ប្លុក - 24/03/2026

តម្ថ្លៃចំណាយនៃប្រតិបត្តិការជណ្តើរយន្តក្នុងផ្ទះ៖ អគ្គិសនី ការថែទាំ និងគ្រឿងបន្លាស់

Table of Contents

សម្រាប់ជណ្តើរយន្តក្នុងផ្ទះជាមធ្យម ថ្លៃចំណាយប្រតិបត្តិការប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា ស្ថិតនៅចន្លោះប្រហែល 600 ដុល្លារ ដល់ 830 ដុល្លារក្នុងមួយឆ្នាំ អាស្រ័យលើកម្ពស់នៃការធ្វើដំណើរ ចំនួនដងនៃការប្រើប្រាស់ប្រចាំថ្ងៃ និងតម្លៃអគ្គិសនីតាមតំបន់។ នៅកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ តម្លៃអគ្គិសនីសម្រាប់លំនៅឋានទូទៅប្រហែល 0.18 ដុល្លារ ដល់ 0.22 ដុល្លារ ក្នុងមួយ kWh អាស្រ័យលើបរិមាណប្រើប្រាស់ប្រចាំខែ។ តួលេខខាងក្រោមគឺផ្អែកលើការប៉ាន់ស្មានជាក់ស្តែងសម្រាប់ការប្រើប្រាស់ជណ្តើរយន្តក្នុងផ្ទះក្រោមលក្ខខណ្ឌប្រើប្រាស់ធម្មតា។

ជណ្តើរយន្តក្នុងផ្ទះដ៏ទំនើបមួយ ដូចជា Cibes Lift មានការប្រើប្រាស់អគ្គិសនីទាប តម្រូវការថែទាំតិច និងអាយុកាលគ្រឿងបន្លាស់ប្រើប្រាស់បានយូរ។ អត្ថបទនេះនឹងពន្យល់ពីតម្ថ្លៃនៃការចំណាយប្រតិបត្តិការពិតប្រាកដ ដោយផ្អែកលើទិន្នន័យជណ្តើរយន្តក្នុងផ្ទះ និងឧទាហរណ៍ជាក់លាក់ក្នុងការប្រើប្រាស់ជាក់ស្តែង។

TL;DR:

ចំណាយទូទៅក្នុងការប្រើប្រាស់ រួមមាន៖

  • អគ្គិសនី: ប្រហែល 10 ដុល្លារ ដល់ 15 ដុល្លារ ក្នុងមួយខែ
  • ការថែទាំ: ប្រហែល 400 ដុល្លារ ដល់ 500 ដុល្លារ ក្នុងមួយឆ្នាំ
  • ការជំនួសគ្រឿងបន្លាស់: ម្តងម្កាល
  • ចំណាយក្នុងការប្រើប្រាស់ជាមធ្យម: ប្រហែល 50 ដុល្លារ ដល់ 69 ដុល្លារ ក្នុងមួយខែ

ការប្រើប្រាស់អគ្គិសនីទាប ព្រោះជណ្តើរយន្តក្នុងផ្ទះប្រើអគ្គិសនីតែពេលដំណើរការតែប៉ុណ្ណោះ។ ចំណាយរយៈពេលវែងភាគច្រើនអាស្រ័យលើបច្ចេកវិទ្យាជណ្តើរយន្ត និងការថែទាំ ជាងអាស្រ័យលើចំនួនដងនៃប្រើប្រាស់។

Table of Contents

1. តើតម្ថ្លៃចំណាយប្រតិបត្តិការសំខាន់ៗរបស់ជណ្តើរយន្តក្នុងផ្ទះមានអ្វីខ្លះ?

តម្លៃចំណាយប្រតិបត្តិការរបស់ជណ្តើរយន្តក្នុងផ្ទះ ជាទូទៅអាចបែងចែកជា 3 ផ្នែកសំខាន់ៗ គឺ អគ្គិសនី ការថែទាំតាមកាលវិភាគ និងការខូច ឬការផ្លាស់ប្តូរគ្រឿងបន្លាស់។ សម្រាប់ម្ចាស់ផ្ទះភាគច្រើន ការប្រើប្រាស់អគ្គិសនីជាចំណាយដែលទាប និងមានស្ថេរភាព ការថែទាំគឺជាចំណាយប្រចាំឆ្នាំដែលអាចគ្រោងទុកបានខណៈពេលខូចគ្រឿងបន្លាស់កើតឡើងម្តងម្កាល ប៉ុន្តែតម្លៃអាចប្រែប្រួលទៅតាមប្រភេទជណ្តើរយន្ត កម្រិតនៃការប្រើប្រាស់ និងបរិស្ថានជុំវិញ។

ប្រភេទចំណាយផលប៉ះពាល់ដល់ការប្រើប្រាស់ឥទ្ធិពលរយៈពេលវែង
អគ្គិសនីទាបមានស្ថេរភាព
ការថែទាំមធ្យមអាចគ្រោងទុកបាន
ការពាក់ខូចគ្រឿងបន្លាស់ប្រែប្រួលរយះពេលវែង

ជណ្តើរយន្តក្នុងគេហដ្ឋានដែលមានការរចនាល្អ នឹងជួយរក្សាតុល្យភាពនៃចំណាយទាំងនេះអាចឲ្យម្ចាស់ផ្ទះគិតអំពីចំណាយបានយ៉ាងច្បាស់លាស់សម្រាប់រយៈពេលជាច្រើនឆ្នាំ។

2. តើតម្ថ្លៃនៃដំណើរការជណ្តើរយន្តក្នុងផ្ទះមានប៉ុន្មាន?

តម្លៃនៃដំណើរការជណ្តើរយន្តក្នុងផ្ទះ ជាមធ្យមស្ថិតនៅប្រហែល 50 ដុល្លារ ដល់ 69 ដុល្លារក្នុងមួយខែ បើគិតបញ្ចូលទាំងអគ្គិសនី ការថែទាំ និងផ្លាស់ប្តូរគ្រឿងបន្លាស់ក្នុងអំឡុងពេលណាមួយ។ តួលេខនេះគ្រាន់តែជាការប៉ាន់ស្មានសម្រាប់យោងប៉ុណ្ណោះ។

ម្ចាស់ផ្ទះភាគច្រើនអាចកំណត់ចំណាយ 4 ផ្នែកសំខាន់ៗ៖

  • អគ្គិសនី
  • ការថែទាំ
  • ការជំនួសគ្រឿងបន្លាស់ម្តងម្កាល
  • ការចំណាយសរុបប្រចាំខែ

ជាទូទៅ ការចំណាយលើអគ្គិសនីមានតម្លៃប្រហែល 10 ដុល្លារ ដល់ 15 ដុល្លារ ក្នុងមួយខែ ដែលជាចំណាយទាបជាងគេ។ ការថែទាំប្រចាំឆ្នាំជាទូទៅស្ថិតនៅប្រហែល 400 ដុល្លារ ដល់ 500 ដុល្លារក្នុងមួយឆ្នាំ ដែលជាចំណាយងាយស្រួលក្នុងការគិតទុកជាងគេ។ ការផ្លាស់ប្តូរគ្រឿងបន្លាស់កើតឡើងតែនៅពេលផ្នែកណាមួយខូចតែប៉ុណ្ណោះ ហើយមិនមែនជាចំណាយដែលញឹកញាប់ទេ។ សរុបមក ចំណាយក្នុងការប្រើប្រាស់ជាមធ្យមសម្រាប់ជណ្តើរយន្តក្នុងផ្ទះ ស្ថិតនៅប្រហែល 50 ដុល្លារ ដល់ 69 ដុល្លារ ក្នុងមួយខែ។

ប្រភេទចំណាយកម្រិតចំណាយសម្រាប់ជណ្តើរយន្តក្នុងផ្ទះភាពញឹកញាប់
អគ្គិសនី10 ដុល្លារ ដល់ 15 ដុល្លារ/ខែប្រចាំខែ
ការថែទាំ400 ដុល្លារ ដល់ 500 ដុល្លារ/ឆ្នាំប្រចាំឆ្នាំ
ការជំនួសគ្រឿងបន្លាស់80 ដុល្លារ ដល់ 150 ដុល្លារ/ផ្នែកម្តងម្កាល
ចំណាយកាន់កាប់ប្រើប្រាស់ជាមធ្យម50 ដុល្លារ ដល់ 69 ដុល្លារ/ខែរយៈពេលវែង

តួលេខចំណាយទាំងនេះគឺជាការប៉ាន់ស្មានសម្រាប់យោង ដោយផ្អែកលើការតម្លើងជណ្តើរយន្តក្នុងផ្ទះធម្មតា។ ចំណាយពិតប្រាកដអាចប្រែប្រួលទៅតាមចំនួនដងប្រើប្រាស់ កម្ពស់នៃការធ្វើដំណើរ និងតម្លៃអគ្គិសនីតាមតំបន់។


ការចំណាយជណ្តើរយន្តក្នុងផ្ទះ រួមមានថ្លៃភ្លើង តម្លៃនៃការថែទាំ គ្រឿងបន្លាស់ និងចំណាយសរុប។
ការចំណាយជណ្តើរយន្តក្នុងផ្ទះ រួមមានថ្លៃភ្លើង តម្លៃនៃការថែទាំ គ្រឿងបន្លាស់ និងចំណាយសរុប។

3. តើតម្ថ្លៃអគ្គិសនីរបស់ជណ្តើរយន្តក្នុងផ្ទះសរុបប៉ុន្មាន?

សម្រាប់ផ្ទះភាគច្រើន តម្ថ្លៃអគ្គិសនីរបស់ជណ្តើរយន្តក្នុងផ្ទះជាមធ្យមស្ថិតនៅប្រហែល 10 ដុល្លារ ដល់ 15 ដុល្លារក្នុងមួយខែ។ បើគិតជាប្រចាំឆ្នាំប្រហែល 120 ដុល្លារ ដល់ 180 ដុល្លារក្នុងមួយឆ្នាំ។

3.1 តើជណ្តើរយន្តក្នុងផ្ទះប្រើភ្លើងប៉ុន្មាន?

ជណ្តើរយន្តក្នុងផ្ទះប្រភេទវីសស្ពឺ ជាទូទៅប្រើថាមពលប្រហែល 0.014 ដល់ 0.033 kWh ក្នុងការធ្វើដំណើរមួយដង អាស្រ័យលើកម្ពស់នៃការធ្វើដំណើរ ទម្ងន់ផ្ទុក និងចំនួនជាន់ដែលប្រើប្រាស់។

ការប៉ាន់ស្មាននេះផ្អែកលើលក្ខខណ្ឌដូចជា៖

  • 3 ទៅ 4 ជាន់
  • កម្ពស់ធ្វើដំណើរជាមធ្យម 3 ម៉ែត្រ ក្នុងមួយជាន់
  • ប្រហែល 10 ទៅ 20 ជើងជិះ ក្នុងមួយថ្ងៃ
  • ប្រព័ន្ធភ្លើង 1ហ្វា​ ឬ 3ហ្វា, 16A សម្រាប់គេហដ្ឋាន

ក្រោមលក្ខខណ្ឌទាំងនេះ ការប្រើប្រាស់អគ្គិសនីប្រចាំខែជាទូទៅស្ថិតនៅចន្លោះ 10 ដល់ 25 kWh ក្នុងមួយខែ ដោយផ្អែកលើអត្រាអគ្គិសនីលំនៅឋាននៅប្រទេសកម្ពុជា ប្រហែល 0.25 ដុល្លារ ក្នុងមួយ kWh តម្ថ្លៃដំណើរការប្រចាំខែគឺប្រហែល 10 ដុល្លារ ដល់ 15 ដុល្លារ។

ជណ្តើរយន្តក្នុងផ្ទះប្រើប្រាស់អគ្គិសនីតែពេលធ្វើដំណើរ ។ នៅពេលដែលជណ្តើរយន្តមិនត្រូវបានប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទំនើបនឹងនាំឲ្យជណ្តើរអាចប្រើប្រាស់បច្ចេកវិទ្យា sleep mode ដែលប្រើថាមពលទាបបំផុត។

លក្ខណៈប្រើប្រាស់ថាមពលអគ្គិសនីជាទូទៅមាន៖

  • ប្រើអគ្គិសនីក្នុងគេហដ្ឋាន 1ហ្វា ឬ 3ហ្វា
  • ប្រព័ន្ធភ្លើង 16A
  • ប្រើថាមពលនៅពេលធ្វើដំណើរប៉ុណ្ណោះ
  • មានមុខងារ energy saving standby mode

ការប្រើប្រាស់ថាមពលនេះស្ថិតនៅក្នុងកម្រិតប្រហាក់ប្រហែលនឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះទូទៅមួយចំនួន។

ជណ្តើរយន្តក្នុងផ្ទះ Cibes តម្លើងនៅខាងក្នុងគេហដ្ឋានឯកជន។
ជណ្តើរយន្តក្នុងផ្ទះ Cibes តម្លើងនៅខាងក្នុងគេហដ្ឋានឯកជន។

3.2 តើថ្លៃអគ្គិសនីក្នុងផ្ទះពិតប្រាកដមើលទៅយ៉ាងដូចម្តេច?

គណនាការប្រើប្រាស់ក្នុងផ្ទះឯកជន 3 ជាន់

ឧទាហរណ៍ការប្រើប្រាស់

  • 25 ជើងជិះក្នុងមួយថ្ងៃ
  • ការប្រើប្រាស់ជាមធ្យម 0.02 kWh ក្នុងមួយជើងជិះ

ការប្រើប្រាស់ប្រចាំថ្ងៃ
25 × 0.02 = 0.5 kWh

ការប្រើប្រាស់ប្រចាំខែ
0.5 × 30 ថ្ងៃ = 15 kWh

សូម្បីតែមានអត្រាអគ្គិសនីខ្ពស់ជាងនេះក៏ដោយ ថ្លៃប្រតិបត្តិការនៅតែតូចបើប្រៀបធៀបជាមួយការប្រើប្រាស់ថាមពលសរុបក្នុងគ្រួសារ។

3.3 តើកត្តាអ្វីខ្លះដែលមានផលប៉ះពាល់ដល់ការប្រើថាមពលរបស់ជណ្តើរយន្តក្នុងផ្ទះ?

ការប្រើប្រាស់ថាមពលអាស្រ័យជាចម្បងលើលក្ខខណ្ឌនៃការធ្វើចលនា មិនមែនអាស្រ័យលើទំហំជណ្តើរយន្តតែមួយមុខទេ។

កត្តាសំខាន់ៗរួមមាន៖

  • កម្ពស់ធ្វើដំណើររវាងជាន់
  • ចំនួនជើងជិះប្រចាំថ្ងៃ
  • ទម្ងន់អ្នកដំណើរ ឬទម្ងន់ផ្ទុក
  • ប្រសិទ្ធភាពរបស់ប្រព័ន្ធជណ្តើរយន្ត
  • ការប្រើថាមពលនៅពេលមិនបានប្រើប្រាស់

បច្ចេកវិទ្យានៃការប្រើប្រាស់ដែលមានប្រសិទ្ធភាព ជួយរក្សាការប្រើប្រាស់ថាមពលឲ្យមានស្ថេរភាព ទោះបីជាប្រើប្រាស់ច្រើនដងក្នុងមួយថ្ងៃក៏ដោយ។

4. តើតម្ថ្លៃនៃការថែទាំជណ្តើរយន្តក្នុងផ្ទះមានប៉ុន្មាន?

តម្ថ្លៃនៃការថែទាំជណ្តើរយន្តក្នុងផ្ទះគឺជាចំណាយសេវាកម្មទៀងទាត់ ដែលអ្នកបង់ដើម្បីរក្សាឲ្យជណ្តើរយន្តមានសុវត្ថិភាព ដំណើរការរលូន និងទុកចិត្តបាន។ សម្រាប់ជណ្តើរយន្តក្នុងផ្ទះភាគច្រើនចំណាយប្រហែល 400 ដុល្លារ ដល់ 500 ដុល្លារ ក្នុងមួយឆ្នាំ គឺល្មមសម្រាប់ការថែទាំ។ ជាធម្មតាការត្រួតពិនិត្យនិងថែទាំអាចធ្វើ រហូតដល់ 4 ដងក្នុងមួយឆ្នាំ អាស្រ័យលើផែនការសេវាកម្ម និងលក្ខខណ្ឌនៅទីតាំងតម្លើង។

ការថែទាំជាទូទៅរួមមាន៖

  • ពិនិត្យប្រព័ន្ធសុវត្ថិភាព ដូចជា lock, emergency stop និង alarm
  • ពិនិត្យប្រព័ន្ធ drive និងផ្នែកចលនាសំខាន់ៗ
  • សម្អាត និងលាបប្រេងនៅកន្លែងចាំបាច់
  • កែតម្រូវ និងរឹតបន្តឹងផ្នែកតូចៗ ដើម្បីកាត់បន្ថយសំឡេង និងការពាក់ខូច
  • សាកល្បងប្រព័ន្ធជំនួយបម្រុងមូលដ្ឋាន ប្រសិនបើមានអាគុយជំនួយ

4.1 តើជណ្តើរយន្តក្នុងផ្ទះត្រូវការការថែទាំទៀងទាត់ដែរឬទេ?

ជណ្តើរយន្តក្នុងផ្ទះត្រូវការការថែទាំយ៉ាងទៀងទាត់។ ការថែទាំនិងការត្រួតពិនិត្យទៀងទាត់គឺចាំបាច់ ដើម្បីធានាសុវត្ថិភាពក្នុងការប្រើប្រាស់ និងការទុកចិត្តបានរយៈពេលវែង។

ការត្រួតពិនិត្យថែទាំជាទូទៅមានដូចជា៖

  • ពិនិត្យប្រព័ន្ធសុវត្ថិភាព
  • លាបប្រេង និងថែទាំផ្នែកមួយចំនួន
  • សាកល្បងប្រព័ន្ធ emergency lowering
  • ពិនិត្យស្ថានភាពនៃអាគុយ
  • ពិនិត្យសុវត្ថិភាពទ្វារ

ការថែទាំទៀងទាត់ជួយបង្ការការខូចខាត និងជួយបន្ថែមអាយុកាលនៃគ្រឿងបន្លាស់។

Certificate: EN81-41

4.2 តើតម្ថ្លៃនៃការថែទាំជាមធ្យមមានត្រូវចំណាយប៉ុន្មាន?

តម្ថ្លៃនៃការថែទាំប្រចាំឆ្នាំជាទូទៅស្ថិតនៅប្រហែល 400 ដុល្លារ ដល់ 500 ដុល្លារក្នុងមួយឆ្នាំសម្រាប់ជណ្តើរយន្តក្នុងផ្ទះភាគច្រើន។ ទោះជាយ៉ាងណាចំណាយពិតប្រាកដអាស្រ័យលើបច្ចេកវិទ្យាជណ្តើរយន្ត កម្ពស់នៃការធ្វើដំណើរ និងបច្ចេកវិទ្យានៃការតម្លើង

ឧទាហរណ៍ ជណ្តើរយន្តក្នុងផ្ទះប្រើប្រាស់បច្ចេកវិទ្យាវីសស្ពឺជាទូទៅមានភាពសាមញ្ញជាងក្នុងការថែទាំ ព្រោះវាមិនត្រូវការប្រេង hydraulic បន្ទប់ម៉ាស៊ីន ឬប្រព័ន្ធ counterweight ស្មុគស្មាញ។ ដូច្នេះវាជួយកាត់បន្ថយភាពស្មុគស្មាញនៃសេវាកម្មជាប្រចាំ និងធ្វើឲ្យចំណាយថែទាំរយៈពេលវែងកាន់តែងាយស្រួលហើយអាចគ្រោងទុកបើប្រៀបធៀបនឹងជណ្តើរយន្តបូមប្រេង ឬ ជណ្តើរយន្តខ្សែកាបខ្សែពាន។

មូលហេតុដែលជណ្តើរយន្តវីសស្ពឺមានភាពសាមញ្ញក្នុងការថែទាំជាងព្រោះ៖

  • មិនត្រូវការប្រេង hydraulic
  • មិនត្រូវការបន្ទប់ម៉ាស៊ីន
  • គន្លឹះនៃទ្វា

ការរចនាដែលសាមញ្ញជួយឲ្យអ្នកបច្ចេកទេសអាចធ្វើសេវាកម្មនៃការថែទាំមានប្រសិទ្ធភាព ខណៈនៅតែរក្សាបានសុវត្ថិភាពតាមស្តង់ដារ។

5. តើគ្រឿងបន្លាស់សំខាន់ៗរបស់ជណ្តើរយន្តក្នុងផ្ទះមានអ្វីខ្លះ ហើយអាចប្រើបានរយៈពេលប៉ុន្មាន?

ជណ្តើរយន្តក្នុងផ្ទះភាគច្រើន ពឹងផ្អែកលើ ម៉ូទ័រ និង drive, ប្រព័ន្ធបញ្ជាអេឡិចត្រូនិក, សោសុវត្ថិភាព និងសិនស័រ, ព្រមទាំង គ្រឿងបន្លាស់តូចៗដែលអាចខូចតាមការប្រើប្រាស់។ ក្រោមការប្រើប្រាស់ធម្មតា និងការថែទាំទៀងទាត់ គ្រឿងបន្លាស់ទាំងនេះជាទូទៅអាចប្រើបានរយៈពេលជាច្រើនឆ្នាំ ខណៈដែល អាគុយបម្រុងជាធម្មតាត្រូវការផ្លាស់ប្រូតលឿនជាងផ្នែកមេកានិកសំខាន់ៗផ្សេងទៀត។

5.1 តើផ្នែកណាខ្លះដែលត្រូវបានផ្លាស់ប្តូរតាមពេលវេលា?

សម្រាប់ផ្នែកដែលត្រូវបានផ្លាស់ប្តូរតាមពេលមានផ្នែកដែលប្រើការច្រើនជាប្រចាំប៉ុណ្ណោះដែលនឹងអាចការខូចបន្តិចម្តងៗតាមពេលវេលា។ ចំណែកផ្នែករចនាសម្ព័ន្ធវិញ ជាទូទៅអាចប្រើបានស្មើអាយុកាលរបស់អគារ។

គ្រឿងបន្លាស់ដែលជាទូទៅអាចត្រូវការផ្លាស់ប្តូរមានដូចជា៖

  • អាគុយបម្រុង
  • សិនស័រសុវត្ថិភាព
  • ប្រព័ន្ធបើកបិទទ្វារ

គ្រោងជណ្តើរយន្តអាលុយមីញ៉ូម មានភាពធន់នឹងការច្រេះ និងការប្រេះបែកផ្នែករចនាសម្ព័ន្ធ ដែលធ្វើឲ្យវាសមស្របសម្រាប់បរិយាកាសលំនៅឋានដែលមានសំណើម។

5.2 តើគ្រឿងបន្លាស់ជណ្តើរយន្តក្នុងផ្ទះអាចប្រើបានរយៈពេលប៉ុន្មាន?

គ្រឿងបន្លាស់អាយុកាលជាមធ្យម
ប្រព័ន្ធ screw drive10 ឆ្នាំ
ម៉ូទ័រ10+ ឆ្នាំ (ជាទូទៅសម្រាប់ការប្រើប្រាស់ក្នុងផ្ទះ)
អាគុយបម្រុង2 ទៅ 3 ឆ្នាំ
ប្រព័ន្ធបញ្ជាអេឡិចត្រូនិក10 ទៅ 15 ឆ្នាំ (អាស្រ័យលើបរិស្ថាន និងការប្រើប្រាស់)
គ្រោងជណ្តើរយន្ត (អាលុយមីញ៉ូម + កញ្ចក់)ជាផ្នែករចនាសម្ព័ន្ធដែលមានអាយុកាលយូរ សម្រាប់អាយុកាលអគារ

ការជំនួសគ្រឿងបន្លាស់ជាទូទៅកើតឡើងបន្តិចម្តងៗមិនមែនកើតឡើងព្រមគ្នាទាំងអស់ទេដូច្នេះវាជួយឲ្យចំណាយក្នុងការប្រើប្រាស់នៅតែអាចគ្រោងទុកបាន។

ការត្រួតពិនិត្យថែទាំជណ្តើរយន្តក្នុងផ្ទះ Cibes។
ការត្រួតពិនិត្យថែទាំជណ្តើរយន្តក្នុងផ្ទះ Cibes។

6. តើធ្វើដូចម្តេចដើម្បីរក្សាថ្លៃប្រតិបត្តិការជណ្តើរយន្តក្នុងផ្ទះឲ្យទាប?

បច្ចេកវិទ្យាជណ្តើរយន្ត មានឥទ្ធិពលដោយផ្ទាល់ទៅលើ ការប្រើប្រាស់អគ្គិសនី, ភាពញឹកញាប់នៃការថែទាំ, និង ចំណាយកាន់កាប់ប្រើប្រាស់រយៈពេលវែង។

ការប្រៀបធៀបបច្ចេកវិទ្យា

បច្ចេកវិទ្យាការប្រើអគ្គិសនីកម្រិតថែទាំចំណាយរយៈពេលវែង
ជណ្តើរយន្តបូមប្រេងមធ្យមខ្ពស់ខ្ពស់
ជណ្តើរយន្តខ្សែកាបខ្សែពានខ្ពស់ខ្ពស់ខ្ពស់
ជណ្តើរយន្តវីសស្ពឺទាបទាបអាចគ្រោងទុកបាន

ប្រព័ន្ធដែលត្រូវបានរចនាជាពិសេសសម្រាប់គេហដ្ឋាន ជួយកាត់បន្ថយភាពស្មុគស្មាញផ្នែកមេកានិក និងបន្ថយតម្រូវការសេវាកម្មថែទាំក្នុងរយៈពេលវែង។

6.1 តើអាចរក្សាថ្លៃប្រតិបត្តិការជណ្តើរយន្តក្នុងផ្ទះឲ្យទាបបានដោយរបៀបណា?

ការជ្រើសរើសជណ្តើរយន្តឲ្យត្រឹមត្រូវ និងការថែទាំទៀងទាត់ គឺជាវិធីមានប្រសិទ្ធភាពបំផុតក្នុងការគ្រប់គ្រងចំណាយប្រតិបត្តិការ។

ការរក្សារួមមាន៖

  • ជ្រើសរើសបច្ចេកវិទ្យាជណ្តើរយន្តសម្រាប់គេហដ្ឋាន
  • ជ្រើសរើសទំហំជណ្តើរយន្តឲ្យសមស្រប
  • តម្លើងនៅខាងក្នុងអគារ ប្រសិនបើអាចធ្វើបាន
  • ធ្វើការថែទាំប្រចាំឆ្នាំ
  • ជ្រើសរើសជាងតម្លើងដែលមានវិញ្ញាបនបត្រ

ការតម្លើងបានត្រឹមត្រូវ ជួយបង្ការការញ័រ ការបាត់សមតុល្យ និងការពាក់ខូចមេកានិកដោយមិនចាំបាច់។

6.2 តើការប្រើប្រាស់ប្រចាំថ្ងៃប៉ះពាល់ដល់ថ្លៃប្រតិបត្តិការជណ្តើរយន្តក្នុងផ្ទះយ៉ាងដូចម្តេច?

ការប្រើប្រាស់ប្រចាំថ្ងៃមានឥទ្ធិពលតិចលើថ្លៃប្រតិបត្តិការរបស់ជណ្តើរយន្តក្នុងផ្ទះ ព្រោះជណ្តើរយន្តក្នុងគេហដ្ឋានត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ជាធម្មតា មិនមែនសម្រាប់ដំណើរការប្រើប្រាស់ដូចជាជណ្តើរយន្តពាណិជ្ជកម្មនោះទេ។ ទោះបីជាការប្រើប្រាស់ច្រើនដង ក៏ការប្រើអគ្គិសនីកើនឡើងតែបន្តិចម្តងៗ ហើយនៅតែអាចគ្រោងទុកបានសម្រាប់គ្រួសារភាគច្រើន ដែលខុសពីជណ្តើរយន្តពាណិជ្ជកម្មដែលអាចដំណើរការរាប់រយជើងក្នុងមួយថ្ងៃ។ ដូច្នេះសម្ពាធលើផ្នែកមេកានិក និងតម្រូវការថាមពលក៏នៅទាបផងដែរ។

គំរូការប្រើប្រាស់ជាទូទៅក្នុងគេហដ្ឋាន

គ្រួសារនីមួយៗប្រើជណ្តើរយន្តខុសគ្នា អាស្រ័យលើរបៀបរស់នៅ និងចំនួនសមាជិកក្នុងផ្ទះ។

ប្រភេទគ្រួសារចំនួនជើងជិះប្រចាំថ្ងៃជាមធ្យមផលប៉ះពាល់ថាមពលប៉ាន់ស្មាន
គ្រួសារតូច10 ទៅ 15 ជើងជិះទាបខ្លាំង
ផ្ទះស្តង់ដារ20 ទៅ 30 ជើងជិះទាប
គ្រួសារច្រើនជំនាន់30 ទៅ 50 ជើងជិះមធ្យម
វីឡាឯកជន40+ ជើងជិះនៅតែអាចគ្រប់គ្រងបាន

សូម្បីតែនៅកម្រិតប្រើប្រាស់ខ្ពស់ ក៏ថ្លៃអគ្គិសនីជាទូទៅកើនឡើងតែបន្តិចប៉ុណ្ណោះ ព្រោះថាមពលត្រូវបានប្រើតែនៅពេលជណ្តើរយន្តត្រូវបានធ្វើដំណើរតែប៉ុណ្ណោះ។

ឧទាហរណ៍ ការកើនឡើងទ្វេដងនៃចំនួននៃការធ្វើដំណើរប្រចាំថ្ងៃ មិនមានន័យថាចំណាយនៃការប្រើប្រាស់នឹងកើនឡើងទ្វេដងដែរទេ។ ចន្លោះពេលថែទាំ និងអាយុកាលគ្រឿងបន្លាស់ភាគច្រើននៅតែស្ថិតស្ថេរប្រសិនបើមានការថែទាំត្រឹមត្រូវតាមកាលវិភាគ។

សមត្ថភាពក្នុងការគ្រោងទុកនេះ គឺជាមូលហេតុមួយដែលជណ្តើរយន្តសម្រាប់គេហដ្ឋានកាន់តែត្រូវបានតម្លើងច្រើនឡើងក្នុងផ្ទះឯកជន។

6.3 តើវិធីតម្លើងមានឥទ្ធិពលលើចំណាយរយៈពេលវែងដែរឬទេ?

រចនាបថតម្លើងមានឥទ្ធិពលខ្លាំងលើចំណាយអនាគត។

ជណ្តើរយន្តខ្សែកាបខ្សែពានជាច្រើនត្រូវការដូចជា៖

  • រណ្តៅបេតុងជ្រៅ
  • បន្ទប់ម៉ាស៊ីន
  • ការប៉ះពាល់ដល់រចនាសម្ព័ន្ធធ្ងន់ៗ

ចំណែកជណ្តើរយន្តក្នុងផ្ទះទំនើបដែលមានមានគ្រោងភ្ជាប់មកជាមួយ អាចរួមបញ្ចូលរចនាសម្ព័ន្ធគ្រោងរបស់ខ្លួនផ្ទាល់ ដោយកាត់បន្ថយការពឹងផ្អែកលើអគារ និងកាត់បន្ថយហានិភ័យថែទាំរយៈពេលវែង។

ចំណុចនេះមានអត្ថប្រយោជន៍ជាពិសេសសម្រាប់ផ្ទះដែលកំពុងកែសម្រួល។

ជាងបច្ចេកទេស Cibes Lift Cambodia កំពុងតម្លើងជណ្តើរយន្តក្នុងផ្ទះ។
ជាងបច្ចេកទេស Cibes Lift Cambodia កំពុងតម្លើងជណ្តើរយន្តក្នុងផ្ទះ។

6.4 តើជណ្តើរយន្តក្នុងផ្ទះមានតម្លៃសមរម្យសម្រាប់ការប្រើប្រាស់រយៈពេលវែងដែរឬទេ?

ជណ្តើរយន្តក្នុងផ្ទះទំនើប ត្រូវបានរចនាឡើងសម្រាប់ភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ ហើយសម្រាប់ចំណាយរយៈពេលវែងដែលអាចគ្រោងទុកបាន ព្រោះមិនមានការប្រើប្រាស់ខ្លាំងដូចជាជណ្តើរយន្តពាណិជ្ជកម្មទេ។

នៅពេលគិតបញ្ចូលទាំងអគ្គិសនី ការថែទាំ និងអាយុកាលគ្រឿងបន្លាស់ ចំណាយនៃការប្រើប្រាស់នៅតែស្ថិតក្នុងកម្រិតដែលគ្រួសារភាគច្រើនអាចគ្រប់គ្រងបាន។

ការរចនាដែលមានប្រសិទ្ធភាព និងប្រព័ន្ធមេកានិកសាមញ្ញជួយឲ្យម្ចាស់ផ្ទះអាចប្រើប្រាស់ជណ្តើរយន្តបានយ៉ាងទុកចិត្តសម្រាប់រយៈពេលជាច្រើនទសវត្សរ៍។

សេចក្តីសន្និដ្ឋាន

តម្លៃនៃការចំណាយប្រតិបត្តិការរបស់ជណ្តើរយន្តក្នុងផ្ទះ នៅតែទាប និងអាចគ្រោងទុកបានបន្ទាប់ពីតម្លើងរួច។ ម្ចាស់ផ្ទះភាគច្រើនចំណាយជាចម្បងលើអគ្គិសនី ការថែទាំប្រចាំឆ្នាំ និងការជំនួសគ្រឿងបន្លាស់ម្តងម្កាល ការចំណាយដោយមានសរុបជាមធ្យមស្ថិតនៅប្រហែល 50 ដុល្លារ ដល់ 69 ដុល្លារ ក្នុងមួយខែ។

ដោយសារជណ្តើរយន្តសម្រាប់ផ្ទះដំណើរការតែពេលចាំបាច់ ការប្រើប្រាស់ថាមពលនៅតែទាប ហើយគ្រឿងបន្លាស់ភាគច្រើនអាចប្រើបានរយៈពេលច្រើនឆ្នាំ។ ជាមួយនឹងការថែទាំត្រឹមត្រូវ និងការជ្រើសរើសបច្ចេកវិទ្យាសមស្រប ជណ្តើរយន្តក្នុងផ្ទះអាចក្លាយជាការកែលម្អផ្ទះរយៈពេលវែងដែលជួយបន្ថែមភាពងាយស្រួលប្រចាំថ្ងៃដោយមិនបង្កើតចំណាយបន្តខ្ពស់ពេកឡើយ។

សំណួរដែលគេសួរញឹកញាប់អំពីថ្លៃជណ្តើរយន្តក្នុងផ្ទះ

តើជណ្តើរយន្តក្នុងផ្ទះធ្វើឲ្យការប្រើប្រាស់អគ្គិសនីកើនឡើងដែរឬទេ?

ជណ្តើរយន្តក្នុងផ្ទះចំណាយអគ្គិសនីប្រហែល 10 ដុល្លារ ដល់ 15 ដុល្លារ ក្នុងមួយខែ សម្រាប់ផ្ទះធម្មតា ព្រោះវាប្រើអគ្គិសនីតែពេលធ្វើដំណើរតែប៉ុណ្ណោះ។

តើត្រូវការថែទាំប៉ុន្មានដងក្នុងមួយឆ្នាំ?

ជណ្តើរយន្តក្នុងផ្ទះភាគច្រើន ត្រូវការការត្រួតពិនិត្យដោយអ្នកជំនាញ ម្តងក្នុងមួយឆ្នាំ ដើម្បីរក្សាសុវត្ថិភាព និងភាពទុកចិត្តបាន។

តើជណ្តើរយន្តក្នុងផ្ទះសមស្របសម្រាប់ផ្ទះកែកនដែរឬទេ?

ជណ្តើរយន្តសម្រាប់ផ្ទះសមស្របសម្រាប់កែកនបន្ថែមព្រោះ ជណ្តើរយន្តក្នុងផ្ទះទំនើបជាច្រើន អាចតម្លើងបានដោយមិនចាំបាច់មានរណ្តៅ ឬបន្ទប់ម៉ាស៊ីន ដែលជួយកាត់បន្ថយការងារសំណង់។

Website: www.cibescambodia.com
Hotline: 011 837 183 / 093 837 183
Showroom: ជិតផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល, ផ្ទះ ២៦១ , ផ្លូវ commercial ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

(0)
(0 review)
ផ្កាយ 5
0%
ផ្កាយ 4
0%
ផ្កាយ 3
0%
ផ្កាយ 2
0%
ផ្កាយ 1
0%
មតិយោបល់ណាមួយអំពី តម្ថ្លៃចំណាយនៃប្រតិបត្តិការជណ្តើរយន្តក្នុងផ្ទះ៖ អគ្គិសនី ការថែទាំ និងគ្រឿងបន្លាស់

បច្ចុប្បន្នមិនមានការវាយតម្លៃសម្រាប់ផលិតផលនេះទេ!

ព័ត៌មានចុងក្រោយ

ប្លុក & ព័ត៌មាន

ព័ត៌មាន - 24/03/2026
តម្ថ្លៃចំណាយនៃប្រតិបត្តិការជណ្តើរយន្តក្នុងផ្ទះ៖ អគ្គិសនី ការថែទាំ និងគ្រឿងបន្លាស់

សម្រាប់ជណ្តើរយន្តក្នុងផ្ទះជាមធ្យម ថ្លៃចំណាយប្រតិបត្តិការប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា ស្ថិតនៅចន្លោះប្រហែល 600 ដុល្លារ ដល់ 830 ដុល្លារក្នុងមួយឆ្នាំ អាស្រ័យលើកម្ពស់នៃការធ្វើដំណើរ ចំនួនដងនៃការប្រើប្រាស់ប្រចាំថ្ងៃ និងតម្លៃអគ្គិសនីតាមតំបន់។ នៅកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ តម្លៃអគ្គិសនីសម្រាប់លំនៅឋានទូទៅប្រហែល 0.18 ដុល្លារ ដល់ 0.22 ដុល្លារ ក្នុងមួយ kWh អាស្រ័យលើបរិមាណប្រើប្រាស់ប្រចាំខែ។ តួលេខខាងក្រោមគឺផ្អែកលើការប៉ាន់ស្មានជាក់ស្តែងសម្រាប់ការប្រើប្រាស់ជណ្តើរយន្តក្នុងផ្ទះក្រោមលក្ខខណ្ឌប្រើប្រាស់ធម្មតា។ ជណ្តើរយន្តក្នុងផ្ទះដ៏ទំនើបមួយ ដូចជា Cibes Lift មានការប្រើប្រាស់អគ្គិសនីទាប តម្រូវការថែទាំតិច និងអាយុកាលគ្រឿងបន្លាស់ប្រើប្រាស់បានយូរ។ អត្ថបទនេះនឹងពន្យល់ពីតម្ថ្លៃនៃការចំណាយប្រតិបត្តិការពិតប្រាកដ ដោយផ្អែកលើទិន្នន័យជណ្តើរយន្តក្នុងផ្ទះ និងឧទាហរណ៍ជាក់លាក់ក្នុងការប្រើប្រាស់ជាក់ស្តែង។ TL;DR: ចំណាយទូទៅក្នុងការប្រើប្រាស់ រួមមាន៖ ការប្រើប្រាស់អគ្គិសនីទាប ព្រោះជណ្តើរយន្តក្នុងផ្ទះប្រើអគ្គិសនីតែពេលដំណើរការតែប៉ុណ្ណោះ។ ចំណាយរយៈពេលវែងភាគច្រើនអាស្រ័យលើបច្ចេកវិទ្យាជណ្តើរយន្ត និងការថែទាំ ជាងអាស្រ័យលើចំនួនដងនៃប្រើប្រាស់។ 1. តើតម្ថ្លៃចំណាយប្រតិបត្តិការសំខាន់ៗរបស់ជណ្តើរយន្តក្នុងផ្ទះមានអ្វីខ្លះ? តម្លៃចំណាយប្រតិបត្តិការរបស់ជណ្តើរយន្តក្នុងផ្ទះ ជាទូទៅអាចបែងចែកជា 3 ផ្នែកសំខាន់ៗ គឺ អគ្គិសនី ការថែទាំតាមកាលវិភាគ និងការខូច ឬការផ្លាស់ប្តូរគ្រឿងបន្លាស់។ សម្រាប់ម្ចាស់ផ្ទះភាគច្រើន ការប្រើប្រាស់អគ្គិសនីជាចំណាយដែលទាប និងមានស្ថេរភាព […]

ព័ត៌មាន - 20/03/2026
Cambodia ASEAN Business Summit 2026 បង្ហាញទិសដៅអនាគតនៃការច្នៃប្រឌិត

TL;DR Cibes Lift Cambodia បានចូលរួម Cambodia ASEAN Business Summit 2026 នៅភ្នំពេញ ដោយមានការតំណាងពី Vice President Kevin Der Arslanian និង Country Manager Pov Kahna។ សន្និសីទនេះបានប្រមូលផ្តុំអ្នកចូលរួមជាង 700 នាក់ ពីរដ្ឋាភិបាល ឯកអគ្គរាជទូត និងវិស័យអាជីវកម្ម ក្រោមប្រធានបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តនៃឧស្សាហកម្ម”។ ការពិភាក្សាមានផ្តោតលើតួនាទីកម្ពុជាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ការអភិវឌ្ឍផ្នែកឌីជីថល ឧស្សាហកម្មបៃតង ការសហការអាជីវកម្មក្នុងតំបន់ និងការជួបជុំដើម្បីបង្កើតទំនាក់ទំនង។ តើ Cambodia ASEAN Business Summit 2026 ជាអ្វី? Cambodia ASEAN Business Summit 2026 បានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី 4 ខែមីនា ឆ្នាំ 2026 […]

ព័ត៌មាន - 28/02/2026
ជណ្តើរយន្តខ្នាតតូចសម្រាប់គេហដ្ឋាន ចាប់ពី 1m²: ប្រៀបធៀបប្រភេទជណ្តើរ និងតម្លៃក្នុងឆ្នាំ 2026

ស្វែងយល់ពីជម្រើសជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះចាប់ពី 1m² ហើយប្រៀបធៀប ជណ្តើរយន្តប្រភេទបូមប្រេង, ជណ្តើរយន្តខ្សែកាបខ្សែពាន និង ជណ្តើរយន្តខ្នាតតូចដែលប្រើប្រាស់ប្រព័ន្ធវីសស្ពឺ។ តម្លៃក្នុងឆ្នាំ 2026ក្នុងប្រទេសកម្ពុជា (USD 15,000 ដល់ 95,300)​។ TL;DR: 1. តើជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះគឺជាអ្វី? ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ គឺជាជណ្តើរយន្តក្នុងគេហដ្ឋានដែលមានទំហំតូច ហើយរចនាឡើងសម្រាប់ផ្ទះឯកជនដែលមានកន្លែងកំណត់។ ប្រៀបធៀបនឹងជណ្តើរយន្តធម្មតា ប្រភេទនេះផ្តោតលើ៖ គេស្គាល់ថាជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ វាសមស្របសម្រាប់ផ្ទះល្វៀង ផ្ទះដែលមានទីតាំងចង្អៀត និងមានគម្រោងក្នុងការជួសជុល ដែលការធ្វើគ្រោងធម្មតាមិនអាចធ្វើបាន។ 2. ហេតុអ្វីជណ្តើរយន្តខ្នាតតូចក្លាយជាប្រធានបទពេញនិយមសម្រាប់ជណ្តើរយន្តក្នុងផ្ទះឆ្នាំ 2026? ជណ្តើរយន្តខ្នាតតូចក្លាយជាប្រធានបទពេញនិយមឆ្នាំ 2026 ព្រោះវារចនាឡើងសមស្របទៅនឹងកន្លែងដែលមានទំហំតូច និងមិនប៉ះពាសល់ដល់ហេដ្ធារចនាសម្ព័ន្ធក្នុងផ្ទះច្រើន ដោយអាចតម្លើងបានក្នុងទំហំប្រហែល 1m² វាគឺជាជម្រើសក្នុងការមានកន្លែងតូចចង្អៀត និងសមស្របសម្រាប់ផ្ទះសម័យទំនើប។ រចនាសម្រាប់ផ្ទះដែលមានកន្លែងកំណត់ មូលហេតុធំមួយដែលធ្វើឲ្យជណ្តើរយន្តខ្នាតតូចពេញនិយម គឺអាចដាក់បាននៅក្នុងកន្លែងតូចខ្លាំង។ ដោយចាប់ផ្តើមពីប្រហែល 1m² ម្ចាស់ផ្ទះអាចបន្ថែមការធ្វើដំណើរឡើងចុះដោយមិនប៉ះពាល់ដល់កន្លែងរស់នៅច្រើន។ ជណ្តើរយន្តខ្នាតតូចអាចតម្លើងបាននៅ៖ ភាពបត់បែននេះធ្វើឲ្យជណ្តើរយន្តខ្នាតតូចសមស្របសម្រាប់ផ្ទះទីក្រុងទំនើប។ សម្រួលដំណើរការសម្រាប់មនុស្សគ្រប់វ័យ ពេលគ្រួសាររៀបចំរស់នៅរយៈពេលវែង ការចូលដំណើរការរបស់ជណ្តើរយន្តបានក្លាយជាចំណុចដ៏សំខាន់។ ជណ្តើរយន្តខ្នាតតូចក្នុងផ្ទះអាចជួយឲ្យ៖ ការដាក់ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះគឺជាផ្នែកមួយនៃការរចនាផ្ទះសម្រាប់អនាគត មិនមែនរង់ចាំពេលមានបញ្ហាទើបដាក់នោះទេ។ ការតម្លើងលឿន និងមិនប៉ះពាល់ដល់សំណង់ច្រើន បើប្រៀបធៀបនឹងជណ្តើរយន្តធម្មតាជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះមានការកែប្រែសំណង់តិច។ មានប្រព័ន្ធជាច្រើនមានលក្ខណៈ៖ […]

ព័ត៌មាន - 28/01/2026
ជណ្ដើរយន្តកញ្ចក់សម្រាប់ផ្ទះនៅកម្ពុជា (២០២៦): តម្លៃ, ស្តង់ដារសុវត្ថិភាព EN 81-41 និងស្តង់ដារកញ្ចក់ EN 12150 ពី Cibes

ស្វែងយល់អំពីប្រភេទជណ្តើរយន្ត, តម្លៃ, ដំណើរការតម្លើង, មុខងារសុវត្ថិភាព និងដំណោះស្រាយចម្បងសម្រាប់លំនៅដ្ឋានពី Cibes។ តើអ្វីទៅជាជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋាន? ជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋាន គឺជាការរួមបញ្ចូលគ្នារវាងឧបករណ៏សម្រាប់ការធ្វើដំណើរឡើងលើប្រកបដោយភាពងាយស្រួល ភ្ជាប់ជាមួយការរចនាដ៏ប្រណិត ដែលផ្តល់នូវសុវត្ថិភាព តម្លាភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរសម្រាប់ការរស់នៅបែបទំនើប។ ខុសពីជណ្តើរយន្តបិទជិតបែបបុរាណ ជណ្តើរយន្តកញ្ចក់អាចឱ្យពន្លឺចាំងចូលពេញអ័ក្សជណ្តើរយន្ត និងផ្តល់នូវសោភ័ណភាពដ៏ទាក់ទាញនៅក្នុងផ្ទះ។ ការរចនានេះស័ក្តិសមបំផុតសម្រាប់៖ ការប្រៀបធៀបប្រភេទជណ្តើរយន្តកញ្ចក់ និងបច្ចេកវិទ្យាសំខាន់ៗ ជណ្តើរយន្តកញ្ចក់សម្រាប់លំនៅដ្ឋានមានច្រើនប្រភេទ ទៅតាមបច្ចេកវិទ្យាម៉ូទ័រជណ្តើរយន្តខុសៗគ្នា។ ប្រភេទនីមួយៗផ្តល់នូវគុណសម្បត្តិផ្សេងៗគ្នា អាស្រ័យលើទីតាំង ថវិកា និងការរំពឹងទុកលើប្រសិទ្ធភាពនៃការប្រើប្រាស់។ ខាងក្រោមនេះគឺជាការប្រៀបធៀបផ្នែកបច្ចេកទេសនៃបច្ចេកវិទ្យាជណ្តើរយន្តកញ្ចក់ដែលគេនិយមប្រើប្រាស់បំផុតនៅក្នុងគេហដ្ឋាន៖ ជណ្តើរយន្តប្រើប្រព័ន្ធវីស្ពឺ ជណ្ដើរយន្តខ្សែកាប ខ្សែពាន ជណ្ដើរយន្តប្រើដោយប្រព័ន្ធបូម (ប្រេង) ប្រភពផលិត នាំចូលពេញលេញ នាំចូលពេញលេញ នាំចូលពេញលេញ ចំនួនជាន់អតិបរមា រហូតដល់ 8 ជាន់ រហូតដល់ 10 ជាន់ (សម្រាប់ផ្ទះ) រហូតដល់ 6 ជាន់ ល្បឿនអតិបរមា 0.15 – 0.25 ម៉ែត្រ/វិនាទី 0.3 – 0.6 ម៉ែត្រ/វិនាទី […]

ព័ត៌មាន - 02/10/2025
អ្វីៗដែលអ្នកត្រូវដឹងអំពីការដំឡើងជណ្ដើរយន្តនៅក្នុងផ្ទះ

ការដំឡើងជណ្ដើរយន្តក្នុងផ្ទះ (home lift installation) តម្រូវឲ្យមានការងារសាងសង់ និងអាចកើតការចំណាយខ្ពស់។ ប្រសិនបើអ្នកព្រួយបារម្ភអំពីថ្លៃដំឡើង ជណ្ដើរយន្តសម្រាប់ផ្ទះ (residential elevator) អ្នកមិនខកខានទេ។ វាអាចបំផ្លាញផ្ទះរបស់អ្នកជាទីស្នាក់នៅជាមួយនឹងសំណង់ដែលព័ទ្ធដោយធូលីរយៈពេលជាច្រើនសប្ដាហ៍។ ប៉ុន្តែដំណឹងល្អគឺ អត់ត្រូវយល់ថាវាត្រូវធ្វើដូចនេះទេ។ ដោយជ្រើសរើសជណ្ដើរយន្តតូច លាយភ្ជាប់ស្រាប់ (compact, ready-made home lift solution) អ្នកអាចគ្រប់គ្រងពេលវេលា និងថវិកាដំឡើងបានល្អប្រសើរជាងមុន។ 📝 TL;DR ការដំឡើងជណ្ដើរយន្តក្នុងផ្ទះ មិនចាំបាច់សាងសង់ច្រើន ឬចំណាយថ្លៃខ្ពស់ដូចដែលមនុស្សជាច្រើនគិតទេ។ ដោយជ្រើសរើស home lift ready-made ប្រភេទ screw-driven អ្នកអាចដំឡើងបានលឿន សន្សំពេលវេលា និងថវិកា ហើយសមស្របសម្រាប់ផ្ទះដែលមានស្រាប់ និងទំហំកន្លែងកំណត់។ ការដំឡើងជណ្ដើរយន្តសម្រាប់ផ្ទះដោយថ្លៃថោក ទោះបីជាការដំឡើងជណ្ដើរ (installing a home lift) តែងតែត្រូវការងារសាងសង់មុខមួយ ក៏ការចំណាយ បរិមាណ និងរយៈពេលសាងសង់ (scale, duration and cost) មានភាពខុសគ្នាយ៉ាងខ្លាំងទៅលើប្រភេទជណ្ដើរយន្ត ឬដំណោះស្រាយដែលអ្នកជ្រើស។ […]

តើអ្នកមានសំណួរដែរទេ?
យើងចង់ជួយ។