ជណ្តើរយន្តក្នុងផ្ទះនៅកម្ពុជា អាចមានតម្លៃចាប់ពីប្រហែល 15,000 ដុល្លារ ដល់ 40,000 ដុល្លារ ឬអាចខ្ពស់ជាងនេះ។ តម្លៃអាស្រ័យទៅលើប្រភេទបច្ចេកវិទ្យាជណ្តើរយន្ត ចំនួនជាន់ ទំហំជណ្តើរយន្ត រចនាបថខាងក្នុងជណ្តើរយន្ត ទីតាំងនៃការដំឡើង និងលក្ខខណ្ឌរបស់ទីតាំងជាក់ស្តែង។ ជណ្តើរយន្តប្រភេទយោងដោយខ្សែកាបនិង ជណ្តើរយន្តបូមប្រេង ជាធម្មតាតម្លៃដំបូងទាបជាងជណ្តើរយន្តវីសស្ពឺដែលមានតម្លៃរាងខ្ពស់ជាង ប៉ុន្តែជណ្តើរយន្តវីសស្ពឺអាចជួយកាត់បន្ថយការងារសំណង់បានច្រើន ព្រោះម៉ូដែលជាច្រើនមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនដាច់ដោយឡែកឡើយ។ សម្រាប់វីឡា ផ្ទះល្វែងអាជីវកម្ម ផ្ទះបុរី និងផ្ទះដែលបានសាងសង់រួចនៅកម្ពុជា វិធីល្អបំផុតក្នុងការប្រៀបធៀបតម្លៃជណ្តើរយន្តក្នុងផ្ទះ គឺមិនមែនមើលតែតម្លៃឧបករណ៍តែប៉ុណ្ណោះទេ។ ម្ចាស់ផ្ទះគួរតែពិនិត្យការងារសំណង់ មុខងារសុវត្ថិភាព ការធានា គ្រឿងបន្លាស់ ការថែទាំ និងសេវាក្រោយការលក់ផងដែរ។ TL;DR តើជណ្តើរយន្តក្នុងផ្ទះគឺជាអ្វី? ជណ្តើរយន្តក្នុងផ្ទះ គឺជាប្រព័ន្ធជណ្តើរយន្តខ្នាតតូច ដែលប្រើសម្រាប់ដឹកជញ្ជូនមនុស្សឡើងចុះរវាងជាន់នៅក្នុងផ្ទះឯកជន វីឡា ផ្ទះល្វែងអាជីវកម្ម គ្លីនិក ឬកន្លែងធ្វើការខ្នាតតូច។ ជាធម្មតាវាមានទំហំតូចជាងជណ្តើរយន្តបែបប្រពៃណី ហើយត្រូវបានរចនាសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃ ការចូលប្រើសម្រាប់មនុស្សចាស់ ការប្រើរទេះរុញ និងការរស់នៅកាន់តែមានផាសុកភាពក្នុងផ្ទះ។ នៅកម្ពុជា ម្ចាស់ផ្ទះជាច្រើនជ្រើសរើសដំឡើងជណ្តើរយន្តក្នុងផ្ទះ ព្រោះផ្ទះភាគច្រើនមានច្រើនជាន់។ ជណ្តើរយន្តអាចជួយឱ្យការរស់នៅប្រចាំថ្ងៃកាន់តែងាយស្រួលសម្រាប់ឪពុកម្តាយ មនុស្សចាស់ កុមារ និងអ្នកដែលពិបាកឡើងចុះជណ្តើរ។ ការប្រៀបធៀបបច្ចេកវិទ្យាជណ្តើរយន្តក្នុងផ្ទះទាំង 3 […]
ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺ គឺជាជណ្ដើរយន្តក្នុងផ្ទះដែលមានទំហំតូចសមរម្យ ហើយផ្លាស់ទីដោយប្រើម៉ូទ័រ វីសស្ពឺ និងដ្រាយណាត់ (drive nut)។ សម្រាប់វីឡា ផ្ទះបុរី គ្លីនិក និងអគារតូចៗនៅកម្ពុជា ប្រភេទជណ្ដើរយន្តនេះត្រូវបានជ្រើសរើសច្រើន ព្រោះវាអាចដំណើរការបានដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីន ហើយអាចប្រើបាតរណ្តៅរ៉ាក់ ឬជម្រាលបាន អាស្រ័យលើម៉ូឌែល និងស្ថានភាពទីតាំងជាក់ស្តែង។ សម្រាប់ម្ចាស់ផ្ទះជាច្រើននៅកម្ពុជា ជណ្ដើរយន្តប្រភេទនេះគឺជាជម្រើសដែលសាកសមសម្រាប់បន្ថែមក្នុងការប្រើប្រាស់រវាងជាន់ឱ្យមានសុវត្ថិភាពជាងមុន ដោយមិនចាំបាច់កែប្រែសំណង់ធំៗ។ TL;DR ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺដោយប្រើម៉ូទ័រ វីសដែក និងដ្រាយណាត់ ដើម្បីផ្លាស់ទីទូជណ្តើរយន្តឲ្យឡើងចុះ។ ជណ្តើរយន្តនេះពិតជាពេញនិយមសម្រាប់ផ្ទះ ព្រោះជាទូទៅវាត្រូវការការងារសំណង់តិចជាងប្រព័ន្ធជណ្ដើរយន្តបែបប្រពៃណីជាច្រើន។ ជណ្តើរយន្តនេះអាចដំឡើងបានដោយមិនចាំបាច់មានបន្ទប់ម៉ាស៊ីន ហើយម៉ូឌែលខ្លះអាចប្រើរណ្តៅរាក់ ឬជម្រាលបាន។ ទោះជាយ៉ាងណា ម៉ូឌែលដែលត្រឹមត្រូវនៅតែអាស្រ័យលើទំហំ កម្ពស់ធ្វើដំណើរ ចំនួនជាន់ ទិសបើកទ្វារ អ្នកប្រើប្រាស់ និងស្ថានភាពទីតាំង។ ការចុះពិនិត្យទីតាំងគឺជាជំហានដំបូងដែលមានសុវត្ថិភាពបំផុត មុនពេលជ្រើសរើសជណ្ដើរយន្តចុងក្រោយ។ តើជណ្ដើរយន្តប្រព័ន្ធវីសស្ពឺជាអ្វី? ជណ្ដើរយន្តប្រព័ន្ធវីសស្ពឺ គឺជាប្រព័ន្ធជណ្ដើរយន្តដែលប្រើវីសដែក ដ្រាយណាត់ និងម៉ូទ័រអគ្គិសនី ដើម្បីផ្លាស់ទូជណ្តើរយន្តក្នុងឡើងចុះ។ នៅពេលម៉ូទ័រដំណើរការ ប្រព័ន្ធវីសស្ពឺនឹងធ្វើឱ្យដ្រាយណាត់ផ្លាស់ទី។ ចលនានៃទាំងអស់នេះនឹងធ្វើឲ្យជណ្ដើរយន្តធ្វើដំណើរឡើងចុះបាន។ បច្ចេកវិទ្យានេះត្រូវបានប្រើជាញឹកញាប់សម្រាប់ជណ្ដើរយន្តក្នុងផ្ទះ ព្រោះវាមានទំហំតូចសមរម្យ មានសុវត្ថិភាព ហើយមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនឡើយ។ ជណ្ដើរយន្តប្រភេទនេះត្រូវបានប្រើជាញឹកញាប់នៅក្នុងផ្ទះឯកជន វីឡា […]
តម្លៃជណ្តើរយន្តសម្រាប់គេហដ្ឋានរបស់ Cibes នៅកម្ពុជា ជាទូទៅចាប់ផ្តើមប្រហែល 37,700 ដុល្លារ សម្រាប់ជណ្តើរយន្ត 3 ជាន់ ហើយអាចលើសពី 95,300 ដុល្លារ សម្រាប់គម្រោងដែលមានទំហំធំ ឬមានលក្ខខណ្ឌស្មុគស្មាញ។ តម្លៃចុងក្រោយអាស្រ័យលើម៉ូដែល ចំនួនជាន់ ទំហំជណ្តើរយន្ត កម្ពស់ធ្វើដំណើរ ទីតាំងដំឡើង ជម្រើសរចនា និងស្ថានភាពទីតាំង។ TL;DR តម្លៃជណ្តើរយន្តសម្រាប់ផ្ទះ Cibes នៅកម្ពុជា ចាប់ផ្តើមប្រហែល 37,700 ដុល្លារ សម្រាប់ 3 ជាន់ ដោយផ្អែកលើតម្លៃយោងដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅខែកញ្ញា ឆ្នាំ 2025។ តម្លៃយោងរួមបញ្ចូលពន្ធអាករ ថ្លៃនាំចូល ការដឹកជញ្ជូន ការដំឡើង ការធ្វើតេស្ត ការដាក់ឱ្យដំណើរការ ការប្រគល់ជូនអតិថិជន និងគ្រោងកញ្ចក់នាំចូលដែលផ្គត់ផ្គង់ជាមួយកញ្ចប់ជណ្តើរយន្ត។ តម្លៃចុងក្រោយអាស្រ័យលើម៉ូដែលរបស់ Cibes ចំនួនជាន់ ទំហំជណ្តើរយន្ត កម្ពស់ធ្វើដំណើរ ស្ថានភាពទីតាំង ទីតាំងដំឡើង និងការងាររៀបចំទីតាំងដែលត្រូវការ។ ជណ្តើរយន្តក្នុងផ្ទះ Cibes គឺជាជណ្តើរយន្តប្រព័ន្ធវីសស្ពឺដែលនាំចូលទាំងស្រុង សម្រាប់ផ្ទះឯកជន វីឡា […]
ជណ្តើរយន្តក្នុងផ្ទះមិនមានរណ្តៅជ្រៅ គឺជាជណ្តើរយន្តសម្រាប់លំនៅដ្ឋានដែលត្រូវបានរចនាឡើងឲ្យដំណើរការបានជាមួយបាតរណ្តៅទាប ឬមិនចាំបាច់មានរណ្តៅតែម្តង។ នេះធ្វើឲ្យការដំឡើងកាន់តែងាយស្រួលសម្រាប់ផ្ទះមានដែលស្រាប់ ឬគម្រោងជួសជុលកែលម្អផ្ទះ។ ដំណោះស្រាយនេះជួយកាត់បន្ថយការកែប្រែរចនាសម្ព័ន្ធរបស់អគារ ខណៈពេលដែលផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងការធ្វើដំណើរឡើងចុះប្រចាំថ្ងៃបានកាន់តែប្រសើរ។ TL;DR ការណែនាំនេះបានពន្យល់ថា តើអ្វីជាជណ្តើរយន្តក្នុងផ្ទះដែលមិនចាំបាច់មានរណ្តៅ, មកមើលពីរបៀបដំណើរការរបស់វា និងតើសម្រាប់តម្លៃប្រហែលប៉ុន្មាន វាជួយឲ្យម្ចាស់ផ្ទះជ្រើសរើសដំណោះស្រាយជណ្តើរយន្តដែលសមស្រប សម្រាប់ផ្ទះដែលមិនអាចរៀបចំរណ្តៅជ្រៅដូចជណ្តើរយន្តយោងដោយខ្សែកាបបាន។ ចំណុចសំខាន់ៗរួមមាន៖ តើជណ្តើរយន្តក្នុងផ្ទះមិនមានរណ្តៅជ្រៅជាអ្វី? ជណ្តើរយន្តផ្ទះមិនមានរណ្តៅជ្រៅ គឺជាជណ្តើរយន្តសម្រាប់លំនៅដ្ឋានដែលត្រូវបានរចនាឡើងឲ្យដំណើរការបានដោយត្រូវការបាតរណ្តៅទាប ឬមិនចាំបាច់មានរណ្តៅតែម្តង។ វាក៏អាចហៅថាជណ្តើរយន្តគ្មានរណ្តៅ (no-pit home lift), ជណ្តើរយន្តដែលមានបាតរណ្តៅទាប (shallow-pit elevator) ឬ ជណ្តើរយន្តក្នុងផ្ទះដែលមិនត្រូវការរណ្តៅ (home elevator without a pit) ផងដែរ។ ជណ្តើរយន្តយោងដោយខ្សែកាបជាទូទៅត្រូវការរណ្តៅជ្រៅនៅផ្នែកខាងក្រោមទូរនៃជណ្តើរយន្ត។ ទំហំនេះត្រូវបានប្រើសម្រាប់ buffers និងគ្រឿងបច្ចេកទេសផ្សេងៗ។ ចំណែកឯជណ្តើរយន្តដែលមានបាតរណ្តៅទាប ប្រើការរចនាប្រព័ន្ធលើកខុសគ្នា ដូច្នេះវាអាចដំឡើងលើជាន់ដែលមានស្រាប់ ឬត្រូវការត្រឹមការរណ្តៅរាក់ប៉ុណ្ណោះ។ ជណ្តើរយន្តប្រភេទនេះមានប្រយោជន៍ខ្លាំងនៅពេលផ្ទះមិនបានរៀបចំគ្រោងបេតុងជណ្តើរយន្តតាំងពីដំបូង។ ក្នុងគម្រោងជួសជុលផ្ទះជាច្រើន ការជីកកាត់ជាន់អាចប៉ះពាល់ដល់គ្រឹះរបស់ផ្ទះ ប្រព័ន្ធការពារជ្រាបទឹក ជាន់ក្រោមដី ចំណតរថយន្ត ឬខ្សែបណ្តាញក្រោមដីផ្សេងៗ។ ជណ្តើរយន្តក្នុងផ្ទះមិនចាំបាច់មានរណ្តៅអាចជួយកាត់បន្ថយហានិភ័យទាំងនេះបាន។ សម្រាប់ម្ចាស់ផ្ទះនៅកម្ពុជា នេះជាមូលហេតុសំខាន់មួយក្នុងការជ្រើសរើសជណ្តើរយន្តដែលមានបាតរណ្តៅរាប។ ផ្ទះល្វែង […]
TL;DR ការដំឡើងជណ្តើរយន្តក្នុងផ្ទះដែលសាងសង់រួច ជាទូទៅអាចមានតម្លៃប្រហែល USD 15,000 ដល់ USD 40,000 ឡើងទៅ អាស្រ័យទៅលើប្រភេទជណ្តើរយន្ត ចំនួនជាន់ ទំហំ ការងារសំណង់ ការតុបតែង និងលក្ខខណ្ឌនៃទីតាំងដំឡើង។ សម្រាប់ម្ចាស់ផ្ទះជាច្រើន ថវិកានាំការចំណាយសរុបមិនមែនមានតែតម្លៃជណ្តើរយន្តទេ ប៉ុន្តែរួមមាន ៥ចំណុចសំខាន់ៗ គឺឧបករណ៍ ការដំឡើង ការរៀបចំទីតាំង ការងារតុបតែង និងតម្លៃប្រើប្រាស់រយៈពេលវែង ដូចជា តម្លៃអគ្គិសនី និងតម្លៃនៃការថែទាំ។ តម្លៃជណ្តើរយន្តជាក់ស្តែងពិតជាសំខាន់ ប៉ុន្តែតម្លៃដែលត្រូវមើលឱ្យបានជាក់លាក់ គឺតម្លៃសរុបក្រោយដំឡើងរួច។ តើគួរជ្រើសរើសជណ្តើរយន្តសម្រាប់ផ្ទះដែលសាងសង់រួចយ៉ាងដូចម្តេច? ម្ចាស់ផ្ទះភាគច្រើនចាប់ផ្តើមគិតពីការដំឡើងជណ្តើរយន្តក្នុងផ្ទះ ដើម្បីបង្កើនផាសុកភាព ភាពងាយស្រួលក្នុងការរស់នៅ និងការរៀបចំសម្រាប់អនាគត។ ជណ្តើរជើងអាចក្លាយជាការលំបាកបន្តិចម្តងៗ ជាពិសេសសម្រាប់មនុស្សចាស់ កុមារ ឬអ្នកដែលត្រូវដឹកទំនិញ ឬឥវ៉ាន់ផ្សេងៗទៅជាន់នីមួយៗ។ សម្រាប់ផ្ទះដែលសាងសង់រួច ការជ្រើសរើសជណ្តើរយន្តមិនមែនគិតតែពីម៉ូឌែលជណ្តើរយន្តប៉ុណ្ណោះទេ។ ម្ចាស់ផ្ទះគួរពិចារណាលើចំណុចទាំងនេះផងដែរ៖ ជណ្តើរយន្តក្នុងផ្ទះដែលជ្រើសរើសបានល្អ គួរតែធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែងាយស្រួលដោយមិនបង្កើតការងារសំណង់ច្រើនពេក។ ហើយគួរតែសមល្អជាមួយផ្ទះ ប្រើប្រាស់បានយូរ និងស្របតាមរបៀបរស់នៅប្រចាំថ្ងៃរបស់គ្រួសារ។ សម្រាប់ផ្ទះជាច្រើននៅកម្ពុជា ជាពិសេសវីឡា ផ្ទះល្វែង និងផ្ទះអាជីវកម្ម ជម្រើសល្អភាគច្រើនគឺជណ្តើរយន្តដែលអាចកាត់បន្ថយការងារសំណង់បាន ខណៈដែលនៅតែបំពេញតម្រូវការផ្នែកសុវត្ថិភាព ផាសុកភាព […]
TL;DRCibes Lift Cambodia បានក្លាយជាសមាជិកផ្លូវការរបស់ EuroCham Cambodia នេះគឺជាជំហានសំខាន់មួយសម្រាប់ក្រុមហ៊ុន ក្នុងការពង្រឹងវត្តមានរបស់ខ្លួននៅលើទីផ្សារកម្ពុជា និងបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហគមន៍អាជីវកម្មអឺរ៉ុប និងក្នុងស្រុក។ សមាជិកភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Cibes ចំពោះគុណភាពសុវត្ថិភាព ភាពងាយស្រួលក្នុងការប្រើប្រាស់ និងការរីកចម្រើនរយៈពេលវែងនៅកម្ពុជា។ វាក៏បង្កើតឱកាសថ្មីៗក្នុងការតភ្ជាប់ជាមួយអ្នកអភិវឌ្ឍន៍ អ្នករចនា ស្ថាបត្យករ អ្នកដឹកនាំអាជីវកម្ម និងដៃគូក្នុងវិស័យ ដែលផ្តល់តម្លៃដល់ស្តង់ដារអន្តរជាតិ និងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ តើ EuroCham Cambodia គឺជាអ្វី? EUROCHAM CAMBODIA គឺជាសភាពាណិជ្ជកម្មដ៏សំខាន់មួយនៅកម្ពុជា ដែលប្រមូលផ្តុំអាជីវកម្មអឺរ៉ុប និងដៃគូដែលកំពុងមានសកម្មភាពនៅក្នុងប្រទេស។ Eurocham Cambodia គាំទ្រដល់ក្រុមហ៊ុនតាមរយៈការបង្កើតបណ្ដាញទំនាក់ទំនង ការបញ្ចេញមតិ ការពិភាក្សាផ្នែកទីផ្សារ និងសកម្មភាពអភិវឌ្ឍន៍អាជីវកម្ម។ ការក្លាយជាសមាជិករបស់ EuroCham ផ្តល់ឱ្យសមាជិកនូវឱកាសចូលរួមក្នុងសហគមន៍វិជ្ជាជីវៈធំទូលាយជាងមុន។ វាអាចបង្កើតឲ្យមានភាពទូលំទូលាយក្នុងការផ្លាស់ប្តូរយោបល់សម្រាប់អាជីវកម្ម កសាងភាពជាដៃគូ និងរួមចំណែកលើកកម្ពស់ស្តង់ដារក្នុងវិស័យផ្សេងៗ។ សម្រាប់ Cibes Lift Cambodia ការចូលជាសមាជិក EuroCham មានន័យថាក្លាយជាផ្នែកមួយនៃបណ្ដាញដែលផ្តល់តម្លៃដល់ការជឿទុកចិត្ត ភាពវិជ្ជាជីវៈ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ទាំងនេះជាតម្លៃដែលស្របគ្នាជាមួយទិសដៅរបស់ក្រុមហ៊ុននៅកម្ពុជា។ ហេតុអ្វីបានជានេះជាជំហានដ៏សំខាន់សម្រាប់ Cibes […]
អ្នកនិពន្ធ៖ ពៅ កញ្ញាតួនាទី៖ ប្រធានគ្រប់គ្រងប្រចាំប្រទេស នៃ Cibes Lift Cambodia សេចក្តីណែនាំ អ្នកស្រី ពៅ កញ្ញា បច្ចុប្បន្នជាប្រធានគ្រប់គ្រងប្រចាំប្រទេសនៅ Cibes Lift Cambodia។ អ្នកស្រីបានចូលរួមជាមួយក្រុមហ៊ុនក្នុងឆ្នាំ 2022 និងមានបទពិសោធន៍ក្នុងផ្នែកលក់ ការគ្រប់គ្រងអតិថិជន និងការអភិវឌ្ឍអាជីវកម្ម។ អ្នកស្រីមានតួនាទីសំខាន់ក្នុងការគាំទ្រការរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជា តាមរយៈការដឹកនាំការទំនាក់ទំនងជាមួយអតិថិជន ការអភិវឌ្ឍឱកាសអាជីវកម្ម និងការសហការជិតស្និទ្ធជាមួយក្រុមការងារផ្ទៃក្នុង ដើម្បីផ្តល់ដំណោះស្រាយលីហ្វដែលសមស្របសម្រាប់គម្រោងជាច្រើនប្រភេទ។ ការអប់រំ អ្នកស្រី ពៅ កញ្ញា បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Limkokwing University of Creative Technology ដោយសិក្សាលើផ្នែក Business and Innovation។ មូលដ្ឋានចំណេះដឹងផ្នែកសិក្សានេះ គាំទ្រដល់ការងាររបស់អ្នកស្រីក្នុងផ្នែកលក់ ការគ្រប់គ្រងទំនាក់ទំនងអតិថិជន និងការអភិវឌ្ឍអាជីវកម្មនៅ Cibes Lift Cambodia ដោយជួយឱ្យអ្នកស្រីអាចភ្ជាប់យុទ្ធសាស្ត្រអាជីវកម្មជាមួយនឹងការអនុវត្តជាក់ស្តែងសម្រាប់ការរីកចម្រើនក្នុងទីផ្សារ។ ជំនាញ និងបទពិសោធន៍ ក្នុងអំឡុងពេលបម្រើការងារនៅ Cibes Lift Cambodia អ្នកស្រីបានចូលរួមដោយផ្ទាល់ក្នុងការងារដូចជា៖ English below: Introduction Mrs. Pov Kahna is currently the Country Manager at Cibes Lift Cambodia. She joined the company in 2022 […]
TL;DR អត្ថប្រយោជន៍សំខាន់ៗនៃជណ្តើរយន្តក្នុងផ្ទះសម្រាប់មនុស្សចាស់ រួមមាន៖• កាត់បន្ថយហានិភ័យនៃការដួលលើជណ្តើរ• ផ្តល់ផាសុកភាពកាន់តែប្រសើរសម្រាប់ការធ្វើដំណើររៀងរាល់ថ្ងៃ• ជួយឱ្យសមាជិកគ្រួសារដែលមានវ័យចាស់ មានភាពឯករាជ្យកាន់តែច្រើន• មានភាពងាយស្រួលសម្រាប់ការប្រើរទេះរុញ ឧបករណ៍ជំនួយក្នុងការធ្វើដំណើរ ឬអ្នកថែទាំ• ជួយដល់ការរស់នៅរយះពេលវែងសម្រាប់ការរស់នៅក្នុងផ្ទះនៅពេលវ័យកាន់តែចាស់ ជណ្តើរយន្តក្នុងផ្ទះ ជួយឱ្យសមាជិកគ្រួសារដែលមានវ័យចាស់ ធ្វើដំណើរឡើងចុះបានដោយសុវត្ថិភាព និងរក្សាបាននូវផាសុកភាព និងភាពឯករាជ្យនៅក្នុងផ្ទះ។ 1. ហេតុអ្វីបានជាមនុស្សចាស់ត្រូវការជណ្តើរយន្តក្នុងផ្ទះ? សម្រាប់មនុស្សដែលមានវ័យចាស់ជាច្រើន ការឡើងចុះជណ្តើរនឹងកាន់តែលំបាកហើយមិនសូវមានសុវត្ថិភាពនេាះទេ។ សូម្បីតែជណ្តើរជើងដែលខ្លីមួយ ក៏អាចក្លាយជាបញ្ហាប្រឈមប្រចាំថ្ងៃបានដែរ។ បញ្ហាទូទៅរួមមាន៖• កម្លាំងជើងខ្សោយ ឬបាត់បង់តុល្យភាព• ឈឺសន្លាក់ ឬជំងឺសន្លាក់• សម្ពាធឈាមមិនស្ថិតស្ថេរ• មានប្រតិកម្មយឺតជាងមុន• ភ្នែកមើលមិនសូវច្បាស់• ហានិភ័យខ្ពស់ក្នុងការរអិល ឬដួលលើជណ្តើរ ជណ្តើរយន្តក្នុងផ្ទះ ជួយឱ្យមនុស្សចាស់ធ្វើដំណើរឡើងចុះជាន់បានយ៉ាងមានសុវត្ថិភាពជាងមុន។ សំខាន់ជាងនេះទៅទៀតអាចជួយឱ្យពួកគាត់មានភាពឯករាជ្យកាន់តែច្រើន។ ពួកគាត់មិនចាំបាច់ពឹងផ្អែកលើអ្នកដទៃរាល់ពេលដែលត្រូវឡើងចុះ យកឥវ៉ាន់ ឬទៅកាន់ផ្នែកណាមួយនៃផ្ទះឡើយ។ សម្រាប់គ្រួសារជាច្រើន ជណ្តើរយន្តក្នុងផ្ទះមិនមែនគ្រាន់តែជាភាពងាយស្រួលប៉ុណ្ណោះទេ។ ប៉ុន្តែវាជាការសម្រេចចិត្តមួយសម្រាប់សុវត្ថិភាពរយៈពេលវែង។ 2. តើអ្នកគួរមើលអ្វីខ្លះនៅពេលជ្រើសរើសជណ្តើរយន្តសម្រាប់មនុស្សចាស់? ជណ្តើរយន្តក្នុងផ្ទះដែលសមស្របសម្រាប់មនុស្សចាស់ គួរតែមានសុវត្ថិភាព ស្ថេរភាព និងងាយស្រួលប្រើប្រាស់។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលគួរតែពិនិត្យមើល។ 2.1. ល្បឿនមានស្ថេរភាព និងចលនារលូន មនុស្សវ័យចំណាស់ ជាញឹកញាប់ងាយរងអារម្មណ៍ពីការផ្លាស់ទីភ្លាមៗ។ ប្រសិនបើជណ្តើរយន្តមានភាពលឿនពេក បន្ថយល្បឿនភ្លាមៗពេក […]
សម្រាប់ជណ្តើរយន្តក្នុងផ្ទះជាមធ្យម ថ្លៃចំណាយប្រតិបត្តិការប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា ស្ថិតនៅចន្លោះប្រហែល 600 ដុល្លារ ដល់ 830 ដុល្លារក្នុងមួយឆ្នាំ អាស្រ័យលើកម្ពស់នៃការធ្វើដំណើរ ចំនួនដងនៃការប្រើប្រាស់ប្រចាំថ្ងៃ និងតម្លៃអគ្គិសនីតាមតំបន់។ នៅកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ តម្លៃអគ្គិសនីសម្រាប់លំនៅឋានទូទៅប្រហែល 0.18 ដុល្លារ ដល់ 0.22 ដុល្លារ ក្នុងមួយ kWh អាស្រ័យលើបរិមាណប្រើប្រាស់ប្រចាំខែ។ តួលេខខាងក្រោមគឺផ្អែកលើការប៉ាន់ស្មានជាក់ស្តែងសម្រាប់ការប្រើប្រាស់ជណ្តើរយន្តក្នុងផ្ទះក្រោមលក្ខខណ្ឌប្រើប្រាស់ធម្មតា។ ជណ្តើរយន្តក្នុងផ្ទះដ៏ទំនើបមួយ ដូចជា Cibes Lift មានការប្រើប្រាស់អគ្គិសនីទាប តម្រូវការថែទាំតិច និងអាយុកាលគ្រឿងបន្លាស់ប្រើប្រាស់បានយូរ។ អត្ថបទនេះនឹងពន្យល់ពីតម្ថ្លៃនៃការចំណាយប្រតិបត្តិការពិតប្រាកដ ដោយផ្អែកលើទិន្នន័យជណ្តើរយន្តក្នុងផ្ទះ និងឧទាហរណ៍ជាក់លាក់ក្នុងការប្រើប្រាស់ជាក់ស្តែង។ TL;DR: ចំណាយទូទៅក្នុងការប្រើប្រាស់ រួមមាន៖ ការប្រើប្រាស់អគ្គិសនីទាប ព្រោះជណ្តើរយន្តក្នុងផ្ទះប្រើអគ្គិសនីតែពេលដំណើរការតែប៉ុណ្ណោះ។ ចំណាយរយៈពេលវែងភាគច្រើនអាស្រ័យលើបច្ចេកវិទ្យាជណ្តើរយន្ត និងការថែទាំ ជាងអាស្រ័យលើចំនួនដងនៃប្រើប្រាស់។ 1. តើតម្ថ្លៃចំណាយប្រតិបត្តិការសំខាន់ៗរបស់ជណ្តើរយន្តក្នុងផ្ទះមានអ្វីខ្លះ? តម្លៃចំណាយប្រតិបត្តិការរបស់ជណ្តើរយន្តក្នុងផ្ទះ ជាទូទៅអាចបែងចែកជា 3 ផ្នែកសំខាន់ៗ គឺ អគ្គិសនី ការថែទាំតាមកាលវិភាគ និងការខូច ឬការផ្លាស់ប្តូរគ្រឿងបន្លាស់។ សម្រាប់ម្ចាស់ផ្ទះភាគច្រើន ការប្រើប្រាស់អគ្គិសនីជាចំណាយដែលទាប និងមានស្ថេរភាព […]
TL;DR Cibes Lift Cambodia បានចូលរួម Cambodia ASEAN Business Summit 2026 នៅភ្នំពេញ ដោយមានការតំណាងពី Vice President Kevin Der Arslanian និង Country Manager Pov Kahna។ សន្និសីទនេះបានប្រមូលផ្តុំអ្នកចូលរួមជាង 700 នាក់ ពីរដ្ឋាភិបាល ឯកអគ្គរាជទូត និងវិស័យអាជីវកម្ម ក្រោមប្រធានបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តនៃឧស្សាហកម្ម”។ ការពិភាក្សាមានផ្តោតលើតួនាទីកម្ពុជាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ការអភិវឌ្ឍផ្នែកឌីជីថល ឧស្សាហកម្មបៃតង ការសហការអាជីវកម្មក្នុងតំបន់ និងការជួបជុំដើម្បីបង្កើតទំនាក់ទំនង។ តើ Cambodia ASEAN Business Summit 2026 ជាអ្វី? Cambodia ASEAN Business Summit 2026 បានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី 4 ខែមីនា ឆ្នាំ 2026 […]



