ប្លុក - Date posted: 16/11/2026 - Date updated: 26/11/2026
តើផ្ទះដែលសង់រួចអាចដំឡើងជណ្តើរយន្តបានដែរឬទេ?
TL;DR
បាន។ ផ្ទះជាច្រើនអាចដំឡើងជណ្តើរយន្តបាន ទោះបីពេលសាងសង់មិនបានទុកកន្លែងសម្រាប់គ្រោងជណ្តើរយន្តក៏ដោយ។ ចំណុចដែលត្រូវពិនិត្យគឺ ទំហំទីតាំង ភាពរឹងមាំនៃរចនាសម្ព័ន្ធផ្ទះ ច្រកចេញចូលដែលមានសុវត្ថិភាពនៅតាមជាន់នីមួយៗ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី។ ជណ្តើរយន្តខ្លះមានគ្រោងស្រាប់ ហើយអាចដំឡើងដោយប្រើរណ្តៅរាក់ ឬអាចប្រើប្រាស់ជម្រាលនៅមាត់ទ្វារជណ្តើរយន្ត។ ជម្រើសទាំងនេះអាចជួយកាត់បន្ថយការងារសំណង់បានច្រើន។ សម្រាប់ម្ចាស់ផ្ទះនៅកម្ពុជា គួរចាប់ផ្តើមពីការពិនិត្យទីតាំងជាក់ស្តែង។ មុនជ្រើសរើសម៉ូដែល សូមប្រៀបធៀបទំហំប្រើប្រាស់ខាងក្នុង លក្ខខណ្ឌដំឡើង ចំណាយសរុបនៃគម្រោង និងសេវាថែទាំក្នុងស្រុក។
តើការដំឡើងជណ្តើរយន្តក្នុងផ្ទះដែលសាងសង់រួច អាចជួយសម្រួលការរស់នៅប្រចាំថ្ងៃយ៉ាងដូចម្តេច?
ទោះបីផ្ទះរបស់អ្នកមិនមានគម្រោងដាក់ជណ្តើរយន្តតាំងពីដំបូងក៏ដោយ ប៉ុន្តែអ្នកនៅតែអាចដំឡើងជណ្តើរយន្តបន្ថែមបាន។ អ្នកអាចប្រើជណ្តើរយន្តដើម្បីសម្រួលការឡើងចុះដោយមានឥវ៉ាន់ធ្ងន់ ឬត្រូវយកកន្ត្រកខោអាវឡើងទៅជាន់លើ។ សម្រាប់ឪពុកម្តាយដែលមានវ័យចាស់ ការឡើងចុះពីជាន់មួយទៅជាន់មួយក៏កាន់តែស្រួលដែរក្រោយការដំឡើងជណ្តើរយន្តដែល។
វីឡា ផ្ទះក្នុងបុរី និងផ្ទះល្វែងអាជីវកម្មជាច្រើនអាចដំឡើងជណ្តើរយន្តបាន ទោះបីមិនមានគ្រោងជណ្តើរយន្តស្រាប់ក៏ដោយ។ ម៉ូដែលខ្លះមានគ្រោងមកស្រាប់ ហើយអាចដាក់នៅចន្លោះកណ្តាលជណ្តើរជើង ជ្រុងនៃបន្ទប់ ឬខាងក្រៅផ្ទះ ប្រសិនបើទីតាំងនោះសមស្រប។
ការជ្រើសរើសម៉ូដែល និងទីតាំងអាស្រ័យលើទំហំទំនេរ រចនាសម្ព័ន្ធនៃផ្ទះ និងតម្រូវការរបស់គ្រួសារ។ ទីតាំងដែលជ្រើសរើសត្រូវតែសមស្របនៅគ្រប់ជាន់ដែលជណ្តើរយន្តចត។ ឧទាហរណ៍ ជ្រុងទំនេរមួយនៅជាន់ផ្ទាល់ដីអាចស្ថិតនៅចំក្រោមបន្ទប់ទឹកជាន់លើ។ ចំណែកចន្លោះកណ្តាលជណ្តើរជើងដែលមើលទៅធំទូលាយនៅជាន់ក្រោម អាចរួមតូចនៅក្បែរកន្លែងចុះជណ្តើរជាន់លើ។
ការពិនិត្យទីតាំងជាក់ស្តែងជួយឱ្យអ្នកបានដឹងថា អាចដំឡើងនៅកន្លែងណា និងត្រូវធ្វើការងារសំណង់អ្វីខ្លះ មុនសម្រេចចិត្តជ្រើសរើសម៉ូដែល។

តើមុនជ្រើសរើសជណ្តើរយន្តក្នុងផ្ទះ តើគួរពិនិត្យអ្វីខ្លះ?
តើនរណាជាអ្នកជណ្តើរយន្ត? តើពួកគាត់ត្រូវប្រើប្រាស់នៅជាន់ណាខ្លះ? ហើយតើផ្ទះមានកន្លែងទំនេរប៉ុនណា? សំនួរទាំងបីនេះនឹងអាចជួយអ្នករៀបចំគម្រោងដំឡើងបានកាន់តែច្បាស់។
សូមគិតពីការប្រើប្រាស់ប្រចាំថ្ងៃ ជាធម្មតា តើមានមនុស្សជិះប៉ុន្មានអ្នក? តើឪពុកម្តាយដែលមានវ័យចាស់ប្រើឈើច្រត់ ឬឧបករណ៍ជំនួយពេលដើរដែរឬទេ? ប្រសិនបើមានអ្នកប្រើរទេះរុញ តើត្រូវការកន្លែងសម្រាប់អ្នកថែទាំជិះជាមួយដែរឬទេ?
បន្ទាប់មក កំណត់ជាន់ដែលត្រូវប្រើ។ ឧទាហរណ៍ បើជណ្តើរយន្តឈប់នៅជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ នោះជណ្តើរយន្តមាន ៣ ចំណត។ ចំណែក កម្ពស់ធ្វើដំណើរ គឺជាចម្ងាយបញ្ឈរពីកម្រិតជាន់ក្រោមនៅចំណតក្រោមបំផុត ដល់ផ្នែកចត់ខាងលើបំផុត។
ចុងក្រោយ ពិនិត្យទីតាំងដែលអ្នកនឹងប្រើជារៀងរាល់ថ្ងៃ។ ពិនិត្យមើលទីតាំងជណ្តើរយន្ត កន្លែងចេញចូលតាមទ្វារ និងផ្លូវពីមាត់ទ្វារជណ្តើរយន្តនៅជាន់នីមួយៗទៅបន្ទប់ដែលអ្នកប្រើញឹកញាប់។ ទីតាំងល្អគួរធ្វើឱ្យការធ្វើដំណើរពីបន្ទប់មួយទៅបន្ទប់មួយក្នុងផ្ទះកាន់តែងាយស្រួល។
តើអាចដំឡើងជណ្តើរយន្តនៅកន្លែងណាខ្លះក្នុងផ្ទះដែលសង់រួច?
ទីតាំងដែលអាចពិចារណាបាន រួមមានចន្លោះកណ្តាលជណ្តើរជើង ក្បែរកាំជណ្តើរ ក្នុងបន្ទប់ដែលស្ថិតនៅត្រង់គ្នាពីជាន់មួយទៅជាន់មួយ ឬខាងក្រៅផ្ទះ។ ទីតាំងណាសមជាងគេ អាស្រ័យលើរចនាសម្ព័ន្ធផ្ទះ និងភាពងាយស្រួលក្នុងការចេញចូល។
តើអាចដំឡើងនៅចន្លោះកណ្តាលជណ្តើរជើងបានទេ?
ចន្លោះកណ្តាលជណ្តើរអាចជាទីតាំងសមស្រប ប្រសិនបើមានទំហំទំនេរគ្រប់គ្រាន់ ហើយអ្នកប្រើអាចចេញចូលតាមទ្វារជណ្តើរយន្តនៅគ្រប់ជាន់បានដោយងាយ។
គួរវាស់ចន្លោះទំនេរនៅគ្រប់ជាន់ ជាពិសេសកន្លែងដែលមានធ្នឹម បង្កាន់ដៃ ឬគែមកាំជណ្តើរ។ ត្រូវពិនិត្យផងដែរថា ទ្វារជណ្តើរយន្តនឹងបើកទៅខាងណា ហើយពេលបើកទ្វារ តើអ្នកផ្សេងនៅតែអាចដើរឡើងចុះតាមកាំជណ្តើរបានស្រួលដែរឬទេ។
សម្រាប់ផ្ទះក្នុងបុរី ឬវីឡា ការដាក់ជណ្តើរយន្តក្បែរកាំជណ្តើរមានភាពងាយស្រួល ព្រោះអ្នកក្នុងផ្ទះធ្លាប់ដើរតាមផ្លូវនោះស្រាប់។ ពេលរៀបចំប្លង់ អាទិភាពមួយគឺរក្សាផ្លូវឡើងចុះតាមកាំជណ្តើរឱ្យមានសុវត្ថិភាព។
តើអាចដំឡើងជណ្តើរយន្តឆ្លងកាត់បន្ទប់បានទេ?
បាន ប្រសិនបើលទ្ធផលនៃការវាយតម្លៃរចនាសម្ព័ន្ធបញ្ជាក់ថាអាចធ្វើបាន។ សម្រាប់បន្ទប់ដែលស្ថិតនៅត្រង់គ្នា ជណ្តើរយន្តអាចឆ្លងកាត់ប្រឡោះដែលបានអនុម័តឱ្យកាត់នៅលើកម្រាលខណ្ឌជាន់។
គួរគិតពីការប្រើប្រាស់បន្ទប់ទាំងខាងក្រោម និងខាងលើ។ កន្លែងដែលងាយស្រួលនៅជាន់ក្រោម ក៏ត្រូវទុកផ្លូវចូលបន្ទប់គេង និងកន្លែងដាក់គ្រឿងសង្ហារិមឱ្យបានគ្រប់គ្រាន់នៅជាន់លើដែរ។
អ្នកអាចប្រើស្កុតបិទសម្គាល់ព្រំគ្រោងជណ្តើរយន្ត និងទីតាំងទ្វារ។ វិធីសាមញ្ញនេះជួយឱ្យអ្នកមើលឃើញថា ជណ្តើរយន្តនឹងត្រូវការកន្លែងប៉ុនណា ហើយនៅសល់ចន្លោះដើរប៉ុនណា មុនសម្រេចចិត្ត។
តើអាចដំឡើងនៅខាងក្រៅផ្ទះបានទេ?
ការដំឡើងនៅខាងក្រៅអាចជួយរក្សាទំហំប្រើប្រាស់ក្នុងផ្ទះ។ ទាំងតួជណ្តើរយន្ត និងចំណុចតភ្ជាប់ទៅនឹងអគារ ត្រូវសមស្របសម្រាប់លក្ខខណ្ឌខាងក្រៅ។
សម្រាប់ផ្ទះនៅកម្ពុជា គួរឱ្យក្រុមការងារពិនិត្យថា នៅពេលភ្លៀង តើទឹកអាចបាចចូលពីខាងណា ហូរចេញទៅណា ហើយទីតាំងនោះត្រូវកម្តៅថ្ងៃផ្ទាល់កម្រិតណា។ ច្រកចូលនៅតាមជាន់នីមួយៗក៏ត្រូវមានការការពារពីភ្លៀង និងអាកាសធាតុផងដែរ។ ចំណុចដែលគួរគិតមួយទៀតគឺ ពេលភ្លៀង តើអ្នកក្នុងផ្ទះអាចដើរទៅដល់មាត់ទ្វារជណ្តើរយន្តដោយមានដំបូលបាំងដែរឬទេ?

តើជណ្តើរយន្តប្រភេទណាសមស្របសម្រាប់ផ្ទះដែលសង់រួច?
ជណ្តើរយន្តទាំងបីប្រភេទនេះ ជណ្តើរយន្តប្រព័ន្ធវីសស្ពឺ ជណ្តើរយន្តខ្សែកាប និងជណ្តើរយន្តបូមប្រេង អាចជាជម្រើសសម្រាប់ផ្ទះដែលសាងសង់រួចតែអាស្រ័យលើម៉ូដែល និងស្ថានភាពផ្ទះ។ ដើម្បីដឹងថាម៉ូដែលណាដាក់បាន គួរយកប្លង់ដំឡើងជាក់ស្តែងរបស់ម៉ូដែលនីមួយៗមកប្រៀបធៀបនឹងទីតាំង។
| ប្រភេទជណ្តើរយន្ត | របៀបដំណើរការ | ចំណុចសំខាន់ៗដែលត្រូវពិនិត្យមុនដំឡើង |
| ប្រព័ន្ធវីសស្ពឺ | ម៉ូទ័រអគ្គិសនីបញ្ជូនកម្លាំងទៅប្រព័ន្ធវីសស្ពឺ ដើម្បីឱ្យជណ្តើរយន្តឡើងចុះ។ | ទំហំគ្រោង ជម្រៅរណ្តៅ ឬកន្លែងដាក់ផ្លូវជម្រាល ទំហំសម្រាប់អ្នកជិះ និងល្បឿនធ្វើដំណើរ។ |
| ប្រព័ន្ធខ្សែកាប | ម៉ូទ័រទាញខ្សែកាប ឬខ្សែក្រវាត់ដើម្បីឱ្យកាប៊ីនឡើងចុះ។ ជាទូទៅ ប្រព័ន្ធនេះប្រើដុំទម្ងន់ទប់ដើម្បីទប់លំនឹង។ | ទំហំខាងក្នុងគ្រោង ជម្រៅរណ្តៅ កម្ពស់ទំនេរខាងលើចំណតចុងក្រោយ និងរចនាសម្ព័ន្ធទ្រទ្រង់។ |
| ប្រព័ន្ធបូមប្រេង | សម្ពាធនៃអង្គធាតុរាវរុញពីស្តុងឱ្យធ្វើចលនា។ | ជម្រៅរណ្តៅ កន្លែងដាក់ឧបករណ៍ និងចន្លោះសម្រាប់អ្នកបច្ចេកទេសចូលថែទាំ។ |
ជណ្តើរយន្តប្រព័ន្ធខ្សែកាបខ្លះអាចដំឡើងបានដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីនដាច់ដោយឡែក។ លក្ខខណ្ឌនេះប្រែប្រួលតាមម៉ូដែល ដូច្នេះគួរពិនិត្យព័ត៌មានបច្ចេកទេសរបស់ផលិតផលដែលអ្នកកំពុងពិចារណា។
សម្រាប់ជណ្តើរយន្តប្រព័ន្ធវីសស្ពឺរបស់ Cibes ម៉ូទ័របង្វិលវីសឱ្យផ្លាស់ទីឡើងចុះតាមដងវីសស្ពឺ។ ឧបករណ៍បញ្ជូនកម្លាំងស្ថិតនៅក្នុងគ្រោងជណ្តើរយន្តដោយផ្ទាល់។ ការរៀបចំបែបនេះសមស្របសម្រាប់ផ្ទះដែលសង់រួច ហើយមានកន្លែងតិចសម្រាប់ដាក់គ្រឿងម៉ាស៊ីនដាច់ដោយឡែក។
មុនទិញ គួរសាកជិះម៉ូដែលដែលអ្នកចាប់អារម្មណ៍។ សាកប្រើប៊ូតុងបញ្ជា មើលរបៀបទ្វារបើកបិទ ស្តាប់សំឡេងពេលជិះ និងសាកថាល្បឿនសមនឹងអ្នកដែរឬទេ ជាពិសេសបើអ្នកធ្លាប់ប្រើជណ្តើរយន្តដឹកអ្នកដំណើរដែលមានល្បឿនលឿន។
តើត្រូវជីករណ្តៅជ្រៅ ឬសង់គ្រោងបេតុងសម្រាប់ជណ្តើរយន្តដែរឬទេ?
អាស្រ័យលើម៉ូដែល។ ជណ្តើរយន្តក្នុងផ្ទះខ្លះត្រូវការត្រឹមរណ្តៅរាក់ ហើយខ្លះអាចប្រើផ្លូវជម្រាលនៅមាត់ទ្វារ។ ម៉ូដែលមួយចំនួនក៏មានគ្រោងមកជាមួយស្រាប់ ដែលក្រុមការងារយកមកផ្គុំនៅទីតាំងដំឡើងបាន។
តើអាចដំឡើងជណ្តើរយន្តដោយមិនជីករណ្តៅបានទេ?
បាន។ ម៉ូដែលខ្លះអាចដំឡើងផ្ទាល់លើជាន់ក្រោម ដោយដាក់ដែកជម្រាលខ្លីមួយនៅមាត់ទ្វារចូល។ សម្រាប់ម៉ូដែលផ្សេងទៀត អាចត្រូវរៀបចំរណ្តៅរាក់។ ជាទូទៅ ជម្រៅមានចាប់ពី 0-120 មម អាស្រ័យលើម៉ូដែល ដោយ ០ មម មានន័យថាមិនត្រូវការរណ្តៅ។
ទោះបីជ្រើសរើសម៉ូដែលដែលមិនត្រូវការរណ្តៅក៏ដោយ ផ្ទះអាចនៅតែត្រូវការការងារសំណង់មួយចំនួន ដូចជាកាត់កម្រាលខណ្ឌជាន់ រៀបចំផ្នែកទ្រទ្រង់ រត់ខ្សែភ្លើង និងធ្វើការងារបញ្ចប់ជុំវិញកន្លែងដំឡើង។
តើផ្ទះត្រូវមានគ្រោងជណ្តើរយន្តបេតុងដែរឬទេ?
ជណ្តើរយន្ត Cibes ខ្លះមានគ្រោងស្រាប់ ដែលអាចបិទជុំវិញដោយផ្ទាំងកញ្ចក់ ឬផ្ទាំងបិទជិត អាស្រ័យលើម៉ូដែល។ ក្នុងករណីនេះ ម្ចាស់ផ្ទះអាចដំឡើងជណ្តើរយន្តដោយមិនចាំបាច់សង់គ្រោងបេតុងដាច់ដោយឡែក។
ទោះមានគ្រោងស្រាប់ក៏ដោយ ក្រុមការងារនៅតែត្រូវពិនិត្យរចនាសម្ព័ន្ធផ្ទះ ដើម្បីបញ្ជាក់ថា មានផ្នែកទ្រទ្រង់ និងចំណុចចាប់ភ្ជាប់គ្រោងជណ្តើរយន្តសមស្របតាមលក្ខខណ្ឌបច្ចេកទេស។

តើការដំឡើងជណ្តើរយន្តអាចប៉ះពាល់ដល់ផ្ទះដែលសង់រួចដែរឬទេ?
ការដំឡើងអាចតម្រូវឱ្យកែសម្រួលផ្នែកខ្លះនៃផ្ទះ។ ការងារនេះតិច ឬច្រើន អាស្រ័យលើទីតាំងជណ្តើរយន្ត និងស្ថានភាពអគារ។ ការងារដែលអាចត្រូវធ្វើរួមមាន កាត់ពិដានតាមជាន់ បន្ថែមផ្នែកសម្រាប់ទ្រទ្រង់ជណ្តើរយន្ត រៀបចំផ្លូវខ្សែភ្លើង និងជួសជុលផ្ទៃជាន់ក្រោម ឬជញ្ជាំងនៅជុំវិញទីតាំងដំឡើង។
មុនបញ្ជាក់ការបញ្ជាទិញ សូមឱ្យក្រុមហ៊ុនជណ្តើរយន្ត និងអ្នកម៉ៅការសំណង់បញ្ជាក់ថាត្រូវធ្វើការងារអ្វីខ្លះ។ ប្លង់គួរបង្ហាញទីតាំង និងទំហំប្រឡោះដែលត្រូវកាត់ ចំណុចសម្រាប់ទ្រទង់ ច្រកចេញចូល និងកម្រិតកម្រាលក្រោយបញ្ចប់ការងារនៅតាមជាន់នីមួយៗ។
បើផ្ទះកំពុងកែលម្អ ការរៀបចំជាមួយក្រុមការងារតាំងពីដំបូង អាចជួយឱ្យអ្នកជៀសវាងការកាត់ពិដានផ្សេងៗ ឬលាបថ្នាំជញ្ជាំងដែលទើបធ្វើរួចម្តងទៀត។
បើផ្ទះកែលម្អរួចហើយ សូមសួរថាក្រុមការងារនឹងការពារគ្រឿងសង្ហារិម កម្រាល និងបន្ទប់នៅក្បែរនោះដោយរបៀបណា។ គួរព្រមព្រៀងគ្នាជាមុនអំពីវិធីទប់ធូលី ការប្រមូលកាកសំណល់ចេញ និងការទុកផ្លូវឱ្យអ្នកក្នុងផ្ទះអាចដើរចេញចូលដោយសុវត្ថិភាពពេលកំពុងធ្វើការ។
តើ Cibes បានដំឡើងជណ្តើរយន្តក្នុងផ្ទះដែលសង់រួចនៅបុរីវិមានភ្នំពេញដោយរបៀបណា?
ម្ចាស់ផ្ទះមួយគ្រួសារនៅបុរីវិមានភ្នំពេញចង់ឱ្យឪពុកម្តាយវ័យចាស់ឡើងចុះតាមជាន់បានស្រួល ហើយអ្នកក្នុងផ្ទះក៏អាចធ្វើដំណើរពីជាន់មួយទៅជាន់មួយបានកាន់តែងាយ។ កង្វល់ចម្បងរបស់ម្ចាស់ផ្ទះគឺ [ទំហំទំនេរមានកំណត់ / ការងារសំណង់ដែលត្រូវធ្វើ / ការរក្សាផ្នែកខាងក្នុងផ្ទះឱ្យនៅដូចដើម]។
Cibes Lift Cambodia បានដំឡើងជណ្តើរយន្តម៉ូដែល V90 Galaxy នៅផ្ទះនេះ។ មុនដំឡើង ក្រុមការងាររបស់យើងបានវាស់ទំហំទីតាំង ពិនិត្យច្រកចេញចូលនៅគ្រប់ជាន់ និងកំណត់ការងារសំណង់ដែលត្រូវរៀបចំ។
គម្រោងដែលបានបញ្ចប់នេះបង្ហាញថា ការជ្រើសរើសទីតាំង និងរៀបចំការងារឱ្យបានច្បាស់តាំងពីដំបូង អាចជួយឱ្យសមាជិកគ្រួសារឡើងចុះរវាងជាន់ក្នុងផ្ទះដែលពួកគាត់រស់នៅស្រាប់បានកាន់តែងាយ។

សូមទស្សនាវីដេអូខាងក្រោម ដើម្បីមើលជណ្តើរយន្ត V90 Galaxy និងទីតាំងដែលបានដំឡើងនៅក្នុងផ្ទះនេះ។
តើការដំឡើងជណ្តើរយន្តក្នុងផ្ទះត្រូវការពេលប៉ុន្មានថ្ងៃ?
ការដំឡើងនៅទីតាំងផ្ទាល់គ្រាន់តែជាដំណាក់កាលមួយនៃគម្រោង។ បើគិតពីដំបូងរហូតដល់ប្រគល់ជូនម្ចាស់ផ្ទះ គម្រោងក៏ត្រូវការពេលសម្រាប់ការពិនិត្យទីតាំង អនុម័តប្លង់ ផលិត ដឹកជញ្ជូន និងរៀបចំផ្ទះសម្រាប់ការដំឡើងផងដែរ។
សម្រាប់គម្រោងជាច្រើនរបស់ Cibes Lift Cambodia ការដំឡើងនៅទីតាំងផ្ទាល់ជាទូទៅចំណាយពេលប្រហែល ១០ ដល់ ១៥ ថ្ងៃធ្វើការ បន្ទាប់ពីទីតាំងរៀបចំរួចរាល់។ រយៈពេលជាក់ស្តែងអាស្រ័យលើម៉ូដែល និងស្ថានភាពទីតាំង។ ដូច្នេះ បើចង់ដឹងថ្ងៃដែលអាចចាប់ផ្តើមប្រើជណ្តើរយន្តបាន អ្នកត្រូវគិតបញ្ចូលពេលវេលាសម្រាប់ដំណាក់កាលផ្សេងៗ ចាប់ពីថ្ងៃបញ្ជាទិញរហូតដល់ថ្ងៃប្រគល់។
សូមស្នើសុំកាលវិភាគដែលបង្ហាញរយៈពេលនៃដំណាក់កាលនីមួយៗ។ ប្រសិនបើកំពុងកែលម្អផ្ទះក្នុងពេលជាមួយគ្នា គួរបញ្ជាក់ថា តើទីតាំងដំឡើងត្រូវរៀបចំឱ្យរួចនៅពេលណា ហើយការងារបញ្ចប់ណាខ្លះគួរទុកធ្វើក្រោយពេលដំឡើងជណ្តើរយន្ត។
មុនចាប់ផ្តើមប្រើ ក្រុមការងារគួរធ្វើតេស្តដំណើរការជណ្តើរយន្ត និងប្រគល់ជូនម្ចាស់ផ្ទះ រួមជាមួយការណែនាំអំពីរបៀបប្រើប្រាស់។
សំណួរដែលម្ចាស់ផ្ទះសួរញឹកញាប់៊
តើខ្ញុំអាចដំឡើងជណ្តើរយន្តនៅក្នុងផ្ទះដែលសាងសង់រួចបានដែរឬទេ
បាន ប្រសិនបើការពិនិត្យទីតាំងបញ្ជាក់ថាផ្ទះអាចដំឡើងបាន។ ផ្នែកខ្លះនៃផ្នែកខាងក្រោម ឬជញ្ជាំងដែលធ្វើរួច អាចត្រូវបើក ឬជួសជុលឡើងវិញ។ គួរពិនិត្យជាមួយការងារសំណង់ជាមួយក្រុមការងារមុនបញ្ជាទិញ។
តើជណ្តើរយន្តសម្រាប់លំនៅឋានអាចប្រើប្រាស់គ្រោងជណ្តើរយន្តដែលមានស្រាប់បានដែរឬទេ?
អាចធ្វើបានក្នុងករណីខ្លះ។ ទំហំខាងក្នុងគ្រោង រចនាសម្ព័ន្ធ ជម្រៅរណ្តៅ កម្ពស់ទំនេរខាងលើចំណតចុងក្រោយ និងទីតាំងច្រកចូល ត្រូវស្របតាមលក្ខខណ្ឌរបស់ម៉ូដែលដែលបានជ្រើសរើស។
តើជណ្តើរយន្តសម្រាប់លំនៅឋានទាំងអស់ចាំបាច់ត្រូវមានបន្ទប់ម៉ាស៊ីនដែរឬទេ?
ម៉ូដែលខ្លះមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែកទេ ព្រោះឧបករណ៍បញ្ជូនកម្លាំងស្ថិតនៅក្នុងគ្រោងជណ្តើរយន្តផ្ទាល់។ សូមបញ្ជាក់លក្ខខណ្ឌនេះតាមម៉ូដែលដែលអ្នកចង់ដំឡើង។
តើខ្ញុំអាចស្នាក់នៅក្នុងផ្ទះបានទេក្នុងអំឡុងពេលដំឡើង?
អាស្រ័យលើប្រភេទការងារ និងថាតើក្រុមការងារអាចរក្សាផ្លូវចេញចូលឱ្យមានសុវត្ថិភាពបានដែរឬទេ។ សូមពិភាក្សាជាមួយក្រុមការងារបច្ចេកទេសអំពីតំបន់ដែលត្រូវប្រើសម្រាប់ធ្វើការ ធូលី សំឡេងរំខាន និងផ្លូវទៅកាន់បន្ទប់ដែលគ្រួសារត្រូវប្រើជាប្រចាំ។
តើការដំឡើងក្នុងអំឡុងពេលជួសជុល មានភាពងាយស្រួលជាងការដំឡើងនៅពេលក្រោយដែរឬទេ?
ការធ្វើក្នុងពេលតែមួយអាចសម្រួលដល់ការរៀបចំការងារ។ ក្រុមជណ្តើរយន្ត និងក្រុមសំណង់អាចកំណត់ទីតាំងកាត់កម្រាលខណ្ឌជាន់ ផ្លូវរត់ខ្សែភ្លើង និងលំដាប់ការងារបញ្ចប់ជាមួយគ្នា មុនក្រាលកម្រាល ឬលាបថ្នាំជញ្ជាំងរួចរាល់។
បើចង់ដំឡើងជណ្តើរយន្តក្នុងផ្ទះ តើគួរចាប់ផ្តើមពីអ្វី?
ចាប់ផ្តើមពីការកំណត់ថានរណានឹងប្រើជណ្តើរយន្តជាប្រចាំ ហើយណាត់ក្រុមការងារមកពិនិត្យទីតាំង។ ព័ត៌មានទាំងនេះជួយឱ្យអ្នកដឹងថា ផ្ទះអាចដំឡើងបានដែរឬទេ គួរដាក់នៅកន្លែងណា និងត្រូវរៀបចំអ្វីខ្លះ។
ជណ្តើរយន្តក្នុងផ្ទះអាចជួយឱ្យគ្រួសារបន្តរស់នៅក្នុងផ្ទះដែលខ្លួនស្រឡាញ់ និងប្រើប្រាស់ជាន់នីមួយៗបានកាន់តែស្រួល ដោយមិនចាំបាច់រើផ្ទះ។ ម៉ូដែលដែលសមស្របគួរតែត្រូវនឹងរចនាសម្ព័ន្ធផ្ទះ ឆ្លើយតបនឹងតម្រូវការប្រចាំថ្ងៃរបស់គ្រួសារ និងមានសេវាថែទាំក្នុងស្រុកដែលអាចទុកចិត្តបាន។
ក្រុមការងារ Cibes Lift Cambodia អាចជួយពិនិត្យផ្ទះរបស់អ្នក និងពិភាក្សាអំពីទីតាំង ទំហំ និងរបៀបរៀបចំជណ្តើរយន្តឱ្យសមនឹងការប្រើប្រាស់ មុនពេលអ្នកសម្រេចចិត្តជ្រើសរើសម៉ូដែល។
_____________________________________
Cibes Lift Cambodia | ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្លូវការរបស់ Cibes Lift Group
គេហទំព័រ៖ www.cibescambodia.com
ទូរស័ព្ទ៖ 081 811 184 / 011 837 183
អាសយដ្ឋាន Showroom៖ ផ្ទះលេខ ២៦១ ផ្លូវពាណិជ្ជកម្ម ជិតផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

Kahna Pov គឺជា Country Manager របស់ Cibes Lift Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្លូវការរបស់ Cibes Lift Group មកពីប្រទេសស៊ុយអែត។ គាត់មានជាមួយនឹងបទពិសោធន៍ជាង 4 ឆ្នាំ ក្នុងការប្រឹក្សាអំពីជណ្តើរយន្តសម្រាប់លំនៅដ្ឋាន និងការសម្របសម្រួលគម្រោង គាត់បានជួយម្ចាស់ផ្ទះ ស្ថាបត្យករ និងក្រុមការងារគម្រោងនៅកម្ពុជា ក្នុងការជ្រើសរើសជណ្តើរយន្ត Cibes ប្រព័ន្ធវីសស្ពឺដែលមានសុវត្ថិភាព សន្សំសំចៃទីតាំង និងសាកសមសម្រាប់ផ្ទះឯកជន។

TL;DR បាន។ ផ្ទះជាច្រើនអាចដំឡើងជណ្តើរយន្តបាន ទោះបីពេលសាងសង់មិនបានទុកកន្លែងសម្រាប់គ្រោងជណ្តើរយន្តក៏ដោយ។ ចំណុចដែលត្រូវពិនិត្យគឺ ទំហំទីតាំង ភាពរឹងមាំនៃរចនាសម្ព័ន្ធផ្ទះ ច្រកចេញចូលដែលមានសុវត្ថិភាពនៅតាមជាន់នីមួយៗ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី។ ជណ្តើរយន្តខ្លះមានគ្រោងស្រាប់ ហើយអាចដំឡើងដោយប្រើរណ្តៅរាក់ ឬអាចប្រើប្រាស់ជម្រាលនៅមាត់ទ្វារជណ្តើរយន្ត។ ជម្រើសទាំងនេះអាចជួយកាត់បន្ថយការងារសំណង់បានច្រើន។ សម្រាប់ម្ចាស់ផ្ទះនៅកម្ពុជា គួរចាប់ផ្តើមពីការពិនិត្យទីតាំងជាក់ស្តែង។ មុនជ្រើសរើសម៉ូដែល សូមប្រៀបធៀបទំហំប្រើប្រាស់ខាងក្នុង លក្ខខណ្ឌដំឡើង ចំណាយសរុបនៃគម្រោង និងសេវាថែទាំក្នុងស្រុក។ តើការដំឡើងជណ្តើរយន្តក្នុងផ្ទះដែលសាងសង់រួច អាចជួយសម្រួលការរស់នៅប្រចាំថ្ងៃយ៉ាងដូចម្តេច? ទោះបីផ្ទះរបស់អ្នកមិនមានគម្រោងដាក់ជណ្តើរយន្តតាំងពីដំបូងក៏ដោយ ប៉ុន្តែអ្នកនៅតែអាចដំឡើងជណ្តើរយន្តបន្ថែមបាន។ អ្នកអាចប្រើជណ្តើរយន្តដើម្បីសម្រួលការឡើងចុះដោយមានឥវ៉ាន់ធ្ងន់ ឬត្រូវយកកន្ត្រកខោអាវឡើងទៅជាន់លើ។ សម្រាប់ឪពុកម្តាយដែលមានវ័យចាស់ ការឡើងចុះពីជាន់មួយទៅជាន់មួយក៏កាន់តែស្រួលដែរក្រោយការដំឡើងជណ្តើរយន្តដែល។ វីឡា ផ្ទះក្នុងបុរី និងផ្ទះល្វែងអាជីវកម្មជាច្រើនអាចដំឡើងជណ្តើរយន្តបាន ទោះបីមិនមានគ្រោងជណ្តើរយន្តស្រាប់ក៏ដោយ។ ម៉ូដែលខ្លះមានគ្រោងមកស្រាប់ ហើយអាចដាក់នៅចន្លោះកណ្តាលជណ្តើរជើង ជ្រុងនៃបន្ទប់ ឬខាងក្រៅផ្ទះ ប្រសិនបើទីតាំងនោះសមស្រប។ ការជ្រើសរើសម៉ូដែល និងទីតាំងអាស្រ័យលើទំហំទំនេរ រចនាសម្ព័ន្ធនៃផ្ទះ និងតម្រូវការរបស់គ្រួសារ។ ទីតាំងដែលជ្រើសរើសត្រូវតែសមស្របនៅគ្រប់ជាន់ដែលជណ្តើរយន្តចត។ ឧទាហរណ៍ ជ្រុងទំនេរមួយនៅជាន់ផ្ទាល់ដីអាចស្ថិតនៅចំក្រោមបន្ទប់ទឹកជាន់លើ។ ចំណែកចន្លោះកណ្តាលជណ្តើរជើងដែលមើលទៅធំទូលាយនៅជាន់ក្រោម អាចរួមតូចនៅក្បែរកន្លែងចុះជណ្តើរជាន់លើ។ ការពិនិត្យទីតាំងជាក់ស្តែងជួយឱ្យអ្នកបានដឹងថា អាចដំឡើងនៅកន្លែងណា និងត្រូវធ្វើការងារសំណង់អ្វីខ្លះ មុនសម្រេចចិត្តជ្រើសរើសម៉ូដែល។ តើមុនជ្រើសរើសជណ្តើរយន្តក្នុងផ្ទះ តើគួរពិនិត្យអ្វីខ្លះ? តើនរណាជាអ្នកជណ្តើរយន្ត? តើពួកគាត់ត្រូវប្រើប្រាស់នៅជាន់ណាខ្លះ? ហើយតើផ្ទះមានកន្លែងទំនេរប៉ុនណា? […]
Cibes ដំណើរការប្រកបដោយសុវត្ថិភាព?
ជណ្ដើរយន្តក្នុងផ្ទះ Cibes ប្រើប្រព័ន្ធសុវត្ថិភាពជាច្រើន ដើម្បីជួយការពារអ្នកប្រើប្រាស់ក្នុងការធ្វើដំណើរប្រចាំថ្ងៃ។ អាស្រ័យលើម៉ូដែល ប្រព័ន្ធទាំងនេះអាចរួមមាន សោសុវត្ថិភាពទ្វារតាមជាន់ ប្រព័ន្ធការពារវត្ថុរាំងស្ទះ ប៊ូតុងបញ្ឈប់គ្រាអាសន្ន ប្រព័ន្ធបន្ទាបចុះគ្រាអាសន្ន ប្រព័ន្ធការពារផ្ទុកលើសទម្ងន់ និងមធ្យោបាយហៅសុំជំនួយ។ ប្រព័ន្ធនីមួយៗមានតួនាទីកាត់បន្ថយហានិភ័យខុសៗគ្នា។ ការប្រើប្រាស់ប្រកបដោយសុវត្ថិភាពក៏អាស្រ័យលើការដំឡើងត្រឹមត្រូវ ការណែនាំច្បាស់លាស់ និងការថែទាំជាប្រចាំផងដែរ។ ប្រសិនបើអ្នកកំពុងគ្រោងដំឡើងជណ្ដើរយន្តក្នុងផ្ទះនៅកម្ពុជា ការយល់ពីមុខងារពិតប្រាកដរបស់ប្រព័ន្ធទាំងនេះនឹងជួយអ្នកបានច្រើន។ សមាជិកគ្រួសារម្នាក់អាចជិះជណ្ដើរយន្តតែម្នាក់ឯង អ្នកប្រើរទេះរុញត្រូវឆ្លងកាត់ច្រកទ្វារ ឬអគ្គិសនីអាចដាច់នៅពេលកំពុងធ្វើដំណើរ។ ព័ត៌មានលម្អិតទាំងនេះមានន័យជាងបញ្ជីមុខងារដ៏វែងនៅក្នុងកាតាឡុក។ សេចក្ដីសង្ខេប៖ តើជណ្ដើរយន្តក្នុងផ្ទះ Cibes ជួយការពារអ្នកប្រើប្រាស់យ៉ាងដូចម្តេច? ប្រព័ន្ធសុវត្ថិភាពជណ្ដើរយន្តក្នុងផ្ទះ Cibes ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយហានិភ័យនៅត្រង់ទ្វារ ពេលធ្វើដំណើរ និងពេលដំណើរការធម្មតាត្រូវបានរំខាន។ សោសុវត្ថិភាពទ្វារជួយទប់ស្កាត់ការបើកទ្វារដែលមិនមានសុវត្ថិភាព។ ប្រព័ន្ធការពារវត្ថុរាំងស្ទះអាចចាប់សញ្ញាវត្ថុនៅច្រកចូល។ ឧបករណ៍បញ្ជាគ្រាអាសន្ន និងនីតិវិធីសង្គ្រោះតាមម៉ូដែល ជួយឱ្យអ្នកប្រើប្រាស់ដឹងពីវិធីឆ្លើយតបនៅពេលជណ្ដើរយន្តឈប់ដោយមិនបានរំពឹងទុក ឬដាច់ភ្លើង។ ការកំណត់បំពាក់មួយចំនួនក៏មានប្រព័ន្ធការពារផ្ទុកលើសទម្ងន់ និងប្រព័ន្ធទំនាក់ទំនងគ្រាអាសន្នផងដែរ។ Cibes Lift Cambodia ផ្ដល់ឯកសារបញ្ជាក់ស្តង់ដារ EN 81-41 សម្រាប់ម៉ូដែលជណ្ដើរយន្តប្រភេទផ្លាតហ្វមដែលស្ថិតក្នុងវិសាលភាពអនុវត្ត។ សូមឱ្យក្រុមការងារបញ្ជាក់ថា ម៉ូដែលដែលអ្នកជ្រើសរើសមានបំពាក់ប្រព័ន្ធអ្វីខ្លះ និងបង្ហាញការប្រើប្រាស់មុនពេលប្រគល់ជូន។ តើជណ្ដើរយន្តក្នុងផ្ទះ Cibes មានបំពាក់ប្រព័ន្ធសុវត្ថិភាពអ្វីខ្លះ? ជណ្ដើរយន្តក្នុងផ្ទះ Cibes ត្រូវបានរចនាឡើងដោយមានបំពាក់មុខងារសុវត្ថិភាពជាច្រើន […]
សេចក្តីសង្ខេប: តើគ្រួសាររបស់អ្នកគួរជ្រើសរើសជណ្ដើរយន្តទំហំប៉ុន្មាន? សម្រាប់មនុស្ស 2 នាក់ ជណ្ដើរយន្តក្នុងផ្ទះ Cibes មានទំហំតូចបំផុតចាប់ពី 960 × 1060 mm ដែលសមស្របសម្រាប់ផ្ទះមានកន្លែងកំណត់។ សម្រាប់មនុស្ស 3 នាក់ ទំហំធំជាងនេះនឹងផ្តល់កន្លែងឈរបានងាយស្រួលជាង។ ចំណែកគ្រួសារដែលចង់ប្រើប្រាស់ម្តង 4 នាក់ អាចពិចារណាម៉ូដែលដែលផ្ទុកបាន 400 kg ដោយត្រូវមើលទំហំកន្លែងប្រើប្រាស់ផ្នែកខាងក្នុងផងដែរ។ការជ្រើសរើសទំហំជណ្ដើរយន្តឱ្យសមនឹងផ្ទះ ត្រូវគិតពីចំនួនអ្នកប្រើប្រាស់ កន្លែងដំឡើង ទទឹងទ្វារ និងផ្លូវចេញចូលនៅតាមជាន់នីមួយៗ។ ប្រសិនបើមានសមាជិកគ្រួសារប្រើរទេះរុញ ឬឧបករណ៍ជំនួយក្នុងការធ្វើដំណើរ អ្នកអាចត្រូវការកន្លែងទូលាយជាងនេះ។ ការចុះពិនិត្យទីតាំងផ្ទាល់អាចជួយបញ្ជាក់ថា ទំហំមួយណាសមស្របបំផុតសម្រាប់ផ្ទះរបស់អ្នក។ ចំណាំ៖ សូមបញ្ជាក់ថា ទំហំ 960 × 1060 mm ជាទំហំដំឡើងខាងក្រៅ ឬទំហំកន្លែងឈរដែលអាចប្រើប្រាស់បាននៅខាងក្នុងជណ្ដើរយន្ត។ ហេតុអ្វីត្រូវគិតពីចំនួនអ្នកប្រើប្រាស់ ពេលជ្រើសរើសជណ្ដើរយន្ត? អ្នកប្រហែលជាដឹងហើយថា នឹងមានមនុស្សប៉ុន្មាននាក់ប្រើប្រាស់ជណ្ដើរយន្ត។ ប៉ុន្តែចំនួននេះមិនទាន់អាចប្រាប់បានច្បាស់ទេថា ជណ្ដើរយន្តគួរមានទំហំប៉ុន្មាននោះទេ។ មនុស្សពេញវ័យ 2 នាក់ឈរជាប់គ្នា ត្រូវការកន្លែងខុសពីមនុស្សពេញវ័យម្នាក់ជាមួយកូនតូច ឬអ្នកប្រើរទេះរុញម្នាក់ជាមួយអ្នកមើលថែផងដែរ។ លើសពីនេះ ជណ្ដើរយន្តក៏ត្រូវសមនឹងប្លង់ផ្ទះដែរ។ […]
សេចក្តីសង្ខេប៖ ជណ្ដើរយន្តវីឡាជួយឱ្យការរស់នៅក្នុងផ្ទះច្រើនជាន់កាន់តែងាយស្រួល សម្រាប់មនុស្សចាស់ អ្នកប្រើរទេះរុញ កុមារ និងអ្នកដែលត្រូវដឹកជញ្ជូនរបស់ធ្ងន់ៗ។ ពេលជ្រើសរើសជណ្ដើរយន្តសម្រាប់វីឡានៅកម្ពុជា គួរប្រៀបធៀបទំហំទីតាំង ចំនួនចំណត កម្ពស់ធ្វើដំណើរ ទិសដៅទ្វារ ស្តង់ដារសុវត្ថិភាព តម្លៃសរុបរួមការដំឡើង ការធានា និងសេវាកម្មក្នុងស្រុក។ តើជណ្ដើរយន្តសម្រាប់វីឡាជាអ្វី? ជណ្ដើរយន្តវីឡា គឺជាជណ្ដើរយន្តសម្រាប់លំនៅឋានឯកជនដែលមានចំនួនជាន់មិនច្រើន។ វាដឹកអ្នកប្រើប្រាស់ឡើងចុះរវាងជាន់នាៗ ហើយត្រូវបានរចនាសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដែលមិនមមាញឹកដូចជណ្ដើរយន្តដឹកអ្នកដំណើរក្នុងអគារពាណិជ្ជកម្ម។ ជណ្ដើរយន្តវីឡាច្រើនម៉ូឌែលអាចដំឡើងក្នុងទីតាំងតូច និងមិនចាំបាច់កែប្រែរចនាសម្ព័ន្ធច្រើន។ ម៉ូឌែលមកជាមួយគ្រោងដែលមានស្រាប់ជាមួយជណ្ដើរយន្តដែលផលិតរួចជាស្រេចពីអាលុយមីញ៉ូម កញ្ចក់ ឬបន្ទះបិទជិត។ ម៉ូឌែលផ្សេងទៀតត្រូវដំឡើងក្នុងគ្រោងបេតុងដែលម្ចាស់ផ្ទះរៀបចំទុក។ ជណ្ដើរយន្តវីឡា Cibes ប្រើបច្ចេកវិទ្យាប្រព័ន្ធវីសស្ពឺពីប្រទេសស៊ុយអែត។ ម៉ូឌែល Cibes V80 និង Cibes V90 មួយចំនួនអាចផ្ទុកទម្ងន់បានរហូតដល់ 400 គីឡូក្រាម អាចដំឡើងបានរហូតដល់ 8 ចំណត និងធ្វើដំណើរបានរហូតដល់ 20 ម៉ែត្រ។ លក្ខណៈបច្ចេកទេសចុងក្រោយអាស្រ័យលើម៉ូឌែល ស្ថានភាពទីតាំង ទំហំទំនេរ និងប្លង់បច្ចេកទេសដែលបានអនុម័ត។ ហេតុអ្វីបានជាម្ចាស់វីឡាជ្រើសរើសដំឡើងជណ្ដើរយន្ត? មូលហេតុក៏សំខាន់មួយគឺភាពងាយស្រួល ការឡើងចុះជណ្ដើរច្រើនដងក្នុងមួយថ្ងៃអាចធ្វើឱ្យនឿយហត់ ជាពិសេសនៅវីឡា 3 ឬ 4 […]
ការជ្រើសរើសជណ្តើរយន្តពាណិជ្ជកម្មសម្រាប់អគារកម្ពស់ទាប គួរតែមើលពីការប្រើប្រាស់ទីតាំងនៃអគារ, អ្នកដែលត្រូវប្រើជណ្តើរយន្ត និងទំហំដែលមាន។ សម្រាប់ហាង គ្លីនិក ការិយាល័យ ឬសណ្ឋាគារតូច មិនចាំបាច់ប្រើប្រព័ន្ធជណ្តើរយន្តដូចអគារខ្ពស់ដែលមានមនុស្សប្រើច្រើននោះទេ។ សម្រាប់គម្រោងជាច្រើននៅកម្ពុជា ជណ្តើរយន្តប្រើបច្ចេកវិទ្យាវីសស្ពឺអាចជួយសម្រួលការធ្វើដំណើររវាងជាន់ ដោយកាត់បន្ថយតម្រូវការរណ្តៅជ្រៅ បន្ទប់ម៉ាស៊ីនដាច់ដោយឡែក ឬគ្រោងបេតុងធំៗ។ ជម្រើសដែលសមស្របគួរផ្អែកលើចំនួនអ្នកប្រើ ប្លង់អគារ និងតម្រូវការនៃការចូលប្រើជាក់ស្តែង។ TL;DR: តើអ្នកគួរដឹងអ្វីខ្លះអំពីជណ្តើរយន្តពាណិជ្ជកម្ម? តើជណ្តើរយន្តពាណិជ្ជកម្មជាអ្វី? ជណ្តើរយន្តពាណិជ្ជកម្ម គឺជាប្រព័ន្ធធ្វើដំណើរឡើងចុះដែលប្រើក្នុងអគារដែលបុគ្គលិក អតិថិជន ភ្ញៀវ អ្នកស្នាក់នៅ អ្នកជំងឺ ឬទំនិញ ត្រូវធ្វើដំណើររវាងជាន់។ បើប្រៀបធៀបនឹងជណ្តើរយន្តសម្រាប់ផ្ទះឯកជន ជណ្តើរយន្តពាណិជ្ជកម្មជាទូទៅត្រូវគិតពីចំនួនអ្នកប្រើច្រើនជាង និងតម្រូវការរបស់អ្នកប្រើដែលទូលំទូលាយជាង។ អ្នកអាចឃើញជណ្តើរយន្តសម្រាប់អគារពាណិជ្ជកម្មនៅ៖ ដូច្នេះ “ជណ្តើរយន្តពាណិជ្ជកម្ម” គ្របដណ្តប់ជណ្តើរយន្តជាច្រើនប្រភេទ។ ជណ្តើរយន្តដឹកអ្នកដំណើរក្នុងអគារការិយាល័យខ្ពស់ មានតម្រូវការខុសពី ជណ្តើរយន្តផ្លេតហ្វូម សម្រាប់ភាពងាយស្រួលចូលប្រើនៅក្នុង Showroom ពីរជាន់។ ដូច្នេះ ត្រូវយល់ពីការប្រើប្រាស់អគារជាក់ស្តែង មុនជ្រើសរើសម៉ូដែល។ តើជណ្តើរយន្តពាណិជ្ជកម្មខុសពីជណ្តើរយន្តសម្រាប់ផ្ទះយ៉ាងដូចម្តេច? ភាពខុសគ្នាសំខាន់គឺរបៀបប្រើប្រាស់ និងស្តង់ដារ ឬលក្ខខណ្ឌអគារដែលពាក់ព័ន្ធ។ ជណ្តើរយន្តផ្ទះជាទូទៅសម្រាប់លំនៅឋានឯកជន និងមានចំនួនប្រើប្រចាំថ្ងៃតិចជាង។ ជណ្តើរយន្តពាណិជ្ជកម្មអាចមានអ្នកប្រើជាច្រើនពេញមួយថ្ងៃ ហើយអាចត្រូវការទម្ងន់ផ្ទុក ល្បឿន ប្រភេទទ្វារ មុខងារសម្រាប់ភាពងាយស្រួលចូលប្រើ […]




