ប្លុក - 26/05/2026

ជណ្តើរយន្តក្នុងផ្ទះគ្មានរណ្តៅនៅកម្ពុជា

Table of Contents

ជណ្តើរយន្តក្នុងផ្ទះមិនមានរណ្តៅជ្រៅ គឺជាជណ្តើរយន្តសម្រាប់លំនៅដ្ឋានដែលត្រូវបានរចនាឡើងឲ្យដំណើរការបានជាមួយបាតរណ្តៅទាប ឬមិនចាំបាច់មានរណ្តៅតែម្តង។ នេះធ្វើឲ្យការដំឡើងកាន់តែងាយស្រួលសម្រាប់ផ្ទះមានដែលស្រាប់ ឬគម្រោងជួសជុលកែលម្អផ្ទះ។ ដំណោះស្រាយនេះជួយកាត់បន្ថយការកែប្រែរចនាសម្ព័ន្ធរបស់អគារ ខណៈពេលដែលផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងការធ្វើដំណើរឡើងចុះប្រចាំថ្ងៃបានកាន់តែប្រសើរ។

TL;DR

ការណែនាំនេះបានពន្យល់ថា តើអ្វីជាជណ្តើរយន្តក្នុងផ្ទះដែលមិនចាំបាច់មានរណ្តៅ, មកមើលពីរបៀបដំណើរការរបស់វា និងតើសម្រាប់តម្លៃប្រហែលប៉ុន្មាន វាជួយឲ្យម្ចាស់ផ្ទះជ្រើសរើសដំណោះស្រាយជណ្តើរយន្តដែលសមស្រប សម្រាប់ផ្ទះដែលមិនអាចរៀបចំរណ្តៅជ្រៅដូចជណ្តើរយន្តយោងដោយខ្សែកាបបាន។

ចំណុចសំខាន់ៗរួមមាន៖ 

  • តម្លៃយោង និងឧទាហរណ៍ការដំឡើងជាក់ស្តែងរបស់ជណ្តើរយន្តក្នុងផ្ទះ Cibes
  • ការពន្យល់ច្បាស់អំពី ជណ្តើរយន្តផ្ទះមិនចាំបាច់មានរណ្តៅជ្រៅ និងភាពខុសគ្នាពីជណ្តើរយន្តយោងដោយខ្សែកាប
  • ទិដ្ឋភាពទូទៅអំពីបច្ចេកវិទ្យាដែលប្រើក្នុងជណ្តើរយន្តមិនចាំបាច់មានរណ្តៅជ្រៅ រួមទាំងប្រព័ន្ធវីសស្ពឺ
  • តម្រូវការទំហំ និងលក្ខខណ្ឌដំឡើងសម្រាប់ផ្ទះដែកមានស្រាប់ និងគម្រោងជួសជុល
  • តម្លៃប្រហែលនៃជណ្តើរយន្តក្នុងផ្ទះមិនចាំបាច់មានរណ្តៅនៅកម្ពុជា

Table of Contents

តើជណ្តើរយន្តក្នុងផ្ទះមិនមានរណ្តៅជ្រៅជាអ្វី?

ជណ្តើរយន្តផ្ទះមិនមានរណ្តៅជ្រៅ គឺជាជណ្តើរយន្តសម្រាប់លំនៅដ្ឋានដែលត្រូវបានរចនាឡើងឲ្យដំណើរការបានដោយត្រូវការបាតរណ្តៅទាប ឬមិនចាំបាច់មានរណ្តៅតែម្តង។ វាក៏អាចហៅថាជណ្តើរយន្តគ្មានរណ្តៅ​ (no-pit home lift), ជណ្តើរយន្តដែលមានបាតរណ្តៅទាប (shallow-pit elevator) ឬ ជណ្តើរយន្តក្នុងផ្ទះដែលមិនត្រូវការរណ្តៅ (home elevator without a pit) ផងដែរ។

ជណ្តើរយន្តយោងដោយខ្សែកាបជាទូទៅត្រូវការរណ្តៅជ្រៅនៅផ្នែកខាងក្រោមទូរនៃជណ្តើរយន្ត។ ទំហំនេះត្រូវបានប្រើសម្រាប់ buffers និងគ្រឿងបច្ចេកទេសផ្សេងៗ។ ចំណែកឯជណ្តើរយន្តដែលមានបាតរណ្តៅទាប ប្រើការរចនាប្រព័ន្ធលើកខុសគ្នា ដូច្នេះវាអាចដំឡើងលើជាន់ដែលមានស្រាប់ ឬត្រូវការត្រឹមការរណ្តៅរាក់ប៉ុណ្ណោះ។

ជណ្តើរយន្តប្រភេទនេះមានប្រយោជន៍ខ្លាំងនៅពេលផ្ទះមិនបានរៀបចំគ្រោងបេតុងជណ្តើរយន្តតាំងពីដំបូង។ ក្នុងគម្រោងជួសជុលផ្ទះជាច្រើន ការជីកកាត់ជាន់អាចប៉ះពាល់ដល់គ្រឹះរបស់ផ្ទះ ប្រព័ន្ធការពារជ្រាបទឹក ជាន់ក្រោមដី ចំណតរថយន្ត ឬខ្សែបណ្តាញក្រោមដីផ្សេងៗ។ ជណ្តើរយន្តក្នុងផ្ទះមិនចាំបាច់មានរណ្តៅអាចជួយកាត់បន្ថយហានិភ័យទាំងនេះបាន។

សម្រាប់ម្ចាស់ផ្ទះនៅកម្ពុជា នេះជាមូលហេតុសំខាន់មួយក្នុងការជ្រើសរើសជណ្តើរយន្តដែលមានបាតរណ្តៅរាប។ ផ្ទះល្វែង វីឡា និង ផ្ទះផ្សេងៗ ជាច្រើនមានទំហំទីតាំងកំណត់ ជាន់បានបញ្ចប់រួច និងមិនមានការរៀបចំរណ្តៅសម្រាប់ជណ្តើរយន្តពីដំបូង។ ប្រព័ន្ធបាតរណ្តៅទាបអាចធ្វើឲ្យការដំឡើងជណ្តើរយន្តកាន់តែងាយ ស្អាត និងមានការរំខានតិចជាងមុន។

តើជណ្តើរយន្តដែលមានបាតរណ្តៅទាបខុសពីជណ្តើរយន្តប្រភេទយោងដោយខ្សែកាបយ៉ាងដូចម្តេច?

សម្រាប់ភាពខុសគ្នាសំខាន់គឺតម្រូវការរណ្តៅ និងផលប៉ះពាល់លើការសាងសង់។ ជណ្តើរយន្តក្នុងផ្ទះយោងដោយខ្សែកាបជាទូទៅត្រូវការរណ្តៅប្រហែល 600 ដល់ 1500 មម។ ចំណែកឯជណ្តើរយន្តផ្ទះមិនមានរណ្តៅជ្រៅអាចដំណើរការបានជាមួយបាតរណ្តៅប្រហែល 0 ដល់ 120 មម ឬមិនចាំបាច់មានរណ្តៅតែម្តង អាស្រ័យលើម៉ូដែល។

ជណ្តើរយន្តផ្ទះមិនចាំបាច់មានរណ្តៅ ដំឡើងដោយមិនត្រូវការរណ្តៅជ្រៅ
ជណ្តើរយន្តក្នុងផ្ទះមិនចាំបាច់មានរណ្តៅអាចដំឡើងផ្ទាល់លើជាន់ដែលមានស្រាប់។

ដោយសារតែចំណុចនេះជណ្តើរយន្តមិនមានរណ្តៅជ្រៅត្រូវការការជីកកាត់តិច ការកែប្រែរចនាសម្ព័ន្ធតិច និងអាចរៀបចំសម្រាប់ការដំឡើងបានលឿនជាងមុន។ ដូច្នេះវាសមស្របខ្លាំងសម្រាប់ផ្ទះដែលបានសាងសង់រួច។

លក្ខណៈជណ្តើរយន្តប្រភេទយោងដោយខ្សែកាបជណ្តើរយន្តផ្ទះមិនចាំបាច់មានរណ្តៅ
ជម្រៅរណ្តៅជាទូទៅប្រហែល 600 ដល់ 1500 មមជាទូទៅប្រហែល 0 ដល់ 120 មម អាស្រ័យលើម៉ូដែល
បន្ទប់ម៉ាស៊ីនប្រព័ន្ធខ្លះត្រូវការជណ្តើរយន្តផ្ទះទំនើបជាច្រើនមិនត្រូវការ
ការងារសំណង់ត្រូវការជីកកាត់ និងការងាររចនាសម្ព័ន្ធច្រើនត្រូវការជីកកាត់តិច និងរៀបចំទីតាំងបានលឿន
សមស្របសម្រាប់ផ្ទះថ្មីដែលបានរៀបចំគ្រោងបេតុងជណ្តើរយន្តពីដំបូងផ្ទះមានស្រាប់, គម្រោងជួសជុល ផ្ទះបែបបុរាណ និងវីឡា
ផលប៉ះពាល់លើរចនាសម្ព័ន្ធខ្ពស់ជាងទាបជាង
ភាពបត់បែនក្នុងការដំឡើងមានកម្រិតជាងបត់បែនបានច្រើនជាង

ជណ្តើរយន្តមិនចាំបាច់មានរណ្តៅមិនមែនគ្រាន់តែជាជណ្តើរយន្តទំហំតូចនោះទេ វាត្រូវបានរចនាឡើងសម្រាប់តម្រូវការខុសគ្នា គឺជួយបន្ថែមការធ្វើដំណើរឡើងចុះរវាងជាន់ដោយសុវត្ថិភាព ខណៈពេលដែលកាត់បន្ថយផលប៉ះពាល់លើអគារ។

ជណ្តើរយន្តផ្ទះប្រភេទគ្មានរណ្តៅជ្រៅ ជាមួយគ្រោងកញ្ចក់ត្រូវបានដំឡើងក្នុងវីឡាប្រណីត។
ជណ្តើរយន្តផ្ទះប្រភេទកញ្ចក់ ដែលមិនត្រូវការរណ្តៅជ្រៅ ត្រូវបានដំឡើងនៅជាប់ជណ្តើរជើងក្នុងវីឡា ដើម្បីសន្សំសំចៃទំហំ និងស៊ីគ្នាជាមួយការរចនាខាងក្នុង។

តើពេលណាគួរជ្រើសរើសជណ្តើរយន្តក្នុងផ្ទះមិនចាំបាច់មានរណ្តៅ?

អ្នកគួរពិចារណាជណ្តើរយន្តក្នុងផ្ទះមិនចាំបាច់មានរណ្តៅ ប្រសិនបើផ្ទះរបស់អ្នកមិនបានរៀបចំគ្រោងបេតុងជណ្តើរយន្តពីដំបូង ឬប្រសិនបើការជីករណ្តៅជ្រៅអាចប៉ះពាល់ដល់បន្ទប់ក្រោមដី, ប្រព័ន្ធការពារជ្រាបទឹក ចំណតរថយន្ត, ឬជាន់ដែលប្រើប្រាស់បច្ចុប្បន្ន។

នៅកម្ពុជា ស្ថានភាពនេះកើតឡើងញឹកញាប់ក្នុងផ្ទះនៅទីប្រជុំជន វីឡា និងគម្រោងជួសជុលផ្ទះ ដែលមានទំហំទីតាំងកំណត់ ហើយម្ចាស់ផ្ទះចង់ជៀសវាងការងារសំណង់ធ្ងន់ៗ។ ជណ្តើរយន្តក្នុងផ្ទះមិនចាំបាច់មានរណ្តៅសមស្របសម្រាប់ម្ចាស់ផ្ទះដែលចង់ដំឡើងជណ្តើរយន្តដោយមិនចង់ធ្វើការងារសំណង់ច្រើន។

វាត្រូវបានប្រើជាញឹកញាប់ក្នុង៖

  • ផ្ទះមានស្រាប់ ឬគម្រោងជួសជុលកែលម្អផ្ទះ
  • ផ្ទះដែលមានទំហំកំណត់
  • ផ្ទះដែលមានបន្ទប់ក្រោមដី ឬបណ្តាញបច្ចេកទេសក្រោមដី
  • គ្រួសារដែលចង់រៀបចំភាពងាយស្រួលសម្រាប់មនុស្សចាស់

ក្នុងស្ថានភាពទាំងនេះជណ្តើរយន្តដែលមានបាតរណ្តៅទាបផ្តល់ជាដំណោះស្រាយដែលអនុវត្តបានជាក់ស្តែង មានភាពបត់បែន និងជួយឲ្យការធ្វើដំណើរឡើងចុះងាយស្រួល ដោយមិនប៉ះពាល់ខ្លាំងដល់រចនាសម្ព័ន្ធអគារ។

តើជណ្តើរយន្តក្នុងផ្ទះមិនចាំបាច់មានរណ្តៅដំណើរការយ៉ាងដូចម្តេច?

ជណ្តើរយន្តក្នុងផ្ទះគ្មានរណ្តៅដំណើរការដោយប្រើប្រាស់បច្ចេកវិទ្យារបស់ជណ្តើរយន្ត ដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយតម្រូវការនៃរណ្តៅជ្រៅ បន្ទប់ម៉ាស៊ីនធំ ឬការផ្លាស់ប្តូររចនាសម្ព័ន្ធធំៗ។ បច្ចេកវិទ្យាដែលគេនិយមប្រើប្រាស់ទូទៅរួមមាន ប្រព័ន្ធវីសស្ពឺ (screw drive) ប្រព័ន្ធបូមប្រេង (hydraulic drive) និងប្រព័ន្ធវ៉ាគ្យូម (vacuum systems)។

សម្រាប់គម្រោងលំនៅដ្ឋាន ជណ្តើរយន្តប្រព័ន្ធវីសស្ពឺជាជម្រើសល្អមួយ ព្រោះវាមានរចនាសម្ព័ន្ធជួយបង្រួមហើយមានស្ថេរភាព និងសមស្របសម្រាប់ផ្ទះកម្ពស់ទាប។

ជណ្តើរយន្តផ្ទះមិនចាំបាច់មានរណ្តៅជាទូទៅរួមមាន៖

  • ប្រព័ន្ធដំណើរការ​ (drive system)
  • ប្រភេទ platform ឬ cabin
  • ដែកទប់លំនឹង (guide rails) ឬស៊ុមសម្រាប់ទ្រ (support frame)
  • ប្រព័ន្ធបញ្ជា​ (control system)
  • ទ្វារចេញចូល ឬទ្វារនៃជណ្តើរយន្ត
  • សេនស័រសុវត្ថិភាព និងមុខងារសង្គ្រោះបន្ទាន់
  • រន្ធនៃជណ្តើរយន្ត ឬប្រអប់ការពារស្វ័យប្រវត្តិ (self-supporting shaft or enclosure) នៅក្នុងម៉ូដែលជាច្រើន

ផ្នែកទាំងនេះដំណើរការរួមគ្នាដើម្បីផ្លាស់ទីជណ្តើរយន្តឡើងចុះរវាងជាន់នីមួយៗ ដោយប្រើប្រាស់លំហរខាងក្រោមផ្លតហ្វមតិចជាងឆ្ងាយ បើធៀបទៅនឹងជណ្តើរយន្តធម្មតា។

ជណ្តើរយន្តក្នុងផ្ទះ Cibes ប្រភេទកញ្ចក់ គ្មានរណ្តៅជ្រៅ។
ជណ្តើរយន្តក្នុងផ្ទះ Cibes ប្រភេទគ្មានរណ្តៅជ្រៅ ត្រូវបានដំឡើងជាប់ជណ្តើរជើងដើម្បីសន្សំសំចៃទីតាំង និងស៊ីគ្នាជាមួយការរចនាខាងក្នុងវីឡា។

បច្ចេកវិទ្យាដើរដោយប្រព័ន្ធវីសស្ពឺត្រូវបានគេនិយមប្រើប្រាស់យ៉ាងខ្លាំងនៅក្នុងជណ្តើរយន្តក្នុងផ្ទះដែលគ្មានរណ្តៅ ពីព្រោះវា៖

  • មិនត្រូវការដុំទម្ងន់ទប់លំនឹង (counterweights)
  • ត្រូវការជម្រៅរណ្តៅតិចតួចបំផុត ឬមិនត្រូវការទាល់តែសោះ អាស្រ័យទៅតាមម៉ូដែល
  • មិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក
  • ស័ក្តិសមយ៉ាងឥតខ្ចោះសម្រាប់ទីតាំងលំនៅឋានដែលមានទំហំតូចល្មម
  • ដំណើរការបានយ៉ាងល្អសម្រាប់ផ្ទះទាបៗ ផ្ទះល្វែង និងវីឡា
  • ធ្វើឱ្យការដំឡើងកាន់តែងាយស្រួល នៅក្នុងផ្ទះដែលសាងសង់រួច ឬគម្រោងកែលម្អផ្ទះឡើងវិញ
  • កាត់បន្ថយតម្រូវការក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធច្រើន

នៅក្នុងជណ្តើរយន្តដើរដោយប្រព័ន្ធវីសស្ពឺ ផ្លតហ្វមផ្លាស់ទីឡើងចុះតាមបណ្តោយវីសដែកថែប តាមរយៈប្រព័ន្ធម៉ូទ័រនិងខ្ចៅ (nut system)។ ដំណើរការនេះបង្កើតឱ្យមានចលនាឡើងចុះមួយដែលស្ថិតក្រោមការគ្រប់គ្រង នៅក្នុងរចនាសម្ព័ន្ធដ៏តូចបង្រួមមួយ។ នេះជាមូលហេតុដែលម៉ូដែលជណ្តើរយន្តក្នុងផ្ទះរបស់ Cibes ជាច្រើន ប្រើប្រាស់បច្ចេកវិទ្យាដើរដោយប្រព័ន្ធវីសស្ពឺមួយនេះ ជាមួយនឹងជម្រើសជម្រៅរណ្តៅដូចជា ០ មីលីម៉ែត្រ, ៧០ មីលីម៉ែត្រ ឬ ១២០ មីលីម៉ែត្រ អាស្រ័យទៅតាមម៉ូដែលនិងការរៀបចំដំឡើង។

តើអត្ថប្រយោជន៍សំខាន់ៗនៃការដំឡើងជណ្តើរយន្តផ្ទះមិនចាំបាច់មានរណ្តៅមានអ្វីខ្លះ?

ជណ្តើរយន្តផ្ទះមិនចាំបាច់មានរណ្តៅជួយឲ្យម្ចាស់ផ្ទះបន្ថែមភាពងាយស្រួល ការចូលប្រើប្រាស់បានល្អ និងតម្លៃប្រើប្រាស់រយៈពេលវែង ដោយមិនចាំបាច់ធ្វើការងារសំណង់ធំៗ។

ការងារសំណង់តិច

ដោយសារជណ្តើរយន្តត្រូវការរណ្តៅតិច ឬមិនចាំបាច់មានរណ្តៅដូច្នេះវាមានការជីក ការកាត់ និងការកែប្រែជាន់តិច។ ចំណុចនេះមានប្រយោជន៍ខ្លាំងសម្រាប់ផ្ទះដែលបានបញ្ចប់ការសាងសង់រួច ដែលម្ចាស់ផ្ទះមិនចង់ប៉ះពាល់ដល់ផ្នែកខាងក្រោម ប្រព័ន្ធការពារជ្រាបទឹក ឬរចនាសម្ព័ន្ធបន្ទប់ក្រោមដី។

ងាយស្រួលក្នុងការដំឡើងសម្រាប់ផ្ទះមានដែលស្រាប់

ផ្ទះជាច្រើននៅកម្ពុជាមិនបានរៀបចំទីតាំងសម្រាប់ជណ្តើរយន្តពីដំបូងទេ។ ជណ្តើរយន្តមិនចាំបាច់មានរណ្តៅអាចដំឡើងបានក្នុងទីតាំងដែលសមស្រប បន្ទាប់ពីមានការចុះពិនិត្យទីតាំងដោយក្រុមបច្ចេកទេសរួចរាល់។

មិនត្រូវការបន្ទប់ម៉ាស៊ីនសម្រាប់ប្រព័ន្ធផ្សេងជាច្រើន

ជណ្តើរយន្តក្នុងផ្ទះមិនចាំបាច់មានរណ្តៅជាច្រើន រួមទាំងម៉ូដែលវីសស្ពឺរបស់ Cibes មិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក វាជួយសន្សំទំហំ និងកាត់បន្ថយការងារសាងសង់បន្ថែមលើដំបូល ឬជាន់លើផងដែរ។

មានភាពងាយស្រួលសម្រាប់មនុស្សចាស់ក្នុងគ្រួសារ

ជណ្តើរយន្តក្នុងផ្ទះអាចធ្វើឲ្យជីវិតប្រចាំថ្ងៃកាន់តែងាយស្រួលជាពិសេសសម្រាប់ឪពុកម្តាយចាស់ អ្នកប្រើរទេះរុញ អ្នកឈឺជង្គង់ ឬអ្នកដែលមានអារម្មណ៍ថាពិបាកការឡើងជណ្តើរជើង។

ការរចនាបែបតូចសម្រាប់ផ្ទះល្វែង និងវីឡា

ជណ្តើរយន្តគ្មានរណ្តៅអាចដំឡើងបានយ៉ាងសមស្របនៅតាមប្រឡោះជណ្តើរជើង តាមជ្រុងតូចៗ ឬទីតាំងផ្សេងៗទៀត ដែលមិនអាចដំឡើងជណ្តើរយន្តធម្មតាបាន។

រចនាបថខាងក្នុងស្អាត

ជណ្តើរយន្តក្នុងផ្ទះគ្មានរណ្តៅបែបសម័យថ្មី អាចរចនាឡើងឱ្យមានភាពស៊ីវិល័យដែលស៊ីគ្នាទៅនឹងផ្ទះរបស់អ្នកបានយ៉ាងល្អឥតខ្ចោះ។ ជណ្តើរយន្តធ្វើពីកញ្ចក់ ទ្វារដែលមានទំហំតូចល្មម និងការតុបតែងលម្អបែបសាមញ្ញ ជួយឱ្យជណ្តើរយន្តមើលទៅដូចជាផ្នែកមួយនៃរចនាសម្ព័ន្ធផ្នែកខាងក្នុងនៃផ្ទះ ដោយមិនមែនគ្រាន់តែជាការបន្ថែមវត្ថុដោយបង្ខំនៅពេលក្រោយនោះឡើយ។

ជណ្តៅយន្តក្នុងផ្ទះគ្មានរណ្តៅដំឡើងនៅចន្លោះជណ្តើរជើង
ជណ្តើរយន្តក្នុងផ្ទះមិនចាំបាច់មានរណ្តៅអាចដំឡើងក្នុង stairwell ឬ lightwell ដោយមិនត្រូវការកែប្រែរចនាសម្ព័ន្ធធំៗ

តើជណ្តើរយន្តផ្ទះមិនចាំបាច់មានរណ្តៅមានតម្លៃប៉ុន្មាននៅកម្ពុជា?

ជណ្តើរយន្តផ្ទះមិនចាំបាច់មានរណ្តៅនៅកម្ពុជាជាទូទៅចាប់ផ្តើមពីប្រហែល USD 37,700 សម្រាប់ជណ្តើរយន្តក្នុងផ្ទះ Cibes 3 stops។ តម្លៃចុងក្រោយអាស្រ័យលើម៉ូដែលជណ្តើរយន្ត ចំនួន stops ទំហំ platform កម្ពស់ធ្វើដំណើរ ទីតាំងដំឡើង និងលក្ខខណ្ឌទីតាំងជាក់ស្តែង។

ជណ្តើរយន្តក្នុងផ្ទះវីសស្ពឺ នាំចូលដែលមិនត្រូវការមានរណ្តៅជ្រៅ ជាទូទៅស្ថិតក្នុងផ្នែកពិសេស។ តម្លៃនេះមិនមែនរាប់តែតម្លៃជណ្តើរយន្តប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលប្រព័ន្ធដំណើរការ មុខងារសុវត្ថិភាពដែលមានស្តង់ដារ គ្រឿងបន្លាស់នាំចូល គ្រោងកញ្ចក់ជុំវិញ ការដឹកជញ្ជូន ការដំឡើង ការធ្វើតេស្ត ការប្រគល់ការងារ និងសេវាកម្មបន្ទាប់ពីការលក់។

ជណ្តើរយន្តកញ្ចក់ Cibes ប្រភេទគ្មានរណ្តៅ។
ជណ្តើរយន្តកញ្ចក់ Cibes តូចសមរម្យដំឡើងក្នុងផ្ទះដើម្បីសន្សំសំចៃកន្លែង និងស៊ីគ្នាជាមួយការរចនាខាងក្នុងវីឡា។

Cibes គឺជាក្រុមហ៊ុនផលិតជណ្តើរយន្តរបស់ប្រទេសស៊ុយអែត ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1947 ដោយផ្តោតឯកទេសទៅលើជណ្តើរយន្តប្រភេទផ្លតហ្វម (platform lifts) សម្រាប់លំនៅឋាន។ ជណ្តើរយន្តក្នុងផ្ទះដើរដោយប្រព័ន្ធវីសស្ពឺរបស់ក្រុមហ៊ុននេះ ត្រូវបានរចនាឡើងសម្រាប់ផ្ទះផ្ទាល់ខ្លួន ផ្ទះល្វែង វីឡា និងគម្រោងកែលម្អផ្ទះឡើ​ងវិញ ដែលការសាងសង់រណ្តៅជណ្តើរយន្តបែបយោងដោយខ្សែកាបអាចមានភាពលំបាក។ ជណ្តើរយន្ត Cibes ត្រូវបានដំឡើងនៅក្នុងប្រទេសជាង 80 ហើយអនុលោមតាមស្តង់ដារសុវត្ថិភាព និងការផលិតរបស់អឺរ៉ុប រួមមានសេចក្តីណែនាំស្តីពីគ្រឿងចក្រ Machinery Directive 2006/42/EC និងស្តង់ដារ EN 81-41 ដែលពាក់ព័ន្ធសម្រាប់ជណ្តើរយន្តប្រភេទផ្លតហ្វម។

ដើម្បីយល់កាន់តែច្បាស់អំពីរបៀបដំណើរការរបស់ជណ្តើរយន្តក្នុងផ្ទះ Cibes និងមូលហេតុដែលវាសមស្របសម្រាប់ការប្រើប្រាស់ក្នុងលំនៅដ្ឋាន អ្នកអាចមើលវីដេអូខាងក្រោម៖

Play

ខាងក្រោមនេះជាតម្លៃយោងសម្រាប់ជណ្តើរយន្តផ្ទះ Cibes ដែលមិនចាំបាច់មានរណ្តៅជ្រៅនៅកម្ពុជា ដោយផ្អែកលើចំនួន stops។

ចំនួនចំណតតម្លៃយោងប្រហែលជា USD
3 stopsចាប់ពី USD 37,700 ដល់ USD 83,800
4 stopsចាប់ពី USD 41,600 ដល់ USD 89,700
5 stopsចាប់ពី USD 47,700 ដល់ USD 95,300

ចំណាំ
តម្លៃខាងលើគឺជាតម្លៃយោង បច្ចុប្បន្នភាពខែកញ្ញា ឆ្នាំ 2025។ តម្លៃចុងក្រោយនៃជណ្តើរយន្តផ្ទះមិនចាំបាច់មានរណ្តៅអាចប្រែប្រួលអាស្រ័យលើទំហំជណ្តើរយន្ត កម្ពស់ធ្វើដំណើរ ទីតាំងដំឡើងខាងក្នុង ឬ ខាងក្រៅ និងទីតាំងគម្រោង ដូចជា ភ្នំពេញឬខេត្តឆ្ងាយៗ រួមទាំងតំបន់ភ្នំ ឬកោះ។

សូមទាក់ទង Hotline 011 837 183 សម្រាប់ការប្រឹក្សាលម្អិត។
តម្លៃខាងលើរួមបញ្ចូល VAT, ថ្លៃនាំចូល, ការដឹកជញ្ជូន, ការដំឡើង និងការប្រគល់ការងារជណ្តើរយន្ត។
តម្លៃខាងលើរួមបញ្ចូលការនាំចូលគ្រោងកញ្ចក់ ដែលផ្គត់ផ្គង់ជាកញ្ចប់យ៉ាងពេញលេញហើយមានភាពសមស្របជាមួយជណ្តើរយន្ត។
តម្លៃខាងលើមិនរួមបញ្ចូល៖ ថ្លៃរៀបចំទីតាំង ឬជួសជុលតំបន់ដំឡើង ការកែប្រែរណ្តៅ និងថ្លៃស្នើសុំអនុញ្ញាត ប្រសិនបើមាន។

ការដំឡើងជណ្តើរយន្តក្នុងផ្ទះ Cibes មិនចាំបាច់មានរណ្តៅជាក់ស្តែងនៅកម្ពុជា

ឧទាហរណ៍គម្រោង Cibes ខាងក្រោមបង្ហាញថា ជណ្តើរយន្តគ្មានរណ្តៅឬ មានបាតរណ្តៅទាបអាចសមស្របជាមួយផ្ទះពិតប្រាកដនៅកម្ពុជា ដែលការសាងសង់រណ្តៅជ្រៅតាមបែបជណ្តើរយន្តយោងដោយខ្សែកាបអាចពិបាកធ្វើបាន។

គម្រោងជាក់ស្តែងទី១: តើអាចដំឡើងជណ្តើរយន្តក្នុងផ្ទះចាប់ពីជាន់ផ្ទាល់ដី ដោយមិនប៉ះពាល់ដល់បន្ទប់ក្រោមដីបានទេ?

សម្រាបក់ការដំឡើងជណ្តើរយន្តក្នុងផ្ទះចាប់ពីជាន់ផ្ទាល់ដីដោយមិនមានផលប៉ះពាល់ដល់បន្ទប់ក្រោមដីក្នុងផ្ទះខ្លះ វាអាចធ្វើបានជាមួយការរចនាជណ្តើរយន្តដែលមិនមានរណ្តៅ។

ស្ថានភាពគម្រោង

  • ម្ចាស់ផ្ទះចង់បន្ថែមជណ្តើរយន្តទៅក្នុងផ្ទះល្វែងដែលបានសាងសង់តាំងពីឆ្នាំ 2010។ ផ្ទះនេះមានផ្នែកក្រោមដីសម្រាប់ចតរថយន្ត និងមាន lightwell ទូលាយដែលអាចប្រើជាទីតាំងដំឡើងជណ្តើរយន្តបាន។
  • សំណើសំខាន់របស់ម្ចាស់ផ្ទះគឺច្បាស់ណាស់ថា៖ ដំឡើងជណ្តើរយន្តចាប់ពីជាន់ផ្ទាល់ដីឡើងទៅ ដោយមិនប៉ះពាល់ដល់ ផ្នែកក្រោមដី។
  • ដូច្នេះនេះមានន័យថា ជណ្តើរយន្តត្រូវការរណ្តៅរាក់ និងមានផលប៉ះពាល់តិចលើរចនាសម្ព័ន្ធ។
តំបន់ប្រឡោះនៃផ្ទះល្វែង មុនពេលដំឡើងជណ្តើរយន្តក្នុងផ្ទះគ្មានរណ្តៅ
ស្ថានភាពដំបូងនៃផ្ទះល្បែងមុនពេលដំឡើងជណ្តើរយន្តក្នុងផ្ទះមិនចាំបាច់មានរណ្តៅជ្រៅ

ដំណោះស្រាយរបស់ Cibes

បន្ទាប់ពីចុះពិនិត្យទីតាំង ក្រុមវិស្វករ Cibes បានស្នើដំឡើងជណ្តើរយន្តនៅក្នុងចន្លោះ (lightwell) ដែលមានស្រាប់។ ម៉ូដែលដែលបានជ្រើសរើសគឺ Cibes Voyager V80 ដែលអាចសមនឹងទំហំដែលមាន និងជួយកាត់បន្ថយការងារសំណង់។

ជាមួយជម្រៅរណ្តៅត្រឹមតែ 70 មម ជណ្តើរយន្តអាចចាប់ផ្តើមពីជាន់ផ្ទាល់ដី ខណៈពេលដែលបន្ទប់ក្រោមដីនិងតំបន់ចតរថយន្តមិនត្រូវបានប៉ះពាល់។ រចនាបថតូចអនុញ្ញាតឲ្យជណ្តើរយន្តដំណើរការជាមួយភ្លើង ១ហ្វា បានផងដែរតែអាស្រ័យលើការកំណត់រចនាសម្ព័ន្ធចុងក្រោយ និងលក្ខខណ្ឌទីតាំង។

ជណ្តើរយន្តលំនៅដ្ឋាន Cibes ជាមួយ គ្រោងកញ្ចក់ក្នុងផ្ទះ
ជណ្តើរយន្ត Cibes សម្រាប់លំនៅដ្ឋានជាមួយគ្រោងកញ្ចក់ដែលផ្តល់នូវដំណោះស្រាយជណ្តើរយន្តក្នុងផ្ទះទំនើប និងសន្សំសំចៃទំហំបាន

លក្ខណៈបច្ចេកទេសជណ្តើរយន្ត

ព័ត៌មាននៃធាតុព័ត៌មានបច្ចេកទេស
ម៉ូដែលCibes Voyager V80i
ជម្រៅរណ្តៅ70 មម
ទំហំក្នុងរន្ធជណ្តើរយន្ត1360 × 960 មម
ទំហំផ្លតហ្វម/កាប៊ីន935 × 850 មម
សមត្ថភាពផ្ទុក400 គីឡូក្រាម

គម្រោងជាក់ស្តែង 2: តើអាចដំឡើងជណ្តើរយន្តគ្មានរណ្តៅ ផ្ទាល់លើជាន់ដែលមានស្រាប់បានទេ?

ការដំឡើងជណ្តើរយន្តដែលគ្មានរណ្តៅផ្ទាល់នៅលើជាន់ដែលមានស្រាប់បាន ព្រោះជណ្តើរយន្តក្នុងផ្ទះវីសស្ពឺខ្លះអាចដំឡើងផ្ទាល់លើជាន់ដែលបានបញ្ចប់រួច ដោយមិនត្រូវការរណ្តៅ អាស្រ័យលើម៉ូដែល និងលក្ខខណ្ឌទីតាំង។

ស្ថានភាពគម្រោង

ផ្ទះនេះបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ជាធម្មតា នៅពេលម្ចាស់ផ្ទះសម្រេចចិត្តដំឡើងជណ្តើរយន្តក្នុងផ្ទះដើម្បីធ្វើឲ្យការធ្វើដំណើរពីជាន់ក្រោមទៅជាន់ខាងលើកាន់តែងាយស្រួល។

ម្ចាស់ផ្ទះបានស្នើសុំដំណោះស្រាយដែលអាច៖

  • ជៀសវាងការជីករណ្តៅជ្រៅ
  • មិនប៉ះពាល់ដល់រចនាសម្ព័ន្ធជាន់ដែលមានស្រាប់

ក្នុងពេលចុះពិនិត្យបច្ចេកទេស ក្រុមការងារបានរកឃើញលក្ខខណ្ឌមួយចំនួន៖

  • ជាន់ក្រោមបានបញ្ចប់រួចរាល់ទាំងស្រុង ដូច្នេះការកែប្រែរចនាសម្ព័ន្ធមិនអាចធ្វើបានងាយ
  • ម្ចាស់ផ្ទះចង់ជៀសវាងការងារសំណង់ដែលអាចប៉ះពាល់ដល់ប្រព័ន្ធការពារជ្រាបទឹកនៅផ្នែកខាងក្រោមឬរចនាសម្ព័ន្ធជណ្តើរជើង
មុន និងក្រោយពេលដំឡើងជណ្តើរយន្តក្នុងផ្ទះគ្មានរណ្តៅ ដើរដោយប្រព័ន្ធវីសស្ពឺរបស់ក្រុមហ៊ុន Cibes
រូបភាពមុន និងក្រោយពេលដំឡើងជណ្តើរយន្តក្នុងផ្ទះ Cibes បច្ចេកវិទ្យាវីសស្ពឺនចាំបាច់មានរណ្តៅ

ដំណោះស្រាយរបស់ Cibes

Cibes បានស្នើជណ្តើរយន្តក្នុងផ្ទះវីសស្ពឺមិនចាំបាច់មានរណ្តៅ ដែលអាចដំឡើងផ្ទាល់លើជាន់ដែលមានស្រាប់។

ដំណោះស្រាយនេះរួមមាន៖

  • ដំឡើងជណ្តើរយន្តដោយមិនចាំបាច់ជីករណ្តៅ
  • បន្ថែមជម្រាល (entrance ramp) តូចមួយ សម្រាប់ការចូលប្រើប្រាស់ដោយសុវត្ថិភាព
  • ជៀសវាងការប៉ះពាល់ដល់ជាន់ខាងក្រោមនិងប្រព័ន្ធការពារជ្រាបទឹក
  • ជ្រើសរើសទំហំជណ្តើរយន្តដែលសមស្របជាមួយតំបន់ជណ្តើរជើង

ដំណោះស្រាយនេះបានអនុញ្ញាតឲ្យផ្ទះមានការធ្វើដំណើរឡើងចុះបានងាយស្រួល ដោយមិនចាំបាច់ផ្លាស់ប្តូររចនាសម្ព័ន្ធដែលបានសាងសង់រួចយ៉ាងច្រើន។

ជណ្តើរយន្តក្នុងផ្ទះដើរដោយប្រព័ន្ធវីសស្ពឺ ដែលត្រូវបានដំឡើងនៅជាន់ក្រោមរួចរាល់ដោយមិនត្រូវការរណ្តៅ
ជណ្តើរយន្តក្នុងផ្ទះ Cibes មិនចាំបាច់មានរណ្តៅ ដំឡើងផ្ទាល់លើជាន់ដែលមានស្រាប់។

លក្ខណៈបច្ចេកទេសជណ្តើរយន្ត

ធាតុព័ត៌មានព័ត៌មានបច្ចេកទេស
ម៉ូដែលCibes Uno
ជម្រៅរណ្តៅ0 មម
សមត្ថភាពផ្ទុក400 គីឡូក្រាម
ចំនួនជាន់3
ទំហំផ្លតហ្វម/កាប៊ីន1035 × 850 មម
ទំហំគ្រោងកញ្ចក់1570 × 940 មម

សេចក្តីសន្និដ្ឋាន៖ តើជណ្តើរយន្តក្នុងផ្ទះមិនចាំបាច់មានរណ្តៅសមស្របសម្រាប់ផ្ទះរបស់អ្នកទេ?

ជណ្តើរយន្តក្នុងផ្ទះគ្មានរណ្តៅ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព និងស្របតាមតម្រូវការជាក់ស្តែងសម្រាប់ម្ចាស់ផ្ទះដែលចង់ដំឡើងជណ្តើរយន្តក្នុងលំនៅឋាន ដោយមិនចាំបាច់មានការងារសំណង់កែប្រែរចនាសម្ព័ន្ធធំដុំឡើយ។ ជាមួយនឹងជម្រៅរណ្តៅតិចតួចបំផុត ការរចនាបែបតូចបង្រួម និងភាពបត់បែនក្នុងការដំឡើង វាមានភាពស័ក្តិសមបំផុតសម្រាប់ផ្ទះដែលសាងសង់រួចរាល់ គម្រោងកែលម្អផ្ទះឡើងវិញ ផ្ទះល្វែង និងផ្ទះវីឡា។

ក្នុងចំណោមជម្រើសដែលមាននៅលើទីផ្សារ ជណ្តើរយន្តក្នុងផ្ទះគ្មានរណ្តៅរបស់ Cibes ប្រើប្រាស់បច្ចេកវិទ្យាដើរដោយប្រព័ន្ធវីសស្ពឺ និងអនុលោមតាមស្តង់ដារសុវត្ថិភាពរបស់អឺរ៉ុប ដែលផ្តល់នូវដំណោះស្រាយផ្លាស់ទីឡើងចុះប្រកបដោយទំនុកចិត្ត និងសន្សំសំចៃទិតាំងសម្រាប់លំនៅឋានសម័យថ្មី។

ប្រសិនបើអ្នកកំពុងមានគម្រោងដំឡើងជណ្តើរយន្តក្នុងផ្ទះគ្មានរណ្តៅនៅក្នុងប្រទេសកម្ពុជា ក្រុមការងារ Cibes អាចផ្តល់ជូននូវការពិគ្រោះយោបល់ និងការចុះពិនិត្យវាយតម្លៃទីតាំងផ្ទាល់ដោយឥតគិតថ្លៃ ដើម្បីស្វែងរកដំណោះស្រាយជណ្តើរយន្តដែលស័ក្តិសមបំផុតសម្រាប់គេហដ្ឋានរបស់អ្នក។

សំណួរដែលសួរញឹកញាប់អំពីជណ្តើរយន្តក្នុងផ្ទះមិនចាំបាច់មានរណ្តៅ

តើគេអាចដំឡើងជណ្តើរយន្តក្នុងផ្ទះគ្មានរណ្តៅ នៅក្នុងផ្ទះដែលសាងសង់រួចរាល់បានដែរឬទេ?

ជណ្តើរយន្តក្នុងផ្ទះគ្មានរណ្តៅជាធម្មតាអាចដំឡើងនៅក្នុងផ្ទះដែលសាងសង់រួចរាល់បាន ពីព្រោះវាត្រូវការជម្រៅរណ្តៅតិចតួចបំផុត ឬមិនត្រូវការទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយ ការចុះពិនិត្យ និងវាយតម្លៃផ្នែកបច្ចេកទេសនៅតែចាំបាច់ត្រូវធ្វើ ដើម្បីបញ្ជាក់ច្បាស់ពីទំហំលំហរ រចនាសម្ព័ន្ធអគារ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី និងទីតាំងត្រូវដំឡើងជណ្តើរយន្ត។

តើជណ្តើរយន្តក្នុងផ្ទះគ្មានរណ្តៅ ពិតជាអាចដំណើរការបានដោយមិនបាច់មានរណ្តៅមែនទេ?

ជណ្តើរយន្តក្នុងផ្ទះគ្មានរណ្តៅមួយចំនួន អាចដំឡើងបានដោយប្រើជម្រៅរណ្តៅ ០ មីលីម៉ែត្រ ខណៈពេលដែលម៉ូដែលមួយចំនួនទៀត ត្រូវការត្រឹមតែរណ្តៅរាក់ៗដែលមានជម្រៅប្រហែលពី ៧០ ទៅ ១២០ មីលីម៉ែត្រប៉ុណ្ណោះ។ តម្រូវការជាក់ស្តែងគឺអាស្រ័យទៅលើម៉ូដែលជណ្តើរយន្ត និងលក្ខខណ្ឌទីតាំងផ្ទាល់។

តើជណ្តើរយន្តក្នុងផ្ទះគ្មានរណ្តៅ មានតម្លៃប្រហែលប៉ុន្មាននៅក្នុងប្រទេសកម្ពុជា?

តម្លៃយោងសម្រាប់ជណ្តើរយន្តក្នុងផ្ទះ Cibes នៅក្នុងប្រទេសកម្ពុជា គឺចាប់ផ្តើមពីប្រហែល ៣៧,៧០០ ដុល្លារអាមេរិក (USD 37,700) ឡើងទៅ សម្រាប់ជណ្តើរយន្តដែលឈប់ចំនួន ៣ ជាន់។ តម្លៃចុងក្រោយគឺអាស្រ័យទៅលើម៉ូដែលជណ្តើរយន្ត ទំហំ កម្ពស់នៃការរត់ ចំនួនជាន់ឈប់ លក្ខខណ្ឌទីតាំងផ្ទាល់ និងទីតាំងនៃគម្រោង។

តើការដំឡើងជណ្តើរយន្តក្នុងផ្ទះគ្មានរណ្តៅ ត្រូវចំណាយពេលប៉ុន្មាន?

ការដំឡើងជាទូទៅចំណាយពេលប្រហែលពី ១០ ទៅ ១៥ ថ្ងៃ អាស្រ័យលើលក្ខខណ្ឌទីតាំង និងការរៀបចំដំឡើងបច្ចេកទេសរបស់ជណ្តើរយន្ត។

ចំណាំ៖ តម្លៃ ជម្រៅរណ្តៅ និងរយៈពេលនៃការដំឡើងដែលបានបញ្ជាក់ខាងលើ គឺផ្តល់ជូនសម្រាប់តែជាព័ត៌មានយោងទូទៅប៉ុណ្ណោះ។ តម្រូវការចុងក្រោយអាចមានការប្រែប្រួល អាស្រ័យទៅលើម៉ូដែលជណ្តើរយន្ត ចំនួនជាន់ឈប់ កម្ពស់នៃការរត់ លក្ខខណ្ឌទីតាំង រចនាសម្ព័ន្ធ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី និងប្រភេទសម្ភារៈតុបតែងលម្អដែលបានជ្រើសរើស។ ការចុះពិនិត្យវាយតម្លៃទីតាំងផ្ទាល់ គឺត្រូវបានណែនាំឱ្យធ្វើឡើង មុនពេលកំណត់ច្បាស់លាស់នូវដំណោះស្រាយជណ្តើរយន្ត និងការផ្តល់តម្លៃចុងក្រោយ

(0)
(0 review)
ផ្កាយ 5
0%
ផ្កាយ 4
0%
ផ្កាយ 3
0%
ផ្កាយ 2
0%
ផ្កាយ 1
0%
មតិយោបល់ណាមួយអំពី ជណ្តើរយន្តក្នុងផ្ទះគ្មានរណ្តៅនៅកម្ពុជា

បច្ចុប្បន្នមិនមានការវាយតម្លៃសម្រាប់ផលិតផលនេះទេ!

ព័ត៌មានចុងក្រោយ

ប្លុក & ព័ត៌មាន

ព័ត៌មាន - 01/03/2024
7 Reasons why you should get a home lift

Residential lifts used to be a luxury; nowadays, home lifts are an intelligent and necessary investment if you want to future-proof your home. Whether you consider a home lift a solution for yourself or someone close to you, this blog will guide you through the 7 primary reasons why a home lift is incredibly beneficial. […]

ព័ត៌មាន - 19/06/2024
Home lift: A rising trend in 2024

Installing a lift at home has become more popular in recent years and it is a rising trend in 2024. This trend is not expected to slow down anytime soon. Whether for accessibility and mobility reasons, or luxury and comfort, home lifts are now more accessible than ever before. In this blog we will explore the reasons […]

ព័ត៌មាន - 19/06/2024
4 Ways to extend the lifecycle of your home lift

At first glance, the efforts to extend the lifecycle of your home lift may seem insignificant in the face of the global climate crisis. But manufacturing a home lift requires a lot of energy and natural resources, and the longer you use it, the more you reduce its environmental impact. Here are a few simple […]

ព័ត៌មាន - 19/06/2024
How to choose the right lift colour for your home

Your home interior represents who you are, and colour plays a big part in it too. Colour enables us to make a room evoke feelings, or create a cozy, and vibrant environment. So, when choosing a colour for your home lift, it’s important to make a choice that fits right in with your home interior style. […]

ព័ត៌មាន - 27/09/2024
មូលហេតុទាំង 5  ដែលអ្នកគួរជ្រើសរើសជណ្តើរយន្ត Cibes សម្រាប់ផ្ទះរបស់អ្នក 

នៅពេលដែលនិយាយអំពីភាពងាយស្រួលក្នុងការឡើងចុះសម្រាប់ផ្ទះរបស់អ្នក  ការជ្រើសរើសជណ្តើរយន្តដែលសាកសមគឺមានសារៈសំខាន់ណាស់។ ក្នុងចំណោមជម្រើសជណ្ដើរយន្ដក្នុងផ្ទះជាច្រើនដែលមាននៅលើទីផ្សារ ជណ្តើរយន្ត Cibes ទទួលបានការចាប់អារម្មណ៍ច្រើនជាងគេដោយសារតែលក្ខណៈពិសេសរបស់វានិងអត្ថប្រយោជន៍ជាច្រើន។ ទាំងនេះគឺជាមូលហេតុទាំង 5 ដែលអ្នកគួរតែគិតអំពីការជ្រើសរើសជណ្តើរយន្ត Cibes សម្រាប់ផ្ទះរបស់អ្នក៖  ១. មិនត្រូវការត្រូវការរណ្ដៅ និង មិនត្រូវការបន្ទប់ម៉ាស៊ីនជណ្ដើរយន្ដ  ចំណុចពិសេសក្នុងចំណោមអត្ថប្រយោជន៍សំខាន់ៗនៃជណ្តើរយន្ត Cibes នោះគឺការដំឡើងដែលមិនត្រូវការរណ្ដៅនិងបន្ទប់ម៉ាស៊ីន។ ជណ្តើរយន្តបែបប្រពៃណីទូទៅត្រូវការរណ្ដៅជ្រៅនិងកន្លែងសម្រាប់បន្ទប់ម៉ាស៊ីន ដែលអាចបង្កគ្រោះថ្នាក់និង មានភាពស្មុគស្មាញសម្រាប់ផ្ទះ។ ក្រៅពីនេះ ជណ្តើរយន្ត Cibes ត្រូវបានរចនាដោយមិនមានការដំឡើងគ្រឿងស្មុគស្មាញ ដែលមានអត្ថប្រយោជន៍៖  ២. បច្ចេកវិទ្យារុញជំរុញដោយវីសស្ពឺ  ជណ្តើរយន្ត Cibes ប្រើ បច្ចេកវិទ្យារុញជំរុញដោយវីសស្ពឺ់ ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនលើប្រព័ន្ធជណ្តើរយន្តក្នុងផ្ទះ ស៊ីប៊ីស ៖  ៣ .សាកសមទៅគ្រប់រចនាសម្ព័ន្ធផ្ទះ  ការដំឡើងជណ្តើរយន្តនៅក្នុងផ្ទះអាចជាការងារដ៏លំបាកនៅពេលខ្លះ ជាពិសេសប្រសិនបើវាត្រូវការការផ្លាស់ប្តូររចនាសម្ព័ន្ធផ្ទះច្រើន។ ប៉ុន្តែ ជណ្តើរយន្ត Cibes ត្រូវបានរចនាឱ្យមានភាពបត់បែន និង សាកសពទៅគ្រប់រចនាសម្ព័ន្ធផ្ទះរបស់អ្នក ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើន៖  ៤. ស្តង់ដារអឺរ៉ុប  គ្រប់ម៉ូដែលជណ្តើរយន្ត Cibes គឺសុទ្ធតែមានសញ្ញាប័ត្រ CE និងបានឆ្លងកាត់ការសាកល្បងនិងពិនិត្យគុណភាពយ៉ាងច្រើនមុនពេលចេញពីរោងចក្រ។ ជណ្តើរយន្តរបស់យើងគឺជាផលិតផលដែលមានវិញ្ញាបនបត្រតាមស្តង់ដារសុវត្ថិភាពអឺរ៉ុប Machinery […]

តើអ្នកមានសំណួរដែរទេ?
យើងចង់ជួយ។