TL;DR
- ម៉ូដែល៖ Voyager V90 Galaxy
- ការប្រើប្រាស់៖ ផ្ទះដែលបានសាងសង់រួច
- ទីតាំង៖ បុរីវិមានភ្នំពេញ
- បន្ទប់ម៉ាស៊ីន៖ មិនមាន
- រណ្តៅ ៖ មិនមាន
- រយៈពេលតម្លើង៖ ១៥ ថ្ងៃ
អតិថិជនបានស្គាល់ Cibes Home lift ដោយរបៀបណា?
ម្ចាស់ផ្ទះបានស្គាល់ Cibes Lift Cambodia តាមរយៈ Facebook ដែលបានចែករំលែករូបភាពតម្លើងពិត និងព័ត៌មានលម្អិតអំពីគម្រោង។ បន្ទាប់ពីបានមើលមាតិកាតាមអនឡាញ ហើយឃើញថាជណ្តើរយន្ត V90 Galaxy ពិតជាសាកសមដាក់នៅក្នុងផ្ទះឯកជននៅបុរីវិមាន ភ្នំពេញរបស់អតិថិជន ដូច្នេះហើយអតិថិជនបានទាក់ទងក្រុមការងារ Cibes ដើម្បីទទួលបានការប្រឹក្សាបន្ថែម។

ជណ្តើរយន្ត Cibes ត្រូវបានដំឡើងរួចរាល់នៅជាន់ទី 1 ជាមួយនឹងការរចនាទំនើប ស្អាត និងមានគុណភាពខ្ពស់ សមស្របសម្រាប់ការប្រើប្រាស់ក្នុងគេហដ្ឋានឬអគារសម័យថ្មី។
ដំណើរការនៃការជ្រើសរើសជណ្តើរយន្តក្នុងផ្ទះពីខាងCibes
មុនធ្វើការសម្រេចចិត្តចុងក្រោយ អតិថិជនបានសិក្សាដោយប្រុងប្រយ័ត្ន និងធ្វើការប្រៀបធៀបរួមមាន៖
- សិក្សារចនាបថ និងលក្ខណៈពិសេសរបស់ជណ្តើរយន្តតាមអនឡាញ
- ប្រៀបធៀបទំហំតម្លើង និងសាច់ជិះជាមួយម៉ាកជណ្តើរយន្តផ្សេងៗ
- ប្រឹក្សាផ្ទាល់ជាមួយក្រុមការងារផ្នែកលក់ពីខាង់ Cibes
- ស្វែងយល់អំពីការតម្លើងជណ្តើរយន្តក្នុងផ្ទះសម្រាប់ផ្ទះឯកជន
ប្រភេទផ្ទះ និងការពិចារណាពីសមាជិកគ្រួសារ
ជណ្តើរយន្តត្រូវបានតម្លើងក្នុងផ្ទះដែលបានជួសជុលរួច។ ម្ចាស់ផ្ទះចង់បានប្រភេទជណ្តើរដែលអាចប្រើប្រាស់រយះពេលវែង និងផ្តល់ភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ។
ជណ្តើរយន្តក្នុងផ្ទះត្រូវបានជ្រើសរើសដើម្បី៖
- កាត់បន្ថយការប្រើប្រាស់ជណ្តើរជើង
- បង្កើនសុវត្ថិភាពក្នុងផ្ទះ
- ត្រៀមសម្រាប់តម្រូវក្នុងការប្រើប្រាស់នាពេលអនាគត

ទិដ្ឋភាពជណ្តើរយន្ត Cibes នៅជាន់ខាងលើបំផុត បង្ហាញពីការរចនាប្រណិត ទំនើប និងការដំឡើងយ៉ាងម៉ត់ចត់ ដែលធានាសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់។
ហេតុអ្វីបានជាជ្រើសរើស V90 Galaxy Homelift?
ជណ្តើរយន្តក្នុងផ្ទះ V90 Galaxy សាកសមជាពិសេសសម្រាប់ផ្ទះនៅតំបន់អាស៊ីអាគ្នេយ៍ ដែលសាកសមគ្រប់កន្លែង និងការតម្លើងមានរយះពេលលឿន។ self-supporting structure តម្លើងដោយមិនចាំបាច់កែកន់សំណង់ច្រើន ដែលធ្វើឲ្យវាល្អឥតខ្ចោះសម្រាប់ផ្ទះដែលបានសាងសង់រួច ឬផ្ទះកំពុងជួសជុល។
អត្ថប្រយោជន៍សំខាន់ៗនៃ V90 Galaxy Homelift
- ទំហំតូច សាកសមសម្រាប់ផ្ទះឯកជន
- រចនាបទស្អាតប្រណិត សមស្របនឹងផ្ទៃខាងក្នុងយ៉ាងទំនើប
- មិនត្រូវការមានបន្ទប់ម៉ាស៊ីន និងរណ្តៅ
- កែប្រែរចនាសម្ព័ន្ធនៃផ្ទះតិចតួច
- ដំណើរការរលូន និងមានស្ថេរភាព
ដូចដែលឃើញនៅក្នុងរូបភាពតម្លើង ជណ្តើរយន្តត្រូវបានបញ្ចូលយ៉ាងស្អាតទៅក្នុងផ្ទះ ដោយមិនមានផលប៉ះពាល់ដល់ប្លង់ផ្ទះឡើយ។
លក្ខណៈបច្ចេកទេសនៃជណ្តើរយន្តផ្ទះ
- ម៉ូដែល៖ V90 Galaxy
- ទំហំ៖ 1170 × 1540mm
- ការប្រើប្រាស់៖ ជណ្តើរយន្តក្នុងផ្ទះ
- ប្រភេទតម្លើង៖ ក្នុងផ្ទះ
- បន្ទប់ម៉ាស៊ីន៖ មិនមាន
- រណ្តៅ៖ មិនមាន
លក្ខណៈទាំងនេះធ្វើឲ្យ V90 Galaxy ក្លាយជាជម្រើសល្អបំផុសសម្រាប់ម្ចាស់ផ្ទះដែលចង់បានទាំងសុវត្ថិភាព និងសោភ័ណភាព។
ដំណើរការនៃការតម្លើង និងរយៈពេល
ការតម្លើងជណ្តើរយន្តផ្ទះត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព ដោយមានការរៀបចំ និងពិនិត្យទីតាំងជាមុន៖
- ពិនិត្យទីតាំងមុនពេលតម្លើង
- ត្រូវការកែកន់ហេដ្ធារចនាសម្ព័នតិចតួចបំផុត
- ដំណើរការតម្លើងស្អាត និងមានរបៀបរៀបរយ
- រយៈពេលតម្លើងខ្លីត្រឹមតែ ១៥ ថ្ងៃ
ម្ចាស់ផ្ទះអាចនៅប្រចាំថ្ងៃបានដោយមានការរំខានតិចតួចបំផុតក្នុងអំឡុងពេលតម្លើង។
ជណ្តើរយន្តក្នុងផ្ទះដែលសម្របសម្រួលជាមួយការរចនាផ្ទៃខាងក្នុង
ចំណុចលេចធ្លោមួយនៃគម្រោងនេះ គឺរបៀបដែលជណ្តើរយន្តក្នុងផ្ទះរួមបញ្ចូលជាមួយការរចនាផ្ទៃខាងក្នុង។ ជាមួយរចនាសម្ព័ន្ធទំនើប និងកញ្ចក់ទាំង ៤ ជ្រុង ជណ្តើរយន្តមិនត្រឹមតែសម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាផ្នែកមួយនៃការរចនាផ្ទះផងដែរ។
👉 សូមទស្សនាវីដេអូគម្រោងនៅទីនេះ
សេចក្តីបញ្ចប់
គម្រោងតម្លើងជណ្តើរយន្តក្នុងផ្ទះ V90 Galaxy នៅកម្ពុជាបង្ហាញឲ្យឃើញថា អំពីការបង្កើនភាពងាយស្រួល សុវត្ថិភាព និងសោភ័ណភាពខាងក្នុងផ្ទះបានយ៉ាងល្អ។ ជាមួយទំហំតូច បច្ចេកវិទ្យាទំនើបពីខាងស៊ុយអែត និងការតម្លើងមានប្រសិទ្ធភាព។ ជណ្តើរយន្ត Cibes គឺជាជម្រើសល្អសម្រាប់ម្ចាស់ផ្ទះគ្រប់រូប។
កំពុងស្វែងរកជណ្តើរយន្តក្នុងផ្ទះ ដែលមិនចាំបាច់មានរណ្តៅ និងបន្ទប់ម៉ាស៊ីន នៅកម្ពុជាមែនទេ?
សូមទាក់ទង Cibes Lift Cambodia ដើម្បីទទួលបានការប្រឹក្សា និងសិក្សាទៅតាមទីតាំងជាក់ស្តែងរបសអ្នក។
Cibes Lift Cambodia
🌐 គេហទំព័រផ្លូវការ៖ www.cibescambodia.com
☎️ លេខទូរស័ព្ទ៖ 011 837 183
🏢 Showroom៖ ជិតផ្សារទំនើប Chip Mong 271 Mega Mall, ផ្ទះលេខ 261 ផ្លូវ Commercial, រាជធានីភ្នំពេញ
សំណួរដែលសួរជាញឹកញាប់
តើជណ្តើរយន្ត Cibes ត្រូវការបន្ទប់ម៉ាស៊ីន ឬរណ្តៅដែរឬទេ?
ជណ្តើរយន្ត Cibes មិនចាំបាច់មានបន្ទប់ម៉ាស៊ីន និងរណ្តៅទេ។ ដូច្នេះគឺសាកសមបំផុតសម្រាប់ផ្ទះដែលមានទីតាំងតូច។
តើជណ្តើរយន្តក្នុងផ្ទះសាកសមសម្រាប់ផ្ទះដែលមានស្រាប់ដែរឬទេ?
ជណ្តើរយន្តក្នុងផ្ទះអាចតម្លើងបានទាំងផ្ទះដែលទើបចាប់ផ្តើមសាងសង់ និងផ្ទះដែលមានស្រាប់ ដោយមិនចាំបាច់កែកន់ទៅលើរចនាសម្ព័ន្ធក្នុងផ្ទះច្រើន។
ការតម្លើងជណ្តើរយន្តពិខាង Cibes ចំណាយពេលប៉ុន្មានថ្ងៃ?
ជាទូទៅ ការតម្លើងជណ្តើរយន្ត Cibes ចំណាយពេលប្រហែល ១០ ថ្ងៃ។
ក្នុងករណីខ្លះអាចចំណាយពេល់ ១៥ ថ្ងៃអាស្រ័យលើស្ថានភាពទីតាំង។
ពិនិត្យមើលគម្រោង Voyager V90 ជាក់ស្ដែងទាំងនេះ!
មើលទាំងអស់

