ប្លុក - Date posted: 28/02/2026 - Date updated: 17/06/2026
ជណ្តើរយន្តខ្នាតតូចសម្រាប់គេហដ្ឋាន ចាប់ពី 1m²: ប្រៀបធៀបប្រភេទជណ្តើរ និងតម្លៃក្នុងឆ្នាំ 2026
ស្វែងយល់ពីជម្រើសជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះចាប់ពី 1m² ហើយប្រៀបធៀប ជណ្តើរយន្តប្រភេទបូមប្រេង, ជណ្តើរយន្តខ្សែកាបខ្សែពាន និង ជណ្តើរយន្តខ្នាតតូចដែលប្រើប្រាស់ប្រព័ន្ធវីសស្ពឺ។ តម្លៃក្នុងឆ្នាំ 2026ក្នុងប្រទេសកម្ពុជា (USD 15,000 ដល់ 95,300)។
TL;DR:
- ជណ្តើរយន្តខ្នាតតូច គឺជាជណ្តើរយន្តតូចសម្រាប់ផ្ទះដែលមានកន្លែងកំណត់ ឬផ្ទះដែលជួសជុលឡើងវិញ ដែលអាចតម្លើងបានចាប់ពីប្រហែល 1m² ហើយត្រូវការសំណង់តិច។
- ជណ្តើរយន្តទាំង 3ប្រភេទសំខាន់ៗ: ជណ្តើរយន្តប្រភេទបូមប្រេង, ជណ្តើរយន្តខ្សែកាបខ្សែពាន និងជណ្តើរយន្តប្រើប្រាស់ប្រព័ន្ធវីសស្ពឺ។ ជាទូទៅជណ្តើរយន្តប្រើប្រាស់ប្រព័ន្ធវីសស្ពឺ សមស្របសម្រាប់កន្លែងចង្អៀតជាង ព្រោះមានរណ្តៅទាបខ្លាំង (0–120 mm) និងថែទាំតិច។
- នៅប្រទេសកម្ពុជា (ឆ្នាំ 2026) តម្លៃយោងសម្រាប់ home lift ជាទូទៅស្ថិតនៅចន្លោះ USD 15,000 ដល់ USD 95,300 (សម្រាប់យោង)។
1. តើជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះគឺជាអ្វី?
ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ គឺជាជណ្តើរយន្តក្នុងគេហដ្ឋានដែលមានទំហំតូច ហើយរចនាឡើងសម្រាប់ផ្ទះឯកជនដែលមានកន្លែងកំណត់។ ប្រៀបធៀបនឹងជណ្តើរយន្តធម្មតា ប្រភេទនេះផ្តោតលើ៖
- តម្លើងបានទោះមានទីតាំងតូច
- មិនប៉ះពាល់ដល់សំណង់ធ្ងន់
- ដំណើរការរលូន និងមានភាពស្ងប់ស្ងាត់
- ងាយស្រួលក្នុងការប្រើប្រាស់ សម្រាប់មនុស្សគ្រប់វ័យ
គេស្គាល់ថាជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ វាសមស្របសម្រាប់ផ្ទះល្វៀង ផ្ទះដែលមានទីតាំងចង្អៀត និងមានគម្រោងក្នុងការជួសជុល ដែលការធ្វើគ្រោងធម្មតាមិនអាចធ្វើបាន។
2. ហេតុអ្វីជណ្តើរយន្តខ្នាតតូចក្លាយជាប្រធានបទពេញនិយមសម្រាប់ជណ្តើរយន្តក្នុងផ្ទះឆ្នាំ 2026?
ជណ្តើរយន្តខ្នាតតូចក្លាយជាប្រធានបទពេញនិយមឆ្នាំ 2026 ព្រោះវារចនាឡើងសមស្របទៅនឹងកន្លែងដែលមានទំហំតូច និងមិនប៉ះពាសល់ដល់ហេដ្ធារចនាសម្ព័ន្ធក្នុងផ្ទះច្រើន ដោយអាចតម្លើងបានក្នុងទំហំប្រហែល 1m² វាគឺជាជម្រើសក្នុងការមានកន្លែងតូចចង្អៀត និងសមស្របសម្រាប់ផ្ទះសម័យទំនើប។
រចនាសម្រាប់ផ្ទះដែលមានកន្លែងកំណត់
មូលហេតុធំមួយដែលធ្វើឲ្យជណ្តើរយន្តខ្នាតតូចពេញនិយម គឺអាចដាក់បាននៅក្នុងកន្លែងតូចខ្លាំង។ ដោយចាប់ផ្តើមពីប្រហែល 1m² ម្ចាស់ផ្ទះអាចបន្ថែមការធ្វើដំណើរឡើងចុះដោយមិនប៉ះពាល់ដល់កន្លែងរស់នៅច្រើន។
ជណ្តើរយន្តខ្នាតតូចអាចតម្លើងបាននៅ៖
- ចន្លោះជណ្ដើរជើង
- ក្នុងទីតាំងទំនេរ (stair void)
- ជិតវេដង់ដារ ឬច្រកចូល (corridor)
- តម្លើងខាងក្រៅជាប្រភេទកញ្ចក់ភ្ជាប់ទៅផ្ទៃអាគារ
ភាពបត់បែននេះធ្វើឲ្យជណ្តើរយន្តខ្នាតតូចសមស្របសម្រាប់ផ្ទះទីក្រុងទំនើប។
សម្រួលដំណើរការសម្រាប់មនុស្សគ្រប់វ័យ
ពេលគ្រួសាររៀបចំរស់នៅរយៈពេលវែង ការចូលដំណើរការរបស់ជណ្តើរយន្តបានក្លាយជាចំណុចដ៏សំខាន់។ ជណ្តើរយន្តខ្នាតតូចក្នុងផ្ទះអាចជួយឲ្យ៖
- មនុស្សចាស់អាចឡើងចុះជាន់ដោយសុវត្ថិភាព
- កុមារ និងមនុស្សពេញវ័យកាត់បន្ថយហានិភ័យគ្រោះថ្នាក់ពីជណ្ដើរ
- ការរុញឬយករបស់ប្រចាំថ្ងៃ ដូចជា ទំនិញ ឬសម្លៀកបំពាក់ មានភាពងាយស្រួលជាងមុន
ការដាក់ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះគឺជាផ្នែកមួយនៃការរចនាផ្ទះសម្រាប់អនាគត មិនមែនរង់ចាំពេលមានបញ្ហាទើបដាក់នោះទេ។
ការតម្លើងលឿន និងមិនប៉ះពាល់ដល់សំណង់ច្រើន
បើប្រៀបធៀបនឹងជណ្តើរយន្តធម្មតាជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះមានការកែប្រែសំណង់តិច។ មានប្រព័ន្ធជាច្រើនមានលក្ខណៈ៖
- អាចទ្រទ្រង់ខ្លួនឯង (self-supporting)
- មិនមានគ្រោងមេតុង
- មិនមានការកែប្រែសំណង់ធ្ងន់
ហេតុនេះហើយ ទើបពេលតម្លើងជាទូទៅគិតជាសប្តាហ៍មិនមែនជាខែ ហើយសមស្របសម្រាប់គម្រោងជួសជុល ឬផ្ទះដែលកំពុងរស់នៅ។
រចនាសម័យថ្មី ដែលអាចបន្ថែមសោភ័ណភាពក្នុងផ្ទះ
ជណ្តើរយន្តខ្នាតតូចសម័យថ្មី មិនមែនតែអាចប្រើប្រាស់បានទេ ប៉ុន្តែអាចជាផ្នែកនៃការតុបតែងផ្ទះផងដែរ។ ម្ចាស់ផ្ទះអាចជ្រើសរើស៖
- ផ្ទាំងកញ្ចក់ដើម្បីទទួលបានអារម្មណ៏ល្អ និងមានភាពទំនើប
- ដែកឬអាលុយមីញ៉ូមតិចតួចបំផុត
- អាចជ្រើសរើសពណ៌ខាងក្នុង និងកម្រាលតាមចំណង់ចំណូលចិត្ត
- ភ្លើង LED ដែលបញ្ចូលក្នុងរចនា
អ្នកស្ថាបត្យករជាច្រើន ថែមទាំងយក lift ជាចំណុចដ៏ល្អក្នុងការរចនាផ្ទះផងដែរ។
ការប្រើប្រាសថាមពលភ្លើងតិច និងចំណាយថវិកាតិច
មូលហេតុផ្សេងទៀតដែលធ្វើឲ្យ ជណ្តើរយន្តខ្នាតតូចពេញនិយមនៅឆ្នាំ 2026 គឺជាប្រសិទ្ធភាព។ ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះភាគច្រើនរចនាឡើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដោយសារ៖
- ការប្រើប្រាស់ប្រើភ្លើងតិច
- អាចដំណើរការលើភ្លើងផ្ទះធម្មតា
- មិនមានការថែទាំច្រើនធ្វើឲ្យស្មុញស្មាញ
ហេតុផលទាំងនេះទើបធ្វើឲ្យជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះក្លាយជាការវិនិយោគរយះពេលវែងដែលមានប្រសិទ្ធិភាពជាងប្រព័ន្ធប្រណិតផ្សេងៗដែលត្រូវការការថែទាំខ្ពស់។

3. តើប្រភេទជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះមានអ្វីខ្លះ?
បច្ចុប្បន្ន មានបច្ចេកវិទ្យាសំខាន់ៗ 3 ប្រភេទដែលជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះមាន: ជណ្តើរយន្តប្រើប្រាស់ដោយការបូមប្រេង, ជណ្តើរយន្តខ្សែកាបខ្សែពាននិង ជណ្តើរយន្តដែលប្រើប្រាសប្រព័ន្ធវីសស្ពឺ។
តើជណ្តើរយន្តបូមប្រេង, ជណ្តើរយន្តខ្សែកាបខ្សែពាននិង ជណ្តើរយន្តប្រើប្រាស់ប្រព័ន្ធវីសស្ពឺត្រូវបានប្រៀបធៀបបានដូចម្តេងក្នុងការដាក់ជណ្តើរយន្តខ្នាតតូចក្នុងផ្ទះ?
តារាងខាងក្រោម បានប្រៀបធៀបគុណសម្បត្តិ និងគុណវិបត្តិរបស់ជណ្តើរយន្តទាំង 3ប្រភេទនេះ។ ក្នុងការជួយសម្រួលម្ចាស់ផ្ទះជ្រើសរើសទៅតាមទីតាំងដែលមាន ថវិកា និងលក្ខខណ្ឌតម្លើង។
| លក្ខខណ្ឌ | ជណ្តើរយន្តបូមប្រេង | ជណ្តើរយន្តខ្សែកាបខ្សែពាន | ជណ្តើរយន្តប្រព័ន្ធវីសស្ពឺ |
| គោលការណ៍ដំណើរការ / រចនាសម្ព័ន្ធ | ដំណើរការដោយ piston និងប្រេង hydraulic ដែលជាមធ្យោបាយបញ្ជូនកម្លាំង និងប្រើប្រាស់ប្រេងរំអិលដោយផ្ទាល់ | ប្រើខ្សែកាប និង ខ្សែពានទាញដោយម៉ូទ័រ។ម៉ូទ័រ និងខ្សែទាញផ្ទុកបន្ទុកទាំងមូលកំឡុងពេលប្រតិបត្តិការ | ដំណើរការដោយម៉ូទ័រអគ្គិសនី និងប្រព័ន្ធវីសស្ពឺ ដែលកាប៊ីនឡើងចុះតាមវីសស្ពឺតាមរយៈប្រអប់លេខ។ |
| អត្ថប្រយោជន៍សំខាន់ៗ | • មិនត្រូវការបន្ទប់ម៉ាស៊ីនសមស្របសម្រាប់ ផ្ទះល្វែង និង វីឡា • រចនាតូច និងមានភាពស្រស់ស្អាត • មិនមានសម្លេងរំខានខ្លាំង | • តម្លៃដំបូងទាប • បត់បែនចំនួនជាន់/ចំណត • ជម្រើសសមត្ថភាពផ្ទុកច្រើន • ការរចនាសម្បូរបែប • ថែទាំងាយ និងចំណាយសេវាតិច | • រចនាសម័យថ្មី តូចសមស្របសម្រាប់ផ្ទះដែលមានកន្លែងសល់តិច • ការរចនាទំហំ ម៉ូដ និងរចនាមានភាពសម្បូរបែប • ទំហំសាច់ជិះបានច្រើន (រហូតដល់ 70%) • សុវត្ថិភាពខ្ពស់ • មិនត្រូវការបន្ទប់ម៉ាស៊ីន • មិនចាំបាច់រណ្តៅឬ រណ្តៅ ទាបខ្លាំង (អាចត្រឹមតែ 60 mm) • ដឹកជញ្ជូន និងតម្លើងបានលឿន • ការថែទាំតិច |
| គុណវិបត្តិ | •អាចមានហានិភ័យលេចធ្លាយប្រេង ដែលអាចប៉ះពាល់ដល់បរិស្ថាន • ប្រើថាមពលភ្លើងច្រើន • ចំណាយរត់ការងារ និងថែទាំខ្ពស់ • អាចពិបាករកគ្រឿងបន្លាស់ជំនួស | • ត្រូវការកន្លែងបន្ថែមសម្រាប់បន្ទប់ម៉ាស៊ីន • តម្រូវឲ្យមានទីតាំងតម្លើងធំជាងទំហំជណ្តើរយន្ត • អាចមានសំឡេងពេលដំណើរការ | • ល្បឿនឡើងចុះយឺតជាង (ប្រហែល 0.15 m/s) • តម្លៃដំបូងខ្ពស់ជាងប្រភេទជណ្តើរយន្តផ្សេងៗ |

លក្ខណៈបច្ចេកទេស និងតម្រូវការកន្លែងរបស់ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ
តារាងខាងក្រោម បានប្រៀបធៀបលក្ខណៈបច្ចេកទេស និងតម្រូវការកន្លែងរបស់ ជណ្តើរយន្តប្រើប្រាស់ប្រព័ន្ធវីសស្ពឺ, ជណ្តើរយន្តខ្សែកាបខ្សែពាននិង ជណ្តើរយន្តបូមប្រេង ដោយបង្ហាញថា ជណ្តើរយន្តប្រើប្រាស់ប្រព័ន្ធវីសស្ពឺសន្សំសំចៃកន្លែងបំផុត ព្រោះមានរណ្តៅ ទាបខ្លាំង (0–120 mm) និងមានដំបូលខាងលើតិចជាង។
| ជណ្តើរយន្តវីសស្ពឺ | ជណ្តើរយន្តខ្សែកាបខ្សែពាន | ជណ្តើរយន្តបូមប្រេង | |
| ល្បឿនអតិបរមា | 0.15 – 0.25 m/s | 0.4 – 0.6 m/s | 0.3 – 0.4 m/s |
| ចំនួនចំណត (Stops) | 8 | 10 | 6 |
| កម្ពស់ដំណើរអតិបរមា (Travel Height) | 20 m | 30 m | 15 m |
| ជម្រៅរណ្តៅ | 0 – 120 mm | 600 – 1500 mm | 150 – 180 mm |
| ដំបូលខាងលើ | 2350 – 2600 mm | 2800 – 3500 mm | 2800 – 3500 mm |
| ថាមពលភ្លើង | 1ហ្វា ឬ 3ហ្វា 16A | 3ហ្វា 25 – 40A | 1ហ្វា ឬ 3ហ្វា 25 – 40A |
តើតម្លៃជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា (2026) ប្រហែលប៉ុន្មាន?
តារាងខាងក្រោមបង្ហាញពីការប្រៀបធៀបតម្លៃជណ្តើរយន្តក្នុងផ្ទះឆ្នាំ 2026 នៅកម្ពុជា
តាមប្រភេទបច្ចេកវិទ្យារួមមានតម្លៃដំបូង ចំនួនជាន់/ចំណត និងចំណាំសំខាន់ៗ។
| ប្រភេទជណ្តើរយន្ត | តម្លៃដំបូង | ចំនួនចំណត | ចំណាំពិសេស |
| ជណ្តើរយន្តវីសស្ពឺ | 30,000 – 40,000 USD | 2 | សន្សំសំចៃកន្លែង មិនត្រូវការ បន្ទប់ម៉ាស៊ីន ឬ មិនមានរណ្តៅជ្រៅ សមស្របសម្រាប់ផ្ទះមានស្រាប់ ផេនហ៊ស និង វីឡា |
| ជណ្តើរយន្តខ្សែកាបខ្សែពាន | 18,000 – 25,000 USD | 2 | ដំណើរការរលូន គាំទ្រកម្ពស់ដំណើរខ្ពស់ ត្រូវការរណ្តៅជ្រៅ និង បន្ទប់ម៉ាស៊ីន |
| ជណ្តើរយន្តបូមប្រេង | 15,000 – 20,000 USD | 2 | ដំណើរការរលូន ត្រូវការកន្លែងសម្រាប់ប្រេង hydraulic នៅជាន់ក្រោម និងថែទាំប្រេងជាប្រចាំ |
ចំណាំ៖ តម្លៃខាងលើគ្រាន់តែជាតម្លៃយោង។ Cibes Lift Cambodia ផ្គត់ផ្គង់ និងតម្លើងតែជណ្តើរយន្តប្រព័ន្ធវីសស្ពឺ (Cibes) ដែលនាំចូលពេញលេញប៉ុណ្ណោះ។ យើងមិនផ្គត់ផ្គង់ជណ្តើរយន្តខ្សែកាបខ្សែពាន ឬ ជណ្តើរយន្តបូមប្រេងទេ។
4. គន្លឹះ 3 ចំណុចសំខាន់ៗដើម្បីជ្រើសរើសជណ្តើរយន្តខ្នាតតូចសមស្របសម្រាប់ផ្ទះ
ដើម្បីជ្រើសរើសជណ្តើរយន្តខ្នាតតូចក្នុងផ្ទះឲ្យសមស្រប ម្ចាស់ផ្ទះគួរប្រៀបធៀបបច្ចេកវិទ្យា តាមសមត្ថភាពផ្ទុកឲ្យសមនឹងការប្រើប្រាស់ និងជ្រើសក្រុមហ៊ុនដែលមានស្តង់ដារ និងការធានាច្បាស់លាស់។
ការស្វែងយល់ពីប្រភេទជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ
មុនធ្វើការសម្រេចចិត្ត អ្នកទាំងអស់គ្នាគួរស្រាវជ្រាវ និងប្រៀបធៀបបច្ចេកវិទ្យាជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះដែលមាន។ ប្រភេទនីមួយៗមានលក្ខណៈខុសគ្នាពីរចនាសម្ព័ន្ធ ការដំណើរការ លក្ខណៈសុវត្ថិភាព និងតម្រូវទៅតាមកន្លែង។ ការយល់ច្បាស់អំពីប្រព័ន្ធនីមួយៗ នឹងជួយឲ្យអ្នកទាំងអស់គ្នាជ្រើសរើសបានត្រឹមត្រូវតាមទីតាំងផ្ទះ។
ការជ្រើសរើសការផ្ទុកឲ្យសមស្របនឹងគ្រួសារ
សមត្ថភាពផ្ទុកគួរជ្រើសតាម 2 ចំណុចសំខាន់ៗ៖ ទំហំផ្ទះ និងចំនួនអ្នកប្រើក្នុងគ្រួសារ។ សមត្ថភាពផ្ទុកខុសៗគ្នា នាំឲ្យទំហំកាប៊ីន និងការកែកនសំណង់ខុសគ្នាផងដែរ។ ការពិគ្រោះជាមួយអ្នកជំនាញបច្ចេកទេសមានអត្ថប្រយោជន៍ដើម្បីឲ្យជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ ដែលជ្រើសរើសមានផាសុខភាព សុវត្ថិភាព និងប្រើប្រាស់បានយូរ។
ការជ្រើសក្រុមហ៊ុនដែលអាចទុកចិត្តបាន និងមានការធានាច្បាស់លាស់
ការជ្រើសក្រុមហ៊ុនផ្គត់ផ្គង់ដែលមានបទពិសោធន៍ និងមានឯកសារត្រឹមត្រូវ គឺសំខាន់ណាស់សម្រាប់ការតម្លើងជណ្តើរយន្តខ្នាតតូចក្នុងផ្ទះ។ អ្នកទាំងអស់គ្នាគួរជ្រើសរើសក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ មានបទពិសោធន៍ពិត និងមតិយោបល់ល្អពីអតិថិជន។ លើសពីនេះជណ្តើរយន្តគួរមានឯកសារច្បាស់លាស់អំពីប្រភព ស្តង់ដារគុណភាព និងគោលការណ៍ធានា ដើម្បីឲ្យប្រើប្រាស់មានទំនុកចិត្ត។
5. Cibes ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ: អត្ថប្រយោជន៍សំខាន់ៗសម្រាប់ផ្ទះដែលកន្លែងតូច
ក្នុងការប្រើប្រាស់ប្រចាំថ្ងៃម្ចាស់ផ្ទះត្រូវការភាពងាយស្រួល។ Cibes ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះប្រើបច្ចេកវិទ្យាវីសស្ពឺ ដែលសន្សំសំចែកន្លែង កែប្រែសំណង់តិច មិនត្រូវការបន្ទប់ម៉ាស៊ីន និងរណ្តៅ ទាបខ្លាំង។ ហេតុនេះហើយ Cibes អាចផ្តល់ការប្រើប្រាស់បានយ៉ាងល្អ ក្នុងកន្លែងដែលមានទំហំតូច ប៉ុន្តែទទួលបានផាសុខភាព និងសុវត្ថិភាពតាមស្តង់ដារអឺរ៉ុប។
1) សន្សំកន្លែងពិតៗ ចាប់ពី ~1m² សមស្របសម្រាប់ទីតាំងចង្អៀត
Cibes ត្រូវបានរចនាឡើងជាពិសេសសម្រាប់ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះក្នុងការដាក់ផ្ទះដែលទីតាំងតូច។ សម្រាប់ទំហំខាងក្នុងអប្បបរមា 960 × 1060 mm Cibes ជណ្តើរយន្តខ្នាតតូចអាចគ្រោងបានពីប្រហែល ~1m² សមស្របសម្រាប់កន្លែងដែលសល់ទីតាំងសម្រាប់ជន្លោះជណ្តើរជើង។ នេះជាមូនហេតុដែលអ្នកស្វែងរកជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះអាចជ្រើសរើស Cibes បានព្រោះបានផ្តោតលើការរចនាមុនគេ មិនតម្រូវឲ្យផ្ទះមានការកែប្រែរចនាសម្ព័ន្ធច្រើន។

2) រណ្តៅទាបខ្លាំង (0 – 120 mm): កែប្រែសំណង់តិច ងាយស្រួលសម្រាប់ការជួលជុល
បើប្រៀបធៀបនឹងប្រព័ន្ធជណ្តើរយន្តធម្មតាដែលត្រូវការរណ្តៅជ្រៅ និងការកែប្រែសំណង់ធ្ងន់ៗ ៃំណ្តើរយន្តបច្ចេកវិទ្យាវីសស្ពឺរបស់ Cibes អាចតម្លើងដោយគ្មានរណ្តៅឬ រណ្តៅទាបខ្លាំង (អាស្រ័យលើម៉ូឌែល និងលក្ខខណ្ឌទីតាំង) ទាំងនេះអាចជួយបន្ថយការកែប្រែរចនាសម្ព័ន្ធ និងចំណាយ ជាពិសេសសម្រាប់គម្រោងជួសជុលដែលមិនអាចជីករណ្តៅជ្រៅបាន។
3) មិនមានបន្ទប់ម៉ាស៊ីន
Cibes home lifts រចនាឡើងដោយគ្មានបន្ទប់ម៉ាស៊ីន ដូច្នេះអាចកាត់បន្ថយភាពស្មុគស្មាញ និងរក្សាទុកកន្លែងដើមដ៏ស្រស់ស្អាតរបស់ផ្ទះ។ សម្រាប់អ្នកដែលកំពុងមើលជណ្តើរយន្តខ្នាតតូចនេះទទួលបានអត្ថប្រយោជន៍ជាច្រើន ព្រោះវាធ្វើឲ្យការរៀបចំទីតាំងសំណង់ឲ្យមានភាពងាយស្រួល។

4) សុវត្ថិភាព និងផាសុខភាពក្នុងការរស់នៅប្រចាំថ្ងៃសម្រាប់គ្រួសារច្រើនជំនាន់
ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះភាគច្រើនត្រូវបានទិញសម្រាប់ការរស់នៅរយៈពេលវែង។ Cibes ផ្តោតលើការប្រើប្រាស់ប្រចាំថ្ងៃដូចជា ចាប់ផ្តើម និងឈប់រលូន ការប្រើប្រាស់មានភាពងាយស្រួលក្នុងការប្រើ និងមានមុខងារសុវត្ថិភាពជាច្រើនដូចជា ប្រព័ន្ធសុវត្ថិភាព, ភ្លើងសុវត្ថិភាព, ប៊ូតុងសុវត្ថិភាព ផ្អែកទៅលើការផ្លាស់ប្តូរជាក់ស្តែង។ ដូច្នេះគឺអាចសមស្របសម្រាប់គ្រួសារដែលមានមនុស្សចាស់ កុមារ និងមានការឡើងចុះជាញឹកញាប់។
ម៉ូដែល Cibes ទាំងអស់មាន EC certified និងអនុលោមតាម Machinery Directive 2006/42/EC ដោយយោងតាមស្តង់ដារសហភាពអឺរ៉ុប EN 81-41:2010 និង EN 81-20:2020។

5) ការថែទាំអាចគ្រោងទុក ជាមួយបច្ចេកវិទ្យាវីសស្ពឺ
សម្រាប់ការប្រើប្រាស់ក្នុងគេហដ្ឋាន ម្ចាស់ផ្ទះភាគច្រើនចង់បានទំនុកចិត្តក្នុងការប្រើប្រាស់ និងការថែទាំ។ ប្រព័ន្ធវីសស្ពឺត្រូវបានទទួលស្គាល់ថា ងាយស្រួលក្នុងការថែទាំ និងប្រើបានយូរ ជាពិសេសបើប្រៀបធៀបនឹងបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងប្រេង។

6. តម្លៃ Cibes home lift នៅកម្ពុជា ឆ្នាំ 2026 ប្រហែលប៉ុន្មាន?
នៅឆ្នាំ 2026 តម្លៃជណ្តើរយន្តសម្រាប់ផ្ទះពី Cibes នៅកម្ពុជា ជាទូទៅស្ថិតនៅចន្លោះប្រហែល USD 37,700 ដល់ USD 95,300។ សូមមើលតារាងតម្លៃយោងខាងក្រោម។
| ចំនួន Stops | តម្លៃយោង (USD) |
| 3 stops | ពី USD 37,700 ដល់ USD 83,800 |
| 4 stops | ពី USD 41,600 ដល់ USD 89,700 |
| 5 stops | ពី USD 47,700 ដល់ USD 95,300 |
ចំណាំ
- តម្លៃខាងលើគ្រាន់តែសម្រាប់យោង (អាប់ដេតចុងក្រោយ Sep 2025)។ តម្លៃចុងក្រោយអាចប្រែប្រួល អាស្រ័យទៅលើទំហំជណ្តើរយន្ត កម្ពស់ ទីតាំងតម្លើង(ក្នុងផ្ទះ/ក្រៅផ្ទះ) និងទីតាំងគម្រោង (ភ្នំពេញ ឬខេត្តឆ្ងាយ ដូចជា តំបន់ភ្នំ កោះ ជាដើម)។
- សូមទំនាក់ទំនង Hotline 011 837 183/093 837 183 ដើម្បីទទួលបានការប្រឹក្សាលម្អិតបន្ថែម។
- តម្លៃខាងលើរួមមាន VAT ថ្លៃនាំចូល ដឹកជញ្ជូន តម្លើង និងប្រគល់ជូន (handover/commissioning)។
- តម្លៃខាងលើរួមមានគ្រោងកញ្ចក់នាំចូល ដែលផ្គត់ផ្គង់ជាសំណុំស៊ីគ្នាជាមួយជណ្តើរយន្ង។
តម្លៃខាងលើ មិនរួមបញ្ចូល៖
- ចំណាយសម្រាប់ការរៀបចំទីតាំង/ជួសជុលនៅកន្លែងតម្លើង ការជីករណ្តៅ និងថ្លៃសុំអនុញ្ញាត (បើមាន)។
សេចក្តីសន្និដ្ឋាន
នៅឆ្នាំ 2026 ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះបានក្លាយជាជម្រើសដ៏ល្អសម្រាប់ផ្ទះដែលមានទីតាំងតូចដោយអាចតម្លើងបានចាប់ពី 1m² ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ ផ្តល់ការធ្វើដំណើរឡើងចុះបានពេញលេញ ខណៈពេលដែលរក្សាទុកកន្លែងរស់នៅ និងកាត់បន្ថយការប៉ះពាល់សំណង។
ក្នុងចំណោមជម្រើសផ្សេងៗ Cibes ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ លេចធ្លោដោយរចនាស្អាតទំនើប ទំហំតូច សុវត្ថិភាពជាមួយប្រព័ន្ធវីសស្ពឺ តម្លើងបានលឿន និងអាចអនុវត្តបានយ៉ាងល្អចាប់ពីផ្ទះធម្មតា ដល់គម្រោងលំដាប់ខ្ពស់។ វាជាការវិនិយោគរយៈពេលវែង ដែលបន្ថែមផាសុខភាពប្រចាំថ្ងៃ និងតម្លៃអចលនទ្រព្យ។
សំណួរញឹកញាប់ (FAQs)
ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះតូចបំផុតអាចតម្លើងបានដោយទំហំខាងក្នុងអប្បបរមាប្រហែល 960 × 1060 mm ដូច្នេះវាសមស្របសម្រាប់កន្លែងតូចក្នុងផ្ទះឯកជន។
ជាទូទៅការតម្លើងចំណាយពេលប្រហែល 10–15 ថ្ងៃ អាស្រ័យលើលក្ខខណ្ឌទីតាំង និងចំនួន stops ដោយមានការរំខានតិចដល់ការរស់នៅប្រចាំថ្ងៃ។
តម្លៃអាស្រ័យលើទំហំ ចំនួនជាន់ និងផ្អែកទៅលើជាក់ស្តែង។ ម៉ូដែលអឺរ៉ុបភាគច្រើនចាប់ពីប្រហែល USD 37,700 ឡើងទៅ អាស្រ័យលើការកែតម្រូវ។
បាទ/ចាស។ ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះមានមុខងារសុវត្ថិភាពជាច្រើន ដូចជា ប៊ូតុងឈប់បន្ទាន់ ប្រព័ន្ធសុវត្ថិភាព ភ្លើងសុវត្ថិភាពនៅទ្វាជណ្តើរយន្ងនិងការដំណើរការ-ឈប់ ដើម្បីធានាសុវត្ថិភាពប្រចាំថ្ងៃសម្រាប់គ្រប់វ័យ។
- www.cibescambodia.com
- Hotline: 011 837183
- Showroom: ជិត Chipmong Mega Mall, ផ្ទះលេខ 261, Commercial Street, Phnom Penh, Cambodia

Kahna Pov គឺជា Country Manager របស់ Cibes Lift Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្លូវការរបស់ Cibes Lift Group មកពីប្រទេសស៊ុយអែត។ គាត់មានជាមួយនឹងបទពិសោធន៍ជាង 4 ឆ្នាំ ក្នុងការប្រឹក្សាអំពីជណ្តើរយន្តសម្រាប់លំនៅដ្ឋាន និងការសម្របសម្រួលគម្រោង គាត់បានជួយម្ចាស់ផ្ទះ ស្ថាបត្យករ និងក្រុមការងារគម្រោងនៅកម្ពុជា ក្នុងការជ្រើសរើសជណ្តើរយន្ត Cibes ប្រព័ន្ធវីសស្ពឺដែលមានសុវត្ថិភាព សន្សំសំចៃទីតាំង និងសាកសមសម្រាប់ផ្ទះឯកជន។

សេចក្តីសង្ខេប៖ ជណ្តើរយន្តនាំចូលអាចជួយឱ្យការឡើងចុះក្នុងវីឡា ផ្ទះល្វែង ឬផ្ទះដែលកំពុងជួសជុលកាន់តែមានភាពងាយស្រួល។ ប៉ុន្តែពាក្យថា «នាំចូល» មិនអាចបញ្ជាក់ថាជណ្តើរយន្តនោះមានសុវត្ថិភាព ឬសមស្របសម្រាប់ផ្ទះរបស់អ្នកនោះទេ។ អ្នកគួរពិនិត្យក្រុមហ៊ុនផលិត ម៉ូដែលជាក់លាក់ ឯកសារសុវត្ថិភាព ទំហំប្រើប្រាស់ តម្រូវការគ្រោងជណ្តើរយន្ត ប្រព័ន្ធអគ្គិសនី ការដំឡើង ការធានា ផែនការនៃការថែទាំ និងផ្នែកគ្រឿងបន្លាស់នៅកម្ពុជា។ អ្នកទាំងអស់គ្នាគួររៀបចំការចុះពិនិត្យទីតាំង និងមានគំនូរបច្ចេកទេសរបស់គម្រោង មុនចាប់ផ្តើមការងារសំណង់។ ជណ្តើរយន្តនាំចូលដែលសមស្រប ត្រូវមានភាពសមស្របនឹងអគារ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងមានសេវាកម្មក្នុងស្រុកដែលអាចទុកចិត្តបានបន្ទាប់ពីប្រគល់ជូន។ តើជណ្តើរយន្តនាំចូលជាអ្វី? ជណ្តើរយន្តនាំចូល គឺជាប្រព័ន្ធជណ្តើរយន្តដែលផលិតនៅក្រៅប្រទេសយ៉ាងពេញលេញ ហើយនាំមកដំឡើងក្នុងប្រទេស។ វាអាចដឹកមកជាប្រព័ន្ធដែលបានវេចខ្ចប់រួច ឬជាគ្រឿងបង្គុំដែលរៀបចំពីរោងចក្រ សម្រាប់ឱ្យអ្នកបច្ចេកទេសដែលបានបណ្តុះបណ្តាលដំឡើងនៅទីតាំងគម្រោងផ្ទាល់។ ជណ្តើរយន្តនាំចូលមានច្រើនប្រភេទ ដូចជា ជណ្តើរយន្តក្នុងផ្ទះ ជណ្តើរយន្តផ្លេតហ្វូម ជណ្តើរយន្តកាប៊ីន ជណ្តើរយន្តសម្រាប់អ្នកដំណើរ និងប្រព័ន្ធផ្សេងៗសម្រាប់អគារកម្ពស់ទាប។ សម្រាប់លំនៅឋាន វាអាចប្រើក្នុងវីឡា ផ្ទះល្វែង ឬគម្រោងដែលកំពុងជួសជុល។ ម៉ូដែលខ្លះមានគ្រោងជណ្តើរយន្តភ្ជាប់មកជាមួយ ត្រូវការរណ្តៅរាក់ មានកម្ពស់ជាន់លើដែលមានកម្រិត ឬមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក។ លក្ខណៈទាំងនេះខុសគ្នាតាមម៉ូដែល ដូច្នេះគំនូរបច្ចេកទេសពិតជាមានសារៈសំខាន់ជាងឈ្មោះផលិតផលទូទៅទៀត។ ពាក្យថា «នាំចូល» គ្រាន់តែបញ្ជាក់ពីប្រភពដើមរបស់ផលិតផលប៉ុណ្ណោះ។ ប៉ុន្តែវាមិនអាចធានាអំពីសុវត្ថិភាព គុណភាព ឬអាយុកាលនៃការប្រើប្រាស់នោះទេ។ […]
អ្នកទាំងអស់គ្នាកំពុងសាងសង់គេហដ្ឋានថ្មី កំពុងជួសជុលជាមួយអគារចាស់ ឬកំពុងរៀបចំគម្រោងពាណិជ្ជកម្មទេ ការជ្រើសរើសជណ្តើរយន្តដែលសមស្របគឺជាការសម្រេចចិត្តដ៏សំខាន់មួយ។ បច្ចុប្បន្ននេះ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន (Machine Room-Less Lift ឬ MRL Lift) កំពុងក្លាយជាជម្រើសដ៏ពេញនិយមបំផុត។ ជណ្តើរយន្តដែលគ្មានបន្ទប់ម៉ាសុីខុសពីជណ្តើរយន្តបែបប្រពៃណីខ្លះដែលត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក ជណ្តើរយន្តប្រភេទនេះបានបញ្ចូលប្រព័ន្ធឡើងចុះ និងឧបករណ៍សំខាន់ៗផ្សេង ឬរចនាសម្ព័ន្ធរបស់ជណ្តើរយន្តផ្ទាល់។ ការរចនានេះជួយសន្សំសំចៃកន្លែង កាត់បន្ថយការងារសំណង់ និងផ្តល់ភាពបត់បែនកាន់តែច្រើនសម្រាប់ស្ថាបត្យករ និងម្ចាស់ផ្ទះផ្ទាល់។ ប៉ុន្តែតើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនទាំងអស់ដូចគ្នាដែរឬទេ? តើមានបច្ចេកវិទ្យាអ្វីខ្លះ? តើមានតម្លៃប៉ុន្មាន? តើវាសមស្របសម្រាប់គ្រប់ប្រភេទអគារដែរឬទេ? ការណែនាំនេះនឹងឆ្លើយសំណួរទាំងនេះ ហើយពន្យល់យ៉ាងក្បោះក្បាយអំពីជណ្តើរយន្តគ្មានបន្ទប់ម៉ាសុីនដែលអ្នកទាំងអស់គ្នាគួរដឹងមុនពេលវិនិយោគលើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន។ TL;DR 1. តើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនគឺជាអ្វី? ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន គឺជាប្រភេទជណ្តើរយន្តដែលត្រូវបានរចនាឡើងដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីនដាច់ដោយឡែកសម្រាប់ដាក់ម៉ូទ័រ ប្រព័ន្ធគ្រប់គ្រង និងឧបករណ៍ដំណើរការផ្សេងៗទៀត។ ជំនួសមកវិញ សមាសធាតុទាំងនេះត្រូវបានដំឡើងបញ្ចូលនៅក្នុងគ្រោងជណ្តើរយន្តឬរួមបញ្ចូលជាមួយរចនាសម្ព័ន្ធរបស់ជណ្តើរយន្តផ្ទាល់។ ជណ្តើរយន្តបែបប្រពៃណីជាច្រើនត្រូវការបន្ទប់ម៉ាស៊ីនបន្ថែម ដែលអាចស្ថិតនៅលើដំបូលនៃជណ្តើរយន្ត ឬនៅជាប់នឹងគ្រោងជណ្តើរយន្ត។ ការត្រូវការបន្ទប់បន្ថែមនេះអាចបង្កើនទៅលើតម្លៃក្នុងការសាងសង់ ប្រើប្រាស់ទីតាំងអគារច្រើន និងធ្វើឲ្យការតុបតែងអគារមានភាពចង្អៀតផងដែរ។ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនអាចបំបាត់ជាមួយតម្រូវការទាំងអស់នេះ ប៉ុន្តែនៅតែផ្តល់នូវដំណើរការដែលមានប្រសិទ្ធភាព ភាពជឿជាក់ និងសុវត្ថិភាពខ្ពស់ជានិច្ច។ បច្ចុប្បន្នជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនត្រូវបានដំឡើងយ៉ាងច្រើននៅក្នុង៖ ការរចនាដែលមានទំហំតូច និងប្រើប្រាស់ទីតាំងបានយ៉ាងប្រសិទ្ធភាព ដែលធ្វើឱ្យជណ្តើរយន្តប្រភេទនេះមានប្រជាប្រិយភាពជាពិសេសសម្រាប់គម្រោងដែលមានទីតាំងកំណត់ ឬករណីដែលការសាងសង់បន្ទប់ម៉ាស៊ីនបន្ថែមមិនមានភាពងាយស្រួល ឬមិនអាចសាងសងបន្ទប់ម៉ាសុីនបន្ថែមបាន។ 1.1 តើរចនាសម្ព័ន្ធរបស់ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនមានអ្វីខ្លះ? ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនត្រូវបានរចនាឡើងដោយបញ្ចូលឧបករណ៍សំខាន់ៗទាំងអស់របស់ជណ្តើរយន្តនៅក្នុងគ្រោងជណ្តើរយន្ត […]
នៅក្នុងផ្ទះវីឡា ផ្ទះក្នុងបុរី និងផ្ទះអាជីវកម្មនៅកម្ពុជា ជណ្តើរយន្តសម្រាប់ប្រើប្រាស់ក្នុងផ្ទះអាចត្រូវបានដំឡើងនៅចំចន្លោះជណ្តើរជើង នៅក្បែរជណ្តើរ ក្នុងចន្លោះទំនេរនៃជណ្តើរ ឬនៅខាងក្រៅផ្ទះ។ ទីតាំងដែលសមស្របគឺអាស្រ័យលើទំហំផ្ទៃដីដែលមាន ការរចនាជណ្តើរ និងលក្ខខណ្ឌនៃរចនាសម្ព័ន្ធផ្ទះ។ TL;DR ទីតាំងដ៏ល្អបំផុតសម្រាប់ជណ្តើរយន្តក្នុងផ្ទះ អាស្រ័យលើការរចនាជណ្តើរជើង ទំហំ និងមិនថាជាផ្ទះថ្មី ឬជាផ្ទះដែលសាងសង់រួចនោះទេ។ សម្រាប់វីឡា និងផ្ទះបុរីជាច្រើននៅកម្ពុជា ការដំឡើងជណ្តើរយន្តនៅចន្លោះជណ្តើរ គឺជាជម្រើសដែលផ្តល់តុល្យភាពល្អបំផុតរវាងភាពងាយស្រួល ការប្រើប្រាស់លំហឱ្យមានប្រសិទ្ធភាព និងសោភ័ណភាពនៃការរចនា។ ទីតាំងល្អផ្សេងទៀតរួមមាន ការដំឡើងក្បែរជណ្តើរជើង ក្នុងចន្លោះទំនេរណាំមួយនៃផ្ទះ ឬនៅខាងក្រៅផ្ទះ នៅពេលដែលកន្លែងខាងក្នុងមានកម្រិត។ ការគ្រោងទុកការដាក់ជណ្តើរយន្តតាំងពីដំបូងពេលសាងសងផ្ទះ នឹងផ្តល់នូវភាពបត់បែនច្រើន កាត់បន្ថយចំណាយទៅលើសំណង់ និងធ្វើឱ្យលទ្ធផលចុងក្រោយមានភាពស្រស់ស្អាតជាងមុន។ 1. ហេតុអ្វីបានជាទីតាំងដំឡើងជណ្តើរយន្តក្នុងផ្ទះមានសារៈសំខាន់? ការជ្រើសរើសទីតាំងត្រឹមត្រូវសម្រាប់ជណ្តើរយន្តក្នុងផ្ទះ គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយក្នុងគម្រោងដំឡើងជណ្តើរយន្ត។ ការដំឡើងដែលបានគ្រោងទុកយ៉ាងល្អ មិនត្រឹមតែជួយឡើងចុះរវាងជាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ អាចស្របខ្លួនទៅនឹងប្លង់ផ្ទះបានយ៉ាងល្អ និងជួយកាត់បន្ថយការងារសំណង់ដែលមិនចាំបាច់។ ទីតាំងដំឡើងជាញឹកញាប់មានឥទ្ធិពលលើគម្រោងទាំងមូលច្រើនជាងអ្វីដែលម្ចាស់ផ្ទះជាច្រើនគិត។ ខណៈពេលដែលមនុស្សភាគច្រើនតែងប្រៀបធៀបម៉ូដែល ឬតម្លៃជណ្តើរយន្តជាមុន ទីតាំងដំឡើងអាចប៉ះពាល់ដល់តម្លៃសំណង់ រយៈពេលនៃការដំឡើង និងសូម្បីតែរូបរាងនៃទីតាំងនៅបន្ទាប់ពីបញ្ចប់គម្រោងផងដែរ។ ជណ្តើរយន្តក្នុងផ្ទះដែលដំឡើងនៅទីតាំងសមស្រប មានអត្ថប្រយោជន៏ជាច្រើនដូចជា៖ ផ្ទុយទៅវិញ ការជ្រើសរើសទីតាំងមិនសមស្រប អាចតម្រូវឱ្យមានការកែប្រែរចនាសម្ព័ន្ធបន្ថែម កាត់បន្ថយភាពបត់បែននៃប្លង់ផ្ទះ និងបង្កើនទាំងចំណាយ និងរយៈពេលដំឡើង។ មិនថាអ្នកកំពុងសាងសង់វីឡាថ្មី […]
ជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា អាចមានតម្លៃចាប់ពីប្រហែល 15,000 ដុល្លារ ដល់ 40,000 ដុល្លារ ឬអាចខ្ពស់ជាងនេះ។ តម្លៃអាស្រ័យទៅលើប្រភេទបច្ចេកវិទ្យាជណ្តើរយន្ត ចំនួនជាន់ ទំហំជណ្តើរយន្ត រចនាបថខាងក្នុងជណ្តើរយន្ត ទីតាំងនៃការដំឡើង និងលក្ខខណ្ឌរបស់ទីតាំងជាក់ស្តែង។ ជណ្តើរយន្តប្រភេទយោងដោយខ្សែកាបនិង ជណ្តើរយន្តបូមប្រេង ជាធម្មតាតម្លៃដំបូងទាបជាងជណ្តើរយន្តវីសស្ពឺដែលមានតម្លៃរាងខ្ពស់ជាង ប៉ុន្តែជណ្តើរយន្តវីសស្ពឺអាចជួយកាត់បន្ថយការងារសំណង់បានច្រើន ព្រោះម៉ូដែលជាច្រើនមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនដាច់ដោយឡែកឡើយ។ សម្រាប់វីឡា ផ្ទះល្វែងអាជីវកម្ម ផ្ទះបុរី និងផ្ទះដែលបានសាងសង់រួចនៅកម្ពុជា វិធីល្អបំផុតក្នុងការប្រៀបធៀបតម្លៃជណ្តើរយន្តក្នុងផ្ទះ គឺមិនមែនមើលតែតម្លៃឧបករណ៍តែប៉ុណ្ណោះទេ។ ម្ចាស់ផ្ទះគួរតែពិនិត្យការងារសំណង់ មុខងារសុវត្ថិភាព ការធានា គ្រឿងបន្លាស់ ការថែទាំ និងសេវាក្រោយការលក់ផងដែរ។ TL;DR តើជណ្តើរយន្តក្នុងផ្ទះគឺជាអ្វី? ជណ្តើរយន្តក្នុងផ្ទះ គឺជាប្រព័ន្ធជណ្តើរយន្តខ្នាតតូច ដែលប្រើសម្រាប់ដឹកជញ្ជូនមនុស្សឡើងចុះរវាងជាន់នៅក្នុងផ្ទះឯកជន វីឡា ផ្ទះល្វែងអាជីវកម្ម គ្លីនិក ឬកន្លែងធ្វើការខ្នាតតូច។ ជាធម្មតាវាមានទំហំតូចជាងជណ្តើរយន្តបែបប្រពៃណី ហើយត្រូវបានរចនាសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃ ការចូលប្រើសម្រាប់មនុស្សចាស់ ការប្រើរទេះរុញ និងការរស់នៅកាន់តែមានផាសុកភាពក្នុងផ្ទះ។ នៅកម្ពុជា ម្ចាស់ផ្ទះជាច្រើនជ្រើសរើសដំឡើងជណ្តើរយន្តក្នុងផ្ទះ ព្រោះផ្ទះភាគច្រើនមានច្រើនជាន់។ ជណ្តើរយន្តអាចជួយឱ្យការរស់នៅប្រចាំថ្ងៃកាន់តែងាយស្រួលសម្រាប់ឪពុកម្តាយ មនុស្សចាស់ កុមារ និងអ្នកដែលពិបាកឡើងចុះជណ្តើរ។ ការប្រៀបធៀបបច្ចេកវិទ្យាជណ្តើរយន្តក្នុងផ្ទះទាំង 3 […]
ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺ គឺជាជណ្ដើរយន្តក្នុងផ្ទះដែលមានទំហំតូចសមរម្យ ហើយផ្លាស់ទីដោយប្រើម៉ូទ័រ វីសស្ពឺ និងដ្រាយណាត់ (drive nut)។ សម្រាប់វីឡា ផ្ទះបុរី គ្លីនិក និងអគារតូចៗនៅកម្ពុជា ប្រភេទជណ្ដើរយន្តនេះត្រូវបានជ្រើសរើសច្រើន ព្រោះវាអាចដំណើរការបានដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីន ហើយអាចប្រើបាតរណ្តៅរ៉ាក់ ឬជម្រាលបាន អាស្រ័យលើម៉ូឌែល និងស្ថានភាពទីតាំងជាក់ស្តែង។ សម្រាប់ម្ចាស់ផ្ទះជាច្រើននៅកម្ពុជា ជណ្ដើរយន្តប្រភេទនេះគឺជាជម្រើសដែលសាកសមសម្រាប់បន្ថែមក្នុងការប្រើប្រាស់រវាងជាន់ឱ្យមានសុវត្ថិភាពជាងមុន ដោយមិនចាំបាច់កែប្រែសំណង់ធំៗ។ TL;DR ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺដោយប្រើម៉ូទ័រ វីសដែក និងដ្រាយណាត់ ដើម្បីផ្លាស់ទីទូជណ្តើរយន្តឲ្យឡើងចុះ។ ជណ្តើរយន្តនេះពិតជាពេញនិយមសម្រាប់ផ្ទះ ព្រោះជាទូទៅវាត្រូវការការងារសំណង់តិចជាងប្រព័ន្ធជណ្ដើរយន្តបែបប្រពៃណីជាច្រើន។ ជណ្តើរយន្តនេះអាចដំឡើងបានដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីន ហើយម៉ូឌែលខ្លះអាចប្រើរណ្តៅរាក់ ឬជម្រាលបាន។ ទោះជាយ៉ាងណា ម៉ូឌែលដែលត្រឹមត្រូវនៅតែអាស្រ័យលើទំហំ កម្ពស់ធ្វើដំណើរ ចំនួនជាន់ ទិសបើកទ្វារ អ្នកប្រើប្រាស់ និងស្ថានភាពទីតាំង។ ការចុះពិនិត្យទីតាំងគឺជាជំហានដំបូងដែលមានសុវត្ថិភាពបំផុត មុនពេលជ្រើសរើសជណ្ដើរយន្តចុងក្រោយ។ តើជណ្ដើរយន្តប្រព័ន្ធវីសស្ពឺជាអ្វី? ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺ គឺជាប្រព័ន្ធជណ្ដើរយន្តដែលប្រើវីសដែក ដ្រាយណាត់ និងម៉ូទ័រអគ្គិសនី ដើម្បីផ្លាស់ទូជណ្តើរយន្តក្នុងឡើងចុះ។ នៅពេលម៉ូទ័រដំណើរការ ប្រព័ន្ធវីសស្ពឺនឹងធ្វើឱ្យដ្រាយណាត់ផ្លាស់ទី។ ចលនានៃទាំងអស់នេះនឹងធ្វើឲ្យជណ្ដើរយន្តធ្វើដំណើរឡើងចុះបាន។ បច្ចេកវិទ្យានេះត្រូវបានប្រើជាញឹកញាប់សម្រាប់ជណ្ដើរយន្តក្នុងផ្ទះ ព្រោះវាមានទំហំតូចសមរម្យ មានសុវត្ថិភាព ហើយមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនឡើយ។ ជណ្ដើរយន្តប្រភេទនេះត្រូវបានប្រើជាញឹកញាប់នៅក្នុងផ្ទះឯកជន វីឡា […]


