KH

ប្លុក - Date posted: 24/09/2026 - Date updated: 29/09/2026

Author: Kahna Pov

តើជណ្តើរយន្តពាណិជ្ជកម្មប្រភេទណាសមស្របសម្រាប់អគារកម្ពស់ទាប?

Table of Contents

ការជ្រើសរើសជណ្តើរយន្តពាណិជ្ជកម្មសម្រាប់អគារកម្ពស់ទាប គួរតែមើលពីការប្រើប្រាស់ទីតាំងនៃអគារ, អ្នកដែលត្រូវប្រើជណ្តើរយន្ត និងទំហំដែលមាន។ សម្រាប់ហាង គ្លីនិក ការិយាល័យ ឬសណ្ឋាគារតូច មិនចាំបាច់ប្រើប្រព័ន្ធជណ្តើរយន្តដូចអគារខ្ពស់ដែលមានមនុស្សប្រើច្រើននោះទេ។ សម្រាប់គម្រោងជាច្រើននៅកម្ពុជា ជណ្តើរយន្តប្រើបច្ចេកវិទ្យាវីសស្ពឺអាចជួយសម្រួលការធ្វើដំណើររវាងជាន់ ដោយកាត់បន្ថយតម្រូវការរណ្តៅជ្រៅ បន្ទប់ម៉ាស៊ីនដាច់ដោយឡែក ឬគ្រោងបេតុងធំៗ។ ជម្រើសដែលសមស្របគួរផ្អែកលើចំនួនអ្នកប្រើ ប្លង់អគារ និងតម្រូវការនៃការចូលប្រើជាក់ស្តែង។

Table of Contents

TL;DR: តើអ្នកគួរដឹងអ្វីខ្លះអំពីជណ្តើរយន្តពាណិជ្ជកម្ម?

  • ជណ្តើរយន្តពាណិជ្ជកម្មប្រើសម្រាប់ធ្វើដំណើរ ឬដឹកទំនិញរវាងជាន់ក្នុងការិយាល័យ សណ្ឋាគារ ហាង គ្លីនិក ភោជនីយដ្ឋាន សាលារៀន និងអគារប្រើប្រាស់ចម្រុះ។
  • ជម្រើសដែលសមស្របអាស្រ័យលើប្រភេទអគារ ចំនួនអ្នកប្រើ ចំនួនជាន់ ទីតាំងដែលទំនេរ ទម្ងន់ផ្ទុក តម្រូវការសម្រាប់អ្នកប្រើរទេះរុញ និងថវិកា។
  • ជណ្តើរយន្តខ្លះត្រូវការរណ្តៅជ្រៅ គ្រោងជណ្តើរយន្តធំ បន្ទប់ម៉ាស៊ីន ឬភ្លើងបីហ្វា ខណៈប្រព័ន្ធខ្លះអាចដំឡើងដោយកែប្រែអគារតិចជាង។
  • នៅកម្ពុជា គួររៀបចំផែនការជណ្តើរយន្តឱ្យបានមុន និងបញ្ជាក់លក្ខខណ្ឌរបស់រចនាសម្ព័ន្ធ អគ្គិសនី សុវត្ថិភាព ការដំឡើង និងការថែទាំជាមួយអ្នកផ្គត់ផ្គង់ និងភ្នាក់ងារសិក្សាគម្រោង។

តើជណ្តើរយន្តពាណិជ្ជកម្មជាអ្វី?

ជណ្តើរយន្តពាណិជ្ជកម្ម គឺជាប្រព័ន្ធធ្វើដំណើរឡើងចុះដែលប្រើក្នុងអគារដែលបុគ្គលិក អតិថិជន ភ្ញៀវ អ្នកស្នាក់នៅ អ្នកជំងឺ ឬទំនិញ ត្រូវធ្វើដំណើររវាងជាន់។ បើប្រៀបធៀបនឹងជណ្តើរយន្តសម្រាប់ផ្ទះឯកជន ជណ្តើរយន្តពាណិជ្ជកម្មជាទូទៅត្រូវគិតពីចំនួនអ្នកប្រើច្រើនជាង និងតម្រូវការរបស់អ្នកប្រើដែលទូលំទូលាយជាង។

អ្នកអាចឃើញជណ្តើរយន្តសម្រាប់អគារពាណិជ្ជកម្មនៅ៖

  • ការិយាល័យធ្វើការ
  • សណ្ឋាគារ និងអាផាតមិន
  • ហាងលក់ឥវ៉ាន់ និងតំបន់ផ្សារទំនើប
  • ភោជនីយដ្ឋាន និងហាងកាហ្វេ
  • គ្លីនិក និងមណ្ឌលថែទាំសុខភាព
  • សាលារៀន និងកន្លែងអប់រំ
  • កន្លែងតាំងបង្ហាញផលិតផល
  • អគារសម្រាប់អាជីវកម្មខ្នាតតូច
  • គម្រោងអភិវឌ្ឍន៍ដែលមានមុខងារចម្រុះ
  • អគារសាធារណៈដែលមានកម្ពស់ទាប

ដូច្នេះ “ជណ្តើរយន្តពាណិជ្ជកម្ម” គ្របដណ្តប់ជណ្តើរយន្តជាច្រើនប្រភេទ។ ជណ្តើរយន្តដឹកអ្នកដំណើរក្នុងអគារការិយាល័យខ្ពស់ មានតម្រូវការខុសពី ជណ្តើរយន្តផ្លេតហ្វូម សម្រាប់ភាពងាយស្រួលចូលប្រើនៅក្នុង Showroom ពីរជាន់។ ដូច្នេះ ត្រូវយល់ពីការប្រើប្រាស់អគារជាក់ស្តែង មុនជ្រើសរើសម៉ូដែល។

ជណ្តើរយន្តប្រភេទពាណិជ្ជកម្មរបស់ Cibes ត្រូវបានដំឡើងនៅក្នុងគ្លីនិកធ្មេញ ដើម្បីសម្រួលដល់ការធ្វើដំណើររវាងជាន់។
ជណ្តើរយន្តពាណិជ្ជកម្ម Cibes ដំឡើងនៅក្នុងគ្លីនិកធ្មេញ ដើម្បីជួយសម្រួលការធ្វើដំណើររបស់អ្នកជំងឺ បុគ្គលិក និងភ្ញៀវធ្វើដំណើររវាងជាន់បានងាយស្រួល។

តើជណ្តើរយន្តពាណិជ្ជកម្មខុសពីជណ្តើរយន្តសម្រាប់ផ្ទះយ៉ាងដូចម្តេច?

ភាពខុសគ្នាសំខាន់គឺរបៀបប្រើប្រាស់ និងស្តង់ដារ ឬលក្ខខណ្ឌអគារដែលពាក់ព័ន្ធ។ ជណ្តើរយន្តផ្ទះជាទូទៅសម្រាប់លំនៅឋានឯកជន និងមានចំនួនប្រើប្រចាំថ្ងៃតិចជាង។ ជណ្តើរយន្តពាណិជ្ជកម្មអាចមានអ្នកប្រើជាច្រើនពេញមួយថ្ងៃ ហើយអាចត្រូវការទម្ងន់ផ្ទុក ល្បឿន ប្រភេទទ្វារ មុខងារសម្រាប់ភាពងាយស្រួលចូលប្រើ ភាពធន់ និងលក្ខខណ្ឌបច្ចេកទេសខុសគ្នា។

កត្តាជណ្តើរយន្តក្នុងផ្ទះជណ្តើរយន្តពាណិជ្ជកម្ម
ការប្រើប្រាស់ចម្បងលំនៅឋានឯកជនអគារអាជីវកម្ម ឬអគារបើកទទួលសាធារណជន
ចំនួនអ្នកប្រើជាទូទៅតិចជាងអាចមានកម្រិតមធ្យមដល់ច្រើន
អ្នកប្រើគ្រួសារ និងភ្ញៀវបុគ្គលិក អតិថិជន ភ្ញៀវ ឬសាធារណជន
សមត្ថភាពផ្ទុកអាស្រ័យទៅលើប្រព័ន្ធជាញឹកញាប់ជ្រើសរើសសម្រាប់ដឹកមនុស្សច្រើនជាង
ល្បឿនជាញឹកញាប់ទាបជាងអាស្រ័យខ្លាំងលើអគារ និងប្រភេទជណ្តើរយន្ត
ការចូលប្រើរចនាសម្រាប់អ្នកប្រើរទេះរុញជាញឹកញាប់ជាតម្រូវការសំខាន់ក្នុងគម្រោង
ការងារសំណង់អាចមានផលប៉ះពាល់តិចអាស្រ័យលើបច្ចេកវិទ្យា និងអគារ
ការថែទាំអាស្រ័យលើផលិតផល និងការប្រើប្រាស់ការប្រើញឹកញាប់អាចបង្កើនតម្រូវការសេវា
បទប្បញ្ញត្តិអាស្រ័យលើផលិតផល និងគម្រោងអាចមានលក្ខខណ្ឌគម្រោងបន្ថែម

កត្តាទាំងនេះជាភាពខុសគ្នាទូទៅ មិនមែនជាទាំងអស់នោះទេ។ គម្រោងពាណិជ្ជកម្មនីមួយៗត្រូវវាយតម្លៃតាមអគារ គោលបំណងក្នុងការប្រើប្រាស់ លក្ខខណ្ឌក្នុងស្រុក និងប្រព័ន្ធជណ្តើរយន្តដែលអ្នកទាំងអស់គ្នាកំពុងពិចារណា។

តើជណ្តើរយន្តពាណិជ្ជកម្មមានប្រភេទអ្វីខ្លះ?

អគារពាណិជ្ជកម្មអាចប្រើជណ្តើរយន្តប្រព័ន្ធខ្សែកាបខ្សែពាន ប្រព័ន្ធធារាសាស្ត្រ ជណ្តើរយន្តប្រព័ន្ធវីសស្ពឺ ជណ្តើរយន្តបញ្ឈរ ឬប្រព័ន្ធផ្សេងៗ តាមលក្ខណៈគម្រោង។ ប៉ុន្តែគ្មានបច្ចេកវិទ្យាណាមួយដែលសមនឹងអគារពាណិជ្ជកម្មគ្រប់ប្រភេទទេ។

ជណ្តើរយន្តខ្សែកាបខ្សែពាន

ជណ្តើរយន្តប្រព័ន្ធខ្សែកាបខ្សែពាន ឬខ្សែក្រវាត់ រួមជាមួយប្រព័ន្ធដ្រាយដើម្បីផ្លាស់ទី។ ប្រព័ន្ធនេះគេប្រើញឹកញាប់សម្រាប់ជណ្តើរយន្តដឹកអ្នកដំណើរដែលក្នុងល្បឿនលឿន កម្ពស់ធ្វើដំណើរខ្ពស់ និងការប្រើប្រាស់ញឹកញាប់។ ជណ្តើរយន្តនេះអាចសមស្របសម្រាប់ការិយាល័យ សណ្ឋាគារ អគារអាផាតមិន តំបន់ទិញទំនិញ និងគម្រោងដែលមានអ្នកដំណើរជាប្រចាំ។ តម្រូវការជាក់លាក់សម្រាប់គ្រោងជណ្តើរយន្តត្រូវការ រណ្តៅ កម្ពស់ខាងលើ អគ្គិសនី និងកន្លែងម៉ាស៊ីន អាស្រ័យលើការរចនារបស់ម៉ូដែល។

ជណ្តើរយន្តប្រព័ន្ធបូមប្រេង

ជណ្តើរយន្តប្រព័ន្ធបូមប្រេងប្រើសម្ពាធធារាសាស្ត្រដើម្បីលើកជណ្តើរយន្តឡើងចុះ។ ប្រព័ន្ធនេះអាចប្រើនៅអគារពាណិជ្ជកម្មទាបមួយចំនួន។ សម្រាប់តម្រូវការទំហំ និងលក្ខណៈដំណើរការខុសពីប្រព័ន្ធខ្សែកាបខ្សែពាន និងវីសស្ពឺ។ មុនជ្រើសប្រភេទនេះ ក្រុមគម្រោងគួរពិនិត្យឧបករណ៍ធារាសាស្ត្រ រណ្តៅ រចនាសម្ព័ន្ធ ការប្រើថាមពល ការថែទាំ និងកន្លែងបច្ចេកទេសដែលមាន។

ជណ្តើរយន្តប្រព័ន្ធវីសស្ពឺ

ជណ្តើរយន្តប្រព័ន្ធវីសស្ពឺផ្លាស់ទីតាមវីសដ្រាយ និងគ្រាប់វីស ជំនួសខ្សែទាញបែបប្រពៃណី។ បច្ចេកវិទ្យានេះត្រូវបានប្រើជាទូទៅសម្រាប់ការចូលប្រើក្នុងអគារទាប។ អាស្រ័យលើផលិតផលដែលមានវិញ្ញាបនបត្រ និងគោលបំណងប្រើប្រាស់ វាអាចមានសារៈនៅពេលទំហំមានកំណត់ ឬចង់កាត់បន្ថយការងារសំណង់។

ឧទាហរណ៍ Cibes ផលិតប្រព័ន្ធជណ្តើរយន្តវីសស្ពឺ។ ម៉ូដែល Cibes ខ្លះអាចផ្គត់ផ្គង់ជាមួយគ្រោងជណ្តើរយន្តដែលមកជាមួយជណ្តើរយន្តផ្ទាល់ ដែលអាចកាត់បន្ថយតម្រូវការសាងសង់គ្រោងបេតុងបែបប្រពៃណី។ លក្ខណៈរបស់ផលិតផលជាក់លាក់នេះមិនគួរយកទៅចាត់ទុកថាជាលក្ខណៈទូទៅរបស់ជណ្តើរយន្តពាណិជ្ជកម្មគ្រប់ប្រភេទទេ។

តើជណ្តើរយន្តពាណិជ្ជកម្មណាសមនឹងអគាររបស់អ្នក?

ជម្រើសសមស្របអាស្រ័យជាលើអ្នកប្រើ ប្រេកង់នៃការប្រើប្រាស់ និងចំនួនជាន់ដែលត្រូវប្រើ។ បន្ទប់តាំងបង្ហាញពីរជាន់មានតម្រូវការខុសពីសណ្ឋាគារដែលមានបន្ទប់ច្រើន និងភ្ញៀវប្រើប្រាស់ជាប់រហូត។ កំណត់តម្រូវការគម្រោងឱ្យច្បាស់មុនប្រៀបធៀបម៉ូដែល។

តើមានមនុស្សប៉ុន្មាននាក់នឹងប្រើជណ្តើរយន្ត?

ចំនួនអ្នកប្រើប្រាស់គឺជាកត្តាសំខាន់មួយ។ គិតពីចំនួនអ្នកអាចប្រើក្នុងពេលមមាញឹកបំផុត មិនមែនត្រឹមចំនួនមធ្យមទេ។ ការិយាល័យ គ្លីនិក បន្ទប់តាំងបង្ហាញ ឬអាជីវកម្មតូចៗ អាចមានការប្រើប្រាស់មិនសូវច្រើន។ សណ្ឋាគារ ឬអគារការិយាល័យធំអាចត្រូវការដំណោះស្រាយជណ្តើរយន្តផ្សេងទាំងស្រុង។

តើជណ្តើរយន្តត្រូវបម្រើប៉ុន្មានជាន់?

ចំនួនជាន់ឈប់ និងកម្ពស់ធ្វើដំណើរសរុបប៉ះពាល់ដល់ប្រភេទបច្ចេកវិទ្យាដែលអាចប្រើបាន។ ជណ្តើរយន្តផ្លេតហ្វមខ្លះសម្រាប់អគារទាប។ ជណ្តើរយន្តដឹកអ្នកដំណើរបែបធម្មតាអាចបម្រើកម្ពស់ច្រើនជាង។ កុំជ្រើសតែដោយសារវាដាក់ចូលក្នុងទំហំដែលមានបាន។ កម្រិតប្រតិបត្តិការដែលមានវិញ្ញាបនបត្រ និងគោលបំណងប្រើប្រាស់របស់វាត្រូវតែសមនឹងគម្រោងផងដែរ។

តើជណ្តើរយន្តនឹងដឹកមនុស្ស អ្នកប្រើរទេះរុញ ឬទំនិញ?

ទាំងនេះអាចកំណត់ទំហំផ្លេតហ្វម ឬកាប៊ីន និងទម្ងន់ផ្ទុកដែលត្រូវការ។ ជណ្តើរយន្តសម្រាប់អ្នកប្រើរទេះរុញត្រូវមានទំហំប្រើប្រាស់គ្រប់គ្រាន់សម្រាប់រទេះ និងអ្នកធ្វើដំណើរ។ ទទឹងទ្វារ ទិសចូល និងកន្លែងនៅមុខទ្វារគ្រប់ជាន់ក៏សំខាន់ដែរ។ ជណ្តើរយន្តដឹកទំនិញត្រូវមានតម្រូវការផ្សេងទៀត ព្រោះទំហំ និងទម្ងន់របស់ទំនិញត្រូវយកចិត្តទុកដាក់ជាងមុន។

តើជណ្តើរយន្តពាណិជ្ជកម្មត្រូវការទំហំប៉ុន្មាន?

ជណ្តើរយន្តពាណិជ្ជកម្មមិនមានទំហំស្តង់ដារតែមួយសម្រាប់គ្រប់ជណ្តើរយន្តពាណិជ្ជកម្មទេ។ ទំហំអាស្រ័យលើប្រភេទ សមត្ថភាពផ្ទុក ការរៀបចំទ្វារ តម្រូវការចូលប្រើ សំណង់ប្រអប់ជណ្តើរយន្ត និងប្លង់អគារ។ ហេតុនេះ ស្ថាបត្យករគួរបញ្ជាក់ទំហំជណ្តើរយន្តតាំងពីដំណាក់កាលរចនា។

  • ទំហំគ្រោងជណ្តើរយន្ត៖ ផ្ទៃសរុបដែលត្រូវទុកសម្រាប់រចនាសម្ព័ន្ធជណ្តើរយន្ត។
  • ទំហំផ្លេតហ្វម ឬកាប៊ីន៖ ផ្ទៃប្រើប្រាស់ដែលអ្នកដំណើរឈរ។
  • ទទឹងច្រកទ្វារ៖ ទំហំច្រកចូលសុទ្ធសម្រាប់មនុស្ស អ្នកប្រើរទេះរុញ រទេះដឹកឥវ៉ាន់ ឬទំនិញ។

ជណ្តើរយន្តដែលមើលទៅដាក់បានលើប្លង់ អាចនៅតែមានបញ្ហាបើខ្វះកន្លែងសម្រាប់ទ្វារ រចនាសម្ព័ន្ធ រណ្តៅ កម្ពស់ខាងលើ ឬផ្លូវចូលនៅមុខទ្វារជាន់។ សម្រាប់ការកែលម្អអគារចាស់ ការវាស់វែងទីតាំងលម្អិតកាន់តែសំខាន់។

តើជណ្តើរយន្តពាណិជ្ជកម្មត្រូវការរណ្តៅឬទេ?

ជណ្តើរយន្តពាណិជ្ជកម្មជាច្រើនត្រូវការរណ្តៅ ប៉ុន្តែជម្រៅខុសគ្នាតាមបច្ចេកវិទ្យា និងផលិតផល។ ប្រព័ន្ធខ្លះអាចប្រើរណ្តៅរាក់ ឬជម្រាលឡើងជំនួសបាន។

រណ្តៅគឺជាកន្លែងនៅក្រោមកម្រិតជាន់ឈប់ទាបបំផុត។ ជណ្តើរយន្តដឹកអ្នកដំណើរធម្មតាអាចត្រូវការរណ្តៅជ្រៅជាងប្រព័ន្ធសម្រាប់អគារទាបមួយចំនួន។ ទំហំជាក់លាក់ត្រូវយកពីគំនូរបច្ចេកទេសរបស់ក្រុមហ៊ុនផលិតម៉ូដែលដែលបានជ្រើស។ ឧទាហរណ៍ ជម្រើស Cibes ខ្លះត្រូវការរណ្តៅរាក់ ឬអាចប្រើជម្រាលឡើង ប្រសិនបើការកំណត់របស់ផលិតផលអនុញ្ញាត។ ជណ្តើរយន្តនេះអាចជួយពេលដំឡើងក្នុងអគារដែលមានស្រាប់ ហើយមានការពិបាកក្នុងការជីករណ្តៅជ្រៅ។ កុំកំណត់ជម្រៅរណ្តៅតាមការណែនាំទូទៅលើអ៊ីនធឺណិត ត្រូវប្រើគំនូរដែលបានប្លង់សម្រាប់ម៉ូដែលដែលនឹងដំឡើងពិតប្រាកដ។

តើជណ្តើរយន្តពាណិជ្ជកម្មត្រូវការគ្រោងបេតុងឬទេ?

មិនមែនគ្រប់ករណីទាំងអស់នោះទេ។ ប្រព័ន្ធខ្លះត្រូវការសាងសង់គ្រោង ខណៈប្រព័ន្ធផ្សេងអាចផ្គត់ផ្គង់ជាមួយរចនាសម្ព័ន្ធគ្រោងផលិតជាមួយខ្លួន។

ជណ្តើរយន្តធម្មតាអាចដំឡើងក្នុងគ្រោងបេតុង ឬជញ្ជាំងឥដ្ឋដែលរៀបចំជាផ្នែកនៃអគារ។ ជណ្តើរយន្តខ្លះ រួមទាំងម៉ូដែល Cibes ដែលបានជ្រើស អាចផ្គត់ផ្គង់ជាមួយគ្រោងម៉ូឌុលរួមបញ្ចូល។ វាមានប្រយោជន៍សម្រាប់អគារពាណិជ្ជកម្មទាបដែលមិនទាន់មានប្រអប់ជណ្តើរយន្ត។ ប្រអប់ផលិតជាមុនក៏អាចក្លាយជាផ្នែកនៃការរចនាខាងក្នុង។ ឧទាហរណ៍ បន្ទះកញ្ចក់ជួយឱ្យតំបន់ជណ្តើរយន្តមើលទៅបើកចំហ។ ស្ថាបត្យករ និងអ្នកអភិវឌ្ឍគម្រោងគួរជ្រើសរវាងការសាងសង់គ្រោងជណ្តើរយន្ត និងប្រអប់រួមជាមួយជណ្តើរយន្តតាំងពីដំបូង ដើម្បីជៀសវាងការកែប្រែធំនៅពេលក្រោយ។

តើជណ្តើរយន្តពាណិជ្ជកម្មត្រូវការបន្ទប់ម៉ាស៊ីនឬទេ?

ជណ្តើរយន្តពាណិជ្ជកម្មអាស្រ័យលើបច្ចេកវិទ្យារបស់ជណ្តើរយន្ត។ ប្រព័ន្ធបែបប្រពៃណីអាចត្រូវការកន្លែងម៉ាស៊ីនដាច់ដោយឡែក ខណៈប្រព័ន្ធគ្មានបន្ទប់ម៉ាស៊ីន និងប្រព័ន្ធខ្នាតតូចផ្សេងទៀតអាចកាត់បន្ថយ ឬលុបតម្រូវការនោះ។ អ្នកទាំងអស់គ្នាគួរពិនិត្យ៖

  • កន្លែងណាជាទីតាំងដាក់ឧបករណ៍ដ្រាយ
  • កន្លែងចូលសម្រាប់ថែទាំ
  • តម្រូវការអគ្គិសនី
  • តម្រូវការខ្យល់ចេញចូល ប្រសិនបើមាន
  • ទំហំប្រអប់ និងកម្ពស់ខាងលើ

ការមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក មិនមានន័យថាគ្មានឧបករណ៍បច្ចេកទេសទេ។ ឧបករណ៍នៅតែត្រូវដាក់នៅទីតាំងមានសុវត្ថិភាព និងងាយចូលទៅដល់តាមការរចនាជណ្តើរយន្ត។

ជណ្តើរយន្តពាណិជ្ជកម្ម Cibes ប្រព័ន្ធវីសស្ពឺ ដំឡើងនៅកណ្ដាលជណ្តើរជើងនៅកម្ពុជា។
ជណ្តើរយន្តពាណិជ្ជកម្ម Cibes ប្រព័ន្ធវីសស្ពឺ ដំឡើងនៅចន្លោះកណ្ដាលជណ្តើរជើងក្នុងប្រទេសកម្ពុជា។

តើជណ្តើរយន្តពាណិជ្ជកម្មគួរមានមុខងារសុវត្ថិភាពអ្វីខ្លះ?

ជណ្តើរយន្តពាណិជ្ជកម្មគួរមានប្រព័ន្ធសុវត្ថិភាពសមនឹងប្រភេទ គោលបំណងប្រើប្រាស់ ស្តង់ដារដែលអនុវត្ត និងតម្រូវការគម្រោង។ អាស្រ័យលើការរចនា មុខងារសំខាន់ៗអាចរួមមាន៖

  • ប្រព័ន្ធចាក់សោទ្វារដោយសុវត្ថិភាព ដើម្បីកុំឱ្យជណ្តើរយន្តដំណើរការពេលទ្វារជាន់មិនបានបិទត្រឹមត្រូវ។
  • ប៊ូតុងឈប់បន្ទាន់ សម្រាប់បញ្ឈប់ជណ្តើរយន្តនៅពេលអាសន្ន។
  • ប្រព័ន្ធសំឡេងរោទិ៍ ដើម្បីសុំជំនួយពេលចាំបាច់។
  • ប្រព័ន្ធជួយសង្គ្រោះពេលអាសន្ន ដើម្បីជួយអ្នកដំណើរចេញដោយសុវត្ថិភាពនៅពេលដាច់ភ្លើង ឬមានអាសន្ន។
  • ប្រព័ន្ធការពារផ្ទុកលើសទម្ងន់ ដើម្បីទប់ស្កាត់ការដំណើរការពេលលើសទម្ងន់កំណត់។
  • គែមសុវត្ថិភាព ឬពន្លឺសុវត្ថិភាព ដើម្បីចាប់ឃើញឧបសគ្គនៅច្រកចូល ឬតំបន់ដែលមានចលនា។

  • ការកំណត់ការចូលទៅកាន់គ្រឿងចលនា ដើម្បីកាត់បន្ថយការប៉ះពាល់នឹងគ្រឿងម៉ាស៊ីន។

សម្រាប់ជណ្តើរយន្ត Cibes ប្រព័ន្ធវីសស្ពឺ ស្តង់ដារអឺរ៉ុប EN 81-41 គ្របដណ្តប់លើផ្លេតហ្វមលើកបញ្ឈរដែលបង្កើតឡើងសម្រាប់អ្នកមានការលំបាកក្នុងការធ្វើចលនា។ ផលិតផលជណ្តើរយន្តផ្លេតហ្វម Cibes ដែលសមនឹងការប្រើប្រាស់ពាក់ព័ន្ធ អាចផ្គត់ផ្គង់តាមវិញ្ញាបនបត្រ និងស្តង់ដារផលិតផលដែលអនុវត្ត។

អ្នកទាំងអស់គ្នត្រូវពិនិត្យវិញ្ញាបនបត្រជាក់លាក់សម្រាប់ម៉ូដែល និងគម្រោងនីមួយៗជានិច្ច។ សម្រាប់គម្រោងពាណិជ្ជកម្មនៅកម្ពុជា សូមស្នើឱ្យអ្នកផ្គត់ផ្គង់ផ្តល់ឯកសារបច្ចេកទេស និងវិញ្ញាបនបត្រពាក់ព័ន្ធនឹងម៉ូដែលដែលស្នើ ជាជាងពឹងលើខិត្តប័ណ្ណលក់ប៉ុណ្ណោះ។

វិញ្ញាបនបត្រ EC-Type Examination របស់ Cibes ដែលផ្អែកលើស្តង់ដារ EN 81-41 និង EN 81-20។
ម៉ូដែលជណ្តើរយន្ត Cibes មានវិញ្ញាបនបត្រ EC-Type ដែលផ្អែកលើផ្នែកពាក់ព័ន្ធនៃ EN 81-41:2010 និង EN 81-20:2020។

តើគួរពិនិត្យអ្វីខ្លះមុនទិញជណ្តើរយន្តពាណិជ្ជកម្ម?

ចាប់ផ្តើមពីអគារ និងអ្នកប្រើ មុនមើលកាតាឡុកជណ្តើរយន្ត។ មុនស្នើសុំសំណើចុងក្រោយ អ្នកគួរអាចឆ្លើយសំណួរមូលដ្ឋានទាំងនេះ៖

  1. តើត្រូវការប៉ុន្មានជាន់ និងប៉ុន្មានចំណត?
  2. តើកម្ពស់ពីជាន់ទៅជាន់ និងកម្ពស់ធ្វើដំណើរសរុបប៉ុន្មាន?
  3. តើរំពឹងថាមានមនុស្សប៉ុន្មាននាក់ប្រើជណ្តើរយន្ត?
  4. តើត្រូវអាចដឹកអ្នកប្រើរទេះរុញបានឬទេ?
  5. តើដឹកអ្នកដំណើរ ទំនិញ ឬទាំងពីរ?
  6. តើមានទីតាំងទំនេរប៉ុន្មាន?
  7. តើជាគម្រោងសាងសង់ថ្មី ឬកែលម្អអគារចាស់?
  8. តើត្រូវដំឡើងក្នុងអគារ ឬក្រៅអគារ?
  9. តើមានប្រភពអគ្គិសនីអ្វី?
  10. តើមានស្តង់ដារសុវត្ថិភាព និងឯកសារអ្វីខ្លះអនុវត្តចំពោះប្រព័ន្ធដែលបានស្នើ?

ស្ថាបត្យករគួរសុំគំនូរបច្ចេកទេសរបស់ជណ្តើរយន្ត មុនបញ្ចប់ការកំណត់ចំនូនជាន់ និងការតុបតែងជុំវិញអគារ។ កំហុសទំហំតិចតួចអាចចំណាយច្រើនក្រោយការសាងសង់បានចាប់ផ្តើម។

តើគម្រោងពាណិជ្ជកម្មនៅកម្ពុជាគួរគិតពីអ្វីខ្លះ?

គម្រោងនៅកម្ពុជាគួរពិចារណាស្ថានភាពអគារ អាកាសធាតុ អគ្គិសនី ផ្លូវចូលសម្រាប់ដំឡើង ជំនួយបច្ចេកទេស និងរបៀបនៃការប្រើប្រាស់។ ការដំឡើងក្រៅអគារត្រូវយកចិត្តទុកដាក់ជាពិសេសដូចជា កម្តៅ ភ្លៀង ការបង្ហូរទឹក និងការប៉ះពាល់នឹងអាកាសធាតុអាចប៉ះពាល់ដល់ជណ្តើរយន្ត និងសំណង់ជុំវិញផងដែរ។

ការកែលម្អអគារនៅភ្នំពេញអាចជួបផ្លូវចូលចង្អៀត រចនាសម្ព័ន្ធក្នុងអគារ ឬទីតាំងមានកំណត់សម្រាប់គ្រោងជណ្តើរយន្តធម្មតា។ គម្រោងក្រៅភ្នំពេញគួរពិភាក្សាជាមួយអ្នកផ្គត់ផ្គង់អំពីការដឹកជញ្ជូន កាលវិភាគដំឡើង គ្រឿងបន្លាស់ និងផ្លូវចូលសម្រាប់ថែទាំថ្ងៃក្រោយ។

សំខាន់បំផុត ត្រូវបញ្ជាក់ថាស្តង់ដារបច្ចេកទេស ការអនុម័ត និងលក្ខខណ្ឌក្នុងស្រុកអ្វីខ្លះអនុវត្តចំពោះអគារ និងជណ្តើរយន្តជាក់លាក់របស់អ្នក។ លក្ខខណ្ឌអាចខុសតាមគម្រោង និងអាចផ្លាស់ប្តូរ។ ដូច្នេះគួរផ្ទៀងផ្ទាត់ជាមួយអ្នកជំនាញ និងផ្នែកខាងពាក់ព័ន្ធ មិនមែនសន្និដ្ឋានតាមអត្ថបទទូទៅទេ។

ជណ្តើរយន្តពាណិជ្ជកម្ម Cibes ដំឡើងនៅចន្លោះកណ្ដាលជណ្តើរជើងដែលមានស្រាប់។
ជណ្តើរយន្តពាណិជ្ជកម្ម Cibes ដំឡើងនៅចន្លោះកណ្ដាលជណ្តើរជើងដែលមានស្រាប់ ដើម្បីប្រើទីតាំងឱ្យមានប្រសិទ្ធភាព និងជួយការធ្វើដំណើររវាងជាន់។

តើគម្រោងពាណិជ្ជកម្មបែបណាអាចពិចារណាក្នុងការជ្រើសរើសជណ្តើរយន្ត Cibes?

ជណ្តើរយន្ត Cibes អាចពិចារណាជសម្រាប់គម្រោងពាណិជ្ជកម្មអគារទាប និងគម្រោងដែលផ្តោតលើការចូលប្រើមួយចំនួន នៅពេលទំហំ ការងារសំណង់ ជាមួយស្ថាបត្យកម្មត្រូវការកែលម្អតិចតួច។

ប្រព័ន្ធជណ្តើរយន្តវីសស្ពឺ Cibes មានជម្រើសជាមួយគ្រោងរបស់ខ្លួន។ អាស្រ័យលើម៉ូដែល លក្ខណៈអាចរួមមានរណ្តៅរាក់ អគ្គិសនីមួយហ្វា ទំហំដំឡើងតូច គ្រោងកញ្ចក់ និងការរចនាដែលផ្តោតលើការចូលប្រើប្រាស់។

ទោះជាយ៉ាងណា ជណ្តើរយន្តវីសស្ពឺមិនអាចជំនួសជណ្តើរយន្តដឹកអ្នកដំណើរគ្រប់គម្រោងទេ។ សណ្ឋាគារដែលមានអ្នកប្រើច្រើន អគារការិយាល័យធំ ឬអគារពាណិជ្ជកម្មខ្ពស់ អាចត្រូវការប្រភេទផ្សេង ដោយផ្អែកលើចំនួនអ្នកប្រើ ល្បឿន សមត្ថភាពផ្ទុក កម្ពស់ធ្វើដំណើរ និងតម្រូវការបទប្បញ្ញត្តិ។

Cibes Lift Cambodia អាចពិនិត្យប្លង់អគារ និងគោលបំណងប្រើប្រាស់ ដើម្បីកំណត់ថាប្រព័ន្ធ Cibes សមនឹងគម្រោងដែរឬទេ មុនចាប់ផ្តើមរៀបចំផែនការលម្អិត។

សំណួរដែលគេសួរញឹកញាប់អំពីជណ្តើរយន្តពាណិជ្ជកម្ម


តើអ្វីជាភាពខុសគ្នារវាងជណ្តើរយន្តសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម និងជណ្តើរយន្តសម្រាប់ដឹកជញ្ជូនអ្នកដំណើរ?

ជណ្តើរយន្តពាណិជ្ជកម្មសំដៅលើជណ្តើរយន្តដែលប្រើក្នុងអាជីវកម្ម ឬអគារបើកទទួលសាធារណជន។ ជណ្តើរយន្តដឹកអ្នកដំណើរត្រូវបានរចនាជាពិសេសសម្រាប់ដឹកអ្នកដំណើរ។ អាស្រ័យលើគម្រោង អគារពាណិជ្ជកម្មអាចប្រើជណ្តើរយន្តដឹកអ្នកដំណើរ ជណ្តើរយន្តដឹកទំនិញ ឬប្រភេទផ្សេងទៀត។

តើជណ្តើរយន្តសម្រាប់អគារពាណិជ្ជកម្មអាចប្រើប្រាស់សម្រាប់រទេះរុញបានដែរឬទេ?

បាន។ ប្រព័ន្ធជាច្រើនអាចបម្រើអ្នកប្រើរទេះរុញ ប្រសិនបើទំហំផ្លេតហ្វម ឬកាប៊ីន ច្រកទ្វារ កន្លែងមុខទ្វារ ប៊ូតុងបញ្ជា និងតម្រូវការចូលប្រើផ្សេងៗត្រូវបានរចនាត្រឹមត្រូវ។

តើជណ្តើរយន្តសម្រាប់អាជីវកម្មទាំងអស់សុទ្ធតែត្រូវការរណ្តៅជម្រៅជ្រៅដែរឬទេ?

ទេ។ តម្រូវការរណ្តៅខុសគ្នាតាមបច្ចេកវិទ្យា ប្រព័ន្ធខ្លះត្រូវការរណ្តៅជ្រៅ ខណៈជណ្តើរយន្តខ្លះអាចប្រើរណ្តៅរាក់ ឬជម្រាលឡើងក្នុងការកំណត់ដែលសមស្រប។

តើជណ្តើរយន្តសម្រាប់ប្រើប្រាស់ក្នុងអគារពាណិជ្ជកម្មអាចដំណើរការដោយប្រើប្រាស់ប្រព័ន្ធអគ្គិសនីដែលមានតែមួយហ្វា (single-phase) បានដែរឬទេ?

ខ្លះអាចបាន។ តម្រូវការអគ្គិសនីខុសតាមផលិតផល។ ជណ្តើរយន្ត Cibes សម្រាប់អគារទាបមួយចំនួនប្រើអគ្គិសនី 220V មួយហ្វា ខណៈប្រព័ន្ធជណ្តើរយន្តពាណិជ្ជកម្មផ្សេងអាចត្រូវការបីហ្វា។

តើខ្ញុំអាចបន្ថែមជណ្តើរយន្តទៅក្នុងអគារពាណិជ្ជកម្មចាស់បានដែរឬទេ?

ជាញឹកញាប់អាចបាន។ ប៉ុន្តែត្រូវស្ទង់ទីតាំងជាមុន ដើម្បីពិនិត្យទំហំ រចនាសម្ព័ន្ធ ចន្លោះតាមជាន់ អគ្គិសនី ផ្លូវចូល និងទីតាំងដែលអាចដំឡើង។

តើជណ្តើរយន្តសម្រាប់អគារពាណិជ្ជកម្មអាចបម្រើដល់ចំនួនប៉ុន្មានជាន់?

គ្មានចំនួនជាន់កំណត់តែមួយសម្រាប់គ្រប់ប្រភេទទេ។ វាអាស្រ័យលើបច្ចេកវិទ្យា និងផលិតផលជាក់លាក់។ ជណ្តើរយន្តជាទូទៅប្រើក្នុងអគារទាប ខណៈជណ្តើរយន្តដឹកអ្នកដំណើរធម្មតាអាចបម្រើអគារខ្ពស់ជាងច្រើន។

តើជណ្តើរយន្តសម្រាប់ប្រើប្រាស់ក្នុងអាគារពាណិជ្ជកម្មត្រូវការគ្រោងជណ្តើរយន្ត (shaft) ផ្ទាល់ខ្លួនដែរឬទេ?

ជណ្តើរយន្តត្រូវការផ្លូវធ្វើដំណើរដែលមានការការពារ ប៉ុន្តែមិនមានន័យថាត្រូវសាងសង់គ្រោងបេតុងបែបប្រពៃណីជានិច្ចទេ។ ប្រព័ន្ធខ្លះផ្គត់ផ្គង់ជាមួយប្រអប់ផលិតជាមុនរួមបញ្ចូល។

តើអ្នកអាចដំឡើងជណ្តើរយន្តសម្រាប់អាគារពាណិជ្ជកម្មនៅក្នុងអាគារដែលមានស្រាប់បានដែរឬទេ?

អាចបានសម្រាប់អគារដែលមានស្រាប់ជាច្រើន ប៉ុន្តែត្រូវពិនិត្យទំហំទីតាំង និងរចនាសម្ព័ន្ធជាមុន។

គម្រោងកែលម្អអគារច្រើនមានកម្រិតជាងការសាងសង់ថ្មី។ ក្រុមគម្រោងត្រូវរកផ្លូវកាត់តាមអគារ ដោយគិតពីធ្នឹម បន្ទះជាន់ ជណ្តើរជើង ប្រព័ន្ធទឹកភ្លើង ទ្វារ និងផ្លូវដើរ។ ទីតាំងអាចរួមមានចន្លោះជណ្តើរជើង កន្លែងទូលាយក្នុងអគារ ឬកន្លែងក្រៅជាប់អគារ។ ជណ្តើរយន្តទំហំតូច រណ្តៅរាក់ ឬមានគ្រោងមកជាមួយស្រាប់អាចជួយបានក្នុងគម្រោងខ្លះ។ ការពិនិត្យទីតាំងគឺជាវិធីមានសុវត្ថិភាពបំផុតសម្រាប់កំណត់អ្វីដែលអាចធ្វើបាន មុនកែប្រែអគារ។

តើជណ្តើរយន្តពាណិជ្ជកម្មសមនឹងគម្រោងរបស់អ្នកឬទេ?

ជណ្តើរយន្តពាណិជ្ជកម្មអាចធ្វើឱ្យការចូលប្រើ និងការធ្វើដំណើររវាងជាន់ក្នុងការិយាល័យ ហាង សណ្ឋាគារ គ្លីនិក បន្ទប់តាំងបង្ហាញ សាលារៀន និងអគារផ្សេងៗកាន់តែមានភាពងាយស្រួល។ ប៉ុន្តែការជ្រើសរើសមិនមែនត្រឹមតែជ្រើសរចនាផ្នែកខាងក្នុងនោះទេ។

ចាប់ផ្តើមពីរបៀបដែលអគារនឹងប្រើជណ្តើរយន្តពិតប្រាកដ។ ពិនិត្យចំនួនអ្នកប្រើ សមត្ថភាពផ្ទុក កម្ពស់ធ្វើដំណើរ ទំហំ ការចូលប្រើ រណ្តៅ និងប្រអប់ អគ្គិសនី ឯកសារសុវត្ថិភាព វិសាលភាពការដំឡើង និងការថែទាំរយៈពេលវែង។

សម្រាប់គម្រោងថ្មី ការរៀបចំផែនការមុនផ្តល់ភាពងាយស្រួលដល់ស្ថាបត្យករ និងអ្នកសាងសង់។ សម្រាប់អគារដែលមានស្រាប់ ការពិនិត្យទីតាំងលម្អិតអាចរកឃើញកន្លែងដំឡើងដែលប៉ះពាល់ដល់អគារតិចបំផុត។

បើអ្នកកំពុងពិចារណាជណ្តើរយន្តពាណិជ្ជកម្មសម្រាប់គម្រោងនៅកម្ពុជា Cibes Lift Cambodia អាចពិនិត្យប្លង់ ទំហំ ចំនួនជាន់ឈប់ និងគោលបំណងប្រើប្រាស់ ដើម្បីជួយកំណត់ថាប្រព័ន្ធ Cibes សមស្របតាមបច្ចេកទេសឬទេ។

ទស្សនាវីដេអូពេញ ដើម្បីស្វែងយល់ពីទំហំ ការដំឡើង សុវត្ថិភាព និងរបៀបជ្រើសជណ្តើរយន្តពាណិជ្ជកម្មសមនឹងគម្រោងរបស់អ្នក៖

ទស្សនាវីដេអូពេញដើម្បីស្វែងយល់បន្ថែម

Play

គម្រោងជណ្តើរយន្តជាក់ស្តែងជណ្តើរយន្តពាណិជ្ជកម្មនៅកម្ពុជា

គម្រោង: គ្លីនិកធ្មេញ នៅកម្ពុជា

ការប្រើប្រាស់៖ ពាណិជ្ជកម្ម
គោលបំណង៖ ធ្វើឱ្យការធ្វើដំណើររវាងជាន់កាន់តែងាយស្រួល
ដំណោះស្រាយ៖ ជណ្តើរយន្ត Cibes ដែលមានគ្រោងកញ្ចក់មកជាមួយ

ជណ្តើរយន្តពាណិជ្ជកម្ម Cibes ដំឡើងនៅគ្លីនិកធ្មេញមួយនៅកម្ពុជា

ឧទាហរណ៍មួយគឺជណ្តើរយន្ត Cibes ដែលបានដំឡើងក្នុងគ្លីនិកធ្មេញនៅកម្ពុជា។ គម្រោងនេះត្រូវការផ្លូវធ្វើដំណើររវាងជាន់ដែលងាយស្រួលសម្រាប់អ្នកជំងឺ ភ្ញៀវ និងបុគ្គលិក ព្រមទាំងដាក់ឱ្យសមនឹងផ្ទៃខាងក្នុងដែលមានស្រាប់។

ជណ្តើរយន្ត Cibes ដែលមានរចនាសម្ព័ន្ធមកជាមួយគ្រោងកញ្ចក់ផ្ឬាល់ ត្រូវបានដាក់បញ្ចូលក្នុងអគារ ដោយជួយកាត់បន្ថយតម្រូវការសាងសង់គ្រោងបេតុងធម្មតា។ រចនាកញ្ចក់ក៏ជួយឱ្យជណ្តើរយន្តសមនឹងបរិយាកាសគ្លីនិក ដោយមិនធ្វើឱ្យកន្លែងមើលទៅចង្អៀត។

គម្រោងប្រភេទនេះបង្ហាញថា ការជ្រើសជណ្តើរយន្តពាណិជ្ជកម្មត្រូវគិតលើសពីចំនួនជាន់។ ត្រូវពិចារណាអំពីទំហំ ការចូលប្រើ ប្លង់អគារ អ្នកប្រើប្រាស់ និងលក្ខខណ្ឌដំឡើង សុទ្ធតែប៉ះពាល់ដល់ជម្រើសសមស្រប។

គម្រោង៖ Post Bank នៅកម្ពុជា

ការប្រើប្រាស់៖ ពាណិជ្ជកម្ម
គោលបំណង៖ ធ្វើឱ្យការធ្វើដំណើររវាងជាន់កាន់តែងាយស្រួល
ដំណោះស្រាយ៖ ជណ្តើរយន្ត Cibes

ជណ្តើរយន្ត Cibes ត្រូវបានដំឡើងនៅ Post Bank ក្នុងប្រទេសកម្ពុជា។ គម្រោងនេះត្រូវការផ្លូវធ្វើដំណើររវាងជាន់ដែលងាយស្រួលសម្រាប់បុគ្គលិក អតិថិជន និងភ្ញៀវ ព្រមទាំងសមនឹងបរិយាកាសអគារធនាគារដែលមានស្រាប់។

ជណ្តើរយន្ត Cibes ត្រូវបានដំឡើងនៅ Post Bank ក្នុងប្រទេសកម្ពុជា។ គម្រោងនេះត្រូវការផ្លូវធ្វើដំណើររវាងជាន់ដែលងាយស្រួលសម្រាប់បុគ្គលិក អតិថិជន និងភ្ញៀវ ព្រមទាំងសមនឹងបរិយាកាសអគារធនាគារដែលមានស្រាប់។

គម្រោងនេះក៏បង្ហាញថា ការជ្រើសជណ្តើរយន្តពាណិជ្ជកម្មសម្រាប់ធនាគារ ឬការិយាល័យត្រូវគិតលើសពីសមត្ថភាពនៃការផ្ទុក ត្រូវពិចារណាអំពី ទំហំ ការចូលប្រើ ប្លង់អគារ សុវត្ថិភាព ការប្រើប្រចាំថ្ងៃ និងលក្ខខណ្ឌដំឡើង គួរត្រូវបានពិនិត្យទាំងអស់។

គម្រោង: គ្លីនិកសុខភាពផ្លូវចិត្ត វេជ្ជបណ្ឌិត ឈឹម សុធារ៉ា

ទីតាំង៖ បុរីជីបម៉ុង ៥៩៨ ភ្នំពេញ កម្ពុជា
ការប្រើប្រាស់៖ គ្លីនិក និងពាណិជ្ជកម្ម
គោលបំណង៖ ធ្វើឱ្យការចូលប្រើរវាងជាន់កាន់តែងាយស្រួល
ដំណោះស្រាយ៖ ជណ្តើរយន្ត Cibes

ជណ្តើរយន្តពាណិជ្ជកម្មដំឡើងនៅក្នុងគ្លីនីកសុខភាពផ្លូវចិត្ត

គម្រោងជណ្តើរយន្តពាណិជ្ជកម្មមួយទៀតគឺការដំឡើងជណ្តើរយន្ត Cibes នៅគ្លីនិកសុខភាពផ្លូវចិត្ត វេជ្ជបណ្ឌិត ឈឹម សុធារ៉ា ក្នុងបុរីជីបម៉ុង ៥៩៨ រាជធានីភ្នំពេញ។

សម្រាប់ថែសុខភាព ការធ្វើដំណើររវាងជាន់ដោយងាយស្រួលមានសារៈសំខាន់ចំពោះអ្នកជំងឺ ភ្ញៀវ វេជ្ជបណ្ឌិត និងបុគ្គលិក។ ជណ្តើរយន្ត Cibes ផ្តល់ផ្លូវធ្វើដំណើរឡើងចុះងាយស្រួល ព្រមទាំងប្រើទំហំអគារដែលមានឱ្យមានប្រសិទ្ធភាព។

គម្រោងនេះជាឧទាហរណ៍នៃការប្រើជណ្តើរយន្តពាណិជ្ជកម្មក្នុងគ្លីនិកនៅកម្ពុជា ដែលការចូលប្រើ សុវត្ថិភាព ទំហំ និងភាពងាយស្រួលក្នុងការប្រើប្រចាំថ្ងៃជាកត្តាសំខាន់។

គម្រោង: គ្លីនិក និងសម្ភពរួមមិត្ត

ទីតាំង៖ បុរីជីបម៉ុង ៥៩៨ ភ្នំពេញ កម្ពុជា
ការប្រើប្រាស់៖ គ្លីនិក និងពាណិជ្ជកម្ម
គោលបំណង៖ ធ្វើឱ្យការចូលប្រើរវាងជាន់កាន់តែងាយស្រួល
ដំណោះស្រាយ៖ ជណ្តើរយន្ត Cibes

ជណ្តើរយន្តពាណិជ្ជកម្មដំឡើងនៅចន្លោះជណ្តើរជើងនៅក្នុងគ្លីនិក មិងសម្ភពរួមមិត្ត

សម្រាប់មណ្ឌលសុខភាព ការចូលប្រើ សុវត្ថិភាព ទំហំ និងភាពងាយស្រួលក្នុងការប្រើប្រចាំថ្ងៃ ជាកត្តាសំខាន់នៅពេលជ្រើសជណ្តើរយន្តពាណិជ្ជកម្ម។

តើអ្នកត្រូវជ្រើសរើសជណ្តើរយន្តពាណិជ្ជកម្មនៅកម្ពុជាយ៉ាងដូចម្តេច?

ការជ្រើសជណ្តើរយន្តពាណិជ្ជកម្មសមស្របនៅកម្ពុជា ចាប់ផ្តើមពីការយល់អំពីអគារ និងរបៀបដែលមនុស្សនឹងប្រើវា។ ពិចារណាចំនួនជាន់ អ្នកប្រើប្រចាំថ្ងៃ ទំហំ ការចូលប្រើ អគ្គិសនី សុវត្ថិភាព លក្ខខណ្ឌដំឡើង និងការថែទាំថ្ងៃក្រោយ។

សម្រាប់អគារពាណិជ្ជកម្មទាប ដូចជាគ្លីនិក ការិយាល័យ ហាង បន្ទប់តាំងបង្ហាញ និងកន្លែងទទួលសាធារណជនផ្សេងទៀត អាចពិចារណាជណ្តើរយន្ត Cibes នៅពេលត្រូវការការដំឡើងទំហំតូច និងការចូលប្រើងាយស្រួល។ អាស្រ័យលើម៉ូដែល ជណ្តើរយន្តវីសស្ពឺ Cibes អាចមានប្រអប់រួមបញ្ចូល តម្រូវការរណ្តៅរាក់ និងការប្រើភ្លើងមួយហ្វាស។

គម្រោងពិតក្នុងអត្ថបទនេះក៏បង្ហាញពីការប្រើជណ្តើរយន្ត Cibes ក្នុងអគារពាណិជ្ជកម្ម និងមណ្ឌលសុខភាពនៅកម្ពុជា រួមទាំងគ្លីនិក និង Post Bank។

បើអ្នកកំពុងរៀបចំអគារពាណិជ្ជកម្មថ្មី ឬបន្ថែមជណ្តើរយន្តទៅអគារដែលមានស្រាប់ Cibes Lift Cambodia អាចពិនិត្យប្លង់ ទំហំ ចំនួនជាន់ឈប់ និងគោលបំណងប្រើប្រាស់ ដើម្បីជួយកំណត់ថាប្រព័ន្ធ Cibes សមស្របតាមបច្ចេកទេសសម្រាប់គម្រោងរបស់អ្នកឬទេ។

ស្នើសុំការប៉ាន់ស្មានតម្លៃដោយឥតគិតថ្លៃ - Cibes Lift Cambodia
(0)
(0 review)
ផ្កាយ 5
0%
ផ្កាយ 4
0%
ផ្កាយ 3
0%
ផ្កាយ 2
0%
ផ្កាយ 1
0%
មតិយោបល់ណាមួយអំពី តើជណ្តើរយន្តពាណិជ្ជកម្មប្រភេទណាសមស្របសម្រាប់អគារកម្ពស់ទាប?

បច្ចុប្បន្នមិនមានការវាយតម្លៃសម្រាប់ផលិតផលនេះទេ!

Latest News

ប្លុក & ព័ត៌មាន

ព័ត៌មាន - 24/09/2026
តើជណ្តើរយន្តពាណិជ្ជកម្មប្រភេទណាសមស្របសម្រាប់អគារកម្ពស់ទាប?

ការជ្រើសរើសជណ្តើរយន្តពាណិជ្ជកម្មសម្រាប់អគារកម្ពស់ទាប គួរតែមើលពីការប្រើប្រាស់ទីតាំងនៃអគារ, អ្នកដែលត្រូវប្រើជណ្តើរយន្ត និងទំហំដែលមាន។ សម្រាប់ហាង គ្លីនិក ការិយាល័យ ឬសណ្ឋាគារតូច មិនចាំបាច់ប្រើប្រព័ន្ធជណ្តើរយន្តដូចអគារខ្ពស់ដែលមានមនុស្សប្រើច្រើននោះទេ។ សម្រាប់គម្រោងជាច្រើននៅកម្ពុជា ជណ្តើរយន្តប្រើបច្ចេកវិទ្យាវីសស្ពឺអាចជួយសម្រួលការធ្វើដំណើររវាងជាន់ ដោយកាត់បន្ថយតម្រូវការរណ្តៅជ្រៅ បន្ទប់ម៉ាស៊ីនដាច់ដោយឡែក ឬគ្រោងបេតុងធំៗ។ ជម្រើសដែលសមស្របគួរផ្អែកលើចំនួនអ្នកប្រើ ប្លង់អគារ និងតម្រូវការនៃការចូលប្រើជាក់ស្តែង។ TL;DR: តើអ្នកគួរដឹងអ្វីខ្លះអំពីជណ្តើរយន្តពាណិជ្ជកម្ម? តើជណ្តើរយន្តពាណិជ្ជកម្មជាអ្វី? ជណ្តើរយន្តពាណិជ្ជកម្ម គឺជាប្រព័ន្ធធ្វើដំណើរឡើងចុះដែលប្រើក្នុងអគារដែលបុគ្គលិក អតិថិជន ភ្ញៀវ អ្នកស្នាក់នៅ អ្នកជំងឺ ឬទំនិញ ត្រូវធ្វើដំណើររវាងជាន់។ បើប្រៀបធៀបនឹងជណ្តើរយន្តសម្រាប់ផ្ទះឯកជន ជណ្តើរយន្តពាណិជ្ជកម្មជាទូទៅត្រូវគិតពីចំនួនអ្នកប្រើច្រើនជាង និងតម្រូវការរបស់អ្នកប្រើដែលទូលំទូលាយជាង។ អ្នកអាចឃើញជណ្តើរយន្តសម្រាប់អគារពាណិជ្ជកម្មនៅ៖ ដូច្នេះ “ជណ្តើរយន្តពាណិជ្ជកម្ម” គ្របដណ្តប់ជណ្តើរយន្តជាច្រើនប្រភេទ។ ជណ្តើរយន្តដឹកអ្នកដំណើរក្នុងអគារការិយាល័យខ្ពស់ មានតម្រូវការខុសពី ជណ្តើរយន្តផ្លេតហ្វូម សម្រាប់ភាពងាយស្រួលចូលប្រើនៅក្នុង Showroom ពីរជាន់។ ដូច្នេះ ត្រូវយល់ពីការប្រើប្រាស់អគារជាក់ស្តែង មុនជ្រើសរើសម៉ូដែល។ តើជណ្តើរយន្តពាណិជ្ជកម្មខុសពីជណ្តើរយន្តសម្រាប់ផ្ទះយ៉ាងដូចម្តេច? ភាពខុសគ្នាសំខាន់គឺរបៀបប្រើប្រាស់ និងស្តង់ដារ ឬលក្ខខណ្ឌអគារដែលពាក់ព័ន្ធ។ ជណ្តើរយន្តផ្ទះជាទូទៅសម្រាប់លំនៅឋានឯកជន និងមានចំនួនប្រើប្រចាំថ្ងៃតិចជាង។ ជណ្តើរយន្តពាណិជ្ជកម្មអាចមានអ្នកប្រើជាច្រើនពេញមួយថ្ងៃ ហើយអាចត្រូវការទម្ងន់ផ្ទុក ល្បឿន ប្រភេទទ្វារ មុខងារសម្រាប់ភាពងាយស្រួលចូលប្រើ […]

ព័ត៌មាន - 19/08/2026
តើគួរជ្រើសរើសជណ្តើរយន្តនាំចូលបែបណានៅកម្ពុជា?

សេចក្តីសង្ខេប៖ ជណ្តើរយន្តនាំចូលអាចជួយឱ្យការឡើងចុះក្នុងវីឡា ផ្ទះល្វែង ឬផ្ទះដែលកំពុងជួសជុលកាន់តែមានភាពងាយស្រួល។ ប៉ុន្តែពាក្យថា «នាំចូល» មិនអាចបញ្ជាក់ថាជណ្តើរយន្តនោះមានសុវត្ថិភាព ឬសមស្របសម្រាប់ផ្ទះរបស់អ្នកនោះទេ។ អ្នកគួរពិនិត្យក្រុមហ៊ុនផលិត ម៉ូដែលជាក់លាក់ ឯកសារសុវត្ថិភាព ទំហំប្រើប្រាស់ តម្រូវការគ្រោងជណ្តើរយន្ត ប្រព័ន្ធអគ្គិសនី ការដំឡើង ការធានា ផែនការនៃការថែទាំ និងផ្នែកគ្រឿងបន្លាស់នៅកម្ពុជា។ អ្នកទាំងអស់គ្នាគួររៀបចំការចុះពិនិត្យទីតាំង និងមានគំនូរបច្ចេកទេសរបស់គម្រោង មុនចាប់ផ្តើមការងារសំណង់។ ជណ្តើរយន្តនាំចូលដែលសមស្រប ត្រូវមានភាពសមស្របនឹងអគារ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងមានសេវាកម្មក្នុងស្រុកដែលអាចទុកចិត្តបានបន្ទាប់ពីប្រគល់ជូន។ តើជណ្តើរយន្តនាំចូលជាអ្វី? ជណ្តើរយន្តនាំចូល គឺជាប្រព័ន្ធជណ្តើរយន្តដែលផលិតនៅក្រៅប្រទេសយ៉ាងពេញលេញ ហើយនាំមកដំឡើងក្នុងប្រទេស។ វាអាចដឹកមកជាប្រព័ន្ធដែលបានវេចខ្ចប់រួច ឬជាគ្រឿងបង្គុំដែលរៀបចំពីរោងចក្រ សម្រាប់ឱ្យអ្នកបច្ចេកទេសដែលបានបណ្តុះបណ្តាលដំឡើងនៅទីតាំងគម្រោងផ្ទាល់។ ជណ្តើរយន្តនាំចូលមានច្រើនប្រភេទ ដូចជា ជណ្តើរយន្តក្នុងផ្ទះ ជណ្តើរយន្តផ្លេតហ្វូម ជណ្តើរយន្តកាប៊ីន ជណ្តើរយន្តសម្រាប់អ្នកដំណើរ និងប្រព័ន្ធផ្សេងៗសម្រាប់អគារកម្ពស់ទាប។ សម្រាប់លំនៅឋាន វាអាចប្រើក្នុងវីឡា ផ្ទះល្វែង ឬគម្រោងដែលកំពុងជួសជុល។ ម៉ូដែលខ្លះមានគ្រោងជណ្តើរយន្តភ្ជាប់មកជាមួយ ត្រូវការរណ្តៅរាក់ មានកម្ពស់ជាន់លើដែលមានកម្រិត ឬមិនត្រូវការបន្ទប់ម៉ាសុីនដាច់ដោយឡែក។ លក្ខណៈទាំងនេះខុសគ្នាតាមម៉ូដែល ដូច្នេះគំនូរបច្ចេកទេសពិតជាមានសារៈសំខាន់ជាងឈ្មោះផលិតផលទូទៅទៀត។ ពាក្យថា «នាំចូល» គ្រាន់តែបញ្ជាក់ពីប្រភពដើមរបស់ផលិតផលប៉ុណ្ណោះ។ ប៉ុន្តែវាមិនអាចធានាអំពីសុវត្ថិភាព គុណភាព ឬអាយុកាលនៃការប្រើប្រាស់នោះទេ។ […]

ព័ត៌មាន ព័ត៌មាន - 22/07/2026
ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន៖ ការណែនាំសម្រាប់គេហដ្ធាន និងអគារ

អ្នកទាំងអស់គ្នាកំពុងសាងសង់គេហដ្ឋានថ្មី កំពុងជួសជុលជាមួយអគារចាស់ ឬកំពុងរៀបចំគម្រោងពាណិជ្ជកម្មទេ ការជ្រើសរើសជណ្តើរយន្តដែលសមស្របគឺជាការសម្រេចចិត្តដ៏សំខាន់មួយ។ បច្ចុប្បន្ននេះ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន (Machine Room-Less Lift ឬ MRL Lift) កំពុងក្លាយជាជម្រើសដ៏ពេញនិយមបំផុត។ ជណ្តើរយន្តដែលគ្មានបន្ទប់ម៉ាសុីខុសពីជណ្តើរយន្តបែបប្រពៃណីខ្លះដែលត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក ជណ្តើរយន្តប្រភេទនេះបានបញ្ចូលប្រព័ន្ធឡើងចុះ និងឧបករណ៍សំខាន់ៗផ្សេង ឬរចនាសម្ព័ន្ធរបស់ជណ្តើរយន្តផ្ទាល់។ ការរចនានេះជួយសន្សំសំចៃកន្លែង កាត់បន្ថយការងារសំណង់ និងផ្តល់ភាពបត់បែនកាន់តែច្រើនសម្រាប់ស្ថាបត្យករ និងម្ចាស់ផ្ទះផ្ទាល់។ ប៉ុន្តែតើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនទាំងអស់ដូចគ្នាដែរឬទេ? តើមានបច្ចេកវិទ្យាអ្វីខ្លះ? តើមានតម្លៃប៉ុន្មាន? តើវាសមស្របសម្រាប់គ្រប់ប្រភេទអគារដែរឬទេ? ការណែនាំនេះនឹងឆ្លើយសំណួរទាំងនេះ ហើយពន្យល់យ៉ាងក្បោះក្បាយអំពីជណ្តើរយន្តគ្មានបន្ទប់ម៉ាសុីនដែលអ្នកទាំងអស់គ្នាគួរដឹងមុនពេលវិនិយោគលើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន។ TL;DR 1. តើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនគឺជាអ្វី? ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន គឺជាប្រភេទជណ្តើរយន្តដែលត្រូវបានរចនាឡើងដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីនដាច់ដោយឡែកសម្រាប់ដាក់ម៉ូទ័រ ប្រព័ន្ធគ្រប់គ្រង និងឧបករណ៍ដំណើរការផ្សេងៗទៀត។ ជំនួសមកវិញ សមាសធាតុទាំងនេះត្រូវបានដំឡើងបញ្ចូលនៅក្នុងគ្រោងជណ្តើរយន្តឬរួមបញ្ចូលជាមួយរចនាសម្ព័ន្ធរបស់ជណ្តើរយន្តផ្ទាល់។ ជណ្តើរយន្តបែបប្រពៃណីជាច្រើនត្រូវការបន្ទប់ម៉ាស៊ីនបន្ថែម ដែលអាចស្ថិតនៅលើដំបូលនៃជណ្តើរយន្ត ឬនៅជាប់នឹងគ្រោងជណ្តើរយន្ត។ ការត្រូវការបន្ទប់បន្ថែមនេះអាចបង្កើនទៅលើតម្លៃក្នុងការសាងសង់ ប្រើប្រាស់ទីតាំងអគារច្រើន និងធ្វើឲ្យការតុបតែងអគារមានភាពចង្អៀតផងដែរ។ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនអាចបំបាត់ជាមួយតម្រូវការទាំងអស់នេះ ប៉ុន្តែនៅតែផ្តល់នូវដំណើរការដែលមានប្រសិទ្ធភាព ភាពជឿជាក់ និងសុវត្ថិភាពខ្ពស់ជានិច្ច។ បច្ចុប្បន្នជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនត្រូវបានដំឡើងយ៉ាងច្រើននៅក្នុង៖ ការរចនាដែលមានទំហំតូច និងប្រើប្រាស់ទីតាំងបានយ៉ាងប្រសិទ្ធភាព ដែលធ្វើឱ្យជណ្តើរយន្តប្រភេទនេះមានប្រជាប្រិយភាពជាពិសេសសម្រាប់គម្រោងដែលមានទីតាំងកំណត់ ឬករណីដែលការសាងសង់បន្ទប់ម៉ាស៊ីនបន្ថែមមិនមានភាពងាយស្រួល ឬមិនអាចសាងសងបន្ទប់ម៉ាសុីនបន្ថែមបាន។ 1.1 តើរចនាសម្ព័ន្ធរបស់ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនមានអ្វីខ្លះ? ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនត្រូវបានរចនាឡើងដោយបញ្ចូលឧបករណ៍សំខាន់ៗទាំងអស់របស់ជណ្តើរយន្តនៅក្នុងគ្រោងជណ្តើរយន្ត […]

ព័ត៌មាន - 21/07/2026
តើអ្នកគួរដំឡើងជណ្តើរយន្តក្នុងផ្ទះនៅត្រង់ណាដែលនៅជិតជណ្តើរ?

នៅក្នុងផ្ទះវីឡា ផ្ទះក្នុងបុរី និងផ្ទះអាជីវកម្មនៅកម្ពុជា ជណ្តើរយន្តសម្រាប់ប្រើប្រាស់ក្នុងផ្ទះអាចត្រូវបានដំឡើងនៅចំចន្លោះជណ្តើរជើង នៅក្បែរជណ្តើរ ក្នុងចន្លោះទំនេរនៃជណ្តើរ ឬនៅខាងក្រៅផ្ទះ។ ទីតាំងដែលសមស្របគឺអាស្រ័យលើទំហំផ្ទៃដីដែលមាន ការរចនាជណ្តើរ និងលក្ខខណ្ឌនៃរចនាសម្ព័ន្ធផ្ទះ។ TL;DR ទីតាំងដ៏ល្អបំផុតសម្រាប់ជណ្តើរយន្តក្នុងផ្ទះ អាស្រ័យលើការរចនាជណ្តើរជើង ទំហំ និងមិនថាជាផ្ទះថ្មី ឬជាផ្ទះដែលសាងសង់រួចនោះទេ។ សម្រាប់វីឡា និងផ្ទះបុរីជាច្រើននៅកម្ពុជា ការដំឡើងជណ្តើរយន្តនៅចន្លោះជណ្តើរ គឺជាជម្រើសដែលផ្តល់តុល្យភាពល្អបំផុតរវាងភាពងាយស្រួល ការប្រើប្រាស់លំហឱ្យមានប្រសិទ្ធភាព និងសោភ័ណភាពនៃការរចនា។ ទីតាំងល្អផ្សេងទៀតរួមមាន ការដំឡើងក្បែរជណ្តើរជើង ក្នុងចន្លោះទំនេរណាំមួយនៃផ្ទះ ឬនៅខាងក្រៅផ្ទះ នៅពេលដែលកន្លែងខាងក្នុងមានកម្រិត។ ការគ្រោងទុកការដាក់ជណ្តើរយន្តតាំងពីដំបូងពេលសាងសងផ្ទះ នឹងផ្តល់នូវភាពបត់បែនច្រើន កាត់បន្ថយចំណាយទៅលើសំណង់ និងធ្វើឱ្យលទ្ធផលចុងក្រោយមានភាពស្រស់ស្អាតជាងមុន។ 1. ហេតុអ្វីបានជាទីតាំងដំឡើងជណ្តើរយន្តក្នុងផ្ទះមានសារៈសំខាន់? ការជ្រើសរើសទីតាំងត្រឹមត្រូវសម្រាប់ជណ្តើរយន្តក្នុងផ្ទះ គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយក្នុងគម្រោងដំឡើងជណ្តើរយន្ត។ ការដំឡើងដែលបានគ្រោងទុកយ៉ាងល្អ មិនត្រឹមតែជួយឡើងចុះរវាងជាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ អាចស្របខ្លួនទៅនឹងប្លង់ផ្ទះបានយ៉ាងល្អ និងជួយកាត់បន្ថយការងារសំណង់ដែលមិនចាំបាច់។ ទីតាំងដំឡើងជាញឹកញាប់មានឥទ្ធិពលលើគម្រោងទាំងមូលច្រើនជាងអ្វីដែលម្ចាស់ផ្ទះជាច្រើនគិត។ ខណៈពេលដែលមនុស្សភាគច្រើនតែងប្រៀបធៀបម៉ូដែល ឬតម្លៃជណ្តើរយន្តជាមុន ទីតាំងដំឡើងអាចប៉ះពាល់ដល់តម្លៃសំណង់ រយៈពេលនៃការដំឡើង និងសូម្បីតែរូបរាងនៃទីតាំងនៅបន្ទាប់ពីបញ្ចប់គម្រោងផងដែរ។ ជណ្តើរយន្តក្នុងផ្ទះដែលដំឡើងនៅទីតាំងសមស្រប មានអត្ថប្រយោជន៏ជាច្រើនដូចជា៖ ផ្ទុយទៅវិញ ការជ្រើសរើសទីតាំងមិនសមស្រប អាចតម្រូវឱ្យមានការកែប្រែរចនាសម្ព័ន្ធបន្ថែម កាត់បន្ថយភាពបត់បែននៃប្លង់ផ្ទះ និងបង្កើនទាំងចំណាយ និងរយៈពេលដំឡើង។ មិនថាអ្នកកំពុងសាងសង់វីឡាថ្មី […]

ព័ត៌មាន - 02/07/2026
ជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា៖ តម្លៃ ទំហំ សុវត្ថិភាព និងការដំឡើង

ជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា អាចមានតម្លៃចាប់ពីប្រហែល 15,000 ដុល្លារ ដល់ 40,000 ដុល្លារ ឬអាចខ្ពស់ជាងនេះ។ តម្លៃអាស្រ័យទៅលើប្រភេទបច្ចេកវិទ្យាជណ្តើរយន្ត ចំនួនជាន់ ទំហំជណ្តើរយន្ត រចនាបថខាងក្នុងជណ្តើរយន្ត ទីតាំងនៃការដំឡើង និងលក្ខខណ្ឌរបស់ទីតាំងជាក់ស្តែង។ ជណ្តើរយន្តប្រភេទយោងដោយខ្សែកាបនិង ជណ្តើរយន្តបូមប្រេង ជាធម្មតាតម្លៃដំបូងទាបជាងជណ្តើរយន្តវីសស្ពឺដែលមានតម្លៃរាងខ្ពស់ជាង ប៉ុន្តែជណ្តើរយន្តវីសស្ពឺអាចជួយកាត់បន្ថយការងារសំណង់បានច្រើន ព្រោះម៉ូដែលជាច្រើនមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនដាច់ដោយឡែកឡើយ។ សម្រាប់វីឡា ផ្ទះល្វែងអាជីវកម្ម ផ្ទះបុរី និងផ្ទះដែលបានសាងសង់រួចនៅកម្ពុជា វិធីល្អបំផុតក្នុងការប្រៀបធៀបតម្លៃជណ្តើរយន្តក្នុងផ្ទះ គឺមិនមែនមើលតែតម្លៃឧបករណ៍តែប៉ុណ្ណោះទេ។ ម្ចាស់ផ្ទះគួរតែពិនិត្យការងារសំណង់ មុខងារសុវត្ថិភាព ការធានា គ្រឿងបន្លាស់ ការថែទាំ និងសេវាក្រោយការលក់ផងដែរ។ TL;DR តើជណ្តើរយន្តក្នុងផ្ទះគឺជាអ្វី? ជណ្តើរយន្តក្នុងផ្ទះ គឺជាប្រព័ន្ធជណ្តើរយន្តខ្នាតតូច ដែលប្រើសម្រាប់ដឹកជញ្ជូនមនុស្សឡើងចុះរវាងជាន់នៅក្នុងផ្ទះឯកជន វីឡា ផ្ទះល្វែងអាជីវកម្ម គ្លីនិក ឬកន្លែងធ្វើការខ្នាតតូច។ ជាធម្មតាវាមានទំហំតូចជាងជណ្តើរយន្តបែបប្រពៃណី ហើយត្រូវបានរចនាសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃ ការចូលប្រើសម្រាប់មនុស្សចាស់ ការប្រើរទេះរុញ និងការរស់នៅកាន់តែមានផាសុកភាពក្នុងផ្ទះ។ នៅកម្ពុជា ម្ចាស់ផ្ទះជាច្រើនជ្រើសរើសដំឡើងជណ្តើរយន្តក្នុងផ្ទះ ព្រោះផ្ទះភាគច្រើនមានច្រើនជាន់។ ជណ្តើរយន្តអាចជួយឱ្យការរស់នៅប្រចាំថ្ងៃកាន់តែងាយស្រួលសម្រាប់ឪពុកម្តាយ មនុស្សចាស់ កុមារ និងអ្នកដែលពិបាកឡើងចុះជណ្តើរ។ ការប្រៀបធៀបបច្ចេកវិទ្យាជណ្តើរយន្តក្នុងផ្ទះទាំង 3 […]

តើអ្នកមានសំណួរដែរទេ?
យើងចង់ជួយ។