ប្លុក - Date posted: 28/01/2026 - Date updated: 10/08/2026
ជណ្តើរយន្តកញ្ចក់សម្រាប់ផ្ទះនៅកម្ពុជា
ជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋាន ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររវាងជាន់ ជាមួយការរចនាបែបទំនើប និងមានភាពទូលាយ។ ជំនួសឱ្យការដាក់ជណ្តើរយន្តនៅពីក្រោយជញ្ជាំងដែលបិទជិត គ្រោងកញ្ចក់អាចធ្វើឱ្យពន្លឺធម្មជាតិឆ្លងកាត់តំបន់ជណ្តើរយន្ត និងជួយឱ្យជណ្តើរយន្តសមស្របតាមបែបស្ថាបត្យកម្មរបស់គេហដ្ឋាន។
សម្រាប់គេហដ្ឋាននៅកម្ពុជា ការជ្រើសរើសជណ្តើរយន្តកញ្ចក់ដែលសមស្រប មិនអាស្រ័យតែលើរូបរាងប៉ុណ្ណោះទេ។ ម្ចាស់ផ្ទះក៏គួរពិចារណាអំពីទំហំដែលមាន ចំនួនជាន់ តម្រូវការរណ្តៅ និងកម្ពស់ផ្នែកខាងលើ ប្រព័ន្ធដំណើរការ សុវត្ថិភាព ការងារដំឡើង និងថវិកាផងដែរ។
សេចក្តីសង្ខេប
ជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋាន រួមបញ្ចូលភាពងាយស្រួលក្នុងការធ្វើដំណើរ ជាមួយការរចនាបែបទំនើប និងទូលាយ។
នៅប្រទេសកម្ពុជា ជណ្តើរយន្តកញ្ចក់សមស្របសម្រាប់វីឡា ផ្ទះល្វែង ផ្ទះពីរជាន់បែប Duplex ផ្ទះ Penthouse និងផ្ទះដែលសាងសង់រួចជាច្រើនប្រភេទ។
ប៉ុន្តែអាស្រ័យលើបច្ចេកវិទ្យា និងការរៀបចំ ជណ្តើរយន្តក្នុងផ្ទះអាចត្រូវការរណ្តៅរាក់ ឬមិនត្រូវការរណ្តៅ ហើយមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែកឡើយ។ តម្លៃប្រែប្រួលតាមប្រព័ន្ធដំណើរការ ទំហំ ចំនួនចំណត ការរចនា និងស្ថានភាពទីតាំងជាក់ស្តែង។
ជាទូទៅ ជណ្តើរយន្តសម្រាប់ផ្ទះប្រើប្រព័ន្ធវីសស្ពឹមានតម្លៃចាប់ពីប្រហែល 30,000–40,000 ដុល្លារអាមេរិក សម្រាប់ 2 ចំណត។
តើជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋានជាអ្វី?
ជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋាន គឺជាជណ្តើរយន្តសម្រាប់លំនៅឋានដែលប្រើប្រាស់កញ្ចក់ ឬកញ្ចក់នៃផ្នែកខ្លះនៃជណ្តើរយន្ត ទ្វារ ផ្នែកជុំវិញជណ្តើរយន្ត ឬកាប៊ីននៃជណ្តើរយន្ត។
ខុសពីជណ្តើរយន្តបិទជិតបែបប្រពៃណី ជណ្តើរយន្តកញ្ចក់អាចក្លាយជាផ្នែកមួយនៃការរចនាផ្ទៃខាងក្នុង ជំនួសឱ្យការដាក់នៅក្នុង គ្រោងបេតុង។
ជណ្តើរយន្តកញ្ចក់ត្រូវបានគេពិចារណាប្រើជាទូទៅសម្រាប់៖
- វីឡា និងគេហដ្ឋានឯកជន
- ផ្ទះល្វែង និងផ្ទះច្រើនជាន់
- ផ្ទះ 2 ជាន់ និង Penthouse
- ចន្លោះកណ្ដាលជណ្តើរ និង Atrium
- ផ្ទះដែលមានពន្លឺធម្មជាតិចូលតិច
- ផ្ទះដែលសាងសង់រួច និងកំពុងជួសជុលកែលម្អ
បរិមាណកញ្ចក់ដែលប្រើក៏អាចខុសគ្នាដែរ ម្ចាស់ផ្ទះខ្លះចូលចិត្តការរចនាបែបទេសភាពទូលំទូលាយខណៈអ្នកផ្សេងទៀតប្រើកញ្ចក់តែលើផ្នែកខ្លះ ដើម្បីរក្សាភាពឯកជនកាន់តែច្រើន។

តើមានបច្ចេកវិទ្យាជណ្តើរយន្តកញ្ចក់ប្រភេទណាខ្លះសម្រាប់គេហដ្ឋាន?
ជណ្តើរយន្តកញ្ចក់ សំដៅលើរូបរាង និងគ្រោងជុំវិញជណ្តើរយន្ត មិនមែនប្រព័ន្ធដំណើរការរបស់វាទេ។ ជណ្តើរយន្តកញ្ចក់សម្រាប់លំនៅឋានអាចប្រើប្រព័ន្ធវីសស្ពឺ ប្រព័ន្ធយោងដោយខ្សែកាប ឬប្រព័ន្ធបូមប្រេង។
ប្រព័ន្ធនីមួយៗមានតម្រូវការខុសៗគ្នា ទាក់ទងនឹងទំហំ ការសាងសង់ កម្ពស់ធ្វើដំណើរ ល្បឿន និងការថែទាំ។
| លក្ខណៈ | ជណ្តើរយន្តប្រើប្រព័ន្ធវីសស្ពឺ | ជណ្តើរយន្តប្រើប្រព័ន្ធយោងដោយខ្សែកាប | ជណ្តើរយន្តប្រើប្រព័ន្ធបូមប្រេង |
| ល្បឿនអតិបរមា | 0.15–0.25 m/s | 0.3–0.6 m/s | ប្រហែល 0.3 m/s |
| ចំនួនចំណត | 8 | 10 ឬច្រើនជាងនេះ | 6 |
| កម្ពស់ធ្វើដំណើរអតិបរមា | 20 m | 30 m ឬច្រើនជាងនេះ | 18 m |
| តម្រូវការរណ្តៅ | 0–120 mm (អាស្រ័យលើម៉ូដែល) | ជាទូទៅប្រហែល 600–1,500 mm | ប្រហែល 150–180 mm |
| កម្ពស់ផ្នែកខាងលើជាទូទៅ | 2,350–2,600 mm | 2,800–3,500 mm | 2,800–3,500 mm |
| ប្រភពអគ្គិសនី | ភ្លើង 1 ហ្វាស ឬ 3 ហ្វាស | ជាទូទៅ ភ្លើង 3 ហ្វាស | ភ្លើង 1 ហ្វាស ឬ 3 ហ្វាស |
| បន្ទប់ម៉ាស៊ីនដាច់ដោយឡែក | មិនត្រូវការសម្រាប់ជណ្តើរយន្តក្នុងផ្ទះ Cibes ប្រើប្រព័ន្ធវីសស្ពឺ | អាស្រ័យលើប្រព័ន្ធ | ជាទូទៅត្រូវការទំហំសម្រាប់ការដាក់ឧបករណ៍ផ្សេងៗ |
*លក្ខណៈបច្ចេកទេសអាចប្រែប្រួលតាមក្រុមហ៊ុនផលិត ម៉ូដែល ស្ថានភាពអគារ និងបទប្បញ្ញត្តិក្នុងតំបន់។ សូមធ្វើការបញ្ជាក់លក្ខណៈបច្ចេកទេសចុងក្រោយជានិច្ច មុនពេលចាប់ផ្តើមសាងសង់។
តើជណ្តើរយន្តកញ្ចក់ប្រើប្រព័ន្ធវីសស្ពឺដំណើរការយ៉ាងដូចម្តេច?
ជណ្តើរយន្តប្រើប្រព័ន្ធវីសស្ពឺ ប្រើម៉ូទ័រដើម្បីបង្វិលគ្រាប់ Drive Nut តាមវីសស្ពឺដែលបានដំឡើងបញ្ឃរទៅលើ។ ចលនានេះធ្វើឱ្យ Platform ឬ Cabin ឡើងចុះរវាងជាន់បានយ៉ាងល្អ។
សម្រាប់គម្រោងលំនៅឋាន អត្ថប្រយោជន៍សំខាន់មួយគឺ ការដំឡើងដែលប្រើទំហំតិច។ ជណ្តើរយន្តផ្ទះប្រើប្រព័ន្ធវីសស្ពឺរបស់ Cibes ត្រូវបានរចនាដោយមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក ហើយការរៀបចំខ្លះអាចដំឡើងដោយប្រើរណ្តៅរាក់ ឬមិនត្រូវការរណ្តៅក៏បាន។
លក្ខណៈនេះអាចធ្វើឱ្យបច្ចេកវិទ្យាប្រភេទនេះសមស្របសម្រាប់ផ្ទះដែលពិបាកធ្វើការកែប្រែរចនាសម្ព័ន្ធធំៗ។
តើជណ្តើរយន្តកញ្ចក់ប្រើប្រព័ន្ធយោងដោយខ្សែកាបខុសគ្នាយ៉ាងដូចម្តេច?
ជណ្តើរយន្តប្រើប្រព័ន្ធយោងដោយខ្សែកាប ធ្វើចលនាដោយប្រើខ្សែពួរ ឬខ្សែកាប ដែលភ្ជាប់ទៅនឹងប្រព័ន្ធទាញ និងទម្ងន់សមតុល្យ អាស្រ័យលើការរចនា។
បច្ចេកវិទ្យាយោងដោយខ្សែកាបនេះអាចផ្តល់ល្បឿនលឿន និងកម្ពស់ធ្វើដំណើរខ្ពស់ ដែលមានប្រយោជន៍សម្រាប់អគារខ្ពស់។ ជណ្តើរយន្តយោងដោយខ្សែកាបសម្រាប់លំនៅឋានក៏មានដែរ ប៉ុន្តែត្រូវពិនិត្យតម្រូវការគ្រោងបេតុង រណ្តៅ កម្ពស់ផ្នែកខាងលើ ប្រភពអគ្គិសនី និងរចនាសម្ព័ន្ធ ឱ្យសមនឹងប្លង់ផ្ទះដែលមាន។
តើជណ្តើរយន្តកញ្ចក់ប្រើប្រព័ន្ធបូមប្រេងដំណើរការយ៉ាងដូចម្តេច?
ជណ្តើរយន្តប្រព័ន្ធបូមប្រេងប្រើសម្ពាធធារាសាស្ត្រ ដើម្បីធ្វើឱ្យជណ្តើរយន្តឡើងចុះ។
ប្រព័ន្ធធារាសាស្ត្រអាចផ្តល់ការធ្វើដំណើររលូន និងត្រូវបានប្រើទាំងក្នុងលំនៅឋាន និងអគារពាណិជ្ជកម្ម។ ទោះយ៉ាងណា គម្រោងត្រូវគិតគូរអំពីឧបករណ៍ធារាសាស្ត្រ ប្រព័ន្ធប្រេង តម្រូវការរណ្តៅ ការថែទាំ និងទំហំដំឡើងដែលមាន។

ហេតុអ្វីបានជាម្ចាស់ផ្ទះជ្រើសរើសជណ្តើរយន្តកញ្ចក់?
ម្ចាស់ផ្ទះជ្រើសរើសជណ្តើរយន្តកញ្ចក់ ព្រោះវាផ្តល់ទាំងភាពងាយស្រួល និងការរចនាបែបទំនើប យ៉ាងទូលាយ។ ផ្ទាំងកញ្ចក់អនុញ្ញាតឱ្យពន្លឺធម្មជាតិចេញចូល និងជួយឱ្យជណ្តើរយន្តសមទៅនឹងលំហជុំវិញ ជំនួសឱ្យការមើលទៅដូចជាសំណង់បិទជិត។
ជណ្តើរយន្តកញ្ចក់សមស្របជាពិសេសសម្រាប់វីឡា ផ្ទះល្វែង និងផ្ទះដែលបានជួសជុលកែលម្អ រួមទាំងការដំឡើងនៅចន្លោះ ឬនៅក្បែរជណ្តើរជើងដែលមានស្រាប់។ ជណ្តើរយន្តកញ្ចក់ក៏អាចធ្វើឱ្យការធ្វើដំណើរប្រចាំថ្ងៃរវាងជាន់កាន់តែមានភាពងាយស្រួល សម្រាប់សមាជិកគ្រួសារដែលមានវ័យចាស់ និងអ្នកដែលមានការលំបាកក្នុងការធ្វើចលនាឡើងចុះ។
តើជណ្តើរយន្តកញ្ចក់អាចធ្វើឱ្យផ្ទះមើលទៅកាន់តែទូលាយដែរឬទេ?
ជណ្តើរយន្តកញ្ចក់ថ្លាអនុញ្ញាតឱ្យពន្លឺឆ្លងកាត់រចនាសម្ព័ន្ធជណ្តើរយន្ត ដែលជួយរក្សាឲ្យមានអារម្មណ៍ទូលាយវាងជាន់។
លក្ខណៈនេះមានប្រយោជន៍ជាពិសេស នៅពេលដំឡើងជណ្តើរយន្ត៖
- នៅចន្លោះជណ្តើរជើង
- នៅក្បែរជណ្តើរជើងដែលមានស្រាប់
- នៅក្នុង Atrium
- នៅក្បែរបង្អួចធំៗ
- នៅក្នុងបន្ទប់ទទួលភ្ញៀវដែលមានកន្លែងទូលាយ
ជំនួសឱ្យការបង្កើតរបាំងធំមួយដែលបាំងទិដ្ឋភាព រចនាសម្ព័ន្ធកញ្ចក់អាចក្លាយជាផ្នែកមួយនៃស្ថាបត្យកម្មយ៉ាងស្អាត។
តើជណ្តើរយន្តកញ្ចក់អាចជួយសម្រួលការធ្វើដំណើរបានដែរឬទេ?
ជណ្តើរយន្តផ្ទះអាចធ្វើឱ្យការធ្វើដំណើររវាងជាន់កាន់តែងាយស្រួល សម្រាប់សមាជិកគ្រួសារដែលមានវ័យចាស់ អ្នកប្រើរទេះរុញ អ្នកដែលមានការលំបាកក្នុងការធ្វើចលនា និងអ្នកដែលត្រូវយករបស់របរធ្ងន់ៗប្រចាំថ្ងៃ។
ហើយក៏អាចជួយឱ្យម្ចាស់ផ្ទះត្រៀមគេហដ្ឋានសម្រាប់ការប្រែប្រួលនៃសមត្ថភាពធ្វើចលនានៅពេលចាស់ទៅ។
ប្រសិនបើត្រូវការឱ្យអ្នកប្រើរទេះរុញអាចចូលប្រើបាន គួរពិចារណាអំពីទំហំសមស្រប ការរៀបចំទ្វារ ប៊ូតុងបញ្ជា និងចន្លោះចូលចេញ តាំងពីដំណាក់កាលដំបូង។
តើជណ្តើរយន្តកញ្ចក់អាចដំឡើងក្នុងផ្ទះដែលសាងសង់រួចបានដែរឬទេ?
ផ្ទះដែលសាងសង់រួចជាច្រើនអាចដំឡើងជណ្តើរយន្តកញ្ចក់សម្រាប់លំនៅឋានបាន ប៉ុន្តែលទ្ធភាពដំឡើងអាស្រ័យលើប្លង់ និងស្ថានភាពនៃរចនាសម្ព័ន្ធ។
ជណ្តើរយន្តអាចដំឡើងនៅក្នុងចន្លោះជណ្តើរជើងដែលមានស្រាប់ នៅក្បែរជណ្តើរជើង តាមចន្លោះនៃជាន់ដែលបានរៀបចំ ឬនៅខាងក្រៅអគារ។
សម្រាប់គម្រោងជួសជុល ជណ្តើរយន្តដែលមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក និងត្រូវការតែរណ្តៅរាក់ អាចកាត់បន្ថយការងារសំណង់ បើធៀបនឹងប្រព័ន្ធដែលត្រូវការការរៀបចំរចនាសម្ព័ន្ធធំជាង។
ទោះយ៉ាងណា អចលនទ្រព្យនីមួយៗមានលក្ខណៈខុសគ្នា។ ដូច្នេះត្រូវពិនិត្យចន្លោះជាន់ ប្រភពអគ្គិសនី រចនាសម្ព័ន្ធដើម្បីទ្រទ្រង់ ផ្លូវចូលសម្រាប់ការដំឡើង និងកម្ពស់ផ្នែកខាងលើដែលមាន មុនពេលជ្រើសរើសជណ្តើរយន្តចុងក្រោយ។

តើជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋានមានតម្លៃប៉ុន្មាននៅកម្ពុជា?
ជណ្តើរយន្តកញ្ចក់មិនមានកំណត់ទៅលើតម្លែតែមួយទេ ព្រោះតម្លៃចុងក្រោយអាស្រ័យលើបច្ចេកវិទ្យា ចំនួនចំណត ទំហំ ការរចនា ស្ថានភាពដំឡើង និងការកែច្នៃតាមតម្រូវការ។
ចន្លោះតម្លៃខាងក្រោម គឺជាទន្នន័យយោងសម្រាប់បច្ចេកវិទ្យាជណ្តើរយន្តលំនៅឋានដែលប្រើជាទូទៅនៅកម្ពុជាតែប៉ុណ្ណោះ។
| ប្រភេទជណ្តើរយន្ត | តម្លៃចាប់ផ្តើមសម្រាប់ជាព័ត៌មានយោង | ការរៀបចំទូទៅសម្រាប់ជាព័ត៌មានយោង |
| ជណ្តើរយន្តប្រើប្រព័ន្ធវីសស្ពឺ | USD 30,000–40,000 | 2 ចំណត |
| ជណ្តើរយន្តប្រើប្រព័ន្ធយោងដោយខ្សែកាប | USD 18,000–25,000 | 2 ចំណត |
| ជណ្តើរយន្តប្រើប្រព័ន្ធបូមប្រេង | USD 15,000–20,000 | 2 ចំណត |
ចំណាំ៖ តម្លៃទាំងនេះសម្រាប់ជាព័ត៌មានយោងទូទៅប៉ុណ្ណោះ។ សម្រង់តម្លៃចុងក្រោយត្រូវផ្អែកលើស្ថានភាពទីតាំងជាក់ស្តែង ចំនួនចំណត ទំហំជណ្តើរយន្ត ការរចនាទូរជណ្តើរយន្ត ទីតាំងដំឡើង និងតម្រូវការបច្ចេកទេស។
Cibes Lift Cambodia ផ្គត់ផ្គង់ និងដំឡើងជណ្តើរយន្ត Cibes ប្រើប្រព័ន្ធវីសស្ពែតែប៉ុណ្ណោះ។ យើងមិនមានការផ្គត់ផ្គង់ជណ្តើរយន្តប្រើប្រព័ន្ធយោងដោយខ្សែកាប ឬប្រព័ន្ធបូមប្រេងទេ។ តារាងប្រៀបធៀបខាងលើ ត្រូវបានផ្តល់ជូនដើម្បីជួយម្ចាស់ផ្ទះយល់ពីរបៀបដែលបច្ចេកវិទ្យាជណ្តើរយន្តខុសៗគ្នា អាចប៉ះពាល់ដល់តម្លៃសរុបរបស់គម្រោង។
តម្លៃចុងក្រោយរបស់គម្រោងអាចប្រែប្រួលដោយសារ៖
- ចំនួនជាន់ និងចំណត
- កម្ពស់ធ្វើដំណើរ
- ទំហំជណ្តើរយន្ត
- ប្រភេទកញ្ចក់ និងសម្ភារៈតុបតែងខាងក្នុង
- ការរៀបចំទ្វារ
- ការដំឡើងក្នុងអគារ ឬក្រៅអគារ
- ស្ថានភាពអគារដែលមានស្រាប់
- ការរៀបចំប្រព័ន្ធអគ្គិសនី
- ការងាររចនាសម្ព័ន្ធ និងសំណង់
- តម្រូវការដំឡើង
ដូច្នេះ នៅពេលប្រៀបធៀបសម្រង់តម្លៃ ម្ចាស់ផ្ទះគួរមើលឱ្យលើសពីតម្លៃជណ្តើរយន្ត ហើយពិចារណាអំពីការងារសំណង់ ការសាងសង់គ្រោងបេតុង ការរៀបចំអគ្គិសនី ការដំឡើង ការថែទាំ ការធានា និងតម្រូវការប្រើប្រាស់រយៈពេលវែង។
តើជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋានត្រូវការទំហំប៉ុន្មាន?
សម្រាប់ជណ្តើរយន្តមិនមែនមានតែទំហំគ្រោងតែមួយដែលសមស្របសម្រាប់ជណ្តើរយន្តកញ្ចក់គ្រប់ប្រភេទនោះទេ។
ទំហំដែលត្រូវការ អាស្រ័យលើម៉ូដែលជណ្តើរយន្ត ទំហំ Platform ឬ Cabin ការរៀបចំទ្វារ ចំនួនចំណត រចនាសម្ព័ន្ធអគារ និងបច្ចេកវិទ្យាដំណើរការ។
ជណ្តើរយន្តលំនៅឋានដែលមានទំហំតូច អាចមានប្រយោជន៍ជាពិសេសសម្រាប់ផ្ទះដែលសាងសង់រួច និងមានទំហំកំណត់។
ទីតាំងដំឡើងអាចមាននៅចន្លោះជណ្តើរ នៅក្បែរជណ្តើរ ក្នុងចន្លោះទំនេរដែលមានស្រាប់ ក្នុងតំបន់បើកចំហខាងក្នុង ឬខាងក្រៅអគារ។
មុនពេលជ្រើសរើសម៉ូដែល ត្រូវវាស់ទទឹង ជម្រៅ កម្ពស់ពីជាន់មួយទៅជាន់មួយ កម្ពស់ធ្វើដំណើរសរុប និងច្រកចូលនៅជាន់នីមួយៗ។
ការចុះពិនិត្យទីតាំងដោយអ្នកជំនាញ អាចបញ្ជាក់ថាទំហំ និងការរៀបចំជណ្តើរយន្តណាខ្លះសមនឹងអចលនទ្រព្យ។

តើការដំឡើងជណ្តើរយន្តកញ្ចក់ Cibes សម្រាប់គេហដ្ឋានចំណាយពេលប៉ុន្មាន?
រយៈពេលដំឡើងអាស្រ័យលើម៉ូដែល ចំនួនចំណត ស្ថានភាពទីតាំង ទំហំជណ្តើរយន្ត និងការដំឡើងក្នុងអគារ ឬក្រៅអគារ។
សម្រាប់គម្រោងលំនៅឋាន Cibes ជាទូទៅ ការដំឡើងអាចចំណាយពេលប្រហែល 10–15 ថ្ងៃធ្វើការ ដោយមិនរាប់បញ្ចូលថ្ងៃដឹកជញ្ជូន អាស្រ័យលើការរៀបចំ និងស្ថានភាពទីតាំង។
ដំណើរការដំឡើងជាទូទៅអាចរួមមាន៖
ថ្ងៃទី 1៖ ការដឹកជញ្ជូន និងការរៀបចំទីតាំង
គ្រឿងបន្លាស់ជណ្តើរយន្តត្រូវបានដឹកមកដល់ទីតាំង និងរៀបចំសម្រាប់ការដំឡើង។
ថ្ងៃទី 2៖ ការដំឡើងបាត និងផ្លូវឡើងសម្រាប់ជណ្តើរយន្ត
ក្រុមដំឡើងរៀបចំបាត និងដំឡើងប្រព័ន្ធបច្ចេកវិទ្យាក្នុងការឡើងចុះជណ្តើរយន្ត។
ថ្ងៃទី 3–4៖ ការដំឡើងប្រព័ន្ធដំណើរការ
ម៉ូទ័រ ប្រព័ន្ធវីសស្ពឺ និងគ្រឿងម៉ាស៊ីនសំខាន់ៗ ត្រូវបានដំឡើង និងតម្រឹមផ្សេងៗ។
ថ្ងៃទី 5–6៖ ការដំឡើងប្រព័ន្ធអគ្គិសនី និងគ្រោង
ខ្សែភ្លើង ប្រព័ន្ធបញ្ជា និងផ្នែកផ្សេងៗរបស់គ្រោងត្រូវបានដំឡើង។
ថ្ងៃទី 7–8៖ ទ្វារ និងផ្នែក Cabin
ទ្វារតាមជាន់ ផ្នែក Cabin ឬ Platform ពិដាន និងភ្លើងបំភ្លឺ ត្រូវបានដំឡើង។
ថ្ងៃទី 9–10៖ ការតុបតែង និងការធ្វើតេស្ត
ការតុបតែងខាងក្នុងត្រូវបានបញ្ចប់ ហើយជណ្តើរយន្តឆ្លងកាត់ការត្រួតពិនិត្យដំណើរការ និងសុវត្ថិភាព។
ថ្ងៃទី 11–12 ឬច្រើនជាងនេះ៖ ការត្រួតពិនិត្យចុងក្រោយ និងការប្រគល់ជូន
ការកែតម្រូវចុងក្រោយ ការសម្អាត ការធ្វើតេស្ត ការរៀបចំឯកសារ និងការប្រគល់ជូនអតិថិជនត្រូវបានបញ្ចប់។
កាលវិភាគជាក់ស្តែងប្រែប្រួលតាមគម្រោង។ ការដំឡើងក្រៅអគារ ជណ្តើរយន្តធំ ចំនួនចំណតច្រើន ឬស្ថានភាពទីតាំងស្មុគស្មាញ អាចត្រូវការពេលបន្ថែម។
ទស្សនាដំណើរការដំឡើងជណ្តើរយន្តផ្ទះ Cibes នៅទីនេះ
តើជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋានមានសុវត្ថិភាពដែរឬទេ?
ជណ្តើរយន្តកញ្ចក់អាចមានសុវត្ថិភាព នៅពេលវាត្រូវបានរចនា ផលិត ដំឡើង ត្រួតពិនិត្យ និងថែទាំបានត្រឹមត្រូវ ស្របតាមតម្រូវការសុវត្ថិភាពដែលអនុវត្ត។
កញ្ចក់គ្រាន់តែជាផ្នែកមួយនៃប្រព័ន្ធសុវត្ថិភាពប៉ុណ្ណោះ។ ម្ចាស់ផ្ទះក៏គួរពិនិត្យប្រព័ន្ធដំណើរការ មុខងារសុវត្ថិភាពនៃទ្វារ មុខងារសង្គ្រោះបន្ទាន់ ប្រព័ន្ធបញ្ជា ប្រព័ន្ធអគ្គិសនី និងវិញ្ញាបនបត្រដែលពាក់ព័ន្ធ។
ជណ្តើរយន្តសម្រាប់លំនៅឋាន Cibes ត្រូវបានរចនាស្របតាម EN 81-41 ដែលជាស្តង់ដារសុវត្ថិភាពអឺរ៉ុប ដែលមានគោលបំណងប្រើដោយអ្នកមានការលំបាកក្នុងការធ្វើចលនា។
ការរៀបចំកញ្ចក់របស់ Cibes ប្រើកញ្ចក់សុវត្ថិភាពដែលរចនាសម្រាប់ជណ្តើរយន្តលំនៅឋាន។ ប្រភេទកញ្ចក់ និងវិញ្ញាបនបត្រដែលពាក់ព័ន្ធត្រូវបញ្ជាក់តាមម៉ូដែល និងការរៀបចំដែលបានជ្រើសរើស។
អាស្រ័យលើម៉ូដែល មុខងារសុវត្ថិភាពអាចរួមមាន៖
- មុខងារសុវត្ថិភាព
- មុខងារបញ្ឈប់បន្ទាន់
- ប្រព័ន្ធដំណើរការជណ្តើរយន្តពេលអាសន្ន ដោយមានថ្មជំនួយ
- ប្រព័ន្ធសុវត្ថិភាពទ្វារ
- មុខងារចាក់សោសុវត្ថិភាពកុមារ
- ជម្រើសទំនាក់ទំនងពេលមានអាសន្ន
ម្ចាស់ផ្ទះគួរពិនិត្យលក្ខណៈសុវត្ថិភាពរបស់ម៉ូដែលជណ្តើរយន្តជាក់លាក់ ជំនួសឱ្យការជ្រើសរើសតាមរូបរាងតែប៉ុណ្ណោះ។

តើអ្នកគួរជ្រើសរើសបច្ចេកវិទ្យាជណ្តើរយន្តកញ្ចក់មួយណា?
មិនមានបច្ចេកវិទ្យាជណ្តើរយន្តតែមួយ ដែលសមស្របសម្រាប់គ្រប់គេហដ្ឋានទេ។ ម្ចាស់ផ្ទះដែលមានទំហំកំណត់នៅក្នុងផ្ទះល្វែងដែលសាងសង់រួច អាចមានតម្រូវការខុសគ្នាខ្លាំងពីម្ចាស់ផ្ទះដែលកំពុងរចនាវីឡាថ្មីកម្ពស់ប្រាំមួយជាន់។
មុនពេលជ្រើសរើសជណ្តើរយន្តកញ្ចក់ សូមពិចារណា៖
ទំហំដែលមាន៖ តើអាចកំណត់ទទឹង និងជម្រៅប៉ុន្មានសម្រាប់ជណ្តើរយន្ត?
ស្ថានភាពអគារ៖ តើផ្ទះបានសាងសង់រួច កំពុងជួសជុល ឬកំពុងស្ថិតក្នុងដំណាក់កាលរចនា?
ចំនួនជាន់៖ តើត្រូវការប៉ុន្មានចំណត និងកម្ពស់ធ្វើដំណើរប៉ុន្មាន?
តម្រូវការសំណង់៖ តើអគារអាចរៀបចំរណ្តៅ គ្រោងនិងកម្ពស់ផ្នែកខាងលើតាមតម្រូវការបានដែរឬទេ?
ភាពងាយស្រួលចូលប្រើ៖ តើជណ្តើរយន្តត្រូវមានទំហំសម្រាប់រទេះរុញដែរឬទេ?
ការរចនា៖ តើជណ្តើរយន្តគួររួមបញ្ចូលដោយសាមញ្ញជាមួយផ្ទៃខាងក្នុង ឬក្លាយជាចំណុចលេចធ្លោនៃស្ថាបត្យកម្ម?
ថវិកា៖ ប្រៀបធៀបតម្លៃសរុបរបស់គម្រោង មិនមែនតែតម្លៃគ្រឿងជណ្តើរយន្តតែមួយទេ។
សេវាក្រោយការលក់៖ ពិនិត្យការរៀបចំថែទាំ ការធានា ជំនួយបច្ចេកទេស និងភាពងាយស្រួលរកគ្រឿងបន្លាស់។
សម្រាប់ផ្ទះថ្មី ការពិភាក្សាជាមួយស្ថាបត្យករ និងអ្នកផ្គត់ផ្គង់ជណ្តើរយន្តតាំងពីដំណាក់កាលដំបូង អាចធ្វើឱ្យការរៀបចំ គ្រោងប្រភពអគ្គិសនី រចនាសម្ព័ន្ធទ្រទ្រង់ រណ្តៅ និងផ្លូវចូលសម្រាប់ដំឡើង កាន់តែងាយស្រួល។
សម្រាប់ផ្ទះដែលសាងសង់រួច ការចុះពិនិត្យទីតាំងជាទូទៅគឺជាចំណុចចាប់ផ្តើមដ៏ល្អបំផុត។
គម្រោងជាក់ស្តែង៖ ការដំឡើងជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋាននៅភ្នំពេញ
ទីតាំង៖ បុរី ជីប ម៉ុង 598 រាជធានីភ្នំពេញ
ម៉ូដែល៖ V80 Galaxy
ជណ្តើរយន្តត្រូវបានដំឡើងនៅក្បែរជណ្តើរ ដោយប្រើគ្រោងកញ្ចក់ ដើម្បីរក្សាតំបន់ឱ្យបើកចំហ និងអនុញ្ញាតឱ្យពន្លឺឆ្លងកាបានយ៉ាងល្អ។ ប្រព័ន្ធវីសស្ពឹដែលប្រើទំហំតិច មិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក ដែលធ្វើឱ្យវាសមស្របសម្រាប់គម្រោងលំនៅឋានដែលទំហំ និងតម្រូវការសំណង់ជាកត្តាសំខាន់។
ចាប់ពីការចុះពិនិត្យទីតាំង និងការរៀបចំផែនការ រហូតដល់ការដំឡើង និងប្រគល់ចុងក្រោយ គម្រោងនេះត្រូវបានអនុវត្តដោយក្រុមការងារ Cibes Lift Cambodia។

ទីតាំង៖ ផ្សារអូឡាំពិក
ម៉ូដែល៖ V90 Galaxy
ជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋាន ត្រូវបានដំឡើងបញ្ចូលនៅចន្លោះជណ្តើរ ធ្វើឱ្យវាសមស្របតាមផ្ទៃខាងក្នុងរបស់ផ្ទះ ហើយរក្សាលំហជុំវិញឱ្យភ្លឺ និងបើកចំហ។ ប្រព័ន្ធវីសស្ពឺដែលប្រើទំហំតិច មិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក ដែលជួយកាត់បន្ថយទំហំ និងការងាររចនាសម្ព័ន្ធសម្រាប់ការដំឡើង។
ចាប់ពីការចុះពិនិត្យទីតាំង និងការរៀបចំផែនការ រហូតដល់ការដំឡើង និងប្រគល់ចុងក្រោយ គម្រោងនេះត្រូវបានអនុវត្តដោយក្រុមការងារ Cibes Lift Cambodia។

សំណួរដែលសួរញឹកញាប់អំពីជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋាន
តើជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋានត្រូវការបន្ទប់ម៉ាស៊ីនដែរឬទេ?
សម្រាប់ជណ្តើរយន្តកញ្ចក់អាស្រ័យលើបច្ចេកវិទ្យាដំណើរការ។ ជណ្តើរយន្តសម្រាប់ផ្ទះ Cibes ប្រើប្រព័ន្ធវីសស្ពឹ មិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែកទេ ព្រោះប្រព័ន្ធដំណើរការត្រូវបានបញ្ចូលក្នុងរចនាសម្ព័ន្ធជណ្តើរយន្ត។
តើជណ្តើរយន្តកញ្ចក់ត្រូវការរណ្តៅដែរឬទេ?
ជណ្តើរយន្តកញ្ចក់មិនមែនត្រូវការគ្រប់ពេលទេ។ ការរៀបចំជណ្តើរយន្តលំនៅឋានខ្លះ អាចដំឡើងដោយមិនត្រូវការរណ្តៅធម្មតា ឬត្រូវការតែរណ្តៅរាក់ តម្រូវការអាស្រ័យលើម៉ូដែល និងស្ថានភាពទីតាំង។
តើជណ្តើរយន្តកញ្ចក់អាចដំឡើងនៅចន្លោះជណ្តើរបានដែរឬទេ?
បាទ/ចាស ប្រសិនបើចន្លោះជណ្តើរមានទំហំគ្រប់គ្រាន់ ហើយរចនាសម្ព័ន្ធជុំវិញអាចទ្រទ្រង់ជណ្តើរយន្តបាន។ ប៉ុន្តែត្រូវពិនិត្យទទឹង ជម្រៅ កម្ពស់ផ្នែកខាងលើ ច្រកចូលតាមជាន់ និងស្ថានភាពរចនាសម្ព័ន្ធជាមុន។
តើជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋានអាចដំឡើងនៅក្រៅអគារបានដែរឬទេ?
ជណ្តើរយន្តកញ្ចក់ក្នុងផ្ទះមួយចំនួនអាចរចនាសម្រាប់ការដំឡើងក្រៅអគារ។ ប៉ុន្តែត្រូវពិចារណាអំពីការការពារអាកាសធាតុ ប្រព័ន្ធបង្ហូរទឹក កម្ដៅ សំណើម រចនាសម្ព័ន្ធទ្រទ្រង់ និងសម្ភារៈដែលបានជ្រើសរើស ក្នុងដំណាក់កាលរៀបចំផែនការ។
តើជណ្តើរយន្តកញ្ចក់សមស្របសម្រាប់ផ្ទះដែលសាងសង់រួចដែរឬទេ?
ជណ្តើរយន្តកញ្ចក់អាស្រ័យលើទំហំដែលមាន និងស្ថានភាពអគារ។ ជណ្តើរយន្តទំហំតូច មិនត្រូវការបន្ទប់ម៉ាស៊ីន និងត្រូវការរណ្តៅរាក់ អាចសមស្របសម្រាប់គម្រោងជួសជុល ព្រោះវាអាចត្រូវការការងាររចនាសម្ព័ន្ធតិចជាង។
តើជណ្តើរយន្តកញ្ចក់មានតម្លៃប៉ុន្មាននៅកម្ពុជា?
តម្លៃអាស្រ័យលើបច្ចេកវិទ្យា ទំហំ ចំនួនចំណត ការរចនា និងស្ថានភាពដំឡើង។ ជាព័ត៌មានយោងទូទៅ ជណ្តើរយន្តលំនៅឋានប្រើប្រព័ន្ធវីស អាចមានតម្លៃចាប់ពីប្រហែល 30,000–40,000 ដុល្លារអាមេរិក សម្រាប់ការរៀបចំ 2 ចំណត។ ត្រូវការសម្រង់តម្លៃតាមគម្រោងជាក់លាក់ ដើម្បីទទួលបានតម្លៃត្រឹមត្រូវ។
តើជណ្តើរយន្តកញ្ចក់សមស្របសម្រាប់គេហដ្ឋានរបស់អ្នកដែរឬទេ?
ជណ្តើរយន្តកញ្ចក់អាចជាជម្រើសដ៏មានប្រយោជន៍ នៅពេលអ្នកចង់ធ្វើដំណើររវាងជាន់កាន់តែងាយស្រួល ដោយមិនធ្វើឱ្យផ្ទះមើលទៅបិទជិត ឬចង្អៀត។
ដំណោះស្រាយដែលល្អបំផុតអាស្រ័យលើអគារផ្ទាល់ទាក់ទងអំពី ទំហំ ចំនួនជាន់ តម្រូវការចូលប្រើ ស្ថានភាពសំណង់ ចំណង់ចំណូលចិត្តផ្នែករចនា និងថវិកា គួរត្រូវបានពិចារណារួមគ្នា។
សម្រាប់ផ្ទះថ្មី ការរៀបចំជណ្តើរយន្តតាំងពីដំណាក់កាលដំបូង អាចជួយឱ្យស្ថាបត្យកររៀបចំទំហំ និងតម្រូវការបច្ចេកទេសបានត្រឹមត្រូវ។
សម្រាប់ផ្ទះដែលសាងសង់រួច ការចុះពិនិត្យទីតាំងអាចកំណត់ថា ជណ្តើរយន្តអាចដំឡើងនៅទីតាំងណា និងត្រូវការការងាររចនាសម្ព័ន្ធកម្រិតណា។
_____________________________________
Cibes Lift Cambodia – សាខាផ្លូវការរបស់ Cibes Lift Group
គេហទំព័រ៖ www.cibescambodia.com
ទូរសព្ទ៖ 011 837 183 / 093 837 183 / 017 837 183
Showroom៖ ក្បែរ Chip Mong 271 Mega Mall ផ្ទះលេខ 261 ផ្លូវពាណិជ្ជកម្ម រាជធានីភ្នំពេញ ប្រទេសកម្ពុជា

Kahna Pov គឺជា Country Manager របស់ Cibes Lift Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្លូវការរបស់ Cibes Lift Group មកពីប្រទេសស៊ុយអែត។ គាត់មានជាមួយនឹងបទពិសោធន៍ជាង 4 ឆ្នាំ ក្នុងការប្រឹក្សាអំពីជណ្តើរយន្តសម្រាប់លំនៅដ្ឋាន និងការសម្របសម្រួលគម្រោង គាត់បានជួយម្ចាស់ផ្ទះ ស្ថាបត្យករ និងក្រុមការងារគម្រោងនៅកម្ពុជា ក្នុងការជ្រើសរើសជណ្តើរយន្ត Cibes ប្រព័ន្ធវីសស្ពឺដែលមានសុវត្ថិភាព សន្សំសំចៃទីតាំង និងសាកសមសម្រាប់ផ្ទះឯកជន។

អ្នកទាំងអស់គ្នាកំពុងសាងសង់គេហដ្ឋានថ្មី កំពុងជួសជុលជាមួយអគារចាស់ ឬកំពុងរៀបចំគម្រោងពាណិជ្ជកម្មទេ ការជ្រើសរើសជណ្តើរយន្តដែលសមស្របគឺជាការសម្រេចចិត្តដ៏សំខាន់មួយ។ បច្ចុប្បន្ននេះ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន (Machine Room-Less Lift ឬ MRL Lift) កំពុងក្លាយជាជម្រើសដ៏ពេញនិយមបំផុត។ ជណ្តើរយន្តដែលគ្មានបន្ទប់ម៉ាសុីខុសពីជណ្តើរយន្តបែបប្រពៃណីខ្លះដែលត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក ជណ្តើរយន្តប្រភេទនេះបានបញ្ចូលប្រព័ន្ធឡើងចុះ និងឧបករណ៍សំខាន់ៗផ្សេង ឬរចនាសម្ព័ន្ធរបស់ជណ្តើរយន្តផ្ទាល់។ ការរចនានេះជួយសន្សំសំចៃកន្លែង កាត់បន្ថយការងារសំណង់ និងផ្តល់ភាពបត់បែនកាន់តែច្រើនសម្រាប់ស្ថាបត្យករ និងម្ចាស់ផ្ទះផ្ទាល់។ ប៉ុន្តែតើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនទាំងអស់ដូចគ្នាដែរឬទេ? តើមានបច្ចេកវិទ្យាអ្វីខ្លះ? តើមានតម្លៃប៉ុន្មាន? តើវាសមស្របសម្រាប់គ្រប់ប្រភេទអគារដែរឬទេ? ការណែនាំនេះនឹងឆ្លើយសំណួរទាំងនេះ ហើយពន្យល់យ៉ាងក្បោះក្បាយអំពីជណ្តើរយន្តគ្មានបន្ទប់ម៉ាសុីនដែលអ្នកទាំងអស់គ្នាគួរដឹងមុនពេលវិនិយោគលើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន។ TL;DR 1. តើជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនគឺជាអ្វី? ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីន គឺជាប្រភេទជណ្តើរយន្តដែលត្រូវបានរចនាឡើងដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីនដាច់ដោយឡែកសម្រាប់ដាក់ម៉ូទ័រ ប្រព័ន្ធគ្រប់គ្រង និងឧបករណ៍ដំណើរការផ្សេងៗទៀត។ ជំនួសមកវិញ សមាសធាតុទាំងនេះត្រូវបានដំឡើងបញ្ចូលនៅក្នុងគ្រោងជណ្តើរយន្តឬរួមបញ្ចូលជាមួយរចនាសម្ព័ន្ធរបស់ជណ្តើរយន្តផ្ទាល់។ ជណ្តើរយន្តបែបប្រពៃណីជាច្រើនត្រូវការបន្ទប់ម៉ាស៊ីនបន្ថែម ដែលអាចស្ថិតនៅលើដំបូលនៃជណ្តើរយន្ត ឬនៅជាប់នឹងគ្រោងជណ្តើរយន្ត។ ការត្រូវការបន្ទប់បន្ថែមនេះអាចបង្កើនទៅលើតម្លៃក្នុងការសាងសង់ ប្រើប្រាស់ទីតាំងអគារច្រើន និងធ្វើឲ្យការតុបតែងអគារមានភាពចង្អៀតផងដែរ។ ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនអាចបំបាត់ជាមួយតម្រូវការទាំងអស់នេះ ប៉ុន្តែនៅតែផ្តល់នូវដំណើរការដែលមានប្រសិទ្ធភាព ភាពជឿជាក់ និងសុវត្ថិភាពខ្ពស់ជានិច្ច។ បច្ចុប្បន្នជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនត្រូវបានដំឡើងយ៉ាងច្រើននៅក្នុង៖ ការរចនាដែលមានទំហំតូច និងប្រើប្រាស់ទីតាំងបានយ៉ាងប្រសិទ្ធភាព ដែលធ្វើឱ្យជណ្តើរយន្តប្រភេទនេះមានប្រជាប្រិយភាពជាពិសេសសម្រាប់គម្រោងដែលមានទីតាំងកំណត់ ឬករណីដែលការសាងសង់បន្ទប់ម៉ាស៊ីនបន្ថែមមិនមានភាពងាយស្រួល ឬមិនអាចសាងសងបន្ទប់ម៉ាសុីនបន្ថែមបាន។ 1.1 តើរចនាសម្ព័ន្ធរបស់ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនមានអ្វីខ្លះ? ជណ្តើរយន្តគ្មានបន្ទប់ម៉ាស៊ីនត្រូវបានរចនាឡើងដោយបញ្ចូលឧបករណ៍សំខាន់ៗទាំងអស់របស់ជណ្តើរយន្តនៅក្នុងគ្រោងជណ្តើរយន្ត […]
នៅក្នុងផ្ទះវីឡា ផ្ទះក្នុងបុរី និងផ្ទះអាជីវកម្មនៅកម្ពុជា ជណ្តើរយន្តសម្រាប់ប្រើប្រាស់ក្នុងផ្ទះអាចត្រូវបានដំឡើងនៅចំចន្លោះជណ្តើរជើង នៅក្បែរជណ្តើរ ក្នុងចន្លោះទំនេរនៃជណ្តើរ ឬនៅខាងក្រៅផ្ទះ។ ទីតាំងដែលសមស្របគឺអាស្រ័យលើទំហំផ្ទៃដីដែលមាន ការរចនាជណ្តើរ និងលក្ខខណ្ឌនៃរចនាសម្ព័ន្ធផ្ទះ។ TL;DR ទីតាំងដ៏ល្អបំផុតសម្រាប់ជណ្តើរយន្តក្នុងផ្ទះ អាស្រ័យលើការរចនាជណ្តើរជើង ទំហំ និងមិនថាជាផ្ទះថ្មី ឬជាផ្ទះដែលសាងសង់រួចនោះទេ។ សម្រាប់វីឡា និងផ្ទះបុរីជាច្រើននៅកម្ពុជា ការដំឡើងជណ្តើរយន្តនៅចន្លោះជណ្តើរ គឺជាជម្រើសដែលផ្តល់តុល្យភាពល្អបំផុតរវាងភាពងាយស្រួល ការប្រើប្រាស់លំហឱ្យមានប្រសិទ្ធភាព និងសោភ័ណភាពនៃការរចនា។ ទីតាំងល្អផ្សេងទៀតរួមមាន ការដំឡើងក្បែរជណ្តើរជើង ក្នុងចន្លោះទំនេរណាំមួយនៃផ្ទះ ឬនៅខាងក្រៅផ្ទះ នៅពេលដែលកន្លែងខាងក្នុងមានកម្រិត។ ការគ្រោងទុកការដាក់ជណ្តើរយន្តតាំងពីដំបូងពេលសាងសងផ្ទះ នឹងផ្តល់នូវភាពបត់បែនច្រើន កាត់បន្ថយចំណាយទៅលើសំណង់ និងធ្វើឱ្យលទ្ធផលចុងក្រោយមានភាពស្រស់ស្អាតជាងមុន។ 1. ហេតុអ្វីបានជាទីតាំងដំឡើងជណ្តើរយន្តក្នុងផ្ទះមានសារៈសំខាន់? ការជ្រើសរើសទីតាំងត្រឹមត្រូវសម្រាប់ជណ្តើរយន្តក្នុងផ្ទះ គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយក្នុងគម្រោងដំឡើងជណ្តើរយន្ត។ ការដំឡើងដែលបានគ្រោងទុកយ៉ាងល្អ មិនត្រឹមតែជួយឡើងចុះរវាងជាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ អាចស្របខ្លួនទៅនឹងប្លង់ផ្ទះបានយ៉ាងល្អ និងជួយកាត់បន្ថយការងារសំណង់ដែលមិនចាំបាច់។ ទីតាំងដំឡើងជាញឹកញាប់មានឥទ្ធិពលលើគម្រោងទាំងមូលច្រើនជាងអ្វីដែលម្ចាស់ផ្ទះជាច្រើនគិត។ ខណៈពេលដែលមនុស្សភាគច្រើនតែងប្រៀបធៀបម៉ូដែល ឬតម្លៃជណ្តើរយន្តជាមុន ទីតាំងដំឡើងអាចប៉ះពាល់ដល់តម្លៃសំណង់ រយៈពេលនៃការដំឡើង និងសូម្បីតែរូបរាងនៃទីតាំងនៅបន្ទាប់ពីបញ្ចប់គម្រោងផងដែរ។ ជណ្តើរយន្តក្នុងផ្ទះដែលដំឡើងនៅទីតាំងសមស្រប មានអត្ថប្រយោជន៏ជាច្រើនដូចជា៖ ផ្ទុយទៅវិញ ការជ្រើសរើសទីតាំងមិនសមស្រប អាចតម្រូវឱ្យមានការកែប្រែរចនាសម្ព័ន្ធបន្ថែម កាត់បន្ថយភាពបត់បែននៃប្លង់ផ្ទះ និងបង្កើនទាំងចំណាយ និងរយៈពេលដំឡើង។ មិនថាអ្នកកំពុងសាងសង់វីឡាថ្មី […]
ជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា អាចមានតម្លៃចាប់ពីប្រហែល 15,000 ដុល្លារ ដល់ 40,000 ដុល្លារ ឬអាចខ្ពស់ជាងនេះ។ តម្លៃអាស្រ័យទៅលើប្រភេទបច្ចេកវិទ្យាជណ្តើរយន្ត ចំនួនជាន់ ទំហំជណ្តើរយន្ត រចនាបថខាងក្នុងជណ្តើរយន្ត ទីតាំងនៃការដំឡើង និងលក្ខខណ្ឌរបស់ទីតាំងជាក់ស្តែង។ ជណ្តើរយន្តប្រភេទយោងដោយខ្សែកាបនិង ជណ្តើរយន្តបូមប្រេង ជាធម្មតាតម្លៃដំបូងទាបជាងជណ្តើរយន្តវីសស្ពឺដែលមានតម្លៃរាងខ្ពស់ជាង ប៉ុន្តែជណ្តើរយន្តវីសស្ពឺអាចជួយកាត់បន្ថយការងារសំណង់បានច្រើន ព្រោះម៉ូដែលជាច្រើនមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនដាច់ដោយឡែកឡើយ។ សម្រាប់វីឡា ផ្ទះល្វែងអាជីវកម្ម ផ្ទះបុរី និងផ្ទះដែលបានសាងសង់រួចនៅកម្ពុជា វិធីល្អបំផុតក្នុងការប្រៀបធៀបតម្លៃជណ្តើរយន្តក្នុងផ្ទះ គឺមិនមែនមើលតែតម្លៃឧបករណ៍តែប៉ុណ្ណោះទេ។ ម្ចាស់ផ្ទះគួរតែពិនិត្យការងារសំណង់ មុខងារសុវត្ថិភាព ការធានា គ្រឿងបន្លាស់ ការថែទាំ និងសេវាក្រោយការលក់ផងដែរ។ TL;DR តើជណ្តើរយន្តក្នុងផ្ទះគឺជាអ្វី? ជណ្តើរយន្តក្នុងផ្ទះ គឺជាប្រព័ន្ធជណ្តើរយន្តខ្នាតតូច ដែលប្រើសម្រាប់ដឹកជញ្ជូនមនុស្សឡើងចុះរវាងជាន់នៅក្នុងផ្ទះឯកជន វីឡា ផ្ទះល្វែងអាជីវកម្ម គ្លីនិក ឬកន្លែងធ្វើការខ្នាតតូច។ ជាធម្មតាវាមានទំហំតូចជាងជណ្តើរយន្តបែបប្រពៃណី ហើយត្រូវបានរចនាសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃ ការចូលប្រើសម្រាប់មនុស្សចាស់ ការប្រើរទេះរុញ និងការរស់នៅកាន់តែមានផាសុកភាពក្នុងផ្ទះ។ នៅកម្ពុជា ម្ចាស់ផ្ទះជាច្រើនជ្រើសរើសដំឡើងជណ្តើរយន្តក្នុងផ្ទះ ព្រោះផ្ទះភាគច្រើនមានច្រើនជាន់។ ជណ្តើរយន្តអាចជួយឱ្យការរស់នៅប្រចាំថ្ងៃកាន់តែងាយស្រួលសម្រាប់ឪពុកម្តាយ មនុស្សចាស់ កុមារ និងអ្នកដែលពិបាកឡើងចុះជណ្តើរ។ ការប្រៀបធៀបបច្ចេកវិទ្យាជណ្តើរយន្តក្នុងផ្ទះទាំង 3 […]
ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺ គឺជាជណ្ដើរយន្តក្នុងផ្ទះដែលមានទំហំតូចសមរម្យ ហើយផ្លាស់ទីដោយប្រើម៉ូទ័រ វីសស្ពឺ និងដ្រាយណាត់ (drive nut)។ សម្រាប់វីឡា ផ្ទះបុរី គ្លីនិក និងអគារតូចៗនៅកម្ពុជា ប្រភេទជណ្ដើរយន្តនេះត្រូវបានជ្រើសរើសច្រើន ព្រោះវាអាចដំណើរការបានដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីន ហើយអាចប្រើបាតរណ្តៅរ៉ាក់ ឬជម្រាលបាន អាស្រ័យលើម៉ូឌែល និងស្ថានភាពទីតាំងជាក់ស្តែង។ សម្រាប់ម្ចាស់ផ្ទះជាច្រើននៅកម្ពុជា ជណ្ដើរយន្តប្រភេទនេះគឺជាជម្រើសដែលសាកសមសម្រាប់បន្ថែមក្នុងការប្រើប្រាស់រវាងជាន់ឱ្យមានសុវត្ថិភាពជាងមុន ដោយមិនចាំបាច់កែប្រែសំណង់ធំៗ។ TL;DR ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺដោយប្រើម៉ូទ័រ វីសដែក និងដ្រាយណាត់ ដើម្បីផ្លាស់ទីទូជណ្តើរយន្តឲ្យឡើងចុះ។ ជណ្តើរយន្តនេះពិតជាពេញនិយមសម្រាប់ផ្ទះ ព្រោះជាទូទៅវាត្រូវការការងារសំណង់តិចជាងប្រព័ន្ធជណ្ដើរយន្តបែបប្រពៃណីជាច្រើន។ ជណ្តើរយន្តនេះអាចដំឡើងបានដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីន ហើយម៉ូឌែលខ្លះអាចប្រើរណ្តៅរាក់ ឬជម្រាលបាន។ ទោះជាយ៉ាងណា ម៉ូឌែលដែលត្រឹមត្រូវនៅតែអាស្រ័យលើទំហំ កម្ពស់ធ្វើដំណើរ ចំនួនជាន់ ទិសបើកទ្វារ អ្នកប្រើប្រាស់ និងស្ថានភាពទីតាំង។ ការចុះពិនិត្យទីតាំងគឺជាជំហានដំបូងដែលមានសុវត្ថិភាពបំផុត មុនពេលជ្រើសរើសជណ្ដើរយន្តចុងក្រោយ។ តើជណ្ដើរយន្តប្រព័ន្ធវីសស្ពឺជាអ្វី? ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺ គឺជាប្រព័ន្ធជណ្ដើរយន្តដែលប្រើវីសដែក ដ្រាយណាត់ និងម៉ូទ័រអគ្គិសនី ដើម្បីផ្លាស់ទូជណ្តើរយន្តក្នុងឡើងចុះ។ នៅពេលម៉ូទ័រដំណើរការ ប្រព័ន្ធវីសស្ពឺនឹងធ្វើឱ្យដ្រាយណាត់ផ្លាស់ទី។ ចលនានៃទាំងអស់នេះនឹងធ្វើឲ្យជណ្ដើរយន្តធ្វើដំណើរឡើងចុះបាន។ បច្ចេកវិទ្យានេះត្រូវបានប្រើជាញឹកញាប់សម្រាប់ជណ្ដើរយន្តក្នុងផ្ទះ ព្រោះវាមានទំហំតូចសមរម្យ មានសុវត្ថិភាព ហើយមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនឡើយ។ ជណ្ដើរយន្តប្រភេទនេះត្រូវបានប្រើជាញឹកញាប់នៅក្នុងផ្ទះឯកជន វីឡា […]
តម្លៃជណ្តើរយន្តសម្រាប់គេហដ្ឋានរបស់ Cibes នៅកម្ពុជា ជាទូទៅចាប់ផ្តើមប្រហែល 37,700 ដុល្លារ សម្រាប់ជណ្តើរយន្ត 3 ជាន់ ហើយអាចលើសពី 95,300 ដុល្លារ សម្រាប់គម្រោងដែលមានទំហំធំ ឬមានលក្ខខណ្ឌស្មុគស្មាញ។ តម្លៃចុងក្រោយអាស្រ័យលើម៉ូដែល ចំនួនជាន់ ទំហំជណ្តើរយន្ត កម្ពស់ធ្វើដំណើរ ទីតាំងដំឡើង ជម្រើសរចនា និងស្ថានភាពទីតាំង។ TL;DR តម្លៃជណ្តើរយន្តសម្រាប់ផ្ទះ Cibes នៅកម្ពុជា ចាប់ផ្តើមប្រហែល 37,700 ដុល្លារ សម្រាប់ 3 ជាន់ ដោយផ្អែកលើតម្លៃយោងដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅខែកញ្ញា ឆ្នាំ 2025។ តម្លៃយោងរួមបញ្ចូលពន្ធអាករ ថ្លៃនាំចូល ការដឹកជញ្ជូន ការដំឡើង ការធ្វើតេស្ត ការដាក់ឱ្យដំណើរការ ការប្រគល់ជូនអតិថិជន និងគ្រោងកញ្ចក់នាំចូលដែលផ្គត់ផ្គង់ជាមួយកញ្ចប់ជណ្តើរយន្ត។ តម្លៃចុងក្រោយអាស្រ័យលើម៉ូដែលរបស់ Cibes ចំនួនជាន់ ទំហំជណ្តើរយន្ត កម្ពស់ធ្វើដំណើរ ស្ថានភាពទីតាំង ទីតាំងដំឡើង និងការងាររៀបចំទីតាំងដែលត្រូវការ។ ជណ្តើរយន្តក្នុងផ្ទះ Cibes គឺជាជណ្តើរយន្តប្រព័ន្ធវីសស្ពឺដែលនាំចូលទាំងស្រុង សម្រាប់ផ្ទះឯកជន វីឡា […]


