KH

ប្លុក - Date posted: 19/05/2026 - Date updated: 25/06/2026

Author: Kahna Pov

តម្លៃនៃការបន្ថែមជណ្តើរយន្តក្នុងផ្ទះមានស្រាប់

TL;DR

ការដំឡើងជណ្តើរយន្តក្នុងផ្ទះដែលសាងសង់រួច ជាទូទៅអាចមានតម្លៃប្រហែល USD 15,000 ដល់ USD 40,000 ឡើងទៅ អាស្រ័យទៅលើប្រភេទជណ្តើរយន្ត ចំនួនជាន់ ទំហំ ការងារសំណង់ ការតុបតែង និងលក្ខខណ្ឌនៃទីតាំងដំឡើង។ សម្រាប់ម្ចាស់ផ្ទះជាច្រើន ថវិកានាំការចំណាយសរុបមិនមែនមានតែតម្លៃជណ្តើរយន្តទេ ប៉ុន្តែរួមមាន ៥ចំណុចសំខាន់ៗ គឺឧបករណ៍ ការដំឡើង ការរៀបចំទីតាំង ការងារតុបតែង និងតម្លៃប្រើប្រាស់រយៈពេលវែង ដូចជា តម្លៃអគ្គិសនី និងតម្លៃនៃការថែទាំ។ តម្លៃជណ្តើរយន្តជាក់ស្តែងពិតជាសំខាន់ ប៉ុន្តែតម្លៃដែលត្រូវមើលឱ្យបានជាក់លាក់ គឺតម្លៃសរុបក្រោយដំឡើងរួច។

តើគួរជ្រើសរើសជណ្តើរយន្តសម្រាប់ផ្ទះដែលសាងសង់រួចយ៉ាងដូចម្តេច?

ម្ចាស់ផ្ទះភាគច្រើនចាប់ផ្តើមគិតពីការដំឡើងជណ្តើរយន្តក្នុងផ្ទះ ដើម្បីបង្កើនផាសុកភាព ភាពងាយស្រួលក្នុងការរស់នៅ និងការរៀបចំសម្រាប់អនាគត។ ជណ្តើរជើងអាចក្លាយជាការលំបាកបន្តិចម្តងៗ ជាពិសេសសម្រាប់មនុស្សចាស់ កុមារ ឬអ្នកដែលត្រូវដឹកទំនិញ ឬឥវ៉ាន់ផ្សេងៗទៅជាន់នីមួយៗ។

សម្រាប់ផ្ទះដែលសាងសង់រួច ការជ្រើសរើសជណ្តើរយន្តមិនមែនគិតតែពីម៉ូឌែលជណ្តើរយន្តប៉ុណ្ណោះទេ។ ម្ចាស់ផ្ទះគួរពិចារណាលើចំណុចទាំងនេះផងដែរ៖

  • ទំហំកន្លែងដែលអាចដំឡើងបាន
  • ចំនួនជាន់
  • ជម្រៅរណ្តៅ ឬតម្រូវការជម្រាលនៃជណ្តើរយន្ត
  • កម្ពស់ពិដាន
  • ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី
  • មុខងារសុវត្ថិភាព
  • រយៈពេលដំឡើង
  • ផលប៉ះពាល់ទៅលើរចនាសម្ព័ន្ធផ្ទះ
  • ការរចនាផ្នែកខាងក្នុង និងការតុបតែង
  • សេវាកម្មក្រោយពេលលក់នៅកម្ពុជា

ជណ្តើរយន្តក្នុងផ្ទះដែលជ្រើសរើសបានល្អ គួរតែធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែងាយស្រួលដោយមិនបង្កើតការងារសំណង់ច្រើនពេក។ ហើយគួរតែសមល្អជាមួយផ្ទះ ប្រើប្រាស់បានយូរ និងស្របតាមរបៀបរស់នៅប្រចាំថ្ងៃរបស់គ្រួសារ។

សម្រាប់ផ្ទះជាច្រើននៅកម្ពុជា ជាពិសេសវីឡា ផ្ទះល្វែង និងផ្ទះអាជីវកម្ម ជម្រើសល្អភាគច្រើនគឺជណ្តើរយន្តដែលអាចកាត់បន្ថយការងារសំណង់បាន ខណៈដែលនៅតែបំពេញតម្រូវការផ្នែកសុវត្ថិភាព ផាសុកភាព និងរចនាបទបានល្អ។

រូបភាពមុន និងក្រោយនៃការកែប្រែតំបន់ជណ្តើរជើង ដោយបន្ថែមជណ្តើរយន្តក្នុងផ្ទះដែលស្ថិតនៅ Borey Mean Chey Resident.
រូបភាពមុន និងក្រោយនៃការកែប្រែតំបន់ជណ្តើរជើង ដោយបន្ថែមជណ្តើរយន្តក្នុងផ្ទះដែលស្ថិតនៅ Borey Mean Chey Resident.

តើការដំឡើងជណ្តើរយន្តក្នុងផ្ទះដែលសាងសង់រួចមានតម្លៃប៉ុន្មាន?

សម្រាប់គម្រោងផ្ទះដែលរស់នៅប្រចាំថ្ងៃជាច្រើន ការដំឡើងជណ្តើរយន្តក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាអាចមានតម្លៃប្រហែល USD 15,000 ដល់ USD 40,000ឡើងទៅ អាស្រ័យលើប្រភេទជណ្តើរយន្ត ចំនួនជាន់ លក្ខខណ្ឌទីតាំង និងការងារតុបតែងផ្សេងៗ។

តម្លៃខាងក្រោមគឺជាការប៉ាន់ស្មានសម្រាប់ការរៀបចំថវិកាប៉ុណ្ណោះ។ តម្លៃពិតនៅកម្ពុជា អាចប្រែប្រួលទៅតាមការចុះពិនិត្យទីតាំង ម៉ូឌែលជណ្តើរយន្ត ចំនួនជាន់ លក្ខខណ្ឌនៃការនាំចូល ការចូលដំណើរការទីតាំង ការងារសំណង់ ភាពរួចរាល់នៃប្រព័ន្ធអគ្គិសនី ការងារតុបតែង និងតម្រូវការដំឡើង។ ដើម្បីទទួលបានសម្រង់តម្លៃត្រឹមត្រូវ Cibes Lift Cambodia គួរចុះពិនិត្យប្លង់ផ្ទះជាមុនសិន។

តារាងនៃការប៉ាន់ស្មាន

បច្ចេកវិទ្យាជណ្តើរយន្តការរៀបចំទូទៅតម្លៃប៉ាន់ស្មាន
ជណ្តើរយន្តប្រព័ន្ធវីសស្ពឺរណ្តៅទាប ឬមិនចាំបាច់មានរណ្តៅ មិនត្រូវការបន្ទប់ម៉ាស៊ីន សមសម្រាប់ផ្ទះដែលសាងសង់រួចប្រហែល USD 30,000 ឡើងទៅ
ជណ្តើរយន្តប្រព័ន្ធបូមប្រេងជាទូទៅត្រូវការកន្លែងបច្ចេកទេស និងការរៀបចំសំណង់បន្ថែមប្រហែល USD 15,000 ឡើងទៅ
ជណ្តើរយន្តយោងដោយខ្សែកាបជាញឹកញាប់ត្រូវការរណ្តៅជ្រៅ គ្រោងបេតុង និងបន្ទប់ម៉ាស៊ីន ឬកន្លែងបច្ចេកទេសផ្សេងៗប្រហែល USD 18,000 ឡើងទៅ

ចំណាំ៖ តម្លៃខាងលើគឺសម្រាប់យោងប៉ុណ្ណោះ។

សម្រាប់ផ្ទះដែលសាងសង់រួច តម្លៃឧបករណ៍ទាបបំផុតមិនប្រាកដថាជាតម្លៃគម្រោងសរុបទាបបំផុតនោះទេ។ ប្រព័ន្ធជណ្តើរយន្តមួយដែលត្រូវការការងារសំណង់ច្រើន អាចធ្វើឱ្យថវិកាសរុបកើនឡើងតាមរយៈការកាត់ជាន់ ការសង់គ្រោង ការការពារទឹក ការងារអគ្គិសនី និងការតុបតែងផងដែរ។

ដូច្នេះ ម្ចាស់ផ្ទះនៅកម្ពុជាគួរសួរសំណួរសំខាន់មួយថា៖ តើតម្លៃដំឡើងសរុបរួមបញ្ចូលអ្វីខ្លះ?

តើតម្លៃនៃការដំឡើងជណ្តើរយន្តសរុបរួមបញ្ចូលអ្វីខ្លះ?

តម្លៃដំឡើងជណ្តើរយន្តសរុប គឺជាចំនួនថវិកាសរុបដែលត្រូវការដើម្បីឱ្យជណ្តើរយន្តអាចប្រើប្រាស់បានប្រចាំថ្ងៃដោយសុវត្ថិភាព វាមិនមែនគ្រាន់តែជាតម្លៃទូជណ្តើរយន្តតែ ឬប្រព័ន្ធដំណើរការជណ្តើរយន្តប៉ុណ្ណោះទេ។

ចំណុចនៃការចំណាយតើអ្វីដែលជាត្រូវរួមបញ្ចូល?
ឧបករណ៍ជណ្តើរយន្តទូរជណ្តើរយន្ត ប្រព័ន្ធដំណើរការទ្វារ ប៊ូតុងបញ្ជា ឧបករណ៍សុវត្ថិភាព និងគ្រោងប្រសិនបើមានរួមបញ្ចូល
ការដំឡើងការផ្គុំជណ្តើរយន្ត ការធ្វើតេស្ត ការត្រួតពិនិត្យប្រព័ន្ធ និងការប្រគល់ការងារ
ការងារសំណង់ការកាត់តាមជាន់ ការរៀបចំរណ្តៅ ឬជម្រាល (ramp) ការកែគន់រចនាសម្ព័ន្ធ ការងារគ្រោង ឬជញ្ជាំង ប្រសិនបើត្រូវការ
ការងារអគ្គិសនីការរៀបចំភ្លើង ខ្សែភ្លើង ឧបករណ៍ការពារ និងភាពរួចរាល់សម្រាប់ការតភ្ជាប់
ការងារតុបតែងកម្រាល ជួសជុលជញ្ជាំង លាបពណ៌ គែមតុបតែង ការតុបតែងច្រកចូល និងភាពលម្អិតផ្នែករចនា
ថ្លៃប្រើប្រាស់រយៈពេលវែងការថែទាំប្រចាំ អគ្គិសនី គ្រឿងបន្លាស់ក្រោយផុតធានា និងសេវាកម្មផ្សេងៗ

នៅកម្ពុជាចំណុចនេះសំខាន់ណាស់ ព្រោះផ្ទះដែលសាងសង់រួចជាច្រើន មិនបានរៀបចំសម្រាប់ដំឡើងជណ្តើរយន្តពីដំបូងទេ។ វីឡានៅភ្នំពេញ ផ្ទះល្វែង ឬផ្ទះអាជីវកម្មដែលមានទីតាំងកំណត់ អាចត្រូវការការរៀបចំខុសៗគ្នា។ ផ្ទះពីរដែលមានចំនួនជាន់ដូចគ្នា ក៏អាចមានថ្លៃដំឡើងខុសគ្នាបានដែរ។

តើកត្តាអ្វីខ្លះដែលប៉ះពាល់ដល់តម្លៃដំឡើងជណ្តើរយន្តក្នុងផ្ទះដែលសាងសង់រួច?

តម្លៃសរុបមិនអាស្រ័យតែលើតួនៃជណ្តើរយន្តប៉ុណ្ណោះទេ។ សម្រាប់ផ្ទះដែលសាងសង់រួច មានកត្តាច្រើនដែលអាចប៉ះពាល់ដល់ថវិកាគម្រោង។

បច្ចេកវិទ្យាជណ្តើរយន្ត
តម្លៃភាគច្រើនអាស្រ័យលើបច្ចេកវិទ្យាដែលប្រើ។ ក្នុងករណីជាច្រើន ប្រព័ន្ធវីសស្ពឺ សម័យថ្មីអាចមានតម្លៃខ្ពស់ជាងជណ្តើរយន្តយោងដោយខ្សែកាប។ នេះដោយសារបច្ចេកវិទ្យាថ្មីៗត្រូវបានរចនាឡើងឱ្យងាយស្រួលបញ្ចូលទៅក្នុងផ្ទះរស់នៅ និងមានអត្ថប្រយោជន៍ខុសៗគ្នាលើការដំឡើង និងការប្រើប្រាស់។

ម៉ាក និងប្រភពផលិតផល
ម៉ាកអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះ និងប្រព័ន្ធជណ្តើរយន្តនាំចូលពេញលេញ ជាទូទៅមានតម្លៃខ្ពស់ជាងផលិតផលផលិតក្នុងស្រុក។ កត្តានេះពាក់ព័ន្ធនឹងម៉ាក គ្រឿងបន្លាស់នាំចូល និងស្តង់ដារផលិតផលសរុប។

ចំនួនជាន់ និងកម្ពស់ធ្វើដំណើរ
ជណ្តើរយន្ត ២ ចំណតជាទូទៅមានតម្លៃទាបជាង ៣ ឬ ៤ ចំណត ប៉ុន្តែភាពខុសគ្នានៃតម្លៃមិនមែនតែងតែច្រើនដូចដែលម្ចាស់ផ្ទះគិតទុកទេ។ ថ្លៃចំណាយសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងប្រព័ន្ធជណ្តើរយន្តមូលដ្ឋានផ្ទាល់។

ទំហំជណ្តើរយន្ត
ជណ្តើរយន្តទំហំតូចជាទូទៅមានតម្លៃទាបជាងម៉ូឌែលធំ ដែលរចនាសម្រាប់អ្នកប្រើរទេះរុញ ឬអ្នកដំណើរច្រើននាក់។

ទីតាំងដំឡើង
កន្លែងដំឡើងមានឥទ្ធិពលខ្លាំងលើថវិកាចុងក្រោយ។ តើជណ្តើរយន្តអាចដាក់ក្នុងចន្លោះជណ្តើរជើងបានទេ? តើត្រូវការកាត់តាមជាន់ដែរឬទេ? តើត្រូវការពង្រឹងរចនាសម្ព័ន្ធដែរឬទេ? ព្រោះគ្មានទីតាំងដំឡើងណាមួយដូចគ្នាទាំងស្រុងទេ ចំណុចនេះហើយដែលថ្លៃចំណាយចាប់ផ្តើមខុសគ្នាខ្លាំង។

ការតុបតែង និងជម្រើសរចនា
ការបន្ថែមជម្រើសរចនា និងសម្ភារៈលម្អអាចធ្វើឱ្យតម្លៃចុងក្រោយកើនឡើង។ កញ្ចក់ ទ្វារប្រភេទពិសេស ពណ៌តាមតម្រូវការ ផ្ទៃខាងក្នុង និងប៊ូតុងបញ្ជា សុទ្ធតែបន្ថែមទៅលើថវិកាសរុប។

លក្ខខណ្ឌទីតាំង
ស្ថានភាពទីតាំងអាចប៉ះពាល់ខ្លាំងដល់ថ្លៃដំឡើង។ ការចូលដំណើរការរបស់ក្រុមដំឡើង ភាពរួចរាល់នៃប្រព័ន្ធអគ្គិសនី ការតុបតែងច្រកចូល និងការសម្របសម្រួលជាមួយក្រុមការងារផ្សេងៗ សុទ្ធតែសំខាន់។ ទីតាំងដែលស្អាត និងរៀបចំបានល្អជួយគ្រប់គ្រងថ្លៃចំណាយបានល្អជាងខណៈទីតាំងដែលពិបាកអាចបន្ថែមពេលវេលា កម្លាំងពលកម្ម និងការងារតុបតែងបន្ថែម។

ជណ្តើរយន្តក្នុងផ្ទះបែបកញ្ចក់ ជាមួយផ្ទៃពណ៌ខ្មៅ ដំឡើងនៅក្នុងផ្ទះដែលសាងសង់រួចក្បែរជណ្តើរជើង។
ជណ្តើរយន្តក្នុងផ្ទះបែបកញ្ចក់ ជាមួយផ្ទៃពណ៌ខ្មៅ ដំឡើងនៅក្នុងផ្ទះដែលសាងសង់រួចក្បែរជណ្តើរជើង។

តើប្រភេទជណ្តើរយន្តណាដែលសមសម្រាប់ផ្ទះដែលសាងសង់រួចនៅកម្ពុជា?

ជណ្តើរយន្តដែលសមបំផុតអាស្រ័យលើប្លង់ផ្ទះ ចំនួនជាន់ ទំហំកន្លែងដែលមាន និងបរិមាណការងារសំណង់ដែលម្ចាស់ផ្ទះចង់កាត់បន្ថយ។

សម្រាប់ផ្ទះដែលសាងសង់រួចជាច្រើន ជណ្តើរយន្តក្នុងផ្ទះទំហំបង្រួមដែលមានគ្រោងភ្ជាប់មកជាមួយ អាចជាជម្រើសដែលប្រើបានល្អ។ វាអាចកាត់បន្ថយតម្រូវការសង់គ្រោងបេតុង និងជួយឱ្យការដំឡើងស្អាត ងាយគ្រប់គ្រង និងមានរបៀបរៀបរយជាងមុន។

ជណ្តើរយន្តបូមប្រេង និង ជណ្តើរយន្តយោងដោយខ្សែកាប ក៏អាចប្រើបានក្នុងគម្រោងផ្ទះខ្លះៗ ប៉ុន្តែវាអាចត្រូវការកន្លែងបច្ចេកទេស ការងាររណ្តៅ ឬការរៀបចំគ្រោងបេតុងបន្ថែមអាស្រ័យលើប្រព័ន្ធនីមួយៗ។

មុនពេលជ្រើសរើសជណ្តើរយន្ត ម្ចាស់ផ្ទះគួរសួរថា៖

  • តើជណ្តើរយន្តត្រូវការបន្ទប់ម៉ាស៊ីនទេ?
  • តើត្រូវការរណ្តៅជ្រៅទេ?
  • តើត្រូវការសង់គ្រោងបេតុងទេ?
  • តើអាចសាកសមក្នុងប្លង់ផ្ទះបច្ចុប្បន្នបានទេ?
  • តើការរៀបចំទីតាំងត្រូវការពេលប៉ុន្មាន?
  • តើសម្រង់តម្លៃរួមបញ្ចូលអ្វីខ្លះ?
  • តើអ្នកណាជាអ្នកផ្តល់សេវាកម្មក្នុងស្រុកក្រោយពេលដំឡើង?

សំណួរទាំងនេះជួយឱ្យម្ចាស់ផ្ទះឃើញតម្លៃពិត មិនមែនគ្រាន់តែតម្លៃចាប់ផ្តើមប៉ុណ្ណោះទេ។

ហេតុអ្វីបានជាជណ្តើរយន្តសម្រាប់ផ្ទះ Cibes សមសម្រាប់ផ្ទះដែលសាងសង់រួចជាច្រើននៅកម្ពុជា?

Cibes Lift Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ 2021 និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្លូវការរបស់ Cibes Lift Group នៅកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្ទាល់ Cibes Lift Cambodia ចែកចាយជណ្តើរយន្ត Cibes ពិតប្រាកដពីរោងចក្ររបស់ Cibes ផ្ទាល់ ដែលផ្តល់ឱ្យម្ចាស់ផ្ទះនូវផលិតផលដើម គុណភាពដែលអាចទុកចិត្តបាន និងការគាំទ្រក្នុងស្រុកដោយផ្ទាល់។

Cibes Lift Cambodia មិនមែនគ្រាន់តែជាអ្នកចែកចាយក្នុងស្រុកប៉ុណ្ណោះទែ តែគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្លូវការរបស់ Cibes Lift Group ដែលមានន័យថាអតិថិជនទទួលបានជណ្តើរយន្ត Cibes ពិតប្រាកដ ដែលគាំទ្រដោយការផលិត គុណភាពផលិតផល និងស្តង់ដារបច្ចេកទេសរបស់ម៉ាកផ្ទាល់។

គ្រោងកញ្ចក់ភ្ជាប់មកជាមួយ ដែលបានប្រើប្រាស់កញ្ចក់ tempered laminated
ជណ្តើរយន្ត Cibes ភ្ជាប់មកជាមួយគ្រោងកញ្ចក់ដែលបានប្រើប្រាស់ជាមួយកញ្ចក់ tempered laminated ដូច្នេះម្ចាស់ផ្ទះជាទូទៅមិនចាំបាច់សង់គ្រោងបេតុងដូចប្រព័ន្ធជណ្តើរយន្តយោងខ្សែកាបទេ ហើយវាជួយកាត់បន្ថយការងារសំណង់ បន្ថយរយៈពេលនៃការដំឡើង និងកាត់បន្ថយហានិភ័យនៃថ្លៃសំណង់បន្ថែម ខណៈដែលរូបរាងជណ្តើរយន្តនៅតែស្អាត និងទំនើប។

ប៉ះពាល់តិចទៅលើរចនាសម្ព័ន្ធផ្ទះ
ជណ្តើរយន្ត Cibes ត្រូវបានរចនាឡើងឱ្យដាក់សមក្នុងផ្ទះដែលសាងសង់រួច។ ក្នុងករណីជាច្រើន វាអាចដំឡើងនៅក្នុងចន្លោះជណ្តើរជើង ក្បែរជណ្តើរជើង ឬកន្លែងដែលជាន់នីមួយៗប្រសព្វគ្នា ដោយមិនចាំបាច់កែរចនាសម្ព័ន្ធផ្ទះទាំងមូល។

ជម្រើសរណ្តៅទាប
អាស្រ័យលើលក្ខខណ្ឌទីតាំង រណ្តៅអាចមានចាប់ពី 0 ដល់ 120 mm ឬអាចប្រើជម្រាល (ramp) បានដើម្បីជួយកាត់បន្ថយតម្រូវការជីករណ្តៅ ការងារការពារទឹកជ្រាប និងសំណង់ដែលរំខានបន្ថែមទៀត។

មិនត្រូវការបន្ទប់ម៉ាស៊ីន
ជណ្តើរយន្ត Cibes មិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែកទេ វាជួយសន្សំកន្លែង និងធ្វើឱ្យការដំឡើងសាមញ្ញជាងមុន ជាពិសេសសម្រាប់ផ្ទះដែលសាងសង់រួចហើយមានទំហំកំណត់។

ការដំឡើងលឿនជាងមុន
ការដំឡើងអាចចំណាយពេលប្រហែល 10 ដល់ 15 ថ្ងៃ ដោយសារប្រព័ន្ធនេះត្រូវការការរៀបចំរចនាសម្ព័ន្ធតិចជាងប្រភេទជណ្តើរយន្តប្រពៃណីជាច្រើនដែលមានន័យថា ការរំខានក្នុងអំឡុងពេលកែលម្អ ឬដំឡើងបន្ថែមក្នុងផ្ទះនឹងតិចជាងមុន។

គុណភាពពីរោងចក្រផ្ទាល់
ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្លូវការ Cibes Lift Cambodia ផ្តល់ជណ្តើរយន្ត Cibes ពិតប្រាកដ ដែលផ្គត់ផ្គង់ផ្ទាល់ពីរោងចក្ររបស់ Cibes ធ្វើឱ្យអតិថិជនមានទំនុកចិត្តកាន់តែខ្ពស់លើភាពពិតប្រាកដនៃផលិតផល គុណភាពសំណង់ និងសេវាកម្មក្រោយពេលលក់។ វិធីគ្រប់គ្រងថ្លៃចំណាយឱ្យឆ្លាតវៃ មិនមែនជ្រើសរើសជណ្តើរយន្តដែលថោកបំផុតនោះទេ វាគឺការជ្រើសរើសប្រព័ន្ធជណ្តើរយន្តដែលអាចជួយកាត់បន្ថយថ្លៃផ្សេងទៀតដែលមិនទាន់ឃើញ ដូចជា ការសង់គ្រោងបេតុង ការងាររណ្តៅជ្រៅ ការរៀបចំបន្ទប់ម៉ាស៊ីន ការការពារទឹក និងការតុបតែងបន្ថែម។

តើជណ្តើរយន្តក្នុងផ្ទះ Cibes មានតម្លៃប៉ុន្មាន?

តម្លៃជណ្តើរយន្តក្នុងផ្ទះ Cibes អាស្រ័យលើចំនួនជាន់ ម៉ូឌែល ទំហំ ការតុបតែង និងលក្ខខណ្ឌទីតាំង។ ការគណនាដ៏សាមញ្ញ។​ ជណ្តើរយន្តក្នុងផ្ទះ 3 ដល់ 5 ចំណតអាចមានតម្លៃចាប់ពីប្រហែល USD 30,000 ឡើងទៅ ដោយផ្អែកលើតារាងតម្លៃឧទាហរណ៍ខាងក្រោម។ តម្លៃចុងក្រោយគួរតែបញ្ជាក់បន្ទាប់ពីពិនិត្យប្លង់គម្រោងជាក់ស្តែង។

ចំនួនជាន់តម្លៃនៃការប៉ាន់ស្មាន
3 ចំណតចាប់ពី $37,700 ដល់ $86,100
4 ចំណតចាប់ពី $42,700 ដល់ $92,200
5 ចំណតចាប់ពី $49,000 ដល់ $97,800

តម្លៃខាងលើគឺសម្រាប់យោងនៅកម្ពុជា។ តម្លៃពិតអាចប្រែប្រួលទៅតាមលក្ខណៈបច្ចេកទេសនៃគម្រោង ដូចជា ទំហំជណ្តើរយន្ត កម្ពស់ធ្វើដំណើរ ចំនួនជាន់ លក្ខខណ្ឌដំឡើង ការដំឡើងខាងក្នុង ឬខាងក្រៅ និងទីតាំងគម្រោង។

សម្រាប់គម្រោងក្រៅរាជធានីភ្នំពេញ អាចមានថ្លៃដឹកជញ្ជូន កន្លែងស្នាក់នៅ ឬថ្លៃចូលដំណើរការទីតាំងបន្ថែម អាស្រ័យលើទីតាំងជាក់ស្តែង។

សូមទាក់ទង Cibes Lift Cambodia ដើម្បីទទួលបានសម្រង់តម្លៃលម្អិតដោយផ្អែកលើលក្ខខណ្ឌទីតាំងពិតប្រាកដរបស់បង។

ជណ្តើរយន្តក្នុងផ្ទះពណ៌ខ្មៅ ដំឡើងក្នុងផ្ទះទំនើបក្បែរជណ្តើរជើងក្នុងទីតាំងកន្លែងទទួលភ្ញៀវដែលមានពន្លឺល្អនិងទូលាយ។

Cibes Lift Cambodia
Website: www.cibescambodia.com
Hotline: 011 837 183 / 093 837 183
Showroom: ជិតផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល, ផ្ទះលេខ 261, ផ្លូវពាណិជ្ជកម្ម, ភ្នំពេញ ប្រទេសកម្ពុជា

FAQ

តើការដំឡើងជណ្តើរយន្តក្នុងផ្ទះដែលសាងសង់រួចមានតម្លៃប៉ុន្មាន?

ក្នុងគម្រោងផ្ទះរស់នៅជាច្រើន តម្លៃសរុបអាចចាប់ពីប្រហែល USD 15,000 ដល់ USD 40,000 ឬច្រើនជាងនេះ។ តម្លៃចុងក្រោយអាស្រ័យលើប្រភេទជណ្តើរយន្ត ចំនួនជាន់ ទំហំ ការងារសំណង់ ការតុបតែង និងលក្ខខណ្ឌដំឡើង។

តើការដំឡើងជណ្តើរយន្តក្នុងអំឡុងពេលកែលម្អផ្ទះថោកជាងទេ?

ការដំឡើងជណ្តើរយន្តក្នុងអំឡុងពេលកែលម្អផ្ទះអាចជួយសន្សំសំចៃបាន។ ប្រសិនបើផ្ទះកំពុងកែលម្អរួចហើយ វាងាយស្រួលជាងក្នុងការសម្របសម្រួលការងារកាត់ជាន់ ការរៀបចំអគ្គិសនី ការតុបតែងជញ្ជាំង និងការចូលធ្វើការរបស់ក្រុមដំឡើង។

តើផ្នែកណាដែលថ្លៃជាងគេក្នុងការដំឡើងជណ្តើរយន្តក្នុងផ្ទះ?

សម្រាប់គម្រោងដំឡើងបន្ថែមក្នុងផ្ទះដែលសាងសង់រួច ការងារសំណង់ និងការរៀបចំរចនាសម្ព័ន្ធអាចក្លាយជាផ្នែកដែលមានតម្លៃថ្លៃជាងគេ។ ដូច្នេះ ប្រភេទជណ្តើរយន្តនិងទីតាំងដំឡើងមានសារៈសំខាន់យ៉ាងខ្លាំង។

តើជណ្តើរយន្តក្នុងផ្ទះតែងតែត្រូវការគ្រោងបេតុងទេ?

ជណ្តើរយន្តយន្តក្នុងផ្ទះមិនចាំបាច់ទេត្រូវការគ្រោងបេតុងទេ។ ប្រព័ន្ធជណ្តើរយន្តក្នុងផ្ទះខ្លះមានគ្រោងដោយផ្ទាល់ ដែលអាចកាត់បន្ថយតម្រូវការសង់គ្រោងបេតុង នេះអាចជួយបន្ថយថ្លៃសំណង់សម្រាប់ផ្ទះដែលសាងសង់រួចបាន។

តើជណ្តើរយន្តក្នុងផ្ទះថែទាំថ្លៃដែរឬទេ?

តម្លៃនៃការថែទាំជាទូទៅទាបជាងជណ្តើរយន្តពាណិជ្ជកម្មធំៗ ប៉ុន្តែវានៅតែត្រូវការការថែទាំជាប្រចាំ។ ម្ចាស់ផ្ទះគួររៀបចំថវិកាថែទាំប្រចាំឆ្នាំជាផ្នែកមួយនៃតម្លៃនៃការប្រើប្រាស់សរុប។

តើផ្ទះតូចអាចដំឡើងជណ្តើរយន្តបានទេ?

បាន ក្នុងករណីជាច្រើន។ ជណ្តើរយន្តក្នុងផ្ទះទំហំ compact ត្រូវបានរចនាឡើងសម្រាប់កន្លែងតូច និងផ្ទះដែលសាងសង់រួច។ ម៉ូឌែលដែលសមបំផុត អាស្រ័យលើប្លង់ កន្លែងកាត់ជាន់ កម្ពស់ធ្វើដំណើរ និងរបៀបប្រើប្រាស់ជណ្តើរយន្ត។

តើការដំឡើងជណ្តើរយន្តជាទូទៅចំណាយពេលប៉ុន្មាន?

ការដំឡើងជណ្តើរយន្តផ្ទាល់អាចធ្វើបានលឿនបន្ទាប់ពីទីតាំងរួចរាល់។ ប៉ុន្តែរយៈពេលគម្រោងសរុបអាស្រ័យលើការអនុម័តរចនា ការផលិត ការរៀបចំទីតាំង ការងារអគ្គិសនី និងការតុបតែងចុងក្រោយ។

ស្នើសុំការប៉ាន់ស្មានតម្លៃដោយឥតគិតថ្លៃ - Cibes Lift Cambodia
(0)
(0 review)
ផ្កាយ 5
0%
ផ្កាយ 4
0%
ផ្កាយ 3
0%
ផ្កាយ 2
0%
ផ្កាយ 1
0%
មតិយោបល់ណាមួយអំពី តម្លៃនៃការបន្ថែមជណ្តើរយន្តក្នុងផ្ទះមានស្រាប់

បច្ចុប្បន្នមិនមានការវាយតម្លៃសម្រាប់ផលិតផលនេះទេ!

Latest News

ប្លុក & ព័ត៌មាន

ព័ត៌មាន - 19/08/2026
តើគួរជ្រើសរើសជណ្តើរយន្តនាំចូលបែបណានៅកម្ពុជា?

សេចក្តីសង្ខេប៖ ជណ្តើរយន្តនាំចូលអាចជួយឱ្យការឡើងចុះក្នុងវីឡា ផ្ទះល្វែង ឬផ្ទះដែលកំពុងជួសជុលកាន់តែមានភាពងាយស្រួល។ ប៉ុន្តែពាក្យថា «នាំចូល» មិនអាចបញ្ជាក់ថាជណ្តើរយន្តនោះមានសុវត្ថិភាព ឬសមស្របសម្រាប់ផ្ទះរបស់អ្នកនោះទេ។ អ្នកគួរពិនិត្យក្រុមហ៊ុនផលិត ម៉ូដែលជាក់លាក់ ឯកសារសុវត្ថិភាព ទំហំប្រើប្រាស់ តម្រូវការគ្រោងជណ្តើរយន្ត ប្រព័ន្ធអគ្គិសនី ការដំឡើង ការធានា ផែនការនៃការថែទាំ និងផ្នែកគ្រឿងបន្លាស់នៅកម្ពុជា។ អ្នកទាំងអស់គ្នាគួររៀបចំការចុះពិនិត្យទីតាំង និងមានគំនូរបច្ចេកទេសរបស់គម្រោង មុនចាប់ផ្តើមការងារសំណង់។ ជណ្តើរយន្តនាំចូលដែលសមស្រប ត្រូវមានភាពសមស្របនឹងអគារ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងមានសេវាកម្មក្នុងស្រុកដែលអាចទុកចិត្តបានបន្ទាប់ពីប្រគល់ជូន។ តើជណ្តើរយន្តនាំចូលជាអ្វី? ជណ្តើរយន្តនាំចូល គឺជាប្រព័ន្ធជណ្តើរយន្តដែលផលិតនៅក្រៅប្រទេសយ៉ាងពេញលេញ ហើយនាំមកដំឡើងក្នុងប្រទេស។ វាអាចដឹកមកជាប្រព័ន្ធដែលបានវេចខ្ចប់រួច ឬជាគ្រឿងបង្គុំដែលរៀបចំពីរោងចក្រ សម្រាប់ឱ្យអ្នកបច្ចេកទេសដែលបានបណ្តុះបណ្តាលដំឡើងនៅទីតាំងគម្រោងផ្ទាល់។ ជណ្តើរយន្តនាំចូលមានច្រើនប្រភេទ ដូចជា ជណ្តើរយន្តក្នុងផ្ទះ ជណ្តើរយន្តផ្លេតហ្វូម ជណ្តើរយន្តកាប៊ីន ជណ្តើរយន្តសម្រាប់អ្នកដំណើរ និងប្រព័ន្ធផ្សេងៗសម្រាប់អគារកម្ពស់ទាប។ សម្រាប់លំនៅឋាន វាអាចប្រើក្នុងវីឡា ផ្ទះល្វែង ឬគម្រោងដែលកំពុងជួសជុល។ ម៉ូដែលខ្លះមានគ្រោងជណ្តើរយន្តភ្ជាប់មកជាមួយ ត្រូវការរណ្តៅរាក់ មានកម្ពស់ជាន់លើដែលមានកម្រិត ឬមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក។ លក្ខណៈទាំងនេះខុសគ្នាតាមម៉ូដែល ដូច្នេះគំនូរបច្ចេកទេសពិតជាមានសារៈសំខាន់ជាងឈ្មោះផលិតផលទូទៅទៀត។ ពាក្យថា «នាំចូល» គ្រាន់តែបញ្ជាក់ពីប្រភពដើមរបស់ផលិតផលប៉ុណ្ណោះ។ ប៉ុន្តែវាមិនអាចធានាអំពីសុវត្ថិភាព គុណភាព ឬអាយុកាលនៃការប្រើប្រាស់នោះទេ។ […]

ព័ត៌មាន ព័ត៌មាន - 22/07/2026
ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន៖ ការណែនាំសម្រាប់គេហដ្ធាន និងអគារ

អ្នកទាំងអស់គ្នាកំពុងសាងសង់គេហដ្ឋានថ្មី កំពុងជួសជុលជាមួយអគារចាស់ ឬកំពុងរៀបចំគម្រោងពាណិជ្ជកម្មទេ ការជ្រើសរើសជណ្តើរយន្តដែលសមស្របគឺជាការសម្រេចចិត្តដ៏សំខាន់មួយ។ បច្ចុប្បន្ននេះ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន (Machine Room-Less Lift ឬ MRL Lift) កំពុងក្លាយជាជម្រើសដ៏ពេញនិយមបំផុត។ ជណ្តើរយន្តដែលគ្មានបន្ទប់ម៉ាសុីខុសពីជណ្តើរយន្តបែបប្រពៃណីខ្លះដែលត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក ជណ្តើរយន្តប្រភេទនេះបានបញ្ចូលប្រព័ន្ធឡើងចុះ និងឧបករណ៍សំខាន់ៗផ្សេង ឬរចនាសម្ព័ន្ធរបស់ជណ្តើរយន្តផ្ទាល់។ ការរចនានេះជួយសន្សំសំចៃកន្លែង កាត់បន្ថយការងារសំណង់ និងផ្តល់ភាពបត់បែនកាន់តែច្រើនសម្រាប់ស្ថាបត្យករ និងម្ចាស់ផ្ទះផ្ទាល់។ ប៉ុន្តែតើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនទាំងអស់ដូចគ្នាដែរឬទេ? តើមានបច្ចេកវិទ្យាអ្វីខ្លះ? តើមានតម្លៃប៉ុន្មាន? តើវាសមស្របសម្រាប់គ្រប់ប្រភេទអគារដែរឬទេ? ការណែនាំនេះនឹងឆ្លើយសំណួរទាំងនេះ ហើយពន្យល់យ៉ាងក្បោះក្បាយអំពីជណ្តើរយន្តគ្មានបន្ទប់ម៉ាសុីនដែលអ្នកទាំងអស់គ្នាគួរដឹងមុនពេលវិនិយោគលើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន។ TL;DR 1. តើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនគឺជាអ្វី? ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន គឺជាប្រភេទជណ្តើរយន្តដែលត្រូវបានរចនាឡើងដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីនដាច់ដោយឡែកសម្រាប់ដាក់ម៉ូទ័រ ប្រព័ន្ធគ្រប់គ្រង និងឧបករណ៍ដំណើរការផ្សេងៗទៀត។ ជំនួសមកវិញ សមាសធាតុទាំងនេះត្រូវបានដំឡើងបញ្ចូលនៅក្នុងគ្រោងជណ្តើរយន្តឬរួមបញ្ចូលជាមួយរចនាសម្ព័ន្ធរបស់ជណ្តើរយន្តផ្ទាល់។ ជណ្តើរយន្តបែបប្រពៃណីជាច្រើនត្រូវការបន្ទប់ម៉ាស៊ីនបន្ថែម ដែលអាចស្ថិតនៅលើដំបូលនៃជណ្តើរយន្ត ឬនៅជាប់នឹងគ្រោងជណ្តើរយន្ត។ ការត្រូវការបន្ទប់បន្ថែមនេះអាចបង្កើនទៅលើតម្លៃក្នុងការសាងសង់ ប្រើប្រាស់ទីតាំងអគារច្រើន និងធ្វើឲ្យការតុបតែងអគារមានភាពចង្អៀតផងដែរ។ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនអាចបំបាត់ជាមួយតម្រូវការទាំងអស់នេះ ប៉ុន្តែនៅតែផ្តល់នូវដំណើរការដែលមានប្រសិទ្ធភាព ភាពជឿជាក់ និងសុវត្ថិភាពខ្ពស់ជានិច្ច។ បច្ចុប្បន្នជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនត្រូវបានដំឡើងយ៉ាងច្រើននៅក្នុង៖ ការរចនាដែលមានទំហំតូច និងប្រើប្រាស់ទីតាំងបានយ៉ាងប្រសិទ្ធភាព ដែលធ្វើឱ្យជណ្តើរយន្តប្រភេទនេះមានប្រជាប្រិយភាពជាពិសេសសម្រាប់គម្រោងដែលមានទីតាំងកំណត់ ឬករណីដែលការសាងសង់បន្ទប់ម៉ាស៊ីនបន្ថែមមិនមានភាពងាយស្រួល ឬមិនអាចសាងសងបន្ទប់ម៉ាសុីនបន្ថែមបាន។ 1.1 តើរចនាសម្ព័ន្ធរបស់ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនមានអ្វីខ្លះ? ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនត្រូវបានរចនាឡើងដោយបញ្ចូលឧបករណ៍សំខាន់ៗទាំងអស់របស់ជណ្តើរយន្តនៅក្នុងគ្រោងជណ្តើរយន្ត […]

ព័ត៌មាន - 21/07/2026
តើអ្នកគួរដំឡើងជណ្តើរយន្តក្នុងផ្ទះនៅត្រង់ណាដែលនៅជិតជណ្តើរ?

នៅក្នុងផ្ទះវីឡា ផ្ទះក្នុងបុរី និងផ្ទះអាជីវកម្មនៅកម្ពុជា ជណ្តើរយន្តសម្រាប់ប្រើប្រាស់ក្នុងផ្ទះអាចត្រូវបានដំឡើងនៅចំចន្លោះជណ្តើរជើង នៅក្បែរជណ្តើរ ក្នុងចន្លោះទំនេរនៃជណ្តើរ ឬនៅខាងក្រៅផ្ទះ។ ទីតាំងដែលសមស្របគឺអាស្រ័យលើទំហំផ្ទៃដីដែលមាន ការរចនាជណ្តើរ និងលក្ខខណ្ឌនៃរចនាសម្ព័ន្ធផ្ទះ។ TL;DR ទីតាំងដ៏ល្អបំផុតសម្រាប់ជណ្តើរយន្តក្នុងផ្ទះ អាស្រ័យលើការរចនាជណ្តើរជើង ទំហំ និងមិនថាជាផ្ទះថ្មី ឬជាផ្ទះដែលសាងសង់រួចនោះទេ។ សម្រាប់វីឡា និងផ្ទះបុរីជាច្រើននៅកម្ពុជា ការដំឡើងជណ្តើរយន្តនៅចន្លោះជណ្តើរ គឺជាជម្រើសដែលផ្តល់តុល្យភាពល្អបំផុតរវាងភាពងាយស្រួល ការប្រើប្រាស់លំហឱ្យមានប្រសិទ្ធភាព និងសោភ័ណភាពនៃការរចនា។ ទីតាំងល្អផ្សេងទៀតរួមមាន ការដំឡើងក្បែរជណ្តើរជើង ក្នុងចន្លោះទំនេរណាំមួយនៃផ្ទះ ឬនៅខាងក្រៅផ្ទះ នៅពេលដែលកន្លែងខាងក្នុងមានកម្រិត។ ការគ្រោងទុកការដាក់ជណ្តើរយន្តតាំងពីដំបូងពេលសាងសងផ្ទះ នឹងផ្តល់នូវភាពបត់បែនច្រើន កាត់បន្ថយចំណាយទៅលើសំណង់ និងធ្វើឱ្យលទ្ធផលចុងក្រោយមានភាពស្រស់ស្អាតជាងមុន។ 1. ហេតុអ្វីបានជាទីតាំងដំឡើងជណ្តើរយន្តក្នុងផ្ទះមានសារៈសំខាន់? ការជ្រើសរើសទីតាំងត្រឹមត្រូវសម្រាប់ជណ្តើរយន្តក្នុងផ្ទះ គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយក្នុងគម្រោងដំឡើងជណ្តើរយន្ត។ ការដំឡើងដែលបានគ្រោងទុកយ៉ាងល្អ មិនត្រឹមតែជួយឡើងចុះរវាងជាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ អាចស្របខ្លួនទៅនឹងប្លង់ផ្ទះបានយ៉ាងល្អ និងជួយកាត់បន្ថយការងារសំណង់ដែលមិនចាំបាច់។ ទីតាំងដំឡើងជាញឹកញាប់មានឥទ្ធិពលលើគម្រោងទាំងមូលច្រើនជាងអ្វីដែលម្ចាស់ផ្ទះជាច្រើនគិត។ ខណៈពេលដែលមនុស្សភាគច្រើនតែងប្រៀបធៀបម៉ូដែល ឬតម្លៃជណ្តើរយន្តជាមុន ទីតាំងដំឡើងអាចប៉ះពាល់ដល់តម្លៃសំណង់ រយៈពេលនៃការដំឡើង និងសូម្បីតែរូបរាងនៃទីតាំងនៅបន្ទាប់ពីបញ្ចប់គម្រោងផងដែរ។ ជណ្តើរយន្តក្នុងផ្ទះដែលដំឡើងនៅទីតាំងសមស្រប មានអត្ថប្រយោជន៏ជាច្រើនដូចជា៖ ផ្ទុយទៅវិញ ការជ្រើសរើសទីតាំងមិនសមស្រប អាចតម្រូវឱ្យមានការកែប្រែរចនាសម្ព័ន្ធបន្ថែម កាត់បន្ថយភាពបត់បែននៃប្លង់ផ្ទះ និងបង្កើនទាំងចំណាយ និងរយៈពេលដំឡើង។ មិនថាអ្នកកំពុងសាងសង់វីឡាថ្មី […]

ព័ត៌មាន - 02/07/2026
ជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា៖ តម្លៃ ទំហំ សុវត្ថិភាព និងការដំឡើង

ជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា អាចមានតម្លៃចាប់ពីប្រហែល 15,000 ដុល្លារ ដល់ 40,000 ដុល្លារ ឬអាចខ្ពស់ជាងនេះ។ តម្លៃអាស្រ័យទៅលើប្រភេទបច្ចេកវិទ្យាជណ្តើរយន្ត ចំនួនជាន់ ទំហំជណ្តើរយន្ត រចនាបថខាងក្នុងជណ្តើរយន្ត ទីតាំងនៃការដំឡើង និងលក្ខខណ្ឌរបស់ទីតាំងជាក់ស្តែង។ ជណ្តើរយន្តប្រភេទយោងដោយខ្សែកាបនិង ជណ្តើរយន្តបូមប្រេង ជាធម្មតាតម្លៃដំបូងទាបជាងជណ្តើរយន្តវីសស្ពឺដែលមានតម្លៃរាងខ្ពស់ជាង ប៉ុន្តែជណ្តើរយន្តវីសស្ពឺអាចជួយកាត់បន្ថយការងារសំណង់បានច្រើន ព្រោះម៉ូដែលជាច្រើនមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនដាច់ដោយឡែកឡើយ។ សម្រាប់វីឡា ផ្ទះល្វែងអាជីវកម្ម ផ្ទះបុរី និងផ្ទះដែលបានសាងសង់រួចនៅកម្ពុជា វិធីល្អបំផុតក្នុងការប្រៀបធៀបតម្លៃជណ្តើរយន្តក្នុងផ្ទះ គឺមិនមែនមើលតែតម្លៃឧបករណ៍តែប៉ុណ្ណោះទេ។ ម្ចាស់ផ្ទះគួរតែពិនិត្យការងារសំណង់ មុខងារសុវត្ថិភាព ការធានា គ្រឿងបន្លាស់ ការថែទាំ និងសេវាក្រោយការលក់ផងដែរ។ TL;DR តើជណ្តើរយន្តក្នុងផ្ទះគឺជាអ្វី? ជណ្តើរយន្តក្នុងផ្ទះ គឺជាប្រព័ន្ធជណ្តើរយន្តខ្នាតតូច ដែលប្រើសម្រាប់ដឹកជញ្ជូនមនុស្សឡើងចុះរវាងជាន់នៅក្នុងផ្ទះឯកជន វីឡា ផ្ទះល្វែងអាជីវកម្ម គ្លីនិក ឬកន្លែងធ្វើការខ្នាតតូច។ ជាធម្មតាវាមានទំហំតូចជាងជណ្តើរយន្តបែបប្រពៃណី ហើយត្រូវបានរចនាសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃ ការចូលប្រើសម្រាប់មនុស្សចាស់ ការប្រើរទេះរុញ និងការរស់នៅកាន់តែមានផាសុកភាពក្នុងផ្ទះ។ នៅកម្ពុជា ម្ចាស់ផ្ទះជាច្រើនជ្រើសរើសដំឡើងជណ្តើរយន្តក្នុងផ្ទះ ព្រោះផ្ទះភាគច្រើនមានច្រើនជាន់។ ជណ្តើរយន្តអាចជួយឱ្យការរស់នៅប្រចាំថ្ងៃកាន់តែងាយស្រួលសម្រាប់ឪពុកម្តាយ មនុស្សចាស់ កុមារ និងអ្នកដែលពិបាកឡើងចុះជណ្តើរ។ ការប្រៀបធៀបបច្ចេកវិទ្យាជណ្តើរយន្តក្នុងផ្ទះទាំង 3 […]

ព័ត៌មាន - 24/06/2026
ជណ្តើរយន្តប្រព័ន្ធវីសស្ពឺ៖ អត្ថប្រយោជន៍ ការដំឡើង និងតម្លៃ

ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺ គឺជាជណ្ដើរយន្តក្នុងផ្ទះដែលមានទំហំតូចសមរម្យ ហើយផ្លាស់ទីដោយប្រើម៉ូទ័រ វីសស្ពឺ និងដ្រាយណាត់ (drive nut)។ សម្រាប់វីឡា ផ្ទះបុរី គ្លីនិក និងអគារតូចៗនៅកម្ពុជា ប្រភេទជណ្ដើរយន្តនេះត្រូវបានជ្រើសរើសច្រើន ព្រោះវាអាចដំណើរការបានដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីន ហើយអាចប្រើបាតរណ្តៅរ៉ាក់ ឬជម្រាលបាន អាស្រ័យលើម៉ូឌែល និងស្ថានភាពទីតាំងជាក់ស្តែង។ សម្រាប់ម្ចាស់ផ្ទះជាច្រើននៅកម្ពុជា ជណ្ដើរយន្តប្រភេទនេះគឺជាជម្រើសដែលសាកសមសម្រាប់បន្ថែមក្នុងការប្រើប្រាស់រវាងជាន់ឱ្យមានសុវត្ថិភាពជាងមុន ដោយមិនចាំបាច់កែប្រែសំណង់ធំៗ។ TL;DR ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺដោយប្រើម៉ូទ័រ វីសដែក និងដ្រាយណាត់ ដើម្បីផ្លាស់ទីទូជណ្តើរយន្តឲ្យឡើងចុះ។ ជណ្តើរយន្តនេះពិតជាពេញនិយមសម្រាប់ផ្ទះ ព្រោះជាទូទៅវាត្រូវការការងារសំណង់តិចជាងប្រព័ន្ធជណ្ដើរយន្តបែបប្រពៃណីជាច្រើន។ ជណ្តើរយន្តនេះអាចដំឡើងបានដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីន ហើយម៉ូឌែលខ្លះអាចប្រើរណ្តៅរាក់ ឬជម្រាលបាន។ ទោះជាយ៉ាងណា ម៉ូឌែលដែលត្រឹមត្រូវនៅតែអាស្រ័យលើទំហំ កម្ពស់ធ្វើដំណើរ ចំនួនជាន់ ទិសបើកទ្វារ អ្នកប្រើប្រាស់ និងស្ថានភាពទីតាំង។ ការចុះពិនិត្យទីតាំងគឺជាជំហានដំបូងដែលមានសុវត្ថិភាពបំផុត មុនពេលជ្រើសរើសជណ្ដើរយន្តចុងក្រោយ។ តើជណ្ដើរយន្តប្រព័ន្ធវីសស្ពឺជាអ្វី? ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺ គឺជាប្រព័ន្ធជណ្ដើរយន្តដែលប្រើវីសដែក ដ្រាយណាត់ និងម៉ូទ័រអគ្គិសនី ដើម្បីផ្លាស់ទូជណ្តើរយន្តក្នុងឡើងចុះ។ នៅពេលម៉ូទ័រដំណើរការ ប្រព័ន្ធវីសស្ពឺនឹងធ្វើឱ្យដ្រាយណាត់ផ្លាស់ទី។ ចលនានៃទាំងអស់នេះនឹងធ្វើឲ្យជណ្ដើរយន្តធ្វើដំណើរឡើងចុះបាន។ បច្ចេកវិទ្យានេះត្រូវបានប្រើជាញឹកញាប់សម្រាប់ជណ្ដើរយន្តក្នុងផ្ទះ ព្រោះវាមានទំហំតូចសមរម្យ មានសុវត្ថិភាព ហើយមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនឡើយ។ ជណ្ដើរយន្តប្រភេទនេះត្រូវបានប្រើជាញឹកញាប់នៅក្នុងផ្ទះឯកជន វីឡា […]

តើអ្នកមានសំណួរដែរទេ?
យើងចង់ជួយ។