KH

ប្លុក - Date posted: 21/07/2026

Author: Kahna Pov

តើអ្នកគួរដំឡើងជណ្តើរយន្តក្នុងផ្ទះនៅត្រង់ណាដែលនៅជិតជណ្តើរ?

Table of Contents

នៅក្នុងផ្ទះវីឡា ផ្ទះក្នុងបុរី និងផ្ទះអាជីវកម្មនៅកម្ពុជា ជណ្តើរយន្តសម្រាប់ប្រើប្រាស់ក្នុងផ្ទះអាចត្រូវបានដំឡើងនៅចំចន្លោះជណ្តើរជើង នៅក្បែរជណ្តើរ ក្នុងចន្លោះទំនេរនៃជណ្តើរ ឬនៅខាងក្រៅផ្ទះ។ ទីតាំងដែលសមស្របគឺអាស្រ័យលើទំហំផ្ទៃដីដែលមាន ការរចនាជណ្តើរ និងលក្ខខណ្ឌនៃរចនាសម្ព័ន្ធផ្ទះ។

TL;DR

ទីតាំងដ៏ល្អបំផុតសម្រាប់ជណ្តើរយន្តក្នុងផ្ទះ អាស្រ័យលើការរចនាជណ្តើរជើង ទំហំ និងមិនថាជាផ្ទះថ្មី ឬជាផ្ទះដែលសាងសង់រួចនោះទេ។


សម្រាប់វីឡា និងផ្ទះបុរីជាច្រើននៅកម្ពុជា ការដំឡើងជណ្តើរយន្តនៅចន្លោះជណ្តើរ គឺជាជម្រើសដែលផ្តល់តុល្យភាពល្អបំផុតរវាងភាពងាយស្រួល ការប្រើប្រាស់លំហឱ្យមានប្រសិទ្ធភាព និងសោភ័ណភាពនៃការរចនា។


ទីតាំងល្អផ្សេងទៀតរួមមាន ការដំឡើងក្បែរជណ្តើរជើង ក្នុងចន្លោះទំនេរណាំមួយនៃផ្ទះ ឬនៅខាងក្រៅផ្ទះ នៅពេលដែលកន្លែងខាងក្នុងមានកម្រិត។


ការគ្រោងទុកការដាក់ជណ្តើរយន្តតាំងពីដំបូងពេលសាងសងផ្ទះ នឹងផ្តល់នូវភាពបត់បែនច្រើន កាត់បន្ថយចំណាយទៅលើសំណង់ និងធ្វើឱ្យលទ្ធផលចុងក្រោយមានភាពស្រស់ស្អាតជាងមុន។

Table of Contents

1. ហេតុអ្វីបានជាទីតាំងដំឡើងជណ្តើរយន្តក្នុងផ្ទះមានសារៈសំខាន់?

ការជ្រើសរើសទីតាំងត្រឹមត្រូវសម្រាប់ជណ្តើរយន្តក្នុងផ្ទះ គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយក្នុងគម្រោងដំឡើងជណ្តើរយន្ត។ ការដំឡើងដែលបានគ្រោងទុកយ៉ាងល្អ មិនត្រឹមតែជួយឡើងចុះរវាងជាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ អាចស្របខ្លួនទៅនឹងប្លង់ផ្ទះបានយ៉ាងល្អ និងជួយកាត់បន្ថយការងារសំណង់ដែលមិនចាំបាច់។


ទីតាំងដំឡើងជាញឹកញាប់មានឥទ្ធិពលលើគម្រោងទាំងមូលច្រើនជាងអ្វីដែលម្ចាស់ផ្ទះជាច្រើនគិត។ ខណៈពេលដែលមនុស្សភាគច្រើនតែងប្រៀបធៀបម៉ូដែល ឬតម្លៃជណ្តើរយន្តជាមុន ទីតាំងដំឡើងអាចប៉ះពាល់ដល់តម្លៃសំណង់ រយៈពេលនៃការដំឡើង និងសូម្បីតែរូបរាងនៃទីតាំងនៅបន្ទាប់ពីបញ្ចប់គម្រោងផងដែរ។

ជណ្តើរយន្តក្នុងផ្ទះដែលដំឡើងនៅទីតាំងសមស្រប មានអត្ថប្រយោជន៏ជាច្រើនដូចជា៖

  • អាចជួយសម្រួលការឡើងសម្រាប់មនុស្សចាស់ និងអ្នកដែលមានការលំបាកក្នុងការធ្វើដំណើរ។
  • ធ្វើឱ្យការធ្វើដំណើររវាងជាន់បានលឿន និងមានផាសុកភាព។
  • រក្សាទុកទីធ្លារស់នៅដ៏មានតម្លៃ។
  • សម្របខ្លួនយ៉ាងធម្មជាតិជាមួយស្ថាបត្យកម្មក្នុងផ្ទះ។
  • កាត់បន្ថយការងារសំណង់ និងថ្លៃចំណាយផ្សេងៗជាច្រើន។
  • បង្កើនតម្លៃអចលនទ្រព្យក្នុងផ្ទះរយៈពេលវែង។

ផ្ទុយទៅវិញ ការជ្រើសរើសទីតាំងមិនសមស្រប អាចតម្រូវឱ្យមានការកែប្រែរចនាសម្ព័ន្ធបន្ថែម កាត់បន្ថយភាពបត់បែននៃប្លង់ផ្ទះ និងបង្កើនទាំងចំណាយ និងរយៈពេលដំឡើង។


មិនថាអ្នកកំពុងសាងសង់វីឡាថ្មី ឬកំពុងកែលម្អផ្ទះបុរីដែលមានស្រាប់នោះទេ ការរៀបចំផែនការតាំងពីដំបូង នឹងជួយឱ្យអ្នកទទួលបានលទ្ធផលដែលមានប្រសិទ្ធភាព ស្រស់ស្អាត និងសន្សំសំចៃជាងមុន។

ជណ្តើរយន្តក្នុងផ្ទះដំឡើងនៅចន្លោះជណ្តើរជើង។
ជណ្តើរយន្តក្នុងផ្ទះដែលដំឡើងនៅចន្លោះជណ្តើរជើង ផ្តល់ភាពងាយស្រួលក្នុងការឡើងចុះគ្រប់ជាន់ និងប្រើប្រាស់ទីតាំងដែលមានស្រាប់បានយ៉ាងមានប្រសិទ្ធភាព។

2. តើប្លង់ជណ្តើរណាខ្លះដែលពេញនិយមនៅក្នុងផ្ទះនៅកម្ពុជា?

ផ្ទះភាគច្រើននៅកម្ពុជា ប្រើប្រាស់ការរចនាជណ្តើរជើងមួយក្នុងចំណោមប្រភេទជាច្រើន។ ការយល់ដឹងអំពីប្រភេទជណ្តើរទាំងនេះ អាចជួយកំណត់ទីតាំងសមស្របបំផុតសម្រាប់ការដំឡើងជណ្តើរយន្តក្នុងផ្ទះ។

ជណ្តើរត្រង់

ជណ្តើរត្រង់ត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងផ្ទះអាជីវកម្ម (Shophouse) ដែលមានទទឹងតូច និងផ្ទះដែលមានទំហំតូច។ ដោយសារមិនមានចន្លោះទំនេរកណ្ដាល ជណ្តើរយន្តក្នុងផ្ទះជាធម្មតាត្រូវបានដំឡើងនៅក្បែរជណ្តើរ ឬនៅខាងក្រៅអគារ។

ជណ្តើររាងអក្សរ L

ជណ្តើររាងអក្សរ L ផ្លាស់ប្ដូរទិសដៅនៅចំណុចចត (Landing) ហើយជាញឹកញាប់បង្កើតបានទីតាំងបន្ថែមនៅជ្រុងជណ្តើរជើង។ ប្លង់ប្រភេទនេះអាចអនុញ្ញាតឱ្យដំឡើងជណ្តើរយន្តខ្នាតតូចនៅក្នុងតំបន់ជណ្តើរជើង ឬក្បែរជណ្តើរជើង។

ជណ្តើររាងអក្សរ U

ជណ្តើររាងអក្សរ U គឺជាប្រភេទជណ្តើរដែលពេញនិយមបំផុតមួយនៅក្នុងវីឡា និងផ្ទះបុរីធំៗនៅកម្ពុជា។ ជាទូទៅ វាមានចន្លោះទំនេរនៅចន្លោះជណ្តើរជើង ដែលធ្វើឱ្យវាក្លាយជាទីតាំងដ៏ល្អសម្រាប់ដំឡើងជណ្តើរយន្តក្នុងផ្ទះ។

ជណ្តើរបែបបើកចំហដែលមានចន្លោះទំនេរកណ្ដាល

ផ្ទះទំនើបប្រណិតជាច្រើន តែងមានអាត្រៀម (Atrium) ឬចន្លោះជណ្តើរធំទូលាយនៅកណ្ដាល។ ទីតាំងប្រភេទនេះផ្តល់នូវទីតាំងដ៏ល្អសម្រាប់ដំឡើងជណ្តើរយន្តកញ្ចក់បែប Panoramic ដែលអាចក្លាយជាផ្នែកមួយនៃការរចនាស្ថាបត្យកម្មរបស់គេហដ្ឋាន។

ជណ្តើរវិលជុំវិញ

ទោះបីជាជណ្តើរវិលជុំមានភាពស្រស់ស្អាតក៏ដោយ វាមានទីតាំងប្រើប្រាស់សម្រាប់ជណ្តើរយន្តតិចតួចណាស់។ ក្នុងករណីភាគច្រើន ជណ្តើរយន្តត្រូវបានដំឡើងនៅក្បែរជណ្តើរ ឬនៅខាងក្រៅផ្ទះ។


ជណ្តើរនីមួយៗផ្តល់នូវលទ្ធភាពខុសៗគ្នា។ ការចុះពិនិត្យទីតាំងដោយអ្នកជំនាញ អាចជួយកំណត់ដំណោះស្រាយដែលមានសុវត្ថិភាព និងសមស្របបំផុតសម្រាប់ផ្ទះរបស់អ្នក។

ជណ្តើរយន្តកញ្ចក់ក្នុងផ្ទះដំឡើងនៅចន្លោះទំនេរកណ្ដាលនៃជណ្តើររាងអក្សរ U។
ជណ្តើរយន្តកញ្ចក់ក្នុងផ្ទះដែលដំឡើងនៅចន្លោះទំនេរកណ្ដាលនៃជណ្តើររាងអក្សរ U ក្នុងវីឡាទំនើបមួយនៅកម្ពុជា។

3. តើអ្នកគួរពិចារណាអ្វីខ្លះមុនពេលជ្រើសរើសទីតាំងដំឡើងជណ្តើរយន្ត?

ការជ្រើសរើសទីតាំងសម្រាប់ដំឡើងជណ្តើរយន្តក្នុងផ្ទះ មិនមែនគ្រាន់តែស្វែងរកកន្លែងដែលមានទំហំគ្រប់គ្រាន់ប៉ុណ្ណោះទេ។ ទីតាំងដ៏ល្អគួរតែសមស្របទៅនឹងរចនាសម្ព័ន្ធក្នុងផ្ទះ បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់គ្រួសារ និងអនុញ្ញាតឱ្យជណ្តើរយន្តដំណើរការបានដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។
ការពិចារណាកត្តាទាំងនេះតាំងពីដំណាក់កាលរៀបចំផែនការ អាចជួយកាត់បន្ថយថ្លៃសំណង់ ជៀសវាងការកែប្រែដែលមិនចាំបាច់ និងធានាថាជណ្តើរយន្តអាចបំពេញតម្រូវការប្រើប្រាស់បានយូរអង្វែង។

ទំហំកន្លែងទំនេរ

មុនពេលជ្រើសរើសទីតាំងដំឡើងជណ្តើរយន្ត អ្នកគួរវាស់ទំហំទទឹង ជម្រៅ កម្ពស់ពីជាន់មួយទៅជាន់មួយ និងកម្ពស់ខាងលើ (Overhead Clearance) ដែលមានស្រាប់។
ទំហំទាំងនេះនឹងកំណត់ថា ម៉ូដែលជណ្តើរយន្តណាអាចដំឡើងបាន និងថាតើត្រូវការការងារសំណង់បន្ថែមឬអត់?


ទោះបីជាជណ្តើរយន្តខ្នាតតូចក៏ដោយ វានៅតែត្រូវការទីតាំងគ្រប់គ្រាន់សម្រាប់គ្រោងជណ្តើរយន្ត ទ្វារចូលចេញ និងសុវត្ថិភាពក្នុងការប្រើប្រាស់។ ការវាស់វែងឱ្យបានត្រឹមត្រូវតាំងពីដំបូង អាចជួយជៀសវាងបញ្ហា និងការកែប្រែដែលមិនបានគ្រោងទុកក្នុងពេលដំឡើង។

រចនាសម្ព័ន្ធអគារ

រចនាសម្ព័ន្ធផ្ទះមានឥទ្ធិពលយ៉ាងសំខាន់លើការកំណត់ទីតាំងដំឡើងជណ្តើរយន្ត។ ជញ្ជាំងទ្រទម្ងន់ សសរ ធ្នឹម និងបន្ទះបេតុងជាន់ អាចប៉ះពាល់ដល់ទីតាំងដំឡើង ឬតម្រូវឱ្យមានការគណនាវិស្វកម្មបន្ថែម។


ការវាយតម្លៃទីតាំងដោយអ្នកជំនាញ អាចជួយរកឃើញទីតាំងសមស្របបំផុត ខណៈពេលកាត់បន្ថយការកែប្រែរចនាសម្ព័ន្ធ និងគ្រប់គ្រងចំណាយសំណង់ឱ្យកាន់តែមានប្រសិទ្ធភាព។

ការប្រើប្រាស់ប្រចាំថ្ងៃ

គិតអំពីរបៀបដែលសមាជិកគ្រួសាររបស់អ្នកនឹងប្រើប្រាស់ជណ្តើរយន្តជារៀងរាល់ថ្ងៃ។ ប្រសិនបើឪពុកម្តាយដែលមានវ័យចាស់ ឬអ្នកដែលមានការលំបាកក្នុងការធ្វើដំណើរ គឺជាអ្នកប្រើប្រាស់ជាប្រចាំ ជណ្តើរយន្តគួរតែស្ថិតនៅទីតាំងដែលងាយស្រួលចូលដល់ពីច្រកចូលផ្ទះ បន្ទប់ទទួលភ្ញៀវ និងតំបន់ជណ្តើរ។


ទីតាំងដ៏ល្អគួរតែផ្តល់ផ្លូវដែលល្អរវាងជាន់នីមួយៗ ដោយមិនចាំបាច់ឱ្យអ្នកប្រើប្រាស់ដើរកាត់បន្ទប់ជាច្រើនដើម្បីទៅដល់ជណ្តើរយន្ត។

ការកែលម្អផ្ទះនាពេលអនាគត

តម្រូវការរបស់គ្រួសារអាចផ្លាស់ប្តូរតាមពេលវេលា អ្នកអាចសម្រេចចិត្តកែលម្អផ្ទះ ពង្រីកអគារ ឬបម្លែងលំហបន្ថែមទៅជាបន្ទប់គេង ឬបន្ទប់ទទួលភ្ញៀវ។


ការគ្រោងទីតាំងជណ្តើរយន្តដោយគិតគូរដល់ការកែលម្អនាពេលអនាគត អាចជួយជៀសវាងការផ្លាស់ទី ឬការកែប្រែរចនាសម្ព័ន្ធដែលចំណាយខ្ពស់នៅពេលក្រោយ។ វាក៏ផ្តល់នូវភាពបត់បែនកាន់តែច្រើន ប្រសិនបើមានការបន្ថែមជាន់នៅពេលអនាគត។

បច្ចេកវិទ្យាជណ្តើរយន្ត

បច្ចេកវិទ្យាជណ្តើរយន្តនីមួយៗ មានតម្រូវការដំឡើងខុសៗគ្នា។
ឧទាហរណ៍ ជណ្តើរយន្តប្រព័ន្ធវីសស្ពឺជាទូទៅត្រូវការការងារសំណង់តិចជាង និងត្រូវការរណ្តៅតិច ឬមិនត្រូវការរណ្តៅសោះ ខណៈដែលជណ្តើរយន្តប្រព័ន្ធ ខ្សែកាបនិង បូមប្រេង ជាច្រើនត្រូវការគ្រោងជណ្តើរយន្តជាក់លាក់ និងការងារសំណង់បន្ថែម។


ការជ្រើសរើសបច្ចេកវិទ្យាត្រឹមត្រូវតាំងពីដំបូង នឹងជួយធានាថាជណ្តើរយន្តសមស្របទាំងជាមួយទីតាំងដែលមានស្រាប់ និងតម្រូវការរយៈពេលវែងរបស់អ្នក។

4. តើទីតាំងដំឡើងជណ្តើរយន្តក្នុងផ្ទះដែលពេញនិយមបំផុតនៅកម្ពុជាមានអ្វីខ្លះ?

ទីតាំងល្អបំផុតសម្រាប់ដំឡើងជណ្តើរយន្តក្នុងផ្ទះ អាស្រ័យលើប្លង់ផ្ទះ ទំហំកន្លែងទំនេរ និងថាតើផ្ទះនោះជាផ្ទះសាងសង់ថ្មី ឬជាគម្រោងកែលម្អ។ នៅកម្ពុជា ម្ចាស់ផ្ទះ និងស្ថាបត្យករ តែងជ្រើសរើសទីតាំងដំឡើងផ្សេងៗគ្នា ដោយផ្អែកលើទំហំកន្លែងដែលមាន និងកម្រិតការងារសំណង់ដែលត្រូវការ។


ទីតាំងដំឡើងជណ្តើរយន្តក្នុងផ្ទះដែលពេញនិយមបំផុតរួមមាន៖

  • នៅចន្លោះជណ្តើរជើងដោយប្រើប្រាស់ចន្លោះជណ្តើរដែលមានស្រាប់។
  • នៅក្បែរជណ្តើរជើង នៅពេលមានទីតាំងគ្រប់គ្រាន់។
  • នៅខាងក្រៅផ្ទះ ក្នុងករណីដែលទំហំខាងក្នុងមានកម្រិត ឬដើម្បីកាត់បន្ថយការរំខានក្នុងអំឡុងពេលជួសជុល។
  • នៅក្នុងគ្រោងជណ្តើរយន្តដែលបានគ្រោងទុកជាមុន ក្នុងដំណាក់កាលរចនា និងសាងសង់ផ្ទះថ្មី។

ទីតាំងនីមួយៗមានអត្ថប្រយោជន៍ខុសៗគ្នា ជម្រើសដែលសមស្របបំផុត អាស្រ័យលើរចនាសម្ព័ន្ធផ្ទះ របៀបរស់នៅប្រចាំថ្ងៃ និងចំណូលចិត្តផ្នែករចនារបស់អ្នក។

4.1. ការដំឡើងជណ្តើរយន្តនៅ ចន្លោះជណ្តើរជើង

សម្រាប់ផ្ទះជាច្រើននៅកម្ពុជា ការដំឡើងជណ្តើរយន្តនៅចន្លោះជណ្តើរ គឺជាដំណោះស្រាយមួយដែលមានប្រសិទ្ធភាពខ្ពស់ និងសន្សំសំចៃទីតាំង។ វីឡា និងផ្ទះបុរីជាច្រើនមានជណ្តើររាងអក្សរ U ឬ L ដែលមានចន្លោះទំនេរកណ្ដាល ដូច្នេះអាចដំឡើងជណ្តើរយន្តបានដោយមិនប៉ះពាល់ដល់ទំហំបន្ទប់ជុំវិញ។


ជណ្តើរយន្តដែលស្ថិតនៅកណ្ដាលផ្ទះ ផ្តល់ភាពងាយស្រួលក្នុងការចូលប្រើពីគ្រប់ជាន់ ខណៈដែលប្រើប្រាស់លំហដែលអាចនឹងទំនេរចោលឱ្យមានប្រយោជន៍។ វាក៏បង្កើតការតភ្ជាប់ធម្មជាតិរវាងជណ្តើរ និងជណ្តើរយន្ត ដែលធ្វើឱ្យការធ្វើដំណើរប្រចាំថ្ងៃកាន់តែងាយស្រួល ជាពិសេសសម្រាប់មនុស្សចាស់ និងអ្នកដែលមានការលំបាកក្នុងការធ្វើដំណើរ។


នៅពេលរួមបញ្ចូលជាមួយជណ្តើរយន្តកញ្ចក់ វាក៏អាចក្លាយជាចំណុចទាក់ទាញផ្នែកស្ថាបត្យកម្ម ដែលបំពេញបន្ថែមភាពទំនើបនៃផ្ទៃខាងក្នុងផ្ទះផងដែរ។

4.2. ហេតុអ្វីបានជាស្ថាបត្យករតែងណែនាំទីតាំងនេះ?

ស្ថាបត្យករជាច្រើនណែនាំឱ្យដំឡើងជណ្តើរយន្តនៅកណ្ដាលជណ្តើរ ព្រោះវាផ្តល់តុល្យភាពល្អរវាងភាពងាយស្រួល ការប្រើប្រាស់លំហប្រកបដោយប្រសិទ្ធភាព និងសោភ័ណភាពនៃការរចនា។ ការប្រើប្រាស់ចន្លោះជណ្តើរដែលមានស្រាប់ ជាធម្មតាត្រូវការការកែប្រែរចនាសម្ព័ន្ធតិចជាងការសាងសង់គ្រោងជណ្តើរយន្តថ្មីនៅកន្លែងផ្សេង។


អត្ថប្រយោជន៍សំខាន់ៗរួមមាន៖

ប្រើប្រាស់ទីតាំងដែលមានស្រាប់បានល្អជាងមុន

ចន្លោះជណ្តើរជើងជាច្រើន មិនសូវមានការប្រើប្រាស់ជាក់ស្តែង។ ការបម្លែងវាទៅជាទីតាំងជណ្តើរយន្ត អាចបង្កើនការប្រើប្រាស់លំហដោយមិនប៉ះពាល់ដល់បន្ទប់គេង បន្ទប់ទទួលភ្ញៀវ ឬតំបន់សំខាន់ផ្សេងៗ។

ងាយស្រួលចូលប្រើពីគ្រប់ជាន់

ដោយសារជណ្តើរយន្តស្ថិតនៅកណ្ដាលផ្ទះ ការចូលទៅកាន់ជណ្តើរយន្តពីគ្រប់ជាន់មានភាពងាយស្រួល និងល្អជាងមុន។

រក្សាប្លង់ខាងក្នុងរបស់ផ្ទះ

ការដំឡើងជណ្តើរយន្តនៅក្នុងតំបន់ជណ្តើរ អនុញ្ញាតឱ្យប្លង់បន្ទប់ដើមនៅតែរក្សាទុកបានជាច្រើន ខណៈដែលជណ្តើរយន្តសម្របខ្លួនជាមួយស្ថាបត្យកម្មផ្ទះយ៉ាងស្រស់ស្អាត។

បង្កើតចំណុចទាក់ទាញបែបទំនើប

ជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋានអាចក្លាយជាចំណុចលេចធ្លោដ៏ប្រណិត ដែលជួយលើកកម្ពស់សោភ័ណភាពនៃវីឡា និងផ្ទះក្នុងបុរីដែលមានរចនាប័ទ្មទំនើប។

កាត់បន្ថយការផ្លាស់ប្តូររចនាសម្ព័ន្ធ

ការប្រើប្រាស់ចន្លោះជណ្តើរដែលមានស្រាប់ ជាញឹកញាប់តម្រូវឱ្យមានការងារសំណង់តិចជាងការសាងសង់ដែលត្រូវការគ្រោងទាំងស្រុងនៅផ្នែកផ្សេងទៀតនៃផ្ទះ ដែលជួយកាត់បន្ថយទាំងពេលវេលានៃការដំឡើង និងថ្លៃចំណាយលើការសាងសង់។

ជណ្តើរយន្តកញ្ចក់ដំឡើងនៅកណ្ដាលជណ្តើរ។
ជណ្តើរយន្តកញ្ចក់ក្នុងផ្ទះដែលដំឡើងនៅកណ្ដាលជណ្តើរ ក្នុងគេហដ្ឋានទំនើបមួយ។

4.3. ការដំឡើងជណ្តើរយន្តនៅក្បែរជណ្តើរ

ការដំឡើងជណ្តើរយន្តនៅក្បែរជណ្តើរ គឺជាជម្រើសដ៏មានប្រសិទ្ធភាពមួយ នៅពេលដែលមិនមានកន្លែងគ្រប់គ្រាន់នៅកណ្ដាលជណ្តើរ។ ដោយសារជណ្តើរយន្តនៅជិតផ្លូវធ្វើដំណើរសំខាន់ សមាជិកគ្រួសារអាចធ្វើចលនារវាងជណ្តើរ និងជណ្តើរយន្តបានយ៉ាងងាយស្រួលនៅគ្រប់ជាន់។


វិធីសាស្ត្រដំឡើងនេះត្រូវបានណែនាំជាទូទៅសម្រាប់៖

  • ផ្ទះដែលមានស្រាប់
  • គម្រោងកែលម្អផ្ទះ
  • ជណ្តើរតូចចង្អៀត
  • ផ្ទះដែលមិនមានចន្លោះទំនេរកណ្ដាលជណ្តើរ


ប្រសិនបើមានការរៀបចំផែនការល្អ ការដំឡើងនៅក្បែរជណ្តើរ អាចរក្សាប្លង់ផ្ទះដើមបាន ខណៈដែលត្រូវការការកែប្រែរចនាសម្ព័ន្ធតិចជាងការបង្កើតស៊ុមជណ្តើរយន្តថ្មីនៅទីតាំងផ្សេង។

4.4. ការដំឡើងជណ្តើរយន្តនៅខាងក្រៅផ្ទះ

ជណ្តើរយន្តខាងក្រៅកំពុងក្លាយជាជម្រើសពេញនិយមកាន់តែខ្លាំងនៅកម្ពុជា ជាពិសេសនៅពេលដែលកន្លែងខាងក្នុងមានកម្រិត។

ជណ្តើរយន្តអាចដំឡើងភ្ជាប់ជាមួយ៖

  • ជញ្ជាំងខាងក្រៅ
  • រានហាល
  • តំបន់សេវាកម្មខាងក្រោយ
  • សួនច្បារខាងចំហៀង

ជណ្តើរយន្តសម្រាប់ប្រើប្រាស់នៅខាងក្រៅ ប្រើប្រាស់សម្ភារៈដែលធន់នឹងអាកាសធាតុ និងមានដំបូលការពារ ដែលធ្វើឱ្យវាស័ក្តិសមសម្រាប់អាកាសធាតុរបស់ប្រទេសកម្ពុជា។

4.5. ការកែប្រែទីធ្លាដែលមិនបានប្រើប្រាស់

ពេលខ្លះ បន្ទប់ស្តុកឥវ៉ាន់ បន្ទប់សេវាកម្ម ឬជ្រុងផ្ទះដែលមិនសូវប្រើប្រាស់ អាចត្រូវបានបម្លែងទៅជាទីតាំងសម្រាប់ជណ្តើរយន្តបាន។


ទោះបីជាជម្រើសនេះអាចតម្រូវឱ្យមានការកែលម្អខ្លះក៏ដោយ ក៏វាអាចរក្សាទុកនូវផ្នែកសំខាន់ៗសម្រាប់រស់នៅ ព្រមទាំងជួយសម្រួលដល់ការចេញចូលផងដែរ។

ជណ្តើរយន្តដំឡើងនៅខាងក្រៅនៅលើគេហដ្ឋានទំនើប។
ជណ្តើរយន្តកញ្ចក់ដំឡើងនៅខាងក្រៅនៃគេហដ្ឋានទំនើបមួយ។

5. តើជណ្តើរយន្តក្នុងផ្ទះប្រភេទណាដែលសមស្របបំផុតសម្រាប់ផ្ទះនៅកម្ពុជា?

ការជ្រើសរើសជណ្តើរយន្តក្នុងផ្ទះដែលសមស្រប មិនមែនគិតតែអំពីជណ្តើរយន្តប៉ុណ្ណោះទេ។ បច្ចេកវិទ្យាផ្សេងៗមានតម្រូវការខុសគ្នាទាក់ទងនឹងទំហំដំឡើង ការងារសំណង់ កាលវិភាគថែទាំ និងថ្លៃដំឡើង។ ជម្រើសដែលល្អបំផុត អាស្រ័យលើប្លង់ផ្ទះ ទំហំកន្លែងដែលមាន និងគោលបំណងរបស់គម្រោង។


បច្ចេកវិទ្យាជណ្តើរយន្តលំនៅឋានដែលពេញនិយមបំផុតមាន 3 ប្រភេទគឺ៖
ជណ្តើរយន្តប្រព័ន្ធវីសស្ពឺ
ជណ្តើរយន្តប្រព័ន្ធខ្សែកាប
ជណ្តើរយន្តប្រព័ន្ធបូមប្រេង
ទោះបីជាបច្ចេកវិទ្យានីមួយៗមានអត្ថប្រយោជន៍រៀងៗខ្លួនក៏ដោយ ម្ចាស់ផ្ទះជាច្រើននៅកម្ពុជា តែងជ្រើសរើសជណ្តើរយន្តប្រព័ន្ធវីសស្ពឺព្រោះវាសមស្របសម្រាប់ផ្ទះដែលមានកន្លែងកំណត់ និងត្រូវការការងារសំណង់តិចជាង។


តារាងខាងក្រោមប្រៀបធៀបភាពខុសគ្នាដ៏សំខាន់រវាងបច្ចេកវិទ្យាទាំងបីនេះ។

ការប្រៀបធៀបបច្ចេកវិទ្យាជណ្តើរយន្តក្នុងផ្ទះ

លក្ខខណ្ឌដំឡើងជណ្តើរយន្តវីសស្ពឺជណ្តើរយន្តខ្សែកាបខ្សែពានជណ្តើរយន្តបូមប្រេង
តម្រូវការរណ្តៅត្រូវការរណ្តៅតិច ឬមិនត្រូវការសោះ អាស្រ័យលើម៉ូដែលអាស្រ័យលើម៉ូដែល និងការគ្រោងជាទូទៅត្រូវការរណ្តៅ
បន្ទប់ម៉ាសុីនដាច់ដោយឡែកមិនត្រូវការសម្រាប់ជណ្តើរយន្ត Cibesអាស្រ័យទៅលើប្រព័ន្ធអាចត្រូវការកន្លែងដាក់ឧបករណ៍
គ្រោងមកជាខ្លួនឯងមានសម្រាប់ម៉ូដែលមួយចំនួនជាទូទៅត្រូវការគ្រោងបេតុងដែលរៀបចំរួចជាទូទៅត្រូវការគ្រោងបេតុងដែលរៀបចំរួច
ដំឡើងក្នុងផ្ទះដែលមានស្រាប់ជាញឹកញាប់អាចធ្វើបានដោយមិនមានការកែប្រែរចនាសម្ព័ន្ធច្រើនអាស្រ័យលើគ្រោង និងរចនាសម្ព័ន្ធដែលមានអាស្រ័យលើទំហំ និងរចនាសម្ព័ន្ធដែលមាន
ដំឡើងនៅក្បែរជណ្តើរជើងមានភាពបត់បែន ប្រសិនបើមានទីតាំងគ្របគ្រាន់ត្រូវការវាយតម្លៃតាមគម្រោងត្រូវការវាយតម្លៃតាមគម្រោង

លក្ខខណ្ឌជាក់ស្តែងអាចប្រែប្រួលទៅតាមម៉ូដែលជណ្តើរយន្ត និងលក្ខខណ្ឌគម្រោងនីមួយៗ។

6. ជណ្តើរយន្ត Cibes – ដំឡើងបានដោយមានភាពបត់បែនសម្រាប់ប្លង់ផ្ទះផ្សេងៗ

Cibes គឺជាម៉ាកជណ្តើរយន្តក្នុងផ្ទះពីប្រទេសស៊ុយអែត ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1947។ នៅកម្ពុជា អតិថិជនទទួលបានការគាំទ្រដោយផ្ទាល់ពី Cibes Lift Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្លូវការរបស់ Cibes Lift Group។ នេះផ្តល់ឱ្យម្ចាស់ផ្ទះ ស្ថាបត្យករ និងអ្នកអភិវឌ្ឍន៍គម្រោង នូវផលិតផល Cibes ពិតប្រាកដ សេវាចុះពិនិត្យទីតាំងដោយអ្នកជំនាញ ការដំឡើង និងសេវាកម្មក្រោយការលក់ពីក្រុមការងារក្នុងស្រុក។


ជណ្តើរយន្ត Cibes ត្រូវបានរចនាឡើងសម្រាប់លំនៅឋាន រួមមាន វីឡា ផ្ទះបុរី ផ្ទះអាជីវកម្ម (Shophouse) និងផ្ទះដែលមានស្រាប់។ រចនាសម្ព័ន្ធតូចសមរម្យ និងលក្ខខណ្ឌដំឡើងដែលមានភាពបត់បែន ធ្វើឱ្យវាសមស្របទាំងសម្រាប់គម្រោងសាងសង់ថ្មី និងគម្រោងកែលម្អផ្ទះ។

ហេតុអ្វីបានជាជណ្តើរយន្ត Cibes អាចដំឡើងបាននៅទីតាំងផ្សេងៗ?

ជណ្តើរយន្ត Cibes ប្រើប្រាស់ប្រព័ន្ធវីសស្ពឺដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អគារលំនៅឋាន។ ដោយសារប្រព័ន្ធបើកបរត្រូវបានបញ្ចូលនៅក្នុងរចនាសម្ព័ន្ធជណ្តើរយន្តរួចជាស្រេច Cibes មិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែកឡើយ។
ម៉ូដែលភាគច្រើនក៏អាចដំឡើងដោយមិនចាំបាច់មានរណ្តៅ ដោយប្រើជម្រាល (Ramp) ឬត្រូវការរណ្តៅរាក់ត្រឹម 0-120 មីល្លីម៉ែត្រប៉ុណ្ណោះ។


លើសពីនេះ គ្រោងកញ្ចក់ទ្រទ្រង់ដោយខ្លួនឯង (Self-Supporting Shaft) មានន័យថា ជណ្តើរយន្តមិនពឹងផ្អែកលើរចនាសម្ព័ន្ធអគារសម្រាប់ការទ្រទ្រង់ឡើយ។ ដូច្នេះ Cibes អាចដំឡើងបាននៅទីតាំងជាច្រើនដូចជា៖

  • នៅកណ្ដាលជណ្តើរ
  • នៅក្បែរជណ្តើរ
  • នៅក្នុងចន្លោះជណ្តើរដែលមានស្រាប់
  • ជាប់ជញ្ជាំងខាងក្នុង ឬខាងក្រៅ
  • នៅជ្រុងផ្ទះ
  • ឆ្លងកាត់ចន្លោះជាន់
  • នៅខាងក្រៅផ្ទះ ដោយមានរចនាសម្ព័ន្ធការពារអាកាសធាតុសមស្រប


ជាមួយនឹងតម្រូវការសំណង់តិច និងជម្រើសទំហំរហូតដល់ 41 ទំហំ ជណ្តើរយន្ត Cibes អាចសម្របខ្លួនទៅនឹងប្លង់ផ្ទះជាច្រើនប្រភេទ ដែលធ្វើឱ្យកាន់តែងាយស្រួលក្នុងការស្វែងរកទីតាំងដំឡើងសមស្របបំផុត ខណៈដែលប្រើប្រាស់ទីតាំងដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពអតិបរមា។

7. គម្រោងជាក់ស្តែងនៃការដំឡើងជណ្តើរយន្ត Cibes នៅកម្ពុជា

7.1. ផ្ទះឯកជនជិតផ្សារអូឡាំពិក រាជធានីភ្នំពេញ

ទីតាំងដំឡើង៖ ចន្លោះជណ្តើរជើង

ហេតុអ្វីបានជាជ្រើសរើសទីតាំងនេះ?

ម្ចាស់ផ្ទះចង់ឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅគ្រប់ជាន់ ដោយមិនប៉ះពាល់ដល់ទំហំបន្ទប់ផ្សេងៗ។ ជណ្តើរមានចន្លោះទំនេរកណ្ដាលស្រាប់ ដែលធ្វើឱ្យវាក្លាយជាទីតាំងដែលប្រើប្រាស់លំហបានមានប្រសិទ្ធភាពបំផុត។ ជណ្តើរយន្តក៏ក្លាយជាផ្នែកមួយនៃការរចនាផ្ទះ និងអនុញ្ញាតឱ្យចូលដំណើរការពីគ្រប់ជាន់បានដោយផ្ទាល់។

ម៉ូដែលជណ្តើរយន្ត៖ Cibes V90 Galaxy

7.2. គម្រោងវីឡាចន្ទគិរី រាជធានីភ្នំពេញ

ទីតាំងដំឡើង៖ ខាងក្រៅផ្ទះ

ហេតុអ្វីបានជាជ្រើសរើសទីតាំងនេះ?

ផ្ទះត្រូវបានសាងសង់រួចរាល់ ហើយមានកន្លែងខាងក្នុងកំណត់។ ការដំឡើងជណ្តើរយន្តនៅខាងក្រៅអគារ ជួយជៀសវាងការកែប្រែធំៗនៅខាងក្នុងផ្ទះ។ ជណ្តើរយន្តដែលមកជាមួយគ្រោងកញ្ចក់ក៏បានផ្តល់ពន្លឺធម្មជាតិ និងជួយធ្វើឲ្យមានភាពស្រស់ស្អាតដល់ការរចនាវីឡាបែបទំនើបផងដែរ។

ម៉ូដែលជណ្តើរយន្ត៖ Cibes V80 Outdoor

7.3. បុរីមានជ័យរេសុីដេន រាជធានីភ្នំពេញ

ទីតាំងដំឡើង៖ ក្បែរជណ្តើរជើង

ហេតុអ្វីបានជាជ្រើសរើសទីតាំងនេះ?

តំបន់ក្បែរជណ្តើរផ្តល់នូវទីតាំងដែលមានប្រសិទ្ធភាពសម្រាប់ដំឡើងជណ្តើរយន្ត។ អនុញ្ញាតឱ្យម្ចាស់ផ្ទះរក្សាជណ្តើរដើមទុកដដែល ខណៈដែលបង្កើតភាពងាយស្រួលក្នុងការចូលដំណើរការគ្រប់ជាន់ ដោយត្រូវការការកែប្រែអគារតិចតួចបំផុត។

ម៉ូដែលជណ្តើរយន្ត៖ Voyager Platform

សេចក្តីសន្និដ្ឋាន

សម្រាប់ផ្ទះជាច្រើននៅកម្ពុជា ជាពិសេសវីឡា និងផ្ទះបុរី ការដំឡើងជណ្តើរយន្តនៅកណ្ដាលជណ្តើរ គឺជាដំណោះស្រាយដែលផ្តល់តុល្យភាពដ៏ល្អរវាងភាពងាយស្រួលក្នុងការប្រើប្រាស់ ការប្រើប្រាស់លំហប្រកបដោយប្រសិទ្ធភាព និងសោភ័ណភាពនៃការរចនា។ ទោះជាយ៉ាងណា ការដំឡើងនៅក្បែរជណ្តើរ នៅខាងក្រៅផ្ទះ ឬនៅក្នុងលំហដែលមិនសូវប្រើប្រាស់ ក៏អាចជាជម្រើសដ៏ល្អផងដែរ អាស្រ័យលើប្លង់ និងលក្ខខណ្ឌរបស់ផ្ទះនីមួយៗ។


គម្រោងនីមួយៗមានលក្ខណៈខុសគ្នា។ ការចុះពិនិត្យទីតាំងដោយអ្នកជំនាញ នឹងជួយធានាថា ជណ្តើរយន្តត្រូវបានដំឡើងប្រកបដោយសុវត្ថិភាព មានប្រសិទ្ធភាព និងស្ថិតនៅក្នុងទីតាំងដែលសមស្របបំផុតសម្រាប់របៀបរស់នៅរបស់គ្រួសារអ្នក។

Can I install a home elevator in an existing house?

បាន។ ផ្ទះដែលមានស្រាប់ជាច្រើននៅកម្ពុជា អាចដំឡើងជណ្តើរយន្តក្នុងផ្ទះបានដោយត្រូវការការកែប្រែរចនាសម្ព័ន្ធតិចតួច ជាពិសេសជណ្តើរយន្តប្រព័ន្ធ Screw-Driven។

Is the middle of the staircase always the best location?

មិនមែនគ្រប់ករណីទាំងអស់នោះទេ។ ទោះបីជាវាជាជម្រើសដែលមានប្រសិទ្ធភាពខ្ពស់ជាញឹកញាប់ក៏ដោយ ទីតាំងដែលល្អបំផុតនៅតែអាស្រ័យលើទំហំកន្លែងដែលមាន ការរចនាជណ្តើរ និងលក្ខខណ្ឌរចនាសម្ព័ន្ធរបស់អគារ។

Can a home elevator be installed without a pit?

បាន។ ជណ្តើរយន្តប្រព័ន្ធ Screw-Driven សម័យទំនើបជាច្រើន ត្រូវការរណ្តៅតិចតួច ឬមិនត្រូវការរណ្តៅសោះ ដែលធ្វើឱ្យវាសមស្របសម្រាប់គម្រោងកែលម្អផ្ទះ។

Can a home elevator be installed outdoors?

បាន។ ជណ្តើរយន្តខាងក្រៅត្រូវបានរចនាឡើងដោយប្រើសម្ភារៈដែលធន់នឹងអាកាសធាតុ ហើយអាចដំឡើងនៅជាប់ជញ្ជាំងខាងក្រៅ យ៉រ ឬតំបន់សេវាកម្មផ្សេងៗបាន។

How much space is needed for a home elevator?

ទំហំដែលត្រូវការ អាស្រ័យលើម៉ូដែល និងទម្ងន់ផ្ទុករបស់ជណ្តើរយន្ត។ ជណ្តើរយន្តខ្នាតតូចជាច្រើន អាចដំឡើងក្នុងកន្លែងដែលមានទំហំកំណត់បាន ប៉ុន្តែគួរតែមានការចុះពិនិត្យទីតាំងដោយអ្នកជំនាញ ដើម្បីកំណត់ដំណោះស្រាយដែលសមស្របបំផុត។

Should I plan a home elevator before building my house?

បាន។ ការគ្រោងទុកជណ្តើរយន្តតាំងពីដំណាក់កាលរចនាផ្ទះ នឹងផ្តល់ភាពបត់បែនកាន់តែច្រើន កាត់បន្ថយចំណាយសំណង់ និងអនុញ្ញាតឱ្យជណ្តើរយន្តសម្របខ្លួនជាមួយប្លង់ផ្ទះបានយ៉ាងធម្មជាតិ។

_____________________________________

Cibes Lift Cambodia – ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្លូវការរបស់ Cibes Lift Group
🌐 គេហទំព័រ៖ www.cibescambodia.com
📞 ទូរស័ព្ទ៖ 011 837 183 / 093 837 183 / 017 837 183
📍 Showroom៖ ជិតផ្សារទំនើប Chip Mong 271 Mega Mall, ផ្ទះលេខ 261, ផ្លូវពាណិជ្ជកម្ម, រាជធានីភ្នំពេញ, កម្ពុជា

Get a free quote - Cibes Lift Cambodia
(0)
(0 review)
ផ្កាយ 5
0%
ផ្កាយ 4
0%
ផ្កាយ 3
0%
ផ្កាយ 2
0%
ផ្កាយ 1
0%
មតិយោបល់ណាមួយអំពី តើអ្នកគួរដំឡើងជណ្តើរយន្តក្នុងផ្ទះនៅត្រង់ណាដែលនៅជិតជណ្តើរ?

បច្ចុប្បន្នមិនមានការវាយតម្លៃសម្រាប់ផលិតផលនេះទេ!

ព័ត៌មានចុងក្រោយ

ប្លុក & ព័ត៌មាន

ព័ត៌មាន - 21/07/2026
តើអ្នកគួរដំឡើងជណ្តើរយន្តក្នុងផ្ទះនៅត្រង់ណាដែលនៅជិតជណ្តើរ?

នៅក្នុងផ្ទះវីឡា ផ្ទះក្នុងបុរី និងផ្ទះអាជីវកម្មនៅកម្ពុជា ជណ្តើរយន្តសម្រាប់ប្រើប្រាស់ក្នុងផ្ទះអាចត្រូវបានដំឡើងនៅចំចន្លោះជណ្តើរជើង នៅក្បែរជណ្តើរ ក្នុងចន្លោះទំនេរនៃជណ្តើរ ឬនៅខាងក្រៅផ្ទះ។ ទីតាំងដែលសមស្របគឺអាស្រ័យលើទំហំផ្ទៃដីដែលមាន ការរចនាជណ្តើរ និងលក្ខខណ្ឌនៃរចនាសម្ព័ន្ធផ្ទះ។ TL;DR ទីតាំងដ៏ល្អបំផុតសម្រាប់ជណ្តើរយន្តក្នុងផ្ទះ អាស្រ័យលើការរចនាជណ្តើរជើង ទំហំ និងមិនថាជាផ្ទះថ្មី ឬជាផ្ទះដែលសាងសង់រួចនោះទេ។ សម្រាប់វីឡា និងផ្ទះបុរីជាច្រើននៅកម្ពុជា ការដំឡើងជណ្តើរយន្តនៅចន្លោះជណ្តើរ គឺជាជម្រើសដែលផ្តល់តុល្យភាពល្អបំផុតរវាងភាពងាយស្រួល ការប្រើប្រាស់លំហឱ្យមានប្រសិទ្ធភាព និងសោភ័ណភាពនៃការរចនា។ ទីតាំងល្អផ្សេងទៀតរួមមាន ការដំឡើងក្បែរជណ្តើរជើង ក្នុងចន្លោះទំនេរណាំមួយនៃផ្ទះ ឬនៅខាងក្រៅផ្ទះ នៅពេលដែលកន្លែងខាងក្នុងមានកម្រិត។ ការគ្រោងទុកការដាក់ជណ្តើរយន្តតាំងពីដំបូងពេលសាងសងផ្ទះ នឹងផ្តល់នូវភាពបត់បែនច្រើន កាត់បន្ថយចំណាយទៅលើសំណង់ និងធ្វើឱ្យលទ្ធផលចុងក្រោយមានភាពស្រស់ស្អាតជាងមុន។ 1. ហេតុអ្វីបានជាទីតាំងដំឡើងជណ្តើរយន្តក្នុងផ្ទះមានសារៈសំខាន់? ការជ្រើសរើសទីតាំងត្រឹមត្រូវសម្រាប់ជណ្តើរយន្តក្នុងផ្ទះ គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយក្នុងគម្រោងដំឡើងជណ្តើរយន្ត។ ការដំឡើងដែលបានគ្រោងទុកយ៉ាងល្អ មិនត្រឹមតែជួយឡើងចុះរវាងជាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ អាចស្របខ្លួនទៅនឹងប្លង់ផ្ទះបានយ៉ាងល្អ និងជួយកាត់បន្ថយការងារសំណង់ដែលមិនចាំបាច់។ ទីតាំងដំឡើងជាញឹកញាប់មានឥទ្ធិពលលើគម្រោងទាំងមូលច្រើនជាងអ្វីដែលម្ចាស់ផ្ទះជាច្រើនគិត។ ខណៈពេលដែលមនុស្សភាគច្រើនតែងប្រៀបធៀបម៉ូដែល ឬតម្លៃជណ្តើរយន្តជាមុន ទីតាំងដំឡើងអាចប៉ះពាល់ដល់តម្លៃសំណង់ រយៈពេលនៃការដំឡើង និងសូម្បីតែរូបរាងនៃទីតាំងនៅបន្ទាប់ពីបញ្ចប់គម្រោងផងដែរ។ ជណ្តើរយន្តក្នុងផ្ទះដែលដំឡើងនៅទីតាំងសមស្រប មានអត្ថប្រយោជន៏ជាច្រើនដូចជា៖ ផ្ទុយទៅវិញ ការជ្រើសរើសទីតាំងមិនសមស្រប អាចតម្រូវឱ្យមានការកែប្រែរចនាសម្ព័ន្ធបន្ថែម កាត់បន្ថយភាពបត់បែននៃប្លង់ផ្ទះ និងបង្កើនទាំងចំណាយ និងរយៈពេលដំឡើង។ មិនថាអ្នកកំពុងសាងសង់វីឡាថ្មី […]

ព័ត៌មាន - 02/07/2026
ជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា៖ តម្លៃ ទំហំ សុវត្ថិភាព និងការដំឡើង

ជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា អាចមានតម្លៃចាប់ពីប្រហែល 15,000 ដុល្លារ ដល់ 40,000 ដុល្លារ ឬអាចខ្ពស់ជាងនេះ។ តម្លៃអាស្រ័យទៅលើប្រភេទបច្ចេកវិទ្យាជណ្តើរយន្ត ចំនួនជាន់ ទំហំជណ្តើរយន្ត រចនាបថខាងក្នុងជណ្តើរយន្ត ទីតាំងនៃការដំឡើង និងលក្ខខណ្ឌរបស់ទីតាំងជាក់ស្តែង។ ជណ្តើរយន្តប្រភេទយោងដោយខ្សែកាបនិង ជណ្តើរយន្តបូមប្រេង ជាធម្មតាតម្លៃដំបូងទាបជាងជណ្តើរយន្តវីសស្ពឺដែលមានតម្លៃរាងខ្ពស់ជាង ប៉ុន្តែជណ្តើរយន្តវីសស្ពឺអាចជួយកាត់បន្ថយការងារសំណង់បានច្រើន ព្រោះម៉ូដែលជាច្រើនមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនដាច់ដោយឡែកឡើយ។ សម្រាប់វីឡា ផ្ទះល្វែងអាជីវកម្ម ផ្ទះបុរី និងផ្ទះដែលបានសាងសង់រួចនៅកម្ពុជា វិធីល្អបំផុតក្នុងការប្រៀបធៀបតម្លៃជណ្តើរយន្តក្នុងផ្ទះ គឺមិនមែនមើលតែតម្លៃឧបករណ៍តែប៉ុណ្ណោះទេ។ ម្ចាស់ផ្ទះគួរតែពិនិត្យការងារសំណង់ មុខងារសុវត្ថិភាព ការធានា គ្រឿងបន្លាស់ ការថែទាំ និងសេវាក្រោយការលក់ផងដែរ។ TL;DR តើជណ្តើរយន្តក្នុងផ្ទះគឺជាអ្វី? ជណ្តើរយន្តក្នុងផ្ទះ គឺជាប្រព័ន្ធជណ្តើរយន្តខ្នាតតូច ដែលប្រើសម្រាប់ដឹកជញ្ជូនមនុស្សឡើងចុះរវាងជាន់នៅក្នុងផ្ទះឯកជន វីឡា ផ្ទះល្វែងអាជីវកម្ម គ្លីនិក ឬកន្លែងធ្វើការខ្នាតតូច។ ជាធម្មតាវាមានទំហំតូចជាងជណ្តើរយន្តបែបប្រពៃណី ហើយត្រូវបានរចនាសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃ ការចូលប្រើសម្រាប់មនុស្សចាស់ ការប្រើរទេះរុញ និងការរស់នៅកាន់តែមានផាសុកភាពក្នុងផ្ទះ។ នៅកម្ពុជា ម្ចាស់ផ្ទះជាច្រើនជ្រើសរើសដំឡើងជណ្តើរយន្តក្នុងផ្ទះ ព្រោះផ្ទះភាគច្រើនមានច្រើនជាន់។ ជណ្តើរយន្តអាចជួយឱ្យការរស់នៅប្រចាំថ្ងៃកាន់តែងាយស្រួលសម្រាប់ឪពុកម្តាយ មនុស្សចាស់ កុមារ និងអ្នកដែលពិបាកឡើងចុះជណ្តើរ។ ការប្រៀបធៀបបច្ចេកវិទ្យាជណ្តើរយន្តក្នុងផ្ទះទាំង 3 […]

ព័ត៌មាន - 24/06/2026
ជណ្តើរយន្តប្រព័ន្ធវីសស្ពឺ៖ អត្ថប្រយោជន៍ ការដំឡើង និងតម្លៃ

ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺ គឺជាជណ្ដើរយន្តក្នុងផ្ទះដែលមានទំហំតូចសមរម្យ ហើយផ្លាស់ទីដោយប្រើម៉ូទ័រ វីសស្ពឺ និងដ្រាយណាត់ (drive nut)។ សម្រាប់វីឡា ផ្ទះបុរី គ្លីនិក និងអគារតូចៗនៅកម្ពុជា ប្រភេទជណ្ដើរយន្តនេះត្រូវបានជ្រើសរើសច្រើន ព្រោះវាអាចដំណើរការបានដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីន ហើយអាចប្រើបាតរណ្តៅរ៉ាក់ ឬជម្រាលបាន អាស្រ័យលើម៉ូឌែល និងស្ថានភាពទីតាំងជាក់ស្តែង។ សម្រាប់ម្ចាស់ផ្ទះជាច្រើននៅកម្ពុជា ជណ្ដើរយន្តប្រភេទនេះគឺជាជម្រើសដែលសាកសមសម្រាប់បន្ថែមក្នុងការប្រើប្រាស់រវាងជាន់ឱ្យមានសុវត្ថិភាពជាងមុន ដោយមិនចាំបាច់កែប្រែសំណង់ធំៗ។ TL;DR ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺដោយប្រើម៉ូទ័រ វីសដែក និងដ្រាយណាត់ ដើម្បីផ្លាស់ទីទូជណ្តើរយន្តឲ្យឡើងចុះ។ ជណ្តើរយន្តនេះពិតជាពេញនិយមសម្រាប់ផ្ទះ ព្រោះជាទូទៅវាត្រូវការការងារសំណង់តិចជាងប្រព័ន្ធជណ្ដើរយន្តបែបប្រពៃណីជាច្រើន។ ជណ្តើរយន្តនេះអាចដំឡើងបានដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីន ហើយម៉ូឌែលខ្លះអាចប្រើរណ្តៅរាក់ ឬជម្រាលបាន។ ទោះជាយ៉ាងណា ម៉ូឌែលដែលត្រឹមត្រូវនៅតែអាស្រ័យលើទំហំ កម្ពស់ធ្វើដំណើរ ចំនួនជាន់ ទិសបើកទ្វារ អ្នកប្រើប្រាស់ និងស្ថានភាពទីតាំង។ ការចុះពិនិត្យទីតាំងគឺជាជំហានដំបូងដែលមានសុវត្ថិភាពបំផុត មុនពេលជ្រើសរើសជណ្ដើរយន្តចុងក្រោយ។ តើជណ្ដើរយន្តប្រព័ន្ធវីសស្ពឺជាអ្វី? ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺ គឺជាប្រព័ន្ធជណ្ដើរយន្តដែលប្រើវីសដែក ដ្រាយណាត់ និងម៉ូទ័រអគ្គិសនី ដើម្បីផ្លាស់ទូជណ្តើរយន្តក្នុងឡើងចុះ។ នៅពេលម៉ូទ័រដំណើរការ ប្រព័ន្ធវីសស្ពឺនឹងធ្វើឱ្យដ្រាយណាត់ផ្លាស់ទី។ ចលនានៃទាំងអស់នេះនឹងធ្វើឲ្យជណ្ដើរយន្តធ្វើដំណើរឡើងចុះបាន។ បច្ចេកវិទ្យានេះត្រូវបានប្រើជាញឹកញាប់សម្រាប់ជណ្ដើរយន្តក្នុងផ្ទះ ព្រោះវាមានទំហំតូចសមរម្យ មានសុវត្ថិភាព ហើយមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនឡើយ។ ជណ្ដើរយន្តប្រភេទនេះត្រូវបានប្រើជាញឹកញាប់នៅក្នុងផ្ទះឯកជន វីឡា […]

ព័ត៌មាន - 04/06/2026
តម្លៃជណ្តើរយន្តសម្រាប់ផ្ទះ Cibes នៅកម្ពុជា ឆ្នាំ 2026

តម្លៃជណ្តើរយន្តសម្រាប់គេហដ្ឋានរបស់ Cibes នៅកម្ពុជា ជាទូទៅចាប់ផ្តើមប្រហែល 37,700 ដុល្លារ សម្រាប់ជណ្តើរយន្ត 3 ជាន់ ហើយអាចលើសពី 95,300 ដុល្លារ សម្រាប់គម្រោងដែលមានទំហំធំ ឬមានលក្ខខណ្ឌស្មុគស្មាញ។ តម្លៃចុងក្រោយអាស្រ័យលើម៉ូដែល ចំនួនជាន់ ទំហំជណ្តើរយន្ត កម្ពស់ធ្វើដំណើរ ទីតាំងដំឡើង ជម្រើសរចនា និងស្ថានភាពទីតាំង។ TL;DR តម្លៃជណ្តើរយន្តសម្រាប់ផ្ទះ Cibes នៅកម្ពុជា ចាប់ផ្តើមប្រហែល 37,700 ដុល្លារ សម្រាប់ 3 ជាន់ ដោយផ្អែកលើតម្លៃយោងដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅខែកញ្ញា ឆ្នាំ 2025។ តម្លៃយោងរួមបញ្ចូលពន្ធអាករ ថ្លៃនាំចូល ការដឹកជញ្ជូន ការដំឡើង ការធ្វើតេស្ត ការដាក់ឱ្យដំណើរការ ការប្រគល់ជូនអតិថិជន និងគ្រោងកញ្ចក់នាំចូលដែលផ្គត់ផ្គង់ជាមួយកញ្ចប់ជណ្តើរយន្ត។ តម្លៃចុងក្រោយអាស្រ័យលើម៉ូដែលរបស់ Cibes ចំនួនជាន់ ទំហំជណ្តើរយន្ត កម្ពស់ធ្វើដំណើរ ស្ថានភាពទីតាំង ទីតាំងដំឡើង និងការងាររៀបចំទីតាំងដែលត្រូវការ។ ជណ្តើរយន្តក្នុងផ្ទះ Cibes គឺជាជណ្តើរយន្តប្រព័ន្ធវីសស្ពឺដែលនាំចូលទាំងស្រុង សម្រាប់ផ្ទះឯកជន វីឡា […]

ព័ត៌មាន - 26/05/2026
ជណ្តើរយន្តក្នុងផ្ទះគ្មានរណ្តៅនៅកម្ពុជា

ជណ្តើរយន្តក្នុងផ្ទះមិនមានរណ្តៅជ្រៅ គឺជាជណ្តើរយន្តសម្រាប់លំនៅដ្ឋានដែលត្រូវបានរចនាឡើងឲ្យដំណើរការបានជាមួយបាតរណ្តៅទាប ឬមិនចាំបាច់មានរណ្តៅតែម្តង។ នេះធ្វើឲ្យការដំឡើងកាន់តែងាយស្រួលសម្រាប់ផ្ទះមានដែលស្រាប់ ឬគម្រោងជួសជុលកែលម្អផ្ទះ។ ដំណោះស្រាយនេះជួយកាត់បន្ថយការកែប្រែរចនាសម្ព័ន្ធរបស់អគារ ខណៈពេលដែលផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងការធ្វើដំណើរឡើងចុះប្រចាំថ្ងៃបានកាន់តែប្រសើរ។ TL;DR ការណែនាំនេះបានពន្យល់ថា តើអ្វីជាជណ្តើរយន្តក្នុងផ្ទះដែលមិនចាំបាច់មានរណ្តៅ, មកមើលពីរបៀបដំណើរការរបស់វា និងតើសម្រាប់តម្លៃប្រហែលប៉ុន្មាន វាជួយឲ្យម្ចាស់ផ្ទះជ្រើសរើសដំណោះស្រាយជណ្តើរយន្តដែលសមស្រប សម្រាប់ផ្ទះដែលមិនអាចរៀបចំរណ្តៅជ្រៅដូចជណ្តើរយន្តយោងដោយខ្សែកាបបាន។ ចំណុចសំខាន់ៗរួមមាន៖  តើជណ្តើរយន្តក្នុងផ្ទះមិនមានរណ្តៅជ្រៅជាអ្វី? ជណ្តើរយន្តផ្ទះមិនមានរណ្តៅជ្រៅ គឺជាជណ្តើរយន្តសម្រាប់លំនៅដ្ឋានដែលត្រូវបានរចនាឡើងឲ្យដំណើរការបានដោយត្រូវការបាតរណ្តៅទាប ឬមិនចាំបាច់មានរណ្តៅតែម្តង។ វាក៏អាចហៅថាជណ្តើរយន្តគ្មានរណ្តៅ​ (no-pit home lift), ជណ្តើរយន្តដែលមានបាតរណ្តៅទាប (shallow-pit elevator) ឬ ជណ្តើរយន្តក្នុងផ្ទះដែលមិនត្រូវការរណ្តៅ (home elevator without a pit) ផងដែរ។ ជណ្តើរយន្តយោងដោយខ្សែកាបជាទូទៅត្រូវការរណ្តៅជ្រៅនៅផ្នែកខាងក្រោមទូរនៃជណ្តើរយន្ត។ ទំហំនេះត្រូវបានប្រើសម្រាប់ buffers និងគ្រឿងបច្ចេកទេសផ្សេងៗ។ ចំណែកឯជណ្តើរយន្តដែលមានបាតរណ្តៅទាប ប្រើការរចនាប្រព័ន្ធលើកខុសគ្នា ដូច្នេះវាអាចដំឡើងលើជាន់ដែលមានស្រាប់ ឬត្រូវការត្រឹមការរណ្តៅរាក់ប៉ុណ្ណោះ។ ជណ្តើរយន្តប្រភេទនេះមានប្រយោជន៍ខ្លាំងនៅពេលផ្ទះមិនបានរៀបចំគ្រោងបេតុងជណ្តើរយន្តតាំងពីដំបូង។ ក្នុងគម្រោងជួសជុលផ្ទះជាច្រើន ការជីកកាត់ជាន់អាចប៉ះពាល់ដល់គ្រឹះរបស់ផ្ទះ ប្រព័ន្ធការពារជ្រាបទឹក ជាន់ក្រោមដី ចំណតរថយន្ត ឬខ្សែបណ្តាញក្រោមដីផ្សេងៗ។ ជណ្តើរយន្តក្នុងផ្ទះមិនចាំបាច់មានរណ្តៅអាចជួយកាត់បន្ថយហានិភ័យទាំងនេះបាន។ សម្រាប់ម្ចាស់ផ្ទះនៅកម្ពុជា នេះជាមូលហេតុសំខាន់មួយក្នុងការជ្រើសរើសជណ្តើរយន្តដែលមានបាតរណ្តៅរាប។ ផ្ទះល្វែង […]

តើអ្នកមានសំណួរដែរទេ?
យើងចង់ជួយ។