ប្លុក - Date posted: 23/09/2025 - Date updated: 29/09/2026
តើគួរជ្រើសរើសជណ្ដើរយន្តក្នុងផ្ទះនៅកម្ពុជាដោយរបៀបណា?
សេចក្តីសង្ខេប៖
មុនជ្រើសរើសជណ្ដើរយន្តក្នុងផ្ទះ គួរពិនិត្យចំណុចសំខាន់ៗទាំង ៤ នេះជាមុន៖
- ត្រូវវាស់ទទឹង ជម្រៅ ជម្រៅរណ្តៅ និងកម្ពស់នៅជាន់លើបំផុតឱ្យបានច្បាស់។
- ត្រូវបញ្ជាក់ចំនួនជាន់ ឬចំណត កម្ពស់ធ្វើដំណើរ អ្នកប្រើប្រាស់ និងតម្រូវការសម្រាប់រទេះរុញ។
- ប្រៀបធៀបតម្លៃសរុបក្រោយដំឡើង ស្តង់ដារសុវត្ថិភាព ការធានា និងផែនការនៃការថែទាំ។
- ត្រូវឱ្យក្រុមបច្ចេកទេសនៅកម្ពុជាចុះពិនិត្យទីតាំង និងរៀបចំប្លង់បច្ចេកទេសដែលបានអនុម័ត មុនចាប់ផ្តើមការងារ។
តើជណ្ដើរយន្តក្នុងផ្ទះជាអ្វី?
ជណ្ដើរយន្តក្នុងផ្ទះត្រូវបានរចនាឡើងដើម្បីជួយឱ្យការធ្វើដំណើររវាងជាន់នីមួយៗក្នុងផ្ទះបានដោយសុវត្ថិភាព និងមានផាសុកភាព។
ជណ្តើរយន្តក្នុងផ្ទះអាចជួយសម្រួលដល់មនុស្សចាស់ អ្នកប្រើរទេះរុញ អ្នកដែលមានការលំបាកក្នុងការធ្វើចលនា និងសមាជិកគ្រួសារដែលពិបាកប្រើជណ្ដើរ។
ជាទូទៅ ជណ្ដើរយន្តក្នុងផ្ទះមានទំហំតូចជាងជណ្ដើរយន្តសម្រាប់អគារពាណិជ្ជកម្ម។ អាស្រ័យលើបច្ចេកវិទ្យា និងម៉ូឌែល វាអាចត្រូវការកន្លែងតិច រណ្តៅរាក់ និងការងារសំណង់តិចជាងផងដែរ។

តើអ្នកគួរពិនិត្យអ្វីខ្លះមុនជ្រើសរើសជណ្ដើរយន្តក្នុងផ្ទះនៅកម្ពុជា?
ចាប់ផ្តើមពីផ្ទះរបស់អ្នក មិនមែនចាប់ផ្តើមពីមើលកាតាឡុកនោះទេ។
ក្រុមហ៊ុនផ្គត់ផ្គង់គួរចុះពិនិត្យទីតាំងផ្ទាល់ និងបញ្ជាក់ព័ត៌មានដូចជា៖
- ទទឹង និងជម្រៅទីតាំងដែលមាន
- ចំនួនជាន់ និងចំនួនចំណត
- កម្ពស់ធ្វើដំណើរសរុប
- ជម្រៅរណ្តៅ
- កម្ពស់នៅជាន់លើបំផុត ឬ Headroom
- ទីតាំងទ្វារនៅជាន់នីមួយៗ
- ដំឡើងខាងក្នុង ឬខាងក្រៅអគារ
- ប្រព័ន្ធអគ្គិសនី
- អ្នកដែលនឹងប្រើប្រាស់
- តម្រូវការសម្រាប់រទេះរុញ
- ផ្លូវសម្រាប់ដឹកសម្ភារៈចូល
- ការងារសំណង់ដែលត្រូវការ
ទំហំចុងក្រោយរបស់ជណ្ដើរយន្ត និងទីតាំងច្រកចូល គួរតែត្រូវបានបញ្ជាក់នៅក្នុងប្លង់បច្ចេកទេសដែលបានអនុម័ត។ ទំហំដែលមាននៅក្នុងកាតាឡុកតែមួយមុខ មិនគ្រប់គ្រាន់សម្រាប់យកទៅប្រើក្នុងការងារសំណង់នោះទេ។
តើមានបច្ចេកវិទ្យាជណ្ដើរយន្តក្នុងផ្ទះប្រភេទណាខ្លះ?
បច្ចេកវិទ្យាជណ្តើរយន្តដែលគេប្រើជាទូទៅមាន ៣ ប្រភេទ៖ ជណ្តើរយន្តវីសស្ពឺ, ជណ្តើរយន្តបូមប្រេង និង ជណ្តើរយន្តខ្សែកាបខ្សែពាន។ ប្រភេទនីមួយៗមានតម្រូវការខុសគ្នាទាក់ទងនឹងទីតាំង ការដំឡើង ល្បឿន និងការថែទាំ។
| បច្ចេកវិទ្យាជណ្តើរយន្ត | អត្ថប្រយោជន៍ទូទៅ៖ | ចំណុចដែលត្រូវពិនិត្យ៖ |
| ជណ្តើរយន្តវីសស្ពី | ការរចនាមានទំហំតូច មិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែកសម្រាប់ម៉ូដែលមួយចំនួន ហើយអាចប្រើ រណ្តៅរាក់ ឬ ជម្រាល បាន។ | ល្បឿននៃការធ្វើដំណើរ ប្រភេទផ្លេតហ្វូម (Platform) ឬ កាប៊ីន (Cabin) ប្រព័ន្ធដំណើរការ តម្រូវការរណ្តៅ កម្ពស់ផ្នែកខាងលើ និងកម្ពស់ធ្វើដំណើរអតិបរមា។ |
| ជណ្តើរយន្តបូមប្រេង | មានសមត្ថភាពទ្របានល្អ និងម៉ូឌែលមួយចំនួនមានជម្រើសរចនាច្រើន។ | ជម្រៅរណ្តៅ កន្លែងសម្រាប់ដាក់ឧបករណ៍ប្រព័ន្ធប្រេង ការប្រើប្រាស់ថាមពល និងតម្រូវការនៃការថែទាំ។ |
| ជណ្តើរយន្តខ្សែកាបខ្សែពាន | ដំណើរការរលូន អាចមានជម្រើសល្បឿនលឿម និងមានរចនាបថនៅក្នុងទូជណ្តើរច្រើនប្រភេទ។ | ទំហំគ្រោងបេតុង ជម្រៅរណ្តៅ កម្ពស់ផ្នែកខាងលើ ប្រព័ន្ធអគ្គិសនី និងការថែទាំ។ |
មិនមានបច្ចេកវិទ្យាជណ្ដើរយន្តតែមួយដែលសមស្របសម្រាប់អគារគ្រប់ប្រភេទនោះទេ។ ការជ្រើសរើសគួរផ្អែកលើប្លង់ដែលបានអនុម័ត ទំហំកន្លែង ចំនួនជាន់ អ្នកប្រើប្រាស់ ទំហំការងារ ថវិកា និងសេវាថែទាំដែលមាននៅក្នុងប្រទេស។

តើពេលណាជណ្តើរយន្តប្រព័ន្ធវីសស្ពឺជាជម្រើសដែលសមស្រប?
ជណ្តើរយន្តប្រព័ន្ធវីសស្ពឺអាចសមស្របសម្រាប់ផ្ទះដែលមានចំនួនជាន់តិច ជាពិសេសនៅពេលកន្លែងមានកំណត់ ឬម្ចាស់ផ្ទះចង់កាត់បន្ថយការកែប្រែរចនាសម្ព័ន្ធធំៗ។
ប្រព័ន្ធនេះធ្វើចលនាដោយ ផ្លាតហ្វូម ឬ កាប៊ីន តាមបណ្ដោយវីសស្ពឺបញ្ឈរ។ សម្រាប់ម៉ូឌែលដែលសមស្រប គ្រឿងបង្គុំសំខាន់ៗនៃប្រព័ន្ធដំណើរការត្រូវបានដាក់បញ្ចូលក្នុងរចនាសម្ព័ន្ធជណ្ដើរយន្ត ដូច្នេះមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក។
ជណ្តើរយន្តវីសស្ពឺអាចសមស្របនៅពេល៖
- ផ្ទះមានកន្លែងកំណត់
- មិនអាចជីករណ្តៅជ្រៅបាន
- ជណ្តើយន្តត្រូវសមស្របនៅក្បែរ ឬនៅចន្លោះកណ្ដាលជណ្ដើរ
- ជាគម្រោងដែលកំពុងជួសជុលផ្ទះ
- ចង់ប្រើគ្រោងដែលផលិតមកជាមួយស្រេច
- ម្ចាស់ផ្ទះចង់កាត់បន្ថយការកែប្រែរចនាសម្ព័ន្ធ
ទោះជាយ៉ាងណា ជម្រៅរណ្តៅ,កម្ពស់ផ្នែកខាងលើ, ប្រព័ន្ធអគ្គិសនី និងទំហំដែលត្រូវការ នៅតែអាស្រ័យលើម៉ូឌែលដែលបានជ្រើសរើស។
តើជណ្ដើរយន្តក្នុងផ្ទះត្រូវការកន្លែងប៉ុន្មាន?
សម្រាប់ជណ្តើរយន្តមិនមានទំហំអប្បបរមាណាមួយដែលអាចប្រើសម្រាប់ជណ្តើរយន្តក្នុងផ្ទះគ្រប់ប្រភេទនោះទេ។ ទំហំដែលត្រូវការអាស្រ័យលើទំហំ ផ្លេតហ៊្វូម ឬ កាប៊ីន រចនាសម្ព័ន្ធគ្រោង ទីតាំងទ្វារ និងស្ថានភាពជាក់ស្តែងរបស់អគារ។
ជណ្តើរយន្តក្នុងផ្ទះអាចដំឡើង៖
- នៅចន្លោះកណ្ដាលជណ្ដើរ
- ក្បែរជណ្ដើរ
- នៅជ្រុងបន្ទប់
- ជាប់ជញ្ជាំងខាងក្រៅ
- ក្នុងគ្រោងបេតុងដែលបានរៀបចំរួច
- ក្នុងគ្រោងកញ្ចក់ ឬដែកដែលមកជាមួយនិងជណ្តើរយន្ត
Cibes មានជម្រើសទំហំរហូតដល់ 41ទំហំសម្រាប់ជ្រើសរើស ដើម្បីឱ្យសមនឹងប្លង់ផ្ទះផ្សេងៗ។
ម៉ូឌែលតូចមួយចំនួនអាចត្រូវការកន្លែងដំឡើងចាប់ពីប្រហែល 940 × 1,000 mm ជាមួយជម្រើសរណ្តៅ រាក់ ឬអាចប្រើប្រាស់ជាមួយជម្រាល។ កម្ពស់ផ្នែកខាងលើអាចចាប់ផ្តើមពីប្រហែល 2,500 mmប៉ុន្តែអាស្រ័យលើម៉ូឌែល។
ទំហំជាក់ស្តែងនៅតែអាស្រ័យលើម៉ូឌែល ទីតាំងទ្វារ និងតម្រូវការរបស់អ្នកប្រើប្រាស់។ ដូច្នេះ ការចុះពិនិត្យទីតាំងគឺចាំបាច់ មុនពេលចាប់ផ្តើមការងារសំណង់។
ចំណុចនេះសំខាន់ជាពិសេសសម្រាប់ផ្ទះបុរី ផ្ទះល្វែង និងវីឡានៅកម្ពុជា ព្រោះទំហំចន្លោះជណ្ដើរជើង និងបន្ទប់អាចខុសគ្នាច្រើន។ ជញ្ជាំង ជណ្ដើរ ធ្នឹម បង្អួច និងទ្វារ ត្រូវពិនិត្យដោយប្រុងប្រយ័ត្ន។ ទោះបីខុសគ្នាត្រឹមតែបន្តិច ក៏អាចប៉ះពាល់ដល់ប្លង់ចុងក្រោយរបស់ជណ្ដើរយន្តបានដែរ។
តើជណ្តើរយន្តក្នុងផ្ទះ ត្រូវការរណ្តៅនិងបន្ទប់ម៉ាស៊ីនដែរឬទេ?
មិនមែនគ្រប់ករណីទាំងអស់នោះទេ។
ជណ្តើរយន្តក្នុងផ្ទះមួយចំនួនត្រូវការរណ្តៅ និងកន្លែងសម្រាប់ម៉ាស៊ីនដាច់ដោយឡែក។ ម៉ូឌែលផ្សេងទៀតអាចប្រើរណ្តៅរាក់ ឬ ជម្រាលសម្រាប់ចូលជណ្ដើរយន្តបាន។
ជណ្តើរយន្តប្រព័ន្ធវីសស្ពឺ Cibes ជាច្រើនម៉ូឌែលមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែកទេ ព្រោះប្រព័ន្ធដំណើរការត្រូវបានដាក់បញ្ចូលទៅក្នុងរចនាសម្ព័ន្ធជណ្ដើរយន្ត។
ប៉ុន្តែអាស្រ័យលើម៉ូឌែល និងទីតាំង ជណ្ដើរយន្តអាចប្រើរណ្តៅរាក់ ឬ ជម្រាលក្នុងករណីដែលមិនអាចជីករណ្តៅបាន។
ព័ត៌មានទាំងនេះត្រូវបញ្ជាក់ឱ្យបានច្បាស់ មុនចាប់ផ្តើមការងារសំណង់។ ប្លង់បច្ចេកទេសដែលបានអនុម័តគួរបង្ហាញពីរណ្តៅ, គ្រោង, ច្រកទ្វារ, កម្ពស់ផ្នែកខាងលើ និងចំណុចកែកនដែលត្រូវការ។

តើម្ចាស់ផ្ទះគួរប្រៀបធៀបប្រព័ន្ធសុវត្ថិភាពអ្វីខ្លះ?
សុវត្ថិភាពគួរត្រូវបានពិនិត្យទៅតាមម៉ូឌែលជាក់លាក់ និងលក្ខណៈបច្ចេកទេសរបស់ជណ្ដើរយន្ត។
កុំផ្អែកតែលើពាក្យទូទៅដូចជា “គុណភាពអឺរ៉ុប” ឬ “ប្រព័ន្ធសុវត្ថិភាពទំនើប”។
អ្នកទាំងអស់គ្នាគួរសួរក្រុមហ៊ុនផ្គត់ផ្គង់ឱ្យពន្យល់អំពី៖
- ស្តង់ដារសុវត្ថិភាពដែលអនុវត្តលើម៉ូឌែលនោះ
- ប្រព័ន្ធគន្លឹះទ្វារ
- ប្រព័ន្ធឈប់បន្ទាន់
- ប្រព័ន្ធការពារការរាំងស្ទះ
- ប្រព័ន្ធការពារការលើសទម្ងន់
- មានប្រព័ន្ធការចុះក្រោមបន្ទាន់ពេលដាច់ភ្លើង
- ប្រព័ន្ធជូនដំណឹងអាសន្ន ឬប្រព័ន្ធទំនាក់ទំនង
- អាគុយអាសន្ន
- ការចតបានត្រឹមត្រូវ
- វិធីសាស្រ្តក្នុងការសង្គ្រោះដោយដៃ
- ការត្រួតពិនិត្យសុវត្ថិភាពមុនពេលប្រគល់ជូន
ជណ្តើរយន្ត Cibes ត្រូវបានរចនាតាមស្តង់ដារ EN 81-41 សម្រាប់ម៉ូឌែលដែលស្តង់ដារនេះអនុវត្ត។
ស្តង់ដារ និងវិញ្ញាបនបត្រដែលពាក់ព័ន្ធគួរត្រូវបានបញ្ជាក់សម្រាប់ម៉ូឌែលដែលអ្នកជ្រើសរើស។
សម្រាប់គ្រួសារដែលមានកុមារ មនុស្សចាស់ ឬអ្នកប្រើរទេះរុញ គួរពិនិត្យបន្ថែមលើទីតាំងទ្វារ ប៊ូតុងបញ្ជា ទំហំជណ្តើរយន្ត ដៃកាន់ និងវិធីសង្គ្រោះក្នុងករណីបន្ទាន់។

តើគួរប្រៀបធៀបតម្លៃជណ្តើរយន្តក្នុងផ្ទះដោយរបៀបណា?
តម្លៃជណ្ដើរយន្តតែមួយមុខ មិនបានបង្ហាញពីតម្លៃសរុបនៃគម្រោងទេ។
អ្នកទាំងអស់គ្នាគួរស្នើឱ្យក្រុមហ៊ុននីមួយៗផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរឱ្យបានច្បាស់ថាតម្លៃរួមបញ្ចូលអ្វីខ្លះ ដូចជា៖
- ឧបករណ៍ជណ្តើរយន្ត
- គ្រោងជណ្តើរយន្ត
- ការដឹកជញ្ជូន និងពន្ធ
- ការងារសំណង់
- ការងារអគ្គិសនី
- ការដំឡើង
- ការធ្វើតេស្ត និងការប្រគល់ជូន
- លិខិតអនុញ្ញាត ឬការត្រួតពិនិត្យ ប្រសិនបើត្រូវការ
- ការធានា
- ការថែទាំ
- សេវាជំនួយបន្ទាន់
- គ្រឿងបន្លាស់
- ការការពារបន្ថែមសម្រាប់ការដំឡើងខាងក្រៅ ប្រសិនបើត្រូវការ
តម្លៃឧបករណ៍ដែលទាបជាង អាចនាំឱ្យតម្លៃសរុបនៃគម្រោងខ្ពស់ជាង ប្រសិនបើ គ្រោង ការងារសំណង់ ការដំឡើង ឬសេវាកម្មមិនត្រូវបានរាប់បញ្ចូល។
អ្នកទាំងអស់គ្នាគួរសួរផងដែរថា តើមានអ្វីកើតឡើងបន្ទាប់ពីរយៈពេលធានាបញ្ចប់? ចំនួនដងនៃការថែទាំ តម្លៃកម្លាំងពលកម្ម ការមានគ្រឿងបន្លាស់ និងសេវាជំនួយបន្ទាន់ សុទ្ធតែអាចប៉ះពាល់ដល់ចំណាយរយៈពេលវែងក្នុងការប្រើប្រាស់ជណ្ដើរយន្ត។
តើការដំឡើងជណ្តើរយន្តក្នុងផ្ទះ ត្រូវការរយៈពេលប៉ុន្មាន?
រយៈពេលដំឡើងអាស្រ័យលើកត្តាជាច្រើន៖
- ម៉ូឌែលជណ្ដើរយន្ត
- ចំនួនចំណត
- កម្ពស់ធ្វើដំណើរ
- ប្រភេទគ្រោង
- ដំឡើងខាងក្នុង ឬខាងក្រៅ
- ភាពរួចរាល់របស់ទីតាំង
- ផ្លូវសម្រាប់ដឹកសម្ភារៈចូល
- ការងារសំណង់ដែលត្រូវការ
- ការងារសំណង់ដែលត្រូវការ
នៅពេលទីតាំងបានរៀបចំរួច ការដំឡើងជណ្តើរយន្តក្នុងផ្ទះ Cibes នៅខាងក្នុងផ្ទះជាទូទៅអាចចំណាយពេលប្រហែល 7 ទៅ 14 ថ្ងៃធ្វើការ អាស្រ័យលើម៉ូឌែល និងចំនួនចំណត។ គម្រោងដែលមានច្រើនជាន់ ឬដំឡើងខាងក្រៅអាចត្រូវការពេលយូរជាងនេះ ព្រោះអាចមានការងារគ្រោងបន្ថែម ការការពារអាកាសធាតុ ការបិទជិត និងការងារពេលបញ្ចប់។
សម្រាប់ជាឯកសារយោង ជណ្តើរយន្តប្រព័ន្ធវីសស្ពឺ Cibes ម៉ូឌែលដែលសមស្របអាចប្រើបានរហូតដល់ 8 ចំណត និងកម្ពស់ធ្វើដំណើរ 20 ម៉ែត្រ។
កាលវិភាគចុងក្រោយគួរបញ្ជាក់ឱ្យច្បាស់ថា តើការងារ គ្រោង ការរៀបចំអគ្គិសនី ការធ្វើតេស្ត និងការប្រគល់ជូន ត្រូវបានរាប់បញ្ចូលដែរឬទេ។
តើក្រុមហ៊ុនជណ្តើរយន្តក្នុងផ្ទះគួរផ្តល់សេវាកម្មក្នុងស្រុកអ្វីខ្លះ?
សេវាកម្មក្នុងស្រុកមានសារៈសំខាន់មិនចាញ់គុណភាពជណ្ដើរយន្តទេ។ ជណ្តើរយន្តក្នុងផ្ទះអាចត្រូវបានប្រើជារៀងរាល់ថ្ងៃ។ ដូច្នេះ ម្ចាស់ផ្ទះត្រូវដឹងច្បាស់ថា តើនរណានឹងទទួលខុសត្រូវនៅពេលមានបញ្ហា?
មុនចុះកិច្ចសន្យា អ្នកទាំងអស់គ្នាគួរសួរ៖
- តើនរណាជាអ្នកដំឡើងជណ្ដើរយន្ត?
- តើក្រុមបច្ចេកទេសមានមូលដ្ឋាននៅក្នុងប្រទេសដែរឬទេ?
- តើនរណាទទួលបន្ទុកការហៅសង្គ្រោះបន្ទាន់?
- តើត្រូវថែទាំញឹកញាប់ប៉ុន្មាន?
- តើការធានាមានទៅលើអ្វីខ្លះ?
- តើថ្លៃកម្លាំងពលកម្ម និងគ្រឿងបន្លាស់ត្រូវបានរាប់បញ្ចូលដែរឬទេ?
- តើគ្រឿងបន្លាស់អាចមកដល់លឿនប៉ុន្មាន?
- តើគ្រួសារនឹងទទួលបានការបណ្តុះបណ្តាលអំពីការប្រើប្រាស់ និងការសង្គ្រោះដែរឬទេ?
- តើក្រុមហ៊ុនផ្តល់កំណត់ត្រាការថែទាំដែរឬទេ?
ចម្លើយជាលាយលក្ខណ៍អក្សរមានប្រយោជន៍ជាងការសន្យាទូទៅថា “សេវាលឿន” ឬ “ថែទាំតិច”។
ហេតុអ្វីគួរពិចារណា Cibes Lift Cambodia?
Cibes Lift Cambodia ជាផ្នែកមួយនៃ Cibes Lift Group ដែលជាក្រុមហ៊ុនផលិតជណ្ដើរយន្តរបស់ស៊ុយអែត។
Cibes Home Lift ត្រូវបានផ្គត់ផ្គង់តាមរយៈ Cibes Lift Group និងដំឡើងដោយក្រុមបច្ចេកទេស Cibes នៅកម្ពុជា។
ជណ្តើរយន្តប្រព័ន្ធវីសស្ពឺរបស់ Cibes អាចសមស្របសម្រាប់ផ្ទះឯកជន វីឡា ផ្ទះបុរី ផ្ទះល្វែង និងគម្រោងជួសជុលផ្ទះដែលមានស្រាប់។
អាស្រ័យលើម៉ូឌែល វាអាចប្រើរណ្តៅរាក់ ឬ ជម្រាល ហើយមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក។
សម្រាប់គម្រោងដំឡើងខាងក្រៅនៅកម្ពុជា ផែនការទីតាំងគួរគិតគូរអំពីភ្លៀង កម្ដៅ សំណើម ប្រព័ន្ធបង្ហូរទឹក ដំបូលការពារ និងការបិទជិតផងដែរ។
ចំណុចសំខាន់ៗរបស់ Cibes រួមមាន៖
- បច្ចេកវិទ្យាវីសស្ពឺរបស់ស៊ុយអែត
- ម៉ូឌែលដែលសមស្របទទួលវិញ្ញាបនបត្រតាមស្តង់ដារសុវត្ថិភាពអឺរ៉ុប EN 81-41
- មានជម្រើសទំហំរហូតដល់ 41 configurations សម្រាប់ប្លង់ផ្ទះផ្សេងៗ
- មានទាំងប្រភេទ ផ្លេតហ្វូម និង ប្រភេទកាប៊ីន
- អាចប្រើគ្រោងដែលផលិតរួចជាស្រេច ឬដំឡើងក្នុងគ្រោងអគារដែលបានរៀបចំ
- ម៉ូឌែលដែលសមស្របអាចប្រើអគ្គិសនីមួយហ្វា 220-230 V
- មានប្រព័ន្ធការចុះក្រោមបន្ទាន់ពេលដាច់ភ្លើង
- មានក្រុមដំឡើង និងថែទាំនៅកម្ពុជា
- មានលេខទូរស័ព្ទសង្គ្រោះបន្ទាន់ 24/7
- ធានាគ្រឿងបន្លាស់ 1 ឆ្នាំ
- ធានាម៉ូទ័រ 5 ឆ្នាំ
- ធានាវីសស្ពឹ និង ណាត់ 10 ឆ្នាំ
- ថែទាំឥតគិតថ្លៃ 2 ដងក្នុងឆ្នាំដំបូង
មុនណែនាំម៉ូឌែល ក្រុមការងារ Cibes Lift Cambodia អាចចុះពិនិត្យទីតាំង ដើម្បីបញ្ជាក់៖
- ម៉ូឌែលជណ្ដើរយន្តដែលសមស្រប
- ទំហំ ផ្លេតហ្វូម ឬ កាប៊ីន
- ការរៀបចំគ្រោង
- ទីតាំងទ្វារនៅជាន់នីមួយៗ
- តម្រូវការរណ្តៅនិង កម្ពស់ផ្នែកខាងលើ
- ប្រព័ន្ធអគ្គិសនី
- ការងារសំណង់ដែលត្រូវការ
- ទំហំនៃការងារដំឡើង
ការពិនិត្យទាំងនេះជួយឱ្យម្ចាស់ផ្ទះមើលឃើញគម្រោងទាំងមូលកាន់តែច្បាស់ មុនអនុម័តប្លង់បច្ចេកទេស និងបញ្ជាទិញ។

សូមទស្សនាវីដេអូនេះ ដើម្បីស្វែងយល់ពីរបៀបដំណើរការរបស់ ជណ្តើរយន្តក្នុងផ្ទះ Cibes និងរបៀបដែលការរចនាបែប តូចអាចដំឡើងក្នុងផ្ទះឯកជនដោយមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក។
គម្រោងជណ្តើរយន្តក្នុងផ្ទះជាក់ស្តែងនៅកម្ពុជា
Cibes V90 Galaxy
ទីតាំង: ផ្ទះឯកជនក្បែរផ្សារអូឡាំពិក រាជធានីភ្នំពេញ

វាជួយឱ្យការធ្វើដំណើររវាងជាន់មានផាសុកភាព ខណៈពេលដែលនៅតែរក្សាអារម្មណ៍ទូលាយ ស្រស់ស្អាត និងទំនើបរបស់ផ្ទះ។
Cibes V90 Elegance
ទីតាំង: វីឡាឯកជន ខេត្តព្រះសីហនុ

ពណ៌ និងការរចនាយ៉ាងប្រណីតរបស់ជណ្ដើរយន្ត សមស្របជាមួយការតុបតែងបែប Classic របស់វីឡា។ បន្ថែមពីនេះ ការរចនាដែលមិនប្រើកន្លែងច្រើន ជួយឱ្យការធ្វើដំណើររវាងជាន់មានសុវត្ថិភាព និងផាសុកភាព ដោយមិនធ្វើឱ្យផ្ទះបាត់បង់អារម្មណ៍ទូលាយ។
សម្រាប់ព័ត៌មានបន្ថែមអំពីតម្លៃ ជណ្តើរយន្តក្នុងផ្ទះ តម្រូវការដំឡើង និងកត្តាដែលប៉ះពាល់ដល់តម្លៃចុងក្រោយ អ្នកអាចអានអត្ថបទរបស់យើង៖ Home Lift Prices in Cambodia។
សំណួរដែលគេសួរញឹកញាប់អំពីជណ្តើរយន្តក្នុងផ្ទះ នៅកម្ពុជា
បាន ក្នុងករណីជាច្រើន។ ការដំឡើងអាស្រ័យលើទំហំកន្លែង រចនាសម្ព័ន្ធអគារ ចន្លោះបើករវាងជាន់ កម្ពស់ធ្វើដំណើរ និងផ្លូវដឹកសម្ភារៈចូល។ អ្នកទាំងអស់គ្នាត្រូវមានការចុះពិនិត្យទីតាំង មុនបញ្ជាក់ការរចនាចុងក្រោយ។
តើអាចដំឡើងជណ្តើរយន្តនៅចន្លោះជណ្តើរជើងដែរឬទេ?
ជណ្តើយន្តអាចធ្វើបាន ប្រសិនបើចន្លោះជណ្ដើរមានទទឹង និងជម្រៅគ្រប់គ្រាន់។
ក្រុមហ៊ុនផ្គត់ផ្គង់ក៏ត្រូវពិនិត្យចន្លោះជណ្ដើរ ធ្នឹម ចន្លោះបើកតាមជាន់ ទីតាំងទ្វារ និងចំណុចសម្រាប់ភ្ជាប់រចនាសម្ព័ន្ធផងដែរ។
Does every home lift need a deep pit? តើជណ្តើរយន្តក្នុងផ្ទះទាំងអស់ត្រូវការរណ្តៅជ្រៅមែនទេ?
មិនចាំបាច់ទេ។ ជណ្តើរយន្តក្នុងផ្ទះមួយចំនួនប្រើ រណ្តៅរាក់ ខណៈម៉ូឌែលខ្លះអាចដំឡើងជាមួយ ជម្រាលបាន។
តម្រូវការជាក់ស្តែងអាស្រ័យលើបច្ចេកវិទ្យា និងម៉ូឌែលរបស់ជណ្ដើរយន្ត។
តើជណ្តើរយន្តក្នុងផ្ទះត្រូវការអគ្គិសនី បីហ្វាមែនទេ?
មិនមែនគ្រប់ករណីទាំងអស់នោះទេ។ ជណ្តើរយន្តក្នុងផ្ទះ មួយចំនួនអាចដំណើរការជាមួយប្រព័ន្ធអគ្គិសនីតែមួយហ្វា ដែលប្រើជាទូទៅក្នុងផ្ទះ។ វ៉ុលភ្លើង និងសមត្ថភាពអគ្គិសនីដែលត្រូវការ ត្រូវបញ្ជាក់តាមម៉ូឌែលដែលបានជ្រើសរើស។
តើអាចដំឡើងជណ្តើរយន្តក្នុងផ្ទះនៅខាងក្រៅបានដែរឬទេ?
បាន ប្រសិនបើម៉ូឌែល និង គ្រោងត្រូវបានរចនាសម្រាប់ការប្រើប្រាស់ខាងក្រៅ។
គម្រោងអាចត្រូវការប្រព័ន្ធការពារអាកាសធាតុ ការបិទជិត ប្រព័ន្ធបង្ហូរទឹក ដំបូលការពារ និងសម្ភារៈដែលសមស្របសម្រាប់ខាងក្រៅ។
តើមានអ្វីកើតឡើងនៅពេលដាច់ចរន្តអគ្គិសនី?
ម៉ូឌែលមួយចំនួនមានប្រព័ន្ធចុះបន្ទាន់ ដែលដំណើរការដោយថ្ម អាគុយអាសន្នដើម្បីជួយឱ្យអ្នកប្រើប្រាស់អាចទៅដល់ជាន់ និងចេញពីជណ្ដើរយន្តនៅពេលដាច់ភ្លើង។
អ្នកទាំងអស់គ្នាគួរស្នើឱ្យក្រុមហ៊ុនបង្ហាញវិធីប្រើប្រាស់ប្រព័ន្ធសង្គ្រោះជាក់ស្តែងនៅពេលប្រគល់ជណ្ដើរយន្ត។
តើជណ្តើរយន្តសម្រាប់ផ្ទះត្រូវការថែទាំជាញឹកញាប់ដែរឬទេ?
កាលវិភាគថែទាំអាស្រ័យលើម៉ូឌែល កម្រិតប្រើប្រាស់ និងបរិយាកាសដំឡើង។
ជណ្ដើរយន្តដែលដំឡើងខាងក្រៅអាចត្រូវការការត្រួតពិនិត្យញឹកញាប់ជាងជណ្ដើរយន្តដែលដំឡើងខាងក្នុង។
កាលវិភាគថែទាំគួរត្រូវបានបញ្ជាក់ជាលាយលក្ខណ៍អក្សរនៅក្នុងកិច្ចព្រមព្រៀងសេវាកម្ម។
តើជណ្តើរយន្តក្នុងផ្ទះណាដែលសមស្របសម្រាប់គេហដ្ឋាននៅកម្ពុជា?
ជណ្ដើរយន្តដែលសមស្រប គឺជាជណ្ដើរយន្តដែលសមនឹងទីតាំង អ្នកប្រើប្រាស់ តម្រូវការសុវត្ថិភាព ថវិកា និងសេវាកម្មដែលអ្នកត្រូវការ។
សម្រាប់ផ្ទះបុរីតូចចង្អៀត ឬគម្រោងជួសជុលផ្ទះដែលមានស្រាប់ ជណ្តើរយន្តក្នុងផ្ទះប្រព័ន្ធវីសស្ពឺដែលមានទំហំ តូច អាចជួយកាត់បន្ថយការកែប្រែរចនាសម្ព័ន្ធ។
សម្រាប់វីឡាធំ អាចមានកន្លែងគ្រប់គ្រាន់សម្រាប់ ផ្លេតហ្វូម ឬ កាប៊ីន ដែលមានទំហំធំជាង។
ទោះជាយ៉ាងណា ក៏ត្រូវមានការចុះពិនិត្យទីតាំង និងប្លង់បច្ចេកទេសដែលបានអនុម័ត មុនបញ្ជាក់ម៉ូឌែលចុងក្រោយ។
តើត្រូវធ្វើដូចម្តេចដើម្បីជ្រើសរើសជណ្តើរយន្តក្នុងផ្ទះឲ្យបានត្រឹមត្រូវ?
ការជ្រើសរើសជណ្តើរយន្តក្នុងផ្ទះគឺជាការសម្រេចចិត្តផ្នែកបច្ចេកទេស ប៉ុន្តែមិនចាំបាច់ធ្វើឱ្យវាស្មុគស្មាញពេកទេ។
ចាប់ផ្តើមពីការចុះពិនិត្យទីតាំងជាមុន។ បន្ទាប់មក ប្រៀបធៀបទំហំនៃទីតាំង បច្ចេកវិទ្យាជណ្ដើរយន្ត ការងារសំណង់ ប្រព័ន្ធសុវត្ថិភាព តម្លៃសរុប ការធានា និងសេវាកម្មក្នុងស្រុក។
ការជ្រើសរើសជណ្ដើរយន្តដែលសមស្រប មិនគួរមើលតែតម្លៃ ឬរូបរាងនោះទេ។ ជណ្ដើរយន្តគួរតែសមនឹងផ្ទះ សមនឹងអ្នកប្រើប្រាស់ និងមានក្រុមបច្ចេកទេសដែលអាចផ្តល់សេវាកម្មបន្ទាប់ពីការដំឡើង។
ទំនាក់ទំនង Cibes Lift Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Cibes Lift Group
Website: www.cibescambodia.com
Hotline: 081 811 184/ 011 837 183
Showroom: ផ្ទះលេខ 261, ផ្លូវ ពាណិជ្ជកម្ម, ក្បែរផ្សារទំនើប Chip Mong 271 Mega Mall, រាជធានីភ្នំពេញ ប្រទេសកម្ពុជា

Kahna Pov គឺជា Country Manager របស់ Cibes Lift Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្លូវការរបស់ Cibes Lift Group មកពីប្រទេសស៊ុយអែត។ គាត់មានជាមួយនឹងបទពិសោធន៍ជាង 4 ឆ្នាំ ក្នុងការប្រឹក្សាអំពីជណ្តើរយន្តសម្រាប់លំនៅដ្ឋាន និងការសម្របសម្រួលគម្រោង គាត់បានជួយម្ចាស់ផ្ទះ ស្ថាបត្យករ និងក្រុមការងារគម្រោងនៅកម្ពុជា ក្នុងការជ្រើសរើសជណ្តើរយន្ត Cibes ប្រព័ន្ធវីសស្ពឺដែលមានសុវត្ថិភាព សន្សំសំចៃទីតាំង និងសាកសមសម្រាប់ផ្ទះឯកជន។

ការជ្រើសរើសជណ្តើរយន្តពាណិជ្ជកម្មសម្រាប់អគារកម្ពស់ទាប គួរតែមើលពីការប្រើប្រាស់ទីតាំងនៃអគារ, អ្នកដែលត្រូវប្រើជណ្តើរយន្ត និងទំហំដែលមាន។ សម្រាប់ហាង គ្លីនិក ការិយាល័យ ឬសណ្ឋាគារតូច មិនចាំបាច់ប្រើប្រព័ន្ធជណ្តើរយន្តដូចអគារខ្ពស់ដែលមានមនុស្សប្រើច្រើននោះទេ។ សម្រាប់គម្រោងជាច្រើននៅកម្ពុជា ជណ្តើរយន្តប្រើបច្ចេកវិទ្យាវីសស្ពឺអាចជួយសម្រួលការធ្វើដំណើររវាងជាន់ ដោយកាត់បន្ថយតម្រូវការរណ្តៅជ្រៅ បន្ទប់ម៉ាស៊ីនដាច់ដោយឡែក ឬគ្រោងបេតុងធំៗ។ ជម្រើសដែលសមស្របគួរផ្អែកលើចំនួនអ្នកប្រើ ប្លង់អគារ និងតម្រូវការនៃការចូលប្រើជាក់ស្តែង។ TL;DR: តើអ្នកគួរដឹងអ្វីខ្លះអំពីជណ្តើរយន្តពាណិជ្ជកម្ម? តើជណ្តើរយន្តពាណិជ្ជកម្មជាអ្វី? ជណ្តើរយន្តពាណិជ្ជកម្ម គឺជាប្រព័ន្ធធ្វើដំណើរឡើងចុះដែលប្រើក្នុងអគារដែលបុគ្គលិក អតិថិជន ភ្ញៀវ អ្នកស្នាក់នៅ អ្នកជំងឺ ឬទំនិញ ត្រូវធ្វើដំណើររវាងជាន់។ បើប្រៀបធៀបនឹងជណ្តើរយន្តសម្រាប់ផ្ទះឯកជន ជណ្តើរយន្តពាណិជ្ជកម្មជាទូទៅត្រូវគិតពីចំនួនអ្នកប្រើច្រើនជាង និងតម្រូវការរបស់អ្នកប្រើដែលទូលំទូលាយជាង។ អ្នកអាចឃើញជណ្តើរយន្តសម្រាប់អគារពាណិជ្ជកម្មនៅ៖ ដូច្នេះ “ជណ្តើរយន្តពាណិជ្ជកម្ម” គ្របដណ្តប់ជណ្តើរយន្តជាច្រើនប្រភេទ។ ជណ្តើរយន្តដឹកអ្នកដំណើរក្នុងអគារការិយាល័យខ្ពស់ មានតម្រូវការខុសពី ជណ្តើរយន្តផ្លេតហ្វូម សម្រាប់ភាពងាយស្រួលចូលប្រើនៅក្នុង Showroom ពីរជាន់។ ដូច្នេះ ត្រូវយល់ពីការប្រើប្រាស់អគារជាក់ស្តែង មុនជ្រើសរើសម៉ូដែល។ តើជណ្តើរយន្តពាណិជ្ជកម្មខុសពីជណ្តើរយន្តសម្រាប់ផ្ទះយ៉ាងដូចម្តេច? ភាពខុសគ្នាសំខាន់គឺរបៀបប្រើប្រាស់ និងស្តង់ដារ ឬលក្ខខណ្ឌអគារដែលពាក់ព័ន្ធ។ ជណ្តើរយន្តផ្ទះជាទូទៅសម្រាប់លំនៅឋានឯកជន និងមានចំនួនប្រើប្រចាំថ្ងៃតិចជាង។ ជណ្តើរយន្តពាណិជ្ជកម្មអាចមានអ្នកប្រើជាច្រើនពេញមួយថ្ងៃ ហើយអាចត្រូវការទម្ងន់ផ្ទុក ល្បឿន ប្រភេទទ្វារ មុខងារសម្រាប់ភាពងាយស្រួលចូលប្រើ […]
សេចក្តីសង្ខេប៖ ជណ្តើរយន្តនាំចូលអាចជួយឱ្យការឡើងចុះក្នុងវីឡា ផ្ទះល្វែង ឬផ្ទះដែលកំពុងជួសជុលកាន់តែមានភាពងាយស្រួល។ ប៉ុន្តែពាក្យថា «នាំចូល» មិនអាចបញ្ជាក់ថាជណ្តើរយន្តនោះមានសុវត្ថិភាព ឬសមស្របសម្រាប់ផ្ទះរបស់អ្នកនោះទេ។ អ្នកគួរពិនិត្យក្រុមហ៊ុនផលិត ម៉ូដែលជាក់លាក់ ឯកសារសុវត្ថិភាព ទំហំប្រើប្រាស់ តម្រូវការគ្រោងជណ្តើរយន្ត ប្រព័ន្ធអគ្គិសនី ការដំឡើង ការធានា ផែនការនៃការថែទាំ និងផ្នែកគ្រឿងបន្លាស់នៅកម្ពុជា។ អ្នកទាំងអស់គ្នាគួររៀបចំការចុះពិនិត្យទីតាំង និងមានគំនូរបច្ចេកទេសរបស់គម្រោង មុនចាប់ផ្តើមការងារសំណង់។ ជណ្តើរយន្តនាំចូលដែលសមស្រប ត្រូវមានភាពសមស្របនឹងអគារ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងមានសេវាកម្មក្នុងស្រុកដែលអាចទុកចិត្តបានបន្ទាប់ពីប្រគល់ជូន។ តើជណ្តើរយន្តនាំចូលជាអ្វី? ជណ្តើរយន្តនាំចូល គឺជាប្រព័ន្ធជណ្តើរយន្តដែលផលិតនៅក្រៅប្រទេសយ៉ាងពេញលេញ ហើយនាំមកដំឡើងក្នុងប្រទេស។ វាអាចដឹកមកជាប្រព័ន្ធដែលបានវេចខ្ចប់រួច ឬជាគ្រឿងបង្គុំដែលរៀបចំពីរោងចក្រ សម្រាប់ឱ្យអ្នកបច្ចេកទេសដែលបានបណ្តុះបណ្តាលដំឡើងនៅទីតាំងគម្រោងផ្ទាល់។ ជណ្តើរយន្តនាំចូលមានច្រើនប្រភេទ ដូចជា ជណ្តើរយន្តក្នុងផ្ទះ ជណ្តើរយន្តផ្លេតហ្វូម ជណ្តើរយន្តកាប៊ីន ជណ្តើរយន្តសម្រាប់អ្នកដំណើរ និងប្រព័ន្ធផ្សេងៗសម្រាប់អគារកម្ពស់ទាប។ សម្រាប់លំនៅឋាន វាអាចប្រើក្នុងវីឡា ផ្ទះល្វែង ឬគម្រោងដែលកំពុងជួសជុល។ ម៉ូដែលខ្លះមានគ្រោងជណ្តើរយន្តភ្ជាប់មកជាមួយ ត្រូវការរណ្តៅរាក់ មានកម្ពស់ជាន់លើដែលមានកម្រិត ឬមិនត្រូវការបន្ទប់ម៉ាសុីនដាច់ដោយឡែក។ លក្ខណៈទាំងនេះខុសគ្នាតាមម៉ូដែល ដូច្នេះគំនូរបច្ចេកទេសពិតជាមានសារៈសំខាន់ជាងឈ្មោះផលិតផលទូទៅទៀត។ ពាក្យថា «នាំចូល» គ្រាន់តែបញ្ជាក់ពីប្រភពដើមរបស់ផលិតផលប៉ុណ្ណោះ។ ប៉ុន្តែវាមិនអាចធានាអំពីសុវត្ថិភាព គុណភាព ឬអាយុកាលនៃការប្រើប្រាស់នោះទេ។ […]
អ្នកទាំងអស់គ្នាកំពុងសាងសង់គេហដ្ឋានថ្មី កំពុងជួសជុលជាមួយអគារចាស់ ឬកំពុងរៀបចំគម្រោងពាណិជ្ជកម្មទេ ការជ្រើសរើសជណ្តើរយន្តដែលសមស្របគឺជាការសម្រេចចិត្តដ៏សំខាន់មួយ។ បច្ចុប្បន្ននេះ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន (Machine Room-Less Lift ឬ MRL Lift) កំពុងក្លាយជាជម្រើសដ៏ពេញនិយមបំផុត។ ជណ្តើរយន្តដែលគ្មានបន្ទប់ម៉ាសុីខុសពីជណ្តើរយន្តបែបប្រពៃណីខ្លះដែលត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក ជណ្តើរយន្តប្រភេទនេះបានបញ្ចូលប្រព័ន្ធឡើងចុះ និងឧបករណ៍សំខាន់ៗផ្សេង ឬរចនាសម្ព័ន្ធរបស់ជណ្តើរយន្តផ្ទាល់។ ការរចនានេះជួយសន្សំសំចៃកន្លែង កាត់បន្ថយការងារសំណង់ និងផ្តល់ភាពបត់បែនកាន់តែច្រើនសម្រាប់ស្ថាបត្យករ និងម្ចាស់ផ្ទះផ្ទាល់។ ប៉ុន្តែតើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនទាំងអស់ដូចគ្នាដែរឬទេ? តើមានបច្ចេកវិទ្យាអ្វីខ្លះ? តើមានតម្លៃប៉ុន្មាន? តើវាសមស្របសម្រាប់គ្រប់ប្រភេទអគារដែរឬទេ? ការណែនាំនេះនឹងឆ្លើយសំណួរទាំងនេះ ហើយពន្យល់យ៉ាងក្បោះក្បាយអំពីជណ្តើរយន្តគ្មានបន្ទប់ម៉ាសុីនដែលអ្នកទាំងអស់គ្នាគួរដឹងមុនពេលវិនិយោគលើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន។ TL;DR 1. តើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនគឺជាអ្វី? ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន គឺជាប្រភេទជណ្តើរយន្តដែលត្រូវបានរចនាឡើងដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីនដាច់ដោយឡែកសម្រាប់ដាក់ម៉ូទ័រ ប្រព័ន្ធគ្រប់គ្រង និងឧបករណ៍ដំណើរការផ្សេងៗទៀត។ ជំនួសមកវិញ សមាសធាតុទាំងនេះត្រូវបានដំឡើងបញ្ចូលនៅក្នុងគ្រោងជណ្តើរយន្តឬរួមបញ្ចូលជាមួយរចនាសម្ព័ន្ធរបស់ជណ្តើរយន្តផ្ទាល់។ ជណ្តើរយន្តបែបប្រពៃណីជាច្រើនត្រូវការបន្ទប់ម៉ាស៊ីនបន្ថែម ដែលអាចស្ថិតនៅលើដំបូលនៃជណ្តើរយន្ត ឬនៅជាប់នឹងគ្រោងជណ្តើរយន្ត។ ការត្រូវការបន្ទប់បន្ថែមនេះអាចបង្កើនទៅលើតម្លៃក្នុងការសាងសង់ ប្រើប្រាស់ទីតាំងអគារច្រើន និងធ្វើឲ្យការតុបតែងអគារមានភាពចង្អៀតផងដែរ។ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនអាចបំបាត់ជាមួយតម្រូវការទាំងអស់នេះ ប៉ុន្តែនៅតែផ្តល់នូវដំណើរការដែលមានប្រសិទ្ធភាព ភាពជឿជាក់ និងសុវត្ថិភាពខ្ពស់ជានិច្ច។ បច្ចុប្បន្នជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនត្រូវបានដំឡើងយ៉ាងច្រើននៅក្នុង៖ ការរចនាដែលមានទំហំតូច និងប្រើប្រាស់ទីតាំងបានយ៉ាងប្រសិទ្ធភាព ដែលធ្វើឱ្យជណ្តើរយន្តប្រភេទនេះមានប្រជាប្រិយភាពជាពិសេសសម្រាប់គម្រោងដែលមានទីតាំងកំណត់ ឬករណីដែលការសាងសង់បន្ទប់ម៉ាស៊ីនបន្ថែមមិនមានភាពងាយស្រួល ឬមិនអាចសាងសងបន្ទប់ម៉ាសុីនបន្ថែមបាន។ 1.1 តើរចនាសម្ព័ន្ធរបស់ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនមានអ្វីខ្លះ? ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនត្រូវបានរចនាឡើងដោយបញ្ចូលឧបករណ៍សំខាន់ៗទាំងអស់របស់ជណ្តើរយន្តនៅក្នុងគ្រោងជណ្តើរយន្ត […]
នៅក្នុងផ្ទះវីឡា ផ្ទះក្នុងបុរី និងផ្ទះអាជីវកម្មនៅកម្ពុជា ជណ្តើរយន្តសម្រាប់ប្រើប្រាស់ក្នុងផ្ទះអាចត្រូវបានដំឡើងនៅចំចន្លោះជណ្តើរជើង នៅក្បែរជណ្តើរ ក្នុងចន្លោះទំនេរនៃជណ្តើរ ឬនៅខាងក្រៅផ្ទះ។ ទីតាំងដែលសមស្របគឺអាស្រ័យលើទំហំផ្ទៃដីដែលមាន ការរចនាជណ្តើរ និងលក្ខខណ្ឌនៃរចនាសម្ព័ន្ធផ្ទះ។ TL;DR ទីតាំងដ៏ល្អបំផុតសម្រាប់ជណ្តើរយន្តក្នុងផ្ទះ អាស្រ័យលើការរចនាជណ្តើរជើង ទំហំ និងមិនថាជាផ្ទះថ្មី ឬជាផ្ទះដែលសាងសង់រួចនោះទេ។ សម្រាប់វីឡា និងផ្ទះបុរីជាច្រើននៅកម្ពុជា ការដំឡើងជណ្តើរយន្តនៅចន្លោះជណ្តើរ គឺជាជម្រើសដែលផ្តល់តុល្យភាពល្អបំផុតរវាងភាពងាយស្រួល ការប្រើប្រាស់លំហឱ្យមានប្រសិទ្ធភាព និងសោភ័ណភាពនៃការរចនា។ ទីតាំងល្អផ្សេងទៀតរួមមាន ការដំឡើងក្បែរជណ្តើរជើង ក្នុងចន្លោះទំនេរណាំមួយនៃផ្ទះ ឬនៅខាងក្រៅផ្ទះ នៅពេលដែលកន្លែងខាងក្នុងមានកម្រិត។ ការគ្រោងទុកការដាក់ជណ្តើរយន្តតាំងពីដំបូងពេលសាងសងផ្ទះ នឹងផ្តល់នូវភាពបត់បែនច្រើន កាត់បន្ថយចំណាយទៅលើសំណង់ និងធ្វើឱ្យលទ្ធផលចុងក្រោយមានភាពស្រស់ស្អាតជាងមុន។ 1. ហេតុអ្វីបានជាទីតាំងដំឡើងជណ្តើរយន្តក្នុងផ្ទះមានសារៈសំខាន់? ការជ្រើសរើសទីតាំងត្រឹមត្រូវសម្រាប់ជណ្តើរយន្តក្នុងផ្ទះ គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយក្នុងគម្រោងដំឡើងជណ្តើរយន្ត។ ការដំឡើងដែលបានគ្រោងទុកយ៉ាងល្អ មិនត្រឹមតែជួយឡើងចុះរវាងជាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ អាចស្របខ្លួនទៅនឹងប្លង់ផ្ទះបានយ៉ាងល្អ និងជួយកាត់បន្ថយការងារសំណង់ដែលមិនចាំបាច់។ ទីតាំងដំឡើងជាញឹកញាប់មានឥទ្ធិពលលើគម្រោងទាំងមូលច្រើនជាងអ្វីដែលម្ចាស់ផ្ទះជាច្រើនគិត។ ខណៈពេលដែលមនុស្សភាគច្រើនតែងប្រៀបធៀបម៉ូដែល ឬតម្លៃជណ្តើរយន្តជាមុន ទីតាំងដំឡើងអាចប៉ះពាល់ដល់តម្លៃសំណង់ រយៈពេលនៃការដំឡើង និងសូម្បីតែរូបរាងនៃទីតាំងនៅបន្ទាប់ពីបញ្ចប់គម្រោងផងដែរ។ ជណ្តើរយន្តក្នុងផ្ទះដែលដំឡើងនៅទីតាំងសមស្រប មានអត្ថប្រយោជន៏ជាច្រើនដូចជា៖ ផ្ទុយទៅវិញ ការជ្រើសរើសទីតាំងមិនសមស្រប អាចតម្រូវឱ្យមានការកែប្រែរចនាសម្ព័ន្ធបន្ថែម កាត់បន្ថយភាពបត់បែននៃប្លង់ផ្ទះ និងបង្កើនទាំងចំណាយ និងរយៈពេលដំឡើង។ មិនថាអ្នកកំពុងសាងសង់វីឡាថ្មី […]
ជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា អាចមានតម្លៃចាប់ពីប្រហែល 15,000 ដុល្លារ ដល់ 40,000 ដុល្លារ ឬអាចខ្ពស់ជាងនេះ។ តម្លៃអាស្រ័យទៅលើប្រភេទបច្ចេកវិទ្យាជណ្តើរយន្ត ចំនួនជាន់ ទំហំជណ្តើរយន្ត រចនាបថខាងក្នុងជណ្តើរយន្ត ទីតាំងនៃការដំឡើង និងលក្ខខណ្ឌរបស់ទីតាំងជាក់ស្តែង។ ជណ្តើរយន្តប្រភេទយោងដោយខ្សែកាបនិង ជណ្តើរយន្តបូមប្រេង ជាធម្មតាតម្លៃដំបូងទាបជាងជណ្តើរយន្តវីសស្ពឺដែលមានតម្លៃរាងខ្ពស់ជាង ប៉ុន្តែជណ្តើរយន្តវីសស្ពឺអាចជួយកាត់បន្ថយការងារសំណង់បានច្រើន ព្រោះម៉ូដែលជាច្រើនមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនដាច់ដោយឡែកឡើយ។ សម្រាប់វីឡា ផ្ទះល្វែងអាជីវកម្ម ផ្ទះបុរី និងផ្ទះដែលបានសាងសង់រួចនៅកម្ពុជា វិធីល្អបំផុតក្នុងការប្រៀបធៀបតម្លៃជណ្តើរយន្តក្នុងផ្ទះ គឺមិនមែនមើលតែតម្លៃឧបករណ៍តែប៉ុណ្ណោះទេ។ ម្ចាស់ផ្ទះគួរតែពិនិត្យការងារសំណង់ មុខងារសុវត្ថិភាព ការធានា គ្រឿងបន្លាស់ ការថែទាំ និងសេវាក្រោយការលក់ផងដែរ។ TL;DR តើជណ្តើរយន្តក្នុងផ្ទះគឺជាអ្វី? ជណ្តើរយន្តក្នុងផ្ទះ គឺជាប្រព័ន្ធជណ្តើរយន្តខ្នាតតូច ដែលប្រើសម្រាប់ដឹកជញ្ជូនមនុស្សឡើងចុះរវាងជាន់នៅក្នុងផ្ទះឯកជន វីឡា ផ្ទះល្វែងអាជីវកម្ម គ្លីនិក ឬកន្លែងធ្វើការខ្នាតតូច។ ជាធម្មតាវាមានទំហំតូចជាងជណ្តើរយន្តបែបប្រពៃណី ហើយត្រូវបានរចនាសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃ ការចូលប្រើសម្រាប់មនុស្សចាស់ ការប្រើរទេះរុញ និងការរស់នៅកាន់តែមានផាសុកភាពក្នុងផ្ទះ។ នៅកម្ពុជា ម្ចាស់ផ្ទះជាច្រើនជ្រើសរើសដំឡើងជណ្តើរយន្តក្នុងផ្ទះ ព្រោះផ្ទះភាគច្រើនមានច្រើនជាន់។ ជណ្តើរយន្តអាចជួយឱ្យការរស់នៅប្រចាំថ្ងៃកាន់តែងាយស្រួលសម្រាប់ឪពុកម្តាយ មនុស្សចាស់ កុមារ និងអ្នកដែលពិបាកឡើងចុះជណ្តើរ។ ការប្រៀបធៀបបច្ចេកវិទ្យាជណ្តើរយន្តក្នុងផ្ទះទាំង 3 […]




