KH

ប្លុក - 28/01/2026

ជណ្ដើរយន្តកញ្ចក់សម្រាប់ផ្ទះនៅកម្ពុជា (២០២៦): តម្លៃ, ស្តង់ដារសុវត្ថិភាព EN 81-41 និងស្តង់ដារកញ្ចក់ EN 12150 ពី Cibes

Table of Contents

ស្វែងយល់អំពីប្រភេទជណ្តើរយន្ត, តម្លៃ, ដំណើរការតម្លើង, មុខងារសុវត្ថិភាព និងដំណោះស្រាយចម្បងសម្រាប់លំនៅដ្ឋានពី Cibes។

Table of Contents

តើអ្វីទៅជាជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋាន?

ជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋាន គឺជាការរួមបញ្ចូលគ្នារវាងឧបករណ៏សម្រាប់ការធ្វើដំណើរឡើងលើប្រកបដោយភាពងាយស្រួល ភ្ជាប់ជាមួយការរចនាដ៏ប្រណិត ដែលផ្តល់នូវសុវត្ថិភាព តម្លាភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរសម្រាប់ការរស់នៅបែបទំនើប។

ខុសពីជណ្តើរយន្តបិទជិតបែបបុរាណ ជណ្តើរយន្តកញ្ចក់អាចឱ្យពន្លឺចាំងចូលពេញអ័ក្សជណ្តើរយន្ត និងផ្តល់នូវសោភ័ណភាពដ៏ទាក់ទាញនៅក្នុងផ្ទះ។

ការរចនានេះស័ក្តិសមបំផុតសម្រាប់៖

  • វីឡា និងគេហដ្ឋានប្រណីតៗ
  • ផ្ទះល្វែង និងគេហដ្ធានដែលមានច្រើនជាន់
  • ទីតាំងតូច, ចន្លោះកណ្តាលជណ្តើរជើង ឬកន្លែងដែលមានពន្លឺធម្មជាតិតិចតួច
glass-lift-for-home-1
ជណ្តើរយន្តកញ្ចក់ទំនើបជួយអោយសោភ័ណភាពស្ថាបត្យកម្មកាន់តែរស់រវើក

ការប្រៀបធៀបប្រភេទជណ្តើរយន្តកញ្ចក់ និងបច្ចេកវិទ្យាសំខាន់ៗ

ជណ្តើរយន្តកញ្ចក់សម្រាប់លំនៅដ្ឋានមានច្រើនប្រភេទ ទៅតាមបច្ចេកវិទ្យាម៉ូទ័រជណ្តើរយន្តខុសៗគ្នា។ ប្រភេទនីមួយៗផ្តល់នូវគុណសម្បត្តិផ្សេងៗគ្នា អាស្រ័យលើទីតាំង ថវិកា និងការរំពឹងទុកលើប្រសិទ្ធភាពនៃការប្រើប្រាស់។

ខាងក្រោមនេះគឺជាការប្រៀបធៀបផ្នែកបច្ចេកទេសនៃបច្ចេកវិទ្យាជណ្តើរយន្តកញ្ចក់ដែលគេនិយមប្រើប្រាស់បំផុតនៅក្នុងគេហដ្ឋាន៖

ជណ្តើរយន្តប្រើប្រព័ន្ធវីស្ពឺជណ្ដើរយន្តខ្សែកាប ខ្សែពានជណ្ដើរយន្តប្រើដោយប្រព័ន្ធបូម (ប្រេង)
ប្រភពផលិតនាំចូលពេញលេញនាំចូលពេញលេញនាំចូលពេញលេញ
ចំនួនជាន់អតិបរមារហូតដល់ 8 ជាន់រហូតដល់ 10 ជាន់ (សម្រាប់ផ្ទះ)រហូតដល់ 6 ជាន់
ល្បឿនអតិបរមា0.15 – 0.25 ម៉ែត្រ/វិនាទី0.3 – 0.6 ម៉ែត្រ/វិនាទី0.3 ម៉ែត្រ/វិនាទី
ចំនួនចំណត (Stops)8106
កម្ពស់ធ្វើដំណើរអតិបរមា20m30m18m
ជម្រៅរណ្តៅ0-50mm600-1500mm150-180mm
កម្ពស់ជាន់2050mm2400-2600mm2400-2600mm
ប្រព័ន្ធភ្លើង1 ហ្វា ឬ 3ហ្វា3ហ្វា1 ហ្វា ឬ 3ហ្វា
កម្លាំងម៉ូទ័រ1.5-2.4kW3-5.5kW3-5.5kW

ទោះបីជាតារាងខាងលើបានបង្ហាញពីភាពខុសគ្នាខ្លាំងផ្នែកបច្ចេកទេសក៏ដោយ ប៉ុន្តែប្រសិទ្ធភាពនៃការប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែងនៃប្រទេសកម្ពុជា ក៏មានសារៈសំខាន់ដូចគ្នាដែរ។ បច្ចេកវិទ្យាជណ្តើរយន្តប្រព័ន្ធវីសស្ពឺ (Screw-driven) ដំណើរការដោយមិនចាំបាច់ប្រើប្រាស់ការបូមប្រេង ឬប្រព័ន្ធខ្សែកាបដ៏ស្មុគស្មាញឡើយ ដែលផ្តល់ការបារម្មណ៏ទោះត្រូវតម្លើងនៅទីតាំងដែលមានអាកាសធាតុក្តៅឡើយ។

ហេតុអ្វីម្ចាស់ផ្ទះជ្រើសរើសជណ្ដើរយន្តកញ្ចក់សម្រាប់ជីវិតរស់នៅសម័យថ្មី?

ភាពស្រស់ស្អាត និងពន្លីធម្មជាតិ

អត្ថប្រយោជន៍ដ៏លេចធ្លោមួយរបស់ជណ្ដើរយន្តកញ្ចក់សម្រាប់ផ្ទះ គឺជាការមើលឃើញរូបរាង និងសោភ៏ណ្ឌភាពរបស់ជណ្តើរ។

  • ផ្ទាំងកញ្ចក់ថ្លា អាចឱ្យពន្លឺធម្មជាតិឆ្លងកាត់បានពេញលេញ
  • បង្កើតអារម្មណ៍ដ៏ល្អ និងជួយកាត់បន្ថយអារម្មណ៍តានតឹងមិនដូចទៅនឹងជណ្ដើរយន្តបិទជិត
  • ក្លាយជាចំណុចលេចធ្លោក្នុងការរចនាស្ថាបត្យកម្មរបស់គេហដ្ឋាន មិនមែនគ្រាន់តែជាឧបករណ៍យន្តប្រើប្រាស់ធម្មតានោះទេ
  • ផ្តល់ភាពលេចធ្លោដល់ការរចនាផ្ទះបែបទំនើប Minimalist និងប្រណិត
glass-lift-for-home-2
ជណ្តើរយន្តកញ្ចក់បែបប៉ាណូរ៉ាម៉ា (Panoramic) ដែលផ្តល់នូវកញ្ចក់ជុំវិញ 360 ដឺក្រេយ៉ាងពេញលេញ។

ជណ្តើរយន្តកញ្ចក់នៅចន្លោះជណ្តើរយន្ត នឹងផ្តល់ភាពស៊ីសង្វាក់គ្នាដោយល្អឥតខ្ចោះទៅក្នុងចន្លោះកណ្តាលជណ្តើរជើង ចន្លោះពិដាននៃអគារ ឬទីតាំងណាមួយនៃផ្ទះ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏វិសេសវិស័យសម្រាប់គេហដ្ឋានបែបសម័យថ្មី។

គុណតម្លៃគេហដ្ឋានកាន់តែខ្ពស់

ជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋាន ត្រូវបានចាត់ទុកថាជាមុខងារដ៏ប្រណីត និងមានតម្លៃខ្ពស់នៅក្នុងអចលនទ្រព្យលំនៅឋាន៖

  • លើកកម្ពស់គុណភាពស្ថាបត្យកម្មសរុបនៃផ្ទះទាំងមូល
  • បង្កើនតម្លៃលក់បន្ត និងភាពទាក់ទាញនៅក្នុងទីផ្សារអចលនទ្រព្យ
  • ទាក់ទាញយ៉ាងខ្លាំងដល់អ្នកទិញដែលស្វែងរកការរស់នៅបែបសម័យថ្មី និងភាពងាយស្រួលក្នុងការធ្វើដំណើរ
  • បង្ហាញពីការរៀបចំផែនការរយៈពេលវែង និងស្តង់ដារខ្ពស់នៃការសាងសង់

នៅក្នុងទីផ្សារជាច្រើន ជណ្តើរយន្តកញ្ចក់សម្រាប់លំនៅឋានត្រូវបានគេចាត់ទុកថាជាការវិនិយោគសម្រាប់អនាគត (Future-ready investment) មិនមែនត្រឹមតែជាគ្រឿងតុបតែងបន្ថែមដើម្បីបង្កើនភាពស៊ីវិល័យ។

ការបង្កើនភាពងាយស្រួលសម្រាប់មនុស្សគ្រប់វ័យ

ជណ្តើរយន្តកញ្ចក់ក្នុងផ្ទះត្រូវបានរចនាឡើងដើម្បីបម្រើទៅដល់តម្រូវការសមាជិកគ្រួសារគ្រប់វ័យ៖

  • ជួយឱ្យការធ្វើដំណើរប្រចាំថ្ងៃកាន់តែងាយស្រួលសម្រាប់មនុស្សចាស់
  • ជួយសម្រួលដល់អ្នកដែលមានបញ្ហាសុខភាព ឬរបួសបណ្តោះអាសន្ន
  • កាន់តែមានសុវត្ថិភាព និងងាយស្រួលសម្រាប់កុមារ និងក្រុមគ្រួសារ

ការដាក់ជណ្តើរយន្តក្នុងផ្ទះ ធានាបានថាគេហដ្ឋានរបស់អ្នកនៅតែជាកន្លែងដែលផ្តល់ផាសុកភាព និងអាចប្រើប្រាស់បានពេញលេញសម្រាប់គ្រប់វ័យទាំងអស់។

សុវត្ថិភាព តម្លាភាព និងភាពស្ងប់ចិត្ត

ផ្ទុយពីការព្រួយបារម្ភទូទៅ ជណ្តើរយន្តកញ្ចក់ត្រូវបានផលិតឡើងជាមួយនឹងស្តង់ដារសុវត្ថិភាពកម្រិតខ្ពស់។ អ្នកផ្គត់ផ្គង់ជណ្តើរយន្តដែលមានកេរ្តិ៍ឈ្មោះ តែងតែគោរពតាមវិញ្ញាបនបត្រសម្ភារៈ និងបទបញ្ជាសុវត្ថិភាពអន្តរជាតិ ដែលជាកត្តាចាំបាច់សម្រាប់ធានាបាននូវប្រសិទ្ធភាពយូរអង្វែង និងផ្តល់ទំនុកចិត្តជូនទៅអ្នកប្រើប្រាស់។ ឧទាហរណ៍ Cibes ប្រើប្រាស់កញ្ចក់សុវត្ថិភាពប្រភេទ EN 12150 (Toughened Safety Glass) និងរចនាជណ្តើរយន្តប្រភេទ Platform សម្រាប់លំនៅឋានស្របតាមបទបញ្ជាសុវត្ថិភាព EN 81-41 ដែលឆ្លុះបញ្ចាំងពីការតាំងចិត្តខ្ពស់លើសុវត្ថិភាពដែលម្ចាស់ផ្ទះគួរទទួលបាន។

  • កញ្ចក់ឡាមីណេត ឬកញ្ចក់ធន់នឹងការប៉ះទង្គិច (Tempered Safety Glass)៖ ធានាបាននូវភាពរឹងមាំ និងភាពជាប់ធន់បានយូរ។
  • កញ្ចក់ការពារកាំរស្មី UV៖ ជួយកាត់បន្ថយកម្ដៅ និងការពារការខូចខាតសម្ភារៈពីពន្លឺព្រះអាទិត្យ នៅក្នុងអាកាសធាតុតំបន់ត្រូពិកនៃប្រទេសកម្ពុជា។
  • តម្លាភាពជួយឱ្យមានអារម្មណ៍សុវត្ថិភាព៖ អ្នកប្រើប្រាស់អាចមើលឃើញទិដ្ឋភាពខាងក្រៅ ដែលជួយកាត់បន្ថយភាពភ័យខ្លាច និងអារម្មណ៍ថប់ដង្ហើមក្នុងពេលធ្វើដំណើរ។
  • ងាយស្រួលក្នុងការមើលពីខាងក្រៅ៖ សមាជិកគ្រួសារអាចងាយស្រួលតាមដាន និងមើលគ្នាទៅវិញទៅមកពីខាងក្រៅ ដើម្បីធានាសុវត្ថិភាពបន្ថែម។
  • ប្រព័ន្ធសុវត្ថិភាពរួមបញ្ចូលគ្នា៖ រួមមានសេមុខងារ Light Curtain (Sensors) ការពារការប៉ះទង្គិច, ប្រព័ន្ធបញ្ឈប់បន្ទាន់ និងមុខងារចាក់សោសុវត្ថិភាពសម្រាប់កុមារ។
  • បង្កើនទំនុកចិត្ត៖ ជួយបង្កើនភាពជឿជាក់ ជាពិសេសសម្រាប់អ្នកដែលប្រើប្រាស់ជណ្តើរយន្តក្នុងផ្ទះជាលើកដំបូង។
glass-lift-for-home-3
ជណ្ដើរយន្តកញ្ចក់ដែលផលិតដោយកញ្ចក់ដែលផ្តល់សុវត្ថិភាពខ្ពស់។

ការសន្សំសំចៃទំហំ និងភាពបត់បែនក្នុងការរចនា

ជណ្ដើរយន្តកញ្ចក់សម្រាប់លំនៅដ្ឋានសម័យទំនើប ត្រូវបានរចនាឡើងដើម្បី សម្របខ្លួនទៅនឹងប្លង់ផ្ទះ និងការរៀបចំទីតាំងផ្សេងៗបានយ៉ាងងាយស្រួល។

  • ប្រើកន្លែងតិចជាងជណ្ដើរយន្តបិទជិត
  • អាចតម្លើងចន្លោះជណ្តើរជើង ឬទីតាំងណាមួយនៃផ្ទះ
  • សាកសមទាំងគម្រោងសំណង់ថ្មី និងសម្រាប់សំណងរួច
  • អាចកំណត់ទីតាំងបានល្អអាចបត់បែន ដោយមិនចាំបាច់កែប្រែរចនាសម្ព័ន្ធច្រើន

ហេតុនេះហើយ បានជាជណ្ដើរយន្តកញ្ចក់សម្រាប់ផ្ទះជាជម្រើសដ៏ល្អសម្រាប់ផ្ទះក្នុងទីក្រុងដែលមានកន្លែងកំណត់។

តើជណ្ដើរយន្តកញ្ចក់សមស្របសម្រាប់ផ្ទះអ្នកឬទេ?

ជណ្ដើរយន្តកញ្ចក់សម្រាប់លំនៅដ្ឋាន សមស្របសម្រាប់ម្ចាស់ផ្ទះដែល៖

  • ផ្តល់អាទិភាពលើការរចនា និងភាពបើកចំហផ្នែកស្ថាបត្យកម្ម
  • ចង់បង្កើនការប្រើប្រាស់ពន្លឺធម្មជាតិ
  • មើលជណ្ដើរយន្តជាផ្នែកមួយនៃ Interior Design

វាអាចមិនសមស្របសម្រាប់អ្នកដែលផ្តោតលើ៖

  • ការប្រើប្រាស់ជារួម
  • តម្លៃដំបូងទាបបំផុត
  • ការថែទាំតិចតួចបែវអប្បបរមា

ក្រៅពីចំណង់ចំណូលចិត្តផ្នែករចនា បច្ចេកវិទ្យាជណ្ដើរយន្តក៏មានតួនាទីសំខាន់ក្នុងការកំណត់ថា ជណ្ដើរយន្តកញ្ចក់សមស្របសម្រាប់ផ្ទះអ្នកឬអត់។ តារាងខាងក្រោមបង្ហាញការប្រៀបធៀបបច្ចេកវិទ្យាជណ្ដើរយន្តដែលប្រើប្រាស់ជាទូទៅ សម្រាប់លំនៅដ្ឋាន។

សមស្របសម្រាប់បន្ទប់ម៉ាស៊ីនរណ្តៅអត្ថប្រយោជន៏គុណវិបត្តិ
ជណ្តើរយន្តប្រើ
ប្រព័ន្ធវីស្ពឺ
វីឡា, ផ្ទះជួរជាប់គ្នា,ផ្ទះទំហំតូច, ផ្ទះកែគនឡើងវិញមិនមានមិនមានសន្សំកន្លែង, ដំឡើងលឿន (ប្រហែល 1 សប្ដាហ៍), ស្ងាត់, ប្រើភ្លើងតិច, ថែទាំតិចតម្លៃដំបូងខ្ពស់ជាង
Hydraulicផ្ទះសំណង់ថ្មីដែលមានកន្លែងរៀបចំរួចត្រូវការត្រូវការតម្លៃសមរម្យដំឡើងស្មុគស្មាញ, មានហានិភ័យប្រេងជ្រាប, ថែទាំច្រើន
ជណ្តើរយន្តខ្សែ
កាប ខ្សែពាន
ការិយាល័យ, សណ្ឋាគារត្រូវការត្រូវការកម្លាំងលើកខ្លាំងត្រូវការរចនាសម្ព័ន្ធច្រើន, តម្លៃខ្ពស់, មិនសមស្របសម្រាប់ផ្ទះ

តម្លៃជណ្ដើរយន្តសម្រាប់ផ្ទះនៅកម្ពុជា (មគ្គុទេសក៍ឆ្នាំ ២០២៥)

តារាងខាងក្រោមបង្ហាញពីតម្លៃប៉ាន់ស្មាននៃជណ្ដើរយន្តសម្រាប់ផ្ទះនៅកម្ពុជា ដោយផ្អែកលើការរៀបចំស្តង់ដារដែលត្រូវបានប្រើប្រាស់ជាទូទៅក្នុងលំនៅដ្ឋាន។

ប្រភេទជណ្ដើរយន្តតម្លៃចាប់ផ្តើមចំនួនទ្វាកំណត់សម្គាល់
ជណ្តើរយន្តប្រើប្រព័ន្ធវីស្ពឺ
ជណ្ដើរយ
30,000 – 40,000 USD2សន្សំកន្លែង មិនត្រូវការបន្ទប់ម៉ាស៊ីន ឬ រណ្តៅជ្រៅ សាកសមសម្រាប់ផ្ទះមានស្រាប់ Penthouse និងវីឡា
ជណ្តើរយន្តខ្សែកាប ខ្សែពាន18,000 – 25,000 USD2ដំណើរការរលូន អាចប្រើប្រាស់បានខ្ពស់ ត្រូវការរណ្តៅជ្រៅ និងមានបន្ទប់ម៉ាស៊ីន
ជណ្ដើរយន្តប្រើដោយប្រព័ន្ធ
បូម (ប្រេង)
15,000 – 20,000 USD2ដំណើរការរលូន ត្រូវការកន្លែងដាក់ប្រេង Hydraulic នៅជាន់ផ្ទាល់ដី និងការថែទាំប្រេងជាប្រចាំ
ចំណាំ៖ តារាងតម្លៃខាងលើគឺសម្រាប់ជាអំណះអំណាងគោលតែប៉ុណ្ណោះ។ Cibes Lift Cambodia ផ្គត់ផ្គង់ និងតម្លើងតែជណ្ដើរយន្ត Screw-driven ដែលនាំចូលទាំងស្រុងពី Cibes ប៉ុណ្ណោះ។ យើងមិនផ្គតផ្គង់ជណ្ដើរយន្ត Traction ឬ Hydraulic ទេ។

ដំណើរការតម្លើងជណ្ដើរយន្តកញ្ចក់សម្រាប់លំនៅដ្ឋាន

ដំណើរការតម្លើងជណ្ដើរយន្តកញ្ចក់សម្រាប់ផ្ទះ អាចខុសគ្នាទៅតាមរចនាសម្ព័ន្ធ បច្ចេកវិទ្យា និងម៉ាកជណ្តើរយន្ត។ ប្រព័ន្ធដំណើរការផ្សេងៗដូចជា Hydraulic, Traction ឬ Screw-driven ត្រូវការការរៀបចំទីតាំង និងរយៈពេលតម្លើងខុសៗគ្នា។

ខាងក្រោមនេះជាគំរូដំណើរការតម្លើងជណ្ដើរយន្តកញ្ចក់ Screw-driven របស់ Cibes ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់លំនៅដ្ឋាន និងត្រូវបានជ្រើសរើសយ៉ាងទូលំទូលាយសម្រាប់ផ្ទះឯកជន ដោយសារតែការតម្លើងលឿន និងមិនត្រូវការការសំណង់ស្មុគស្មាញ។

កាលវិភាគតម្លើងស្តង់ដាររបស់ Cibes Glass Home Lift

ថ្ងៃទី 1: ដឹកជញ្ជូន និងរៀបចំទីតាំង

  • ដឹកជញ្ជូនផ្នែកជណ្ដើរយន្តទៅកាន់ទីតាំងគម្រោង
  • ការរៀបចំតម្លើងចាប់ផ្តើមពីជាន់ក្រោមគេបង្អស់ឡើងទៅលើ

ថ្ងៃទី 2: រៀបចំបាតនិងតម្លើងដែករ៉ៃ

  • រៀបចំមូលដ្ឋានបាត (បើត្រូវការ)
  • តម្លើងដែករ៉ៃ ដើម្បីធានានូវស្ថិរភាព មិនមានការយោងចុះឡើង

ថ្ងៃទី 3: តម្លើងម៉ូទ័រ

  • តម្លើងម៉ូទ័រ និងផ្នែកម៉ាស៊ីនសំខាន់ៗ
  • តម្លើងមុខងារសុវត្ថិភាពទៅតាមដំណាក់កាល

ថ្ងៃទី 4: តម្លើងវីសស្ពឺ

  • តម្លើងប្រព័ន្ធវីសស្ពឺដែលជាប្រព័ន្ធមួយដ៏សំខាន់
  • កំណត់តុល្យភាពឲ្យបានត្រង់ល្អសម្រាប់ដំណើរការរលូន

ថ្ងៃទី 5–6: រៀបចំផ្នែកអគ្គិសនី និងការតម្លើងគ្រោង

  • បញ្ចប់ការតភ្ជាប់ប្រព័ន្ធអគ្គិសនី និង ទូបញ្ជារ
  • តម្លើងគ្រោងកញ្ចក់និងឧបករណ៏សង្គ្រោះ
  • សាកល្បងតេស្តលើកដំបូង

ថ្ងៃទី 7–8: តម្លើងទ្វារ និងពិដានប្រអប់កាប៊ីន (Cabin)

  • តម្លើងទ្វារជណ្ដើរយន្តគ្រប់ជាន់
  • តម្លើងពិដានកាប៊ីន (Cabin) និងប្រព័ន្ធភ្លើង

ថ្ងៃទី 9–10: បញ្ចប់ផ្នែកខាងក្នុង និងត្រួតពិនិត្យសុវត្ថិភាព

  • បញ្ចប់ការតុបតែងខាងក្នុងកាប៊ីន (Cabin)
  • ធ្វើតេស្ត និងត្រួតពិនិត្យជាមួយក្រុមការងារ

ថ្ងៃទី 11–12: ការបញ្ចប់ចុងក្រោយ និងប្រគល់អោយប្រើប្រាស់

  • តម្លើងផ្ទាំងគ្រោង តុបតែង និងទូបញ្ជារ
  • ពិនិត្យចុងក្រោយ, សម្អាត និងប្រគល់ជូនម្ចាស់ផ្ទះ
Play

តើអ្វីដែលធ្វើឲ្យជណ្ដើរយន្តកញ្ចក់ Cibes លេចធ្លោក្នុងការរចនាលំនៅដ្ឋាន?

Cibes គឺជាម៉ាកជួរមុខលំដាប់ពិភពលោកក្នុងវិស័យជណ្ដើរយន្តសម្រាប់ផ្ទះ ដែលត្រូវបានទទួលស្គាល់ចំពោះការរចនាបែប Scandinavian វិស្វកម្មរឹងមាំ និងបច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់។ ជណ្ដើរយន្តកញ្ចក់ Cibes ទាំងអស់

ត្រូវបានផលិតដោយប្រើកញ្ចក់សុវត្ថិភាពប្រភេទ Toughened ដែលបានបញ្ជាក់ស្តង់ដារ EN 12150 មានភាពរឹងមាំខ្ពស់ ទប់ទល់នឹងការប៉ះទង្គិច និងមានអាយុកាលប្រើប្រាស់យូរអង្វែង សមស្របសម្រាប់លំនៅដ្ឋាន។

ជាមួយនឹងការអនុលោមតាមស្តង់ដារសុវត្ថិភាព EN 81-41 សម្រាប់ Residential Platform Lifts, ជណ្ដើរយន្តកញ្ចក់របស់ Cibesដោះស្រាយដោយ រួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងសោភ័ណភាពប្រណិត សុវត្ថិភាពដែលបានបញ្ជាក់ និងប្រតិបត្តិការដែលមានភាពជឿជាក់ ធ្វើឲ្យវាក្លាយជាជម្រើសដែលម្ចាស់ផ្ទះសម័យទំនើបអាចទុកចិត្តបាន ក្នុងការផ្តល់ភាពងាយស្រួល សុវត្ថិភាព និងសេចក្តីសុខចិត្តក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

Cibes Uno

Cibes Uno គឺជាជម្រើសដែលមានភាពបត់បែន និងទំហំតូច សាកសមសម្រាប់ផ្ទះដែលចង់បានតុល្យភាពរវាងភាពសាមញ្ញ និងគុណភាព។ ការរចនាដែលមានភាពទាន់សម័យ និងតូចស្អាត អាចបញ្ចូលទៅក្នុងលំហតូចៗបានយ៉ាងងាយស្រួល ខណៈដែលផ្ទាំងកញ្ចក់ថ្លា នៅតែអាចជួយបង្កើនពន្លឺធម្មជាតិ និងបង្កើតអារម្មណ៍បើកចំហនៅក្នុងផ្ទះ។

Glass-lift-for-home-4
ជណ្ដើរយន្តផ្ទះ Cibes Uno ដែលមានការរចនាទំហំតូច និងសន្សំសំចៃកន្លែង។
Glass-lift-for-home-5
ជណ្ដើរយន្ត Cibes Uno ដែលបំពាក់ដោយប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់។

Cibes Classic

Cibes Classic គឺជាម៉ូដែលដែលផ្តល់នូវសោភ័ណភាពដ៏សមញ្ញដែលទោះប្រើប្រាស់យូរក៏នៅតែល្អស្អាត និងប្រសិទ្ធភាពដែលបានបញ្ជាក់យ៉ាងល្អ។ ជាមួយជម្រើសកញ្ចក់ផ្នែកខ្លះ (Partially Glazed) និងការតុបតែងដែលអាចកែតម្រូវតាមចំណង់ចំណូលចិត្តបាន វាសាកសមទាំងសម្រាប់ផ្ទះ ដែលសាងសង់រួច និងមានអាយុកាលយូរ និងផ្ទះដែលទំនើប។ ជម្រើសនេះល្អឥតខ្ចោះសម្រាប់ម្ចាស់ផ្ទះដែលចង់បានទាំងភាពប្រណិត និងតម្លៃសមរម្យ។

Glass-lift-for-home-6
ជណ្ដើរយន្តផ្ទះ Cibes Classic ដែលមានការរចនាបែប Scandinavian ដ៏យូរអង្វែង និងទាន់សម័យ។

Cibes Voyager V70

ម៉ូដែល V70 សាកសមយ៉ាងល្អសម្រាប់ផ្ទះដែលមានគ្រោងជណ្ដើរយន្តរួចជាស្រេច។ វាត្រូវបានរចនាឡើងដើម្បីឱ្យដំណើរការយ៉ាងរលូន មានភាពស្ងាត់ និងមានស្ថិរភាព ជួយបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ រូបរាងបែប Panoramic ទំនើប ក៏ជួយលើកកម្ពស់សោភ័ណភាព និងបន្ថែមតម្លៃដល់បរិយាកាសរស់នៅក្នុងផ្ទះផងដែរ។

Glass-lift-for-home-7
Cibes Voyager V70 សាកសមសម្រាប់ផ្ទះដែលមានគ្រោងជណ្ដើរយន្តរួច។
Glass-lift-for-home-8
Cibes Voyager V70 ជួយបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងផ្ទះ។

Cibes Voyager V80

Cibes Voyager V80 មានទំហំសាច់ជិះធំ មានជម្រើសរចនាជាច្រើន ធ្វើឲ្យវាក្លាយជាជម្រើសលេចធ្លោសម្រាប់គម្រោងលំនៅដ្ឋានសម័យទំនើប។ ការប្រើប្រាស់កញ្ចក់យ៉ាងសមស្រប និងសម្ភារៈគុណភាពខ្ពស់ ផ្តល់ទាំងភាពប្រណិត និងភាពល្អឥតខ្ជោះក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

Glass-lift-for-home-9
Cibes Voyager V80 ធានាបាននូវបទពិសោធន៍ធ្វើដំណើរដែលរលូន និងមានភាពផាសុខភាពខ្ពស់
Glass-lift-for-home-10
ជណ្ដើរយន្តផ្ទះ Cibes អាចតម្លើងបានដោយមិនចាំបាច់មានរណ្តៅឬបន្ទប់ម៉ាស៊ីន។

Cibes Voyager V90

Cibes Voyager V90 គឺជាម៉ូដែលមានកម្រិតខ្ពស់សម្រាប់លំនៅដ្ឋាន ដែលរួមបញ្ចូលបទពិសោធន៍កញ្ចក់ Panoramic ដ៏ទាក់ទាញ ជាមួយភាពផាសុខភាព និងបច្ចេកវិទ្យាកម្រិតខ្ពស់។ វាសាកសមយ៉ាងល្អសម្រាប់ផ្ទះប្រណិត ដែលផ្តល់អាទិភាពលើការរចនាលេចធ្លោ និងការប្រើប្រាស់ដែលមានស្ថិរភាពក្នុងរយៈពេលវែង។

Glass-lift-for-home-11
Cibes Voyager V90 ជណ្ដើរយន្តផ្ទះកម្រិតប្រណិត ដែលរចនាឡើងជាពិសេសសម្រាប់លំនៅដ្ឋានប្រណិត។
Glass-lift-for-home-12
Cibes Voyager V90 ដែលមានជម្រើសដ៏ល្អ ហើយអាចប្ដូររចនាលើផ្ទាំងម៉ូតខាងក្រោយជាច្រើនទៅតាមតម្រូវការអតិថិជន។

Antera

Antera គឺជាជណ្ដើរយន្តកញ្ចក់បច្ចេកវិទ្យាទំនើបរបស់ Cibes ដែលរចនាឡើងសម្រាប់ផ្ទះដែលត្រូវការការបង្ហាញស្ថាបត្យកម្មបែបលេចធ្លោ និងមានសោភ័ណ្ឌភាពខ្ពស់។ អ្វីដែលធ្វើឲ្យ Antera ខុសប្លែកពីម៉ូដែលផ្សេងៗ គឺការរួមបញ្ចូលគ្នារវាងការរចនាដែលអាចកែតម្រូវការទៅតាមចំណង់ចំណូលចិត្ត និងបច្ចេកវិទ្យាជណ្ដើរយន្តសម្រាប់ផ្ទះកម្រិតខ្ពស់។

រចនាសម្ព័ន្ធគ្រោងកញ្ចក់ និងរចនាម៉ូតពីខាងក្រៅ និងការតុបតែងដែលមានភាពប្រណិត ធ្វើឲ្យ Antera មិនមែនគ្រាន់តែជាមធ្យោបាយក្នុងការធ្វើដំណើរឡើងចុះទេ ប៉ុន្តែជាភាពប្រណិតមួយ ដែលជួយលើកកម្ពស់គុណភាពជីវិត និងបទពិសោធន៍រស់នៅប្រចាំថ្ងៃ។

Glass-lift-for-home-13
Antera ផ្តល់ជម្រើសកែប្រែរចនាបែបប្រណិត សម្រាប់ Interior ផ្ទះលំដាប់ Luxury។
Glass-lift-for-home-14
Antera ក្លាយជាការរចនាចម្បងនៅក្នុងផ្ទះសម័យទំនើប។

សេចក្តីសន្និដ្ឋាន៖ លើកកម្ពស់ផ្ទះសម័យទំនើបដោយជណ្ដើរយន្តកញ្ចក់

ជណ្ដើរយន្តកញ្ចក់សម្រាប់ផ្ទះ មិនមែនគ្រាន់តែជាដំណោះស្រាយសម្រាប់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែជាការលើកកម្ពស់ផ្នែកស្ថាបត្យកម្ម ដែលនាំមកនូវ ភាពប្រណិត និងតម្លៃរយៈពេលវែងសម្រាប់លំនៅដ្ឋានសម័យទំនើប។ ចាប់ពីការយល់ដឹងអំពីបច្ចេកវិទ្យាជណ្ដើរយន្តផ្សេងៗ ការពិចារណាតម្លៃ រហូតដល់ការសិក្សាអំពីដំណើរការតម្លើង និងជម្រើសផលិតផលកម្រិតប្រណិត ម្ចាស់ផ្ទះអាចធ្វើការសម្រេចចិត្តបានយ៉ាងច្បាស់លាស់ ស្របតាមរបៀបរស់នៅ និងគោលដៅរចនារបស់ខ្លួន។

ជាមួយវិស្វកម្មបែប Scandinavian បច្ចេកវិទ្យា Screw-driven និងប្រភេទម៉ូដែលជណ្ដើរយន្តកញ្ចក់ជាច្រើន Cibes ផ្តល់ដំណោះស្រាយដែលមានភាពជឿជាក់ និងសាកសមសម្រាប់លំនៅដ្ឋាន។ ដោយមានការពិគ្រោះយោបល់ និងការតម្លើងដោយជាងជំនាញពីខាង Cibes Cambodia ម្ចាស់ផ្ទះអាចវិនិយោគលើជណ្ដើរយន្តកញ្ចក់បានយ៉ាងមានទំនុកចិត្ត ដើម្បីបង្កើនភាពផាសុខភាព សុវត្ថិភាព និងគុណភាពជីវិតប្រចាំថ្ងៃក្នុងរយៈពេលវែង។

តើជណ្ដើរយន្តកញ្ចក់សមស្របសម្រាប់ផ្ទះអ្នកឬទេ?

Cibes Cambodia អាចជួយអ្នកសិក្សាទីតាំងការរចនា និងថវិកា មុនពេលដំឡើង។

សំណួរញឹកញាប់ (FAQs)


  • www.cibescambodia.com
  • Hotline: 011 837183
  • Showroom: Near Chipmong Mega Mall, House 261, Commercial Street, Phnom Penh, Cambodia
(0)
(0 review)
ផ្កាយ 5
0%
ផ្កាយ 4
0%
ផ្កាយ 3
0%
ផ្កាយ 2
0%
ផ្កាយ 1
0%
មតិយោបល់ណាមួយអំពី ជណ្ដើរយន្តកញ្ចក់សម្រាប់ផ្ទះនៅកម្ពុជា (២០២៦): តម្លៃ, ស្តង់ដារសុវត្ថិភាព EN 81-41 និងស្តង់ដារកញ្ចក់ EN 12150 ពី Cibes

បច្ចុប្បន្នមិនមានការវាយតម្លៃសម្រាប់ផលិតផលនេះទេ!

ព័ត៌មានចុងក្រោយ

ប្លុក & ព័ត៌មាន

ព័ត៌មាន - 04/06/2026
តម្លៃជណ្តើរយន្តសម្រាប់ផ្ទះ Cibes នៅកម្ពុជា ឆ្នាំ 2026

តម្លៃជណ្តើរយន្តសម្រាប់គេហដ្ឋានរបស់ Cibes នៅកម្ពុជា ជាទូទៅចាប់ផ្តើមប្រហែល 37,700 ដុល្លារ សម្រាប់ជណ្តើរយន្ត 3 ជាន់ ហើយអាចលើសពី 95,300 ដុល្លារ សម្រាប់គម្រោងដែលមានទំហំធំ ឬមានលក្ខខណ្ឌស្មុគស្មាញ។ តម្លៃចុងក្រោយអាស្រ័យលើម៉ូដែល ចំនួនជាន់ ទំហំជណ្តើរយន្ត កម្ពស់ធ្វើដំណើរ ទីតាំងដំឡើង ជម្រើសរចនា និងស្ថានភាពទីតាំង។ TL;DR តម្លៃជណ្តើរយន្តសម្រាប់ផ្ទះ Cibes នៅកម្ពុជា ចាប់ផ្តើមប្រហែល 37,700 ដុល្លារ សម្រាប់ 3 ជាន់ ដោយផ្អែកលើតម្លៃយោងដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅខែកញ្ញា ឆ្នាំ 2025។ តម្លៃយោងរួមបញ្ចូលពន្ធអាករ ថ្លៃនាំចូល ការដឹកជញ្ជូន ការដំឡើង ការធ្វើតេស្ត ការដាក់ឱ្យដំណើរការ ការប្រគល់ជូនអតិថិជន និងគ្រោងកញ្ចក់នាំចូលដែលផ្គត់ផ្គង់ជាមួយកញ្ចប់ជណ្តើរយន្ត។ តម្លៃចុងក្រោយអាស្រ័យលើម៉ូដែលរបស់ Cibes ចំនួនជាន់ ទំហំជណ្តើរយន្ត កម្ពស់ធ្វើដំណើរ ស្ថានភាពទីតាំង ទីតាំងដំឡើង និងការងាររៀបចំទីតាំងដែលត្រូវការ។ ជណ្តើរយន្តក្នុងផ្ទះ Cibes គឺជាជណ្តើរយន្តប្រព័ន្ធវីសស្ពឺដែលនាំចូលទាំងស្រុង សម្រាប់ផ្ទះឯកជន វីឡា […]

ព័ត៌មាន - 26/05/2026
ជណ្តើរយន្តក្នុងផ្ទះគ្មានរណ្តៅនៅកម្ពុជា

ជណ្តើរយន្តក្នុងផ្ទះមិនមានរណ្តៅជ្រៅ គឺជាជណ្តើរយន្តសម្រាប់លំនៅដ្ឋានដែលត្រូវបានរចនាឡើងឲ្យដំណើរការបានជាមួយបាតរណ្តៅទាប ឬមិនចាំបាច់មានរណ្តៅតែម្តង។ នេះធ្វើឲ្យការដំឡើងកាន់តែងាយស្រួលសម្រាប់ផ្ទះមានដែលស្រាប់ ឬគម្រោងជួសជុលកែលម្អផ្ទះ។ ដំណោះស្រាយនេះជួយកាត់បន្ថយការកែប្រែរចនាសម្ព័ន្ធរបស់អគារ ខណៈពេលដែលផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងការធ្វើដំណើរឡើងចុះប្រចាំថ្ងៃបានកាន់តែប្រសើរ។ TL;DR ការណែនាំនេះបានពន្យល់ថា តើអ្វីជាជណ្តើរយន្តក្នុងផ្ទះដែលមិនចាំបាច់មានរណ្តៅ, មកមើលពីរបៀបដំណើរការរបស់វា និងតើសម្រាប់តម្លៃប្រហែលប៉ុន្មាន វាជួយឲ្យម្ចាស់ផ្ទះជ្រើសរើសដំណោះស្រាយជណ្តើរយន្តដែលសមស្រប សម្រាប់ផ្ទះដែលមិនអាចរៀបចំរណ្តៅជ្រៅដូចជណ្តើរយន្តយោងដោយខ្សែកាបបាន។ ចំណុចសំខាន់ៗរួមមាន៖  តើជណ្តើរយន្តក្នុងផ្ទះមិនមានរណ្តៅជ្រៅជាអ្វី? ជណ្តើរយន្តផ្ទះមិនមានរណ្តៅជ្រៅ គឺជាជណ្តើរយន្តសម្រាប់លំនៅដ្ឋានដែលត្រូវបានរចនាឡើងឲ្យដំណើរការបានដោយត្រូវការបាតរណ្តៅទាប ឬមិនចាំបាច់មានរណ្តៅតែម្តង។ វាក៏អាចហៅថាជណ្តើរយន្តគ្មានរណ្តៅ​ (no-pit home lift), ជណ្តើរយន្តដែលមានបាតរណ្តៅទាប (shallow-pit elevator) ឬ ជណ្តើរយន្តក្នុងផ្ទះដែលមិនត្រូវការរណ្តៅ (home elevator without a pit) ផងដែរ។ ជណ្តើរយន្តយោងដោយខ្សែកាបជាទូទៅត្រូវការរណ្តៅជ្រៅនៅផ្នែកខាងក្រោមទូរនៃជណ្តើរយន្ត។ ទំហំនេះត្រូវបានប្រើសម្រាប់ buffers និងគ្រឿងបច្ចេកទេសផ្សេងៗ។ ចំណែកឯជណ្តើរយន្តដែលមានបាតរណ្តៅទាប ប្រើការរចនាប្រព័ន្ធលើកខុសគ្នា ដូច្នេះវាអាចដំឡើងលើជាន់ដែលមានស្រាប់ ឬត្រូវការត្រឹមការរណ្តៅរាក់ប៉ុណ្ណោះ។ ជណ្តើរយន្តប្រភេទនេះមានប្រយោជន៍ខ្លាំងនៅពេលផ្ទះមិនបានរៀបចំគ្រោងបេតុងជណ្តើរយន្តតាំងពីដំបូង។ ក្នុងគម្រោងជួសជុលផ្ទះជាច្រើន ការជីកកាត់ជាន់អាចប៉ះពាល់ដល់គ្រឹះរបស់ផ្ទះ ប្រព័ន្ធការពារជ្រាបទឹក ជាន់ក្រោមដី ចំណតរថយន្ត ឬខ្សែបណ្តាញក្រោមដីផ្សេងៗ។ ជណ្តើរយន្តក្នុងផ្ទះមិនចាំបាច់មានរណ្តៅអាចជួយកាត់បន្ថយហានិភ័យទាំងនេះបាន។ សម្រាប់ម្ចាស់ផ្ទះនៅកម្ពុជា នេះជាមូលហេតុសំខាន់មួយក្នុងការជ្រើសរើសជណ្តើរយន្តដែលមានបាតរណ្តៅរាប។ ផ្ទះល្វែង […]

ព័ត៌មាន - 19/05/2026
តម្លៃនៃការបន្ថែមជណ្តើរយន្តក្នុងផ្ទះមានស្រាប់

TL;DR ការដំឡើងជណ្តើរយន្តក្នុងផ្ទះដែលសាងសង់រួច ជាទូទៅអាចមានតម្លៃប្រហែល USD 15,000 ដល់ USD 40,000 ឡើងទៅ អាស្រ័យទៅលើប្រភេទជណ្តើរយន្ត ចំនួនជាន់ ទំហំ ការងារសំណង់ ការតុបតែង និងលក្ខខណ្ឌនៃទីតាំងដំឡើង។ សម្រាប់ម្ចាស់ផ្ទះជាច្រើន ថវិកានាំការចំណាយសរុបមិនមែនមានតែតម្លៃជណ្តើរយន្តទេ ប៉ុន្តែរួមមាន ៥ចំណុចសំខាន់ៗ គឺឧបករណ៍ ការដំឡើង ការរៀបចំទីតាំង ការងារតុបតែង និងតម្លៃប្រើប្រាស់រយៈពេលវែង ដូចជា តម្លៃអគ្គិសនី និងតម្លៃនៃការថែទាំ។ តម្លៃជណ្តើរយន្តជាក់ស្តែងពិតជាសំខាន់ ប៉ុន្តែតម្លៃដែលត្រូវមើលឱ្យបានជាក់លាក់ គឺតម្លៃសរុបក្រោយដំឡើងរួច។ តើគួរជ្រើសរើសជណ្តើរយន្តសម្រាប់ផ្ទះដែលសាងសង់រួចយ៉ាងដូចម្តេច? ម្ចាស់ផ្ទះភាគច្រើនចាប់ផ្តើមគិតពីការដំឡើងជណ្តើរយន្តក្នុងផ្ទះ ដើម្បីបង្កើនផាសុកភាព ភាពងាយស្រួលក្នុងការរស់នៅ និងការរៀបចំសម្រាប់អនាគត។ ជណ្តើរជើងអាចក្លាយជាការលំបាកបន្តិចម្តងៗ ជាពិសេសសម្រាប់មនុស្សចាស់ កុមារ ឬអ្នកដែលត្រូវដឹកទំនិញ ឬឥវ៉ាន់ផ្សេងៗទៅជាន់នីមួយៗ។ សម្រាប់ផ្ទះដែលសាងសង់រួច ការជ្រើសរើសជណ្តើរយន្តមិនមែនគិតតែពីម៉ូឌែលជណ្តើរយន្តប៉ុណ្ណោះទេ។ ម្ចាស់ផ្ទះគួរពិចារណាលើចំណុចទាំងនេះផងដែរ៖ ជណ្តើរយន្តក្នុងផ្ទះដែលជ្រើសរើសបានល្អ គួរតែធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែងាយស្រួលដោយមិនបង្កើតការងារសំណង់ច្រើនពេក។ ហើយគួរតែសមល្អជាមួយផ្ទះ ប្រើប្រាស់បានយូរ និងស្របតាមរបៀបរស់នៅប្រចាំថ្ងៃរបស់គ្រួសារ។ សម្រាប់ផ្ទះជាច្រើននៅកម្ពុជា ជាពិសេសវីឡា ផ្ទះល្វែង និងផ្ទះអាជីវកម្ម ជម្រើសល្អភាគច្រើនគឺជណ្តើរយន្តដែលអាចកាត់បន្ថយការងារសំណង់បាន ខណៈដែលនៅតែបំពេញតម្រូវការផ្នែកសុវត្ថិភាព ផាសុកភាព […]

ព័ត៌មាន - 20/04/2026
Cibes Lift Cambodia ចូលជាសមាជិកផ្លូវការរបស់ EuroCham

TL;DRCibes Lift Cambodia បានក្លាយជាសមាជិកផ្លូវការរបស់ EuroCham Cambodia នេះគឺជាជំហានសំខាន់មួយសម្រាប់ក្រុមហ៊ុន ក្នុងការពង្រឹងវត្តមានរបស់ខ្លួននៅលើទីផ្សារកម្ពុជា និងបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហគមន៍អាជីវកម្មអឺរ៉ុប និងក្នុងស្រុក។ សមាជិកភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Cibes ចំពោះគុណភាពសុវត្ថិភាព ភាពងាយស្រួលក្នុងការប្រើប្រាស់ និងការរីកចម្រើនរយៈពេលវែងនៅកម្ពុជា។ វាក៏បង្កើតឱកាសថ្មីៗក្នុងការតភ្ជាប់ជាមួយអ្នកអភិវឌ្ឍន៍ អ្នករចនា ស្ថាបត្យករ អ្នកដឹកនាំអាជីវកម្ម និងដៃគូក្នុងវិស័យ ដែលផ្តល់តម្លៃដល់ស្តង់ដារអន្តរជាតិ និងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ តើ EuroCham Cambodia គឺជាអ្វី? EUROCHAM CAMBODIA គឺជាសភាពាណិជ្ជកម្មដ៏សំខាន់មួយនៅកម្ពុជា ដែលប្រមូលផ្តុំអាជីវកម្មអឺរ៉ុប និងដៃគូដែលកំពុងមានសកម្មភាពនៅក្នុងប្រទេស។ Eurocham Cambodia គាំទ្រដល់ក្រុមហ៊ុនតាមរយៈការបង្កើតបណ្ដាញទំនាក់ទំនង ការបញ្ចេញមតិ ការពិភាក្សាផ្នែកទីផ្សារ និងសកម្មភាពអភិវឌ្ឍន៍អាជីវកម្ម។ ការក្លាយជាសមាជិករបស់ EuroCham ផ្តល់ឱ្យសមាជិកនូវឱកាសចូលរួមក្នុងសហគមន៍វិជ្ជាជីវៈធំទូលាយជាងមុន។ វាអាចបង្កើតឲ្យមានភាពទូលំទូលាយក្នុងការផ្លាស់ប្តូរយោបល់សម្រាប់អាជីវកម្ម កសាងភាពជាដៃគូ និងរួមចំណែកលើកកម្ពស់ស្តង់ដារក្នុងវិស័យផ្សេងៗ។ សម្រាប់ Cibes Lift Cambodia ការចូលជាសមាជិក EuroCham មានន័យថាក្លាយជាផ្នែកមួយនៃបណ្ដាញដែលផ្តល់តម្លៃដល់ការជឿទុកចិត្ត ភាពវិជ្ជាជីវៈ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ទាំងនេះជាតម្លៃដែលស្របគ្នាជាមួយទិសដៅរបស់ក្រុមហ៊ុននៅកម្ពុជា។ ហេតុអ្វីបានជានេះជាជំហានដ៏សំខាន់សម្រាប់ Cibes […]

ព័ត៌មាន - 08/04/2026
អ្នកស្រីពៅ កញ្ញា – ប្រធានគ្រប់គ្រង

អ្នកនិពន្ធ៖ ពៅ កញ្ញាតួនាទី៖ ប្រធានគ្រប់គ្រងប្រចាំប្រទេស នៃ Cibes Lift Cambodia សេចក្តីណែនាំ អ្នកស្រី ពៅ កញ្ញា បច្ចុប្បន្នជាប្រធានគ្រប់គ្រងប្រចាំប្រទេសនៅ Cibes Lift Cambodia។ អ្នកស្រីបានចូលរួមជាមួយក្រុមហ៊ុនក្នុងឆ្នាំ 2022 និងមានបទពិសោធន៍ក្នុងផ្នែកលក់ ការគ្រប់គ្រងអតិថិជន និងការអភិវឌ្ឍអាជីវកម្ម។ អ្នកស្រីមានតួនាទីសំខាន់ក្នុងការគាំទ្រការរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជា តាមរយៈការដឹកនាំការទំនាក់ទំនងជាមួយអតិថិជន ការអភិវឌ្ឍឱកាសអាជីវកម្ម និងការសហការជិតស្និទ្ធជាមួយក្រុមការងារផ្ទៃក្នុង ដើម្បីផ្តល់ដំណោះស្រាយលីហ្វដែលសមស្របសម្រាប់គម្រោងជាច្រើនប្រភេទ។  ការអប់រំ  អ្នកស្រី ពៅ កញ្ញា បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Limkokwing University of Creative Technology ដោយសិក្សាលើផ្នែក Business and Innovation។ មូលដ្ឋានចំណេះដឹងផ្នែកសិក្សានេះ គាំទ្រដល់ការងាររបស់អ្នកស្រីក្នុងផ្នែកលក់ ការគ្រប់គ្រងទំនាក់ទំនងអតិថិជន និងការអភិវឌ្ឍអាជីវកម្មនៅ Cibes Lift Cambodia ដោយជួយឱ្យអ្នកស្រីអាចភ្ជាប់យុទ្ធសាស្ត្រអាជីវកម្មជាមួយនឹងការអនុវត្តជាក់ស្តែងសម្រាប់ការរីកចម្រើនក្នុងទីផ្សារ។  ជំនាញ និងបទពិសោធន៍  ក្នុងអំឡុងពេលបម្រើការងារនៅ Cibes Lift Cambodia អ្នកស្រីបានចូលរួមដោយផ្ទាល់ក្នុងការងារដូចជា៖  English below: Introduction  Mrs. Pov Kahna is currently the Country Manager at Cibes Lift Cambodia. She joined the company in 2022 […]

តើអ្នកមានសំណួរដែរទេ?
យើងចង់ជួយ។