ប្លុក - Date posted: 24/03/2026 - Date updated: 17/06/2026
តម្លៃចំណាយនៃប្រតិបត្តិការជណ្តើរយន្តក្នុងផ្ទះ៖ អគ្គិសនី ការថែទាំ និងគ្រឿងបន្លាស់
សម្រាប់ជណ្តើរយន្តក្នុងផ្ទះជាមធ្យម ថ្លៃចំណាយប្រតិបត្តិការប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា ស្ថិតនៅចន្លោះប្រហែល 600 ដុល្លារ ដល់ 830 ដុល្លារក្នុងមួយឆ្នាំ អាស្រ័យលើកម្ពស់នៃការធ្វើដំណើរ ចំនួនដងនៃការប្រើប្រាស់ប្រចាំថ្ងៃ និងតម្លៃអគ្គិសនីតាមតំបន់។ នៅកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ តម្លៃអគ្គិសនីសម្រាប់លំនៅឋានទូទៅប្រហែល 0.18 ដុល្លារ ដល់ 0.22 ដុល្លារ ក្នុងមួយ kWh អាស្រ័យលើបរិមាណប្រើប្រាស់ប្រចាំខែ។ តួលេខខាងក្រោមគឺផ្អែកលើការប៉ាន់ស្មានជាក់ស្តែងសម្រាប់ការប្រើប្រាស់ជណ្តើរយន្តក្នុងផ្ទះក្រោមលក្ខខណ្ឌប្រើប្រាស់ធម្មតា។
ជណ្តើរយន្តក្នុងផ្ទះដ៏ទំនើបមួយ ដូចជា Cibes Lift មានការប្រើប្រាស់អគ្គិសនីទាប តម្រូវការថែទាំតិច និងអាយុកាលគ្រឿងបន្លាស់ប្រើប្រាស់បានយូរ។ អត្ថបទនេះនឹងពន្យល់ពីតម្ថ្លៃនៃការចំណាយប្រតិបត្តិការពិតប្រាកដ ដោយផ្អែកលើទិន្នន័យជណ្តើរយន្តក្នុងផ្ទះ និងឧទាហរណ៍ជាក់លាក់ក្នុងការប្រើប្រាស់ជាក់ស្តែង។
TL;DR:
ចំណាយទូទៅក្នុងការប្រើប្រាស់ រួមមាន៖
- អគ្គិសនី: ប្រហែល 10 ដុល្លារ ដល់ 15 ដុល្លារ ក្នុងមួយខែ
- ការថែទាំ: ប្រហែល 400 ដុល្លារ ដល់ 500 ដុល្លារ ក្នុងមួយឆ្នាំ
- ការជំនួសគ្រឿងបន្លាស់: ម្តងម្កាល
- ចំណាយក្នុងការប្រើប្រាស់ជាមធ្យម: ប្រហែល 50 ដុល្លារ ដល់ 69 ដុល្លារ ក្នុងមួយខែ
ការប្រើប្រាស់អគ្គិសនីទាប ព្រោះជណ្តើរយន្តក្នុងផ្ទះប្រើអគ្គិសនីតែពេលដំណើរការតែប៉ុណ្ណោះ។ ចំណាយរយៈពេលវែងភាគច្រើនអាស្រ័យលើបច្ចេកវិទ្យាជណ្តើរយន្ត និងការថែទាំ ជាងអាស្រ័យលើចំនួនដងនៃប្រើប្រាស់។
1. តើតម្ថ្លៃចំណាយប្រតិបត្តិការសំខាន់ៗរបស់ជណ្តើរយន្តក្នុងផ្ទះមានអ្វីខ្លះ?
តម្លៃចំណាយប្រតិបត្តិការរបស់ជណ្តើរយន្តក្នុងផ្ទះ ជាទូទៅអាចបែងចែកជា 3 ផ្នែកសំខាន់ៗ គឺ អគ្គិសនី ការថែទាំតាមកាលវិភាគ និងការខូច ឬការផ្លាស់ប្តូរគ្រឿងបន្លាស់។ សម្រាប់ម្ចាស់ផ្ទះភាគច្រើន ការប្រើប្រាស់អគ្គិសនីជាចំណាយដែលទាប និងមានស្ថេរភាព ការថែទាំគឺជាចំណាយប្រចាំឆ្នាំដែលអាចគ្រោងទុកបានខណៈពេលខូចគ្រឿងបន្លាស់កើតឡើងម្តងម្កាល ប៉ុន្តែតម្លៃអាចប្រែប្រួលទៅតាមប្រភេទជណ្តើរយន្ត កម្រិតនៃការប្រើប្រាស់ និងបរិស្ថានជុំវិញ។
| ប្រភេទចំណាយ | ផលប៉ះពាល់ដល់ការប្រើប្រាស់ | ឥទ្ធិពលរយៈពេលវែង |
| អគ្គិសនី | ទាប | មានស្ថេរភាព |
| ការថែទាំ | មធ្យម | អាចគ្រោងទុកបាន |
| ការពាក់ខូចគ្រឿងបន្លាស់ | ប្រែប្រួល | រយះពេលវែង |
ជណ្តើរយន្តក្នុងគេហដ្ឋានដែលមានការរចនាល្អ នឹងជួយរក្សាតុល្យភាពនៃចំណាយទាំងនេះអាចឲ្យម្ចាស់ផ្ទះគិតអំពីចំណាយបានយ៉ាងច្បាស់លាស់សម្រាប់រយៈពេលជាច្រើនឆ្នាំ។
2. តើតម្ថ្លៃនៃដំណើរការជណ្តើរយន្តក្នុងផ្ទះមានប៉ុន្មាន?
តម្លៃនៃដំណើរការជណ្តើរយន្តក្នុងផ្ទះ ជាមធ្យមស្ថិតនៅប្រហែល 50 ដុល្លារ ដល់ 69 ដុល្លារក្នុងមួយខែ បើគិតបញ្ចូលទាំងអគ្គិសនី ការថែទាំ និងផ្លាស់ប្តូរគ្រឿងបន្លាស់ក្នុងអំឡុងពេលណាមួយ។ តួលេខនេះគ្រាន់តែជាការប៉ាន់ស្មានសម្រាប់យោងប៉ុណ្ណោះ។
ម្ចាស់ផ្ទះភាគច្រើនអាចកំណត់ចំណាយ 4 ផ្នែកសំខាន់ៗ៖
- អគ្គិសនី
- ការថែទាំ
- ការជំនួសគ្រឿងបន្លាស់ម្តងម្កាល
- ការចំណាយសរុបប្រចាំខែ
ជាទូទៅ ការចំណាយលើអគ្គិសនីមានតម្លៃប្រហែល 10 ដុល្លារ ដល់ 15 ដុល្លារ ក្នុងមួយខែ ដែលជាចំណាយទាបជាងគេ។ ការថែទាំប្រចាំឆ្នាំជាទូទៅស្ថិតនៅប្រហែល 400 ដុល្លារ ដល់ 500 ដុល្លារក្នុងមួយឆ្នាំ ដែលជាចំណាយងាយស្រួលក្នុងការគិតទុកជាងគេ។ ការផ្លាស់ប្តូរគ្រឿងបន្លាស់កើតឡើងតែនៅពេលផ្នែកណាមួយខូចតែប៉ុណ្ណោះ ហើយមិនមែនជាចំណាយដែលញឹកញាប់ទេ។ សរុបមក ចំណាយក្នុងការប្រើប្រាស់ជាមធ្យមសម្រាប់ជណ្តើរយន្តក្នុងផ្ទះ ស្ថិតនៅប្រហែល 50 ដុល្លារ ដល់ 69 ដុល្លារ ក្នុងមួយខែ។
| ប្រភេទចំណាយ | កម្រិតចំណាយសម្រាប់ជណ្តើរយន្តក្នុងផ្ទះ | ភាពញឹកញាប់ |
| អគ្គិសនី | 10 ដុល្លារ ដល់ 15 ដុល្លារ/ខែ | ប្រចាំខែ |
| ការថែទាំ | 400 ដុល្លារ ដល់ 500 ដុល្លារ/ឆ្នាំ | ប្រចាំឆ្នាំ |
| ការជំនួសគ្រឿងបន្លាស់ | 80 ដុល្លារ ដល់ 150 ដុល្លារ/ផ្នែក | ម្តងម្កាល |
| ចំណាយកាន់កាប់ប្រើប្រាស់ជាមធ្យម | 50 ដុល្លារ ដល់ 69 ដុល្លារ/ខែ | រយៈពេលវែង |
តួលេខចំណាយទាំងនេះគឺជាការប៉ាន់ស្មានសម្រាប់យោង ដោយផ្អែកលើការតម្លើងជណ្តើរយន្តក្នុងផ្ទះធម្មតា។ ចំណាយពិតប្រាកដអាចប្រែប្រួលទៅតាមចំនួនដងប្រើប្រាស់ កម្ពស់នៃការធ្វើដំណើរ និងតម្លៃអគ្គិសនីតាមតំបន់។

3. តើតម្ថ្លៃអគ្គិសនីរបស់ជណ្តើរយន្តក្នុងផ្ទះសរុបប៉ុន្មាន?
សម្រាប់ផ្ទះភាគច្រើន តម្ថ្លៃអគ្គិសនីរបស់ជណ្តើរយន្តក្នុងផ្ទះជាមធ្យមស្ថិតនៅប្រហែល 10 ដុល្លារ ដល់ 15 ដុល្លារក្នុងមួយខែ។ បើគិតជាប្រចាំឆ្នាំប្រហែល 120 ដុល្លារ ដល់ 180 ដុល្លារក្នុងមួយឆ្នាំ។
3.1 តើជណ្តើរយន្តក្នុងផ្ទះប្រើភ្លើងប៉ុន្មាន?
ជណ្តើរយន្តក្នុងផ្ទះប្រភេទវីសស្ពឺ ជាទូទៅប្រើថាមពលប្រហែល 0.014 ដល់ 0.033 kWh ក្នុងការធ្វើដំណើរមួយដង អាស្រ័យលើកម្ពស់នៃការធ្វើដំណើរ ទម្ងន់ផ្ទុក និងចំនួនជាន់ដែលប្រើប្រាស់។
ការប៉ាន់ស្មាននេះផ្អែកលើលក្ខខណ្ឌដូចជា៖
- 3 ទៅ 4 ជាន់
- កម្ពស់ធ្វើដំណើរជាមធ្យម 3 ម៉ែត្រ ក្នុងមួយជាន់
- ប្រហែល 10 ទៅ 20 ជើងជិះ ក្នុងមួយថ្ងៃ
- ប្រព័ន្ធភ្លើង 1ហ្វា ឬ 3ហ្វា, 16A សម្រាប់គេហដ្ឋាន
ក្រោមលក្ខខណ្ឌទាំងនេះ ការប្រើប្រាស់អគ្គិសនីប្រចាំខែជាទូទៅស្ថិតនៅចន្លោះ 10 ដល់ 25 kWh ក្នុងមួយខែ ដោយផ្អែកលើអត្រាអគ្គិសនីលំនៅឋាននៅប្រទេសកម្ពុជា ប្រហែល 0.25 ដុល្លារ ក្នុងមួយ kWh តម្ថ្លៃដំណើរការប្រចាំខែគឺប្រហែល 10 ដុល្លារ ដល់ 15 ដុល្លារ។
ជណ្តើរយន្តក្នុងផ្ទះប្រើប្រាស់អគ្គិសនីតែពេលធ្វើដំណើរ ។ នៅពេលដែលជណ្តើរយន្តមិនត្រូវបានប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទំនើបនឹងនាំឲ្យជណ្តើរអាចប្រើប្រាស់បច្ចេកវិទ្យា sleep mode ដែលប្រើថាមពលទាបបំផុត។
លក្ខណៈប្រើប្រាស់ថាមពលអគ្គិសនីជាទូទៅមាន៖
- ប្រើអគ្គិសនីក្នុងគេហដ្ឋាន 1ហ្វា ឬ 3ហ្វា
- ប្រព័ន្ធភ្លើង 16A
- ប្រើថាមពលនៅពេលធ្វើដំណើរប៉ុណ្ណោះ
- មានមុខងារ energy saving standby mode
ការប្រើប្រាស់ថាមពលនេះស្ថិតនៅក្នុងកម្រិតប្រហាក់ប្រហែលនឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះទូទៅមួយចំនួន។

3.2 តើថ្លៃអគ្គិសនីក្នុងផ្ទះពិតប្រាកដមើលទៅយ៉ាងដូចម្តេច?
គណនាការប្រើប្រាស់ក្នុងផ្ទះឯកជន 3 ជាន់
ឧទាហរណ៍ការប្រើប្រាស់
- 25 ជើងជិះក្នុងមួយថ្ងៃ
- ការប្រើប្រាស់ជាមធ្យម 0.02 kWh ក្នុងមួយជើងជិះ
ការប្រើប្រាស់ប្រចាំថ្ងៃ
25 × 0.02 = 0.5 kWh
ការប្រើប្រាស់ប្រចាំខែ
0.5 × 30 ថ្ងៃ = 15 kWh
សូម្បីតែមានអត្រាអគ្គិសនីខ្ពស់ជាងនេះក៏ដោយ ថ្លៃប្រតិបត្តិការនៅតែតូចបើប្រៀបធៀបជាមួយការប្រើប្រាស់ថាមពលសរុបក្នុងគ្រួសារ។
3.3 តើកត្តាអ្វីខ្លះដែលមានផលប៉ះពាល់ដល់ការប្រើថាមពលរបស់ជណ្តើរយន្តក្នុងផ្ទះ?
ការប្រើប្រាស់ថាមពលអាស្រ័យជាចម្បងលើលក្ខខណ្ឌនៃការធ្វើចលនា មិនមែនអាស្រ័យលើទំហំជណ្តើរយន្តតែមួយមុខទេ។
កត្តាសំខាន់ៗរួមមាន៖
- កម្ពស់ធ្វើដំណើររវាងជាន់
- ចំនួនជើងជិះប្រចាំថ្ងៃ
- ទម្ងន់អ្នកដំណើរ ឬទម្ងន់ផ្ទុក
- ប្រសិទ្ធភាពរបស់ប្រព័ន្ធជណ្តើរយន្ត
- ការប្រើថាមពលនៅពេលមិនបានប្រើប្រាស់
បច្ចេកវិទ្យានៃការប្រើប្រាស់ដែលមានប្រសិទ្ធភាព ជួយរក្សាការប្រើប្រាស់ថាមពលឲ្យមានស្ថេរភាព ទោះបីជាប្រើប្រាស់ច្រើនដងក្នុងមួយថ្ងៃក៏ដោយ។
4. តើតម្ថ្លៃនៃការថែទាំជណ្តើរយន្តក្នុងផ្ទះមានប៉ុន្មាន?
តម្ថ្លៃនៃការថែទាំជណ្តើរយន្តក្នុងផ្ទះគឺជាចំណាយសេវាកម្មទៀងទាត់ ដែលអ្នកបង់ដើម្បីរក្សាឲ្យជណ្តើរយន្តមានសុវត្ថិភាព ដំណើរការរលូន និងទុកចិត្តបាន។ សម្រាប់ជណ្តើរយន្តក្នុងផ្ទះភាគច្រើនចំណាយប្រហែល 400 ដុល្លារ ដល់ 500 ដុល្លារ ក្នុងមួយឆ្នាំ គឺល្មមសម្រាប់ការថែទាំ។ ជាធម្មតាការត្រួតពិនិត្យនិងថែទាំអាចធ្វើ រហូតដល់ 4 ដងក្នុងមួយឆ្នាំ អាស្រ័យលើផែនការសេវាកម្ម និងលក្ខខណ្ឌនៅទីតាំងតម្លើង។
ការថែទាំជាទូទៅរួមមាន៖
- ពិនិត្យប្រព័ន្ធសុវត្ថិភាព ដូចជា lock, emergency stop និង alarm
- ពិនិត្យប្រព័ន្ធ drive និងផ្នែកចលនាសំខាន់ៗ
- សម្អាត និងលាបប្រេងនៅកន្លែងចាំបាច់
- កែតម្រូវ និងរឹតបន្តឹងផ្នែកតូចៗ ដើម្បីកាត់បន្ថយសំឡេង និងការពាក់ខូច
- សាកល្បងប្រព័ន្ធជំនួយបម្រុងមូលដ្ឋាន ប្រសិនបើមានអាគុយជំនួយ
4.1 តើជណ្តើរយន្តក្នុងផ្ទះត្រូវការការថែទាំទៀងទាត់ដែរឬទេ?
ជណ្តើរយន្តក្នុងផ្ទះត្រូវការការថែទាំយ៉ាងទៀងទាត់។ ការថែទាំនិងការត្រួតពិនិត្យទៀងទាត់គឺចាំបាច់ ដើម្បីធានាសុវត្ថិភាពក្នុងការប្រើប្រាស់ និងការទុកចិត្តបានរយៈពេលវែង។
ការត្រួតពិនិត្យថែទាំជាទូទៅមានដូចជា៖
- ពិនិត្យប្រព័ន្ធសុវត្ថិភាព
- លាបប្រេង និងថែទាំផ្នែកមួយចំនួន
- សាកល្បងប្រព័ន្ធ emergency lowering
- ពិនិត្យស្ថានភាពនៃអាគុយ
- ពិនិត្យសុវត្ថិភាពទ្វារ
ការថែទាំទៀងទាត់ជួយបង្ការការខូចខាត និងជួយបន្ថែមអាយុកាលនៃគ្រឿងបន្លាស់។
4.2 តើតម្ថ្លៃនៃការថែទាំជាមធ្យមមានត្រូវចំណាយប៉ុន្មាន?
តម្ថ្លៃនៃការថែទាំប្រចាំឆ្នាំជាទូទៅស្ថិតនៅប្រហែល 400 ដុល្លារ ដល់ 500 ដុល្លារក្នុងមួយឆ្នាំសម្រាប់ជណ្តើរយន្តក្នុងផ្ទះភាគច្រើន។ ទោះជាយ៉ាងណាចំណាយពិតប្រាកដអាស្រ័យលើបច្ចេកវិទ្យាជណ្តើរយន្ត កម្ពស់នៃការធ្វើដំណើរ និងបច្ចេកវិទ្យានៃការតម្លើង
ឧទាហរណ៍ ជណ្តើរយន្តក្នុងផ្ទះប្រើប្រាស់បច្ចេកវិទ្យាវីសស្ពឺជាទូទៅមានភាពសាមញ្ញជាងក្នុងការថែទាំ ព្រោះវាមិនត្រូវការប្រេង hydraulic បន្ទប់ម៉ាស៊ីន ឬប្រព័ន្ធ counterweight ស្មុគស្មាញ។ ដូច្នេះវាជួយកាត់បន្ថយភាពស្មុគស្មាញនៃសេវាកម្មជាប្រចាំ និងធ្វើឲ្យចំណាយថែទាំរយៈពេលវែងកាន់តែងាយស្រួលហើយអាចគ្រោងទុកបើប្រៀបធៀបនឹងជណ្តើរយន្តបូមប្រេង ឬ ជណ្តើរយន្តខ្សែកាបខ្សែពាន។
មូលហេតុដែលជណ្តើរយន្តវីសស្ពឺមានភាពសាមញ្ញក្នុងការថែទាំជាងព្រោះ៖
- មិនត្រូវការប្រេង hydraulic
- មិនត្រូវការបន្ទប់ម៉ាស៊ីន
- គន្លឹះនៃទ្វា
ការរចនាដែលសាមញ្ញជួយឲ្យអ្នកបច្ចេកទេសអាចធ្វើសេវាកម្មនៃការថែទាំមានប្រសិទ្ធភាព ខណៈនៅតែរក្សាបានសុវត្ថិភាពតាមស្តង់ដារ។
5. តើគ្រឿងបន្លាស់សំខាន់ៗរបស់ជណ្តើរយន្តក្នុងផ្ទះមានអ្វីខ្លះ ហើយអាចប្រើបានរយៈពេលប៉ុន្មាន?
ជណ្តើរយន្តក្នុងផ្ទះភាគច្រើន ពឹងផ្អែកលើ ម៉ូទ័រ និង drive, ប្រព័ន្ធបញ្ជាអេឡិចត្រូនិក, សោសុវត្ថិភាព និងសិនស័រ, ព្រមទាំង គ្រឿងបន្លាស់តូចៗដែលអាចខូចតាមការប្រើប្រាស់។ ក្រោមការប្រើប្រាស់ធម្មតា និងការថែទាំទៀងទាត់ គ្រឿងបន្លាស់ទាំងនេះជាទូទៅអាចប្រើបានរយៈពេលជាច្រើនឆ្នាំ ខណៈដែល អាគុយបម្រុងជាធម្មតាត្រូវការផ្លាស់ប្រូតលឿនជាងផ្នែកមេកានិកសំខាន់ៗផ្សេងទៀត។
5.1 តើផ្នែកណាខ្លះដែលត្រូវបានផ្លាស់ប្តូរតាមពេលវេលា?
សម្រាប់ផ្នែកដែលត្រូវបានផ្លាស់ប្តូរតាមពេលមានផ្នែកដែលប្រើការច្រើនជាប្រចាំប៉ុណ្ណោះដែលនឹងអាចការខូចបន្តិចម្តងៗតាមពេលវេលា។ ចំណែកផ្នែករចនាសម្ព័ន្ធវិញ ជាទូទៅអាចប្រើបានស្មើអាយុកាលរបស់អគារ។
គ្រឿងបន្លាស់ដែលជាទូទៅអាចត្រូវការផ្លាស់ប្តូរមានដូចជា៖
- អាគុយបម្រុង
- សិនស័រសុវត្ថិភាព
- ប្រព័ន្ធបើកបិទទ្វារ
គ្រោងជណ្តើរយន្តអាលុយមីញ៉ូម មានភាពធន់នឹងការច្រេះ និងការប្រេះបែកផ្នែករចនាសម្ព័ន្ធ ដែលធ្វើឲ្យវាសមស្របសម្រាប់បរិយាកាសលំនៅឋានដែលមានសំណើម។
5.2 តើគ្រឿងបន្លាស់ជណ្តើរយន្តក្នុងផ្ទះអាចប្រើបានរយៈពេលប៉ុន្មាន?
| គ្រឿងបន្លាស់ | អាយុកាលជាមធ្យម |
| ប្រព័ន្ធ screw drive | 10 ឆ្នាំ |
| ម៉ូទ័រ | 10+ ឆ្នាំ (ជាទូទៅសម្រាប់ការប្រើប្រាស់ក្នុងផ្ទះ) |
| អាគុយបម្រុង | 2 ទៅ 3 ឆ្នាំ |
| ប្រព័ន្ធបញ្ជាអេឡិចត្រូនិក | 10 ទៅ 15 ឆ្នាំ (អាស្រ័យលើបរិស្ថាន និងការប្រើប្រាស់) |
| គ្រោងជណ្តើរយន្ត (អាលុយមីញ៉ូម + កញ្ចក់) | ជាផ្នែករចនាសម្ព័ន្ធដែលមានអាយុកាលយូរ សម្រាប់អាយុកាលអគារ |
ការជំនួសគ្រឿងបន្លាស់ជាទូទៅកើតឡើងបន្តិចម្តងៗមិនមែនកើតឡើងព្រមគ្នាទាំងអស់ទេដូច្នេះវាជួយឲ្យចំណាយក្នុងការប្រើប្រាស់នៅតែអាចគ្រោងទុកបាន។

6. តើធ្វើដូចម្តេចដើម្បីរក្សាថ្លៃប្រតិបត្តិការជណ្តើរយន្តក្នុងផ្ទះឲ្យទាប?
បច្ចេកវិទ្យាជណ្តើរយន្ត មានឥទ្ធិពលដោយផ្ទាល់ទៅលើ ការប្រើប្រាស់អគ្គិសនី, ភាពញឹកញាប់នៃការថែទាំ, និង ចំណាយកាន់កាប់ប្រើប្រាស់រយៈពេលវែង។
ការប្រៀបធៀបបច្ចេកវិទ្យា
| បច្ចេកវិទ្យា | ការប្រើអគ្គិសនី | កម្រិតថែទាំ | ចំណាយរយៈពេលវែង |
| ជណ្តើរយន្តបូមប្រេង | មធ្យម | ខ្ពស់ | ខ្ពស់ |
| ជណ្តើរយន្តខ្សែកាបខ្សែពាន | ខ្ពស់ | ខ្ពស់ | ខ្ពស់ |
| ជណ្តើរយន្តវីសស្ពឺ | ទាប | ទាប | អាចគ្រោងទុកបាន |
ប្រព័ន្ធដែលត្រូវបានរចនាជាពិសេសសម្រាប់គេហដ្ឋាន ជួយកាត់បន្ថយភាពស្មុគស្មាញផ្នែកមេកានិក និងបន្ថយតម្រូវការសេវាកម្មថែទាំក្នុងរយៈពេលវែង។
6.1 តើអាចរក្សាថ្លៃប្រតិបត្តិការជណ្តើរយន្តក្នុងផ្ទះឲ្យទាបបានដោយរបៀបណា?
ការជ្រើសរើសជណ្តើរយន្តឲ្យត្រឹមត្រូវ និងការថែទាំទៀងទាត់ គឺជាវិធីមានប្រសិទ្ធភាពបំផុតក្នុងការគ្រប់គ្រងចំណាយប្រតិបត្តិការ។
ការរក្សារួមមាន៖
- ជ្រើសរើសបច្ចេកវិទ្យាជណ្តើរយន្តសម្រាប់គេហដ្ឋាន
- ជ្រើសរើសទំហំជណ្តើរយន្តឲ្យសមស្រប
- តម្លើងនៅខាងក្នុងអគារ ប្រសិនបើអាចធ្វើបាន
- ធ្វើការថែទាំប្រចាំឆ្នាំ
- ជ្រើសរើសជាងតម្លើងដែលមានវិញ្ញាបនបត្រ
ការតម្លើងបានត្រឹមត្រូវ ជួយបង្ការការញ័រ ការបាត់សមតុល្យ និងការពាក់ខូចមេកានិកដោយមិនចាំបាច់។
6.2 តើការប្រើប្រាស់ប្រចាំថ្ងៃប៉ះពាល់ដល់ថ្លៃប្រតិបត្តិការជណ្តើរយន្តក្នុងផ្ទះយ៉ាងដូចម្តេច?
ការប្រើប្រាស់ប្រចាំថ្ងៃមានឥទ្ធិពលតិចលើថ្លៃប្រតិបត្តិការរបស់ជណ្តើរយន្តក្នុងផ្ទះ ព្រោះជណ្តើរយន្តក្នុងគេហដ្ឋានត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ជាធម្មតា មិនមែនសម្រាប់ដំណើរការប្រើប្រាស់ដូចជាជណ្តើរយន្តពាណិជ្ជកម្មនោះទេ។ ទោះបីជាការប្រើប្រាស់ច្រើនដង ក៏ការប្រើអគ្គិសនីកើនឡើងតែបន្តិចម្តងៗ ហើយនៅតែអាចគ្រោងទុកបានសម្រាប់គ្រួសារភាគច្រើន ដែលខុសពីជណ្តើរយន្តពាណិជ្ជកម្មដែលអាចដំណើរការរាប់រយជើងក្នុងមួយថ្ងៃ។ ដូច្នេះសម្ពាធលើផ្នែកមេកានិក និងតម្រូវការថាមពលក៏នៅទាបផងដែរ។
គំរូការប្រើប្រាស់ជាទូទៅក្នុងគេហដ្ឋាន
គ្រួសារនីមួយៗប្រើជណ្តើរយន្តខុសគ្នា អាស្រ័យលើរបៀបរស់នៅ និងចំនួនសមាជិកក្នុងផ្ទះ។
| ប្រភេទគ្រួសារ | ចំនួនជើងជិះប្រចាំថ្ងៃជាមធ្យម | ផលប៉ះពាល់ថាមពលប៉ាន់ស្មាន |
| គ្រួសារតូច | 10 ទៅ 15 ជើងជិះ | ទាបខ្លាំង |
| ផ្ទះស្តង់ដារ | 20 ទៅ 30 ជើងជិះ | ទាប |
| គ្រួសារច្រើនជំនាន់ | 30 ទៅ 50 ជើងជិះ | មធ្យម |
| វីឡាឯកជន | 40+ ជើងជិះ | នៅតែអាចគ្រប់គ្រងបាន |
សូម្បីតែនៅកម្រិតប្រើប្រាស់ខ្ពស់ ក៏ថ្លៃអគ្គិសនីជាទូទៅកើនឡើងតែបន្តិចប៉ុណ្ណោះ ព្រោះថាមពលត្រូវបានប្រើតែនៅពេលជណ្តើរយន្តត្រូវបានធ្វើដំណើរតែប៉ុណ្ណោះ។
ឧទាហរណ៍ ការកើនឡើងទ្វេដងនៃចំនួននៃការធ្វើដំណើរប្រចាំថ្ងៃ មិនមានន័យថាចំណាយនៃការប្រើប្រាស់នឹងកើនឡើងទ្វេដងដែរទេ។ ចន្លោះពេលថែទាំ និងអាយុកាលគ្រឿងបន្លាស់ភាគច្រើននៅតែស្ថិតស្ថេរប្រសិនបើមានការថែទាំត្រឹមត្រូវតាមកាលវិភាគ។
សមត្ថភាពក្នុងការគ្រោងទុកនេះ គឺជាមូលហេតុមួយដែលជណ្តើរយន្តសម្រាប់គេហដ្ឋានកាន់តែត្រូវបានតម្លើងច្រើនឡើងក្នុងផ្ទះឯកជន។
6.3 តើវិធីតម្លើងមានឥទ្ធិពលលើចំណាយរយៈពេលវែងដែរឬទេ?
រចនាបថតម្លើងមានឥទ្ធិពលខ្លាំងលើចំណាយអនាគត។
ជណ្តើរយន្តខ្សែកាបខ្សែពានជាច្រើនត្រូវការដូចជា៖
- រណ្តៅបេតុងជ្រៅ
- បន្ទប់ម៉ាស៊ីន
- ការប៉ះពាល់ដល់រចនាសម្ព័ន្ធធ្ងន់ៗ
ចំណែកជណ្តើរយន្តក្នុងផ្ទះទំនើបដែលមានមានគ្រោងភ្ជាប់មកជាមួយ អាចរួមបញ្ចូលរចនាសម្ព័ន្ធគ្រោងរបស់ខ្លួនផ្ទាល់ ដោយកាត់បន្ថយការពឹងផ្អែកលើអគារ និងកាត់បន្ថយហានិភ័យថែទាំរយៈពេលវែង។
ចំណុចនេះមានអត្ថប្រយោជន៍ជាពិសេសសម្រាប់ផ្ទះដែលកំពុងកែសម្រួល។

6.4 តើជណ្តើរយន្តក្នុងផ្ទះមានតម្លៃសមរម្យសម្រាប់ការប្រើប្រាស់រយៈពេលវែងដែរឬទេ?
ជណ្តើរយន្តក្នុងផ្ទះទំនើប ត្រូវបានរចនាឡើងសម្រាប់ភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ ហើយសម្រាប់ចំណាយរយៈពេលវែងដែលអាចគ្រោងទុកបាន ព្រោះមិនមានការប្រើប្រាស់ខ្លាំងដូចជាជណ្តើរយន្តពាណិជ្ជកម្មទេ។
នៅពេលគិតបញ្ចូលទាំងអគ្គិសនី ការថែទាំ និងអាយុកាលគ្រឿងបន្លាស់ ចំណាយនៃការប្រើប្រាស់នៅតែស្ថិតក្នុងកម្រិតដែលគ្រួសារភាគច្រើនអាចគ្រប់គ្រងបាន។
ការរចនាដែលមានប្រសិទ្ធភាព និងប្រព័ន្ធមេកានិកសាមញ្ញជួយឲ្យម្ចាស់ផ្ទះអាចប្រើប្រាស់ជណ្តើរយន្តបានយ៉ាងទុកចិត្តសម្រាប់រយៈពេលជាច្រើនទសវត្សរ៍។
សេចក្តីសន្និដ្ឋាន
តម្លៃនៃការចំណាយប្រតិបត្តិការរបស់ជណ្តើរយន្តក្នុងផ្ទះ នៅតែទាប និងអាចគ្រោងទុកបានបន្ទាប់ពីតម្លើងរួច។ ម្ចាស់ផ្ទះភាគច្រើនចំណាយជាចម្បងលើអគ្គិសនី ការថែទាំប្រចាំឆ្នាំ និងការជំនួសគ្រឿងបន្លាស់ម្តងម្កាល ការចំណាយដោយមានសរុបជាមធ្យមស្ថិតនៅប្រហែល 50 ដុល្លារ ដល់ 69 ដុល្លារ ក្នុងមួយខែ។
ដោយសារជណ្តើរយន្តសម្រាប់ផ្ទះដំណើរការតែពេលចាំបាច់ ការប្រើប្រាស់ថាមពលនៅតែទាប ហើយគ្រឿងបន្លាស់ភាគច្រើនអាចប្រើបានរយៈពេលច្រើនឆ្នាំ។ ជាមួយនឹងការថែទាំត្រឹមត្រូវ និងការជ្រើសរើសបច្ចេកវិទ្យាសមស្រប ជណ្តើរយន្តក្នុងផ្ទះអាចក្លាយជាការកែលម្អផ្ទះរយៈពេលវែងដែលជួយបន្ថែមភាពងាយស្រួលប្រចាំថ្ងៃដោយមិនបង្កើតចំណាយបន្តខ្ពស់ពេកឡើយ។
សំណួរដែលគេសួរញឹកញាប់អំពីថ្លៃជណ្តើរយន្តក្នុងផ្ទះ
ជណ្តើរយន្តក្នុងផ្ទះចំណាយអគ្គិសនីប្រហែល 10 ដុល្លារ ដល់ 15 ដុល្លារ ក្នុងមួយខែ សម្រាប់ផ្ទះធម្មតា ព្រោះវាប្រើអគ្គិសនីតែពេលធ្វើដំណើរតែប៉ុណ្ណោះ។
ជណ្តើរយន្តក្នុងផ្ទះភាគច្រើន ត្រូវការការត្រួតពិនិត្យដោយអ្នកជំនាញ ម្តងក្នុងមួយឆ្នាំ ដើម្បីរក្សាសុវត្ថិភាព និងភាពទុកចិត្តបាន។
ជណ្តើរយន្តសម្រាប់ផ្ទះសមស្របសម្រាប់កែកនបន្ថែមព្រោះ ជណ្តើរយន្តក្នុងផ្ទះទំនើបជាច្រើន អាចតម្លើងបានដោយមិនចាំបាច់មានរណ្តៅ ឬបន្ទប់ម៉ាស៊ីន ដែលជួយកាត់បន្ថយការងារសំណង់។
Website: www.cibescambodia.com
Hotline: 011 837 183 / 093 837 183
Showroom: ជិតផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល, ផ្ទះ ២៦១ , ផ្លូវ commercial ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

Kahna Pov គឺជា Country Manager របស់ Cibes Lift Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្លូវការរបស់ Cibes Lift Group មកពីប្រទេសស៊ុយអែត។ គាត់មានជាមួយនឹងបទពិសោធន៍ជាង 4 ឆ្នាំ ក្នុងការប្រឹក្សាអំពីជណ្តើរយន្តសម្រាប់លំនៅដ្ឋាន និងការសម្របសម្រួលគម្រោង គាត់បានជួយម្ចាស់ផ្ទះ ស្ថាបត្យករ និងក្រុមការងារគម្រោងនៅកម្ពុជា ក្នុងការជ្រើសរើសជណ្តើរយន្ត Cibes ប្រព័ន្ធវីសស្ពឺដែលមានសុវត្ថិភាព សន្សំសំចៃទីតាំង និងសាកសមសម្រាប់ផ្ទះឯកជន។

ជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា អាចមានតម្លៃចាប់ពីប្រហែល 15,000 ដុល្លារ ដល់ 40,000 ដុល្លារ ឬអាចខ្ពស់ជាងនេះ។ តម្លៃអាស្រ័យទៅលើប្រភេទបច្ចេកវិទ្យាជណ្តើរយន្ត ចំនួនជាន់ ទំហំជណ្តើរយន្ត រចនាបថខាងក្នុងជណ្តើរយន្ត ទីតាំងនៃការដំឡើង និងលក្ខខណ្ឌរបស់ទីតាំងជាក់ស្តែង។ ជណ្តើរយន្តប្រភេទយោងដោយខ្សែកាបនិង ជណ្តើរយន្តបូមប្រេង ជាធម្មតាតម្លៃដំបូងទាបជាងជណ្តើរយន្តវីសស្ពឺដែលមានតម្លៃរាងខ្ពស់ជាង ប៉ុន្តែជណ្តើរយន្តវីសស្ពឺអាចជួយកាត់បន្ថយការងារសំណង់បានច្រើន ព្រោះម៉ូដែលជាច្រើនមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនដាច់ដោយឡែកឡើយ។ សម្រាប់វីឡា ផ្ទះល្វែងអាជីវកម្ម ផ្ទះបុរី និងផ្ទះដែលបានសាងសង់រួចនៅកម្ពុជា វិធីល្អបំផុតក្នុងការប្រៀបធៀបតម្លៃជណ្តើរយន្តក្នុងផ្ទះ គឺមិនមែនមើលតែតម្លៃឧបករណ៍តែប៉ុណ្ណោះទេ។ ម្ចាស់ផ្ទះគួរតែពិនិត្យការងារសំណង់ មុខងារសុវត្ថិភាព ការធានា គ្រឿងបន្លាស់ ការថែទាំ និងសេវាក្រោយការលក់ផងដែរ។ TL;DR តើជណ្តើរយន្តក្នុងផ្ទះគឺជាអ្វី? ជណ្តើរយន្តក្នុងផ្ទះ គឺជាប្រព័ន្ធជណ្តើរយន្តខ្នាតតូច ដែលប្រើសម្រាប់ដឹកជញ្ជូនមនុស្សឡើងចុះរវាងជាន់នៅក្នុងផ្ទះឯកជន វីឡា ផ្ទះល្វែងអាជីវកម្ម គ្លីនិក ឬកន្លែងធ្វើការខ្នាតតូច។ ជាធម្មតាវាមានទំហំតូចជាងជណ្តើរយន្តបែបប្រពៃណី ហើយត្រូវបានរចនាសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃ ការចូលប្រើសម្រាប់មនុស្សចាស់ ការប្រើរទេះរុញ និងការរស់នៅកាន់តែមានផាសុកភាពក្នុងផ្ទះ។ នៅកម្ពុជា ម្ចាស់ផ្ទះជាច្រើនជ្រើសរើសដំឡើងជណ្តើរយន្តក្នុងផ្ទះ ព្រោះផ្ទះភាគច្រើនមានច្រើនជាន់។ ជណ្តើរយន្តអាចជួយឱ្យការរស់នៅប្រចាំថ្ងៃកាន់តែងាយស្រួលសម្រាប់ឪពុកម្តាយ មនុស្សចាស់ កុមារ និងអ្នកដែលពិបាកឡើងចុះជណ្តើរ។ ការប្រៀបធៀបបច្ចេកវិទ្យាជណ្តើរយន្តក្នុងផ្ទះទាំង 3 […]
ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺ គឺជាជណ្ដើរយន្តក្នុងផ្ទះដែលមានទំហំតូចសមរម្យ ហើយផ្លាស់ទីដោយប្រើម៉ូទ័រ វីសស្ពឺ និងដ្រាយណាត់ (drive nut)។ សម្រាប់វីឡា ផ្ទះបុរី គ្លីនិក និងអគារតូចៗនៅកម្ពុជា ប្រភេទជណ្ដើរយន្តនេះត្រូវបានជ្រើសរើសច្រើន ព្រោះវាអាចដំណើរការបានដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីន ហើយអាចប្រើបាតរណ្តៅរ៉ាក់ ឬជម្រាលបាន អាស្រ័យលើម៉ូឌែល និងស្ថានភាពទីតាំងជាក់ស្តែង។ សម្រាប់ម្ចាស់ផ្ទះជាច្រើននៅកម្ពុជា ជណ្ដើរយន្តប្រភេទនេះគឺជាជម្រើសដែលសាកសមសម្រាប់បន្ថែមក្នុងការប្រើប្រាស់រវាងជាន់ឱ្យមានសុវត្ថិភាពជាងមុន ដោយមិនចាំបាច់កែប្រែសំណង់ធំៗ។ TL;DR ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺដោយប្រើម៉ូទ័រ វីសដែក និងដ្រាយណាត់ ដើម្បីផ្លាស់ទីទូជណ្តើរយន្តឲ្យឡើងចុះ។ ជណ្តើរយន្តនេះពិតជាពេញនិយមសម្រាប់ផ្ទះ ព្រោះជាទូទៅវាត្រូវការការងារសំណង់តិចជាងប្រព័ន្ធជណ្ដើរយន្តបែបប្រពៃណីជាច្រើន។ ជណ្តើរយន្តនេះអាចដំឡើងបានដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីន ហើយម៉ូឌែលខ្លះអាចប្រើរណ្តៅរាក់ ឬជម្រាលបាន។ ទោះជាយ៉ាងណា ម៉ូឌែលដែលត្រឹមត្រូវនៅតែអាស្រ័យលើទំហំ កម្ពស់ធ្វើដំណើរ ចំនួនជាន់ ទិសបើកទ្វារ អ្នកប្រើប្រាស់ និងស្ថានភាពទីតាំង។ ការចុះពិនិត្យទីតាំងគឺជាជំហានដំបូងដែលមានសុវត្ថិភាពបំផុត មុនពេលជ្រើសរើសជណ្ដើរយន្តចុងក្រោយ។ តើជណ្ដើរយន្តប្រព័ន្ធវីសស្ពឺជាអ្វី? ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺ គឺជាប្រព័ន្ធជណ្ដើរយន្តដែលប្រើវីសដែក ដ្រាយណាត់ និងម៉ូទ័រអគ្គិសនី ដើម្បីផ្លាស់ទូជណ្តើរយន្តក្នុងឡើងចុះ។ នៅពេលម៉ូទ័រដំណើរការ ប្រព័ន្ធវីសស្ពឺនឹងធ្វើឱ្យដ្រាយណាត់ផ្លាស់ទី។ ចលនានៃទាំងអស់នេះនឹងធ្វើឲ្យជណ្ដើរយន្តធ្វើដំណើរឡើងចុះបាន។ បច្ចេកវិទ្យានេះត្រូវបានប្រើជាញឹកញាប់សម្រាប់ជណ្ដើរយន្តក្នុងផ្ទះ ព្រោះវាមានទំហំតូចសមរម្យ មានសុវត្ថិភាព ហើយមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនឡើយ។ ជណ្ដើរយន្តប្រភេទនេះត្រូវបានប្រើជាញឹកញាប់នៅក្នុងផ្ទះឯកជន វីឡា […]
តម្លៃជណ្តើរយន្តសម្រាប់គេហដ្ឋានរបស់ Cibes នៅកម្ពុជា ជាទូទៅចាប់ផ្តើមប្រហែល 37,700 ដុល្លារ សម្រាប់ជណ្តើរយន្ត 3 ជាន់ ហើយអាចលើសពី 95,300 ដុល្លារ សម្រាប់គម្រោងដែលមានទំហំធំ ឬមានលក្ខខណ្ឌស្មុគស្មាញ។ តម្លៃចុងក្រោយអាស្រ័យលើម៉ូដែល ចំនួនជាន់ ទំហំជណ្តើរយន្ត កម្ពស់ធ្វើដំណើរ ទីតាំងដំឡើង ជម្រើសរចនា និងស្ថានភាពទីតាំង។ TL;DR តម្លៃជណ្តើរយន្តសម្រាប់ផ្ទះ Cibes នៅកម្ពុជា ចាប់ផ្តើមប្រហែល 37,700 ដុល្លារ សម្រាប់ 3 ជាន់ ដោយផ្អែកលើតម្លៃយោងដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅខែកញ្ញា ឆ្នាំ 2025។ តម្លៃយោងរួមបញ្ចូលពន្ធអាករ ថ្លៃនាំចូល ការដឹកជញ្ជូន ការដំឡើង ការធ្វើតេស្ត ការដាក់ឱ្យដំណើរការ ការប្រគល់ជូនអតិថិជន និងគ្រោងកញ្ចក់នាំចូលដែលផ្គត់ផ្គង់ជាមួយកញ្ចប់ជណ្តើរយន្ត។ តម្លៃចុងក្រោយអាស្រ័យលើម៉ូដែលរបស់ Cibes ចំនួនជាន់ ទំហំជណ្តើរយន្ត កម្ពស់ធ្វើដំណើរ ស្ថានភាពទីតាំង ទីតាំងដំឡើង និងការងាររៀបចំទីតាំងដែលត្រូវការ។ ជណ្តើរយន្តក្នុងផ្ទះ Cibes គឺជាជណ្តើរយន្តប្រព័ន្ធវីសស្ពឺដែលនាំចូលទាំងស្រុង សម្រាប់ផ្ទះឯកជន វីឡា […]
ជណ្តើរយន្តក្នុងផ្ទះមិនមានរណ្តៅជ្រៅ គឺជាជណ្តើរយន្តសម្រាប់លំនៅដ្ឋានដែលត្រូវបានរចនាឡើងឲ្យដំណើរការបានជាមួយបាតរណ្តៅទាប ឬមិនចាំបាច់មានរណ្តៅតែម្តង។ នេះធ្វើឲ្យការដំឡើងកាន់តែងាយស្រួលសម្រាប់ផ្ទះមានដែលស្រាប់ ឬគម្រោងជួសជុលកែលម្អផ្ទះ។ ដំណោះស្រាយនេះជួយកាត់បន្ថយការកែប្រែរចនាសម្ព័ន្ធរបស់អគារ ខណៈពេលដែលផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងការធ្វើដំណើរឡើងចុះប្រចាំថ្ងៃបានកាន់តែប្រសើរ។ TL;DR ការណែនាំនេះបានពន្យល់ថា តើអ្វីជាជណ្តើរយន្តក្នុងផ្ទះដែលមិនចាំបាច់មានរណ្តៅ, មកមើលពីរបៀបដំណើរការរបស់វា និងតើសម្រាប់តម្លៃប្រហែលប៉ុន្មាន វាជួយឲ្យម្ចាស់ផ្ទះជ្រើសរើសដំណោះស្រាយជណ្តើរយន្តដែលសមស្រប សម្រាប់ផ្ទះដែលមិនអាចរៀបចំរណ្តៅជ្រៅដូចជណ្តើរយន្តយោងដោយខ្សែកាបបាន។ ចំណុចសំខាន់ៗរួមមាន៖ តើជណ្តើរយន្តក្នុងផ្ទះមិនមានរណ្តៅជ្រៅជាអ្វី? ជណ្តើរយន្តផ្ទះមិនមានរណ្តៅជ្រៅ គឺជាជណ្តើរយន្តសម្រាប់លំនៅដ្ឋានដែលត្រូវបានរចនាឡើងឲ្យដំណើរការបានដោយត្រូវការបាតរណ្តៅទាប ឬមិនចាំបាច់មានរណ្តៅតែម្តង។ វាក៏អាចហៅថាជណ្តើរយន្តគ្មានរណ្តៅ (no-pit home lift), ជណ្តើរយន្តដែលមានបាតរណ្តៅទាប (shallow-pit elevator) ឬ ជណ្តើរយន្តក្នុងផ្ទះដែលមិនត្រូវការរណ្តៅ (home elevator without a pit) ផងដែរ។ ជណ្តើរយន្តយោងដោយខ្សែកាបជាទូទៅត្រូវការរណ្តៅជ្រៅនៅផ្នែកខាងក្រោមទូរនៃជណ្តើរយន្ត។ ទំហំនេះត្រូវបានប្រើសម្រាប់ buffers និងគ្រឿងបច្ចេកទេសផ្សេងៗ។ ចំណែកឯជណ្តើរយន្តដែលមានបាតរណ្តៅទាប ប្រើការរចនាប្រព័ន្ធលើកខុសគ្នា ដូច្នេះវាអាចដំឡើងលើជាន់ដែលមានស្រាប់ ឬត្រូវការត្រឹមការរណ្តៅរាក់ប៉ុណ្ណោះ។ ជណ្តើរយន្តប្រភេទនេះមានប្រយោជន៍ខ្លាំងនៅពេលផ្ទះមិនបានរៀបចំគ្រោងបេតុងជណ្តើរយន្តតាំងពីដំបូង។ ក្នុងគម្រោងជួសជុលផ្ទះជាច្រើន ការជីកកាត់ជាន់អាចប៉ះពាល់ដល់គ្រឹះរបស់ផ្ទះ ប្រព័ន្ធការពារជ្រាបទឹក ជាន់ក្រោមដី ចំណតរថយន្ត ឬខ្សែបណ្តាញក្រោមដីផ្សេងៗ។ ជណ្តើរយន្តក្នុងផ្ទះមិនចាំបាច់មានរណ្តៅអាចជួយកាត់បន្ថយហានិភ័យទាំងនេះបាន។ សម្រាប់ម្ចាស់ផ្ទះនៅកម្ពុជា នេះជាមូលហេតុសំខាន់មួយក្នុងការជ្រើសរើសជណ្តើរយន្តដែលមានបាតរណ្តៅរាប។ ផ្ទះល្វែង […]
TL;DR ការដំឡើងជណ្តើរយន្តក្នុងផ្ទះដែលសាងសង់រួច ជាទូទៅអាចមានតម្លៃប្រហែល USD 15,000 ដល់ USD 40,000 ឡើងទៅ អាស្រ័យទៅលើប្រភេទជណ្តើរយន្ត ចំនួនជាន់ ទំហំ ការងារសំណង់ ការតុបតែង និងលក្ខខណ្ឌនៃទីតាំងដំឡើង។ សម្រាប់ម្ចាស់ផ្ទះជាច្រើន ថវិកានាំការចំណាយសរុបមិនមែនមានតែតម្លៃជណ្តើរយន្តទេ ប៉ុន្តែរួមមាន ៥ចំណុចសំខាន់ៗ គឺឧបករណ៍ ការដំឡើង ការរៀបចំទីតាំង ការងារតុបតែង និងតម្លៃប្រើប្រាស់រយៈពេលវែង ដូចជា តម្លៃអគ្គិសនី និងតម្លៃនៃការថែទាំ។ តម្លៃជណ្តើរយន្តជាក់ស្តែងពិតជាសំខាន់ ប៉ុន្តែតម្លៃដែលត្រូវមើលឱ្យបានជាក់លាក់ គឺតម្លៃសរុបក្រោយដំឡើងរួច។ តើគួរជ្រើសរើសជណ្តើរយន្តសម្រាប់ផ្ទះដែលសាងសង់រួចយ៉ាងដូចម្តេច? ម្ចាស់ផ្ទះភាគច្រើនចាប់ផ្តើមគិតពីការដំឡើងជណ្តើរយន្តក្នុងផ្ទះ ដើម្បីបង្កើនផាសុកភាព ភាពងាយស្រួលក្នុងការរស់នៅ និងការរៀបចំសម្រាប់អនាគត។ ជណ្តើរជើងអាចក្លាយជាការលំបាកបន្តិចម្តងៗ ជាពិសេសសម្រាប់មនុស្សចាស់ កុមារ ឬអ្នកដែលត្រូវដឹកទំនិញ ឬឥវ៉ាន់ផ្សេងៗទៅជាន់នីមួយៗ។ សម្រាប់ផ្ទះដែលសាងសង់រួច ការជ្រើសរើសជណ្តើរយន្តមិនមែនគិតតែពីម៉ូឌែលជណ្តើរយន្តប៉ុណ្ណោះទេ។ ម្ចាស់ផ្ទះគួរពិចារណាលើចំណុចទាំងនេះផងដែរ៖ ជណ្តើរយន្តក្នុងផ្ទះដែលជ្រើសរើសបានល្អ គួរតែធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែងាយស្រួលដោយមិនបង្កើតការងារសំណង់ច្រើនពេក។ ហើយគួរតែសមល្អជាមួយផ្ទះ ប្រើប្រាស់បានយូរ និងស្របតាមរបៀបរស់នៅប្រចាំថ្ងៃរបស់គ្រួសារ។ សម្រាប់ផ្ទះជាច្រើននៅកម្ពុជា ជាពិសេសវីឡា ផ្ទះល្វែង និងផ្ទះអាជីវកម្ម ជម្រើសល្អភាគច្រើនគឺជណ្តើរយន្តដែលអាចកាត់បន្ថយការងារសំណង់បាន ខណៈដែលនៅតែបំពេញតម្រូវការផ្នែកសុវត្ថិភាព ផាសុកភាព […]





