តក្នុងផ្ទះ។ ដោយជណ្តើរយន្តនេះជាប្រភេទជណ្តើរយដែលមកជាមួយគ្រោងកញ្ចក់ស្រាប់ មានការកែប្រែសំណង់តិច មិនចាំបាច់មានបន្ទប់ម៉ាស៊ីន មិនមានរណ្តៅជ្រៅ។

ដោយជណ្តើរយន្តនេះជាប្រភេទជណ្តើរយដែលមកជាមួយគ្រោងកញ្ចក់ស្រាប់ មានការកែប្រែសំណង់តិច មិនចាំបាច់មានបន្ទប់ម៉ាស៊ីន មិនមានរណ្តៅជ្រៅ។

កញ្ចក់នៃជណ្តើរយន្តត្រូវបានជ្រើសរើសយ៉ាងល្អ ដើម្បីរក្សាឲ្យក្នុងផ្ទះមានភាពស្រស់ស្អាត និងមិនធ្វើឲ្យចង្អៀត។ កញ្ចក់ទាំង 4ទិសធ្វើឲ្យពន្លឺឆ្លងកាត់បានល្អ អាចមើលឃើញខាងក្នុង និងធ្វើឲ្យអ្នកប្រើប្រាស់មានអារម្មណ៏កក់ក្តៅក្នុងការប្រើប្រាស់។

សម្រាប់គម្រោងនេះ ជណ្តើរយន្តត្រូវបានរចនាបានយ៉ាងសាកសមជាមួយនិងថ្មម៉ាបនៃជណ្តើរជើង និងជញ្ជាំងនៃផ្ទះ។ ដូច្នេះជណ្តើរយន្តជាផ្នែកមួយនៃស្ថាបត្យកម្មនៃផ្ទះ មិនមែនត្រឹមតែជាប្រអប់ធម្មតាដែលដាក់នៅក្នុងផ្ទះនោះទេ។

Easy to use Cibes glass home lift beside a marble staircase.
ជណ្តើរយន្តកញ្ចក់ Cibes សម្រាប់គេហដ្ឋាន ងាយស្រួលក្នុងការប្រើប្រាស់ដែលតម្លើងក្បែរជណ្ដើរជើងថ្មម៉ាប។

តើការតម្លើងគម្រោងនេះត្រូវបានចំណាយពេលប៉ុន្មាន?

សម្រាប់គម្រោងនេះ ការតម្លើងនិងការធ្វើតេស្តដាក់ឲ្យដំណើរការ ត្រូវបានបញ្ចប់ក្នុងរយៈពេល 15 ថ្ងៃបន្ទាប់ពីការរៀបចំទីតាំងដែលត្រូវតម្លើងរួច។ រយៈពេលជាក់ស្តែងអាស្រ័យលើភាពជាក់ស្តែងក្នុងការចូលតម្លើង ការត្រៀមទីតាំងតាមជាន់នីមួយៗ និងការរៀបចំប្រព័ន្ធអគ្គិសនី។

ជំហានសំខាន់ៗក្នុងការដំឡើង ជាទូទៅរួមមាន ការតម្លើងរចនាសម្ព័ន្ធ shaft ការដំឡើងផ្នែកម៉ាស៊ីន ការដំឡើងកញ្ចក់ ការតភ្ជាប់ប្រព័ន្ធអគ្គិសនី ការធ្វើតេស្តសុវត្ថិភាព និងការធ្វើតេស្តចុងក្រោយមុនប្រគល់ឲ្យប្រើប្រាស់។

បន្ទាប់ពីតម្លើងជណ្តើរយន្តរួច តើផ្ទះបានផ្លាស់ប្តូរអ្វីខ្លះ?

គម្រោងនេះបង្ហាញថា ជណ្តើរយន្តក្នុងផ្ទះអាចបញ្ចូលជាមួយផ្ទៃខាងក្នុងប្រណីតនៃផ្ទះបានយ៉ាងល្អ ដោយមិនមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម័្ពន្ធក្នុងផ្ទះច្រើនឡើង ការតុបតែងខាងក្នុងជណ្តើរត្រូវបានជ្រើសរើសបានយ៉ាងសមស្របជាមួយរចនាបទទាំងមូលរបស់ផ្ទះ។

ព័ត៌មានលម្អិតដែលបានរចនាពិសេសរួមមាន ផ្ទាំងជញ្ជាំងនៃជណ្តើរយន្តត្រូវបានតុបតែងតាមលំនាំថ្មម៉ាប ភ្លើងលើពិដាន ទ្វារកញ្ចក់បើកពេញ (Saloon Door) ប្រព័ន្ធបញ្ជាទំនើបដោយ touchscreen និងមានខ្យល់ចេញចូលតាម integrated ventilation ដែលភ្ជាប់មកជាស្រេចជាមួយជណ្តើរយន្ត។ លក្ខណៈទាំងនេះជួយឲ្យជណ្តើរយន្តមើលទៅដូចជាផ្នែកមួយនៃផ្ទៃខាងក្នុងផ្ទះ មិនមែនត្រឹមតែជាឧបករណ៍សម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេ។

Cibes glass home lift with marble pattern wall panel and touchscreen control matching a luxury home interior.
ជណ្តើរយន្តកញ្ចក់ Cibes សម្រាប់គេហដ្ឋាន ជាមួយផ្ទាំងដែលរចនាឡើងតាមលំនាំថ្មម៉ាប និងទូរបញ្ជា touchscreen ដែលសមស្របជាមួយផ្ទៃខាងក្នុងផ្ទះបែបប្រណិត។

ជណ្តើរយន្តក្នុងផ្ទះជួយបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ ជាពិសេសសម្រាប់មនុស្សចាស់ និងធ្វើឲ្យការប្រើប្រាស់ប្រចាំថ្ងៃកាន់តែងាយស្រួល ដោយមិនត្រូវការកែប្រែសំណង់ធំៗ។ បច្ចុប្បន្ន ម្ចាស់ផ្ទះជាច្រើនគ្រោងដាក់ជណ្តើរយន្តតាំងពីដំបូង ដើម្បីជៀសវាងការកែប្រែរចនាសម្ព័ន្ធនៅពេលក្រោយ។

អត្ថប្រយោជន៍ទូទៅរួមមាន ការឡើងចុះបានស្រួល និងមានផាសុកភាព ដំណើរការនៃជណ្តើរយន្តមានភាពស្ងប់ស្ងាត់ អាចដាក់បានទោះទីតាំងមានកន្លែងកំណត់ក៏ដោយ និងការប្រើប្រាស់អគ្គិសនីតិចក្នុងពេលធ្វើដំណើរ បើប្រៀបធៀបជាមួយប្រព័ន្ធជណ្តើរយន្តផ្សេងៗ។

ទស្សនាគម្រោងជាក់ស្តែងទីនេះ‌!

សន្និដ្ឋាន

ការតម្លើងនេះបង្ហាញថា ជណ្តើរយន្តក្នុងផ្ទះ អាចបញ្ចូលជាមួយស្ថាបត្យកម្មក្នុងផ្ទះបានយ៉ាងល្អ។ ជំនួសឱ្យការកែប្រែរចនាសម្ព័ន្ធធំៗ ជណ្តើរយន្តអាចសមស្របទៅនិងទីតាំងដែលមានស្រាប់ ខណៈពេលដែលជួយធ្វើឲ្យការធ្វើដំណើរប្រចាំថ្ងៃកាន់តែងាយស្រួល។

សម្រាប់ភាពងាយស្រួលក្នុងការរស់នៅរយៈពេលវែង ម្ចាស់ផ្ទះជាច្រើនឥឡូវចាត់ទុកជណ្តើរយន្តក្នុងផ្ទះជាដំណោះស្រាយជាក់ស្តែងមួយសម្រាប់លំនៅឋាន ដែលផ្អែកលើសុវត្ថិភាព ភាពសាមញ្ញ និងការសមស្របជាមួយការរចនា។

សំណួរដែលសួរញឹកញាប់

តើជណ្តើរយន្តក្នុងផ្ទះត្រូវការបន្ទប់ម៉ាស៊ីនទេ?

ជណ្តើរយន្តក្នុងផ្ទះមិនត្រូវការបន្ទប់ម៉ាស៊ីនទេ ដោយសារបច្ចេកវិទ្យាវីសស្ពឺដែលបញ្ចូលម៉ាស៊ីននៅពីក្រោយទូបញ្ជាររួចរាល់។

តើជណ្តើរយន្តក្នុងផ្ទះអាចតម្លើងបាននៅក្នុងដែលមានស្រាប់បានទេ?

ជណ្តើរយន្តក្នុងផ្ទះអាចតម្លើងបាននៅក្នុងផ្ទះដែលសាងសងរួច។ គម្រោងជាច្រើនត្រូវការការរៀបចំបាតនៃជណ្តើរឲ្យឲ្យបានត្រឹមត្រូវ និងការត្រៀមប្រព័ន្ធអគ្គិសនីតែប៉ុណ្ណោះ។

តើការប្រើប្រាស់ភ្លើងច្រើនទេ?

ការប្រើប្រាស់ភ្លើងមិនច្រើនទេ។ ការប្រើប្រាស់ភ្លើងតែពេលដំណើរការ ប្រហែល $10–15 ក្នុងមួយខែ អាស្រ័យលើការប្រើប្រាស់។

តើការថែទាំជណ្តើរយន្តពិបាកទេ?

ការថែទាំងជណ្តើរយន្តមិនពិបាកទេ។ សម្រាប់ការថែទាំងត្រូវការ 1–2 ដងក្នុងមួយឆ្នាំតែប៉ុណ្ណោះ។

ប្រសិនបើអ្នកទាំងអស់គ្នាកំពុងមានគម្រោងក្នុងការតម្លើងជណ្តើរយន្តគេហដ្ឋានលោកអ្នក សូមត្រៀមកម្ពស់នៃទីតាំង ប្លង់ទីតាំង និងរូបថតនៃទីតាំង ឬវីដេអូខ្លីនៃកន្លែងដែលចង់តម្លើង។  

Cibes Lift Cambodia (Official Subsidiary)
Website: www.cibescambodia.com
Hotline: 011 837 183/ 093 837 183
Showroom: ជិតផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល, ផ្ទះ ២៦១ , ផ្លូវ commercial ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

Releated Projects

Check out these real Uno projects!

មើលទាំងអស់

តើអ្នកមានសំណួរដែរទេ?
យើងចង់ជួយ។