KH
CIBES LIFT GROUP
ព័ត៌មាន - 08/04/2026
អ្នកស្រីពៅ កញ្ញា – ប្រធានគ្រប់គ្រង

អ្នកនិពន្ធ៖ ពៅ កញ្ញាតួនាទី៖ ប្រធានគ្រប់គ្រងប្រចាំប្រទេស នៃ Cibes Lift Cambodia សេចក្តីណែនាំ អ្នកស្រី ពៅ កញ្ញា បច្ចុប្បន្នជាប្រធានគ្រប់គ្រងប្រចាំប្រទេសនៅ Cibes Lift Cambodia។ អ្នកស្រីបានចូលរួមជាមួយក្រុមហ៊ុនក្នុងឆ្នាំ 2022 និងមានបទពិសោធន៍ក្នុងផ្នែកលក់ ការគ្រប់គ្រងអតិថិជន និងការអភិវឌ្ឍអាជីវកម្ម។ អ្នកស្រីមានតួនាទីសំខាន់ក្នុងការគាំទ្រការរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជា តាមរយៈការដឹកនាំការទំនាក់ទំនងជាមួយអតិថិជន ការអភិវឌ្ឍឱកាសអាជីវកម្ម និងការសហការជិតស្និទ្ធជាមួយក្រុមការងារផ្ទៃក្នុង ដើម្បីផ្តល់ដំណោះស្រាយលីហ្វដែលសមស្របសម្រាប់គម្រោងជាច្រើនប្រភេទ។  ការអប់រំ  អ្នកស្រី ពៅ កញ្ញា បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Limkokwing University of Creative Technology ដោយសិក្សាលើផ្នែក Business and Innovation។ មូលដ្ឋានចំណេះដឹងផ្នែកសិក្សានេះ គាំទ្រដល់ការងាររបស់អ្នកស្រីក្នុងផ្នែកលក់ ការគ្រប់គ្រងទំនាក់ទំនងអតិថិជន និងការអភិវឌ្ឍអាជីវកម្មនៅ Cibes Lift Cambodia ដោយជួយឱ្យអ្នកស្រីអាចភ្ជាប់យុទ្ធសាស្ត្រអាជីវកម្មជាមួយនឹងការអនុវត្តជាក់ស្តែងសម្រាប់ការរីកចម្រើនក្នុងទីផ្សារ។  ជំនាញ និងបទពិសោធន៍  ក្នុងអំឡុងពេលបម្រើការងារនៅ Cibes Lift Cambodia អ្នកស្រីបានចូលរួមដោយផ្ទាល់ក្នុងការងារដូចជា៖  English below: Introduction  Mrs. Pov Kahna is currently the Country Manager at Cibes Lift Cambodia. She joined the company in 2022 […]

ព័ត៌មាន - 06/04/2026
ជណ្តើរយន្តក្នុងផ្ទះសម្រាប់មនុស្សចាស់

TL;DR អត្ថប្រយោជន៍សំខាន់ៗនៃជណ្តើរយន្តក្នុងផ្ទះសម្រាប់មនុស្សចាស់ រួមមាន៖• កាត់បន្ថយហានិភ័យនៃការដួលលើជណ្តើរ• ផ្តល់ផាសុកភាពកាន់តែប្រសើរសម្រាប់ការធ្វើដំណើររៀងរាល់ថ្ងៃ• ជួយឱ្យសមាជិកគ្រួសារដែលមានវ័យចាស់ មានភាពឯករាជ្យកាន់តែច្រើន• មានភាពងាយស្រួលសម្រាប់ការប្រើរទេះរុញ ឧបករណ៍ជំនួយក្នុងការធ្វើដំណើរ ឬអ្នកថែទាំ• ជួយដល់ការរស់នៅរយះពេលវែងសម្រាប់ការរស់នៅក្នុងផ្ទះនៅពេលវ័យកាន់តែចាស់ ជណ្តើរយន្តក្នុងផ្ទះ ជួយឱ្យសមាជិកគ្រួសារដែលមានវ័យចាស់ ធ្វើដំណើរឡើងចុះបានដោយសុវត្ថិភាព និងរក្សាបាននូវផាសុកភាព និងភាពឯករាជ្យនៅក្នុងផ្ទះ។ 1. ហេតុអ្វីបានជាមនុស្សចាស់ត្រូវការជណ្តើរយន្តក្នុងផ្ទះ? សម្រាប់មនុស្សដែលមានវ័យចាស់ជាច្រើន ការឡើងចុះជណ្តើរនឹងកាន់តែលំបាកហើយមិនសូវមានសុវត្ថិភាពនេាះទេ។ សូម្បីតែជណ្តើរជើងដែលខ្លីមួយ ក៏អាចក្លាយជាបញ្ហាប្រឈមប្រចាំថ្ងៃបានដែរ។ បញ្ហាទូទៅរួមមាន៖• កម្លាំងជើងខ្សោយ ឬបាត់បង់តុល្យភាព• ឈឺសន្លាក់ ឬជំងឺសន្លាក់• សម្ពាធឈាមមិនស្ថិតស្ថេរ• មានប្រតិកម្មយឺតជាងមុន• ភ្នែកមើលមិនសូវច្បាស់• ហានិភ័យខ្ពស់ក្នុងការរអិល ឬដួលលើជណ្តើរ ជណ្តើរយន្តក្នុងផ្ទះ ជួយឱ្យមនុស្សចាស់ធ្វើដំណើរឡើងចុះជាន់បានយ៉ាងមានសុវត្ថិភាពជាងមុន។ សំខាន់ជាងនេះទៅទៀតអាចជួយឱ្យពួកគាត់មានភាពឯករាជ្យកាន់តែច្រើន។ ពួកគាត់មិនចាំបាច់ពឹងផ្អែកលើអ្នកដទៃរាល់ពេលដែលត្រូវឡើងចុះ យកឥវ៉ាន់ ឬទៅកាន់ផ្នែកណាមួយនៃផ្ទះឡើយ។ សម្រាប់គ្រួសារជាច្រើន ជណ្តើរយន្តក្នុងផ្ទះមិនមែនគ្រាន់តែជាភាពងាយស្រួលប៉ុណ្ណោះទេ។ ប៉ុន្តែវាជាការសម្រេចចិត្តមួយសម្រាប់សុវត្ថិភាពរយៈពេលវែង។ 2. តើអ្នកគួរមើលអ្វីខ្លះនៅពេលជ្រើសរើសជណ្តើរយន្តសម្រាប់មនុស្សចាស់? ជណ្តើរយន្តក្នុងផ្ទះដែលសមស្របសម្រាប់មនុស្សចាស់ គួរតែមានសុវត្ថិភាព ស្ថេរភាព និងងាយស្រួលប្រើប្រាស់។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលគួរតែពិនិត្យមើល។ 2.1. ល្បឿនមានស្ថេរភាព និងចលនារលូន មនុស្សវ័យចំណាស់ ជាញឹកញាប់ងាយរងអារម្មណ៍ពីការផ្លាស់ទីភ្លាមៗ។ ប្រសិនបើជណ្តើរយន្តមានភាពលឿនពេក បន្ថយល្បឿនភ្លាមៗពេក […]

ព័ត៌មាន - 24/03/2026
តម្លៃចំណាយនៃប្រតិបត្តិការជណ្តើរយន្តក្នុងផ្ទះ៖ អគ្គិសនី ការថែទាំ និងគ្រឿងបន្លាស់

សម្រាប់ជណ្តើរយន្តក្នុងផ្ទះជាមធ្យម ថ្លៃចំណាយប្រតិបត្តិការប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា ស្ថិតនៅចន្លោះប្រហែល 600 ដុល្លារ ដល់ 830 ដុល្លារក្នុងមួយឆ្នាំ អាស្រ័យលើកម្ពស់នៃការធ្វើដំណើរ ចំនួនដងនៃការប្រើប្រាស់ប្រចាំថ្ងៃ និងតម្លៃអគ្គិសនីតាមតំបន់។ នៅកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ តម្លៃអគ្គិសនីសម្រាប់លំនៅឋានទូទៅប្រហែល 0.18 ដុល្លារ ដល់ 0.22 ដុល្លារ ក្នុងមួយ kWh អាស្រ័យលើបរិមាណប្រើប្រាស់ប្រចាំខែ។ តួលេខខាងក្រោមគឺផ្អែកលើការប៉ាន់ស្មានជាក់ស្តែងសម្រាប់ការប្រើប្រាស់ជណ្តើរយន្តក្នុងផ្ទះក្រោមលក្ខខណ្ឌប្រើប្រាស់ធម្មតា។ ជណ្តើរយន្តក្នុងផ្ទះដ៏ទំនើបមួយ ដូចជា Cibes Lift មានការប្រើប្រាស់អគ្គិសនីទាប តម្រូវការថែទាំតិច និងអាយុកាលគ្រឿងបន្លាស់ប្រើប្រាស់បានយូរ។ អត្ថបទនេះនឹងពន្យល់ពីតម្ថ្លៃនៃការចំណាយប្រតិបត្តិការពិតប្រាកដ ដោយផ្អែកលើទិន្នន័យជណ្តើរយន្តក្នុងផ្ទះ និងឧទាហរណ៍ជាក់លាក់ក្នុងការប្រើប្រាស់ជាក់ស្តែង។ TL;DR: ចំណាយទូទៅក្នុងការប្រើប្រាស់ រួមមាន៖ ការប្រើប្រាស់អគ្គិសនីទាប ព្រោះជណ្តើរយន្តក្នុងផ្ទះប្រើអគ្គិសនីតែពេលដំណើរការតែប៉ុណ្ណោះ។ ចំណាយរយៈពេលវែងភាគច្រើនអាស្រ័យលើបច្ចេកវិទ្យាជណ្តើរយន្ត និងការថែទាំ ជាងអាស្រ័យលើចំនួនដងនៃប្រើប្រាស់។ 1. តើតម្ថ្លៃចំណាយប្រតិបត្តិការសំខាន់ៗរបស់ជណ្តើរយន្តក្នុងផ្ទះមានអ្វីខ្លះ? តម្លៃចំណាយប្រតិបត្តិការរបស់ជណ្តើរយន្តក្នុងផ្ទះ ជាទូទៅអាចបែងចែកជា 3 ផ្នែកសំខាន់ៗ គឺ អគ្គិសនី ការថែទាំតាមកាលវិភាគ និងការខូច ឬការផ្លាស់ប្តូរគ្រឿងបន្លាស់។ សម្រាប់ម្ចាស់ផ្ទះភាគច្រើន ការប្រើប្រាស់អគ្គិសនីជាចំណាយដែលទាប និងមានស្ថេរភាព […]

ព័ត៌មាន - 20/03/2026
Cambodia ASEAN Business Summit 2026 បង្ហាញទិសដៅអនាគតនៃការច្នៃប្រឌិត

TL;DR Cibes Lift Cambodia បានចូលរួម Cambodia ASEAN Business Summit 2026 នៅភ្នំពេញ ដោយមានការតំណាងពី Vice President Kevin Der Arslanian និង Country Manager Pov Kahna។ សន្និសីទនេះបានប្រមូលផ្តុំអ្នកចូលរួមជាង 700 នាក់ ពីរដ្ឋាភិបាល ឯកអគ្គរាជទូត និងវិស័យអាជីវកម្ម ក្រោមប្រធានបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តនៃឧស្សាហកម្ម”។ ការពិភាក្សាមានផ្តោតលើតួនាទីកម្ពុជាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ការអភិវឌ្ឍផ្នែកឌីជីថល ឧស្សាហកម្មបៃតង ការសហការអាជីវកម្មក្នុងតំបន់ និងការជួបជុំដើម្បីបង្កើតទំនាក់ទំនង។ តើ Cambodia ASEAN Business Summit 2026 ជាអ្វី? Cambodia ASEAN Business Summit 2026 បានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី 4 ខែមីនា ឆ្នាំ 2026 […]

ព័ត៌មាន - 28/02/2026
ជណ្តើរយន្តខ្នាតតូចសម្រាប់គេហដ្ឋាន ចាប់ពី 1m²: ប្រៀបធៀបប្រភេទជណ្តើរ និងតម្លៃក្នុងឆ្នាំ 2026

ស្វែងយល់ពីជម្រើសជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះចាប់ពី 1m² ហើយប្រៀបធៀប ជណ្តើរយន្តប្រភេទបូមប្រេង, ជណ្តើរយន្តខ្សែកាបខ្សែពាន និង ជណ្តើរយន្តខ្នាតតូចដែលប្រើប្រាស់ប្រព័ន្ធវីសស្ពឺ។ តម្លៃក្នុងឆ្នាំ 2026ក្នុងប្រទេសកម្ពុជា (USD 15,000 ដល់ 95,300)​។ TL;DR: 1. តើជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះគឺជាអ្វី? ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ គឺជាជណ្តើរយន្តក្នុងគេហដ្ឋានដែលមានទំហំតូច ហើយរចនាឡើងសម្រាប់ផ្ទះឯកជនដែលមានកន្លែងកំណត់។ ប្រៀបធៀបនឹងជណ្តើរយន្តធម្មតា ប្រភេទនេះផ្តោតលើ៖ គេស្គាល់ថាជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះ វាសមស្របសម្រាប់ផ្ទះល្វៀង ផ្ទះដែលមានទីតាំងចង្អៀត និងមានគម្រោងក្នុងការជួសជុល ដែលការធ្វើគ្រោងធម្មតាមិនអាចធ្វើបាន។ 2. ហេតុអ្វីជណ្តើរយន្តខ្នាតតូចក្លាយជាប្រធានបទពេញនិយមសម្រាប់ជណ្តើរយន្តក្នុងផ្ទះឆ្នាំ 2026? ជណ្តើរយន្តខ្នាតតូចក្លាយជាប្រធានបទពេញនិយមឆ្នាំ 2026 ព្រោះវារចនាឡើងសមស្របទៅនឹងកន្លែងដែលមានទំហំតូច និងមិនប៉ះពាសល់ដល់ហេដ្ធារចនាសម្ព័ន្ធក្នុងផ្ទះច្រើន ដោយអាចតម្លើងបានក្នុងទំហំប្រហែល 1m² វាគឺជាជម្រើសក្នុងការមានកន្លែងតូចចង្អៀត និងសមស្របសម្រាប់ផ្ទះសម័យទំនើប។ រចនាសម្រាប់ផ្ទះដែលមានកន្លែងកំណត់ មូលហេតុធំមួយដែលធ្វើឲ្យជណ្តើរយន្តខ្នាតតូចពេញនិយម គឺអាចដាក់បាននៅក្នុងកន្លែងតូចខ្លាំង។ ដោយចាប់ផ្តើមពីប្រហែល 1m² ម្ចាស់ផ្ទះអាចបន្ថែមការធ្វើដំណើរឡើងចុះដោយមិនប៉ះពាល់ដល់កន្លែងរស់នៅច្រើន។ ជណ្តើរយន្តខ្នាតតូចអាចតម្លើងបាននៅ៖ ភាពបត់បែននេះធ្វើឲ្យជណ្តើរយន្តខ្នាតតូចសមស្របសម្រាប់ផ្ទះទីក្រុងទំនើប។ សម្រួលដំណើរការសម្រាប់មនុស្សគ្រប់វ័យ ពេលគ្រួសាររៀបចំរស់នៅរយៈពេលវែង ការចូលដំណើរការរបស់ជណ្តើរយន្តបានក្លាយជាចំណុចដ៏សំខាន់។ ជណ្តើរយន្តខ្នាតតូចក្នុងផ្ទះអាចជួយឲ្យ៖ ការដាក់ជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះគឺជាផ្នែកមួយនៃការរចនាផ្ទះសម្រាប់អនាគត មិនមែនរង់ចាំពេលមានបញ្ហាទើបដាក់នោះទេ។ ការតម្លើងលឿន និងមិនប៉ះពាល់ដល់សំណង់ច្រើន បើប្រៀបធៀបនឹងជណ្តើរយន្តធម្មតាជណ្តើរយន្តខ្នាតតូចសម្រាប់ផ្ទះមានការកែប្រែសំណង់តិច។ មានប្រព័ន្ធជាច្រើនមានលក្ខណៈ៖ […]

ព័ត៌មាន - 28/01/2026
ជណ្តើរយន្តកញ្ចក់សម្រាប់ផ្ទះនៅកម្ពុជា

ជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋាន ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររវាងជាន់ ជាមួយការរចនាបែបទំនើប និងមានភាពទូលាយ។ ជំនួសឱ្យការដាក់ជណ្តើរយន្តនៅពីក្រោយជញ្ជាំងដែលបិទជិត គ្រោងកញ្ចក់អាចធ្វើឱ្យពន្លឺធម្មជាតិឆ្លងកាត់តំបន់ជណ្តើរយន្ត និងជួយឱ្យជណ្តើរយន្តសមស្របតាមបែបស្ថាបត្យកម្មរបស់គេហដ្ឋាន។ សម្រាប់គេហដ្ឋាននៅកម្ពុជា ការជ្រើសរើសជណ្តើរយន្តកញ្ចក់ដែលសមស្រប មិនអាស្រ័យតែលើរូបរាងប៉ុណ្ណោះទេ។ ម្ចាស់ផ្ទះក៏គួរពិចារណាអំពីទំហំដែលមាន ចំនួនជាន់ តម្រូវការរណ្តៅ និងកម្ពស់ផ្នែកខាងលើ ប្រព័ន្ធដំណើរការ សុវត្ថិភាព ការងារដំឡើង និងថវិកាផងដែរ។ សេចក្តីសង្ខេប ជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋាន រួមបញ្ចូលភាពងាយស្រួលក្នុងការធ្វើដំណើរ ជាមួយការរចនាបែបទំនើប និងទូលាយ។ នៅប្រទេសកម្ពុជា ជណ្តើរយន្តកញ្ចក់សមស្របសម្រាប់វីឡា ផ្ទះល្វែង ផ្ទះពីរជាន់បែប Duplex ផ្ទះ Penthouse និងផ្ទះដែលសាងសង់រួចជាច្រើនប្រភេទ​។ ប៉ុន្តែអាស្រ័យលើបច្ចេកវិទ្យា និងការរៀបចំ ជណ្តើរយន្តក្នុងផ្ទះអាចត្រូវការរណ្តៅរាក់ ឬមិនត្រូវការរណ្តៅ ហើយមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែកឡើយ។ តម្លៃប្រែប្រួលតាមប្រព័ន្ធដំណើរការ ទំហំ ចំនួនចំណត ការរចនា និងស្ថានភាពទីតាំងជាក់ស្តែង។ ជាទូទៅ ជណ្តើរយន្តសម្រាប់ផ្ទះប្រើប្រព័ន្ធវីសស្ពឹមានតម្លៃចាប់ពីប្រហែល 30,000–40,000 ដុល្លារអាមេរិក សម្រាប់ 2 ចំណត។ តើជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋានជាអ្វី? ជណ្តើរយន្តកញ្ចក់សម្រាប់គេហដ្ឋាន គឺជាជណ្តើរយន្តសម្រាប់លំនៅឋានដែលប្រើប្រាស់កញ្ចក់ ឬកញ្ចក់នៃផ្នែកខ្លះនៃជណ្តើរយន្ត ទ្វារ ផ្នែកជុំវិញជណ្តើរយន្ត ឬកាប៊ីននៃជណ្តើរយន្ត។ […]

ព័ត៌មាន - 02/10/2025
តើអ្វីខ្លះដែលអ្នកត្រូវដឹងអំពីការដំឡើងជណ្ដើរយន្តនៅក្នុងផ្ទះ?

ការដំឡើងជណ្ដើរយន្តក្នុងផ្ទះ (home lift installation) តម្រូវឲ្យមានការងារសាងសង់ និងអាចកើតការចំណាយខ្ពស់។ ប្រសិនបើអ្នកព្រួយបារម្ភអំពីថ្លៃដំឡើង ជណ្ដើរយន្តសម្រាប់ផ្ទះ (residential elevator) អ្នកមិនខកខានទេ។ វាអាចបំផ្លាញផ្ទះរបស់អ្នកជាទីស្នាក់នៅជាមួយនឹងសំណង់ដែលព័ទ្ធដោយធូលីរយៈពេលជាច្រើនសប្ដាហ៍។ ប៉ុន្តែដំណឹងល្អគឺ អត់ត្រូវយល់ថាវាត្រូវធ្វើដូចនេះទេ។ ដោយជ្រើសរើសជណ្ដើរយន្តតូច លាយភ្ជាប់ស្រាប់ (compact, ready-made home lift solution) អ្នកអាចគ្រប់គ្រងពេលវេលា និងថវិកាដំឡើងបានល្អប្រសើរជាងមុន។ TL;DR ការដំឡើងជណ្ដើរយន្តក្នុងផ្ទះ មិនចាំបាច់សាងសង់ច្រើន ឬចំណាយថ្លៃខ្ពស់ដូចដែលមនុស្សជាច្រើនគិតទេ។ ដោយជ្រើសរើស home lift ready-made ប្រភេទ screw-driven អ្នកអាចដំឡើងបានលឿន សន្សំពេលវេលា និងថវិកា ហើយសមស្របសម្រាប់ផ្ទះដែលមានស្រាប់ និងទំហំកន្លែងកំណត់។ ការដំឡើងជណ្ដើរយន្តសម្រាប់ផ្ទះដោយថ្លៃថោក ទោះបីជាការដំឡើងជណ្ដើរ (installing a home lift) តែងតែត្រូវការងារសាងសង់មុខមួយ ក៏ការចំណាយ បរិមាណ និងរយៈពេលសាងសង់ (scale, duration and cost) មានភាពខុសគ្នាយ៉ាងខ្លាំងទៅលើប្រភេទជណ្ដើរយន្ត ឬដំណោះស្រាយដែលអ្នកជ្រើស។ ជណ្ដើរយន្ត […]

ព័ត៌មាន - 24/09/2025
និន្នាការរចនាផ្ទៃក្នុងកំពូល ៧ ប្រភេទ សម្រាប់ឆ្នាំ 2025

ដើម្បីចាប់ផ្តើមឆ្នាំថ្មីដោយភាពស្រស់ស្អាតមីនិងទាន់សម័យ យើងសូមណែនាំនូវ និន្នាការរចនាផ្ទៃក្នុងឆ្នាំ 2025 ចំនួន ៧ ប្រភេទកំពូល។ រចនាបថផ្ទៃក្នុងប្រចាំឆ្នាំនេះផ្តោតលើភាពសម្របសម្រួល, ការបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន និងអារម្មណ៍រស់នៅដឹងខ្លួន (conscious living) ដែលមានការលាយបញ្ចូលនូវស្ទាយបែប​ក្រោយ ពោរពេញដោយអារម្មណ៍នឹកស្មានមិនដល់ក្នុងរចនាបថសម័យកន្លងមក ខ្លះនៃនិន្នាការទាំងនេះគឺជាការឆ្លើយតបនឹងទំនងបច្ចុប្បន្ន ខណៈដែលចំណែកខ្លះទៀតបង្ហាញពីភាពអវសាននៃពិភពលោកដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។ ប៉ុន្តែសំខាន់ជាងនេះ, និន្នាការរចនាផ្ទៃក្នុង ២០២៥ នេះនឹងផ្តល់សំឡេងផ្ទាល់ខ្លួន និងប្រភពបំផុសគំនិតដ៏ច្រើន ដើម្បីធ្វើឲ្យផ្ទះអ្នកក្លាយជាកន្លែងស្រស់ស្អាត ប្លែក និងមានភាពច្នៃប្រឌិត។ 1. ការចូលមកវិញនៃស្ទាយសតវត្សរ៍ 1970: អារម្មណ៍ចាស់ប៉ុន្តែទំនើប ស្ទាយក្រោយពិសេសចាប់អារម្មណ៍ពីសោភ័ណនិយមសតវត្សរ៍ 1970 កំពុងក្លាយជានិន្នាការរចនាផ្ទៃក្នុងទេពកោសល្យក្នុងឆ្នាំនេះ។ ពណ៌ដូចជា លឿង​ មូស្តាដ, បៃតង avocado និងទឹកក្រូច burnt orange សម្របសម្រួលជាមួយលំនាំ geometric ត្រជាក់ភ្នែក កំពុងតែទាក់ទាញមួយប្រភេទអារម្មណ៍នឹកស្រមៃពីអតីតកាល។ ប៉ុន្តែការចូលមកវិញនេះមិនមែនស្រ្តិចស្រួលនោះទេ។ មួករចនាបថថ្មីនឹងលាយបញ្ចូលលំនាំចាស់ជាមួយគ្រឿងសម្រស់ទំនើប និងបច្ចេកវិទ្យាដើម្បីបង្កើតអារម្មណ៍ទំនើបក្នុងភាពចាស់។ ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរផ្ទះបាយសរបស់អ្នកភ្លាម អ្នកអាចជ្រើសរើសពណ៍ក្រោយ ពណ៌ចម្រុះដើម្បីបន្ថែមបំពេញក្តីស្រមៃ។ 2. អំពូលបែប statement: បញ្ចេញប្រជាប្រិយភាពតាមអំពូល  អំពូល និងការរចនាពន្លឺ […]

ព័ត៌មាន - 23/09/2025
តើគួរជ្រើសរើសជណ្ដើរយន្តក្នុងផ្ទះនៅកម្ពុជាដោយរបៀបណា?

សេចក្តីសង្ខេប៖ មុនជ្រើសរើសជណ្ដើរយន្តក្នុងផ្ទះ គួរពិនិត្យចំណុចសំខាន់ៗទាំង ៤ នេះជាមុន៖ តើជណ្ដើរយន្តក្នុងផ្ទះជាអ្វី? ជណ្ដើរយន្តក្នុងផ្ទះត្រូវបានរចនាឡើងដើម្បីជួយឱ្យការធ្វើដំណើររវាងជាន់នីមួយៗក្នុងផ្ទះបានដោយសុវត្ថិភាព និងមានផាសុកភាព។ ជណ្តើរយន្តក្នុងផ្ទះអាចជួយសម្រួលដល់មនុស្សចាស់ អ្នកប្រើរទេះរុញ អ្នកដែលមានការលំបាកក្នុងការធ្វើចលនា និងសមាជិកគ្រួសារដែលពិបាកប្រើជណ្ដើរ។ ជាទូទៅ ជណ្ដើរយន្តក្នុងផ្ទះមានទំហំតូចជាងជណ្ដើរយន្តសម្រាប់អគារពាណិជ្ជកម្ម។ អាស្រ័យលើបច្ចេកវិទ្យា និងម៉ូឌែល វាអាចត្រូវការកន្លែងតិច រណ្តៅរាក់ និងការងារសំណង់តិចជាងផងដែរ។ តើអ្នកគួរពិនិត្យអ្វីខ្លះមុនជ្រើសរើសជណ្ដើរយន្តក្នុងផ្ទះនៅកម្ពុជា? ចាប់ផ្តើមពីផ្ទះរបស់អ្នក មិនមែនចាប់ផ្តើមពីមើលកាតាឡុកនោះទេ។ ក្រុមហ៊ុនផ្គត់ផ្គង់គួរចុះពិនិត្យទីតាំងផ្ទាល់ និងបញ្ជាក់ព័ត៌មានដូចជា៖ ទំហំចុងក្រោយរបស់ជណ្ដើរយន្ត និងទីតាំងច្រកចូល គួរតែត្រូវបានបញ្ជាក់នៅក្នុងប្លង់បច្ចេកទេសដែលបានអនុម័ត។ ទំហំដែលមាននៅក្នុងកាតាឡុកតែមួយមុខ មិនគ្រប់គ្រាន់សម្រាប់យកទៅប្រើក្នុងការងារសំណង់នោះទេ។ តើមានបច្ចេកវិទ្យាជណ្ដើរយន្តក្នុងផ្ទះប្រភេទណាខ្លះ? បច្ចេកវិទ្យាជណ្តើរយន្តដែលគេប្រើជាទូទៅមាន ៣ ប្រភេទ៖ ជណ្តើរយន្តវីសស្ពឺ, ជណ្តើរយន្តបូមប្រេង និង ជណ្តើរយន្តខ្សែកាបខ្សែពាន។ ប្រភេទនីមួយៗមានតម្រូវការខុសគ្នាទាក់ទងនឹងទីតាំង ការដំឡើង ល្បឿន និងការថែទាំ។ បច្ចេកវិទ្យាជណ្តើរយន្ត អត្ថប្រយោជន៍ទូទៅ៖ ចំណុចដែលត្រូវពិនិត្យ៖ ជណ្តើរយន្តវីសស្ពី ការរចនាមានទំហំតូច​ មិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែកសម្រាប់ម៉ូដែលមួយចំនួន ហើយអាចប្រើ រណ្តៅរាក់ ឬ ជម្រាល បាន។ ល្បឿននៃការធ្វើដំណើរ ប្រភេទផ្លេតហ្វូម (Platform) […]

ព័ត៌មាន - 23/10/2024
តើផ្ទះរបស់ខ្ញុំមានកន្លែងគ្រប់គ្រាន់សម្រាប់ដាក់ជណ្ដើរយន្តទេ?

នៅពេលពិចារណាលើការបន្ថែមជណ្តើរយន្តទៅផ្ទះរបស់អ្នក កង្វល់ជាចម្បងមួយគឺថាតើត្រូវការកន្លែងទំនេរប៉ុន្មានដើម្បីផ្ទុកវា។ ជណ្តើរយន្តសំរាប់លំនៅដ្ឋានមានទំហំខុសៗគ្នា ហើយដោយសារផ្ទះនីមួយៗមានលក្ខណៈប្លែកពីគេ វាចាំបាច់ក្នុងការវាយតម្លៃកត្តាមួយចំនួនដើម្បីកំណត់ថាតើអ្នកមានកន្លែងគ្រប់គ្រាន់សម្រាប់ការដាក់ជណ្ដើរយន្តឬទេ។ blog នេះផ្តល់ឱ្យអ្នកនូវការណែនាំដ៏ទូលំទូលាយមួយ ដើម្បីជួយអ្នកក្នុងការកំណត់ថាតើអ្នកត្រូវការកន្លែងទំនេរប៉ុន្មានក្នុងការដំឡើងជណ្តើរយន្តក្នុងផ្ទះ រួមជាមួយនឹងការណែនាំពីអ្នកជំនាញដើម្បីស្វែងរកកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការដំឡើង។  ចំណុចសំខាន់មួយដែលបញ្ជាក់ថា មិនមែនជណ្ដើរយន្តទាំងអស់សុទ្ធតែដូចគ្នានោះទេ។ ប្រភេទខ្លះត្រូវការកន្លែងច្រើនជាងកន្លែងផ្សេងទៀត។ ប្រភេទជណ្កើរយន្តមានដូចជា៖   1. Hydraulic Lifts – ប្រើសារធាតុរាវធារាសាស្ត្រដើម្បីផ្លាស់ទីកាប៊ីន ហើយត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក។   2. Traction Lifts – ដំណើរការដោយឧបករណ៍ទប់ទម្ងន់ ជាធម្មតាត្រូវការគ្រោង និងបន្ទប់ម៉ូទ័រ។   3. Platform Lift – អាចដំណើរការជាមួយប្រព័ន្ធវីសស្ពឺរុញ ដោយមិនត្រូវការបន្ទប់ម៉ាស៊ីន ឬរណ្តៅដាច់ដោយឡែក។   4. Cabin lifts – អាចដំណើរការជាមួយប្រព័ន្ធរុញដោយវីសស្ពឺ ដោយមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក។   នៅ Cibes លំហគ្រប់គ្រាន់គឺជាកន្លែងដែលយើងបញ្ចេញពន្លឺ។ យើងផលិតប្រភេទជណ្ដើរយន្តPlatform និង  cabinដែលដំណើរការជាមួយប្រព័ន្ធវីសស្ពឺ ដែលធ្វើអោយគ្រឿងម៉ាស៊ីនរបស់យើងមានទំហំតូចល្មម មិនទាមទារបន្ទប់ម៉ាស៊ីនដាច់ដោយឡែក រណ្តៅ ឬបន្ទប់កំដៅបន្ថែម។  តើខ្ញុំត្រូវការកន្លែងទំនេរប៉ុន្មានសម្រាប់ជណ្ដើរយន្តនៅតាមផ្ទះ?   ទំហំគ្រោងនៃជណ្តើរយន្តតាមផ្ទះមានភាពខុសគ្នាអាស្រ័យលើ Model នៃជណ្ដើរយន្តនិមួយៗ ប៉ុន្តែប្រសិនបើអ្នកមានទំហំទំនេរត្រឹមតែ1m 2 […]

តើលោកអ្នកមានសំណួរអ្វីទេ?
យើងរីករាយក្នុងការជួយលោកអ្នក។