ប្លុក - 28/02/2026

ជណ្តើរយន្តខ្នាតតូចសម្រាប់គេហដ្ឋាន ចាប់ពី 1m²: ប្រៀបធៀបប្រភេទជណ្តើរ និងតម្លៃក្នុងឆ្នាំ 2026

Table of Contents

ស្វែងយល់ពីជម្រើសជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះចាប់ពី 1m² ហើយប្រៀបធៀប ជណ្តើរយន្តប្រភេទបូមប្រេង, ជណ្តើរយន្តខ្សែកាបខ្សែពាន និង ជណ្តើរយន្តខ្នាតតូចដែលប្រើប្រាស់ប្រព័ន្ធវីសស្ពឺ។ តម្លៃក្នុងឆ្នាំ 2026ក្នុងប្រទេសកម្ពុជា (USD 15,000 ដល់ 95,300)​។

TL;DR:

  • ជណ្តើរយន្តខ្នាតតូច គឺជាជណ្តើរយន្តតូចសម្រាប់ផ្ទះដែលមានកន្លែងកំណត់ ឬផ្ទះដែលជួសជុលឡើងវិញ ដែលអាចតម្លើងបានចាប់ពីប្រហែល 1m² ហើយត្រូវការសំណង់តិច។
  • ជណ្តើរយន្តទាំង 3ប្រភេទសំខាន់ៗ: ជណ្តើរយន្តប្រភេទបូមប្រេង, ជណ្តើរយន្តខ្សែកាបខ្សែពាន និងជណ្តើរយន្តប្រើប្រាស់ប្រព័ន្ធវីសស្ពឺ។ ជាទូទៅជណ្តើរយន្តប្រើប្រាស់ប្រព័ន្ធវីសស្ពឺ សមស្របសម្រាប់កន្លែងចង្អៀតជាង ព្រោះមានរណ្តៅទាបខ្លាំង (0–120 mm) និងថែទាំតិច។
  • នៅប្រទេសកម្ពុជា (ឆ្នាំ 2026) តម្លៃយោងសម្រាប់ home lift ជាទូទៅស្ថិតនៅចន្លោះ USD 15,000 ដល់ USD 95,300 (សម្រាប់យោង)។

Table of Contents

1. តើជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះគឺជាអ្វី?

ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ គឺជាជណ្តើរយន្តក្នុងគេហដ្ឋានដែលមានទំហំតូច ហើយរចនាឡើងសម្រាប់ផ្ទះឯកជនដែលមានកន្លែងកំណត់។ ប្រៀបធៀបនឹងជណ្តើរយន្តធម្មតា ប្រភេទនេះផ្តោតលើ៖

  • តម្លើងបានទោះមានទីតាំងតូច
  • មិនប៉ះពាល់ដល់សំណង់ធ្ងន់
  • ដំណើរការរលូន និងមានភាពស្ងប់ស្ងាត់
  • ងាយស្រួលក្នុងការប្រើប្រាស់ សម្រាប់មនុស្សគ្រប់វ័យ

គេស្គាល់ថាជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ វាសមស្របសម្រាប់ផ្ទះល្វៀង ផ្ទះដែលមានទីតាំងចង្អៀត និងមានគម្រោងក្នុងការជួសជុល ដែលការធ្វើគ្រោងធម្មតាមិនអាចធ្វើបាន។

2. ហេតុអ្វីជណ្តើរយន្តខ្នាតតូចក្លាយជាប្រធានបទពេញនិយមសម្រាប់ជណ្តើរយន្តក្នុងផ្ទះឆ្នាំ 2026?

ជណ្តើរយន្តខ្នាតតូចក្លាយជាប្រធានបទពេញនិយមឆ្នាំ 2026 ព្រោះវារចនាឡើងសមស្របទៅនឹងកន្លែងដែលមានទំហំតូច និងមិនប៉ះពាសល់ដល់ហេដ្ធារចនាសម្ព័ន្ធក្នុងផ្ទះច្រើន ដោយអាចតម្លើងបានក្នុងទំហំប្រហែល 1m² វាគឺជាជម្រើសក្នុងការមានកន្លែងតូចចង្អៀត និងសមស្របសម្រាប់ផ្ទះសម័យទំនើប។

រចនាសម្រាប់ផ្ទះដែលមានកន្លែងកំណត់

មូលហេតុធំមួយដែលធ្វើឲ្យជណ្តើរយន្តខ្នាតតូចពេញនិយម គឺអាចដាក់បាននៅក្នុងកន្លែងតូចខ្លាំង។ ដោយចាប់ផ្តើមពីប្រហែល 1m² ម្ចាស់ផ្ទះអាចបន្ថែមការធ្វើដំណើរឡើងចុះដោយមិនប៉ះពាល់ដល់កន្លែងរស់នៅច្រើន។

ជណ្តើរយន្តខ្នាតតូចអាចតម្លើងបាននៅ៖

  • ចន្លោះជណ្ដើរជើង
  • ក្នុងទីតាំងទំនេរ (stair void)
  • ជិតវេដង់ដារ ឬច្រកចូល (corridor)
  • តម្លើងខាងក្រៅជាប្រភេទកញ្ចក់ភ្ជាប់ទៅផ្ទៃអាគារ

ភាពបត់បែននេះធ្វើឲ្យជណ្តើរយន្តខ្នាតតូចសមស្របសម្រាប់ផ្ទះទីក្រុងទំនើប។

សម្រួលដំណើរការសម្រាប់មនុស្សគ្រប់វ័យ

ពេលគ្រួសាររៀបចំរស់នៅរយៈពេលវែង ការចូលដំណើរការរបស់ជណ្តើរយន្តបានក្លាយជាចំណុចដ៏សំខាន់។ ជណ្តើរយន្តខ្នាតតូចក្នុងផ្ទះអាចជួយឲ្យ៖

  • មនុស្សចាស់អាចឡើងចុះជាន់ដោយសុវត្ថិភាព
  • កុមារ និងមនុស្សពេញវ័យកាត់បន្ថយហានិភ័យគ្រោះថ្នាក់ពីជណ្ដើរ
  • ការរុញឬយករបស់ប្រចាំថ្ងៃ ដូចជា ទំនិញ ឬសម្លៀកបំពាក់ មានភាពងាយស្រួលជាងមុន

ការដាក់ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះគឺជាផ្នែកមួយនៃការរចនាផ្ទះសម្រាប់អនាគត មិនមែនរង់ចាំពេលមានបញ្ហាទើបដាក់នោះទេ។

ការតម្លើងលឿន និងមិនប៉ះពាល់ដល់សំណង់ច្រើន

បើប្រៀបធៀបនឹងជណ្តើរយន្តធម្មតាជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះមានការកែប្រែសំណង់តិច។ មានប្រព័ន្ធជាច្រើនមានលក្ខណៈ៖

  • អាចទ្រទ្រង់ខ្លួនឯង (self-supporting)
  • មិនមានគ្រោងមេតុង
  • មិនមានការកែប្រែសំណង់ធ្ងន់

ហេតុនេះហើយ ទើបពេលតម្លើងជាទូទៅគិតជាសប្តាហ៍មិនមែនជាខែ ហើយសមស្របសម្រាប់គម្រោងជួសជុល ឬផ្ទះដែលកំពុងរស់នៅ។

រចនាសម័យថ្មី ដែលអាចបន្ថែមសោភ័ណភាពក្នុងផ្ទះ

ជណ្តើរយន្តខ្នាតតូចសម័យថ្មី មិនមែនតែអាចប្រើប្រាស់បានទេ ប៉ុន្តែអាចជាផ្នែកនៃការតុបតែងផ្ទះផងដែរ។ ម្ចាស់ផ្ទះអាចជ្រើសរើស៖

  • ផ្ទាំងកញ្ចក់ដើម្បីទទួលបានអារម្មណ៏ល្អ និងមានភាពទំនើប
  • ដែកឬអាលុយមីញ៉ូមតិចតួចបំផុត
  • អាចជ្រើសរើសពណ៌ខាងក្នុង និងកម្រាលតាមចំណង់ចំណូលចិត្ត
  • ភ្លើង LED ដែលបញ្ចូលក្នុងរចនា

អ្នកស្ថាបត្យករជាច្រើន ថែមទាំងយក lift ជាចំណុចដ៏ល្អក្នុងការរចនាផ្ទះផងដែរ។

ការប្រើប្រាសថាមពលភ្លើងតិច និងចំណាយថវិកាតិច

មូលហេតុផ្សេងទៀតដែលធ្វើឲ្យ ជណ្តើរយន្តខ្នាតតូចពេញនិយមនៅឆ្នាំ 2026 គឺជាប្រសិទ្ធភាព។ ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះភាគច្រើនរចនាឡើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដោយសារ៖

  • ការប្រើប្រាស់ប្រើភ្លើងតិច
  • អាចដំណើរការលើភ្លើងផ្ទះធម្មតា
  • មិនមានការថែទាំច្រើនធ្វើឲ្យស្មុញស្មាញ

ហេតុផលទាំងនេះទើបធ្វើឲ្យជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះក្លាយជាការវិនិយោគរយះពេលវែងដែលមានប្រសិទ្ធិភាពជាងប្រព័ន្ធប្រណិតផ្សេងៗដែលត្រូវការការថែទាំខ្ពស់។

ជណ្តើរយន្តខ្នាតតូចក្នុងផ្ទះប្រើប្រាស់ថាមពលភ្លើងតិច ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

3. តើប្រភេទជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះមានអ្វីខ្លះ?

បច្ចុប្បន្ន មានបច្ចេកវិទ្យាសំខាន់ៗ 3 ប្រភេទដែលជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះមាន: ជណ្តើរយន្តប្រើប្រាស់ដោយការបូម​ប្រេង, ជណ្តើរយន្តខ្សែកាបខ្សែពាននិង ជណ្តើរយន្តដែលប្រើប្រាសប្រព័ន្ធវីសស្ពឺ។

តើជណ្តើរយន្តបូមប្រេង, ជណ្តើរយន្តខ្សែកាបខ្សែពាននិង ជណ្តើរយន្តប្រើប្រាស់ប្រព័ន្ធវីសស្ពឺត្រូវបានប្រៀបធៀបបានដូចម្តេងក្នុងការដាក់ជណ្តើរយន្តខ្នាតតូចក្នុងផ្ទះ?

តារាងខាងក្រោម បានប្រៀបធៀបគុណសម្បត្តិ និងគុណវិបត្តិរបស់ជណ្តើរយន្តទាំង 3ប្រភេទនេះ។ ក្នុងការជួយសម្រួលម្ចាស់ផ្ទះជ្រើសរើសទៅតាមទីតាំងដែលមាន ថវិកា និងលក្ខខណ្ឌតម្លើង។

លក្ខខណ្ឌជណ្តើរយន្តបូមប្រេងជណ្តើរយន្តខ្សែកាបខ្សែពានជណ្តើរយន្តប្រព័ន្ធវីសស្ពឺ
គោលការណ៍ដំណើរការ / រចនាសម្ព័ន្ធដំណើរការដោយ piston និងប្រេង hydraulic ដែលជាមធ្យោបាយបញ្ជូនកម្លាំង និងប្រើប្រាស់ប្រេងរំអិលដោយផ្ទាល់ប្រើខ្សែកាប និង ខ្សែពានទាញដោយម៉ូទ័រ។ម៉ូទ័រ និងខ្សែទាញផ្ទុកបន្ទុកទាំងមូលកំឡុងពេលប្រតិបត្តិការដំណើរការដោយម៉ូទ័រអគ្គិសនី និងប្រព័ន្ធវីសស្ពឺ ដែលកាប៊ីនឡើងចុះតាមវីសស្ពឺតាមរយៈប្រអប់លេខ។
អត្ថប្រយោជន៍សំខាន់ៗ• មិនត្រូវការបន្ទប់ម៉ាស៊ីនសមស្របសម្រាប់ ផ្ទះល្វែង និង វីឡា
• រចនាតូច និងមានភាពស្រស់ស្អាត
• មិនមានសម្លេងរំខានខ្លាំង
• តម្លៃដំបូងទាប
• បត់បែនចំនួនជាន់/ចំណត
• ជម្រើសសមត្ថភាពផ្ទុកច្រើន
• ការរចនាសម្បូរបែប
• ថែទាំងាយ និងចំណាយសេវាតិច
• រចនាសម័យថ្មី តូចសមស្របសម្រាប់ផ្ទះដែលមានកន្លែងសល់តិច
• ការរចនាទំហំ​ ម៉ូដ និងរចនាមានភាពសម្បូរបែប
• ទំហំសាច់ជិះបានច្រើន (រហូតដល់ 70%)
• សុវត្ថិភាពខ្ពស់
• មិនត្រូវការបន្ទប់ម៉ាស៊ីន
• មិនចាំបាច់រណ្តៅឬ រណ្តៅ ទាបខ្លាំង (អាចត្រឹមតែ 60 mm)
• ដឹកជញ្ជូន និងតម្លើងបានលឿន
• ការថែទាំតិច
គុណវិបត្តិ•​អាចមានហានិភ័យលេចធ្លាយប្រេង ដែលអាចប៉ះពាល់ដល់បរិស្ថាន
• ប្រើថាមពលភ្លើងច្រើន
• ចំណាយរត់ការងារ និងថែទាំខ្ពស់
• អាចពិបាករកគ្រឿងបន្លាស់ជំនួស
• ត្រូវការកន្លែងបន្ថែមសម្រាប់បន្ទប់ម៉ាស៊ីន
• តម្រូវឲ្យមានទីតាំងតម្លើងធំជាងទំហំជណ្តើរយន្ត
• អាចមានសំឡេងពេលដំណើរការ
• ល្បឿនឡើងចុះយឺតជាង (ប្រហែល 0.15 m/s)
• តម្លៃដំបូងខ្ពស់ជាងប្រភេទជណ្តើរយន្តផ្សេងៗ
ជណ្តើរយន្តខ្នាតតូចប្រើប្រាស់វីសស្ពឺសម្រាប់គេហដ្ឋាន ជាមួយនឹងបច្ចេកវិទ្យាសន្សំសំចៃកន្លែង។

លក្ខណៈបច្ចេកទេស និងតម្រូវការកន្លែងរបស់ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ

តារាងខាងក្រោម បានប្រៀបធៀបលក្ខណៈបច្ចេកទេស និងតម្រូវការកន្លែងរបស់ ជណ្តើរយន្តប្រើប្រាស់ប្រព័ន្ធវីសស្ពឺ, ជណ្តើរយន្តខ្សែកាបខ្សែពាននិង ជណ្តើរយន្តបូមប្រេង ដោយបង្ហាញថា ជណ្តើរយន្តប្រើប្រាស់ប្រព័ន្ធវីសស្ពឺសន្សំសំចៃកន្លែងបំផុត ព្រោះមានរណ្តៅ ទាបខ្លាំង (0–120 mm) និងមានដំបូលខាងលើតិចជាង។

 ជណ្តើរយន្តវីសស្ពឺជណ្តើរយន្តខ្សែកាបខ្សែពានជណ្តើរយន្តបូមប្រេង
ល្បឿនអតិបរមា0.15 – 0.25 m/s0.4 – 0.6 m/s0.3 – 0.4 m/s
ចំនួនចំណត (Stops)8106
កម្ពស់ដំណើរអតិបរមា (Travel Height)20 m30 m15 m
ជម្រៅរណ្តៅ0 – 120 mm600 – 1500 mm150 – 180 mm
ដំបូលខាងលើ2350 – 2600 mm2800 – 3500 mm2800 – 3500 mm
ថាមពលភ្លើង1ហ្វា ឬ 3ហ្វា 16A3ហ្វា 25 – 40A1ហ្វា ឬ 3ហ្វា 25 – 40A

តើតម្លៃជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា (2026) ប្រហែលប៉ុន្មាន?

តារាងខាងក្រោមបង្ហាញពីការប្រៀបធៀបតម្លៃជណ្តើរយន្តក្នុងផ្ទះឆ្នាំ 2026 នៅកម្ពុជា
តាមប្រភេទបច្ចេកវិទ្យារួមមានតម្លៃដំបូង ចំនួនជាន់/ចំណត និងចំណាំសំខាន់ៗ។

ប្រភេទជណ្តើរយន្តតម្លៃដំបូងចំនួនចំណតចំណាំពិសេស
ជណ្តើរយន្តវីសស្ពឺ30,000 – 40,000 USD2សន្សំសំចៃកន្លែង មិនត្រូវការ បន្ទប់ម៉ាស៊ីន ឬ មិនមានរណ្តៅជ្រៅ សមស្របសម្រាប់ផ្ទះមានស្រាប់ ផេនហ៊ស និង វីឡា
ជណ្តើរយន្តខ្សែកាបខ្សែពាន18,000 – 25,000 USD2ដំណើរការរលូន គាំទ្រកម្ពស់ដំណើរខ្ពស់ ត្រូវការរណ្តៅជ្រៅ និង បន្ទប់ម៉ាស៊ីន
ជណ្តើរយន្តបូមប្រេង15,000 – 20,000 USD2ដំណើរការរលូន ត្រូវការកន្លែងសម្រាប់ប្រេង hydraulic នៅជាន់ក្រោម និងថែទាំប្រេងជាប្រចាំ

ចំណាំ៖ តម្លៃខាងលើគ្រាន់តែជាតម្លៃយោង។ Cibes Lift Cambodia ផ្គត់ផ្គង់ និងតម្លើងតែជណ្តើរយន្តប្រព័ន្ធវីសស្ពឺ (Cibes) ដែលនាំចូលពេញលេញប៉ុណ្ណោះ។ យើងមិនផ្គត់ផ្គង់ជណ្តើរយន្តខ្សែកាបខ្សែពាន ឬ ជណ្តើរយន្តបូមប្រេងទេ។

4. គន្លឹះ 3 ចំណុចសំខាន់ៗដើម្បីជ្រើសរើសជណ្តើរយន្តខ្នាតតូចសមស្របសម្រាប់ផ្ទះ

ដើម្បីជ្រើសរើសជណ្តើរយន្តខ្នាតតូចក្នុងផ្ទះឲ្យសមស្រប ម្ចាស់ផ្ទះគួរប្រៀបធៀបបច្ចេកវិទ្យា តាមសមត្ថភាពផ្ទុកឲ្យសមនឹងការប្រើប្រាស់ និងជ្រើសក្រុមហ៊ុនដែលមានស្តង់ដារ និងការធានាច្បាស់លាស់។

ការស្វែងយល់ពីប្រភេទជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ

មុនធ្វើការសម្រេចចិត្ត អ្នកទាំងអស់គ្នាគួរស្រាវជ្រាវ និងប្រៀបធៀបបច្ចេកវិទ្យាជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះដែលមាន។ ប្រភេទនីមួយៗមានលក្ខណៈខុសគ្នាពីរចនាសម្ព័ន្ធ ការដំណើរការ លក្ខណៈសុវត្ថិភាព និងតម្រូវទៅតាមកន្លែង។ ការយល់ច្បាស់អំពីប្រព័ន្ធនីមួយៗ នឹងជួយឲ្យអ្នកទាំងអស់គ្នាជ្រើសរើសបានត្រឹមត្រូវតាមទីតាំងផ្ទះ។

ការជ្រើសរើសការផ្ទុកឲ្យសមស្របនឹងគ្រួសារ

សមត្ថភាពផ្ទុកគួរជ្រើសតាម 2 ចំណុចសំខាន់ៗ៖ ទំហំផ្ទះ និងចំនួនអ្នកប្រើក្នុងគ្រួសារ។ សមត្ថភាពផ្ទុកខុសៗគ្នា នាំឲ្យទំហំកាប៊ីន និងការកែកនសំណង់ខុសគ្នាផងដែរ។ ការពិគ្រោះជាមួយអ្នកជំនាញបច្ចេកទេសមានអត្ថប្រយោជន៍ដើម្បីឲ្យជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ ដែលជ្រើសរើសមានផាសុខភាព សុវត្ថិភាព និងប្រើប្រាស់បានយូរ។

ការជ្រើសក្រុមហ៊ុនដែលអាចទុកចិត្តបាន និងមានការធានាច្បាស់លាស់

ការជ្រើសក្រុមហ៊ុនផ្គត់ផ្គង់ដែលមានបទពិសោធន៍ និងមានឯកសារត្រឹមត្រូវ គឺសំខាន់ណាស់សម្រាប់ការតម្លើងជណ្តើរយន្តខ្នាតតូចក្នុងផ្ទះ។ អ្នកទាំងអស់គ្នាគួរជ្រើសរើសក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ មានបទពិសោធន៍ពិត និងមតិយោបល់ល្អពីអតិថិជន។ លើសពីនេះជណ្តើរយន្តគួរមានឯកសារច្បាស់លាស់អំពីប្រភព ស្តង់ដារគុណភាព និងគោលការណ៍ធានា ដើម្បីឲ្យប្រើប្រាស់មានទំនុកចិត្ត។

5. Cibes ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ: អត្ថប្រយោជន៍សំខាន់ៗសម្រាប់ផ្ទះដែលកន្លែងតូច

ក្នុងការប្រើប្រាស់ប្រចាំថ្ងៃម្ចាស់ផ្ទះត្រូវការភាពងាយស្រួល។​ Cibes ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះប្រើបច្ចេកវិទ្យាវីសស្ពឺ ដែលសន្សំសំចែកន្លែង កែប្រែសំណង់តិច មិនត្រូវការបន្ទប់ម៉ាស៊ីន និងរណ្តៅ ទាបខ្លាំង។ ហេតុនេះហើយ Cibes អាចផ្តល់ការប្រើប្រាស់បានយ៉ាងល្អ ក្នុងកន្លែងដែលមានទំហំតូច ប៉ុន្តែទទួលបានផាសុខភាព និងសុវត្ថិភាពតាមស្តង់ដារអឺរ៉ុប។

1) សន្សំកន្លែងពិតៗ ចាប់ពី ~1m² សមស្របសម្រាប់ទីតាំងចង្អៀត

Cibes ត្រូវបានរចនាឡើងជាពិសេសសម្រាប់ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះក្នុងការដាក់ផ្ទះដែលទីតាំងតូច។ សម្រាប់ទំហំខាងក្នុងអប្បបរមា 960 × 1060 mm Cibes ជណ្តើរយន្តខ្នាតតូចអាចគ្រោងបានពីប្រហែល ~1m² សមស្របសម្រាប់កន្លែងដែលសល់ទីតាំងសម្រាប់ជន្លោះជណ្តើរជើង។ នេះជាមូនហេតុដែលអ្នកស្វែងរកជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះអាចជ្រើសរើស Cibes បានព្រោះបានផ្តោតលើការរចនាមុនគេ មិនតម្រូវឲ្យផ្ទះមានការកែប្រែរចនាសម្ព័ន្ធច្រើន។

Cibes Voyager V90 ជណ្តើតយន្តខ្នាតតូចសម្រាប់ផ្ទះបានតម្លើងនៅ Borey Phnom Penh Thmey – Regen Park

2) រណ្តៅទាបខ្លាំង (0 – 120 mm): កែប្រែសំណង់តិច ងាយស្រួលសម្រាប់ការជួលជុល

បើប្រៀបធៀបនឹងប្រព័ន្ធជណ្តើរយន្តធម្មតាដែលត្រូវការរណ្តៅជ្រៅ និងការកែប្រែសំណង់ធ្ងន់ៗ ៃំណ្តើរយន្តបច្ចេកវិទ្យាវីសស្ពឺរបស់ Cibes អាចតម្លើងដោយគ្មានរណ្តៅឬ រណ្តៅទាបខ្លាំង (អាស្រ័យលើម៉ូឌែល និងលក្ខខណ្ឌទីតាំង) ទាំងនេះអាចជួយបន្ថយការកែប្រែរចនាសម្ព័ន្ធ និងចំណាយ ជាពិសេសសម្រាប់គម្រោងជួសជុលដែលមិនអាចជីករណ្តៅជ្រៅបាន។

3) មិនមានបន្ទប់ម៉ាស៊ីន

Cibes home lifts រចនាឡើងដោយគ្មានបន្ទប់ម៉ាស៊ីន ដូច្នេះអាចកាត់បន្ថយភាពស្មុគស្មាញ និងរក្សាទុកកន្លែងដើមដ៏ស្រស់ស្អាតរបស់ផ្ទះ។ សម្រាប់អ្នកដែលកំពុងមើលជណ្តើរយន្តខ្នាតតូចនេះទទួលបានអត្ថប្រយោជន៍ជាច្រើន ព្រោះវាធ្វើឲ្យការរៀបចំទីតាំងសំណង់ឲ្យមានភាពងាយស្រួល។

ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ Cibes Voyager V80

4) សុវត្ថិភាព និងផាសុខភាពក្នុងការរស់នៅប្រចាំថ្ងៃសម្រាប់គ្រួសារច្រើនជំនាន់

ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះភាគច្រើនត្រូវបានទិញសម្រាប់ការរស់នៅរយៈពេលវែង។ Cibes ផ្តោតលើការប្រើប្រាស់ប្រចាំថ្ងៃដូចជា ចាប់ផ្តើម និងឈប់រលូន ការប្រើប្រាស់មានភាពងាយស្រួលក្នុងការប្រើ និងមានមុខងារសុវត្ថិភាពជាច្រើនដូចជា ប្រព័ន្ធសុវត្ថិភាព, ភ្លើងសុវត្ថិភាព, ប៊ូតុងសុវត្ថិភាព ផ្អែកទៅលើការផ្លាស់ប្តូរជាក់ស្តែង។ ដូច្នេះគឺអាចសមស្របសម្រាប់គ្រួសារដែលមានមនុស្សចាស់ កុមារ និងមានការឡើងចុះជាញឹកញាប់។

ម៉ូដែល Cibes ទាំងអស់មាន EC certified និងអនុលោមតាម Machinery Directive 2006/42/EC ដោយយោងតាមស្តង់ដារសហភាពអឺរ៉ុប EN 81-41:2010 និង EN 81-20:2020។

EN 81-41 certificate for Cibes home lift (EU standard for platform lifts)

5) ការថែទាំអាចគ្រោងទុក ជាមួយបច្ចេកវិទ្យាវីសស្ពឺ

សម្រាប់ការប្រើប្រាស់ក្នុងគេហដ្ឋាន ម្ចាស់ផ្ទះភាគច្រើនចង់បានទំនុកចិត្តក្នុងការប្រើប្រាស់ និងការថែទាំ។ ប្រព័ន្ធវីសស្ពឺត្រូវបានទទួលស្គាល់ថា ងាយស្រួលក្នុងការថែទាំ និងប្រើបានយូរ ជាពិសេសបើប្រៀបធៀបនឹងបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងប្រេង។

Cibes Air 2 ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះសមស្របសម្រាប់ទីតាំងខាងក្នុង

6. តម្លៃ Cibes home lift នៅកម្ពុជា ឆ្នាំ 2026 ប្រហែលប៉ុន្មាន?

នៅឆ្នាំ 2026 តម្លៃជណ្តើរយន្តសម្រាប់ផ្ទះពី Cibes នៅកម្ពុជា ជាទូទៅស្ថិតនៅចន្លោះប្រហែល USD 37,700 ដល់ USD 95,300។ សូមមើលតារាងតម្លៃយោងខាងក្រោម។

ចំនួន Stopsតម្លៃយោង (USD)
3 stopsពី USD 37,700 ដល់ USD 83,800
4 stopsពី USD 41,600 ដល់ USD 89,700
5 stopsពី USD 47,700 ដល់ USD 95,300

ចំណាំ

  • តម្លៃខាងលើគ្រាន់តែសម្រាប់យោង (អាប់ដេតចុងក្រោយ Sep 2025)។ តម្លៃចុងក្រោយអាចប្រែប្រួល អាស្រ័យទៅលើទំហំជណ្តើរយន្ត កម្ពស់ ទីតាំងតម្លើង(ក្នុងផ្ទះ/ក្រៅផ្ទះ) និងទីតាំងគម្រោង (ភ្នំពេញ ឬខេត្តឆ្ងាយ ដូចជា តំបន់ភ្នំ កោះ ជាដើម)។
  • សូមទំនាក់ទំនង Hotline 011 837 183/093 837 183 ដើម្បីទទួលបានការប្រឹក្សាលម្អិតបន្ថែម។
  • តម្លៃខាងលើរួមមាន VAT ថ្លៃនាំចូល ដឹកជញ្ជូន តម្លើង និងប្រគល់ជូន (handover/commissioning)។
  • តម្លៃខាងលើរួមមានគ្រោងកញ្ចក់នាំចូល ដែលផ្គត់ផ្គង់ជាសំណុំស៊ីគ្នាជាមួយជណ្តើរយន្ង។

តម្លៃខាងលើ មិនរួមបញ្ចូល៖

  • ចំណាយសម្រាប់ការរៀបចំទីតាំង/ជួសជុលនៅកន្លែងតម្លើង ការជីករណ្តៅ និងថ្លៃសុំអនុញ្ញាត (បើមាន)។

សេចក្តីសន្និដ្ឋាន

នៅឆ្នាំ 2026 ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះបានក្លាយជាជម្រើសដ៏ល្អសម្រាប់ផ្ទះដែលមានទីតាំងតូចដោយអាចតម្លើងបានចាប់ពី 1m² ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ ផ្តល់ការធ្វើដំណើរឡើងចុះបានពេញលេញ ខណៈពេលដែលរក្សាទុកកន្លែងរស់នៅ និងកាត់បន្ថយការប៉ះពាល់សំណង។

ក្នុងចំណោមជម្រើសផ្សេងៗ Cibes ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ លេចធ្លោដោយរចនាស្អាតទំនើប ទំហំតូច សុវត្ថិភាពជាមួយប្រព័ន្ធវីសស្ពឺ តម្លើងបានលឿន និងអាចអនុវត្តបានយ៉ាងល្អចាប់ពីផ្ទះធម្មតា ដល់គម្រោងលំដាប់ខ្ពស់។ វាជាការវិនិយោគរយៈពេលវែង ដែលបន្ថែមផាសុខភាពប្រចាំថ្ងៃ និងតម្លៃអចលនទ្រព្យ។

សំណួរញឹកញាប់ (FAQs)

តើជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះតូចបំផុតមានទំហំប៉ុន្មាន?

ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះតូចបំផុតអាចតម្លើងបានដោយទំហំខាងក្នុងអប្បបរមាប្រហែល 960 × 1060 mm ដូច្នេះវាសមស្របសម្រាប់កន្លែងតូចក្នុងផ្ទះឯកជន។

តើការតម្លើងជណ្តើរយន្តខ្នាតតូចត្រូវការរយះពេលប៉ុន្មាន?

ជាទូទៅការតម្លើងចំណាយពេលប្រហែល 10–15 ថ្ងៃ អាស្រ័យលើលក្ខខណ្ឌទីតាំង និងចំនួន stops ដោយមានការរំខានតិចដល់ការរស់នៅប្រចាំថ្ងៃ។

តើជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះមានតម្លៃប៉ុន្មាន?

តម្លៃអាស្រ័យលើទំហំ ចំនួនជាន់ និងផ្អែកទៅលើជាក់ស្តែង។ ម៉ូដែលអឺរ៉ុបភាគច្រើនចាប់ពីប្រហែល USD 37,700 ឡើងទៅ អាស្រ័យលើការកែតម្រូវ។

តើជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះមានសុវត្ថិភាពសម្រាប់មនុស្សចាស់ និងកុមារទេ?

បាទ/ចាស។ ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះមានមុខងារសុវត្ថិភាពជាច្រើន ដូចជា ប៊ូតុងឈប់បន្ទាន់ ប្រព័ន្ធសុវត្ថិភាព ភ្លើងសុវត្ថិភាពនៅទ្វាជណ្តើរយន្ងនិងការដំណើរការ-ឈប់ ដើម្បីធានាសុវត្ថិភាពប្រចាំថ្ងៃសម្រាប់គ្រប់វ័យ។


  • www.cibescambodia.com
  • Hotline: 011 837183
  • Showroom: ជិត Chipmong Mega Mall, ផ្ទះលេខ 261, Commercial Street, Phnom Penh, Cambodia

(0)
(0 review)
ផ្កាយ 5
0%
ផ្កាយ 4
0%
ផ្កាយ 3
0%
ផ្កាយ 2
0%
ផ្កាយ 1
0%
មតិយោបល់ណាមួយអំពី ជណ្តើរយន្តខ្នាតតូចសម្រាប់គេហដ្ឋាន ចាប់ពី 1m²: ប្រៀបធៀបប្រភេទជណ្តើរ និងតម្លៃក្នុងឆ្នាំ 2026

បច្ចុប្បន្នមិនមានការវាយតម្លៃសម្រាប់ផលិតផលនេះទេ!

ព័ត៌មានចុងក្រោយ

ប្លុក & ព័ត៌មាន

ព័ត៌មាន - 28/02/2026
ជណ្តើរយន្តខ្នាតតូចសម្រាប់គេហដ្ឋាន ចាប់ពី 1m²: ប្រៀបធៀបប្រភេទជណ្តើរ និងតម្លៃក្នុងឆ្នាំ 2026

ស្វែងយល់ពីជម្រើសជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះចាប់ពី 1m² ហើយប្រៀបធៀប ជណ្តើរយន្តប្រភេទបូមប្រេង, ជណ្តើរយន្តខ្សែកាបខ្សែពាន និង ជណ្តើរយន្តខ្នាតតូចដែលប្រើប្រាស់ប្រព័ន្ធវីសស្ពឺ។ តម្លៃក្នុងឆ្នាំ 2026ក្នុងប្រទេសកម្ពុជា (USD 15,000 ដល់ 95,300)​។ TL;DR: 1. តើជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះគឺជាអ្វី? ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ គឺជាជណ្តើរយន្តក្នុងគេហដ្ឋានដែលមានទំហំតូច ហើយរចនាឡើងសម្រាប់ផ្ទះឯកជនដែលមានកន្លែងកំណត់។ ប្រៀបធៀបនឹងជណ្តើរយន្តធម្មតា ប្រភេទនេះផ្តោតលើ៖ គេស្គាល់ថាជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ វាសមស្របសម្រាប់ផ្ទះល្វៀង ផ្ទះដែលមានទីតាំងចង្អៀត និងមានគម្រោងក្នុងការជួសជុល ដែលការធ្វើគ្រោងធម្មតាមិនអាចធ្វើបាន។ 2. ហេតុអ្វីជណ្តើរយន្តខ្នាតតូចក្លាយជាប្រធានបទពេញនិយមសម្រាប់ជណ្តើរយន្តក្នុងផ្ទះឆ្នាំ 2026? ជណ្តើរយន្តខ្នាតតូចក្លាយជាប្រធានបទពេញនិយមឆ្នាំ 2026 ព្រោះវារចនាឡើងសមស្របទៅនឹងកន្លែងដែលមានទំហំតូច និងមិនប៉ះពាសល់ដល់ហេដ្ធារចនាសម្ព័ន្ធក្នុងផ្ទះច្រើន ដោយអាចតម្លើងបានក្នុងទំហំប្រហែល 1m² វាគឺជាជម្រើសក្នុងការមានកន្លែងតូចចង្អៀត និងសមស្របសម្រាប់ផ្ទះសម័យទំនើប។ រចនាសម្រាប់ផ្ទះដែលមានកន្លែងកំណត់ មូលហេតុធំមួយដែលធ្វើឲ្យជណ្តើរយន្តខ្នាតតូចពេញនិយម គឺអាចដាក់បាននៅក្នុងកន្លែងតូចខ្លាំង។ ដោយចាប់ផ្តើមពីប្រហែល 1m² ម្ចាស់ផ្ទះអាចបន្ថែមការធ្វើដំណើរឡើងចុះដោយមិនប៉ះពាល់ដល់កន្លែងរស់នៅច្រើន។ ជណ្តើរយន្តខ្នាតតូចអាចតម្លើងបាននៅ៖ ភាពបត់បែននេះធ្វើឲ្យជណ្តើរយន្តខ្នាតតូចសមស្របសម្រាប់ផ្ទះទីក្រុងទំនើប។ សម្រួលដំណើរការសម្រាប់មនុស្សគ្រប់វ័យ ពេលគ្រួសាររៀបចំរស់នៅរយៈពេលវែង ការចូលដំណើរការរបស់ជណ្តើរយន្តបានក្លាយជាចំណុចដ៏សំខាន់។ ជណ្តើរយន្តខ្នាតតូចក្នុងផ្ទះអាចជួយឲ្យ៖ ការដាក់ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះគឺជាផ្នែកមួយនៃការរចនាផ្ទះសម្រាប់អនាគត មិនមែនរង់ចាំពេលមានបញ្ហាទើបដាក់នោះទេ។ ការតម្លើងលឿន និងមិនប៉ះពាល់ដល់សំណង់ច្រើន បើប្រៀបធៀបនឹងជណ្តើរយន្តធម្មតាជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះមានការកែប្រែសំណង់តិច។ មានប្រព័ន្ធជាច្រើនមានលក្ខណៈ៖ […]

ព័ត៌មាន - 28/01/2026
ជណ្ដើរយន្តកញ្ចក់សម្រាប់ផ្ទះនៅកម្ពុជា (២០២៦): តម្លៃ, ស្តង់ដារសុវត្ថិភាព EN 81-41 និងស្តង់ដារកញ្ចក់ EN 12150 ពី Cibes

ស្វែងយល់អំពីប្រភេទជណ្តើរយន្ត, តម្លៃ, ដំណើរការតម្លើង, មុខងារសុវត្ថិភាព និងដំណោះស្រាយចម្បងសម្រាប់លំនៅដ្ឋានពី Cibes។ តើអ្វីទៅជាជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋាន? ជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋាន គឺជាការរួមបញ្ចូលគ្នារវាងឧបករណ៏សម្រាប់ការធ្វើដំណើរឡើងលើប្រកបដោយភាពងាយស្រួល ភ្ជាប់ជាមួយការរចនាដ៏ប្រណិត ដែលផ្តល់នូវសុវត្ថិភាព តម្លាភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរសម្រាប់ការរស់នៅបែបទំនើប។ ខុសពីជណ្តើរយន្តបិទជិតបែបបុរាណ ជណ្តើរយន្តកញ្ចក់អាចឱ្យពន្លឺចាំងចូលពេញអ័ក្សជណ្តើរយន្ត និងផ្តល់នូវសោភ័ណភាពដ៏ទាក់ទាញនៅក្នុងផ្ទះ។ ការរចនានេះស័ក្តិសមបំផុតសម្រាប់៖ ការប្រៀបធៀបប្រភេទជណ្តើរយន្តកញ្ចក់ និងបច្ចេកវិទ្យាសំខាន់ៗ ជណ្តើរយន្តកញ្ចក់សម្រាប់លំនៅដ្ឋានមានច្រើនប្រភេទ ទៅតាមបច្ចេកវិទ្យាម៉ូទ័រជណ្តើរយន្តខុសៗគ្នា។ ប្រភេទនីមួយៗផ្តល់នូវគុណសម្បត្តិផ្សេងៗគ្នា អាស្រ័យលើទីតាំង ថវិកា និងការរំពឹងទុកលើប្រសិទ្ធភាពនៃការប្រើប្រាស់។ ខាងក្រោមនេះគឺជាការប្រៀបធៀបផ្នែកបច្ចេកទេសនៃបច្ចេកវិទ្យាជណ្តើរយន្តកញ្ចក់ដែលគេនិយមប្រើប្រាស់បំផុតនៅក្នុងគេហដ្ឋាន៖ ជណ្តើរយន្តប្រើប្រព័ន្ធវីស្ពឺ ជណ្ដើរយន្តខ្សែកាប ខ្សែពាន ជណ្ដើរយន្តប្រើដោយប្រព័ន្ធបូម (ប្រេង) ប្រភពផលិត នាំចូលពេញលេញ នាំចូលពេញលេញ នាំចូលពេញលេញ ចំនួនជាន់អតិបរមា រហូតដល់ 8 ជាន់ រហូតដល់ 10 ជាន់ (សម្រាប់ផ្ទះ) រហូតដល់ 6 ជាន់ ល្បឿនអតិបរមា 0.15 – 0.25 ម៉ែត្រ/វិនាទី 0.3 – 0.6 ម៉ែត្រ/វិនាទី […]

ព័ត៌មាន - 02/10/2025
អ្វីៗដែលអ្នកត្រូវដឹងអំពីការដំឡើងជណ្ដើរយន្តនៅក្នុងផ្ទះ

ការដំឡើងជណ្ដើរយន្តក្នុងផ្ទះ (home lift installation) តម្រូវឲ្យមានការងារសាងសង់ និងអាចកើតការចំណាយខ្ពស់។ ប្រសិនបើអ្នកព្រួយបារម្ភអំពីថ្លៃដំឡើង ជណ្ដើរយន្តសម្រាប់ផ្ទះ (residential elevator) អ្នកមិនខកខានទេ។ វាអាចបំផ្លាញផ្ទះរបស់អ្នកជាទីស្នាក់នៅជាមួយនឹងសំណង់ដែលព័ទ្ធដោយធូលីរយៈពេលជាច្រើនសប្ដាហ៍។ ប៉ុន្តែដំណឹងល្អគឺ អត់ត្រូវយល់ថាវាត្រូវធ្វើដូចនេះទេ។ ដោយជ្រើសរើសជណ្ដើរយន្តតូច លាយភ្ជាប់ស្រាប់ (compact, ready-made home lift solution) អ្នកអាចគ្រប់គ្រងពេលវេលា និងថវិកាដំឡើងបានល្អប្រសើរជាងមុន។ 📝 TL;DR ការដំឡើងជណ្ដើរយន្តក្នុងផ្ទះ មិនចាំបាច់សាងសង់ច្រើន ឬចំណាយថ្លៃខ្ពស់ដូចដែលមនុស្សជាច្រើនគិតទេ។ ដោយជ្រើសរើស home lift ready-made ប្រភេទ screw-driven អ្នកអាចដំឡើងបានលឿន សន្សំពេលវេលា និងថវិកា ហើយសមស្របសម្រាប់ផ្ទះដែលមានស្រាប់ និងទំហំកន្លែងកំណត់។ ការដំឡើងជណ្ដើរយន្តសម្រាប់ផ្ទះដោយថ្លៃថោក ទោះបីជាការដំឡើងជណ្ដើរ (installing a home lift) តែងតែត្រូវការងារសាងសង់មុខមួយ ក៏ការចំណាយ បរិមាណ និងរយៈពេលសាងសង់ (scale, duration and cost) មានភាពខុសគ្នាយ៉ាងខ្លាំងទៅលើប្រភេទជណ្ដើរយន្ត ឬដំណោះស្រាយដែលអ្នកជ្រើស។ […]

ព័ត៌មាន - 24/09/2025
និន្នាការរចនាផ្ទៃក្នុងកំពូល ៧ ប្រភេទ សម្រាប់ឆ្នាំ 2025

ដើម្បីចាប់ផ្តើមឆ្នាំថ្មីដោយភាពស្រស់ស្អាតមីនិងទាន់សម័យ យើងសូមណែនាំនូវ និន្នាការរចនាផ្ទៃក្នុងឆ្នាំ 2025 ចំនួន ៧ ប្រភេទកំពូល។ រចនាបថផ្ទៃក្នុងប្រចាំឆ្នាំនេះផ្តោតលើភាពសម្របសម្រួល, ការបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន និងអារម្មណ៍រស់នៅដឹងខ្លួន (conscious living) ដែលមានការលាយបញ្ចូលនូវស្ទាយបែប​ក្រោយ ពោរពេញដោយអារម្មណ៍នឹកស្មានមិនដល់ក្នុងរចនាបថសម័យកន្លងមក ខ្លះនៃនិន្នាការទាំងនេះគឺជាការឆ្លើយតបនឹងទំនងបច្ចុប្បន្ន ខណៈដែលចំណែកខ្លះទៀតបង្ហាញពីភាពអវសាននៃពិភពលោកដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។ ប៉ុន្តែសំខាន់ជាងនេះ, និន្នាការរចនាផ្ទៃក្នុង ២០២៥ នេះនឹងផ្តល់សំឡេងផ្ទាល់ខ្លួន និងប្រភពបំផុសគំនិតដ៏ច្រើន ដើម្បីធ្វើឲ្យផ្ទះអ្នកក្លាយជាកន្លែងស្រស់ស្អាត ប្លែក និងមានភាពច្នៃប្រឌិត។ 1. ការចូលមកវិញនៃស្ទាយសតវត្សរ៍ 1970: អារម្មណ៍ចាស់ប៉ុន្តែទំនើប ស្ទាយក្រោយពិសេសចាប់អារម្មណ៍ពីសោភ័ណនិយមសតវត្សរ៍ 1970 កំពុងក្លាយជានិន្នាការរចនាផ្ទៃក្នុងទេពកោសល្យក្នុងឆ្នាំនេះ។ ពណ៌ដូចជា លឿង​ មូស្តាដ, បៃតង avocado និងទឹកក្រូច burnt orange សម្របសម្រួលជាមួយលំនាំ geometric ត្រជាក់ភ្នែក កំពុងតែទាក់ទាញមួយប្រភេទអារម្មណ៍នឹកស្រមៃពីអតីតកាល។ ប៉ុន្តែការចូលមកវិញនេះមិនមែនស្រ្តិចស្រួលនោះទេ។ មួករចនាបថថ្មីនឹងលាយបញ្ចូលលំនាំចាស់ជាមួយគ្រឿងសម្រស់ទំនើប និងបច្ចេកវិទ្យាដើម្បីបង្កើតអារម្មណ៍ទំនើបក្នុងភាពចាស់។ ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរផ្ទះបាយសរបស់អ្នកភ្លាម អ្នកអាចជ្រើសរើសពណ៍ក្រោយ ពណ៌ចម្រុះដើម្បីបន្ថែមបំពេញក្តីស្រមៃ។ 2. អំពូលបែប statement: បញ្ចេញប្រជាប្រិយភាពតាមអំពូល  អំពូល និងការរចនាពន្លឺ […]

ព័ត៌មាន - 23/10/2024
តើផ្ទះរបស់ខ្ញុំមានកន្លែងគ្រប់គ្រាន់សម្រាប់ដាក់ជណ្ដើរយន្តទេ? ឆ្លើយសំណួរ ទាំង៤ !

នៅពេលពិចារណាលើការបន្ថែមជណ្តើរយន្តទៅផ្ទះរបស់អ្នក កង្វល់ជាចម្បងមួយគឺថាតើត្រូវការកន្លែងទំនេរប៉ុន្មានដើម្បីផ្ទុកវា។ ជណ្តើរយន្តសំរាប់លំនៅដ្ឋានមានទំហំខុសៗគ្នា ហើយដោយសារផ្ទះនីមួយៗមានលក្ខណៈប្លែកពីគេ វាចាំបាច់ក្នុងការវាយតម្លៃកត្តាមួយចំនួនដើម្បីកំណត់ថាតើអ្នកមានកន្លែងគ្រប់គ្រាន់សម្រាប់ការដាក់ជណ្ដើរយន្តឬទេ។ blog នេះផ្តល់ឱ្យអ្នកនូវការណែនាំដ៏ទូលំទូលាយមួយ ដើម្បីជួយអ្នកក្នុងការកំណត់ថាតើអ្នកត្រូវការកន្លែងទំនេរប៉ុន្មានក្នុងការដំឡើងជណ្តើរយន្តក្នុងផ្ទះ រួមជាមួយនឹងការណែនាំពីអ្នកជំនាញដើម្បីស្វែងរកកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការដំឡើង។  ចំណុចសំខាន់មួយដែលបញ្ជាក់ថា មិនមែនជណ្ដើរយន្តទាំងអស់សុទ្ធតែដូចគ្នានោះទេ។ ប្រភេទខ្លះត្រូវការកន្លែងច្រើនជាងកន្លែងផ្សេងទៀត។ ប្រភេទជណ្កើរយន្តមានដូចជា៖   1. Hydraulic Lifts – ប្រើសារធាតុរាវធារាសាស្ត្រដើម្បីផ្លាស់ទីកាប៊ីន ហើយត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក។   2. Traction Lifts – ដំណើរការដោយឧបករណ៍ទប់ទម្ងន់ ជាធម្មតាត្រូវការគ្រោង និងបន្ទប់ម៉ូទ័រ។   3. Platform Lift – អាចដំណើរការជាមួយប្រព័ន្ធវីសស្ពឺរុញ ដោយមិនត្រូវការបន្ទប់ម៉ាស៊ីន ឬរណ្តៅដាច់ដោយឡែក។   4. Cabin lifts – អាចដំណើរការជាមួយប្រព័ន្ធរុញដោយវីសស្ពឺ ដោយមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក។   នៅ Cibes លំហគ្រប់គ្រាន់គឺជាកន្លែងដែលយើងបញ្ចេញពន្លឺ។ យើងផលិតប្រភេទជណ្ដើរយន្តPlatform និង  cabinដែលដំណើរការជាមួយប្រព័ន្ធវីសស្ពឺ ដែលធ្វើអោយគ្រឿងម៉ាស៊ីនរបស់យើងមានទំហំតូចល្មម មិនទាមទារបន្ទប់ម៉ាស៊ីនដាច់ដោយឡែក រណ្តៅ ឬបន្ទប់កំដៅបន្ថែម។  តើខ្ញុំត្រូវការកន្លែងទំនេរប៉ុន្មានសម្រាប់ជណ្ដើរយន្តនៅតាមផ្ទះ?   ទំហំគ្រោងនៃជណ្តើរយន្តតាមផ្ទះមានភាពខុសគ្នាអាស្រ័យលើ Model នៃជណ្ដើរយន្តនិមួយៗ ប៉ុន្តែប្រសិនបើអ្នកមានទំហំទំនេរត្រឹមតែ1m 2 […]

តើអ្នកមានសំណួរដែរទេ?
យើងចង់ជួយ។