KH

ប្លុក - Date posted: 22/07/2026 - Date updated: 24/07/2026

Author: Kahna Pov

ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន៖ ការណែនាំសម្រាប់គេហដ្ធាន និងអគារ

Table of Contents

អ្នកទាំងអស់គ្នាកំពុងសាងសង់គេហដ្ឋានថ្មី កំពុងជួសជុលជាមួយអគារចាស់ ឬកំពុងរៀបចំគម្រោងពាណិជ្ជកម្មទេ ការជ្រើសរើសជណ្តើរយន្តដែលសមស្របគឺជាការសម្រេចចិត្តដ៏សំខាន់មួយ។ បច្ចុប្បន្ននេះ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន (Machine Room-Less Lift ឬ MRL Lift) កំពុងក្លាយជាជម្រើសដ៏ពេញនិយមបំផុត។

ជណ្តើរយន្តដែលគ្មានបន្ទប់ម៉ាសុីខុសពីជណ្តើរយន្តបែបប្រពៃណីខ្លះដែលត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក ជណ្តើរយន្តប្រភេទនេះបានបញ្ចូលប្រព័ន្ធឡើងចុះ និងឧបករណ៍សំខាន់ៗផ្សេង ឬរចនាសម្ព័ន្ធរបស់ជណ្តើរយន្តផ្ទាល់។

ការរចនានេះជួយសន្សំសំចៃទីតាំងអគារ កាត់បន្ថយការងារសំណង់ និងផ្តល់ភាពបត់បែនកាន់តែច្រើនសម្រាប់ស្ថាបត្យករ និងម្ចាស់ផ្ទះផ្ទាល់។

ប៉ុន្តែតើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនទាំងអស់ដូចគ្នាដែរឬទេ? តើមានបច្ចេកវិទ្យាអ្វីខ្លះ? តើមានតម្លៃប៉ុន្មាន? តើវាសមស្របសម្រាប់គ្រប់ប្រភេទអគារដែរឬទេ?

ការណែនាំនេះនឹងឆ្លើយសំណួរទាំងនេះ ហើយពន្យល់យ៉ាងក្បោះក្បាយអំពីជណ្តើរយន្តគ្មានបន្ទប់ម៉ាសុីនដែលអ្នកទាំងអស់គ្នាគួរដឹងមុនពេលវិនិយោគលើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន។

TL;DR

  • ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន មិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែកទេ។
  • ជួយសន្សំសំចៃទីតាំងអគារ និងធ្វើឱ្យការសាងសង់កាន់តែងាយស្រួល។
  • សមស្របសម្រាប់គេហដ្ឋាន វីឡា អាផាតមិន ការិយាល័យ សណ្ឋាគារ និងអគារពាណិជ្ជកម្មកម្ពស់ទាប។
  • តម្លៃអាស្រ័យលើទំហំ កម្ពស់ធ្វើដំណើរ ចំនួនជាន់ ការរចនាខាងក្នុង និងលក្ខខណ្ឌដំឡើង។
  • ការជ្រើសរើសជណ្តើរយន្តត្រឹមត្រូវ គួរពិចារណាលើប្លង់អគារ តម្រូវការប្រើប្រាស់នាពេលអនាគត និងសេវាកម្មថែទាំក្នុងតំបន់។

Table of Contents

1. តើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនគឺជាអ្វី?

ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន គឺជាប្រភេទជណ្តើរយន្តដែលត្រូវបានរចនាឡើងដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីនដាច់ដោយឡែកសម្រាប់ដាក់ម៉ូទ័រ ប្រព័ន្ធគ្រប់គ្រង និងឧបករណ៍ដំណើរការផ្សេងៗទៀត។ ជំនួសមកវិញ សមាសធាតុទាំងនេះត្រូវបានដំឡើងបញ្ចូលនៅក្នុងគ្រោងជណ្តើរយន្តឬរួមបញ្ចូលជាមួយរចនាសម្ព័ន្ធរបស់ជណ្តើរយន្តផ្ទាល់។

ជណ្តើរយន្តបែបប្រពៃណីជាច្រើនត្រូវការបន្ទប់ម៉ាស៊ីនបន្ថែម ដែលអាចស្ថិតនៅលើដំបូលនៃជណ្តើរយន្ត ឬនៅជាប់នឹងគ្រោងជណ្តើរយន្ត។ ការត្រូវការបន្ទប់បន្ថែមនេះអាចបង្កើនទៅលើតម្លៃក្នុងការសាងសង់ ប្រើប្រាស់ទីតាំងអគារច្រើន និងធ្វើឲ្យការតុបតែងអគារមានភាពចង្អៀតផងដែរ។

ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនអាចបំបាត់ជាមួយតម្រូវការទាំងអស់នេះ ប៉ុន្តែនៅតែផ្តល់នូវដំណើរការដែលមានប្រសិទ្ធភាព ភាពជឿជាក់ និងសុវត្ថិភាពខ្ពស់ជានិច្ច។

បច្ចុប្បន្នជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនត្រូវបានដំឡើងយ៉ាងច្រើននៅក្នុង៖

  • គេហដ្ធានឯកជន
  • វីឡា
  • ផ្ទះល្វែង
  • អាផាតមិន
  • ការិយាល័យធ្វើការ
  • សណ្ឋាគារ
  • គ្លីនិក

ការរចនាដែលមានទំហំតូច និងប្រើប្រាស់ទីតាំងបានយ៉ាងប្រសិទ្ធភាព ដែលធ្វើឱ្យជណ្តើរយន្តប្រភេទនេះមានប្រជាប្រិយភាពជាពិសេសសម្រាប់គម្រោងដែលមានទីតាំងកំណត់ ឬករណីដែលការសាងសង់បន្ទប់ម៉ាស៊ីនបន្ថែមមិនមានភាពងាយស្រួល ឬមិនអាចសាងសងបន្ទប់ម៉ាសុីនបន្ថែមបាន។

1.1 តើរចនាសម្ព័ន្ធរបស់ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនមានអ្វីខ្លះ?

ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនត្រូវបានរចនាឡើងដោយបញ្ចូលឧបករណ៍សំខាន់ៗទាំងអស់របស់ជណ្តើរយន្តនៅក្នុងគ្រោងជណ្តើរយន្ត ឬនៅក្នុងគ្រោងបន្ឈររបស់ជណ្តើរយន្តដោយខ្លួនឯង។ ខុសពីជណ្តើរយន្តបែបប្រពៃណី វាមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែកនៅខាងលើដំបូល ឬនៅពីក្រោយជណ្តើរយន្ត។

រចនាសម្ព័ន្ធពិតប្រាកដអាចប្រែប្រួលទៅតាមបច្ចេកវិទ្យាជណ្តើរយន្តនីមួយៗ ប៉ុន្តែជាទូទៅ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន មានសមាសធាតុសំខាន់ៗដូចខាងក្រោម៖

  • ប្រព័ន្ធដ្រាយដូចជា ប្រព័ន្ធវីសស្ពឺ, ប្រព័ន្ធយោងដោយខ្សែកាប ឬប្រព័ន្ធបូមប្រេង។
  • ដែករៃ (Guide rails)
  • ប្រព័ន្ធគ្រប់គ្រង និងឧបករណ៍បញ្ជាជណ្តើរយន្ត
  • ឧបករណ៍សុវត្ថិភាព និងចាប់សញ្ញាសុវត្ថិភាព
  • ទ្វារចូលតាមជាន់ និងទ្វារតាមទូជណ្តើរយន្ត
  • ប្រព័ន្ធសង្គ្រោះបន្ទាន់
  • ប្រព័ន្ធអគ្គិសនី និងឧបករណ៍ទំនាក់ទំនងផ្សេងៗ

នៅក្នុងជណ្តើរយន្តសម្រាប់គេហដ្ឋានជាច្រើន ប្រព័ន្ធដ្រាយ និងឧបករណ៍បញ្ជាត្រូវបានរួមបញ្ចូលយ៉ាងស្អាតនៅក្នុងរចនាសម្ព័ន្ធជណ្តើរយន្តផ្ទាល់ ដែលជួយកាត់បន្ថយតម្រូវការផ្នែកសំណង់ និងការប្រើប្រាស់ទីតាំងច្រើន ប៉ុន្តែនៅតែរក្សាបាននូវសុវត្ថិភាព ភាពជឿជាក់ និងភាពងាយស្រួលក្នុងការថែទាំ។

រចនាសម្ព័ន្ធដែលមានភាពសាមញ្ញនេះ គឺជាមូលហេតុសំខាន់មួយដែលធ្វើឱ្យជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន មានប្រជាប្រិយភាពនៅក្នុងគេហដ្ឋាន វីឡា ការិយាល័យ គ្លីនិក និងអគារពាណិជ្ជកម្មខ្នាតតូច។

1.2 តើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនដំណើរការបានយ៉ាងដូចម្តេច?

ទោះបីជាមិនមានបន្ទប់ម៉ាស៊ីនដាច់ដោយឡែកក៏ដោយ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន នៅតែមានសមាសធាតុមេកានិច និងអគ្គិសនីសំខាន់ៗទាំងអស់ដែលចាំបាច់សម្រាប់ការឡើងចុះប្រកបដោយសុវត្ថិភាព។

អាស្រ័យលើបច្ចេកវិទ្យាជណ្តើរយន្ត ប្រព័ន្ធដ្រាយ (Drive System) អាចត្រូវបានដំឡើងនៅផ្នែកខាងលើនៃគ្រោងជណ្តើរយន្ត តាមបណ្តោយដែករៃ (Guide Rails) ឬរួមបញ្ចូលនៅក្នុងរចនាសម្ព័ន្ធបញ្ឈរដោយខ្លួនឯងរបស់ជណ្តើរយន្ត។

ឧបករណ៍បញ្ជាជាទូទៅត្រូវបានដំឡើងនៅក្នុងទូគ្រប់គ្រងដែលមានទំហំតូច ឬរួមបញ្ចូលជាមួយគ្រោងរបស់ជណ្តើរយន្ត ដែលជួយឱ្យការថែទាំ និងការត្រួតពិនិត្យអាចធ្វើបានយ៉ាងងាយស្រួល ខណៈដែលនៅតែរក្សាការដំឡើងឱ្យមានទំហំតូច និងប្រើប្រាស់ទីតាំងបានប្រកបដោយប្រសិទ្ធភាព។

នៅពេលអ្នកដំណើរជ្រើសរើសជាន់ដែលត្រូវទៅ ប្រព័ន្ធគ្រប់គ្រង នឹងបញ្ជូនសញ្ញាបញ្ជាទៅកាន់ប្រព័ន្ធដ្រាយ ដើម្បីធ្វើឱ្យជណ្តើរយន្តធ្វើចលនាឡើង ឬចុះរវាងជាន់បានយ៉ាងរលូន។
ឧបករណ៍ចាប់សញ្ញា នឹងត្រួតពិនិត្យជាបន្តបន្ទាប់នូវទីតាំង ល្បឿន ស្ថានភាពទ្វារ និងប្រព័ន្ធសុវត្ថិភាពរបស់ជណ្តើរយន្តពេញដើម្បីឲ្យដំណើរការធ្វើដំណើរនីមួយៗ ធានាបាននូវសុវត្ថិភាព និងភាពទុកចិត្តក្នុងការប្រើប្រាស់។

ទោះបីជាមានទំហំតូចជាងជណ្តើរយន្តបែបប្រពៃណីក៏ដោយ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីននៅតែមានមុខងារសំខាន់ៗដូចជណ្តើរយន្តបែបប្រពៃណីជាច្រើនរួមមាន៖

  • ប្រព័ន្ធគ្រប់គ្រងទំនើប
  • ប្រព័ន្ធតាមជាន់ដោយស្វ័យប្រវត្តិ
  • ប្រព័ន្ធសុវត្ថិភាពឈប់បន្ទាន់
  • ឧបករណ៍ចាប់សញ្ញាការពារទ្វារ
  • ប្រព័ន្ធចុះសង្គ្រោះបន្ទាន់ដោយថាមពលអាគុយបម្រុង
  • ប្រព័ន្ធសំឡេងរោទិ៍ និងមុខងារសុវត្ថិភាពផ្សេងៗ

ការកំណត់រចនាសម្ព័ន្ធ និងសមាសធាតុជាក់លាក់អាចខុសគ្នាទៅតាមបច្ចេកវិទ្យាជណ្តើរយន្តដែលប្រើប្រាស់ មិនថាជាប្រព័ន្ធវីស ប្រព័ន្ធយោងដោយខ្សែកាប ឬប្រព័ន្ធបូមប្រេងនោះទេ។

ជណ្តើរយន្តសម្រាប់ផ្ទះប្រព័ន្ធវីសស្ពឺគ្មានបន្ទប់ម៉ាសុីនបានដំឡើងនៅចន្លោះជណ្តើរជើង។
ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនប្រើដោយប្រព័ន្ធវីសស្ពឺសម្រាប់គេហដ្ឋាន និងអគារខ្នាតទាបមិនត្រូវការបន្ទប់ម៉ាស៊ីន ហើយផ្តល់សុវត្ថិភាពខ្ពស់ និងមានភាពងាយស្រួលក្នុងការដំឡើង។

1.3 តើជណ្តើរយន្តគ្មានបន្ទប់ម៉ាសុីនអាចដំឡើងបាននៅកន្លែងណាខ្លះ?

អត្ថប្រយោជន៍ដ៏សំខាន់មួយរបស់ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនគឺភាពបត់បែនក្នុងការដំឡើង ដោយសារវាត្រូវការផ្នែកសំណង់តិចជាងជណ្តើរយន្តបែបប្រពៃណី ហើយអាចដំឡើងនៅក្នុងទីតាំងផ្សេងៗជាច្រើន អាស្រ័យលើប្លង់អគារ និងការរចនារបស់ជណ្តើរយន្ត។

ទីតាំងដំឡើងដែលពេញនិយមរួមមាន៖

  • ជាប់ជណ្តើរជើង
  • នៅបរិវេនខាងក្នុងផ្ទះ
  • នៅទីតាំងដែលមានចន្លោះពិដាន
  • នៅជ្រុងដែលមានកន្លែងទំនេរនៃអគារខាងក្នុង
  • អាចដំឡើងនៅក្នុងគ្រោងកញ្ចក់ដែលមានរចនាសម្ព័ន្ធមកដោយខ្លួនឯង
  • អាចដំឡើងបាននៅផ្នែកខាងក្រៅនៃអគារ
  • នៅក្នុងបន្ទប់ទទួលភ្ញៀវ ឬបរិវេនផ្សេងៗ
  • សណ្ឋាគារ និងអាផាតមិន

សម្រាប់គេហដ្ឋានដែលមានស្រាប់ ម្ចាស់ផ្ទះជាច្រើនជ្រើសរើសដំឡើងជណ្តើរយន្តនៅក្នុងទីតាំងដែលត្រូវការការកែប្រែរចនាសម្ព័ន្ធតិចបំផុត ព្រោះវាជួយកាត់បន្ថយថ្លៃជួសជុលកែលម្អ ព្រមទាំងកាត់បន្ថយរយៈពេលដំឡើងផងដែរ។

2. តើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនមានប្រភេទអ្វីខ្លះ?

ការយល់ច្រឡំមួយដែលមនុស្សជាច្រើនជួបជាញឹកញាប់អំពីជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន គឺជាការគិតថាជណ្តើរយន្តគ្មានបន្ទប់ម៉ាសុីនទាំងអស់មានដំណើរការដូចគ្នា។ តាមពិតទៅ ពាក្យ “គ្មានបន្ទប់ម៉ាសុី” គឺសំដៅលើការរចនារបស់ជណ្តើរយន្ត ដែលមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែកតែប៉ុណ្ណោះ។ ចំណែកឯប្រព័ន្ធដ្រាយ (Drive System) អាចមានភាពខុសគ្នាយ៉ាងច្រើន អាស្រ័យលើបច្ចេកវិទ្យាដែលបានប្រើប្រាស់។

បច្ចុប្បន្ន បច្ចេកវិទ្យារបស់ជណ្តើរយន្គគ្មានបន្ទប់ម៉ាសុីនមានបីដូចជា៖ ជណ្តើរយន្តវីសស្ពឺ ជណ្តើរយន្តយោងដោយខ្សែកាប និងជណ្តើរយន្តបូមប្រេង។ ប្រព័ន្ធនីមួយៗមានគោលការណ៍នៃដំណើរការទៅតាមតម្រូវការនៃការដំឡើង តម្រូវការថែទាំ និងការប្រើប្រាស់ដែលសមស្របខុសៗគ្នា។

ការយល់ដឹងពីភាពខុសគ្នាទាំងនេះ នឹងជួយអ្នកជ្រើសរើសជណ្តើរយន្តដែលសាកសមបំផុតសម្រាប់គេហដ្ឋាន ឬអគាររបស់អ្នក។

ការប្រៀបធៀបបច្ចេកវិទ្យាជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន៖

លក្ខណៈពិសេសជណ្តើរយន្តប្រព័ន្ធវីសស្ពឺជណ្តើរយន្តយោងដោយខ្សែកាបជណ្តើរយន្តបូមប្រេង
គោលការណ៍នៃការដំណើរការម៉ូទ័របង្វិលវីសដែក ដើម្បីធ្វើឱ្យជណ្តើរយន្តឬធ្វើចលនាឡើង និងចុះ។ម៉ូទ័រអគ្គិសនីបញ្ជូនកម្លាំងទៅខ្សែកាបខ្សែពាន ដែលភ្ជាប់ជាមួយប្រព័ន្ធកំណត់ទម្ងន់ ដើម្បីធ្វើឱ្យជណ្តើរយន្តធ្វើចលនាឡើង និងចុះ។ប្រព័ន្ធបូមប្រេងចូលទៅក្នុងស៊ីឡាំង (Cylinder) ដើម្បីលើកជណ្តើរយន្តឡើង ខណៈដែលការចុះក្រោមត្រូវបានជួយដោយកម្លាំងទំនាញផែនដី (Gravity)។
បន្ទប់ម៉ាសុីនមិនត្រូវការមិនចាំត្រូវការនៅលើម៉ូដែលទំនើបមួយចំនួនមិនចាំត្រូវការនៅលើម៉ូដែលទំនើបមួយចំនួន
សាកសមបំផុតសម្រាប់គេហដ្ឋានឯកជន វីឡា ផ្ទះល្វែង គម្រោងជួសជុលកែលម្អអគារ និងអគារខ្នាតទាប។អាផាតមិន ការិយាល័យ សណ្ឋាគារ និងអគារពាណិជ្ជកម្ម។អគារពាណិជ្ជកម្មខ្នាតទាប និងគម្រោងដែលត្រូវការផ្ទុកទម្ងន់ហើយធ្វើដំណើរខ្ពស់។
កម្ពស់ធ្វើដំណើរដែលត្រូវបានណែនាំទាបទៅមធ្យមមធ្យមទៅខ្ពស់ទាប
តម្រូវការរណ្តៅតិច ឬមិនត្រូវការ អាស្រ័យលើម៉ូដែល (0-120 មម)ជាទូទៅត្រូវការរណ្តៅជ្រៅ (600-1500 មម)ជាទូទៅត្រូវការរណ្តៅ (150-180 មម)
តម្រូវការកម្ពស់ខាងលើទាបមធ្យមមធ្យម
ការថែទាំតិច (ថែទាំទៅលើប្រព័ន្ធរំអិលនៃវីសស្ពឺ)មធ្យម (ខ្សែកាបខ្សែពាន និងប្រព័ន្ធតុល្យភាពទម្ងន់)ខ្ពស់ (ត្រូវត្រួតពិនិត្យប្រេង និងស្នប់ជាប្រចាំ)
ភាពស្មុគស្មាញក្នុងការដំឡើងមានភាពសាមញ្ញ និងត្រូវការការងារសំណង់តិចត្រូវការការរៀបចំ និងការងារសំណង់ច្រើនជាងមធ្យម អាស្រ័យលើប្រព័ន្ធធារាសាស្ត្រ
សាកសមសម្រាប់អគារដែលមានស្រាប់ល្អបំផុតអាចធ្វើបាន ប្រសិនបើមានទីតាំងគ្រប់គ្រាន់សាកសមសម្រាប់គម្រោងកែលម្អមួយចំនួន
ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនប្រព័ន្ធវីសស្ពឺ គឺជាដំណោះស្រាយដ៏ល្អ និងសន្សំសំចៃទីតាំងដែលសាកសមសម្រាប់គេហដ្ឋានទំនើប។
ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនប្រព័ន្ធវីសស្ពឺ ផ្តល់នូវតុល្យភាពដ៏ល្អរវាងសុវត្ថិភាព ការប្រើប្រាស់ទីតាំងប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការថែទាំ។

3. តើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនប្រភេទណាសាកសមបំផុតសម្រាប់គម្រោងរបស់អ្នក?

ជណ្តើរយន្តគ្មានបន្ទប់ម៉ាសុីនទាំងអស់មិនមែនសុទ្ធតែសាកសមសម្រាប់គ្រប់អគារនោះទេ។ ជម្រើសដែលត្រឹមត្រូវអាស្រ័យលើទំហំទីតាំងដែលមាន ការរចនាអគារ ចំនួនជាន់ កម្រិតនៃការប្រើប្រាស់ និងការថែទាំរយៈពេលវែង។

3.1 ជណ្តើរយន្តគ្មានបន្ទប់ម៉ាសុីនប្រព័ន្ធវីសស្ពឺ

ជណ្តើរយន្តប្រព័ន្ធវីសជាជម្រើសដែលត្រូវបានជ្រើសរើសជាច្រើនសម្រាប់គេហដ្ឋានឯកជន ព្រោះវាត្រូវបានរចនាឡើងសម្រាប់ទីតាំងតូច និងត្រូវការការកែប្រែសំណង់តិចបំផុត ដោយសារមិនប្រើប្រព័ន្ធតុល្យភាពទម្ងន់ (Counterweight) ឬបូមប្រេង ប្រព័ន្ធ ដូច្នេះប្រព័ន្ធទាំងមូលមានភាពសាមញ្ញ និងសាកសមសម្រាប់ការប្រើប្រាស់ក្នុងគេហដ្ឋាន។

ជណ្តើរយន្តគ្មានបន្ទប់ម៉ាសុីនវីសស្ពឺជម្រើសល្អប្រសិនបើអ្នក៖

  • កំពុងសាងសង់គេហដ្ឋានថ្មី ឬជួសជុលគេហដ្ឋានដែលមានស្រាប់
  • មានទីតាំងដំឡើងមានកំណត់
  • ចង់កាត់បន្ថយ ឬមិនចាំបាច់ធ្វើរណ្តៅ
  • ចង់បានជណ្តើរយន្តតូច និងងាយស្រួលក្នុងការថែទាំ
  • ត្រូវការជណ្តើរយន្តសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ

3.2 ជណ្តើរយន្តយោងដោយខ្សែកាប

ជណ្តើរយន្តប្រព័ន្ធយោងដោយខ្សែកាបត្រូវបានដំឡើងជាទូទៅនៅក្នុងអគារដែលមានអ្នកប្រើប្រាស់ច្រើន ឬមានកម្ពស់ធ្វើដំណើរខ្ពស់ ហើយវាផ្តល់នូវល្បឿនធ្វើដំណើរលឿនជាង និងសាកសមសម្រាប់អគារពាណិជ្ជកម្មជាដើម។

ជណ្តើរយន្តយោងដោយខ្សែកាបអាចជាជម្រើសដ៏សាកសមប្រសិនបើអ្នក៖

  • ត្រូវការប្រើប្រាស់ច្រើនជាន់
  • មានការប្រើប្រាស់ច្រើនជាប្រចាំ
  • ត្រូវការល្បឿនធ្វើដំណើរលឿន
  • ផ្តល់អាទិភាពប្រសិទ្ធភាពសម្រាប់អគារធំៗ

3.3 ជណ្តើរយន្តគ្មានបន្ទប់ម៉ាសុីនប្រព័ន្ធបូមប្រេង

ជណ្តើរយន្តប្រព័ន្ធបូមប្រេងនៅតែជាដំណោះស្រាយដែលមានប្រយោជន៍សម្រាប់អគារខ្នាតទាបមួយចំនួន ជាពិសេសនៅពេលត្រូវការផ្ទុកទម្ងន់ច្រើន។ ទោះបីជាការរចនាទំនើបមួយចំនួនអាចមិនត្រូវការបន្ទប់ម៉ាស៊ីនក៏ដោយ តែវានៅតែពឹងផ្អែកលើប្រេងបូមប្រេង និងឧបករណ៍ពាក់ព័ន្ធផ្សេងៗ។

ជណ្តើរយន្តប្រព័ន្អបូមប្រេងសាកសមប្រសិនបើអ្នក៖

  • សម្រាប់អគារពាណិជ្ជកម្មខ្នាតទាប
  • ត្រូវការប្រើប្រាស់ទម្ងន់ធ្ងន់
  • មានទីតាំងគ្រប់គ្រាន់សម្រាប់ប្រព័ន្ធធារាសាស្ត្រ
  • ត្រូវមានការទទួលយកជាមួយការថែទាំប្រព័ន្ធធារាសាស្ត្រជាប្រចាំ
ជណ្តើរយន្តគេហដ្ឋានទំនើបប្រព័ន្ធវីសស្ពឺ ជាមួយផ្ទាំងកញ្ចក់ និងមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក។
ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនប្រព័ន្ធវីសស្ពឺ អាចរួមបញ្ចូលជាមួយគេហដ្ឋានដែលមានទីតាំងកំណត់ និងការរចនាខាងក្នុងបែបទំនើបបានយ៉ាងសមស្រប។

4. តើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនមានអត្ថប្រយោជន៍អ្វីខ្លះ?

ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន កាន់តែមានប្រជាប្រិយភាព ដោយសារវាជួយកាត់បន្ថយតម្រូវការផ្នែកសំណង់ ខណៈដែលនៅតែផ្តល់នូវភាពងាយស្រួល និងលទ្ធភាពប្រើប្រាស់ដូចជាជណ្តើរយន្តបែបប្រពៃណី។ ការរចនាដែលមានទំហំតូចរបស់វា ធ្វើឱ្យវាសាកសមទាំងសម្រាប់គម្រោងសាងសង់ថ្មី និងគម្រោងកែលម្អអគារដែលមានស្រាប់។

4.1 សន្សំសំចៃទីតាំងប្រើប្រាស់ក្នុងអគារ

អត្ថប្រយោជន៍ដ៏សំខាន់មួយរបស់ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន គឺការសន្សំសំចៃទីតាំង។ ជណ្តើរយន្តបែបប្រពៃណីត្រូវការបន្ទប់ដាច់ដោយឡែកសម្រាប់ដាក់ម៉ូទ័រ និងឧបករណ៍គ្រប់គ្រង ដែលធ្វើឱ្យបាត់បង់ទំហំប្រើប្រាស់នៅលើដំបូល ឬក្នុងអគារ។

ដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីន ម្ចាស់ផ្ទះអាចប្រើប្រាស់ទីតាំងនោះសម្រាប់វេរង់ដានៅលើដំបូល កន្លែងស្តុកទុក បន្ទះសូឡា ឬក្នុងគោលបំណងផ្សេងៗទៀត។
សម្រាប់អគារពាណិជ្ជកម្ម គ្រប់ម៉ែត្រការ៉េទាំងអស់សុទ្ធតែមានតម្លៃ។ ការបង្កើនទំហំប្រើប្រាស់អាចជួយបង្កើនតម្លៃអចលនទ្រព្យបាន។

ការប្រើប្រាស់ទីតាំងប្រកបដោយប្រសិទ្ធភាពនេះ គឺជាមូលហេតុចម្បងមួយដែលធ្វើឱ្យជណ្តើរយន្តគ្មានបន្ទប់ម៉ាសុីន កាន់តែមានប្រជាប្រិយភាពក្នុងស្ថាបត្យកម្មទំនើប។

4.2 ងាយស្រួលក្នុងការដំឡើង

ដោយសារមិនចាំបាច់សាងសង់បន្ទប់ម៉ាស៊ីនដាច់ដោយឡែក ដំណើរការសាងសង់ និងដំឡើងជាទូទៅមានភាពសាមញ្ញជាងមុន។
ការកែប្រែរចនាសម្ព័ន្ធអគារក៏អាចត្រូវការតិចជាងមុនផងដែរ ជាពិសេសសម្រាប់គម្រោងគេហដ្ឋាន និងអគារដែលមានស្រាប់។

ជណ្តើរយន្តសម្រាប់គេហដ្ឋានជាច្រើនក៏មានគ្រោងជណ្តើរយន្តដែលទ្រទ្រង់ដោយខ្លួនឯង (Self-Supporting Shaft) ដែលជួយកាត់បន្ថយការងារសំណង់ និងធ្វើឱ្យការដំឡើងកាន់តែលឿន។

4.3 ផ្តល់ភាពបត់បែនកាន់តែច្រើនក្នុងការរចនា

ស្ថាបត្យករជាច្រើនចូលចិត្តជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន ព្រោះវាផ្តល់សេរីភាពកាន់តែច្រើនក្នុងការរៀបចំប្លង់អគារ។
ដោយមិនមានបន្ទប់ម៉ាស៊ីននៅលើដំបូល អគារមានរូបរាងស្អាតជាងមុន និងមានកម្រិតកំណត់ក្នុងការរចនាតិចជាងមុន។

អត្ថប្រយោជន៍នេះមានសារៈសំខាន់ជាពិសេសសម្រាប់វីឡាប្រណិត ផ្ទះល្វែងដែលមានទីតាំងកំណត់ និងអគារដែលមានការកំណត់កម្ពស់សំណង់។

4.4 បង្កើនភាពងាយស្រួលក្នុងការចូលប្រើប្រាស់

ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនជួយឱ្យការធ្វើដំណើររវាងជាន់កាន់តែងាយស្រួលសម្រាប់មនុស្សគ្រប់រូប រួមទាំងមនុស្សវ័យចំណាស់ អ្នកប្រើរទេះរុញ និងគ្រួសារដែលត្រូវដឹកជញ្ជូនឥវ៉ាន់ ឬសម្ភារៈផ្សេងៗ។

បច្ចុប្បន្ន ម្ចាស់ផ្ទះជាច្រើនមើលឃើញថា ជណ្តើរយន្តក្នុងផ្ទះមិនមែនជារបស់ប្រណិតប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគរយៈពេលវែងដែលជួយបង្កើនផាសុកភាព និងគាំទ្រការរស់នៅដោយឯករាជ្យ។

5. តើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនប្រព័ន្ធវីសស្ពឺមានសុវត្ថិភាពដែរឬទេ?

ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនប្រព័ន្ធវីស ត្រូវបានរចនាឡើងដោយមានប្រព័ន្ធសុវត្ថិភាពជាច្រើន និងត្រូវអនុលោមតាមស្តង់ដារសុវត្ថិភាពយ៉ាងតឹងរ៉ឹង។

ការមិនមានបន្ទប់ម៉ាស៊ីនដាច់ដោយឡែក មិនមានន័យថាសុវត្ថិភាពត្រូវបានកាត់បន្ថយនោះទេ។ ផ្ទុយទៅវិញ ប្រព័ន្ធដ្រាយត្រូវបានរួមបញ្ចូលនៅក្នុងរចនាសម្ព័ន្ធជណ្តើរយន្ត ខណៈដែលនៅតែរក្សាបាននូវការការពារពេញលេញសម្រាប់អ្នកដំណើរ។

ជណ្តើរយន្ត Cibes ត្រូវបានរចនា និងផលិតស្របតាម ស្តង់ដារអឺរ៉ុប EN 81-41 ដែលជាស្តង់ដារសុវត្ថិភាពសម្រាប់ការឡើងចុះសម្រាប់មនុស្សដែលមានភាពលំបាកក្នុងការធ្វើដំណើរ។

ស្តង់ដារនេះគ្របដណ្តប់លើការរចនា ការផលិត ការដំឡើង និងប្រសិទ្ធភាពសុវត្ថិភាពរបស់ជណ្តើរយន្ត។

មុខងារសុវត្ថិភាពដែលមាននៅក្នុងជណ្តើរយន្ត Cibes ប្រព័ន្ធវីសស្ពឺរួមមាន៖

  • ប្រព័ន្ធចុះសង្គ្រោះបន្ទាន់ដោយថាមពលថ្មបម្រុង នៅពេលដាច់ចរន្តអគ្គិសនី
  • ប្រព័ន្ធបើកសោទ្វារដោយស្វ័យប្រវត្តិនៅជាន់ដែលនៅជិតបំផុត
  • ប្រព័ន្ធការពារគ្រប់កម្ពស់ទ្វារ និងឧបករណ៍ចាប់សញ្ញានៅពេលមានបញ្ហា
  • ប៊ូតុសម្រាបឈប់បន្ទាន់
  • Emergency alarm and communication system
  • មុខងារចាក់សោសម្រាប់កុមារ
  • បច្ចេកវិទ្យាប្រព័ន្ធវីសស្ពឺដែលអាចចាក់សោដោយខ្លួនឯង
  • Safety Nuts និងឧបករណ៍សុវត្ថិភាពមេកានិចជាច្រើន
  • សៀគ្វីសុវត្ថិភាព និងប្រព័ន្ធការពារអគ្គិសនីដែលទទួលបានវិញ្ញាបនបត្រ

អត្ថប្រយោជន៍សំខាន់មួយនៃជណ្តើរយន្តប្រព័ន្ធវីសស្ពឺ គឺប្រព័ន្ធដ្រាយដែលអាចចាក់សោដោយខ្លួនឯង។ ខុសពីបច្ចេកវិទ្យាជណ្តើរយន្តមួយចំនួន ជណ្តើរយន្តប្រព័ន្ធវីសស្ពឺមិនអាចមានការធ្លាក់ចុះនៅពេលដាច់ចរន្តអគ្គិសនីបានទេ ដែលជាស្រទាប់សុវត្ថិភាពបន្ថែមមួយសម្រាប់អ្នកប្រើប្រាស់។

ទោះជាយ៉ាងណា សុវត្ថិភាពក៏អាស្រ័យលើការដំឡើងត្រឹមត្រូវ ការត្រួតពិនិត្យជាប្រចាំ និងការថែទាំដោយអ្នកបច្ចេកទេសដែលមានការបណ្តុះបណ្តាលផងដែរ។ នៅពេលដំឡើង និងថែទាំស្របតាមការណែនាំរបស់ក្រុមហ៊ុនផលិត ជណ្តើរយន្ត Cibes ប្រព័ន្ធវីសស្ពឺអាចផ្តល់នូវដំណោះស្រាយដែលមានសុវត្ថិភាព ភាពជឿជាក់ និងភាពងាយស្រួលក្នុងការធ្វើដំណើរសម្រាប់គេហដ្ឋាន និងអគារខ្នាតទាប។

វិញ្ញាបនបត្រសុវត្ថិភាពអឺរ៉ុប EN 81-41 សម្រាប់ជណ្តើរយន្តប្រើប្រាស់ក្នុងគេហដ្ឋាន។
វិញ្ញាបនបត្រ EN 81-41 សម្រាប់ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនប្រព័ន្ធវីសស្ពឺ បង្ហាញពីការអនុលោមតាមស្តង់ដារសុវត្ថិភាពរបស់អឺរ៉ុប។

6. តើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនមានតម្លៃប៉ុន្មាន?

សម្រាប់ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនមិនមានតម្លៃដូចគ្នានោះទេ ព្រោះគម្រោងនីមួយៗមានលក្ខខណ្ឌខុសៗគ្នា។ ការវិនិយោគសរុបអាស្រ័យលើលក្ខណៈបច្ចេកទេសរបស់ជណ្តើរយន្ត ស្ថានភាពអគារ និងកម្រិតនៃការប្ដូរតាមតម្រូវការម្ចាស់គម្រោង។

សម្រាប់ព័ត៌មានលម្អិតអំពីតម្លៃ សូមមើលអត្ថបទ តម្លៃជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា

កត្តាសំខាន់ៗដែលប៉ះពាល់ដល់តម្លៃ

ប្រភេទជណ្តើរយន្តតម្លៃជាឯកសារសម្រាប់យោង
ជណ្តើរយន្តវីសស្ពឺUSD 30,000 to USD 40,000
ជណ្តើរយន្តយោងដោយខ្សែកាបUSD 18,000 to USD 25,000
ជណ្តើរយន្តបូមប្រេងUSD 15,000 to USD 20,000

ចំណាំ៖ តម្លៃខាងលើគឺសម្រាប់ជាឯកសារយោងប៉ុណ្ណោះ។ តម្លៃជាក់ស្តែងអាស្រ័យលើស្ថានភាពការដ្ឋាន ចំនួនជាន់ ទំហំជណ្តើរយន្ត ការរចនាកាប៊ីន ទីតាំងដំឡើង និងតម្រូវការបច្ចេកទេសផ្សេងៗ។

ហើយក៏សំខាន់ផងដែរក្នុងការពិចារណាលើ ថ្លៃដើមសរុបនៃគម្រោង មិនមែនប្រៀបធៀបតែតម្លៃជណ្តើរយន្តប៉ុណ្ណោះទេ។ ជណ្តើរយន្តដែលមានតម្លៃទាប អាចត្រូវការការងារសំណង់បន្ថែមច្រើន ខណៈដែលម៉ូដែលដែលមានគ្រោងជណ្តើរយន្តផ្ទាល់ខ្លួន អាចជួយកាត់បន្ថយថ្លៃសំណង់បាន។

ថ្លៃចំណាយក្នុងការប្រើប្រាស់រយៈពេលវែងក៏គួរត្រូវបានគិតគូរផងដែរ ដូចជា៖ កាលវិភាគថែទាំ គ្រឿងបន្លាស់​​ និងការប្រើប្រាស់ថាមពលអគ្គិសនី។

ការស្នើសុំឱ្យមានការចុះពិនិត្យទីតាំងដោយអ្នកជំនាញ មុនពេលប្រៀបធៀបសម្រង់តម្លៃ គឺជាវិធីល្អបំផុតដើម្បីយល់ពីការវិនិយោគសរុបដែលត្រូវការ។

Cibes Lift Cambodia ផ្គត់ផ្គង់ និងដំឡើងតែជណ្តើរយន្តប្រព័ន្ធវីសស្ពឺតែប៉ុណ្ណោះ។ យើងមិនផ្គត់ផ្គង់ជណ្តើរយន្តប្រព័ន្ធយោងដោយខ្សែកាប ឬប្រព័ន្ធបូមប្រេងនោះទេ។ ការប្រៀបធៀបខាងលើត្រូវបានផ្ដល់ជូនដើម្បីជួយឱ្យម្ចាស់ផ្ទះយល់ពីផលប៉ះពាល់នៃបច្ចេកវិទ្យាជណ្តើរយន្តផ្សេងៗទៅលើថ្លៃដើមសរុបនៃគម្រោង។


7.​ គម្រោងជាក់ស្តែងនៃជណ្តើរយន្ត Cibes គ្មានបន្ទប់ម៉ាស៊ីននៅកម្ពុជា

7.1. បុរីច័ន្ទគីរី រាជធានីភ្នំពេញ

ទីតាំងដំឡើង៖ ខាងក្រៅអគារ
ម៉ូដែល៖ Cibes V80 Aurora

ជណ្តើរយន្ត Cibes V80 Aurora នេះត្រូវបានដំឡើងនៅខាងក្រៅវីឡាឯកជនមួយក្នុងបុរីច័ន្ទគីរី រាជធានីភ្នំពេញ។
ជណ្តើរយន្តប្រព័ន្ធវីសស្ពឺគ្មានបន្ទប់ម៉ាស៊ីននេះ ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររវាងជាន់ ខណៈដែលនៅតែរក្សាបាននូវរចនាបថស្ថាបត្យកម្មទំនើបរបស់គេហដ្ឋាន។

7.2. Preah Sihanouk Province

ទីតាំងដំឡើង៖ ចន្លោះជណ្តើរជើង
ម៉ូដែល៖ Cibes V90 Aurora

ជណ្តើរយន្ត Cibes V90 Aurora នេះត្រូវបានដំឡើងនៅក្នុងគេហដ្ឋានឯកជនមួយនៅកម្ពុជា។
ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីននេះ ត្រូវបានរួមបញ្ចូលជាមួយការរចនាផ្នែកខាងក្នុងរបស់ផ្ទះ ដោយផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររវាងជាន់ ខណៈដែលនៅតែរក្សាបាននូវភាពសាមញ្ញ និងស្រស់ស្អាត។

ទំហំតូច និងការតុបតែងបែបប្រណិតដែលអនុញ្ញាតឱ្យវារួមបញ្ចូលជាមួយលំហរស់នៅបានយ៉ាងសមស្រប ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់គេហដ្ឋានទំនើប។

7.3. Near Olympic Market

ទីតាំងដំឡើង៖ ចន្លោះជណ្តើរជើង
ម៉ូដែល៖ Cibes V90 Galaxy

ជណ្តើរយន្ត Cibes នេះត្រូវបានដំឡើងនៅចន្លោះជណ្តើរ ដោយប្រើប្រាស់ទីតាំងដែលជាទូទៅមិនសូវត្រូវបានប្រើប្រាស់ឱ្យមានប្រយោជន៍។

ការរចនាគ្មានបន្ទប់ម៉ាស៊ីន អនុញ្ញាតឱ្យជណ្តើរយន្តរួមបញ្ចូលជាមួយប្លង់ផ្ទះបានយ៉ាងល្អ ដោយត្រូវការការកែប្រែរចនាសម្ព័ន្ធតិចបំផុត និងនៅតែរក្សាបាននូវភាពទូលាយជុំវិញជណ្តើរ។

សំណួរដែលគេសួរញឹកញាប់

What is a machine room-less lift?

ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន គឺជាជណ្តើរយន្តដែលរួមបញ្ចូលប្រព័ន្ធដ្រាយ និងឧបករណ៍សំខាន់ៗនៅក្នុងគ្រោងជណ្តើរយន្ត ឬរចនាសម្ព័ន្ធរបស់វា ដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីនដាច់ដោយឡែក។

Is a machine room-less lift suitable for existing homes?

បាទ/ចាស។ ជណ្តើរយន្តគ្មានបន្ទប់ម៉ាំសុីនជាច្រើនត្រូវបានរចនាឡើងសម្រាប់គម្រោងកែលម្អអគារដែលមានស្រាប់ និងអាចដំឡើងបានដោយត្រូវការការកែប្រែសំណង់តិចបំផុត។

Does a machine room-less lift require a pit?

ជណ្តើរយន្តគ្មានបន្ទប់ម៉ាសុីនអាស្រ័យលើបច្ចេកវិទ្យាជណ្តើរយន្ត។ ម៉ូដែលខ្លះត្រូវការរណ្តៅរាក់ ខណៈដែលម៉ូដែលខ្លះអាចដំឡើងបានដោយមានរណ្តៅតិច ឬមិនត្រូវការរណ្តៅទាល់តែសោះ។

Are machine room-less lifts energy efficient?

ជណ្តើរយន្តគ្មានបន្ទប់ម៉ាសុីនទំនើបជាច្រើនប្រើប្រាស់ម៉ូទ័រដែលមានប្រសិទ្ធភាពខ្ពស់ អំពូល LED មុខងារ Standby និងប្រព័ន្ធគ្រប់គ្រងទំនើប ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី។

Which is better: a machine room-less traction lift or a screw-driven lift?

ជម្រើសដែលល្អបំផុតអាស្រ័យលើប្រភេទអគារ។ ជណ្តើរយន្តប្រព័ន្ធវីសស្ពឺជាទូទៅសាកសមសម្រាប់គេហដ្ឋានឯកជន ដោយសារតែការរចនាតូចស្អារនិងតម្រូវការសំណង់តិច។ ចំណែកឯជណ្តើរយន្តប្រព័ន្ធយោងដោយខ្សែកាប សាកសមសម្រាប់អគារខ្ពស់ និងមានការប្រើប្រាស់ញឹកញាប់ជាង។

How long does a machine room-less lift last?

ជាមួយនឹងការថែទាំត្រឹមត្រូវ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនដែលមានគុណភាពខ្ពស់អាចផ្តល់សេវាកម្មបានច្រើនឆ្នាំ។ អាយុកាលជាក់ស្តែងអាស្រ័យលើកម្រិតនៃការប្រើប្រាស់ ការថែទាំ និងគុណភាពផលិតផលពីក្រុមហ៊ុនផលិត។

_____________________________________

Cibes Lift Cambodia – ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្លូវការរបស់ Cibes Lift Group
🌐 គេហទំព័រ៖ www.cibescambodia.com
📞 ទូរស័ព្ទ៖ 011 837 183 / 093 837 183 / 017 837 183
📍 Showroom៖ ជិតផ្សារទំនើប Chip Mong 271 Mega Mall, ផ្ទះលេខ 261, ផ្លូវពាណិជ្ជកម្ម, រាជធានីភ្នំពេញ, កម្ពុជា

Get a free quote - Cibes Lift Cambodia
(0)
(0 review)
ផ្កាយ 5
0%
ផ្កាយ 4
0%
ផ្កាយ 3
0%
ផ្កាយ 2
0%
ផ្កាយ 1
0%
មតិយោបល់ណាមួយអំពី ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន៖ ការណែនាំសម្រាប់គេហដ្ធាន និងអគារ

បច្ចុប្បន្នមិនមានការវាយតម្លៃសម្រាប់ផលិតផលនេះទេ!

ព័ត៌មានចុងក្រោយ

ប្លុក & ព័ត៌មាន

ព័ត៌មាន - 22/07/2026
ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន៖ ការណែនាំសម្រាប់គេហដ្ធាន និងអគារ

អ្នកទាំងអស់គ្នាកំពុងសាងសង់គេហដ្ឋានថ្មី កំពុងជួសជុលជាមួយអគារចាស់ ឬកំពុងរៀបចំគម្រោងពាណិជ្ជកម្មទេ ការជ្រើសរើសជណ្តើរយន្តដែលសមស្របគឺជាការសម្រេចចិត្តដ៏សំខាន់មួយ។ បច្ចុប្បន្ននេះ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន (Machine Room-Less Lift ឬ MRL Lift) កំពុងក្លាយជាជម្រើសដ៏ពេញនិយមបំផុត។ ជណ្តើរយន្តដែលគ្មានបន្ទប់ម៉ាសុីខុសពីជណ្តើរយន្តបែបប្រពៃណីខ្លះដែលត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក ជណ្តើរយន្តប្រភេទនេះបានបញ្ចូលប្រព័ន្ធឡើងចុះ និងឧបករណ៍សំខាន់ៗផ្សេង ឬរចនាសម្ព័ន្ធរបស់ជណ្តើរយន្តផ្ទាល់។ ការរចនានេះជួយសន្សំសំចៃទីតាំងអគារ កាត់បន្ថយការងារសំណង់ និងផ្តល់ភាពបត់បែនកាន់តែច្រើនសម្រាប់ស្ថាបត្យករ និងម្ចាស់ផ្ទះផ្ទាល់។ ប៉ុន្តែតើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនទាំងអស់ដូចគ្នាដែរឬទេ? តើមានបច្ចេកវិទ្យាអ្វីខ្លះ? តើមានតម្លៃប៉ុន្មាន? តើវាសមស្របសម្រាប់គ្រប់ប្រភេទអគារដែរឬទេ? ការណែនាំនេះនឹងឆ្លើយសំណួរទាំងនេះ ហើយពន្យល់យ៉ាងក្បោះក្បាយអំពីជណ្តើរយន្តគ្មានបន្ទប់ម៉ាសុីនដែលអ្នកទាំងអស់គ្នាគួរដឹងមុនពេលវិនិយោគលើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន។ TL;DR 1. តើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនគឺជាអ្វី? ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន គឺជាប្រភេទជណ្តើរយន្តដែលត្រូវបានរចនាឡើងដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីនដាច់ដោយឡែកសម្រាប់ដាក់ម៉ូទ័រ ប្រព័ន្ធគ្រប់គ្រង និងឧបករណ៍ដំណើរការផ្សេងៗទៀត។ ជំនួសមកវិញ សមាសធាតុទាំងនេះត្រូវបានដំឡើងបញ្ចូលនៅក្នុងគ្រោងជណ្តើរយន្តឬរួមបញ្ចូលជាមួយរចនាសម្ព័ន្ធរបស់ជណ្តើរយន្តផ្ទាល់។ ជណ្តើរយន្តបែបប្រពៃណីជាច្រើនត្រូវការបន្ទប់ម៉ាស៊ីនបន្ថែម ដែលអាចស្ថិតនៅលើដំបូលនៃជណ្តើរយន្ត ឬនៅជាប់នឹងគ្រោងជណ្តើរយន្ត។ ការត្រូវការបន្ទប់បន្ថែមនេះអាចបង្កើនទៅលើតម្លៃក្នុងការសាងសង់ ប្រើប្រាស់ទីតាំងអគារច្រើន និងធ្វើឲ្យការតុបតែងអគារមានភាពចង្អៀតផងដែរ។ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនអាចបំបាត់ជាមួយតម្រូវការទាំងអស់នេះ ប៉ុន្តែនៅតែផ្តល់នូវដំណើរការដែលមានប្រសិទ្ធភាព ភាពជឿជាក់ និងសុវត្ថិភាពខ្ពស់ជានិច្ច។ បច្ចុប្បន្នជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនត្រូវបានដំឡើងយ៉ាងច្រើននៅក្នុង៖ ការរចនាដែលមានទំហំតូច និងប្រើប្រាស់ទីតាំងបានយ៉ាងប្រសិទ្ធភាព ដែលធ្វើឱ្យជណ្តើរយន្តប្រភេទនេះមានប្រជាប្រិយភាពជាពិសេសសម្រាប់គម្រោងដែលមានទីតាំងកំណត់ ឬករណីដែលការសាងសង់បន្ទប់ម៉ាស៊ីនបន្ថែមមិនមានភាពងាយស្រួល ឬមិនអាចសាងសងបន្ទប់ម៉ាសុីនបន្ថែមបាន។ 1.1 តើរចនាសម្ព័ន្ធរបស់ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនមានអ្វីខ្លះ? ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនត្រូវបានរចនាឡើងដោយបញ្ចូលឧបករណ៍សំខាន់ៗទាំងអស់របស់ជណ្តើរយន្តនៅក្នុងគ្រោងជណ្តើរយន្ត […]

ព័ត៌មាន - 21/07/2026
តើអ្នកគួរដំឡើងជណ្តើរយន្តក្នុងផ្ទះនៅត្រង់ណាដែលនៅជិតជណ្តើរ?

នៅក្នុងផ្ទះវីឡា ផ្ទះក្នុងបុរី និងផ្ទះអាជីវកម្មនៅកម្ពុជា ជណ្តើរយន្តសម្រាប់ប្រើប្រាស់ក្នុងផ្ទះអាចត្រូវបានដំឡើងនៅចំចន្លោះជណ្តើរជើង នៅក្បែរជណ្តើរ ក្នុងចន្លោះទំនេរនៃជណ្តើរ ឬនៅខាងក្រៅផ្ទះ។ ទីតាំងដែលសមស្របគឺអាស្រ័យលើទំហំផ្ទៃដីដែលមាន ការរចនាជណ្តើរ និងលក្ខខណ្ឌនៃរចនាសម្ព័ន្ធផ្ទះ។ TL;DR ទីតាំងដ៏ល្អបំផុតសម្រាប់ជណ្តើរយន្តក្នុងផ្ទះ អាស្រ័យលើការរចនាជណ្តើរជើង ទំហំ និងមិនថាជាផ្ទះថ្មី ឬជាផ្ទះដែលសាងសង់រួចនោះទេ។ សម្រាប់វីឡា និងផ្ទះបុរីជាច្រើននៅកម្ពុជា ការដំឡើងជណ្តើរយន្តនៅចន្លោះជណ្តើរ គឺជាជម្រើសដែលផ្តល់តុល្យភាពល្អបំផុតរវាងភាពងាយស្រួល ការប្រើប្រាស់លំហឱ្យមានប្រសិទ្ធភាព និងសោភ័ណភាពនៃការរចនា។ ទីតាំងល្អផ្សេងទៀតរួមមាន ការដំឡើងក្បែរជណ្តើរជើង ក្នុងចន្លោះទំនេរណាំមួយនៃផ្ទះ ឬនៅខាងក្រៅផ្ទះ នៅពេលដែលកន្លែងខាងក្នុងមានកម្រិត។ ការគ្រោងទុកការដាក់ជណ្តើរយន្តតាំងពីដំបូងពេលសាងសងផ្ទះ នឹងផ្តល់នូវភាពបត់បែនច្រើន កាត់បន្ថយចំណាយទៅលើសំណង់ និងធ្វើឱ្យលទ្ធផលចុងក្រោយមានភាពស្រស់ស្អាតជាងមុន។ 1. ហេតុអ្វីបានជាទីតាំងដំឡើងជណ្តើរយន្តក្នុងផ្ទះមានសារៈសំខាន់? ការជ្រើសរើសទីតាំងត្រឹមត្រូវសម្រាប់ជណ្តើរយន្តក្នុងផ្ទះ គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយក្នុងគម្រោងដំឡើងជណ្តើរយន្ត។ ការដំឡើងដែលបានគ្រោងទុកយ៉ាងល្អ មិនត្រឹមតែជួយឡើងចុះរវាងជាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ អាចស្របខ្លួនទៅនឹងប្លង់ផ្ទះបានយ៉ាងល្អ និងជួយកាត់បន្ថយការងារសំណង់ដែលមិនចាំបាច់។ ទីតាំងដំឡើងជាញឹកញាប់មានឥទ្ធិពលលើគម្រោងទាំងមូលច្រើនជាងអ្វីដែលម្ចាស់ផ្ទះជាច្រើនគិត។ ខណៈពេលដែលមនុស្សភាគច្រើនតែងប្រៀបធៀបម៉ូដែល ឬតម្លៃជណ្តើរយន្តជាមុន ទីតាំងដំឡើងអាចប៉ះពាល់ដល់តម្លៃសំណង់ រយៈពេលនៃការដំឡើង និងសូម្បីតែរូបរាងនៃទីតាំងនៅបន្ទាប់ពីបញ្ចប់គម្រោងផងដែរ។ ជណ្តើរយន្តក្នុងផ្ទះដែលដំឡើងនៅទីតាំងសមស្រប មានអត្ថប្រយោជន៏ជាច្រើនដូចជា៖ ផ្ទុយទៅវិញ ការជ្រើសរើសទីតាំងមិនសមស្រប អាចតម្រូវឱ្យមានការកែប្រែរចនាសម្ព័ន្ធបន្ថែម កាត់បន្ថយភាពបត់បែននៃប្លង់ផ្ទះ និងបង្កើនទាំងចំណាយ និងរយៈពេលដំឡើង។ មិនថាអ្នកកំពុងសាងសង់វីឡាថ្មី […]

ព័ត៌មាន - 02/07/2026
ជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា៖ តម្លៃ ទំហំ សុវត្ថិភាព និងការដំឡើង

ជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា អាចមានតម្លៃចាប់ពីប្រហែល 15,000 ដុល្លារ ដល់ 40,000 ដុល្លារ ឬអាចខ្ពស់ជាងនេះ។ តម្លៃអាស្រ័យទៅលើប្រភេទបច្ចេកវិទ្យាជណ្តើរយន្ត ចំនួនជាន់ ទំហំជណ្តើរយន្ត រចនាបថខាងក្នុងជណ្តើរយន្ត ទីតាំងនៃការដំឡើង និងលក្ខខណ្ឌរបស់ទីតាំងជាក់ស្តែង។ ជណ្តើរយន្តប្រភេទយោងដោយខ្សែកាបនិង ជណ្តើរយន្តបូមប្រេង ជាធម្មតាតម្លៃដំបូងទាបជាងជណ្តើរយន្តវីសស្ពឺដែលមានតម្លៃរាងខ្ពស់ជាង ប៉ុន្តែជណ្តើរយន្តវីសស្ពឺអាចជួយកាត់បន្ថយការងារសំណង់បានច្រើន ព្រោះម៉ូដែលជាច្រើនមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនដាច់ដោយឡែកឡើយ។ សម្រាប់វីឡា ផ្ទះល្វែងអាជីវកម្ម ផ្ទះបុរី និងផ្ទះដែលបានសាងសង់រួចនៅកម្ពុជា វិធីល្អបំផុតក្នុងការប្រៀបធៀបតម្លៃជណ្តើរយន្តក្នុងផ្ទះ គឺមិនមែនមើលតែតម្លៃឧបករណ៍តែប៉ុណ្ណោះទេ។ ម្ចាស់ផ្ទះគួរតែពិនិត្យការងារសំណង់ មុខងារសុវត្ថិភាព ការធានា គ្រឿងបន្លាស់ ការថែទាំ និងសេវាក្រោយការលក់ផងដែរ។ TL;DR តើជណ្តើរយន្តក្នុងផ្ទះគឺជាអ្វី? ជណ្តើរយន្តក្នុងផ្ទះ គឺជាប្រព័ន្ធជណ្តើរយន្តខ្នាតតូច ដែលប្រើសម្រាប់ដឹកជញ្ជូនមនុស្សឡើងចុះរវាងជាន់នៅក្នុងផ្ទះឯកជន វីឡា ផ្ទះល្វែងអាជីវកម្ម គ្លីនិក ឬកន្លែងធ្វើការខ្នាតតូច។ ជាធម្មតាវាមានទំហំតូចជាងជណ្តើរយន្តបែបប្រពៃណី ហើយត្រូវបានរចនាសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃ ការចូលប្រើសម្រាប់មនុស្សចាស់ ការប្រើរទេះរុញ និងការរស់នៅកាន់តែមានផាសុកភាពក្នុងផ្ទះ។ នៅកម្ពុជា ម្ចាស់ផ្ទះជាច្រើនជ្រើសរើសដំឡើងជណ្តើរយន្តក្នុងផ្ទះ ព្រោះផ្ទះភាគច្រើនមានច្រើនជាន់។ ជណ្តើរយន្តអាចជួយឱ្យការរស់នៅប្រចាំថ្ងៃកាន់តែងាយស្រួលសម្រាប់ឪពុកម្តាយ មនុស្សចាស់ កុមារ និងអ្នកដែលពិបាកឡើងចុះជណ្តើរ។ ការប្រៀបធៀបបច្ចេកវិទ្យាជណ្តើរយន្តក្នុងផ្ទះទាំង 3 […]

ព័ត៌មាន - 24/06/2026
ជណ្តើរយន្តប្រព័ន្ធវីសស្ពឺ៖ អត្ថប្រយោជន៍ ការដំឡើង និងតម្លៃ

ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺ គឺជាជណ្ដើរយន្តក្នុងផ្ទះដែលមានទំហំតូចសមរម្យ ហើយផ្លាស់ទីដោយប្រើម៉ូទ័រ វីសស្ពឺ និងដ្រាយណាត់ (drive nut)។ សម្រាប់វីឡា ផ្ទះបុរី គ្លីនិក និងអគារតូចៗនៅកម្ពុជា ប្រភេទជណ្ដើរយន្តនេះត្រូវបានជ្រើសរើសច្រើន ព្រោះវាអាចដំណើរការបានដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីន ហើយអាចប្រើបាតរណ្តៅរ៉ាក់ ឬជម្រាលបាន អាស្រ័យលើម៉ូឌែល និងស្ថានភាពទីតាំងជាក់ស្តែង។ សម្រាប់ម្ចាស់ផ្ទះជាច្រើននៅកម្ពុជា ជណ្ដើរយន្តប្រភេទនេះគឺជាជម្រើសដែលសាកសមសម្រាប់បន្ថែមក្នុងការប្រើប្រាស់រវាងជាន់ឱ្យមានសុវត្ថិភាពជាងមុន ដោយមិនចាំបាច់កែប្រែសំណង់ធំៗ។ TL;DR ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺដោយប្រើម៉ូទ័រ វីសដែក និងដ្រាយណាត់ ដើម្បីផ្លាស់ទីទូជណ្តើរយន្តឲ្យឡើងចុះ។ ជណ្តើរយន្តនេះពិតជាពេញនិយមសម្រាប់ផ្ទះ ព្រោះជាទូទៅវាត្រូវការការងារសំណង់តិចជាងប្រព័ន្ធជណ្ដើរយន្តបែបប្រពៃណីជាច្រើន។ ជណ្តើរយន្តនេះអាចដំឡើងបានដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីន ហើយម៉ូឌែលខ្លះអាចប្រើរណ្តៅរាក់ ឬជម្រាលបាន។ ទោះជាយ៉ាងណា ម៉ូឌែលដែលត្រឹមត្រូវនៅតែអាស្រ័យលើទំហំ កម្ពស់ធ្វើដំណើរ ចំនួនជាន់ ទិសបើកទ្វារ អ្នកប្រើប្រាស់ និងស្ថានភាពទីតាំង។ ការចុះពិនិត្យទីតាំងគឺជាជំហានដំបូងដែលមានសុវត្ថិភាពបំផុត មុនពេលជ្រើសរើសជណ្ដើរយន្តចុងក្រោយ។ តើជណ្ដើរយន្តប្រព័ន្ធវីសស្ពឺជាអ្វី? ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺ គឺជាប្រព័ន្ធជណ្ដើរយន្តដែលប្រើវីសដែក ដ្រាយណាត់ និងម៉ូទ័រអគ្គិសនី ដើម្បីផ្លាស់ទូជណ្តើរយន្តក្នុងឡើងចុះ។ នៅពេលម៉ូទ័រដំណើរការ ប្រព័ន្ធវីសស្ពឺនឹងធ្វើឱ្យដ្រាយណាត់ផ្លាស់ទី។ ចលនានៃទាំងអស់នេះនឹងធ្វើឲ្យជណ្ដើរយន្តធ្វើដំណើរឡើងចុះបាន។ បច្ចេកវិទ្យានេះត្រូវបានប្រើជាញឹកញាប់សម្រាប់ជណ្ដើរយន្តក្នុងផ្ទះ ព្រោះវាមានទំហំតូចសមរម្យ មានសុវត្ថិភាព ហើយមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនឡើយ។ ជណ្ដើរយន្តប្រភេទនេះត្រូវបានប្រើជាញឹកញាប់នៅក្នុងផ្ទះឯកជន វីឡា […]

ព័ត៌មាន - 04/06/2026
តម្លៃជណ្តើរយន្តសម្រាប់ផ្ទះ Cibes នៅកម្ពុជា ឆ្នាំ 2026

តម្លៃជណ្តើរយន្តសម្រាប់គេហដ្ឋានរបស់ Cibes នៅកម្ពុជា ជាទូទៅចាប់ផ្តើមប្រហែល 37,700 ដុល្លារ សម្រាប់ជណ្តើរយន្ត 3 ជាន់ ហើយអាចលើសពី 95,300 ដុល្លារ សម្រាប់គម្រោងដែលមានទំហំធំ ឬមានលក្ខខណ្ឌស្មុគស្មាញ។ តម្លៃចុងក្រោយអាស្រ័យលើម៉ូដែល ចំនួនជាន់ ទំហំជណ្តើរយន្ត កម្ពស់ធ្វើដំណើរ ទីតាំងដំឡើង ជម្រើសរចនា និងស្ថានភាពទីតាំង។ TL;DR តម្លៃជណ្តើរយន្តសម្រាប់ផ្ទះ Cibes នៅកម្ពុជា ចាប់ផ្តើមប្រហែល 37,700 ដុល្លារ សម្រាប់ 3 ជាន់ ដោយផ្អែកលើតម្លៃយោងដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅខែកញ្ញា ឆ្នាំ 2025។ តម្លៃយោងរួមបញ្ចូលពន្ធអាករ ថ្លៃនាំចូល ការដឹកជញ្ជូន ការដំឡើង ការធ្វើតេស្ត ការដាក់ឱ្យដំណើរការ ការប្រគល់ជូនអតិថិជន និងគ្រោងកញ្ចក់នាំចូលដែលផ្គត់ផ្គង់ជាមួយកញ្ចប់ជណ្តើរយន្ត។ តម្លៃចុងក្រោយអាស្រ័យលើម៉ូដែលរបស់ Cibes ចំនួនជាន់ ទំហំជណ្តើរយន្ត កម្ពស់ធ្វើដំណើរ ស្ថានភាពទីតាំង ទីតាំងដំឡើង និងការងាររៀបចំទីតាំងដែលត្រូវការ។ ជណ្តើរយន្តក្នុងផ្ទះ Cibes គឺជាជណ្តើរយន្តប្រព័ន្ធវីសស្ពឺដែលនាំចូលទាំងស្រុង សម្រាប់ផ្ទះឯកជន វីឡា […]

តើអ្នកមានសំណួរដែរទេ?
យើងចង់ជួយ។