ប្លុក - Date posted: 02/07/2026 - Date updated: 03/11/2026
តើជណ្តើរយន្តសម្រាប់ផ្ទះនៅកម្ពុជាមានតម្លៃប៉ុន្មាន?
ជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា អាចមានតម្លៃចាប់ពីប្រហែល 15,000 ដុល្លារ ដល់ 40,000 ដុល្លារ ឬអាចខ្ពស់ជាងនេះ។ តម្លៃអាស្រ័យទៅលើប្រភេទបច្ចេកវិទ្យាជណ្តើរយន្ត ចំនួនជាន់ ទំហំជណ្តើរយន្ត រចនាបថខាងក្នុងជណ្តើរយន្ត ទីតាំងនៃការដំឡើង និងលក្ខខណ្ឌរបស់ទីតាំងជាក់ស្តែង។ ជណ្តើរយន្តប្រភេទយោងដោយខ្សែកាបនិង ជណ្តើរយន្តបូមប្រេង ជាធម្មតាតម្លៃដំបូងទាបជាងជណ្តើរយន្តវីសស្ពឺដែលមានតម្លៃរាងខ្ពស់ជាង ប៉ុន្តែជណ្តើរយន្តវីសស្ពឺអាចជួយកាត់បន្ថយការងារសំណង់បានច្រើន ព្រោះម៉ូដែលជាច្រើនមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនដាច់ដោយឡែកឡើយ។
សម្រាប់វីឡា ផ្ទះល្វែងអាជីវកម្ម ផ្ទះបុរី និងផ្ទះដែលបានសាងសង់រួចនៅកម្ពុជា វិធីល្អបំផុតក្នុងការប្រៀបធៀបតម្លៃជណ្តើរយន្តក្នុងផ្ទះ គឺមិនមែនមើលតែតម្លៃឧបករណ៍តែប៉ុណ្ណោះទេ។ ម្ចាស់ផ្ទះគួរតែពិនិត្យការងារសំណង់ មុខងារសុវត្ថិភាព ការធានា គ្រឿងបន្លាស់ ការថែទាំ និងសេវាក្រោយការលក់ផងដែរ។
TL;DR
- តម្លៃជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា អាស្រ័យលើប្រភេទជណ្តើរយន្ត ចំនួនជាន់ ទំហំ រចនាបថ និងលក្ខខណ្ឌទីតាំង។
- ជណ្តើរយន្តប្រភេទខ្សែកាបខ្សែពាន និង ជណ្តើរយន្តបូមប្រេងអាចមានតម្លៃចាប់ផ្តើមទាបជាង។
- ជណ្តើរយន្តវីសស្ពឺអាចជួយកាត់បន្ថយការងារសំណង់ ព្រោះម៉ូដែលជាច្រើនមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីន។
- ម្ចាស់ផ្ទះគួរប្រៀបធៀបតម្លៃគម្រោងសរុប មិនមែនតែតម្លៃជណ្តើរយន្តប៉ុណ្ណោះទេ។
- ចំណុចសំខាន់ដែលគួរពិនិត្យរួមមាន សុវត្ថិភាព ការធានា ការថែទាំ គ្រឿងបន្លាស់ និងសេវាក្រោយការលក់។
តើជណ្តើរយន្តក្នុងផ្ទះគឺជាអ្វី?
ជណ្តើរយន្តក្នុងផ្ទះ គឺជាប្រព័ន្ធជណ្តើរយន្តខ្នាតតូច ដែលប្រើសម្រាប់ដឹកជញ្ជូនមនុស្សឡើងចុះរវាងជាន់នៅក្នុងផ្ទះឯកជន វីឡា ផ្ទះល្វែងអាជីវកម្ម គ្លីនិក ឬកន្លែងធ្វើការខ្នាតតូច។ ជាធម្មតាវាមានទំហំតូចជាងជណ្តើរយន្តបែបប្រពៃណី ហើយត្រូវបានរចនាសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃ ការចូលប្រើសម្រាប់មនុស្សចាស់ ការប្រើរទេះរុញ និងការរស់នៅកាន់តែមានផាសុកភាពក្នុងផ្ទះ។
នៅកម្ពុជា ម្ចាស់ផ្ទះជាច្រើនជ្រើសរើសដំឡើងជណ្តើរយន្តក្នុងផ្ទះ ព្រោះផ្ទះភាគច្រើនមានច្រើនជាន់។ ជណ្តើរយន្តអាចជួយឱ្យការរស់នៅប្រចាំថ្ងៃកាន់តែងាយស្រួលសម្រាប់ឪពុកម្តាយ មនុស្សចាស់ កុមារ និងអ្នកដែលពិបាកឡើងចុះជណ្តើរ។
ការប្រៀបធៀបបច្ចេកវិទ្យាជណ្តើរយន្តក្នុងផ្ទះទាំង 3 ប្រភេទ
| ចំណុច | ជណ្តើរយន្តវីសស្ពឺ | ជណ្តើរយន្តខ្សែកាប | ជណ្តើរយន្តដោយបូមប្រេង |
| ការប្រើប្រាស់ទូទៅ | ផ្ទះ វីឡា ផ្ទះល្វែងអាជីវកម្ម និងអគារតូចៗ | ខុនដូ ការិយាល័យ សណ្ឋាគារ និងអគារអាជីវកម្ម | ផ្ទះ និងអគារកម្ពស់ទាប |
| តម្រូវការរណ្តៅ | រណ្តៅទាប ឬប្រើប្រាស់ជម្រាល អាស្រ័យលើម៉ូដែល និងទីតាំង | ជាធម្មតាត្រូវការរណ្តៅជ្រៅជាង | ជាធម្មតាត្រូវការរណ្តៅ និងកន្លែងសម្រាប់ឧបករណ៍ |
| បន្ទប់ម៉ាស៊ីន | ម៉ូដែលជាច្រើនមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែកទេ | អាចត្រូវការបន្ទប់ម៉ាស៊ីន ឬកន្លែងដាក់ម៉ាស៊ីន | ត្រូវការកន្លែងសម្រាប់បូម និងប្រព័ន្ធប្រេង |
| ទំហំដំឡើង | តូច សមស្របសម្រាប់ផ្ទះឯកជនជាច្រើន | ជាធម្មតាត្រូវការទំហំ និងការងារសំណង់ច្រើនជាង | ត្រូវការកន្លែងសម្រាប់ឧបករណ៍បូមប្រេង |
| ភាពរលូនពេលប្រើ | មានស្ថេរភាព និងសមស្របសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃក្នុងផ្ទះ | រលូន និងសមស្របសម្រាប់អគារដែលមានអ្នកប្រើច្រើន | មានផាសុកភាពសម្រាប់អគារកម្ពស់ទាប |
| តម្លៃថែទាំ | ត្រូវការថែទាំជាប្រចាំ ហើយជាធម្មតាងាយស្រួលសម្រាប់ការប្រើប្រាស់ក្នុងផ្ទះ | មានផ្នែកច្រើនត្រូវពិនិត្យ ដូចជា ខ្សែពួរ រ៉ក និងទម្ងន់តុល្យភាព | ប្រព័ន្ធប្រេងត្រូវការត្រួតពិនិត្យជាប្រចាំ |
| សមស្របសម្រាប់គម្រោងជួសជុល | ជាញឹកញាប់សមស្រប ព្រោះអាចកាត់បន្ថយការងារសំណង់បានច្រើន | អាចធ្វើបាន ប៉ុន្តែអាចត្រូវការកែប្រែសំណង់ច្រើនជាង | អាចធ្វើបាន ប៉ុន្តែត្រូវរៀបចំកន្លែងសម្រាប់ឧបករណ៍ |
| សមស្របសម្រាប់ផ្ទះល្វែង | សមស្របជាពិសេសពេលទំហំទីតាំងមានកម្រិត | អាចធ្វើបាន ប្រសិនបើអគារអាចទ្រទ្រង់មានគ្រោងបេតុង និងរណ្តៅដែលត្រូវការ | អាចធ្វើបាន ប្រសិនបើមានកន្លែងគ្រប់គ្រាន់សម្រាប់ឧបករណ៍ |
សម្រាប់ផ្ទះនៅកម្ពុជា ជណ្តើរយន្តវីសស្ពឺជាញឹកញាប់ជាជម្រើសដ៏ល្អ ព្រោះវាអាចកាត់បន្ថយតម្រូវការរណ្តៅជ្រៅ បន្ទប់ម៉ាស៊ីន និងការកែប្រែសំណង់ធ្ងន់ៗ។

តើជណ្តើរយន្តក្នុងផ្ទះមានតម្លៃប៉ុន្មាន?
តម្លៃជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា ប្រែប្រួលទៅតាមបច្ចេកវិទ្យា ចំនួនជាន់ កម្ពស់ធ្វើដំណើរ ទំហំជណ្តើរយន្ត ជម្រើសរចនា ទីតាំងដំឡើង និងលក្ខខណ្ឌទីតាំង។ ជាទូទៅ តម្លៃអាចចាប់ផ្តើមពីប្រហែល 15,000 ដុល្លារ ដល់ 40,000 ដុល្លារ ឬខ្ពស់ជាងនេះ អាស្រ័យលើប្រភេទជណ្តើរយន្ត និងបរិមាណការងារសំណង់ដែលត្រូវការ។
| ប្រភេទជណ្តើរយន្ត | តម្លៃចាប់ផ្តើមសម្រាប់យោង | ចំណាំ |
| ជណ្តើរយន្តវីសស្ពឺ | 30,000 ដុល្លារ ដល់ 40,000 ដុល្លារ | សន្សំសំចៃទីតាំង មិនត្រូវការបន្ទប់ម៉ាស៊ីន មានជម្រើសរណ្តៅទាប ឬប្រើប្រាស់ជម្រាល តែអាស្រ័យលើម៉ូដែល |
| ជណ្តើរយន្តខ្សែកាបខ្សែពាន | 18,000 ដុល្លារ ដល់ 25,000 ដុល្លារ | ជាធម្មតាត្រូវការការងារសំណង់ច្រើនជាង រណ្តៅ និងកន្លែងម៉ាស៊ីន |
| ជណ្តើរយន្តបូមប្រេង | 15,000 ដុល្លារ ដល់ 20,000 ដុល្លារ | ត្រូវការកន្លែងសម្រាប់ប្រព័ន្ធបូមប្រេង និងការថែទាំប្រេងជាប្រចាំ |
ចំណាំ៖ តម្លៃទាំងនេះគឺសម្រាប់យោងទូទៅតែប៉ុណ្ណោះ។ តម្លៃចុងក្រោយគួរតែផ្អែកលើលក្ខខណ្ឌទីតាំងជាក់ស្តែង ចំនួនជាន់ ទំហំជណ្តើរយន្ត រចនាបថខាងក្នុងជណ្តើរយន្ត ទីតាំងដំឡើង និងតម្រូវការបច្ចេកទេស។
Cibes Lift Cambodia ផ្គត់ផ្គង់ និងដំឡើងជណ្តើរយន្តវីសស្ពឺ Cibes។ យើងមិនផ្គត់ផ្គង់ជណ្តើរយន្តប្រភេទខ្សែកាបឬ បូមប្រេងទេ។ ការប្រៀបធៀបខាងលើត្រូវបានដាក់បង្ហាញ ដើម្បីជួយម្ចាស់ផ្ទះយល់ថាបច្ចេកវិទ្យាជណ្តើរយន្តខុសៗគ្នា អាចប៉ះពាល់ដល់តម្លៃគម្រោងសរុបយ៉ាងដូចម្តេចតែប៉ុណ្ណោះ។
តម្លៃជណ្តើរយន្តវីសស្ពឺក្នុងផ្ទះ
ជណ្តើរយន្តវីសស្ពឺជាញឹកញាប់ត្រូវបានជ្រើសរើសសម្រាប់វីឡា ផ្ទះបុរី ផ្ទះល្វែងអាជីវកម្ម និងគម្រោងជួសជុលផ្ទះ ដែលត្រូវការសន្សំសំចៃទំហំ និងកាត់បន្ថយការងារសំណង់។ នៅកម្ពុជា ជណ្តើរយន្តប្រភេទនេះអាចមានតម្លៃចាប់ផ្តើមពីប្រហែល 30,000 ដុល្លារ ដល់ 40,000 ដុល្លារ។
តម្លៃចាប់ផ្តើមជាធម្មតាខ្ពស់ជាងជម្រើសជណ្តើរយន្តខ្សែកាប ឬ ជណ្តើរយន្តបូមប្រេងមួយចំនួន ប៉ុន្តែតម្លៃគម្រោងសរុបអាចងាយរៀបចំផែនការជាង។ ជណ្តើរយន្តវីសស្ពឺជាច្រើនមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក ហើយម៉ូដែលមួយចំនួនអាចប្រើជាមួយរណ្តៅទាប ឬជម្រាលបាន។ ចំណុចនេះមានប្រយោជន៍សម្រាប់ផ្ទះដែលបានសាងសង់រួច ដែលការជីក ឬកែប្រែសំណង់ជ្រៅៗមានភាពពិបាក។
សម្រាប់ម្ចាស់ផ្ទះដែលចង់បានជណ្តើរយន្តឯកជនក្នុងផ្ទះ ដោយមានការកែប្រែរចនាសម្ព័ន្ធតិច បច្ចេកវិទ្យាវីសស្ពឺជាញឹកញាប់ជាជម្រើសដែលអនុវត្តបានល្អ។
តម្លៃជណ្តើរយន្តខ្សែកាបក្នុងផ្ទះ
ជណ្តើរយន្តយោងដោយខ្សែកាបអាចមានតម្លៃចាប់ផ្តើមពីប្រហែល 18,000 ដុល្លារ ដល់ 25,000 ដុល្លារ នៅកម្ពុជា។ ជណ្តើរយន្តប្រភេទនេះជាទូទៅប្រើនៅខុនដូ ការិយាល័យ សណ្ឋាគារ និងអគារដែលមានអ្នកប្រើច្រើន ប៉ុន្តែអាចប្រើនៅផ្ទះឯកជនបានផងដែរ ប្រសិនបើទីតាំងអនុញ្ញាត។
ចំណុចសំខាន់ដែលត្រូវពិនិត្យ គឺការងារសំណង់។ ជណ្តើរយន្តខ្សែកាបអាចត្រូវការរណ្តៅជ្រៅមានគ្រោងបេតុង កម្ពស់ផ្នែកខាងលើគ្រប់គ្រាន់ និងកន្លែងសម្រាប់ម៉ាស៊ីន។ ដូច្នេះ ទោះបីតម្លៃឧបករណ៍មើលទៅទាបជាងក៏ដោយ តម្លៃគម្រោងចុងក្រោយអាចកើនឡើង ប្រសិនបើផ្ទះត្រូវការការងារសំណង់បន្ថែម។
សម្រាប់ផ្ទះឯកជន ជណ្តើរយន្តខ្សែកាបជាធម្មតាងាយរៀបចំផែនការជាងនៅក្នុងគម្រោងសាងសង់ថ្មី បើប្រៀបធៀបនឹងផ្ទះដែលបានបញ្ចប់រួច។
តម្លៃជណ្តើរយន្តបូមប្រេងក្នុងផ្ទះ
ជណ្តើរយន្តបូមប្រេង អាចមានតម្លៃចាប់ផ្តើមពីប្រហែល 15,000 ដុល្លារ ដល់ 20,000 ដុល្លារ អាស្រ័យលើទំហំ កម្ពស់ធ្វើដំណើរ ការរៀបចំឧបករណ៍ និងលក្ខខណ្ឌទីតាំង។
ជណ្តើរយន្តប្រភេទនេះអាចសមស្របសម្រាប់ផ្ទះកម្ពស់ទាបមួយចំនួន ប៉ុន្តែវាត្រូវការកន្លែងសម្រាប់បូមប្រេងនិងសម្រាប់ប្រព័ន្ធប្រេង។ ប្រព័ន្ធប្រេងក៏ត្រូវការការត្រួតពិនិត្យជាប្រចាំផងដែរ ដូច្នេះការថែទាំរយៈពេលវែងគួរត្រូវបានគិតបញ្ចូលពេលប្រៀបធៀបតម្លៃ។
ជណ្តើរយន្តបូមប្រេងអាចមានតម្លៃចាប់ផ្តើមទាបជាង ប៉ុន្តែម្ចាស់ផ្ទះគួរតែពិនិត្យកន្លែងដាក់ឧបករណ៍ តម្រូវការថែទាំ និងការងារសំណង់ផ្សេងៗ មុនពេលសម្រេចចិត្ត។
ដើម្បីយល់បន្ថែមពីរបៀបដំណើរការរបស់ជណ្តើរយន្ត Cibes និងហេតុអ្វីវាសមស្របសម្រាប់ការប្រើប្រាស់ក្នុងផ្ទះ អ្នកអាចទស្សនាបន្ថែមនៅវីដេអូខាងក្រោម។
តើសម្រង់តម្លៃជណ្ដើរយន្តសម្រាប់ផ្ទះគួររួមបញ្ចូលអ្វីខ្លះ?
សម្រង់តម្លៃជណ្ដើរយន្តសម្រាប់ផ្ទះគួររួមបញ្ចូលម៉ូដែល និងលក្ខណៈបច្ចេកទេស ថ្លៃដឹកជញ្ជូន និងដំឡើង ការងារសំណង់ និងអគ្គិសនី ពន្ធអាករលើតម្លៃបន្ថែម (VAT) លក្ខខណ្ឌបង់ប្រាក់ ព្រមទាំងព័ត៌មានអំពីការធានា និងការថែទាំ។ សម្រង់តម្លៃគួរបញ្ជាក់ឱ្យច្បាស់ពីតម្លៃសរុប អ្វីដែលបានរួមបញ្ចូល អ្វីដែលមិនបានរួមបញ្ចូល និងរយៈពេលសុពលភាពនៃសម្រង់តម្លៃ។
| ប្រភេទចំណាយ | ព័ត៌មានដែលគួរស្នើឱ្យអ្នកផ្គត់ផ្គង់បញ្ជាក់ |
|---|---|
| កញ្ចប់ជណ្ដើរយន្ត | ម៉ូដែលជាក់លាក់ ទំហំ ទម្ងន់ផ្ទុកអតិបរមា ចំនួនជាន់ឈប់ ទ្វារ គ្រោងជណ្ដើរយន្ត និងសម្ភារៈតុបតែង។ |
| ការដឹកជញ្ជូន និងដំឡើង | ការដឹកជញ្ជូន ការលើកដាក់ទំនិញចុះ ការផ្គុំដំឡើង ការធ្វើតេស្ត ការត្រួតពិនិត្យដាក់ឱ្យដំណើរការ និងការប្រគល់ជូនអតិថិជន។ |
| ការងារសំណង់ និងអគ្គិសនី | អ្នកទទួលខុសត្រូវលើការកាត់តាមជាន់ រចនាសម្ព័ន្ធទ្រទ្រង់ជណ្តើរយន្តផ្សេងៗ ការធ្វើរណ្ដៅ ការតភ្ជាប់ប្រភពភ្លើង និងការជួសជុលផ្ទៃជញ្ជាំង ឬកម្រាលដែលរងផលប៉ះពាល់។ |
| ពន្ធ និងការបង់ប្រាក់ | តើតម្លៃរួមបញ្ចូល VAT ឬអត់ ដំណាក់កាលបង់ប្រាក់ និងសុពលភាពនៃសម្រង់តម្លៃ។ |
| ការធានា និងសេវាកម្ម | អ្វីដែលស្ថិតក្រោមការធានា អ្វីដែលមិនរាប់បញ្ចូល ថ្លៃថែទាំ និងការផ្គត់ផ្គង់គ្រឿងបន្លាស់។ |
សម្រាប់ផ្ទះដែលសាងសង់រួច គួរពិនិត្យសម្រង់តម្លៃជណ្ដើរយន្តរួមជាមួយតម្លៃប៉ាន់ស្មានរបស់អ្នកម៉ៅការសំណង់។ ប្រសិនបើកញ្ចប់មួយរួមបញ្ចូលគ្រោងជណ្ដើរយន្ត ខណៈកញ្ចប់មួយទៀតតម្រូវឱ្យអ្នកម៉ៅការរបស់អ្នកសាងសង់គ្រោងដោយឡែក នោះតម្លៃដែលបង្ហាញមិនទាន់អាចប្រៀបធៀបគ្នាដោយផ្ទាល់បានទេ។ គួរបូកបញ្ចូលថ្លៃការងារដែលនៅខ្វះ មុនសម្រេចថាកញ្ចប់ណាសមនឹងថវិការបស់អ្នក។

តើកត្តាអ្វីខ្លះប៉ះពាល់ដល់តម្លៃជណ្តើរយន្តក្នុងផ្ទះ?
តម្លៃចុងក្រោយរបស់ជណ្តើរយន្តក្នុងផ្ទះ មិនអាស្រ័យតែចំនួនជាន់ប៉ុណ្ណោះទេ។ នេះជាព័ត៌មានលម្អិតជាច្រើនដែលអាចប៉ះពាល់ដល់តម្លៃសរុប។
| កត្តាតម្លៃ | ហេតុអ្វីវាសំខាន់ |
| ម៉ាកជណ្តើរយន្ត | ម៉ាកនីមួយៗមានគុណភាពផលិតផល ការធានា សេវាគាំទ្រ និងកម្រិតតម្លៃខុសគ្នា |
| ប្រទេសផលិត | ផលិតផលនាំចូលអាចមានតម្លៃខុសគ្នា ដោយសារតម្លៃផលិត ដឹកជញ្ជូន ពន្ធ និងស្តង់ដារគុណភាព |
| បច្ចេកវិទ្យាចលនា | ប្រព័ន្ធវីសស្ពឺ ប្រព័ន្ធយោងដោយខ្សែកាប និង ប្រព័ន្ធបូមប្រេង មានតម្រូវការសំណង់ និងថែទាំខុសគ្នា |
| ចំនួនជាន់ និងកម្ពស់ធ្វើដំណើរ | ចំនួនជាន់ច្រើន និងកម្ពស់ខ្ពស់ ត្រូវការទ្វារច្រើន កម្ពស់ គ្រោង វត្ថុធាតុ និងការងារដំឡើង |
| ទំហំ | កាប៊ីន ឬ ផ្លេតហ្វូម ធំជាង អាចត្រូវការទំហំ និងសម្ភារច្រើនជាង |
| រចនាបថ និងសម្ភារបញ្ចប់ | កញ្ចក់ ពណ៌ ពន្លឺ កម្រាល និងសម្ភារពិសេស អាចធ្វើឱ្យតម្លៃកើនឡើង |
| លក្ខខណ្ឌដំឡើងជាក់ស្តែង | ផ្ទះដែលបានសាងសង់រួច អាចត្រូវការកាត់ស្លាប បន្ថែមការទ្រទ្រង់ ការពារខាងក្រៅ ឬរៀបចំផ្លូវចូល |
| សេវាក្រោយការលក់ ការធានា និងការថែទាំ | ជណ្តើរយន្តក្នុងផ្ទះជាការវិនិយោគរយៈពេលវែង ដូច្នេះគុណភាពសេវា និងការគាំទ្រគ្រឿងបន្លាស់គួរត្រូវបានពិនិត្យមុនសម្រេចចិត្ត |
តម្លៃចាប់ផ្តើមទាបអាចមើលទៅទាក់ទាញនៅពេលដំបូង។ ប៉ុន្តែប្រសិនបើការងារសំណង់ ការដំឡើង ការធានា គ្រឿងបន្លាស់ ឬការថែទាំមិនច្បាស់លាស់ តម្លៃចុងក្រោយអាចក្លាយជាខ្ពស់ជាងនៅពេលក្រោយ។

ហេតុអ្វី Cibes ជាជម្រើសល្អសម្រាប់ជណ្តើរយន្តក្នុងផ្ទះ?
Cibes Lift Cambodia គឺជាបុត្រសម្ព័ន្ធផ្លូវការរបស់ Cibes Lift Group ដែលជាក្រុមហ៊ុនជណ្តើរយន្តស៊ុយអែត មានឈ្មោះល្បីលើជណ្តើរយន្តប្រព័ន្ធវីសស្ពឺសម្រាប់ផ្ទះ និងអគារកម្ពស់ទាប។
នេះមានន័យថា អតិថិជននៅកម្ពុជា ធ្វើការដោយផ្ទាល់ជាមួយក្រុមការងារ Cibes ផ្លូវការ មិនមែនតាមរយៈភ្នាក់ងារ ឬអ្នកលក់បន្តឡើយ។
ជណ្តើរយន្ត Cibes ត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយការងារសំណង់ ខណៈផ្តល់ការឡើងចុះរវាងជាន់ដែលមានសុវត្ថិភាព និងផាសុកភាពសម្រាប់គ្រួសារ ហើយសមស្របសម្រាប់វីឡា ផ្ទះបុរី ផ្ទះល្វែងអាជីវកម្ម ផ្ទះថ្មី និងគម្រោងជួសជុល។
ចំណុចខ្លាំងសំខាន់ៗរួមមាន៖
- បច្ចេកវិទ្យាវីសស្ពឺ សម្រាប់ការប្រើប្រាស់ក្នុងផ្ទះដែលមានសុវត្ថិភាព និងស្ថេរភាព
- មិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែកសម្រាប់ម៉ូដែលជាច្រើន
- មានជម្រើសរណ្តៅទាប ឬជម្រាល អាស្រ័យលើម៉ូដែល និងលក្ខខណ្ឌទីតាំង
- រចនាបថស្អាត សមស្របសម្រាប់ផ្ទះទំនើប
- ជណ្តើរយន្ត Cibes នាំចូលការគាំទ្រក្នុងស្រុកនៅកម្ពុជា
- ការផ្តល់ប្រឹក្សា ការដំឡើង និងការថែទាំដោយក្រុមការងារជំនាញ
Cibes Lift Cambodia ផ្គត់ផ្គង់ និងដំឡើងជណ្តើរយន្តវីសស្ពឺ Cibes។ យើងមិនផ្គត់ផ្គង់ជណ្តើរយន្តប្រភេទខ្សែកាបឬ ជណ្តើរយន្តប្រភេទបូមប្រេងទេ។
សម្រាប់ម្ចាស់ផ្ទះ នេះជាជម្រើសច្បាស់លាស់មួយ។ ប្រសិនបើអ្នកកំពុងស្វែងរកជណ្តើរយន្តវីសស្ពឺក្នុងផ្ទះ ដែលមានការគាំទ្រពីម៉ាកផ្លូវការ Cibes គឺជាជម្រើសមួយដែលគួរពិចារណា។

តើជណ្តើរយន្ត Cibes ក្នុងផ្ទះមានតម្លៃប៉ុន្មាន?
ជណ្តើរយន្តក្នុងផ្ទះ Cibes នៅកម្ពុជាជាធម្មតាមានតម្លៃចាប់ផ្តើមពីប្រហែល 37,700 ដុល្លារ សម្រាប់ជណ្តើរយន្ត 3 ជាន់។ សម្រាប់ផ្ទះធំជាងនេះ ចំនួនជាន់ច្រើន ម៉ូដែល Premium ការដំឡើងខាងក្រៅ ឬលក្ខខណ្ឌទីតាំងស្មុគស្មាញ តម្លៃអាចលើសពី 95,300 ដុល្លារ។
សម្រាប់យោង តម្លៃជណ្តើរយន្ត Cibes ក្នុងផ្ទះនៅកម្ពុជា អាចស្ថិតក្នុងចន្លោះដូចខាងក្រោម៖
| ចំនួនជាន់ | ចន្លោះតម្លៃសម្រាប់យោង |
| 3 ជាន់ | ចាប់ពី 37,700 ដុល្លារ ដល់ 83,800 ដុល្លារ |
| 4 ជាន់ | ចាប់ពី 41,600 ដុល្លារ ដល់ 89,700 ដុល្លារ |
| 5 ជាន់ | ចាប់ពី 47,700 ដុល្លារ ដល់ 95,300 ដុល្លារ |
តម្លៃទាំងនេះគឺសម្រាប់យោងប៉ុណ្ណោះ។ តម្លៃចុងក្រោយអាស្រ័យលើម៉ូដែល Cibes ចំនួនជាន់ ទំហំជណ្តើរយន្ត កម្ពស់ធ្វើដំណើរ ប្រភេទគ្រោងការដំឡើងខាងក្នុង ឬខាងក្រៅ ជម្រើសបញ្ចប់ ទីតាំងគម្រោង និងលក្ខខណ្ឌទីតាំង។
តម្លៃយោងអាចរួមបញ្ចូលធាតុសំខាន់ៗដូចជា VAT ថ្លៃនាំចូល ការដឹកជញ្ជូន ការដំឡើង ការធ្វើតេស្ត ការដាក់ឱ្យដំណើរការ ការប្រគល់ការងារ និងគ្រោងកញ្ចក់នាំចូលដែលផ្គត់ផ្គង់ជាមួយកញ្ចប់ជណ្តើរយន្ត។ ការងារពាក់ព័ន្ធនឹងទីតាំង ដូចជា ការកាត់បើកជាន់ ការកែប្រែរណ្តៅ ការរៀបចំអគ្គិសនី ការងារបញ្ចប់ ឬការដឹកជញ្ជូនបន្ថែមសម្រាប់ទីតាំងពិបាក អាចត្រូវពិនិត្យដោយឡែក។
សម្រាប់តម្លៃច្បាស់លាស់ Cibes Lift Cambodia ត្រូវពិនិត្យប្លង់ផ្ទះ ទំហំដែលមាន ចំនួនជាន់ ទីតាំងដំឡើង និងតម្រូវការរៀបចំទីតាំង។
ករណីសិក្សា៖ ជណ្តើរយន្តក្នុងផ្ទះ Cibes នៅកម្ពុជា
ចាប់តាំងពីបង្កើតនៅកម្ពុជាក្នុងឆ្នាំ 2022 មក Cibes Lift Cambodia បានដំឡើងគម្រោងជណ្តើរយន្តក្នុងផ្ទះជាច្រើនរយគម្រោងនៅទូទាំងប្រទេស ចាប់ពីវីឡា ផ្ទះបុរី រហូតដល់ផ្ទះល្វែងអាជីវកម្ម និងគម្រោងជួសជុលផ្ទះឯកជន។ ខាងក្រោមនេះគឺជាគម្រោងដំឡើងជណ្តើរយន្ត Cibes ក្នុងផ្ទះមួយចំនួន ដែលបង្ហាញថាម៉ូដែលខុសៗគ្នាអាចសមស្របនឹងផ្ទះពិតប្រាកដនៅកម្ពុជា។

ម៉ូដែល៖ Cibes Uno
ទម្ងន់ផ្ទុក៖ 400 គីឡូក្រាម
ចំនួនជាន់៖ 3
ទំហំ Platform៖ 1035 x 850 មម
ទំហំ Cut-out៖ 1570 x 940 មម
គម្រោងប្រភេទនេះបង្ហាញថា ជណ្តើរយន្តខ្នាតតូចអាចជួយសម្រួលការឡើងចុះប្រចាំថ្ងៃក្នុងផ្ទះ ខណៈនៅតែសមស្របជាមួយទំហំដែលបានរៀបចំក្នុងគម្រោងលំនៅឋាន។

ម៉ូដែល៖ V90 Galaxy
ទម្ងន់ផ្ទុក៖ 400 គីឡូក្រាម
ចំនួនជាន់៖ 3
ទំហំ Cut-out៖ 1440 x 1570 មម
គម្រោងជណ្តើរយន្តខាងក្រៅត្រូវការការរៀបចំយ៉ាងប្រុងប្រយ័ត្ន សម្រាប់ការពារអាកាសធាតុ ប្រព័ន្ធបង្ហូរទឹក រចនាសម្ព័ន្ធ គ្រោងនិងការថែទាំរយៈពេលវែង។ ចំណុចនេះសំខាន់ជាពិសេសសម្រាប់អាកាសធាតុក្តៅ និងរដូវភ្លៀងនៅកម្ពុជា។
សំណួរដែលគេសួរញឹកញាប់អំពីជណ្តើរយន្តក្នុងផ្ទះ
តើជណ្តើរយន្តក្នុងផ្ទះត្រូវការរណ្តៅទេ?
ជណ្តើរយន្តក្នុងផ្ទះមិនចាំបាច់ត្រូវការរណ្តៅទេ។ ជណ្តើរយន្តវីសស្ពឺមួយចំនួនអាចប្រើជាមួយរណ្តៅទាប ឬជម្រើសផ្លូវជម្រាលបាន អាស្រ័យលើម៉ូដែល និងលក្ខខណ្ឌទីតាំង។ ចំណុចនេះអាចមានប្រយោជន៍សម្រាប់ផ្ទះដែលបានសាងសង់រួច ដែលការធ្វើរណ្តៅជ្រៅធ្វើបានពិបាក។
តើជណ្តើរយន្ត Cibes សមស្របសម្រាប់គម្រោងជួសជុលផ្ទះទេ?
ជណ្តើរយន្ត Cibes អាចសមស្របសម្រាប់គម្រោងជួសជុលផ្ទះ ព្រោះម៉ូដែលជាច្រើនមានទំហំតូច និងអាចដំឡើងដោយត្រូវការការងារសំណង់តិចជាងប្រព័ន្ធជណ្តើរយន្តប្រពៃណីជាច្រើន។
តើជណ្តើរយន្តវីសស្ពឺមានសុវត្ថិភាពទេ?
ជណ្តើរយន្តវីសស្ពឺមានសុវត្ថិភាព ប្រសិនបើដំឡើង និងថែទាំត្រឹមត្រូវ។ មុខងារសុវត្ថិភាពសំខាន់ៗអាចរួមមាន Sensor ទ្វារ ប៊ូតុងឈប់បន្ទាន់ សំឡេងរោទិ៍ ប្រព័ន្ធចុះបន្ទាន់ របារសុវត្ថិភាព និងការថែទាំជាប្រចាំដែលអាស្រ័យលើម៉ូដែល និងការកំណត់រចនាសម្ព័ន្ធ។
តើការដំឡើងជណ្តើរយន្តក្នុងផ្ទះចំណាយពេលប៉ុន្មាន?
សម្រាប់គម្រោងជណ្តើរយន្ត Cibes ក្នុងផ្ទះជាច្រើន ការដំឡើងអាចចំណាយពេលប្រហែល 10 ដល់ 15 ថ្ងៃធ្វើការបន្ទាប់ពីទីតាំងរួចរាល់។ ពេលវេលាគម្រោងពេញលេញក៏រួមមាន ការចុះពិនិត្យទីតាំង ការបញ្ជាក់គំនូរ ការផលិត ការដឹកជញ្ជូន ការរៀបចំទីតាំង ការធ្វើតេស្ត និងការប្រគល់ការងារ។
សេចក្តីសន្និដ្ឋាន
ជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា គួរត្រូវបានជ្រើសរើសដោយផ្អែកលើទំហំ សុវត្ថិភាព លក្ខខណ្ឌទីតាំង និងសេវារយៈពេលវែង មិនមែនតែតម្លៃចាប់ផ្តើមប៉ុណ្ណោះទេ។ ជណ្តើរយន្តវីសស្ពឺ ជណ្តើរយន្តខ្សែកាប និង ជណ្តើរយន្តបូមប្រេង សុទ្ធតែមានអត្ថប្រយោជន៍ខុសៗគ្នា ប៉ុន្តែជម្រើសល្អបំផុតអាស្រ័យលើផ្ទះ និងរបៀបដែលជណ្តើរយន្តនឹងត្រូវបានប្រើប្រាស់។
សម្រាប់វីឡា ផ្ទះល្វែងអាជីវកម្ម ផ្ទះបុរី និងផ្ទះដែលបានសាងសង់រួច ជណ្តើរយន្តវីសស្ពឺ Cibes អាចជាជម្រើសដែលអនុវត្តបានល្អ ព្រោះវាអាចកាត់បន្ថយតម្រូវការរណ្តៅជ្រៅ បន្ទប់ម៉ាស៊ីន និងការងារសំណង់ធ្ងន់ៗ។
មុនពេលសម្រេចចិត្ត អ្នកទាំងអស់គ្នាគួរណាត់ក្រុមការងារដើម្បីចុះពិនិត្យទីតាំង ពិនិត្យវិញ្ញាបនបត្រជណ្តើរយន្ត បញ្ជាក់តម្រូវការបច្ចេកទេស និងទៅមើល Showroom ប្រសិនបើអាចធ្វើបាន។ ជណ្តើរយន្តក្នុងផ្ទះដែលបានរៀបចំផែនការល្អ អាចធ្វើឱ្យជីវិតប្រចាំថ្ងៃមានសុវត្ថិភាព ងាយស្រួល និងមានផាសុកភាពជាងមុនសម្រាប់គ្រួសារទាំងមូល។
Cibes Lift Cambodia – បុត្រសម្ព័ន្ធផ្លូវការរបស់ Cibes Lift Group
Website: www.cibescambodia.com
Hotline: 081 811 184 / 011 837 183
Showroom: ជិតផ្សារទំនើបជីបម៉ុង 271 មេហ្កាម៉ល់, ផ្ទះលេខ 261, ផ្លូវពាណិជ្ជកម្ម, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Kahna Pov គឺជា Country Manager របស់ Cibes Lift Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្លូវការរបស់ Cibes Lift Group មកពីប្រទេសស៊ុយអែត។ គាត់មានជាមួយនឹងបទពិសោធន៍ជាង 4 ឆ្នាំ ក្នុងការប្រឹក្សាអំពីជណ្តើរយន្តសម្រាប់លំនៅដ្ឋាន និងការសម្របសម្រួលគម្រោង គាត់បានជួយម្ចាស់ផ្ទះ ស្ថាបត្យករ និងក្រុមការងារគម្រោងនៅកម្ពុជា ក្នុងការជ្រើសរើសជណ្តើរយន្ត Cibes ប្រព័ន្ធវីសស្ពឺដែលមានសុវត្ថិភាព សន្សំសំចៃទីតាំង និងសាកសមសម្រាប់ផ្ទះឯកជន។

Cibes ដំណើរការប្រកបដោយសុវត្ថិភាព?
ជណ្ដើរយន្តក្នុងផ្ទះ Cibes ប្រើប្រព័ន្ធសុវត្ថិភាពជាច្រើន ដើម្បីជួយការពារអ្នកប្រើប្រាស់ក្នុងការធ្វើដំណើរប្រចាំថ្ងៃ។ អាស្រ័យលើម៉ូដែល ប្រព័ន្ធទាំងនេះអាចរួមមាន សោសុវត្ថិភាពទ្វារតាមជាន់ ប្រព័ន្ធការពារវត្ថុរាំងស្ទះ ប៊ូតុងបញ្ឈប់គ្រាអាសន្ន ប្រព័ន្ធបន្ទាបចុះគ្រាអាសន្ន ប្រព័ន្ធការពារផ្ទុកលើសទម្ងន់ និងមធ្យោបាយហៅសុំជំនួយ។ ប្រព័ន្ធនីមួយៗមានតួនាទីកាត់បន្ថយហានិភ័យខុសៗគ្នា។ ការប្រើប្រាស់ប្រកបដោយសុវត្ថិភាពក៏អាស្រ័យលើការដំឡើងត្រឹមត្រូវ ការណែនាំច្បាស់លាស់ និងការថែទាំជាប្រចាំផងដែរ។ ប្រសិនបើអ្នកកំពុងគ្រោងដំឡើងជណ្ដើរយន្តក្នុងផ្ទះនៅកម្ពុជា ការយល់ពីមុខងារពិតប្រាកដរបស់ប្រព័ន្ធទាំងនេះនឹងជួយអ្នកបានច្រើន។ សមាជិកគ្រួសារម្នាក់អាចជិះជណ្ដើរយន្តតែម្នាក់ឯង អ្នកប្រើរទេះរុញត្រូវឆ្លងកាត់ច្រកទ្វារ ឬអគ្គិសនីអាចដាច់នៅពេលកំពុងធ្វើដំណើរ។ ព័ត៌មានលម្អិតទាំងនេះមានន័យជាងបញ្ជីមុខងារដ៏វែងនៅក្នុងកាតាឡុក។ សេចក្ដីសង្ខេប៖ តើជណ្ដើរយន្តក្នុងផ្ទះ Cibes ជួយការពារអ្នកប្រើប្រាស់យ៉ាងដូចម្តេច? ប្រព័ន្ធសុវត្ថិភាពជណ្ដើរយន្តក្នុងផ្ទះ Cibes ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយហានិភ័យនៅត្រង់ទ្វារ ពេលធ្វើដំណើរ និងពេលដំណើរការធម្មតាត្រូវបានរំខាន។ សោសុវត្ថិភាពទ្វារជួយទប់ស្កាត់ការបើកទ្វារដែលមិនមានសុវត្ថិភាព។ ប្រព័ន្ធការពារវត្ថុរាំងស្ទះអាចចាប់សញ្ញាវត្ថុនៅច្រកចូល។ ឧបករណ៍បញ្ជាគ្រាអាសន្ន និងនីតិវិធីសង្គ្រោះតាមម៉ូដែល ជួយឱ្យអ្នកប្រើប្រាស់ដឹងពីវិធីឆ្លើយតបនៅពេលជណ្ដើរយន្តឈប់ដោយមិនបានរំពឹងទុក ឬដាច់ភ្លើង។ ការកំណត់បំពាក់មួយចំនួនក៏មានប្រព័ន្ធការពារផ្ទុកលើសទម្ងន់ និងប្រព័ន្ធទំនាក់ទំនងគ្រាអាសន្នផងដែរ។ Cibes Lift Cambodia ផ្ដល់ឯកសារបញ្ជាក់ស្តង់ដារ EN 81-41 សម្រាប់ម៉ូដែលជណ្ដើរយន្តប្រភេទផ្លាតហ្វមដែលស្ថិតក្នុងវិសាលភាពអនុវត្ត។ សូមឱ្យក្រុមការងារបញ្ជាក់ថា ម៉ូដែលដែលអ្នកជ្រើសរើសមានបំពាក់ប្រព័ន្ធអ្វីខ្លះ និងបង្ហាញការប្រើប្រាស់មុនពេលប្រគល់ជូន។ តើជណ្ដើរយន្តក្នុងផ្ទះ Cibes មានបំពាក់ប្រព័ន្ធសុវត្ថិភាពអ្វីខ្លះ? ជណ្ដើរយន្តក្នុងផ្ទះ Cibes ត្រូវបានរចនាឡើងដោយមានបំពាក់មុខងារសុវត្ថិភាពជាច្រើន […]
សេចក្តីសង្ខេប: តើគ្រួសាររបស់អ្នកគួរជ្រើសរើសជណ្ដើរយន្តទំហំប៉ុន្មាន? សម្រាប់មនុស្ស 2 នាក់ ជណ្ដើរយន្តក្នុងផ្ទះ Cibes មានទំហំតូចបំផុតចាប់ពី 960 × 1060 mm ដែលសមស្របសម្រាប់ផ្ទះមានកន្លែងកំណត់។ សម្រាប់មនុស្ស 3 នាក់ ទំហំធំជាងនេះនឹងផ្តល់កន្លែងឈរបានងាយស្រួលជាង។ ចំណែកគ្រួសារដែលចង់ប្រើប្រាស់ម្តង 4 នាក់ អាចពិចារណាម៉ូដែលដែលផ្ទុកបាន 400 kg ដោយត្រូវមើលទំហំកន្លែងប្រើប្រាស់ផ្នែកខាងក្នុងផងដែរ។ការជ្រើសរើសទំហំជណ្ដើរយន្តឱ្យសមនឹងផ្ទះ ត្រូវគិតពីចំនួនអ្នកប្រើប្រាស់ កន្លែងដំឡើង ទទឹងទ្វារ និងផ្លូវចេញចូលនៅតាមជាន់នីមួយៗ។ ប្រសិនបើមានសមាជិកគ្រួសារប្រើរទេះរុញ ឬឧបករណ៍ជំនួយក្នុងការធ្វើដំណើរ អ្នកអាចត្រូវការកន្លែងទូលាយជាងនេះ។ ការចុះពិនិត្យទីតាំងផ្ទាល់អាចជួយបញ្ជាក់ថា ទំហំមួយណាសមស្របបំផុតសម្រាប់ផ្ទះរបស់អ្នក។ ចំណាំ៖ សូមបញ្ជាក់ថា ទំហំ 960 × 1060 mm ជាទំហំដំឡើងខាងក្រៅ ឬទំហំកន្លែងឈរដែលអាចប្រើប្រាស់បាននៅខាងក្នុងជណ្ដើរយន្ត។ ហេតុអ្វីត្រូវគិតពីចំនួនអ្នកប្រើប្រាស់ ពេលជ្រើសរើសជណ្ដើរយន្ត? អ្នកប្រហែលជាដឹងហើយថា នឹងមានមនុស្សប៉ុន្មាននាក់ប្រើប្រាស់ជណ្ដើរយន្ត។ ប៉ុន្តែចំនួននេះមិនទាន់អាចប្រាប់បានច្បាស់ទេថា ជណ្ដើរយន្តគួរមានទំហំប៉ុន្មាននោះទេ។ មនុស្សពេញវ័យ 2 នាក់ឈរជាប់គ្នា ត្រូវការកន្លែងខុសពីមនុស្សពេញវ័យម្នាក់ជាមួយកូនតូច ឬអ្នកប្រើរទេះរុញម្នាក់ជាមួយអ្នកមើលថែផងដែរ។ លើសពីនេះ ជណ្ដើរយន្តក៏ត្រូវសមនឹងប្លង់ផ្ទះដែរ។ […]
សេចក្តីសង្ខេប៖ ជណ្ដើរយន្តវីឡាជួយឱ្យការរស់នៅក្នុងផ្ទះច្រើនជាន់កាន់តែងាយស្រួល សម្រាប់មនុស្សចាស់ អ្នកប្រើរទេះរុញ កុមារ និងអ្នកដែលត្រូវដឹកជញ្ជូនរបស់ធ្ងន់ៗ។ ពេលជ្រើសរើសជណ្ដើរយន្តសម្រាប់វីឡានៅកម្ពុជា គួរប្រៀបធៀបទំហំទីតាំង ចំនួនចំណត កម្ពស់ធ្វើដំណើរ ទិសដៅទ្វារ ស្តង់ដារសុវត្ថិភាព តម្លៃសរុបរួមការដំឡើង ការធានា និងសេវាកម្មក្នុងស្រុក។ តើជណ្ដើរយន្តសម្រាប់វីឡាជាអ្វី? ជណ្ដើរយន្តវីឡា គឺជាជណ្ដើរយន្តសម្រាប់លំនៅឋានឯកជនដែលមានចំនួនជាន់មិនច្រើន។ វាដឹកអ្នកប្រើប្រាស់ឡើងចុះរវាងជាន់នាៗ ហើយត្រូវបានរចនាសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដែលមិនមមាញឹកដូចជណ្ដើរយន្តដឹកអ្នកដំណើរក្នុងអគារពាណិជ្ជកម្ម។ ជណ្ដើរយន្តវីឡាច្រើនម៉ូឌែលអាចដំឡើងក្នុងទីតាំងតូច និងមិនចាំបាច់កែប្រែរចនាសម្ព័ន្ធច្រើន។ ម៉ូឌែលមកជាមួយគ្រោងដែលមានស្រាប់ជាមួយជណ្ដើរយន្តដែលផលិតរួចជាស្រេចពីអាលុយមីញ៉ូម កញ្ចក់ ឬបន្ទះបិទជិត។ ម៉ូឌែលផ្សេងទៀតត្រូវដំឡើងក្នុងគ្រោងបេតុងដែលម្ចាស់ផ្ទះរៀបចំទុក។ ជណ្ដើរយន្តវីឡា Cibes ប្រើបច្ចេកវិទ្យាប្រព័ន្ធវីសស្ពឺពីប្រទេសស៊ុយអែត។ ម៉ូឌែល Cibes V80 និង Cibes V90 មួយចំនួនអាចផ្ទុកទម្ងន់បានរហូតដល់ 400 គីឡូក្រាម អាចដំឡើងបានរហូតដល់ 8 ចំណត និងធ្វើដំណើរបានរហូតដល់ 20 ម៉ែត្រ។ លក្ខណៈបច្ចេកទេសចុងក្រោយអាស្រ័យលើម៉ូឌែល ស្ថានភាពទីតាំង ទំហំទំនេរ និងប្លង់បច្ចេកទេសដែលបានអនុម័ត។ ហេតុអ្វីបានជាម្ចាស់វីឡាជ្រើសរើសដំឡើងជណ្ដើរយន្ត? មូលហេតុក៏សំខាន់មួយគឺភាពងាយស្រួល ការឡើងចុះជណ្ដើរច្រើនដងក្នុងមួយថ្ងៃអាចធ្វើឱ្យនឿយហត់ ជាពិសេសនៅវីឡា 3 ឬ 4 […]
ការជ្រើសរើសជណ្តើរយន្តពាណិជ្ជកម្មសម្រាប់អគារកម្ពស់ទាប គួរតែមើលពីការប្រើប្រាស់ទីតាំងនៃអគារ, អ្នកដែលត្រូវប្រើជណ្តើរយន្ត និងទំហំដែលមាន។ សម្រាប់ហាង គ្លីនិក ការិយាល័យ ឬសណ្ឋាគារតូច មិនចាំបាច់ប្រើប្រព័ន្ធជណ្តើរយន្តដូចអគារខ្ពស់ដែលមានមនុស្សប្រើច្រើននោះទេ។ សម្រាប់គម្រោងជាច្រើននៅកម្ពុជា ជណ្តើរយន្តប្រើបច្ចេកវិទ្យាវីសស្ពឺអាចជួយសម្រួលការធ្វើដំណើររវាងជាន់ ដោយកាត់បន្ថយតម្រូវការរណ្តៅជ្រៅ បន្ទប់ម៉ាស៊ីនដាច់ដោយឡែក ឬគ្រោងបេតុងធំៗ។ ជម្រើសដែលសមស្របគួរផ្អែកលើចំនួនអ្នកប្រើ ប្លង់អគារ និងតម្រូវការនៃការចូលប្រើជាក់ស្តែង។ TL;DR: តើអ្នកគួរដឹងអ្វីខ្លះអំពីជណ្តើរយន្តពាណិជ្ជកម្ម? តើជណ្តើរយន្តពាណិជ្ជកម្មជាអ្វី? ជណ្តើរយន្តពាណិជ្ជកម្ម គឺជាប្រព័ន្ធធ្វើដំណើរឡើងចុះដែលប្រើក្នុងអគារដែលបុគ្គលិក អតិថិជន ភ្ញៀវ អ្នកស្នាក់នៅ អ្នកជំងឺ ឬទំនិញ ត្រូវធ្វើដំណើររវាងជាន់។ បើប្រៀបធៀបនឹងជណ្តើរយន្តសម្រាប់ផ្ទះឯកជន ជណ្តើរយន្តពាណិជ្ជកម្មជាទូទៅត្រូវគិតពីចំនួនអ្នកប្រើច្រើនជាង និងតម្រូវការរបស់អ្នកប្រើដែលទូលំទូលាយជាង។ អ្នកអាចឃើញជណ្តើរយន្តសម្រាប់អគារពាណិជ្ជកម្មនៅ៖ ដូច្នេះ “ជណ្តើរយន្តពាណិជ្ជកម្ម” គ្របដណ្តប់ជណ្តើរយន្តជាច្រើនប្រភេទ។ ជណ្តើរយន្តដឹកអ្នកដំណើរក្នុងអគារការិយាល័យខ្ពស់ មានតម្រូវការខុសពី ជណ្តើរយន្តផ្លេតហ្វូម សម្រាប់ភាពងាយស្រួលចូលប្រើនៅក្នុង Showroom ពីរជាន់។ ដូច្នេះ ត្រូវយល់ពីការប្រើប្រាស់អគារជាក់ស្តែង មុនជ្រើសរើសម៉ូដែល។ តើជណ្តើរយន្តពាណិជ្ជកម្មខុសពីជណ្តើរយន្តសម្រាប់ផ្ទះយ៉ាងដូចម្តេច? ភាពខុសគ្នាសំខាន់គឺរបៀបប្រើប្រាស់ និងស្តង់ដារ ឬលក្ខខណ្ឌអគារដែលពាក់ព័ន្ធ។ ជណ្តើរយន្តផ្ទះជាទូទៅសម្រាប់លំនៅឋានឯកជន និងមានចំនួនប្រើប្រចាំថ្ងៃតិចជាង។ ជណ្តើរយន្តពាណិជ្ជកម្មអាចមានអ្នកប្រើជាច្រើនពេញមួយថ្ងៃ ហើយអាចត្រូវការទម្ងន់ផ្ទុក ល្បឿន ប្រភេទទ្វារ មុខងារសម្រាប់ភាពងាយស្រួលចូលប្រើ […]
សេចក្តីសង្ខេប៖ ជណ្តើរយន្តនាំចូលអាចជួយឱ្យការឡើងចុះក្នុងវីឡា ផ្ទះល្វែង ឬផ្ទះដែលកំពុងជួសជុលកាន់តែមានភាពងាយស្រួល។ ប៉ុន្តែពាក្យថា «នាំចូល» មិនអាចបញ្ជាក់ថាជណ្តើរយន្តនោះមានសុវត្ថិភាព ឬសមស្របសម្រាប់ផ្ទះរបស់អ្នកនោះទេ។ អ្នកគួរពិនិត្យក្រុមហ៊ុនផលិត ម៉ូដែលជាក់លាក់ ឯកសារសុវត្ថិភាព ទំហំប្រើប្រាស់ តម្រូវការគ្រោងជណ្តើរយន្ត ប្រព័ន្ធអគ្គិសនី ការដំឡើង ការធានា ផែនការនៃការថែទាំ និងផ្នែកគ្រឿងបន្លាស់នៅកម្ពុជា។ អ្នកទាំងអស់គ្នាគួររៀបចំការចុះពិនិត្យទីតាំង និងមានគំនូរបច្ចេកទេសរបស់គម្រោង មុនចាប់ផ្តើមការងារសំណង់។ ជណ្តើរយន្តនាំចូលដែលសមស្រប ត្រូវមានភាពសមស្របនឹងអគារ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងមានសេវាកម្មក្នុងស្រុកដែលអាចទុកចិត្តបានបន្ទាប់ពីប្រគល់ជូន។ តើជណ្តើរយន្តនាំចូលជាអ្វី? ជណ្តើរយន្តនាំចូល គឺជាប្រព័ន្ធជណ្តើរយន្តដែលផលិតនៅក្រៅប្រទេសយ៉ាងពេញលេញ ហើយនាំមកដំឡើងក្នុងប្រទេស។ វាអាចដឹកមកជាប្រព័ន្ធដែលបានវេចខ្ចប់រួច ឬជាគ្រឿងបង្គុំដែលរៀបចំពីរោងចក្រ សម្រាប់ឱ្យអ្នកបច្ចេកទេសដែលបានបណ្តុះបណ្តាលដំឡើងនៅទីតាំងគម្រោងផ្ទាល់។ ជណ្តើរយន្តនាំចូលមានច្រើនប្រភេទ ដូចជា ជណ្តើរយន្តក្នុងផ្ទះ ជណ្តើរយន្តផ្លេតហ្វូម ជណ្តើរយន្តកាប៊ីន ជណ្តើរយន្តសម្រាប់អ្នកដំណើរ និងប្រព័ន្ធផ្សេងៗសម្រាប់អគារកម្ពស់ទាប។ សម្រាប់លំនៅឋាន វាអាចប្រើក្នុងវីឡា ផ្ទះល្វែង ឬគម្រោងដែលកំពុងជួសជុល។ ម៉ូដែលខ្លះមានគ្រោងជណ្តើរយន្តភ្ជាប់មកជាមួយ ត្រូវការរណ្តៅរាក់ មានកម្ពស់ជាន់លើដែលមានកម្រិត ឬមិនត្រូវការបន្ទប់ម៉ាសុីនដាច់ដោយឡែក។ លក្ខណៈទាំងនេះខុសគ្នាតាមម៉ូដែល ដូច្នេះគំនូរបច្ចេកទេសពិតជាមានសារៈសំខាន់ជាងឈ្មោះផលិតផលទូទៅទៀត។ ពាក្យថា «នាំចូល» គ្រាន់តែបញ្ជាក់ពីប្រភពដើមរបស់ផលិតផលប៉ុណ្ណោះ។ ប៉ុន្តែវាមិនអាចធានាអំពីសុវត្ថិភាព គុណភាព ឬអាយុកាលនៃការប្រើប្រាស់នោះទេ។ […]




