ប្លុក - Date posted: 05/10/2026 - Date updated: 16/10/2026
តើគួរជ្រើសរើសជណ្ដើរយន្តសម្រាប់វីឡានៅកម្ពុជាយ៉ាងដូចម្តេច?
សេចក្តីសង្ខេប៖
ជណ្ដើរយន្តវីឡាជួយឱ្យការរស់នៅក្នុងផ្ទះច្រើនជាន់កាន់តែងាយស្រួល សម្រាប់មនុស្សចាស់ អ្នកប្រើរទេះរុញ កុមារ និងអ្នកដែលត្រូវដឹកជញ្ជូនរបស់ធ្ងន់ៗ។ ពេលជ្រើសរើសជណ្ដើរយន្តសម្រាប់វីឡានៅកម្ពុជា គួរប្រៀបធៀបទំហំទីតាំង ចំនួនចំណត កម្ពស់ធ្វើដំណើរ ទិសដៅទ្វារ ស្តង់ដារសុវត្ថិភាព តម្លៃសរុបរួមការដំឡើង ការធានា និងសេវាកម្មក្នុងស្រុក។
តើជណ្ដើរយន្តសម្រាប់វីឡាជាអ្វី?
ជណ្ដើរយន្តវីឡា គឺជាជណ្ដើរយន្តសម្រាប់លំនៅឋានឯកជនដែលមានចំនួនជាន់មិនច្រើន។ វាដឹកអ្នកប្រើប្រាស់ឡើងចុះរវាងជាន់នាៗ ហើយត្រូវបានរចនាសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដែលមិនមមាញឹកដូចជណ្ដើរយន្តដឹកអ្នកដំណើរក្នុងអគារពាណិជ្ជកម្ម។
ជណ្ដើរយន្តវីឡាច្រើនម៉ូឌែលអាចដំឡើងក្នុងទីតាំងតូច និងមិនចាំបាច់កែប្រែរចនាសម្ព័ន្ធច្រើន។ ម៉ូឌែលមកជាមួយគ្រោងដែលមានស្រាប់ជាមួយជណ្ដើរយន្តដែលផលិតរួចជាស្រេចពីអាលុយមីញ៉ូម កញ្ចក់ ឬបន្ទះបិទជិត។ ម៉ូឌែលផ្សេងទៀតត្រូវដំឡើងក្នុងគ្រោងបេតុងដែលម្ចាស់ផ្ទះរៀបចំទុក។
ជណ្ដើរយន្តវីឡា Cibes ប្រើបច្ចេកវិទ្យាប្រព័ន្ធវីសស្ពឺពីប្រទេសស៊ុយអែត។ ម៉ូឌែល Cibes V80 និង Cibes V90 មួយចំនួនអាចផ្ទុកទម្ងន់បានរហូតដល់ 400 គីឡូក្រាម អាចដំឡើងបានរហូតដល់ 8 ចំណត និងធ្វើដំណើរបានរហូតដល់ 20 ម៉ែត្រ។ លក្ខណៈបច្ចេកទេសចុងក្រោយអាស្រ័យលើម៉ូឌែល ស្ថានភាពទីតាំង ទំហំទំនេរ និងប្លង់បច្ចេកទេសដែលបានអនុម័ត។

ហេតុអ្វីបានជាម្ចាស់វីឡាជ្រើសរើសដំឡើងជណ្ដើរយន្ត?
មូលហេតុក៏សំខាន់មួយគឺភាពងាយស្រួល ការឡើងចុះជណ្ដើរច្រើនដងក្នុងមួយថ្ងៃអាចធ្វើឱ្យនឿយហត់ ជាពិសេសនៅវីឡា 3 ឬ 4 ជាន់។ ជណ្ដើរយន្តក៏ជួយសម្រួលការដឹកខោអាវ បន្លែម្ហូបអាហារ វ៉ាលី និងសម្ភារៈផ្សេងៗក្នុងផ្ទះផងដែរ។
ការដំឡើងជណ្តើយន្តអាចជួយឱ្យឪពុកម្តាយ និងជីដូនជីតា បន្តរស់នៅយ៉ាងមានផាសុកភាពនៅក្នុងផ្ទះគ្រួសារ។ ការឡើងចុះជណ្តើរអាចក្លាយជាផលវិបាក បន្ទាប់ពីមានរបួស ឬនៅពេលដែលសមត្ថភាពធ្វើចលនាមានការប្រែប្រួលទៅតាមវ័យ។ ការរៀបចំផែនការទុកជាមុន ផ្តល់ជម្រើសកាន់តែច្រើនសម្រាប់គ្រួសារ ក្នុងការជ្រើសរើសទីតាំងជណ្តើរយន្ត ការរៀបចំទ្វារ និងទំហំសម្រាប់ការប្រើប្រាស់។
ជណ្តើរយន្តសម្រាប់វីឡាក៏អាចជួយដល់ការប្រើរទះរុញផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ទំហំខាងក្រៅនៃជណ្តើរយន្តតែមួយមុខ មិនទាន់អាចបញ្ជាក់ពីភាពងាយស្រួលក្នុងការចូលប្រើប្រាស់បាននៅឡើយទេ។ ទំហំផ្ទៃបាត ឬទំហំខាប៊ីន (Cabin) ដែលទំនេរច្បាស់លាស់ ទំហំទ្វារ ទំហំដែលរង់ចាំនៅខាងក្រៅ ផ្លូវចូល ទីតាំងបត់រទេះ និងលំហសម្រាប់អ្នកថែទាំ សុទ្ធតែត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវ។
តើជណ្តើរយន្តសម្រាប់វីឡាត្រូវការទំហំប៉ុន្មាន?
ជណ្តើរយន្តវីឡារបស់ Cibes ដែលមានទំហំតូចជាងគេ ត្រូវការផ្ទៃទំហំត្រឹមតែ 1,060 × 960មម ឬប្រហែល 1 ម៉ែត្រការ៉េតែប៉ុណ្ណោះ។ ទំហំដ៏តូចនេះមានប្រយោជន៍ខ្លាំង សម្រាប់វីឡាដែលមានស្រាប់ និងមានទំហំកំណត់នៃផ្នែកខាងលើ។ សម្រាប់វីឡាដែលមានលំហធំទូលាយ ការជ្រើសរើសទំហំផ្ទៃបាត ឬខាប៊ីន (Cabin) ធំជាងនេះ អាចផ្តល់នូវការជិះកាន់តែមានផាសុកភាព ជាពិសេសនៅពេលដែលមានសមាជិកគ្រួសារច្រើននាក់ប្រើប្រាស់ជណ្តើរយន្តក្នុងពេលតែមួយ។
ការជ្រើសរើសទំហំដែលត្រឹមត្រូវ គឺអាស្រ័យលើម៉ូដែលជណ្តើរយន្ត ចំនួនអ្នកប្រើប្រាស់ តម្រូវការរទេះរុញ ប្រភេទទ្វារ ទិសដៅច្រកចូល និងទីតាំងទំនេរដែលអាចដំឡើងបាន។ ទំហំផ្ទៃដីសម្រាប់ដំឡើង (Footprint) គឺមិនដូចគ្នាទៅនឹងទំហំផ្ទៃខាងក្នុងសម្រាប់អ្នកដំណើរឈរ ឬអង្គុយឡើយ។ ការចុះវាស់វែងទីតាំងផ្ទាល់ និងប្លង់ដែលបានអនុម័ត ត្រូវតែបញ្ជាក់អំពីទីតាំងដែលចាំបាច់សម្រាប់ជណ្តើរយន្ត ទ្វារ ច្រកចូល និងជម្រាល (Ramp)។ ជណ្តើរយន្តដែលមានទំហំតូច មិនអាចត្រូវបានសន្មតថាអាចដាក់រទេះរុញបាននោះទេ។
ជណ្តើរយន្តដែលមានទំហំតូច អាចដំឡើងនៅទីតាំងដែលជណ្តើរយន្តពាណិជ្ជកម្មទូទៅមិនអាចដំឡើងបាន។ ទោះជាយ៉ាងណាក៏ដោយ ជណ្តើរយន្តដែលមានទំហំតូចបំផុត មិនមែនសុទ្ធតែជាជម្រើសដែលសមស្រប ឬងាយស្រួលប្រើប្រាស់បំផុតនោះទេ។ ជណ្តើរយន្តគួរតែផ្តល់នូវអារម្មណ៍ទូលាយ និងមានផាសុកភាពសម្រាប់អ្នកប្រើប្រាស់ មិនមែនត្រឹមតែដាក់តាមចន្លោះដែលមាននោះឡើយ។

តើជណ្តើរយន្តសម្រាប់វីឡាអាចដំឡើងនៅទីតាំងណាខ្លះបាន?
ទីតាំងទូទៅរួមមាន នៅចន្លោះកណ្តាលជណ្តើរជើង នៅក្បែរជញ្ជាំងខាងក្នុងផ្ទះ នៅខាងក្នុងគ្រោងបេតុងដែលបានរៀបចំរួច ឬនៅជញ្ជាំងខាងក្រៅផ្ទះ។ ទីតាំងដំឡើង គួរតែផ្តល់នូវការចូលប្រើប្រាស់ដោយសុវត្ថិភាពនៅគ្រប់ជាន់ ដោយមិនបិទបាំងបង្អួចសំខាន់ៗ ទ្វារ ច្រកដើរ ឬតំបន់រស់នៅឡើយ។
តើជណ្តើរយន្តសម្រាប់វីឡាអាចដំឡើងនៅចន្លោះជណ្តើរជើងបានដែរឬទេ?
ជណ្តើរយន្តសម្រាប់វីឡាអាចដំឡើងនៅចន្លោះជណ្តើរជើងបាន ប្រសិនទីតាំង និងរចនាសម្ព័ន្ធជុំវិញមានភាពសមស្រប។ ទីតាំងចន្លោះជណ្តើរជើងអាចបម្រើការឡើងចុះបានច្រើនជាន់ ដោយមិនចាំបាច់ប៉ះពាល់ទីតាំងបន្ទប់គេង ឬតំបន់រស់នៅសំខាន់នោះឡើយ។ ក្រុមការងារចុះវាស់វែងទីតាំងផ្ទាល់ ត្រូវតែវាស់ទទឹង និងជម្រៅទំនេរឲ្យបានច្បាស់លាស់នៅគ្រប់ជាន់ទាំងអស់ ព្រោះថាបង្កាន់ដៃជណ្តើរ ធ្នឹម កាំជណ្តើរ និងកម្ពស់ពិដាន អាចកាត់បន្ថយផ្ទៃដីដែលអាចប្រើប្រាស់បាន។
តើជណ្តើរយន្តសម្រាប់វីឡាអាចដំឡើងនៅខាងក្រៅផ្ទះបានដែរឬទេ?
បាន។ ជណ្តើរយន្តសម្រាប់វីឡាអាចដំឡើងនៅខាងក្រៅផ្ទះអាចជាជម្រើសល្អ នៅពេលដែលមានទីតាំងមានកំណត់នៅខាងក្នុងផ្ទះ។ ជណ្តើរយន្តអាចភ្ជាប់ទៅកាន់វេរ៉ង់ដា ច្រកដើរ ឬច្រកចូលដាច់ដោយឡែក។ ការដំឡើងនៅខាងក្រៅផ្ទះ ត្រូវការការរៀបចំផែនការបន្ថែមសម្រាប់ការការពារទឹកភ្លៀង ដំបូលគ្រប ប្រព័ន្ធរំដោះទឹក ការការពារជម្រាប ការប្រឆាំងនឹងការច្រេះ ពន្លឺព្រះអាទិត្យ និងរចនាសម្ព័ន្ធផ្សេងៗ។ ភាពលម្អិតទាំងនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងលក្ខខណ្ឌអាកាសធាតុ ក្តៅ និងសើម នៃប្រទេសកម្ពុជា។
តើព័ត៌មានអ្វីខ្លះដែលចាំបាច់សម្រាប់ការរៀបចំផែនការដំឡើងជណ្តើរយន្ត?
- ចំនួនជាន់ និងចំនួនចំណតដែលត្រូវការ
- កម្ពស់ពីជាន់មួយទៅជាន់មួយ ឬកម្ពស់ធ្វើដំណើរសរុប
- ទទឹង និងជម្រៅជាក់ស្តែងនៃទីតាំងដែលចង់ដំឡើង
- ដំឡើងខាងក្នុង ឬខាងក្រៅ
- វីឡាកំពុងសាងសង់ថ្មី ឬសាងសង់រួច
- ទិសចូល និងទិសចេញដែលចង់បាន
- ទំហំរទេះរុញ និងតម្រូវការអ្នកជួយថែទាំ ប្រសិនបើមាន
- រូបថត ប្លង់ជាន់ ប្លង់កាត់ និងប្លង់រចនាសម្ព័ន្ធ
សម្រាប់វីឡាសាងសង់ថ្មី គួរទាក់ទងក្រុមហ៊ុនជណ្តើរយន្ត ក្នុងអំឡុងពេលដែលប្លង់ស្ថាបត្យកម្មនៅតែអាចកែសម្រួលបាន។ ការរៀបចំផែនការទុកជាមុន អាចជួយជៀសវាងការចំណាយលើការកែប្រែធ្នឹម ប្លង់សេ ជណ្តើរជើង ប្រឡោះទ្វារ និងលំហរង់ចាំ ដែលមានតម្លៃថ្លៃ។

តើជណ្តើរយន្តសម្រាប់វីឡាអាចរចនាឱ្យសាកសមនឹងរចនាបថផ្ទះដោយរបៀបណា?
ជណ្តើរយន្តសម្រាប់វីឡា គួរមានអារម្មណ៍ដូចជាផ្នែកមួយនៃអគារទាំងមូល។ គ្រោងជណ្តើរយន្តធ្វើពីកញ្ចក់ អាចជួយឱ្យពន្លឺធម្មជាតិឆ្លងកាត់តាមចន្លោះជណ្តើរជើង ឬតំបន់រស់នៅ។ ក្របក្រម៉ៅអាចស័ក្តិសមជាមួយវីឡាម៉ូដទាន់សម័យ ខណៈដែលពណ៌ស្រាល និងបន្ទះឈើ អាចស៊ីគ្នាយ៉ាងល្អជាមួយការរចនាខាងក្នុងផ្នែកខាងក្នុងយ៉ាងល្អឯង។
សម្លឹងមើលជណ្តើរយន្តពីច្រកចូល បន្ទប់ទទួលភ្ញៀវ ជណ្តើរជើង និងទីតាំងនៅជាន់លើ។ ពិនិត្យមើលថាតើគ្រោងជណ្តើរយន្តអាចបិទបាំងបង្អួច បង្រួមច្រកដើរ ឬប៉ះពាល់ដល់ទិដ្ឋភាពសំខាន់ៗដែរឬទេ។ ជណ្តើរយន្តក៏មានតម្លៃផងដែរក្នុងការពិចារណាលើរូបរាងនៃកញ្ចក់ ផ្នែកទ្វារ និងប្រព័ន្ធភ្លើង នៅពេលយប់។
ជម្រើសនៃការរចនារួមមាន ពណ៌នៃគ្រោងជណ្តើរយន្ត កញ្ចក់ រចនាផ្នែកខាងក្នុងទូជណ្តើរយន្ត កម្រាល ផ្នែកបញ្ជា ពិដាន ប្រព័ន្ធភ្លើង និងម៉ូដទ្វារ។ អ្នកគួរពិនិត្យមើលគំរូសម្ភារៈផ្ទាល់ និងការដំឡើងជាក់ស្តែងមុនពេលសម្រេចចិត្ត ព្រោះពណ៌ និងសម្ភារៈអាចខុសពីអ្វីដែលឃើញលើអេក្រង់។
តើជណ្តើរយន្តប្រភេទណាដែលសមស្របសម្រាប់វីឡាឯកជន?
ម្ចាស់ផ្ទះភាគច្រើនតែងតែប្រៀបធៀបរវាងជណ្តើរយន្តប្រព័ន្ធវីសស្ពឺ (Screw-driven) ប្រព័ន្ធបូមប្រេង (Hydraulic) និងប្រព័ន្ធខ្សែកាបខ្សែពាន (Traction)។ ប្រព័ន្ធនីមួយៗមានតម្រូវការខុសៗគ្នា លើទំហំ រចនា គ្រឿងបន្លាស់ ជម្រៅរណ្តៅ កម្ពស់ពិដាន កម្លាំងអគ្គិសនី ការងារសំណង់ និងការថែទាំ។
| លក្ខណៈពិសេស | ជណ្តើរយន្តវីសស្ពី | ជណ្តើរយន្តបូមប្រេង | ជណ្តើរយន្តខ្សែកាបខ្សែពាន |
| ប្រព័ន្ធដំណើរការ | ម៉ូទ័រ, ដុំដ្រាយណាត់ (Drive nut), និងវីសដែកស្ពាន់ (Steel screw) | ម៉ាស៊ីនបូមប្រេង (Hydraulic pump) និងពិស្តុង (Piston) | ម៉ូទ័រ, ខ្សែពាន ឬខ្សែរ៉ក, និងដុំទម្ងន់ទប់ (Counterweight) |
| បន្ទប់ម៉ាសុីន | ជាធម្មតាមិនត្រូវការ | អាចត្រូវការកន្លែងបន្ថែមសម្រាប់ដាក់ឧបករណ៍ប្រព័ន្ធបូមប្រេង | អាស្រ័យលើប្រព័ន្ធដែលបានជ្រើសរើស |
| តម្រូវការរណ្តៅ | រណ្តៅជម្រៅរាក់ ឬអាចប្រើប្រាស់ជម្រាលសម្រាប់ចេញចូលជណ្ដើរយន្ត | ជាទូទៅត្រូវការរណ្តៅ | ជាទូទៅត្រូវការរណ្តៅ |
| ទំហំដែលត្រូវការ | មានទំហំតូចសន្សំសំចៃកន្លែង និងស័ក្តិសមសម្រាប់ទីតាំងដែលមានទំហំកំណត់ | ត្រូវការកន្លែងបន្ថែមសម្រាប់ដាក់ឧបករណ៍ផ្សេងៗ | ត្រូវការទំហំគ្រោងជណ្ដើរយន្ត និងកន្លែងទំនេរផ្នែកខាងលើគ្រប់គ្រាន់ |
| ការងារសាងសង់ | ជាទូទៅ ត្រូវការការងារកែប្រែរចនាសម្ព័ន្ធសំណង់តិចជាង | អាចត្រូវការការងារសំណង់បន្ថែមច្រើនជាង | អាចត្រូវការការរៀបចំគ្រោងជណ្ដើរយន្តបន្ថែមច្រើនជាង |
| សាកសមបំផុតសម្រាប់ | ផ្ទះវីឡាឯកជន និងផ្ទះដែលមានចំនួនជាន់តិច | ផ្ទះដែលមានទំហំ និងរចនាសម្ព័ន្ធសំណង់សមស្របសម្រាប់ការដំឡើងជណ្ដើរយន្ត | ផ្ទះដែលត្រូវការជណ្ដើរយន្តមានល្បឿនលឿនជាងមុន ឬសម្រាប់ប្រើប្រាស់ក្នុងផ្ទះដែលមានច្រើនជាន់ |
| ជម្រើសនៃការរចនា | កញ្ចក់ ជញ្ជាំងផ្នែកខាងក្នុង កម្រាលជណ្ដើរយន្ត ប្រព័ន្ធភ្លើងបំភ្លឺ ពណ៌ និងទ្វារជណ្ដើរយន្ត | អាស្រ័យលើក្រុមហ៊ុនផ្គត់ផ្គង់ និងម៉ូឌែលជណ្ដើរយន្ត | អាស្រ័យលើក្រុមហ៊ុនផ្គត់ផ្គង់ និងម៉ូឌែលជណ្ដើរយន្ត |
| ចំណុចសំខាន់ដែលគួរពិចារណា | ការរចនាចុងក្រោយត្រូវតែអនុវត្តតាមប្លង់បច្ចេកទេសដែលបានអនុម័តរួច | ពិនិត្យមើលទំហំកន្លែងសម្រាប់ដាក់ឧបករណ៍ និងតម្រូវការសម្រាប់ការថែទាំជណ្ដើរយន្ត | ពិនិត្យមើលតម្រូវការរណ្តៅជណ្ដើរយន្ត ទំហំគ្រោងជណ្ដើរយន្ត កម្ពស់កន្លែងទំនេរផ្នែកខាងលើ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី |
សម្រាប់ផ្ទះវីឡាឯកជនជាច្រើន ជណ្ដើរយន្តប្រភេទប្រើប្រព័ន្ធវីសស្ពឺ (Screw-driven Villa Lift) គឺជាជម្រើសដ៏សមស្របមួយ ព្រោះវាមានប្រព័ន្ធដំណើរការដែលសន្សំសំចៃកន្លែង មិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក ហើយអាចដំឡើងដោយប្រើរណ្តៅជម្រៅរាក់ ឬជម្រាលសម្រាប់ចេញចូលជណ្ដើរយន្តបាន។
ទោះជាយ៉ាងណា ការជ្រើសរើសប្រព័ន្ធជណ្ដើរយន្តដែលសមស្របបំផុត គឺអាស្រ័យលើទំហំទីតាំងដែលមានស្រាប់ ចំនួនជាន់នៃផ្ទះ រចនាសម្ព័ន្ធសំណង់ ថវិកា និងតម្រូវការរបស់អ្នកប្រើប្រាស់។
តើជណ្ដើរយន្តសម្រាប់ផ្ទះវីឡាមានសុវត្ថិភាពកម្រិតណា?
សុវត្ថិភាពរបស់ជណ្ដើរយន្តអាស្រ័យលើការរចនា គុណភាពនៃការដំឡើង របៀបប្រើប្រាស់ និងការថែទាំជាប្រចាំ។
មុនពេលប្រគល់ជណ្ដើរយន្តជូនអតិថិជន ក្រុមបច្ចេកទេសត្រូវធ្វើតេស្តមុខងារសុវត្ថិភាពទាំងអស់ ដើម្បីធានាថាប្រព័ន្ធដំណើរការបានត្រឹមត្រូវ និងពន្យល់ណែនាំដល់ម្ចាស់ផ្ទះអំពីរបៀបប្រើប្រាស់ និងមុខងារសុវត្ថិភាពនីមួយៗ។
ជណ្ដើរយន្តសម្រាប់គេហដ្ឋាន Cibes ត្រូវបានរចនាឡើងស្របតាមស្តង់ដារ EN 81-41 ដែលជាស្តង់ដារសុវត្ថិភាពរបស់អឺរ៉ុប សម្រាប់ជណ្ដើរយន្តប្រភេទផ្លេតហ្វូម ដែលរចនាឡើងសម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកដែលមានការលំបាកក្នុងការធ្វើចលនា។
អាស្រ័យលើម៉ូឌែលជណ្ដើរយន្ត ប្រព័ន្ធសុវត្ថិភាពអាចរួមមាន ប្រព័ន្ធចាក់សោសុវត្ថិភាពទ្វារតាមជាន់ ឧបករណ៍ចាប់សញ្ញាសុវត្ថិភាពនៅគែមជណ្ដើរយន្ត ប្រព័ន្ធសិនស័រពន្លឺសម្រាប់ចាប់សញ្ញាឧបសគ្គ ប៊ូតុងបញ្ឈប់ជាបន្ទាន់ ប្រព័ន្ធសំឡេងរោទិ៍ ឬប្រព័ន្ធទំនាក់ទំនងពេលមានអាសន្ន និងប្រព័ន្ធអាគុយបម្រុងសម្រាប់ជណ្ដើរយន្តក្នុងករណីដាច់ចរន្តអគ្គិសនី។

មុនពេលសម្រេចចិត្តទិញជណ្ដើរយន្ត អ្នកគួរសាកសួរក្រុមហ៊ុនផ្គត់ផ្គង់អំពីរបៀបដំណើរការរបស់ជណ្ដើរយន្តនៅពេលដាច់ចរន្តអគ្គិសនី របៀបដែលប្រព័ន្ធសុវត្ថិភាពរក្សាទ្វារតាមជាន់ឱ្យនៅជាប់សោ ឧបករណ៍ដែលជួយបញ្ឈប់ជណ្ដើរយន្តនៅពេលរកឃើញឧបសគ្គ និងអ្នកដែលត្រូវទាក់ទងនៅពេលត្រូវការជំនួយ។
មិនត្រូវបិទ ឬរំលងប្រព័ន្ធសុវត្ថិភាពរបស់ជណ្ដើរយន្តជាដាច់ខាត។ រាល់ការត្រួតពិនិត្យ និងជួសជុល គួរតែធ្វើឡើងដោយអ្នកបច្ចេកទេសជណ្ដើរយន្តដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវប៉ុណ្ណោះ។
តើមុខងារសុវត្ថិភាពអ្វីខ្លះដែលគួរត្រូវបានធ្វើតេស្ត មុនពេលប្រគល់ជណ្ដើរយន្តជូនអតិថិជន?
- ការចាក់សោ និងការបើកទ្វារជណ្ដើរយន្តតាមជាន់។
- ប្រព័ន្ធសិនស័រពន្លឺ ឬប្រព័ន្ធចាប់សញ្ញាឧបសគ្គ។
- ការធ្វើតេស្តមុខងារប៊ូតុងបញ្ឈប់ជណ្ដើរយន្តជាបន្ទាន់។
- ប្រព័ន្ធសំឡេងរោទិ៍ ឬប្រព័ន្ធទំនាក់ទំនងពេលមានអាសន្ន។
- ប្រព័ន្ធអាគុយបម្រុងសម្រាប់បញ្ចុះជណ្ដើរយន្តនៅពេលមានអាសន្ន។
- ការត្រួតពិនិត្យភាពត្រឹមត្រូវនៃការឈប់ជណ្ដើរយន្តឱ្យស្មើនឹងកម្រាលនៅគ្រប់ជាន់។
- ប្រព័ន្ធការពារការផ្ទុកលើសទម្ងន់ ក្នុងករណីដែលជណ្ដើរយន្តមានបំពាក់មុខងារនេះ។
- ការណែនាំដល់អតិថិជនអំពីវិធីចេញពីជណ្ដើរយន្ត និងនីតិវិធីជួយសង្គ្រោះនៅពេលមានអាសន្ន។
គួររក្សាទុកឯកសារប្រគល់ជណ្ដើរយន្ត ព័ត៌មានលម្អិតអំពីការធានា កិច្ចព្រមព្រៀងថែទាំ និងលេខទូរស័ព្ទទំនាក់ទំនងពេលមានអាសន្ន នៅកន្លែងដែលសមាជិកគ្រួសារអាចរកឃើញបានយ៉ាងងាយស្រួល។
តើអ្នកកំពុងគិតគូរអំពីការដំឡើងជណ្ដើរយន្តសម្រាប់ផ្ទះវីឡាឯកជន ឬគម្រោងលំនៅឋានរបស់អ្នកមែនទេ?
សូមទស្សនាវីដេអូអំពីជណ្ដើរយន្តសម្រាប់ផ្ទះវីឡារបស់យើង ដើម្បីស្វែងយល់ពីរបៀបដែលជណ្ដើរយន្ត Cibes អាចដំឡើងឱ្យសមស្របទៅតាមប្លង់ផ្ទះផ្សេងៗ រួមទាំងផ្ទះដែលមានស្រាប់ និងមានទំហំកំណត់ផងដែរ៖
តើជណ្ដើរយន្តសម្រាប់ផ្ទះវីឡានៅកម្ពុជាមានតម្លៃប៉ុន្មាន?
តម្លៃជណ្ដើរយន្តសម្រាប់ផ្ទះវីឡានៅកម្ពុជា អាស្រ័យលើលក្ខណៈ និងតម្រូវការនៃគម្រោងនីមួយៗ។ ទោះបីជាផ្ទះវីឡាពីរមានចំនួនជាន់ដូចគ្នាក៏ដោយ ក៏អាចត្រូវការទំហំជណ្ដើរយន្ត ការរៀបចំទីតាំងទ្វារ ប្រភេទគ្រោងជណ្ដើរយន្ត សម្ភារៈតុបតែង និងប្រព័ន្ធការពារសម្រាប់ការដំឡើងនៅខាងក្រៅផ្ទះខុសៗគ្នាផងដែរ។
យោងតាមព័ត៌មានតម្លៃដែលបានផ្តល់សម្រាប់អត្ថបទនេះ ជណ្ដើរយន្តសម្រាប់វីឡា Cibes នៅកម្ពុជា អាចមានតម្លៃចាប់ពីប្រមាណ 37ុំ700 ដុល្លារអាមេរិក សម្រាប់ជណ្ដើរយន្តដែលមាន 3 ចំណត។
ទោះជាយ៉ាងណា នេះគ្រាន់តែជាតម្លៃសម្រាប់យោងប៉ុណ្ណោះ។ ដើម្បីទទួលបានសម្រង់តម្លៃចុងក្រោយដែលត្រឹមត្រូវ ក្រុមការងារត្រូវចុះពិនិត្យទីតាំងជាក់ស្តែង និងបញ្ជាក់អំពីម៉ូឌែល ទំហំ និងលក្ខណៈបច្ចេកទេសរបស់ជណ្ដើរយន្តដែលត្រូវដំឡើងជាមុនសិន។
តើកត្តាអ្វីខ្លះដែលប៉ះពាល់ដល់តម្លៃជណ្ដើរយន្តសម្រាប់ផ្ទះវីឡា?
- ម៉ូឌែលជណ្ដើរយន្ត និងប្រព័ន្ធដំណើរការរបស់ជណ្ដើរយន្ត។
- ចំនួនចំណត និងកម្ពស់សរុបដែលជណ្ដើរយន្តត្រូវធ្វើដំណើរ។
- ទំហំ ផ្លេតហ្វូម ឬ កាប៊ីន
- ប្រភេទទ្វារ ចំនួនទ្វារ និងទិសដៅចេញចូលជណ្ដើរយន្ត។
- គ្រោងជណ្ដើរយន្តដែលផលិតរួចជាស្រេច ឬគ្រោងជណ្ដើរយន្តដែលសាងសង់ពីបេតុង។
- ដំឡើងខាងក្នុង ឬខាងក្រៅអគារ
- ប្រភេទកញ្ចក់ ពណ៌ កម្រាលជណ្ដើរយន្ត ប្រព័ន្ធភ្លើងបំភ្លឺ និងសម្ភារៈតុបតែងផ្សេងៗទៀត។
- ថ្លៃដឹកជញ្ជូន ពន្ធ ការដឹកជញ្ជូនដល់ទីតាំង ការដំឡើង ការធ្វើតេស្ត និងការប្រគល់ជណ្ដើរយន្តជូនអតិថិជន។
- Civil, structural, and electrical work
- រយៈពេល និងលក្ខខណ្ឌនៃការធានា ព្រមទាំងសេវាកម្មថែទាំជណ្ដើរយន្ត។
តើសម្រង់តម្លៃជណ្ដើរយន្តសម្រាប់ផ្ទះវីឡាគួររួមបញ្ចូលព័ត៌មានអ្វីខ្លះ?
គួរពិនិត្យមើលឱ្យបានច្បាស់ថា សម្រង់តម្លៃបានរួមបញ្ចូលតម្លៃជណ្ដើរយន្ត និងឧបករណ៍ គ្រោងជណ្ដើរយន្ត ថ្លៃដឹកជញ្ជូន ពន្ធ ការដឹកជញ្ជូនដល់ទីតាំង ការដំឡើង ការធ្វើតេស្ត ការត្រួតពិនិត្យ និងដាក់ឱ្យដំណើរការជាផ្លូវការ ការប្រគល់ជូនអតិថិជន ការធានា និងសេវាកម្មថែទាំរួចហើយឬនៅ។
លើសពីនេះ សម្រង់តម្លៃក៏គួរបញ្ជាក់ឱ្យបានច្បាស់ផងដែរអំពីការងារ ឬការចំណាយផ្សេងៗដែលមិនបានរួមបញ្ចូលក្នុងតម្លៃ ដើម្បីជៀសវាងការចំណាយបន្ថែមដែលមិនបានគ្រោងទុក។
ការងារដែលជាទូទៅអាចមិនបានរួមបញ្ចូលក្នុងសម្រង់តម្លៃមានដូចជា ការងារបេតុង ការដំឡើងរចនាសម្ព័ន្ធដែក ការរៀបចំប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធបង្ហូរទឹក ការរៀបចំដំបូលការពារ ការលាបថ្នាំពណ៌ និងការងារតុបតែងផ្នែកខាងក្នុង។
ជណ្ដើរយន្តដែលមានតម្លៃទាប មិនមែនមានន័យថាការចំណាយសរុបនឹងទាបជាងនោះទេ។ ដូច្នេះ មុនពេលសម្រេចចិត្តទិញ អ្នកគួរប្រៀបធៀបតម្លៃសរុបដែលរួមបញ្ចូលការដំឡើងរួចរាល់ ព្រមទាំងលក្ខខណ្ឌ និងសេវាកម្មថែទាំរយៈពេលវែង ដើម្បីជ្រើសរើសជណ្ដើរយន្តដែលសមស្របនឹងតម្រូវការ និងថវិការបស់អ្នក។
តើជណ្ដើរយន្តសម្រាប់ផ្ទះវីឡាប្រើប្រាស់អគ្គិសនីប៉ុន្មាន?
ការប្រើប្រាស់អគ្គិសនីរបស់ជណ្ដើរយន្តអាស្រ័យលើកម្លាំងម៉ូទ័រ ចម្ងាយធ្វើដំណើរ ចំនួនដងនៃការប្រើប្រាស់ ទម្ងន់ផ្ទុក ប្រព័ន្ធភ្លើងបំភ្លឺ និងប្រព័ន្ធដែលប្រើប្រាស់អគ្គិសនីនៅពេលជណ្ដើរយន្តមិនដំណើរការ។
ជណ្ដើរយន្តសម្រាប់គេហដ្ឋាន Cibes ជាច្រើនម៉ូឌែល អាចប្រើប្រាស់ប្រព័ន្ធអគ្គិសនីមួយហ្វា (Single-phase) ដែលជាប្រព័ន្ធអគ្គិសនីប្រើប្រាស់ទូទៅនៅក្នុងផ្ទះ។
ឧទាហរណ៍ ជណ្ដើរយន្តដែលមានម៉ូទ័រកម្លាំង 2.9 kW ធ្វើដំណើរក្នុងចម្ងាយ 12 ម៉ែត្រ ក្នុងល្បឿន 0.15 ម៉ែត្រក្នុងមួយវិនាទី។
ប្រសិនបើប្រើប្រាស់ជណ្ដើរយន្តចំនួន 20 ដងក្នុងមួយថ្ងៃ ដោយធ្វើដំណើរពេញចម្ងាយរាល់លើក ការប្រើប្រាស់អគ្គិសនីសម្រាប់ការធ្វើដំណើរនឹងមានប្រមាណ 1.29 kWh ក្នុងមួយថ្ងៃ។
បើគិតតាមតម្លៃអគ្គិសនី 730 រៀលក្នុងមួយ kWh នោះការចំណាយនឹងមានប្រមាណ 941 រៀលក្នុងមួយថ្ងៃ ឬ 28,230 រៀលក្នុងរយៈពេល 30 ថ្ងៃ ដែលស្មើនឹងប្រមាណ 7 ដុល្លារអាមេរិកក្នុងមួយខែ។
ការគណនាខាងលើមិនទាន់បានរួមបញ្ចូលការប្រើប្រាស់អគ្គិសនីទាំងអស់របស់ប្រព័ន្ធភ្លើង និងប្រព័ន្ធដែលនៅតែប្រើអគ្គិសនី ខណៈពេលជណ្ដើរយន្តមិនដំណើរការនោះទេ។
ការប្រើប្រាស់អគ្គិសនីជាក់ស្តែងសម្រាប់ការធ្វើដំណើរអាចទាបជាងនេះ ប្រសិនបើសមាជិកគ្រួសារប្រើជណ្ដើរយន្តសម្រាប់ឡើងចុះត្រឹមតែមួយ ឬពីរជាន់ប៉ុណ្ណោះ។
មុនពេលយកការគណនាប៉ាន់ស្មាននេះជាមូលដ្ឋាន អ្នកគួរបញ្ជាក់ឱ្យបានច្បាស់អំពីកម្លាំងម៉ូទ័រ តម្លៃអគ្គិសនី និងចម្ងាយធ្វើដំណើរដែលបានប្រើក្នុងការគណនា ដោយផ្អែកលើម៉ូឌែលជណ្ដើរយន្តដែលអ្នកបានជ្រើសរើស។
តើគួរជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់ និងដំឡើងជណ្ដើរយន្តសម្រាប់ផ្ទះវីឡាដែលមានទំនុកចិត្តបានដោយរបៀបណា?
ក្រុមហ៊ុនដែលទទួលខុសត្រូវលើការវាស់វែងទីតាំង ការដំឡើង ការធ្វើតេស្ត និងការថែទាំជណ្ដើរយន្ត អាចជាអ្នកផ្តល់សេវាកម្មគាំទ្រដល់អ្នកក្នុងរយៈពេលជាច្រើនឆ្នាំបន្ទាប់ពីការដំឡើង។
ដូច្នេះ អ្នកគួរសាកសួរឱ្យបានច្បាស់ថា តើអ្នកណាជាអ្នកទទួលខុសត្រូវលើការងារនីមួយៗ ហើយតើក្រុមហ៊ុនមានក្រុមអ្នកបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាល និងមានគ្រឿងបន្លាស់សម្រាប់ជួសជុល ឬផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជាដែរឬទេ។
- តើអ្នកណាជាអ្នកចុះវាស់វែងទីតាំងជាក់ស្តែង និងអនុម័តប្លង់បច្ចេកទេស?
- តើអ្នកណាជាអ្នកទទួលខុសត្រូវលើការដំឡើង ការធ្វើតេស្ត និងការត្រួតពិនិត្យមុនដាក់ឱ្យជណ្ដើរយន្តដំណើរការជាផ្លូវការ?
- តើក្រុមហ៊ុនមានក្រុមអ្នកបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាល និងប្រចាំការនៅក្នុងប្រទេសកម្ពុជាដែរឬទេ?
- តើការធានាគ្របដណ្តប់លើផ្នែក និងគ្រឿងបន្លាស់អ្វីខ្លះ ហើយផ្នែកនីមួយៗមានរយៈពេលធានាប៉ុន្មានឆ្នាំ?
- តើជណ្ដើរយន្តត្រូវការការត្រួតពិនិត្យ និងថែទាំញឹកញាប់ប៉ុណ្ណា?
- តើអ្នកណាជាអ្នកទទួលខុសត្រូវក្នុងការឆ្លើយតប និងផ្តល់ជំនួយនៅពេលមានអាសន្ន?
- តើអាចទៅទស្សនា និងពិនិត្យមើលគម្រោងជណ្ដើរយន្តដែលបានដំឡើងរួចរាល់នៅក្នុងប្រទេសកម្ពុជាបានដែរឬទេ?
ក្រុមហ៊ុនផ្គត់ផ្គង់ជណ្ដើរយន្តដែលមានទំនួលខុសត្រូវ គួរតែពន្យល់ឱ្យអតិថិជនបានយល់ច្បាស់អំពីលក្ខខណ្ឌ និងដែនកំណត់នៃជណ្ដើរយន្តដែលបានណែនាំផងដែរ។
ឧទាហរណ៍ ប្រសិនបើទំហំទីតាំងដែលមានស្រាប់តូចពេក មិនអាចឱ្យអ្នកប្រើរទេះរុញចេញចូលជណ្ដើរយន្តបានយ៉ាងងាយស្រួល និងមានផាសុកភាពទេ ក្រុមហ៊ុនគួរជូនដំណឹងដល់ម្ចាស់ផ្ទះឱ្យបានច្បាស់ មុនពេលចុះហត្ថលេខាលើកិច្ចសន្យា។
តើអ្វីខ្លះដែលធ្វើឱ្យជណ្ដើរយន្តវីឡា Cibes ស័ក្តិសមសម្រាប់គេហដ្ឋាននៅកម្ពុជា?
ក្រុមហ៊ុន Cibes បានចាប់ផ្តើមអភិវឌ្ឍផលិតផលជណ្ដើរយន្តតាំងពីឆ្នាំ 1947 មកម្ល៉េះ។ ជណ្ដើរយន្តសម្រាប់គេហដ្ឋានរបស់ Cibes ប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធវីសស្ពឺ (Screw-driven Technology) មកពីប្រទេសស៊ុយអែត ដែលត្រូវបានរចនាឡើងសម្រាប់អគារលំនៅឋាន និងផ្ទះដែលមានចំនួនជាន់មិនច្រើន។
អាស្រ័យលើម៉ូឌែលដែលបានជ្រើសរើស ជណ្ដើរយន្ត Cibes អាចមានលក្ខណៈបច្ចេកទេសដូចជា សមត្ថភាពផ្ទុកទម្ងន់រហូតដល់ 400 គីឡូក្រាម ប្រើប្រាស់ប្រព័ន្ធអគ្គិសនីមួយហ្វា (Single-phase) កម្លាំង 220 វ៉ុល អាចដំឡើងបានរហូតដល់ 8 ចំណត និងមានកម្ពស់ធ្វើដំណើរសរុបរហូតដល់ 20 ម៉ែត្រ។
លក្ខណៈពិសេសផ្សេងៗទៀតអាចរួមមាន ការដំឡើងដោយប្រើរណ្តៅជម្រៅរាក់ ឬជម្រាលសម្រាប់ចេញចូលជណ្ដើរយន្ត ដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីនដាច់ដោយឡែក ប្រព័ន្ធបញ្ចុះជណ្ដើរយន្តពេលដាច់ចរន្តអគ្គិសនី ប្រព័ន្ធចាក់សោសុវត្ថិភាពទ្វារតាមជាន់ ប្រព័ន្ធសិនស័រពន្លឺសម្រាប់ចាប់សញ្ញាឧបសគ្គ និងឧបករណ៍ចាប់សញ្ញាសុវត្ថិភាពនៅគែមជណ្ដើរយន្ត។
លើសពីនេះ អតិថិជនក៏អាចជ្រើសរើសការរចនាផ្សេងៗបានផងដែរ ដូចជា ប្រភេទផ្លេតហ្វូមជណ្ដើរយន្ត ឬកាប៊ីន គ្រោងជណ្ដើរយន្ត ពណ៌ កម្រាល និងប្រព័ន្ធភ្លើងបំភ្លឺ ដើម្បីឱ្យសមស្របនឹងរចនាបថ និងការតុបតែងផ្ទះ។
ក្រុមហ៊ុន Cibes Lift Cambodia ផ្តល់សេវាកម្មប្រឹក្សាយោបល់ ចុះពិនិត្យទីតាំងជាក់ស្តែង ដំឡើងជណ្ដើរយន្ត ធ្វើតេស្តសុវត្ថិភាព ប្រគល់ជណ្ដើរយន្តជូនអតិថិជន ព្រមទាំងសេវាកម្មថែទាំ និងសេវាកម្មក្រោយពេលលក់។
ដោយសារលក្ខណៈបច្ចេកទេសអាចខុសគ្នាទៅតាមម៉ូឌែលជណ្ដើរយន្ត រាល់ព័ត៌មាន និងទំហំបច្ចេកទេសទាំងអស់ គួរតែត្រូវបានបញ្ជាក់ឱ្យបានច្បាស់នៅក្នុងសម្រង់តម្លៃ និងប្លង់បច្ចេកទេសគម្រោងដែលបានអនុម័តរួច។
សំណួរដែលគេសួរញឹកញាប់អំពីជណ្ដើរយន្តសម្រាប់ផ្ទះវីឡានៅកម្ពុជា
តើជណ្ដើរយន្តសម្រាប់ផ្ទះវីឡា និងជណ្ដើរយន្តដឹកអ្នកដំណើរទូទៅ មានភាពខុសគ្នាដូចម្តេចខ្លះ?
ជណ្ដើរយន្តសម្រាប់ផ្ទះវីឡា ត្រូវបានរចនាឡើងសម្រាប់ផ្ទះឯកជនដែលមានចំនួនជាន់តិច និងការប្រើប្រាស់ប្រចាំថ្ងៃមិនសូវញឹកញាប់។ ជណ្ដើរយន្តប្រភេទនេះអាចត្រូវការទំហំដំឡើង និងការងារកែប្រែរចនាសម្ព័ន្ធសំណង់តិចជាង។
ចំណែកឯជណ្ដើរយន្តដឹកអ្នកដំណើរសម្រាប់អគារពាណិជ្ជកម្ម ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ញឹកញាប់ និងមានអ្នកប្រើប្រាស់ច្រើន។ ជណ្ដើរយន្តប្រភេទនេះអាចត្រូវការគ្រោងជណ្ដើរយន្តធំជាង រណ្តៅជ្រៅជាង កម្ពស់កន្លែងទំនេរផ្នែកខាងលើច្រើនជាង ឬប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីខុសពីជណ្ដើរយន្តសម្រាប់ផ្ទះវីឡា។
តើអាចដំឡើងជណ្ដើរយន្តបន្ថែមនៅក្នុងផ្ទះដែលសាងសង់រួចហើយបានដែរឬទេ?
បាន។ ជណ្ដើរយន្តអាចដំឡើងនៅចន្លោះជណ្ដើរឡើងចុះ ក្នុងផ្ទះ ក្បែរជញ្ជាំងខាងក្នុង តាមគ្រោងដែលបានរៀបចំទុក ឬនៅខាងក្រៅផ្ទះវីឡាក៏បាន។
ទោះជាយ៉ាងណា ក្រុមបច្ចេកទេសត្រូវចុះពិនិត្យទីតាំងជាក់ស្តែងជាមុន ដើម្បីវាយតម្លៃទំហំទីតាំង រចនាសម្ព័ន្ធសំណង់ ផ្លូវចេញចូល និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដើម្បីធានាថាទីតាំងនោះសមស្របសម្រាប់ការដំឡើងជណ្ដើរយន្ត។
តើជណ្ដើរយន្តសម្រាប់ផ្ទះវីឡាអាចប្រើប្រាស់សម្រាប់អ្នកជិះរទេះរុញបានដែរឬទេ?
បាន ប្រសិនបើទំហំផ្ទៃប្រើប្រាស់ខាងក្នុងរបស់ផ្លេតហ្វូម ឬកាប៊ីនជណ្ដើរយន្ត ទទឹងទ្វារ ទីធ្លាមុខទ្វារតាមជាន់ និងផ្លូវចេញចូល មានទំហំសមស្របសម្រាប់អ្នកប្រើរទេះរុញ។
លើសពីនេះ ការរៀបចំប្លង់ក៏គួរគិតគូរពីទំហំគ្រប់គ្រាន់សម្រាប់អ្នកថែទាំ ឬសមាជិកគ្រួសារដែលត្រូវជួយអ្នកប្រើរទេះរុញ នៅពេលចាំបាច់ផងដែរ។
តើជណ្ដើរយន្តសម្រាប់ផ្ទះវីឡា Cibes អាចប្រើប្រាស់បានរហូតដល់ប៉ុន្មានជាន់?
ជណ្ដើរយន្ត Cibes ម៉ូឌែលមួយចំនួនអាចដំឡើងបានរហូតដល់ 8 ចំណត និងមានកម្ពស់ធ្វើដំណើរសរុបរហូតដល់ 20 ម៉ែត្រ។ ទោះជាយ៉ាងណា ចំនួនចំណត និងកម្ពស់អតិបរមាជាក់ស្តែង អាស្រ័យលើម៉ូឌែលជណ្ដើរយន្ត និងលក្ខណៈបច្ចេកទេសដែលបានអនុម័ត។
តើជណ្ដើរយន្តសម្រាប់ផ្ទះវីឡា Cibes ត្រូវការប្រើប្រាស់ប្រព័ន្ធអគ្គិសនីបីហ្វា (Three-phase) ដែរឬទេ?
ជណ្ដើរយន្ត Cibes ជាច្រើនម៉ូឌែលអាចប្រើប្រាស់ប្រព័ន្ធអគ្គិសនីមួយហ្វា (Single-phase) ដែលមានតង់ស្យុងពី 220 វ៉ុល។
ទោះជាយ៉ាងណា តម្រូវការអគ្គិសនីអាចខុសគ្នាទៅតាមម៉ូឌែលជណ្ដើរយន្ត។ ដូច្នេះ មុនពេលចាប់ផ្តើមការងាររៀបចំប្រព័ន្ធអគ្គិសនី គួរបញ្ជាក់ឱ្យបានច្បាស់អំពីតង់ស្យុង ចំនួនហ្វា កម្លាំងចរន្តអគ្គិសនី និងឧបករណ៍ការពារសៀគ្វីអគ្គិសនី។
តើខ្ញុំចាំបាច់ត្រូវសាងសង់គ្រោងជណ្ដើរយន្តបេតុងដែរឬទេ?
មិនមែនគ្រប់ករណីទាំងអស់នោះទេ។ ជណ្ដើរយន្តសម្រាប់ផ្ទះវីឡាមួយចំនួនមានភ្ជាប់មកជាមួយគ្រោងជណ្ដើរយន្តដែលផលិតរួចជាស្រេច ដោយអាចជ្រើសរើសប្រើកញ្ចក់ ឬបន្ទះជញ្ជាំងបិទជិត។ ចំណែកម៉ូឌែលផ្សេងទៀត ត្រូវដំឡើងនៅក្នុងគ្រោងជណ្ដើរយន្តបេតុង ដែលម្ចាស់ផ្ទះបានរៀបចំទុកជាមុន។
តើគួរទាក់ទងក្រុមហ៊ុនជណ្ដើរយន្តនៅពេលណា?
សម្រាប់ផ្ទះវីឡាដែលកំពុងគ្រោងសាងសង់ថ្មី អ្នកគួរទាក់ទងក្រុមហ៊ុនជណ្ដើរយន្តតាំងពីដំណាក់កាលរៀបចំប្លង់ស្ថាបត្យកម្ម ខណៈពេលដែលប្លង់នៅអាចកែសម្រួលបាន ដើម្បីរៀបចំទីតាំងដំឡើងជណ្ដើរយន្តឱ្យបានសមស្រប។
ចំណែកឯផ្ទះវីឡាដែលបានសាងសង់រួចរាល់ អ្នកគួរឱ្យក្រុមបច្ចេកទេសចុះពិនិត្យទីតាំងជាក់ស្តែងជាមុនសិន មុននឹងសម្រេចចិត្តជ្រើសរើសម៉ូឌែលជណ្ដើរយន្ត ឬចាប់ផ្តើមការងារកែប្រែរចនាសម្ព័ន្ធផ្ទះ។
តើលោកអ្នកកំពុងមានគម្រោងដំឡើងជណ្ដើរយន្តសម្រាប់ផ្ទះវីឡានៅកម្ពុជាមែនទេ?
ការជ្រើសរើសជណ្ដើរយន្តគួរចាប់ផ្តើមពីការចុះពិនិត្យទីតាំងជាក់ស្តែង មិនមែនពឹងផ្អែកតែលើកាតាឡុកផលិតផលនោះទេ។
ដំបូង គួរវាស់វែងទំហំទីតាំងដែលមានស្រាប់ បញ្ជាក់ចំនួនចំណត និងកម្ពស់ធ្វើដំណើរសរុប ពិចារណាថាតើអ្នកណាខ្លះនឹងប្រើប្រាស់ជណ្ដើរយន្ត និងពិភាក្សាអំពីទិសដៅបើកទ្វារដែលសមស្របនឹងប្លង់ផ្ទះ។
បន្ទាប់មក គួរប្រៀបធៀបតម្លៃសរុបដែលរួមបញ្ចូលការដំឡើងរួចរាល់ ប្រព័ន្ធសុវត្ថិភាព លក្ខខណ្ឌធានា និងសេវាកម្មថែទាំក្នុងប្រទេសកម្ពុជា មុនពេលសម្រេចចិត្តជ្រើសរើសជណ្ដើរយន្ត។
សូមទាក់ទងមកកាន់ Cibes Lift Cambodia ដើម្បីទទួលបានការប្រឹក្សាយោបល់ ការចុះពិនិត្យទីតាំងជាក់ស្តែង និងសម្រង់តម្លៃលម្អិតសម្រាប់គម្រោងរបស់អ្នក។
លោកអ្នកក៏អាចមកទស្សនា Showroom របស់ Cibes Lift នៅរាជធានីភ្នំពេញ ដើម្បីសាកល្បងជណ្ដើរយន្តផ្ទាល់ ប្រៀបធៀបម៉ូឌែលផ្សេងៗ ទំហំផ្លេតហ្វូម និងកាប៊ីន របៀបបើកបិទទ្វារ ប្រភេទសម្ភារៈ និងជម្រើសនៃការតុបតែង មុនពេលសម្រេចចិត្តជ្រើសរើសជណ្ដើរយន្តដែលសមស្របបំផុតសម្រាប់គេហដ្ឋានរបស់លោកអ្នក។
_____________________________________
Cibes Lift Cambodia – Official subsidiary of Cibes Lift Group
Website: www.cibescambodia.com
Hotline: 081 811 184/ 011 837 183
Showroom: ជិតផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល ផ្ទះលេខ 261 ផ្លូវ Commercial រាជធានីភ្នំពេញ

Kahna Pov គឺជា Country Manager របស់ Cibes Lift Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្លូវការរបស់ Cibes Lift Group មកពីប្រទេសស៊ុយអែត។ គាត់មានជាមួយនឹងបទពិសោធន៍ជាង 4 ឆ្នាំ ក្នុងការប្រឹក្សាអំពីជណ្តើរយន្តសម្រាប់លំនៅដ្ឋាន និងការសម្របសម្រួលគម្រោង គាត់បានជួយម្ចាស់ផ្ទះ ស្ថាបត្យករ និងក្រុមការងារគម្រោងនៅកម្ពុជា ក្នុងការជ្រើសរើសជណ្តើរយន្ត Cibes ប្រព័ន្ធវីសស្ពឺដែលមានសុវត្ថិភាព សន្សំសំចៃទីតាំង និងសាកសមសម្រាប់ផ្ទះឯកជន។

សេចក្តីសង្ខេប៖ ជណ្ដើរយន្តវីឡាជួយឱ្យការរស់នៅក្នុងផ្ទះច្រើនជាន់កាន់តែងាយស្រួល សម្រាប់មនុស្សចាស់ អ្នកប្រើរទេះរុញ កុមារ និងអ្នកដែលត្រូវដឹកជញ្ជូនរបស់ធ្ងន់ៗ។ ពេលជ្រើសរើសជណ្ដើរយន្តសម្រាប់វីឡានៅកម្ពុជា គួរប្រៀបធៀបទំហំទីតាំង ចំនួនចំណត កម្ពស់ធ្វើដំណើរ ទិសដៅទ្វារ ស្តង់ដារសុវត្ថិភាព តម្លៃសរុបរួមការដំឡើង ការធានា និងសេវាកម្មក្នុងស្រុក។ តើជណ្ដើរយន្តសម្រាប់វីឡាជាអ្វី? ជណ្ដើរយន្តវីឡា គឺជាជណ្ដើរយន្តសម្រាប់លំនៅឋានឯកជនដែលមានចំនួនជាន់មិនច្រើន។ វាដឹកអ្នកប្រើប្រាស់ឡើងចុះរវាងជាន់នាៗ ហើយត្រូវបានរចនាសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដែលមិនមមាញឹកដូចជណ្ដើរយន្តដឹកអ្នកដំណើរក្នុងអគារពាណិជ្ជកម្ម។ ជណ្ដើរយន្តវីឡាច្រើនម៉ូឌែលអាចដំឡើងក្នុងទីតាំងតូច និងមិនចាំបាច់កែប្រែរចនាសម្ព័ន្ធច្រើន។ ម៉ូឌែលមកជាមួយគ្រោងដែលមានស្រាប់ជាមួយជណ្ដើរយន្តដែលផលិតរួចជាស្រេចពីអាលុយមីញ៉ូម កញ្ចក់ ឬបន្ទះបិទជិត។ ម៉ូឌែលផ្សេងទៀតត្រូវដំឡើងក្នុងគ្រោងបេតុងដែលម្ចាស់ផ្ទះរៀបចំទុក។ ជណ្ដើរយន្តវីឡា Cibes ប្រើបច្ចេកវិទ្យាប្រព័ន្ធវីសស្ពឺពីប្រទេសស៊ុយអែត។ ម៉ូឌែល Cibes V80 និង Cibes V90 មួយចំនួនអាចផ្ទុកទម្ងន់បានរហូតដល់ 400 គីឡូក្រាម អាចដំឡើងបានរហូតដល់ 8 ចំណត និងធ្វើដំណើរបានរហូតដល់ 20 ម៉ែត្រ។ លក្ខណៈបច្ចេកទេសចុងក្រោយអាស្រ័យលើម៉ូឌែល ស្ថានភាពទីតាំង ទំហំទំនេរ និងប្លង់បច្ចេកទេសដែលបានអនុម័ត។ ហេតុអ្វីបានជាម្ចាស់វីឡាជ្រើសរើសដំឡើងជណ្ដើរយន្ត? មូលហេតុក៏សំខាន់មួយគឺភាពងាយស្រួល ការឡើងចុះជណ្ដើរច្រើនដងក្នុងមួយថ្ងៃអាចធ្វើឱ្យនឿយហត់ ជាពិសេសនៅវីឡា 3 ឬ 4 […]
ការជ្រើសរើសជណ្តើរយន្តពាណិជ្ជកម្មសម្រាប់អគារកម្ពស់ទាប គួរតែមើលពីការប្រើប្រាស់ទីតាំងនៃអគារ, អ្នកដែលត្រូវប្រើជណ្តើរយន្ត និងទំហំដែលមាន។ សម្រាប់ហាង គ្លីនិក ការិយាល័យ ឬសណ្ឋាគារតូច មិនចាំបាច់ប្រើប្រព័ន្ធជណ្តើរយន្តដូចអគារខ្ពស់ដែលមានមនុស្សប្រើច្រើននោះទេ។ សម្រាប់គម្រោងជាច្រើននៅកម្ពុជា ជណ្តើរយន្តប្រើបច្ចេកវិទ្យាវីសស្ពឺអាចជួយសម្រួលការធ្វើដំណើររវាងជាន់ ដោយកាត់បន្ថយតម្រូវការរណ្តៅជ្រៅ បន្ទប់ម៉ាស៊ីនដាច់ដោយឡែក ឬគ្រោងបេតុងធំៗ។ ជម្រើសដែលសមស្របគួរផ្អែកលើចំនួនអ្នកប្រើ ប្លង់អគារ និងតម្រូវការនៃការចូលប្រើជាក់ស្តែង។ TL;DR: តើអ្នកគួរដឹងអ្វីខ្លះអំពីជណ្តើរយន្តពាណិជ្ជកម្ម? តើជណ្តើរយន្តពាណិជ្ជកម្មជាអ្វី? ជណ្តើរយន្តពាណិជ្ជកម្ម គឺជាប្រព័ន្ធធ្វើដំណើរឡើងចុះដែលប្រើក្នុងអគារដែលបុគ្គលិក អតិថិជន ភ្ញៀវ អ្នកស្នាក់នៅ អ្នកជំងឺ ឬទំនិញ ត្រូវធ្វើដំណើររវាងជាន់។ បើប្រៀបធៀបនឹងជណ្តើរយន្តសម្រាប់ផ្ទះឯកជន ជណ្តើរយន្តពាណិជ្ជកម្មជាទូទៅត្រូវគិតពីចំនួនអ្នកប្រើច្រើនជាង និងតម្រូវការរបស់អ្នកប្រើដែលទូលំទូលាយជាង។ អ្នកអាចឃើញជណ្តើរយន្តសម្រាប់អគារពាណិជ្ជកម្មនៅ៖ ដូច្នេះ “ជណ្តើរយន្តពាណិជ្ជកម្ម” គ្របដណ្តប់ជណ្តើរយន្តជាច្រើនប្រភេទ។ ជណ្តើរយន្តដឹកអ្នកដំណើរក្នុងអគារការិយាល័យខ្ពស់ មានតម្រូវការខុសពី ជណ្តើរយន្តផ្លេតហ្វូម សម្រាប់ភាពងាយស្រួលចូលប្រើនៅក្នុង Showroom ពីរជាន់។ ដូច្នេះ ត្រូវយល់ពីការប្រើប្រាស់អគារជាក់ស្តែង មុនជ្រើសរើសម៉ូដែល។ តើជណ្តើរយន្តពាណិជ្ជកម្មខុសពីជណ្តើរយន្តសម្រាប់ផ្ទះយ៉ាងដូចម្តេច? ភាពខុសគ្នាសំខាន់គឺរបៀបប្រើប្រាស់ និងស្តង់ដារ ឬលក្ខខណ្ឌអគារដែលពាក់ព័ន្ធ។ ជណ្តើរយន្តផ្ទះជាទូទៅសម្រាប់លំនៅឋានឯកជន និងមានចំនួនប្រើប្រចាំថ្ងៃតិចជាង។ ជណ្តើរយន្តពាណិជ្ជកម្មអាចមានអ្នកប្រើជាច្រើនពេញមួយថ្ងៃ ហើយអាចត្រូវការទម្ងន់ផ្ទុក ល្បឿន ប្រភេទទ្វារ មុខងារសម្រាប់ភាពងាយស្រួលចូលប្រើ […]
សេចក្តីសង្ខេប៖ ជណ្តើរយន្តនាំចូលអាចជួយឱ្យការឡើងចុះក្នុងវីឡា ផ្ទះល្វែង ឬផ្ទះដែលកំពុងជួសជុលកាន់តែមានភាពងាយស្រួល។ ប៉ុន្តែពាក្យថា «នាំចូល» មិនអាចបញ្ជាក់ថាជណ្តើរយន្តនោះមានសុវត្ថិភាព ឬសមស្របសម្រាប់ផ្ទះរបស់អ្នកនោះទេ។ អ្នកគួរពិនិត្យក្រុមហ៊ុនផលិត ម៉ូដែលជាក់លាក់ ឯកសារសុវត្ថិភាព ទំហំប្រើប្រាស់ តម្រូវការគ្រោងជណ្តើរយន្ត ប្រព័ន្ធអគ្គិសនី ការដំឡើង ការធានា ផែនការនៃការថែទាំ និងផ្នែកគ្រឿងបន្លាស់នៅកម្ពុជា។ អ្នកទាំងអស់គ្នាគួររៀបចំការចុះពិនិត្យទីតាំង និងមានគំនូរបច្ចេកទេសរបស់គម្រោង មុនចាប់ផ្តើមការងារសំណង់។ ជណ្តើរយន្តនាំចូលដែលសមស្រប ត្រូវមានភាពសមស្របនឹងអគារ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងមានសេវាកម្មក្នុងស្រុកដែលអាចទុកចិត្តបានបន្ទាប់ពីប្រគល់ជូន។ តើជណ្តើរយន្តនាំចូលជាអ្វី? ជណ្តើរយន្តនាំចូល គឺជាប្រព័ន្ធជណ្តើរយន្តដែលផលិតនៅក្រៅប្រទេសយ៉ាងពេញលេញ ហើយនាំមកដំឡើងក្នុងប្រទេស។ វាអាចដឹកមកជាប្រព័ន្ធដែលបានវេចខ្ចប់រួច ឬជាគ្រឿងបង្គុំដែលរៀបចំពីរោងចក្រ សម្រាប់ឱ្យអ្នកបច្ចេកទេសដែលបានបណ្តុះបណ្តាលដំឡើងនៅទីតាំងគម្រោងផ្ទាល់។ ជណ្តើរយន្តនាំចូលមានច្រើនប្រភេទ ដូចជា ជណ្តើរយន្តក្នុងផ្ទះ ជណ្តើរយន្តផ្លេតហ្វូម ជណ្តើរយន្តកាប៊ីន ជណ្តើរយន្តសម្រាប់អ្នកដំណើរ និងប្រព័ន្ធផ្សេងៗសម្រាប់អគារកម្ពស់ទាប។ សម្រាប់លំនៅឋាន វាអាចប្រើក្នុងវីឡា ផ្ទះល្វែង ឬគម្រោងដែលកំពុងជួសជុល។ ម៉ូដែលខ្លះមានគ្រោងជណ្តើរយន្តភ្ជាប់មកជាមួយ ត្រូវការរណ្តៅរាក់ មានកម្ពស់ជាន់លើដែលមានកម្រិត ឬមិនត្រូវការបន្ទប់ម៉ាសុីនដាច់ដោយឡែក។ លក្ខណៈទាំងនេះខុសគ្នាតាមម៉ូដែល ដូច្នេះគំនូរបច្ចេកទេសពិតជាមានសារៈសំខាន់ជាងឈ្មោះផលិតផលទូទៅទៀត។ ពាក្យថា «នាំចូល» គ្រាន់តែបញ្ជាក់ពីប្រភពដើមរបស់ផលិតផលប៉ុណ្ណោះ។ ប៉ុន្តែវាមិនអាចធានាអំពីសុវត្ថិភាព គុណភាព ឬអាយុកាលនៃការប្រើប្រាស់នោះទេ។ […]
អ្នកទាំងអស់គ្នាកំពុងសាងសង់គេហដ្ឋានថ្មី កំពុងជួសជុលជាមួយអគារចាស់ ឬកំពុងរៀបចំគម្រោងពាណិជ្ជកម្មទេ ការជ្រើសរើសជណ្តើរយន្តដែលសមស្របគឺជាការសម្រេចចិត្តដ៏សំខាន់មួយ។ បច្ចុប្បន្ននេះ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន (Machine Room-Less Lift ឬ MRL Lift) កំពុងក្លាយជាជម្រើសដ៏ពេញនិយមបំផុត។ ជណ្តើរយន្តដែលគ្មានបន្ទប់ម៉ាសុីខុសពីជណ្តើរយន្តបែបប្រពៃណីខ្លះដែលត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក ជណ្តើរយន្តប្រភេទនេះបានបញ្ចូលប្រព័ន្ធឡើងចុះ និងឧបករណ៍សំខាន់ៗផ្សេង ឬរចនាសម្ព័ន្ធរបស់ជណ្តើរយន្តផ្ទាល់។ ការរចនានេះជួយសន្សំសំចៃកន្លែង កាត់បន្ថយការងារសំណង់ និងផ្តល់ភាពបត់បែនកាន់តែច្រើនសម្រាប់ស្ថាបត្យករ និងម្ចាស់ផ្ទះផ្ទាល់។ ប៉ុន្តែតើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនទាំងអស់ដូចគ្នាដែរឬទេ? តើមានបច្ចេកវិទ្យាអ្វីខ្លះ? តើមានតម្លៃប៉ុន្មាន? តើវាសមស្របសម្រាប់គ្រប់ប្រភេទអគារដែរឬទេ? ការណែនាំនេះនឹងឆ្លើយសំណួរទាំងនេះ ហើយពន្យល់យ៉ាងក្បោះក្បាយអំពីជណ្តើរយន្តគ្មានបន្ទប់ម៉ាសុីនដែលអ្នកទាំងអស់គ្នាគួរដឹងមុនពេលវិនិយោគលើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន។ TL;DR 1. តើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនគឺជាអ្វី? ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន គឺជាប្រភេទជណ្តើរយន្តដែលត្រូវបានរចនាឡើងដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីនដាច់ដោយឡែកសម្រាប់ដាក់ម៉ូទ័រ ប្រព័ន្ធគ្រប់គ្រង និងឧបករណ៍ដំណើរការផ្សេងៗទៀត។ ជំនួសមកវិញ សមាសធាតុទាំងនេះត្រូវបានដំឡើងបញ្ចូលនៅក្នុងគ្រោងជណ្តើរយន្តឬរួមបញ្ចូលជាមួយរចនាសម្ព័ន្ធរបស់ជណ្តើរយន្តផ្ទាល់។ ជណ្តើរយន្តបែបប្រពៃណីជាច្រើនត្រូវការបន្ទប់ម៉ាស៊ីនបន្ថែម ដែលអាចស្ថិតនៅលើដំបូលនៃជណ្តើរយន្ត ឬនៅជាប់នឹងគ្រោងជណ្តើរយន្ត។ ការត្រូវការបន្ទប់បន្ថែមនេះអាចបង្កើនទៅលើតម្លៃក្នុងការសាងសង់ ប្រើប្រាស់ទីតាំងអគារច្រើន និងធ្វើឲ្យការតុបតែងអគារមានភាពចង្អៀតផងដែរ។ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនអាចបំបាត់ជាមួយតម្រូវការទាំងអស់នេះ ប៉ុន្តែនៅតែផ្តល់នូវដំណើរការដែលមានប្រសិទ្ធភាព ភាពជឿជាក់ និងសុវត្ថិភាពខ្ពស់ជានិច្ច។ បច្ចុប្បន្នជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនត្រូវបានដំឡើងយ៉ាងច្រើននៅក្នុង៖ ការរចនាដែលមានទំហំតូច និងប្រើប្រាស់ទីតាំងបានយ៉ាងប្រសិទ្ធភាព ដែលធ្វើឱ្យជណ្តើរយន្តប្រភេទនេះមានប្រជាប្រិយភាពជាពិសេសសម្រាប់គម្រោងដែលមានទីតាំងកំណត់ ឬករណីដែលការសាងសង់បន្ទប់ម៉ាស៊ីនបន្ថែមមិនមានភាពងាយស្រួល ឬមិនអាចសាងសងបន្ទប់ម៉ាសុីនបន្ថែមបាន។ 1.1 តើរចនាសម្ព័ន្ធរបស់ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនមានអ្វីខ្លះ? ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនត្រូវបានរចនាឡើងដោយបញ្ចូលឧបករណ៍សំខាន់ៗទាំងអស់របស់ជណ្តើរយន្តនៅក្នុងគ្រោងជណ្តើរយន្ត […]
នៅក្នុងផ្ទះវីឡា ផ្ទះក្នុងបុរី និងផ្ទះអាជីវកម្មនៅកម្ពុជា ជណ្តើរយន្តសម្រាប់ប្រើប្រាស់ក្នុងផ្ទះអាចត្រូវបានដំឡើងនៅចំចន្លោះជណ្តើរជើង នៅក្បែរជណ្តើរ ក្នុងចន្លោះទំនេរនៃជណ្តើរ ឬនៅខាងក្រៅផ្ទះ។ ទីតាំងដែលសមស្របគឺអាស្រ័យលើទំហំផ្ទៃដីដែលមាន ការរចនាជណ្តើរ និងលក្ខខណ្ឌនៃរចនាសម្ព័ន្ធផ្ទះ។ TL;DR ទីតាំងដ៏ល្អបំផុតសម្រាប់ជណ្តើរយន្តក្នុងផ្ទះ អាស្រ័យលើការរចនាជណ្តើរជើង ទំហំ និងមិនថាជាផ្ទះថ្មី ឬជាផ្ទះដែលសាងសង់រួចនោះទេ។ សម្រាប់វីឡា និងផ្ទះបុរីជាច្រើននៅកម្ពុជា ការដំឡើងជណ្តើរយន្តនៅចន្លោះជណ្តើរ គឺជាជម្រើសដែលផ្តល់តុល្យភាពល្អបំផុតរវាងភាពងាយស្រួល ការប្រើប្រាស់លំហឱ្យមានប្រសិទ្ធភាព និងសោភ័ណភាពនៃការរចនា។ ទីតាំងល្អផ្សេងទៀតរួមមាន ការដំឡើងក្បែរជណ្តើរជើង ក្នុងចន្លោះទំនេរណាំមួយនៃផ្ទះ ឬនៅខាងក្រៅផ្ទះ នៅពេលដែលកន្លែងខាងក្នុងមានកម្រិត។ ការគ្រោងទុកការដាក់ជណ្តើរយន្តតាំងពីដំបូងពេលសាងសងផ្ទះ នឹងផ្តល់នូវភាពបត់បែនច្រើន កាត់បន្ថយចំណាយទៅលើសំណង់ និងធ្វើឱ្យលទ្ធផលចុងក្រោយមានភាពស្រស់ស្អាតជាងមុន។ 1. ហេតុអ្វីបានជាទីតាំងដំឡើងជណ្តើរយន្តក្នុងផ្ទះមានសារៈសំខាន់? ការជ្រើសរើសទីតាំងត្រឹមត្រូវសម្រាប់ជណ្តើរយន្តក្នុងផ្ទះ គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយក្នុងគម្រោងដំឡើងជណ្តើរយន្ត។ ការដំឡើងដែលបានគ្រោងទុកយ៉ាងល្អ មិនត្រឹមតែជួយឡើងចុះរវាងជាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ អាចស្របខ្លួនទៅនឹងប្លង់ផ្ទះបានយ៉ាងល្អ និងជួយកាត់បន្ថយការងារសំណង់ដែលមិនចាំបាច់។ ទីតាំងដំឡើងជាញឹកញាប់មានឥទ្ធិពលលើគម្រោងទាំងមូលច្រើនជាងអ្វីដែលម្ចាស់ផ្ទះជាច្រើនគិត។ ខណៈពេលដែលមនុស្សភាគច្រើនតែងប្រៀបធៀបម៉ូដែល ឬតម្លៃជណ្តើរយន្តជាមុន ទីតាំងដំឡើងអាចប៉ះពាល់ដល់តម្លៃសំណង់ រយៈពេលនៃការដំឡើង និងសូម្បីតែរូបរាងនៃទីតាំងនៅបន្ទាប់ពីបញ្ចប់គម្រោងផងដែរ។ ជណ្តើរយន្តក្នុងផ្ទះដែលដំឡើងនៅទីតាំងសមស្រប មានអត្ថប្រយោជន៏ជាច្រើនដូចជា៖ ផ្ទុយទៅវិញ ការជ្រើសរើសទីតាំងមិនសមស្រប អាចតម្រូវឱ្យមានការកែប្រែរចនាសម្ព័ន្ធបន្ថែម កាត់បន្ថយភាពបត់បែននៃប្លង់ផ្ទះ និងបង្កើនទាំងចំណាយ និងរយៈពេលដំឡើង។ មិនថាអ្នកកំពុងសាងសង់វីឡាថ្មី […]




